សាធារណរដ្ឋ​​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ៖ ភាពខុសគ្នារវាងកំណែនានា

ពីវិគីភីឌា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
wikidata interwiki
បន្ទាត់ទី១៥០៖ បន្ទាត់ទី១៥០៖
[[ចំណាំត់ថ្នាក់ក្រុម:អាស៊ីអាគ្នេយ៏]]
[[ចំណាំត់ថ្នាក់ក្រុម:អាស៊ីអាគ្នេយ៏]]
[[ចំនាត់ថ្នាក់ក្រុម:ប្រទេសឡាវ]]
[[ចំនាត់ថ្នាក់ក្រុម:ប្រទេសឡាវ]]

[[na:Laos]]
[[qu:Lawsuyu]]
[[yo:Laos]]

កំណែនៅ ម៉ោង១២:៥៣ ថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០១៧

សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ
ສາທາລະນະລັດ ປະຊາທິປະໄຕ ປະຊາຊົນລາວ
ទង់ជាតិ វរលញ្ជករ
បាវចនាສັນຕິພາບ ເອກະລາດ ປະຊາທິປະໄຕ ເອກະພາບ ວັດທະນາຖາວອ (ភាសាឡាវ)
សន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ ឯកភាព និង វិបុលភាព
ភ្លេងនិងចំរៀងជាតិ៖ "ເພງຊາດລາວ "
(បទ ផេងសាតឡាវ (ភ្លេង​ជាតិ​ឡាវ))
រដ្ឋធានី វៀងច័ន្ទន៍
ភាសា​ផ្លូវ​ការ​ ភាសាលាវ
របបដឹកនាំ សាធារណរដ្ឋសង្គមនិយម
រដ្ឋាភិបាល
-ប្រធានាធិបតី
-នាយករដ្ឋមន្ត្រី

ឧ.ចូមម៉ៈលី សៃញ៉ៈសន (ចូម្មលី ជ័យសរ)
បួសន ប៊ុប្ផាវ៉ាន់ (បួសរ បុប្ផាវណ្ណ)
ឯករាជភាព
-ថ្ងៃទី
ពីបារាំង
១៩ កក្កដា ១៩៤៩
ផ្ទៃប្រទេស
-សរុប
-ផ្ទៃទឹក

២៣៦ ៨០០ គ.ម(លំដាប់ទី៨៣)
២%
ចំនួនប្រជាជន
-ស្ថិតិឆ្នាំ ២០០៧
-ជំរឿនឆ្នាំ ២០០០
-ដង់ស៊ីតេ

៦ ៥២១ ៩៩៨(លំដាប់ទី ១០៦)
៤ ៥៧៤ ៨៤៨
២៥ /គ.ម(លំដាប់ទី ១១៧)
រូបិយប័ណ្ណ គីប (LAK)
ល្វែង​ម៉ោង​ UTC +៧
កូដទូរស័ព្ទប្រទេស +៨៥៦
TLD អ៊ីនធើណិត
(TLD:Top Level Domain)
.la

ប្រទេស​លាវ ឬ ប្រទេស​ឡាវ​មាន​ឈ្មោះ​ជា​ផ្លូវ​ការ​ថា សាធារណរដ្ឋ​​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ (ສາທາລະນະລັດ​ປະຊາທິປະໄຕ​ປະຊາຊົນ​ລາວ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាជន​ឡាវ)។​ ប្រទេស​លាវ​ជា​ប្រទេស​មួយ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។ ប្រទេស​​លាវ​មាន​ព្រំ​ដែន ខាង​ជើង​ឆៀង​ខាង​លិច​ជាប់ចិន និង មីយ៉ាន់ម៉ា (ភូមា) ខាង​កើត​ជាប់​វៀតណាម ខាង​ត្បូង​ជាប់​កម្ពុជា និង​ខាង​លិច​ជាប់​ថៃ។ ប្រទេស​លាវ​គ្មាន​ព្រំដែន​ជាប់​សមុទ្រ​ទេ។ ប្រទេស​លាវ​មាន​ប្រវត្តិសាស្ត្រ​ត​មក​ពី​រាជាណាចក្រ​ឡាងសាង (រាជ​អាណាចក្រ​លាន​ជាង គឺ​រាជាណាចក្រ​ដំរី​ ១ លាន) ​ដែល​ចាប់​កំណើត​ឡើង​នៅ​គ្រិស្តសតវត្សរ៍​ទី ១៤ ដល់ គ្រិស្តសតវត្សរ៍​ទី ១៨។ បន្ទាប់​ពី​ឆ្លង​កាត់​របប​អាណាព្យាបាលបារាំង​រួច​មក ប្រទេស​លាវ​បាន​ទទួល​ឯករាជ្យ​នៅ​ឆ្នាំ ១៩៤៩។ បន្ទាប់​មក សង្គ្រាម​ស៊ីវិល​បាន​បន្ត​រហូត​ដល់​ឆ្នាំ ១៩៧៥ នៅ​ពេល​ចលនា​របស់​កុំម៉ុយនីសប៉ាថេតឡាវ​ឡើង​កាន់​កាប់​អំណាច។ សហគ្រាស​ឯកជន​កើន​ឡើង​ជា​លំដាប់​តាំង​ពី​មាន​កំណែ​ទម្រង់​សេដ្ឋកិច្ច​នៅ​ទសវត្សរ៍ ៩០។​ បច្ចុប្បន្ន ប្រទេស​លាវ​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​អន់​ថយ​​ផ្នែក​សេដ្ឋកិច្ច​​ក៏​ដូច​ជា​ផ្នែក​នយោបាយ។ កំណើន​សេដ្ឋកិច្ច​លាវ​មាន ៧,២% នៅ​ឆ្នាំ ២០០៦។ សេដ្ចកិច្ច​ពឹង​ផ្អែក​លើ​វិស័យ​កសិកម្ម ដោយ​ប្រជាជន​ប្រមាណ​ ៨០% ជា​កសិករ។ ប្រទេស​លាវ​មាន​ជន​ជាតិ​ភាគ​តិច​ចម្រុះ ដែល​ក្នុង​នោះ ៧០% ជា​ជនជាតិលាវ


