ព្រះយេស៊ូ៖ ភាពខុសគ្នារវាងកំណែនានា
តNo edit summary |
តNo edit summary |
||
បន្ទាត់ទី១៖ | បន្ទាត់ទី១៖ | ||
[[ឯកសារ: |
[[ឯកសារ:Bloch-SermonOnTheMount.jpg|thumb|200px|ធម្មទេសនានៃភ្នំ]] |
||
[ព្រះ] យេស៊ូ គ្រិស្ដ (ខ្លះសរសេរ យេស៊ូវ គ្រីស្ទ, ឆ្នាំទី៧-៤មុនគ.ស. ដល់ គ.ស.៣០-៣៣) សំដៅលើព្រះយេស៊ូ ដែល(នៅសម័យព្រះអង្គ)គេនិយមហៅថា "យេស៊ូអ្នកណាសារ៉ែត"។ ព្រះអង្គជាបុគ្គលចម្បងក្នុងគ្រិស្ដសាសនា ដែលគ្រិស្ដ្របរិស័ទទូទៅទទួលស្គាល់ថា ជាព្រះបុត្រារបស់ព្រះជាម្ចាស់។ គ្រិស្តសាសនានិងឥស្លាមសាសនា ចាត់ទុកព្រះយេស៊ូជា ម៉េស្ស៊ី ឬ គ្រិស្ដ (អ្នកដែលព្រះជាម្ចាស់ចាត់មកឲ្យធ្វើបេសកកម្មអ្វីមួយ) ក្នុងទំនាយព្រះគម្ពីរសម្ព័ន្ធមេត្រីចាស់(ឬសញ្ញាចាស់) ដែលពួកគេកំពុងរង់ចាំ។ |

កំណែនៅ ម៉ោង១៥:១៨ ថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០១៦
[ព្រះ] យេស៊ូ គ្រិស្ដ (ខ្លះសរសេរ យេស៊ូវ គ្រីស្ទ, ឆ្នាំទី៧-៤មុនគ.ស. ដល់ គ.ស.៣០-៣៣) សំដៅលើព្រះយេស៊ូ ដែល(នៅសម័យព្រះអង្គ)គេនិយមហៅថា "យេស៊ូអ្នកណាសារ៉ែត"។ ព្រះអង្គជាបុគ្គលចម្បងក្នុងគ្រិស្ដសាសនា ដែលគ្រិស្ដ្របរិស័ទទូទៅទទួលស្គាល់ថា ជាព្រះបុត្រារបស់ព្រះជាម្ចាស់។ គ្រិស្តសាសនានិងឥស្លាមសាសនា ចាត់ទុកព្រះយេស៊ូជា ម៉េស្ស៊ី ឬ គ្រិស្ដ (អ្នកដែលព្រះជាម្ចាស់ចាត់មកឲ្យធ្វើបេសកកម្មអ្វីមួយ) ក្នុងទំនាយព្រះគម្ពីរសម្ព័ន្ធមេត្រីចាស់(ឬសញ្ញាចាស់) ដែលពួកគេកំពុងរង់ចាំ។
គ្រប់អ្នកប្រាជ្ញផ្នែកបូរាណវត្ថុវិទ្យា នាសម័យទំនើប យល់ស្របគ្នាថា ព្រះយេស៊ូមានក្នុងប្រវត្តិសាស្ត្រមែន ហើយបណ្ដាអ្នកប្រវត្តិសាស្ត្រ ចាត់ទុកថា គម្ពីរដំណឹងល្អស្រប (ម៉ាកុស, ម៉ាថាយ, និងលូកា) ជាប្រភពល្អបំផុត ក្នុងការតាមដានរឿងរ៉ាវព្រះយេស៊ូ តាមបែបប្រវត្តិសាស្ត្រ។ អ្នកប្រាជ្ញភាគច្រើនយល់ស្របថា ព្រះយេស៊ូជាអ្នក[ខេត្ត]កាលីឡេ, ជាគ្រូគម្ពីររបស់សាសន៍ជ្វីហ្វ (ឬយូដា) ដែលធ្វើការទេសនាបង្រៀនដោយផ្ទាល់មាត់, ទទួលបុណ្យជ្រមុជពី លោក យ៉ូហាន បាប់ទិស្ដ, និងត្រូវបានឆ្កាងសម្លាប់តាមបញ្ជារបស់ លោក ប៉ុនទាស ពីឡាត់ ដែលជាទេសាភិបាលសាសន៍រ៉ូម៉ាំង។ ក្រុមទស្សន:កណ្ដាលនិយមយល់ថា ព្រះអង្គជាអ្នកប្រកាសបង្រៀនបែបព្យាការី(បែបហោរា) និងជាស្ថាបនិកនៃចលនាស្ដារឡើងវិញម្យ៉ាង នៅក្នុងសាសនាយូដា ប៉ុន្តែអ្នកប្រាជ្ញធំៗមួយចំនួនថា ព្រះអង្គ ពុំមានលក្ខណៈបែបព្យាការី នោះទេ។ ក្រោយពី មរណភាពរបស់ព្រះអង្គ ពួកសិស្សព្រះអង្គបានជឿជាក់ថា ព្រះអង្គនៅមានជីវិត ហើយសហគមន៍ដែលពួកគេបង្កើតឡើង ក្រោយមកបានក្លាយជា ក្រុមជំនុំគ្រិស្ដបរិស័ទ។ ពាក្យ "គ.ស."(គ្រិស្តសករាជ) ឬ "ស.ស." (សកលសករាជ, Common Era/C.E.) ដែលប្រើទូទៅក្នុងប្រតិទិន គឺយកតាមឆ្នាំកំណើតរបស់ព្រះយេស៊ូនេះឯង។