ព្រះបាទសម្តេចព្រះ ស៊ីសុវត្ថិ៖ ភាពខុសគ្នារវាងកំណែនានា
No edit summary |
|||
បន្ទាត់ទី៥៩៖ | បន្ទាត់ទី៥៩៖ | ||
== ព្រះរាជាភិសេក == |
== ព្រះរាជាភិសេក == |
||
នៅថ្ងៃទី ២៤ មេសា គ.ស. ១៩០៤ ជាថ្ងៃនៃការសោយព្រះទិវង្គតនៃព្រះបាទ[[នរោត្តម]] ក្រុមប្រឹក្សារាជសម្បត្តិបានជួបប្រជុំ ដោយមានសមាសភាពមន្រ្តីនិងវរជនជាច្រើននៃប្រទេស ដើម្បីជ្រើសតាំងព្រះមហាក្សត្រថ្មី ។ ក្រុមប្រឹក្សារាជសម្បត្តិ បានសម្រចជ្រើសតាំង " |
នៅថ្ងៃទី ២៤ មេសា គ.ស. ១៩០៤ ជាថ្ងៃនៃការសោយព្រះទិវង្គតនៃព្រះបាទ[[នរោត្តម]] ក្រុមប្រឹក្សារាជសម្បត្តិបានជួបប្រជុំ ដោយមានសមាសភាពមន្រ្តីនិងវរជនជាច្រើននៃប្រទេស ដើម្បីជ្រើសតាំងព្រះមហាក្សត្រថ្មី ។ ក្រុមប្រឹក្សារាជសម្បត្តិ បានសម្រចជ្រើសតាំង "សម្តេចឧបរាជព្រះស៊ីសុវត្ថិ" ជាព្រះមហាក្សត្រថ្មី សោយរាជ្យបន្តពីព្រះជេដ្ឋាព្រះអង្គ ។ ព្រះអង្គបានឡើងសោយរាជ្យដោយមានព្រះបរមនាម "ព្រះបាទសម្តេចព្រះចមចក្រពង្ស ហរិរាជបរមិន្ធ្រភូវណៃ ក្រៃកែវហ្វាសុឡាឡៃ ព្រះចៅក្រុងកម្ពុជាធិបតី" ។ |
||
== គ្រឿងឥស្សរិយយស == |
== គ្រឿងឥស្សរិយយស == |
កំណែនៅ ម៉ោង០៤:៥២ ថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ២០១៧
ព្រះបាទ សម្ដេចព្រះ សិរីសុវត្ថិ [អានថា៖ សិ-រ៉ី-សុ-វ៉ាត់] ឬ ស្រីសុវត្ថិ ឬ ស៊ីសុវត្ថិ ស្ដេចប្រសូត នាថ្ងៃទី ០៧ ខែកញ្ញា គ.ស. ១៨៤០ និងស្ដេចសុវណ្ណគតនាថ្ងៃទី ០៩ ខែសីហា ឆ្នាំ ១៩២៧ ក្នុងព្រះជន្ម ៨៨ វស្សា នៅឯព្រះបរមរាជវាំងក្រុងចតុម្មុខមង្គល ក្នុងព្រះបរមនាមថា ព្រះករុណាព្រះបរមរាជានុកោដ្ឋ ឬហ្លួងរាជានុកោដ្ឋ ។ ព្រះអង្គ ទ្រង់ជាព្រះរាជបុត្រនៃ ព្រះបាទ អង្គឌួង ដែលជាបឋមក្សត្រិយ៍នៃព្រះរាជអាណាចក្រកម្ពុជាឯករាជ្យ ក្រោយការត្រួតត្រាពីសំណាក់ប្រទេសស្យាម និងប្រទេសអណ្ណាម ។ អត្ថបទជាអក្សរទ្រេត==ព្រះរាជជីវប្រវត្តិ== ព្រះករុណាព្រះបាទសម្តេចព្រះ ស៊ីសុវត្ថិ ០៧ កញ្ញា ១៨៤០- ០៩ សីហា ១៩២៧ ជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាពី គ.ស. ១៩០៤ រហូតដល់វេលាដែលព្រះអង្គសោយព្រះទិវង្គតនៅគ.ស ១៩២៧ ។ ព្រះអង្គជាព្រះរាជបុត្រានៃ ព្រះរាជាសម្តេចព្រះហរិរក្សរាមាសុរិយមហាឥស្វរអធិបតី ព្រះអង្គឌួង និងព្រះអនុជនៃព្រះបាទនរោត្តម ព្រះរៀមនៃព្រះអង្គម្ចាស់ ស៊ីវត្ថា ។ វេលានៃព្រះអង្គព្រះរាជសម្ភព គឺកម្ពុជាស្ថិតនៃការគ្រប់គ្រងពីសំណាក់ពួកសៀម និងយួននៅឡើយ ។ ព្រះរាជវង្សានុវង្សច្រើនគង់នៅតំបន់សៀមកាន់កាប់ជាងគង់នៅតំបន់ដែលយួនកាន់កាប់ ។ ព្រះអង្គបានសិក្សានៅរាជធានីបាងកកដូចព្រះរៀមរបស់ព្រះអង្គ គឺព្រះបាទនរោត្តមដែរ ។ ព្រះអង្គមិនបានព្រះរាជមាតុភូមិនិវត្តន៍រហូតដល់គ.