ប្រវត្តិសាស្ត្រ

វាល​ក្រឡ ដែល​ជា​ទី​ស្ថាន​បុរេប្រវត្តិសាស្ត្រ​លាវ

ប្រទេស​លាវ​បច្ចុប្បន្ន​មាន​ឫស​គល់​ពី​រាជាណាចក្រ​ឡានសាង (Million of Elephants) ដែល​បាន​ក​កើត​ឡើង​នៅ​គ្រិស្តសតវត្សរ៍​ទី ១៤ ដោយ​ព្រះ​ចៅ​ ហ្វាងុម ដែល​មាន​ខ្សែ​ស្រឡាយ​​ត​ពី​ព្រះ​រាជា​លាវ​បុរាណ។ នគរ​លាន​ជាង ឬ ឡានសាង រីក​ចម្រើន​រហូត​មក​ទល់​គ្រិស្តសតវត្សរ៍​ទី ១៨ តែ​ក្រោយ​មក រាជាណាចក្រ​នេះ​ត្រូវ​បែក​បាក់​ជា ៣ ផ្នែក ដែល​ចុង​ក្រោយ​ត្រូវ​បាន​សៀម​ត្រួត​ត្រា។ នៅ​គ្រិស្តសតវត្សរ៍​ទី ១៩ ហ្លួង​ព្រះ​បាង​បាន​ត្រូវ​ដាក់​បញ្ចូល​ក្នុង​អាណាព្យាបាល​បារាំងសែស​នៅ​ឥណ្ឌូចិន។ ក្រោយ​បន្តិច​មក តំបន់​ចំប៉ាសាក់​និង​វៀងច័ន្ទន៍​ ក៏​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​អាណាព្យាបាល​បារាំងសែស​ដែរ។ បារាំងសែស​សំឡឹង​ឃើញ​ប្រទេស​លាវ​ជា​រដ្ឋ​នៅ​ចន្លោះ​ការ​ប្រទាញ​ប្រទង់​រវាង​ចក្រភព​អង់គ្លេស​និង​ចក្រភព​បារាំងសែស។ នៅ​ក្រោម​អាណាព្យាបាល​បារាំងសែស វៀងច័ន្ទន៍​ ជា​ថ្មី​ម្ដង​ទៀត​ បាន​ក្លាយ​ជា​រដ្ឋធានី​របស់​រដ្ឋ​បង្រួប​បង្រួម​លាវ។ ឆ្លង​កាត់​ការ​កាន់​កាប់​មួយ​រយៈ​ខ្លី​ពី​សំណាក់​កង​ទ័ព​ជប៉ុន​ក្នុង​សង្គ្រាមលោកលើកទី ២ រួច​មក លាវ​បាន​ប្រកាស​ឯករាជ្យ​នៅ​ឆ្នាំ១៩៤៥។ ប៉ុន្តែ បារាំងសែស​បាន​ត្រឡប់​មក​កាន់​កាប់​វិញ​រហូត​ដល់​ឆ្នាំ ១៩៥០ គឺ​ពេល​ដែល​បារាំង​បាន​ផ្ដល់​ស្វ័យភាព​ពាក់​កណ្ដាល​ថា​ ជា​រដ្ឋ​ចំណុះ​ឲ្យ​សហព័ន្ឋ​បារាំងសែស។ លាវ​បាន​ទទួល​ឯករាជ្យ​បរិបូណ៌​នៅ​ឆ្នាំ ១៩៥៤ រួច​ក្លាយ​ជា​រដ្ឋ​កាន់​របប​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ។ ក្រោម​ល័ក្ខ​ខ័ណ្ឌ​លើក​លែង​មួយ​ក្នុងសន្ឋិសញ្ញាទី​ក្រុង​ហ្សឺណែវ បេសកកម្ម​ហ្វឹក​ហ្វឺន​យោធា​បារាំង​បាន​ដើរ​តួ​នាទី​គាំ​ទ្រ​កង​យោធពល​ភូមិន្ទ​លាវ។ នៅ​ឆ្នាំ ១៩៥៥ ក្រសូង​ការ​ពារ​ជាតិ​អាមេរិក​បាន​មក​ជំនួស​កង​ទ័ព​បារាំង​ក្នុង​ការ​គាំ​ទ្រ​​កង​យោធពល​ភូមិន្ទ​លាវ​ប្រឆាំង​នឹង​ពួក​កុម្មុយនិស្តប៉ៈថេត​ឡាវ។

