ព្រះបាទសម្តេចព្រះ ស៊ីសុវត្ថិ៖ ភាពខុសគ្នារវាងកំណែនានា
No edit summary |
|||
បន្ទាត់ទី១៖ | បន្ទាត់ទី១៖ | ||
{| style="clear:both; background:none; color:black;" |
|||
|- |
|||
| width="80%" style="padding:1em 1em 1em 1em; border:1px solid #A3B1BF; background-color:#ffffff" valign="top"| |
|||
{{Infobox royalty |
{{Infobox royalty |
||
| monarch |
| monarch |
||
បន្ទាត់ទី១៤៖ | បន្ទាត់ទី១០៖ | ||
| predecessor = [[នរោត្ដម]] |
| predecessor = [[នរោត្ដម]] |
||
| successor = [[ស៊ីសុវត្ថិ មុនីវង្ស]] |
| successor = [[ស៊ីសុវត្ថិ មុនីវង្ស]] |
||
| full name = ''ព្រះបាទសម្តេចព្រះស៊ីសុវត្ថិ ចមចក្រពង្ស ហរិរាជបរមិន្ធ្រភូវណៃ ក្រៃកែវហ្វាសុឡាឡៃ ព្រះចៅក្រុងកម្ពុជាធិបតី'' |
|||
| full name = ''ព្រះករុណាព្រះបាទសម្តេចព្រះស៊ីសុវត្ថិ ព្រះចៅក្រុងកម្ពុជាធិបតី'' |
|||
| spouse = |
| spouse = |
||
| issue = បុត្រ២៦អង្គ |
| issue = បុត្រ២៦អង្គ |
||
បន្ទាត់ទី៣២៖ | បន្ទាត់ទី២៨៖ | ||
ព្រះបាទ សម្ដេចព្រះ សិរីសុវត្ថិ [អានថា៖ សិ-រ៉ី-សុ-វ៉ាត់] ឬ ស្រីសុវត្ថិ ឬ ស៊ីសុវត្ថិ ស្ដេចប្រសូត នាថ្ងៃទី ០៧ ខែកញ្ញា គ.ស. ១៨៤០ និងស្ដេចសុវណ្ណគតនាថ្ងៃទី ០៩ ខែសីហា ឆ្នាំ ១៩២៧ ក្នុងព្រះជន្ម ៨៨ វស្សា នៅឯព្រះបរមរាជវាំងក្រុងចតុម្មុខមង្គល ក្នុងព្រះបរមនាមថា ព្រះករុណាព្រះបរមរាជានុកោដ្ឋ ឬហ្លួងរាជានុកោដ្ឋ ។ ព្រះអង្គ ទ្រង់ជាព្រះរាជបុត្រនៃ ព្រះបាទ អង្គឌួង ដែលជាបឋមក្សត្រិយ៍នៃព្រះរាជអាណាចក្រកម្ពុជាឯករាជ្យ ក្រោយការត្រួតត្រាពីសំណាក់ប្រទេសស្យាម និងប្រទេសអណ្ណាម ។ |
ព្រះបាទ សម្ដេចព្រះ សិរីសុវត្ថិ [អានថា៖ សិ-រ៉ី-សុ-វ៉ាត់] ឬ ស្រីសុវត្ថិ ឬ ស៊ីសុវត្ថិ ស្ដេចប្រសូត នាថ្ងៃទី ០៧ ខែកញ្ញា គ.ស. ១៨៤០ និងស្ដេចសុវណ្ណគតនាថ្ងៃទី ០៩ ខែសីហា ឆ្នាំ ១៩២៧ ក្នុងព្រះជន្ម ៨៨ វស្សា នៅឯព្រះបរមរាជវាំងក្រុងចតុម្មុខមង្គល ក្នុងព្រះបរមនាមថា ព្រះករុណាព្រះបរមរាជានុកោដ្ឋ ឬហ្លួងរាជានុកោដ្ឋ ។ ព្រះអង្គ ទ្រង់ជាព្រះរាជបុត្រនៃ ព្រះបាទ អង្គឌួង ដែលជាបឋមក្សត្រិយ៍នៃព្រះរាជអាណាចក្រកម្ពុជាឯករាជ្យ ក្រោយការត្រួតត្រាពីសំណាក់ប្រទេសស្យាម និងប្រទេសអណ្ណាម ។ |
