សង្គ្រាមលោកលើកទី១៖ ភាពខុសគ្នារវាងកំណែនានា

ពីវិគីភីឌា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
→‎ទិសដៅ​នៃ​ការចូលរួម​សង្គ្រាម: All info is kept in Wikidata, removed: {{Link GA|zh}} (11) using AWB (10902)
wikidata interwiki
បន្ទាត់ទី៣៩៖ បន្ទាត់ទី៣៩៖





[[az:Birinci dünya müharibəsi]]

[[mzn:جنگ جهانی اول]]





កំណែនៅ ម៉ោង១២:៥៣ ថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០១៧

ឯកសារ:WW1 TitlePicture For Wikipedia Article.jpg

សង្គ្រាមលោកលើកទី១ (ភាសាអង់គ្លេស​៖ World War I ឬ First World War) គឺជា​សង្គ្រាម​សកល​មួយ ដែល​មាន​ប្រភព​ចេញពី​ទ្វីបអឺរ៉ុប ពី​ឆ្នាំ ១៩១៤ ដល់ ១៩១៨​។ ជា​លទ្ធផល មនុស្ស​ជាង ៤០ បាន​ស្លាប់ និង​របួស ដែល​ក្នុងនោះ​មាន​ទាហាន និង​ជនស៊ីវិល​ប្រមាណ ២០ លាន​នាក់​បាន​បាត់បង់​ជីវិត​។ នៅ​អឺរ៉ុប​ទាហាន​ជាង ៦០ លាន​នាក់​ត្រូវ​បាន​កេណ្ឌ​ចាប់ពី​ឆ្នាំ ១៩១៤ ដល់ ១៩១៨​។

សង្គ្រាម​នេះ គឺជា​ការប្រយុទ្ធគ្នា​រវាង​ប្លុក​ធំៗ​ពីរ​។ ប្លុក​មហាអំណាច​សម្ព័ន្ធមិត្ត (Entente Powers) ដែល​មាន បារាំង អង់គ្លេស និង រុស្ស៊ី ព្រមទាំង​បណ្ដា​អាណានិគម និង​ស្រុកចំណុះ​របស់​ពួកគេ​។ ក្រោយមក ប្រទេស​មហាអំណាច​សំខាន់ៗ​ដូចជា​៖ អ៊ីតាលី បាន​ចូលរួម​នៅ​ខែ​មេសា ឆ្នាំ​១៩១៥ និង​សហរដ្ឋអាមេរិក ចូលរួម​នៅខែ​មេសា ឆ្នាំ​១៩១៧​។ ប្លុក​មហាអំណាច​កណ្ដាល (Central Powers) មាន​ចក្រភពអាល្លឺម៉ង់ និង អូទ្រីស-ហុងគ្រី ព្រមទាំង​អាណាខេត្ត​នៃ​ចក្រភព​របស់ខ្លួន​។ ក្រោយមក ចក្រភពអូតូម៉ង់ បាន​ចូលរួម​នៅ​ខែ​តុលា ឆ្នាំ​១៩១៤ និង​មួយ​ឆ្នាំ​ក្រោយ​ចូលរួម​ដោយ​ប្រទេស​ប៊ុលហ្ការី​។ ជាទីបំផុត​ទៅ មានតែ​ប្រទេស​ហុឡង់ដ៍ ស្វីស អេស្ប៉ាញ និង ប្រជាជាតិ​ស្កង់ឌីណាវ នៅតែ​រក្សា​អព្យាក្រឹតភាព​ដដែល​ក្នុង​បណ្ដា​ប្រទេស​អឺរ៉ុប​។ បើទោះជា ប្រទេស​មួយចំនួន​បាន​ផ្គត់ផ្គង់​ប្រាក់ និង​សម្ភារៈ​ដល់​ភាគីជម្លោះ​ណាមួយ ឬ ប្រទេស​ដទៃ​ទៀត​ក៏ដោយ​។