ប្រទេស​លាវ​ត្រូវ​បាន​អូស​ចូល​ទៅ​ក្នុង​សង្គ្រាម​វៀតណាម ហើយ​តំបន់​ភាគ​ខាង​កើត​របស់​លាវ​ត្រូវ​បាន​លុក​លុយ​កាន់​កាប់​ពី​សំណាក់​កង​ទ័ព​វៀតណាម​ខាង​ជើង​ដែល​ពួក​នេះ​បាន​ប្រើ​ប្រាស់​ដែន​ដី​ឡាវ​ជា​មូលដ្ឋាន​រៀប​ចំ​និង​ផ្លូវ​ដឹក​ជញ្ជូន​សព្វាវុធ​និង​​ស្បៀង​អាហារ​ ទៅ​ឲ្យ​កង​ទ័ព​ត​ទល់​នឹង​កងទ័ពវៀតណាម​ខាង​ត្បូង​។ ជា​ការ​ឆ្លើយ​តប អាមរិក​បាន​បើក​យុទ្ឋនាការ​ទម្លាក់​គ្រាប់​បែក​ប្រឆាំង​នឹង​វៀតណាម​ខាង​ជើង ដើម្បី​គាំ​ទ្រ​កម្លាំង​ប្រឆាំង​កុម្មុយនិស្ត​ក្នុង​ប្រទេស​លាវ និង​គាំ​ទ្រ​វៀតណាម​ខាង​ត្បូង​ក្នុង​ការ​លុក​លុយ​ប្រទេស​លាវ។ សកម្មភាព​ទាំង​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ធ្វើ​រដ្ឋប្រហារ​ជា​បន្ត​បន្ទាប់ ហើយ​ទីបំផុត​សង្គ្រាម​ស៊ីវិល​លាវ រវាង​រាជរដ្ឋាភិបាល​លាវ និង​ចលនា​កុម្មុយនិស្ត​បប៉ៈថេត​ឡាវ បាន​ចាប់​ផ្ដើម។

នៅ​ក្នុង​សង្គ្រាម​ស៊ីវិល​នេះ កង​ទ័ព​វៀតណាម​ខាង​ជើង​ដែល​មាន​អាវុធ​ទំនើបៗ និង​រថ​ក្រោះ ស្ថិត​នៅ​ពី​ក្រោយ​ខ្នង​ពួក​ប៉ៈថេត​ឡាវ។ នៅ​ឆ្នាំ ១៩៦៨ កង​ទ័ព​វៀតណាម​ខាង​ជើង​បាន​បើក​ការ​វាយ​ប្រហារ​ច្រើន​ភូមិភាគ​មក​លើ​កង​យោធពល​​ភូមិន្ទ​លាវ ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​ដាក់​ពង្រាយ​ទ័ព​ទ្រង់​ទ្រាយ​ធំ​មួយ។ បន្ត​មក មាន​ការ​ទម្លាក់​គ្រាប់​បែក​ទ្រង់​ទ្រាយ​ធំ​ពី​សំណាក់​អាមេរិក​ ដើម្បី​កម្ទេច​មូលដ្ឋាន​ទ័ព​វៀតណាម​ខាង​ជើង​ក្នុង​ប្រទេស​លាវ និង​ដើម្បី​កាត់​ផ្ដាច់​ផ្លូវលំ​ហូជីមិញ។ គេ​និយាយ​ថា គ្រាប់​បែក​អាមេរិក​ទម្លាក់​នៅ​ប្រទេស​លាវ​ពី​ឆ្នាំ​ ១៩៧១ ដល់ ១៩៧៣ ច្រើន​ជាង​ទម្លាក់​នៅ​ទូទាំង​ពិភព​លោក​ក្នុង​កំលុង​សង្គ្រាម​លោក​លើក​ទី ២ (គ.ស. ១៩៣៩ ដល់ ១៩៤៥) ទៅទៀត។ ជា​សរុប មាន​គ្រាប់​បែក​ជាង ២ លាន​តោន​ត្រូវ​បាន​ទម្លាក់។