ស. ១៨៦០ អំឡុងព្រះបិតា គឺ ព្រះអង្គឌួង ដែលកំពុងគ្រងរាជ្យសម្បត្តិ បានសោយព្រះទិវង្គត ។ ព្រះអង្គបានយាងប្រកបដោយភាពប្រញាប់ប្រញាល់មករាជធានីឧត្តុង្គ ដើម្បីបង្ការមិនអោយព្រះអនុជដែលមានព្រះមាតាទីទៃ គឺព្រះអង្គម្ចាស់ស៊ីវត្ថា ក្នុងការទទួលបាននូវរាជសម្បត្តិ ។ ព្រះអង្គបានទទួលជោគជ័យ និងព្រះរៀមដែលមានព្រះមាតាទីទៃដែរនោះ គឺព្រះបាទនរោត្តម បានឡើងសោយរាជ្យ ។ បើទោះបីជាព្រះបាទនរោត្តមស្តេចមានព្រះហ្ឫទ័យត្អូញត្អែរ បដិវត្តន៍បានផ្ទុះឡើងក្នុងប្រទេសកម្ពុជា និងជាពេលដែលបារាំងដែលកំពុងស្វែងរកការដាក់ការគ្រប់គ្រងនៅអាស៊ីភាគអាគ្នេយ៍ស្រាប់ បារាំងសែសបានបង្ខំឲ្យព្រះបាទនរោត្តម សម្រេចព្រះទ័យយកព្រមចំពោះភាពជាអាណាព្យាបាលរបស់បារាំងសែសមកលើកម្ពុជា ។ បន្ទាប់មកបារាំងមានបញ្ចប់ការគ្រប់គ្រងពីសំណាក់សៀមនិងយួន ហើយបានចាត់ឲ្យកម្ពុជានៅក្រោមអាណាព្យាបាលបារាំងសែស ដែលធ្វើឲ្យកម្ពុជាមានស្វ័យភាពឡើងវិញ ។ ព្រះស៊ីសុវត្ថិបានព្រះពិរោធ ហើយទ្រង់បាននិរទេសព្រះអង្គឯងទៅសៃហ្គន (ព្រៃនគរ) នៅស្រុកយួននៅឆ្នាំ ១៨៦៤ អតីតអធិរាជមុននៃកម្ពុជា ក្នុងការបង្ហាញការរឹងទទឹង ។ ពួកបារាំង ក៏មានការគ្រប់គ្រងលើព្រៃនគរដែរ បានស្វែងរកព្រះស៊ីសុវត្ថិ ដែលគង់នៅទីនោះក្រោម ការគាំពារ របស់បារាំងសែស ថា ជីវិតរបស់ព្រះអង្គស្ថិតក្នុងគ្រោះថ្នាក់ ដោយពួកបះបោរនៅកម្ពុជា ។ តាមពិតទៅ ពួកបារាំងសែសបានប្រើព្រះស៊ីសុវត្ថិ ជាឧបករណ៍ ដើម្បីគំរាមកំហែងព្រះបាទនរោត្តម ថា បើព្រះអង្គពុំអនុន័តតាមគំនែទម្រង់គោលនយោបាយរបស់បារាំងសែស ពួកគេនឹងទម្លាក់ព្រះបាទនរោត្តមពីរាជបល្ល័ង្ក និងថ្វាយព្រះរាជសម្បត្តិទៅព្រះស៊ីសុវត្ថិវិញ ។ នៅ គ.ស. ១៨៦៧ ជាពេលដែលមានការបះបោរទូទាំងប្រទេសកម្ពុជា ប្រឆាំងនឹងអំណាចបារាំងសែស ព្រះបាទ នរោត្តម សូមឲ្យព្រះស៊ីសុវត្ថិ យាងត្រឡប់មកកម្ពុជាវិញ ដើម្បីបង្ក្រាបការបះបោរ ។ ព្រះកែវហ្វ៊ា ស៊ីសុវត្ថិ យាងចេញពីស្រុកយួនមកកាន់រាជធានីឧដុង្គ ហើយព្រះអង្គជួយបង្ក្រាបការឧទ្ទាម ។ នៅ គ.ស. ១៨៨៤ ពួកបារាំងសែសបានកាន់កាប់គ្រប់ដែនទាំងអស់នៅប្រទេសយួន ប្រទេសលាវ (ឡាវ) និងប្រទេសកម្ពុជា ហើយពួកបារាំងសែស ក៏បានឈ្នះសង្គ្រាមលើស្យាមប្រទេស ក្នុង គ.