បុព្វហេតុ​នៃ​សង្គ្រាម

ព្រឹត្តិការណ៍ ដែល​គេ​សន្មត​ថា​ជា​បុព្វហេតុ​នាំឲ្យ​ផ្ទុះ​សង្គ្រាមលោក​លើកទី១ គឺ​ការ​ធ្វើឃាត​លើ​ព្រះអង្គម្ចាស់​ហ្វ្រង់ ហ្វែរឌីណង់ រជ្ជទាយាទ នៃ​ចក្រភព​អូទ្រីស-ហុងគ្រី ដោយ​និស្សិត​ស៊ែប៊ីបូស្នី ហ្កាវរីឡូ ព្រីនស៊ីប (Gavrilo Princip) មកពី​ក្រុម Young Bosnia កាលពី​ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​១៩១៤ នៅ​តាម​ដងវិថី​មួយ​នៃ​ទីក្រុងសារាយេវ៉ូ​។ ជាប្រតិកម្ម​តប​នឹង​ព្រឹត្តិការណ៍​នេះ នៅ​ថ្ងៃទី ២៣ ខែ​កក្កដា ឆ្នាំ​១៩១៤ ប្រទេស​អូទ្រីស-ហុងគ្រី បាន​ដាក់​ឱសានវាទ បង្ខំ​ឲ្យ​រាជាណាចក្រ​ស៊ែប៊ី ចាប់​ឃាតករ​ឲ្យបាន ប្រសិនបើ​មិនដូច្នេះទេ សង្គ្រាម​នឹង​ផ្ទុំឡើង​។

ទីបំផុត​ទៅ ប្រទេស​អូទ្រីស-ហុងគ្រី បាន​ប្រកាសសង្គ្រាម​ជាមួយ​ស៊ែបី នៅ​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​១៩១៤​។ ចក្រភពរុស្ស៊ី បាន​ប្រកាស​ការពារ​ស៊ែប៊ី​ទល់នឹង​អូទ្រីស-ហុងគ្រី​។ ជាការឆ្លើយតបវិញ ចក្រភពអាល្លឺម៉ង់​បាន​ប្រកាសសង្គ្រាម​ជាមួយ​រុស្ស៊ី នៅ​ថ្ងៃទី​០១ ខែ​សីហា ឆ្នាំ​១៩១៤ និង ថ្ងៃទី​០៣ ខែ​សីហា ឆ្នាំ​១៩១៤ ជាមួយ​បារាំង ហើយ​កងទ័ព​អាល្លឺម៉ង់​បាន​ចាប់ផ្ដើម​វាយលុកចូល​ប្រទេស​បារាំង​ដោយ​ឆ្លងកាត់​ប្រទេស​អព្យាក្រឹត​បែលហ្សិក​។ ចក្រភពអង់គ្លេស បាន​ទាមទារឲ្យ​អាល្លឺម៉ង់​គោរព​អព្យាក្រឹតភាព​បែលហ្សិក តែ​មិន​បាន​ទទួល​ចម្លើយ ចក្រភពអង់គ្លេស​ក៏​ប្រកាសសង្គ្រាម​ជាមួយ​អាល្លឺម៉ង់ នៅ​ថ្ងៃទី​០៤ ខែ​សីហា ឆ្នាំ​១៩១៤​។

ដំបូងឡើយ សង្គ្រាម​នេះ​មាន​លក្ខណៈ​ជា​សង្គ្រាម​នៅ​ទ្វីបអឺរ៉ុប​ប៉ុណ្ណោះ តែ​ក្រោយមក​មាន​ប្រទេស​ជាច្រើន​ទៀត​បាន​ចូលរួម​ក្នុង​សង្គ្រាម​ជាបន្តបន្ទាប់ ហេតុ​នេះ​ហើយ​សង្គ្រាម​នេះ​បាន​រាលដាល​ពី​សង្គ្រាម​ទ្វីបអឺរ៉ុប ទៅជា​សង្គ្រាមលោក​តែម្ដង​។

ទិសដៅ​នៃ​ការចូលរួម​សង្គ្រាម

សរុបទៅ សង្គ្រាម​នេះ​គឺជា​សង្គ្រាមចក្រពត្តិ ប្រកបដោយ​ភាពអយុត្តិធម៌​ទាំងសងខាង​។ មានតែ ប្រទេស​ស៊ែប៊ី និង​បែលហ្សិក​ប៉ុណ្ណោះ​ដែល​ប្រយុទ្ធតស៊ូ ដើម្បី​ការពារជាតិ​។ អ្នកទទួលខុសត្រូវ​នៅក្នុង​សង្គ្រាម​នេះ​គឺ​ភាគី​ទាំងសងខាង តែ​មេភ្លើង​គឺ​ចេញពី​ចក្រភព​អាល្លឺម៉ង់ និង អូទ្រីស-ហុងគ្រី​។