នៅ​ឆ្នាំ ១៩៧៥ កង​កម្លាំង​កុម្មុយនិស្ត​បប៉ៈថេត​ឡាវ ដែល​មាន​ការ​គាំ​ទ្រ​ពី​សហព័ន្ឋ​រុស្ស៊ី​និង​វៀតណាម​ខាង​ជើង បាន​ទទួល​ជ័យ​ជំនះ​លើ​រដ្ឋាភិបាល​រាជានិយម។ ការណ៍​នេះ​បង្ខំ​ឲ្យ​ព្រះ​ចៅ ស៊ីសៈវ៉ាង​វឌ្ឍនា (ស្រី​ស្វាង​វឌ្ឍនា) ដាក់​រាជ្យ រួច​ត្រូវ​បាន​គេ​​ធ្វើ​គត់​ក្រោយ​ពី​ចាប់​ព្រះ​អង្គ​បាន។ បន្ទាប់​ពី​កាន់​កាប់​ប្រទេស​ហើយ រដ្ឋាភិបាល​ប៉ៈថេត​ឡាវ​បាន​ដាក់​ឈ្មោះ​ថ្មី​ឲ្យ​ប្រទេស​លាវថា សាធារណរដ្ឋ​​ប្រជាធិបតេយ្យ​ប្រជាជន​ឡាវ (សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ) និង​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ឲ្យ​វៀតណាម​ដាក់​ទ័ព​ក្នុង​ ធ្វើ​ជា​ទី​ប្រឹក្សា​មើល​ការ​ខុស​ត្រូវ​​ប្រទេស។ នៅ​ទសវត្សរ៍ ១៩៧០ ឡាវ​ត្រូវ​បាន​វៀតណាម​បញ្ជា​ឲ្យ​កាត់​ផ្ដាច់​ទំនាក់​ទំនង​ជា​មួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ​ដែល​កាត់​ផ្ដាច់​ពាណិជ្ជកម្ម​ឡាវ​ជា​មួយ​បណ្ដា​ប្រទេស​ទាំង​អស់​ លើក​លែង​តែ​វៀតណាម។ ការ​គ្រប់​គ្រង​ដោយ​វៀតណាម​និង​ការ​ធ្វើ​ជា​សង្គមនិយម បន្តិច​ម្ដងៗ បាន​ត្រូវ​ជំនួស​ដោយ​ការ​បន្ឋូរ​បន្ថយ​ការ​ដាក់​កំហិត​សេដ្ឋកិច្ច​នៅ​ទសវត្សរ៍ ១៩៨០ និង​ការ​អនុញ្ញាត​ឲ្យ​ចូល​ជា​សមាជិក​អាស៊ាន​នៅ​ឆ្នាំ ១៩៩៧។

ភូមិវិទ្យានិងអាកាសធាតុ

ប្រទេស​លាវ​ជា​ប្រទេស​មួយ​នៅ​តំបន់អាស៊ីអាគ្នេយ៍ ដែល​គ្មាន​សមុទ្រ។ ក្រៅ​ពី​ទីក្រុងវៀងច័ន្ទន៍ ដែល​ជា​រដ្ឋធានី ប្រទេស​លាវ​មាន​ទី​ក្រុង​ធំៗ ផ្សេង​ទៀត ដូច​ជាហ្លួងព្រះ​បាង សួគ៌ខេត្ត (សៈវ៉ាន់ណៈខេត) និង ប៉ាកសេ ជា​ដើម។ តំបន់​ទេសភាព​លាវ​សម្បូរ​ដោយ​​ភ្នំ​និង​ខ្ពង់​រាប។ នៅ​ឆ្នាំ​ ១៩៩៣ រដ្ឋាភិបាល​បាន​ដាក់​ដី​ចំនួន ២១% ឲ្យ​ក្លាយ​ជា​តំបន់​អភិរក្ស​ជីវចម្រុះ​ជាតិ ដែល​អាច​អភិវឌ្ឍ​ជា​ឧទ្យាន​ជាតិ​បាន។ ប្រទេស​លាវ​ជា​ជម្រក​របស់​សត្វ​ព្រៃ​កម្រៗ ដូច​ជា ខ្លាឥណ្ឌូចិន ទន្សោង និង ដំរីអាស៊ី។ ប្រទេស​លាវ​ត្រូវ​បាន​គេ​ស្គាល់​ផង​ដែរ​ថា ជា​ប្រទេស​នៅ​តំបន់ត្រីកោណមាស​ដោយ​មាន​ផ្ទៃ​ដី​ដាំ​ដុះ​អាភៀន​ប្រមាណ ៣៧០០ ហិកតារ​នៅ​ឆ្នាំ ២០០៧ (យោងតាមឯកសារ UNODC)។ ប្រទេស​លាវ​ស្ថិត​នៅ​តំបន់ត្រូពិច​ហើយ​ទទួល​ឥទ្វិពល​របប​ខ្យល់​រដូវ (ខ្យល់មូសុង)។ ប្រទេស​លាវ​មាន​រដូវ ២ ដាច់​គ្នា​ស្រឡះ គឺ រដូវ​វស្សា​ចាប់​ពី​ខែ​ឧសភា​ដល់​ខែ​វិច្ឆិកា និង​រដូវ​ប្រាំង​ពី​ខែ​ធ្នូ​ដល់​ខែ​មេសា។