ស. ១៨៩៣ ជាសម័យកាល ដែលប្រទេសកម្ពុជាមានសភាពប្រៀបដូចដែនអាណានិគមរបស់បារាំង ហើយគេបានផ្លាស់ទីតាំងរាជធានីខ្មែរពីឧដុង្គមកភ្នំពេញ ។ សម្តេចកែវហ្វ៊ា សីសុវត្ថិ ក៏បានយាងតាមពួកអ្នកវាំង មកភ្នំពេញ ហើយព្រះអង្គទ្រង់គាំទ្រទាំងស្រុង នូវរបបអាណានិគមនិយមរបស់ពួកបារាំងសែស ។ ដូច្នេះហើយ បានជាព្រះបាទសម្តេចព្រះ នរោត្តម ត្រូវបង្ខំព្រះរាជហឫទ័យឲ្យតាំងសម្តេចកែវហ្វ៊ា ស៊ីសុវត្ថិ ជាអនាគតស្តេចស្នងរាជ្យ ។ នៅក្នុង គ.ស. ១៩០៤ ក្រោយពេលព្រះបាទនរោត្តមសោយព្រះទិវង្គត សម្តេចកែវហ្វ៊ាស៊ីសុវត្ថិ បានគ្រងរាជសម្បត្តិជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រាជសម្បត្តិនេះដែលត្រូវផ្ទេរទៅឲ្យព្រះរាជបុត្រាព្រះបាទនរោត្តម គឺព្រះអង្គម្ចាស់ យុគន្ធរ ដែលមិនសូវចុះសម្រុងនឹងបារាំងសែស ។ អំឡុងនៃរជ្ជកាលព្រះអង្គ ស្តេចទ្រង់បន្តព្រះរាជកិច្ចតាមគំរូលំអាននៃព្រះបាទនរោត្តម ជាទីដែលព្រះអង្គត្រូវបានផ្គាប់ផ្គន់ដោយទំនាក់ទំនងពិសេសនៃពួកបារាំង តាមរយៈការសាងសង់នៃព្រះរាជដំណាក់ថ្មី អំណោយនូវនាវាដែលដើរដោយចំហាយទឹក និងការផ្គត់ផ្គង់អាភៀនដ៏សំបើមក្នុងមួយឆ្នាំ ៗ[១] នៅក្នុងគ.ស. ១៩២៧ ព្រះអង្គបានដាក់ព្រះជន្មវស្សាយាងសោយព្រះទិវង្គតនៅរាជធានីភ្នំពេញ និងមានព្រះបរមបច្ឆាមរណនាមថា "ព្រះករុណាព្រះស៊ីសុវត្ថិព្រះរាជានុកោដ្ឋ" ។ រាជសម្បត្តិត្រូវបានធ្លាក់ទៅលើព្រះរាជបុត្រានិងជាព្រះរាជទាយាទរបស់ព្រះអង្គ គឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនីវង្ស ។ ការសិក្សាព្រះអង្គបានសិក្សានៅរាជធានីបាងកក ។ ព្រះរាជគោរម្យ៍ងារ
ព្រះរាជាភិសេកនៅថ្ងៃទី ២៤ មេសា គ.ស. ១៩០៤ ជាថ្ងៃនៃការសោយព្រះទិវង្គតនៃព្រះបាទនរោត្តម ក្រុមប្រឹក្សារាជសម្បត្តិបានជួបប្រជុំ ដោយមានសមាសភាពមន្រ្តីនិងវរជនជាច្រើននៃប្រទេស ដើម្បីជ្រើសតាំងព្រះមហាក្សត្រថ្មី ។ ក្រុមប្រឹក្សារាជសម្បត្តិ បានសម្រចជ្រើសតាំង "សម្តេចឧបរាជព្រះស៊ីសុវត្ថិ" ជាព្រះមហាក្សត្រថ្មី សោយរាជ្យបន្តពីព្រះជេដ្ឋាព្រះអង្គ ។ ព្រះអង្គបានឡើងសោយរាជ្យដោយមានព្រះបរមនាម "ព្រះបាទសម្តេចព្រះចមចក្រពង្ស ហរិរាជបរមិន្ធ្រភូវណៃ ក្រៃកែវហ្វាសុឡាឡៃ ព្រះចៅក្រុងកម្ពុជាធិបតី" ។ គ្រឿងឥស្សរិយយស
ព័ត៌មានទាក់ទង |
- ↑ Norman G. Owen, The Emergence of Modern Southeast Asia, p. 363