ផែនទីរដ្ឋបាល

អាណាខេត្តនៅប្រទេសឡាវ

ប្រទេស​លាវ​ចែកចេញជាខេត្ត (ជាភាសាលាវថា ខ្វែង) ១៦ និង​មាន​រដ្ឋធានី​នៅវៀងច័ន្ទន៍

១.​ខេត្ត​ខាំមួន​ (ຄໍາມ່ວນ Khammouan) → ទី ៦ លើ​ផែន​ទី

២.​ខេត្ត​ចំប៉ាសក្តិ​ (ຈໍາປາສັກ ចាំប៉ាសាក់ Champasak) → ទី ៤ លើ​ផែន​ទី

៣.ខេត្តជ័យបូរី​ (ໄຊຍະບູລີ សៃញ៉ៈប៊ូលី Xaignabouli) → ទី ១៥ លើ​ផែន​ទី

៤.​ខេត្តបកែវ​ ບໍ່ແກ້ວ (Bokeo) → ទី ២ លើ​ផែន​ទី

៥.​ខេត្ត​ប​រិខាំសៃ​ (បរិគាំជ័យ) (ບໍລິຄໍາໄຊ Bolikhamxai) → ទី ៣ លើ​ផែន​ទី

៦.ខេត្ត​ផុងសាលី (ຜົ້ງສາລີ Phongsali) → ទី ១១ លើ​ផែន​ទី

៧.ខេត្ត​វៀងច័ន្ទន៍​ (ວຽງຈັນ Vientiane) → ទី ១៤ លើ​ផែន​ទី

៨.ខេត្ត​សួគ៌ខេត្ត​ (ສະຫວັນນະເຂດ សៈវ៉ាន់ណៈខេត Savannakhet) → ទី ១២ លើ​ផែន​ទី

៩.ខេត្ត​សារ៉ាវ៉ាន់​ (ສາລະວັນ សាឡៈវ៉ាន់ Salavan) → ទី ១១ លើ​ផែន​ទី

១០.ខេត្ត​ស៊ៀង​ខ្វាង​ (ຊຽງຂວາງ Xiangkhoang) → ទី ១៨ លើ​ផែន​ទី

១១.ខេត្ត​សេកង​ (ເຊກອງ Xekong) → ទី ១៧ លើ​ផែន​ទី

១២.​ខេត្ត​ហួ​ផាន់ (ຫົວພັນ​ Houaphan) → ទី ៥ លើ​ផែន​ទី

១៣.​ខេត្ត​ហ្លួង​ណាំថា​ (ຫຼວງນ້ຳທາ Louang Namtha) → ទី ៧ លើ​ផែន​ទី

១៤.​ខេត្ត​ហ្លួង​ព្រះ​បាង (ຫຼວງພະບາງ Louangphabang) → ទី ៨ លើ​ផែន​ទី

១៥.​ខេត្តអ័ត្តពឺ (ອັດຕະປື ​Attapeu) → ទី ១ លើ​ផែន​ទី

១៦.​ខេត្ត​ឧត្តម​ជ័យ (ອຸດົມໄຊ អ៊ុដុំ​សៃOudomxai) → ទី ៩ លើ​ផែន​ទី

១៧.តំបន់​ជ័យសម្បូរ​ (សៃ​សុំប៊ូន) (ជា​តំបន់​រដ្ឋបាល​ពិសេស ត្រូវ​បំបាត់​ចោល​នៅ​ឆ្នាំ ១៩៩៦) (Xaisomboun) → ទី ១៦ លើ​ផែន​ទី

១៨.រដ្ឋធានី​វៀងច័ន្ទន៍​ (ນະຄອນຫຼວງວຽງຈັນ នគរ​​ហ្លួង​​វៀច័ន្ទន៍ Vientiane) → ទី ១៣ លើ​ផែន​ទី។


ខ្វែង (ខេត្ត) ចែក​ជា​មឿង (ស្រុក)។

== សេដ្ឋកិច្ច ==<ref>

វិថីមួយនៅហ្លួងព្រះ​បាង

តាំង​ពី​ឆ្នាំ ១៩៨៦ រដ្ឋាភិបាល​ឡាវ​បាន​ចាប់​ផ្ដើម​ធ្វើ​វិមជ្ឍការ​និង​ជំរុញ​ឲ្យ​មាន​សហគ្រាស​ឯកជន។ សេដ្ឋកិច្ច​ឡាវ​ពឹង​ផ្អែក​ខ្លាំង​ទៅ​លើ​ការ​វិនិយោគ​និង​ពាណិជ្ជកម្ម​ជា​មួយ​ប្រទេស​ជិត​ខាង ដែល​ធំ​ជាង​និង​មាន​ជាង។តំបន់​ភាគ​ច្រើន​នៃ​ប្រទេស​ខ្វះ​ខាត​ហេដ្ឋារចនាសម្ព័ន្ឋ​សម​ស្រប។ ប្រទេស​លាវ​គ្មាន​ផ្លូវ​ដែក​ទេ។ ផ្លូវ​ថ្នល់​សំខាន់ៗ ដែល​ត​ភ្ជាប់​ទី​ក្រុង​ធំៗ បាន​ទទួល​ការ​ជួស​ជុល​កែ​លំអ​នា​ពេល​ថ្មីៗ នេះ។ ក៏​ប៉ុន្ដែ ភូមិ​ស្រុក​ដែល​នៅ​ដាច់​ឆ្ងាយ​ពី​ផ្លូវ​ធំៗ អាច​ចូល​ទៅ​បាន​តែ​តាម​រយៈ​ផ្លូវ​លំ។ ទូរគមនាគមន៍​ប្រើ​ខ្សែ​នៅ​មាន​កម្រិត​នៅ​ឡើយ ខណៈ​ទូរស័ព្ទ​ដៃ​កំពុង​ត្រូវ​បាន​​ប្រើ​យ៉ាង​ទូលំ​ទូលាយ​នៅ​ទី​ក្រុង។ នៅ​តំបន់​ជនបទ ភ្លើង​អគ្គិសនី​ត្រូវ​បាន​ផ្គត់​ផ្គង់​ក្នុង​រយៈ​ពេល​ដែល​បាន​កំណត់​ប៉ុណ្ណោះ។

ផ្សារ​មួយ​នៅ​ហ្លួង​ព្រះ​បាង

ផលិតផល​ក្នុង​ស្រុក​ពាក់​កណ្ដាល បាន​ពី​វិស័យ​កសិកម្ម​ដែល​ប្រើ​ប្រាស់​ប្រជាជន​ ៨០% របស់​ប្រទេស។ ប្រទេស​លាវ​ជា​ប្រទេស​ដែល​មាន​ផ្ទៃ​ដី​ដាំ​ដុះ​អចិន្ត្រៃយ៍​តិច​ជាង​គេ​នៅ​ក្នុង​មហាអនុតំបន់មេគង្គ។ ផ្ទៃ​ដី​ដាំ​ដុះ​មាន​តែ ៤,០១% ចំណែក​ផ្ទៃ​ដី​ដាំ​ដុះ​អចិន្ត្រៃយ៍ មាន​តែ ០,៣៤% ប៉ុណ្ណោះ។ ស្រូវ​ជា​ដំណាំ​សំខាន់​ជាង​គេ ដែល​ប្រើ​ប្រាស់ ៨០% នៃ​ផ្ទៃ​ដី​ដាំ​ដុះ​សរុប។ ប្រហែល ៧៧% នៃ​ស្រែ​ចម្ការ​ឡាវ​ផ្ដល់​ទិន្នផល​សម្រាប់​តែ​តាម​គ្រួសារ​ប៉ុណ្ណោះ។ តាម​រយៈ​កំណែ​ទម្រង់​សេដ្ឋកិច្ច​រួម​ មានការ​អភិវឌ្ឍ​ពូជ​ស្រូវ ឡាវ​បាន​រក​លំនឹង​រវាង​ការ​នាំ​ចេញ​និង​នាំ​ចូល​អង្ករ​បាន​ជា​លើក​ដំបូង​នៅ​ឆ្នាំ ១៩៩៩។ ពី​ឆ្នាំ ១៩៩០ ដល់ ២០០៥ ផលិតផល​អង្ករ​កើន​ឡើង​ពី ១,៥ លា​នតោន មក ២,៥ លាន​តោន។ ប្រទេស​លាវ​ប្រហែល​ជា​ប្រទេស​ដែល​មាន​ពូជ​ស្រូវ​ច្រើន​ប្រភេទ​ជាង​គេ​ក្នុង​មហា​អនុ​តំបន់​មេគង្គ។ តាំង​ពី​ឆ្នាំ ១៩៩៥ មក រដ្ឋាភិបាល​ឡាវ​បាន​សហការ​ជា​មួយវិទ្យាស្ថានស្រាវជ្រាវពូជស្រូវអន្តរជាតិ (International Rice Research Institute (IRRI) ) ដើម្បី​ប្រមែ​ប្រមូល​គំរូ​គ្រាប់​ពូជ​រាប់​ពាន់​ប្រភេទ​ ដែល​គេ​រក​ឃើញ​នៅ​ប្រទេស​លាវ។សេដ្ឋកិច្ច​ឡាវ​ទទួល​ជំនួយ​ពី​មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ និង​ប្រភព​អន្តរជាតិ​ដទៃ​ទៀត និង​ពី​ការ​វិនិយោគ​ទុន​ពី​បរទេស​ក្នុង​វិស័យ​កែ​ច្នៃ​អាហារ​និង​រ៉ែ (ជា​ពិសេស ទង់ដែង​និង​មាស) ។ វិស័យ​ទេសចរណ៍​ជា​ឧស្សាហកម្ម​រីក​ចម្រើន​លឿន​ជាង​គេ​នៅ​ប្រទេស​លាវ។ តែ​ទោះ​ជា​យ៉ាង​ណា​ក្តី សេដ្ឋកិច្ច​ឡាវ​ត្រូវ​បាន​គំរាម​កំហែង​យ៉ាង​ធ្ងន់​ធ្ងរ​ពី​បាតុភូត​លំហូរ​ចេញ​នូវ​ធន​ធាន​មនុស្ស។ តាម​ការ​សិក្សា​មួយ​នៅ​ឆ្នាំ ២០០៥ របស់​ធនាគារពិភពលោក បាន​រាយ​ការណ៍​ថា ៣៧% នៃ​អ្នក​ចេះ​ដឹង​របស់​ឡាវ​រស់​នៅ​បរទេស។

ប្រជាជន​និង​សាសនា

យុវតី​ម្នាក់​នៅ​ក្នុង​ពិធី​បុណ្យ​ជួប​ជុំ​ជន​ជាតិ​ហ្មុង​នៅ​ហ្លួង​ព្រះ​បាង

៦៩% នៃ​ប្រជាជន​ឡាវ​ជា​ជន​ជាតិ​លាវ។ ក្រុម​នេះ​កាន់​កាប់​តំបន់​ទំនាប និង​ដើរ​តួ​នាទី​ចម្បង​ក្នុង​វិស័យ​នយោបាយ​និង​វប្បធម៌។ ជន​ជាតិ​លាវ​ស្ថិត​ក្នុង​អំបូរ​ជនជាតិ​តៃ ដែល​បាន​ធ្វើ​ដំណើរ​មក​ពី​ចិន​នៅ​ដើម​គ្រិស្តសករាជ។ ៨% ទៀត​ដែល​នៅ​តំបន់​ទំនាប​ដែរ រួម​គ្នា​ជា​មួយ​ជន​ជាតិ​លាវ​បង្កើត​ជា ឡាវ​លុំ (លាវ​ទំនាប)។ អ្នក​ស្រុក​ភ្នំ​និង​ជន​ជាតិ​ភាគ​តិច​នៅ​ប្រទេស​ឡាវ​ មាន ជន​ជាតិ​ហ្មុង (មៀវ) ជន​ជាតិ​យ៉ាវ (មៀន) ជន​ជាតិ​តៃ​ដាំ (តៃ​ខ្មៅ) ជន​ជាតិ​​ដាវ ជន​ជាតិ​សាន (ថៃ​ធំ) និង​ជន​ជាតិ​និយាយ​ភាសា​ទីបេ-ភូមា​ជា​ច្រើន​ទៀត ឃើញ​មាន​រស់​នៅ​តំបន់​ដាច់​ស្រយាល​នៃ​ប្រទេស​ឡាវ។ កុលសម្ព័ន្ឋ​ភ្នំ​ចម្រុះ​ជាតិ​សាសន៍ វប្បធម៌​ និង​ភាសា ឃើញ​មាន​រស់​នៅ​ភាគ​ខាង​ជើង រួម​មាន​ជន​ជាតិ​លួ និង​ជន​ជាតិ​ឃ្មុ ដែល​ជា​ជន​ជាតិ​ដើម​នៅ​ឡាវ។ បច្ចុប្បន្ន ជន​ជាតិ​លួ​ស្ថិត​ក្នុង​សភាព​ជិត​ផុត​ពូជ។ ជន​ជាតិ​ដើម​ទាំង​នេះត្រូវ​គេ​ដាក់​ឈ្មោះ​ថា ឡាវស៊ូង (ឡាវលើ)។ នៅ​ភាគ​កណ្ដាល​និង​តំបន់​ភ្នំ​ភាគ​ខាង​ត្បូង ជា​កុលសម្ព័ន្ឋ​មន-ខ្មែរ ដែល​គេ​ដាក់​ឈ្មោះ​ថា ឡាវ​ថឺង (ឡាវ​ជម្រាល​ភ្នំ)។ ក្រុម​ជន​ជាតិ​ចិន​និង​វៀតណាម​ច្រើន​មាន​នៅ​ទី​ក្រុង។

ព្រះសង្ឃ​និមន្តបិណ្ឌបាត​នៅ​ប្រទេស​លាវ

សាសនា​ចម្បង​នៅ​ឡាវ គឺ​ព្រះ​ពុទ្ឋសាសនា​ថេរវាទ ដែល​លាយ​ឡំ​ជា​មួយ​សាសនា​ព្អ្នក​តា (ជំនឿ​ជីវចល) ដែល​បណ្តា​កុលសម្ព័ន្ឋ​ភ្នំ​ទាំង​ឡាយ​​ប្រតិបត្តិ។ មាន​អ្នក​កាន់​គ្រិស្តសាសនា​មួយ​ចំនួន​តូច​ដែរ​នៅ​ក្បែរៗ រដ្ឋធានី​វៀងច័ន្ទណ៍។ មុស៊្លិម​ច្រើន​មាន​នៅ​តំបន់​ក្បែរ​ប្រទេស​ភូមា។

ភាសា​ផ្លូវ​ការ​នៅ​ឡាវ​គឺ​ភាសា​លាវ ដែល​ស្ថិត​ក្នុង​អំបូរ​ភាសា​តៃ។ ភាសាបារាំងដែល​មាន​ប្រើ​ជា​ទូទៅ​ក្នុង​​ជួរ​​រដ្ឋាភិបាល​និង​ពាណិជ្ជកម្ម បាន​ចុះ​ទន់​ខ្សោយ​បន្ដិច​ម្ដងៗ ខណៈ​ការ​ប្រើ​ប្រាស់​ភាសា​អង់គ្លេសបាន​កើន​ឡើង​ជា​លំដាប់។

វប្បធម៌

អ្នក​ផ្លុំ​គែន

ព្រះ​ពុទ្ឋសាសនា​ថេរវាទ​មាន​ឥទ្ឋិពល​ជា​ចម្បង​ដល់​វប្បធម៌​លាវ ដែល​បញ្ជាក់​ឲ្យ​ឃើញ​តាម​រយៈ​ភាសា វត្ត​អារាម សិល្បៈ អក្សរសាស្ត្រ ជា​ដើម។ ទោះ​ជា​បែប​នេះ​ក្ដី ធាតុ​ផ្សំ​នៃ​វប្បធម៌​លាវ​មួយ​ចំនួន មាន​មុន​ការ​មក​ដល់​នៃ​ព្រះ​ពុទ្ឋសាសនា។ តួ​យ៉ាងដូច​ជា គែន ដែល​ជាឧបករណ៍​តន្ត្រី​របស់​ជាតិ មាន​កំណើត​តាំង​ពី​បុរេប្រវត្តិ​មក​ម៉្លេះ។

ប្រទេស​លាវ​មាន​បេតិកភណ្ឌ​ពិភព​លោក​ចំនួន ២ គឺ ហ្លួង​បព្រះ​បាង​ និង​វត្តភូ

ស្រូវ​ជា​អាហារ​ចម្បង​នៅ​ប្រទេស​លាវ។ ហេតុ​នេះ​មាន​ពិធី​សាសនា​និង​ប្រពៃណី​ជា​ច្រើន​ទាក់​ទិន​នឹង​ការ​បង្ក​បង្កើន​ផល​ស្រូវ ដែល​កុលសម្ព័ន្ឋ​នានា​តែង​ប្រតិបត្តិ។ ឧទាហរណ៍ អ្នក​ស្រែ​ជន​ជាតិ​ឃ្មុ​នៅ​ហ្លួង​ព្រះ​បាង​ដាំ​ស្រូវ​ប្រភេទ​ខាវកាំ​ក្នុង​បរិមាណ​តិច​តួច​មួយ​នៅ​ក្បែរ​ខ្ទម​ ជា​ការ​រំលឹក​គុណ​ដល់​មាតា​បិតា​របស់​គេ​ដែល​បាន​ចែក​ឋាន​ទៅ ឬ​ក៏​ដាំ​នៅ​ក្បែរ​ភ្លឺ​ស្រែ​ដើម្បី​បញ្ជាក់​ថា មាតា​បិតា​របស់​គេ​នៅ​មាន​ជីវិត។


ទំព័រគំរូ:ប្រទេសកាន់លទ្ធិកុម្មុយនិស្ត

ទំព័រគំរូ:Link FA ចំណាំត់ថ្នាក់ក្រុម:អាស៊ីអាគ្នេយ៏