||
==ព្រះរាជជីវប្រវត្តិ== |
|||
ព្រះករុណាព្រះបាទសម្តេចព្រះ '''ស៊ីសុវត្ថិ''' ០៧ កញ្ញា ១៨៤០- ០៩ សីហា ១៩២៧ ជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រ[[កម្ពុជា]]ពី គ.ស. ១៩០៤ រហូតដល់វេលាដែលព្រះអង្គសោយព្រះទិវង្គតនៅគ.ស ១៩២៧ ។ ព្រះអង្គជាព្រះរាជបុត្រានៃ '''ព្រះរាជាសម្តេចព្រះហរិរក្សរាមាសុរិយមហាឥស្វរអធិបតី ព្រះអង្គឌួង''' និងព្រះអនុជនៃព្រះបាទ[[នរោត្តម]] ព្រះរៀមនៃព្រះអង្គម្ចាស់ [[ស៊ីវត្ថា]] ។ |
ព្រះករុណាព្រះបាទសម្តេចព្រះ '''ស៊ីសុវត្ថិ''' ០៧ កញ្ញា ១៨៤០- ០៩ សីហា ១៩២៧ ជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រ[[កម្ពុជា]]ពី គ.ស. ១៩០៤ រហូតដល់វេលាដែលព្រះអង្គសោយព្រះទិវង្គតនៅគ.ស ១៩២៧ ។ ព្រះអង្គជាព្រះរាជបុត្រានៃ '''ព្រះរាជាសម្តេចព្រះហរិរក្សរាមាសុរិយមហាឥស្វរអធិបតី ព្រះអង្គឌួង''' និងព្រះអនុជនៃព្រះបាទ[[នរោត្តម]] ព្រះរៀមនៃព្រះអង្គម្ចាស់ [[ស៊ីវត្ថា]] ។ |
កំណែនៅ ម៉ោង០៤:៥៥ ថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ២០១៧
ព្រះបាទសម្តេចព្រះ ស៊ីសុវត្ថិ | |||||
---|---|---|---|---|---|
ព្រះរូប ព្រះបាទស៊ីសុវត្ថិនៅសាលារចនា | |||||
ព្រះមហាក្សត្រកម្ពុជា កម្ពុជាក្រោមអាណានិគម | |||||
រជ្ជកាល | ២៤ មេសា ១៩០៤ – ០៩ សីហា ១៩២៧ | ||||
រាជាភិសេក | ២៤ មេសា ១៩០៤ | ||||
អង្គមុន | នរោត្ដម | ||||
អង្គក្រោយ | ស៊ីសុវត្ថិ មុនីវង្ស | ||||
ប្រសូត | បាត់ដំបង កម្ពុជា | 7 September 1840 ||||
សុគត | 9 August 1927 ភ្នំពេញ សហភាព ឥណ្ឌូចិន | (អាយុ 86 ឆ្នាំ) ||||
រាជបច្ឆាញាតិ | បុត្រ២៦អង្គ | ||||
| |||||
វង្ស | វង្សអង្គឌួង | ||||
បិតា | អង្គ ឌួង | ||||
មាតា | នាង ពូ | ||||
សាសនា | ពុទ្ធសាសនាថេរវាទ |
ព្រះបាទ សម្ដេចព្រះ សិរីសុវត្ថិ [អានថា៖ សិ-រ៉ី-សុ-វ៉ាត់] ឬ ស្រីសុវត្ថិ ឬ ស៊ីសុវត្ថិ ស្ដេចប្រសូត នាថ្ងៃទី ០៧ ខែកញ្ញា គ.ស. ១៨៤០ និងស្ដេចសុវណ្ណគតនាថ្ងៃទី ០៩ ខែសីហា ឆ្នាំ ១៩២៧ ក្នុងព្រះជន្ម ៨៨ វស្សា នៅឯព្រះបរមរាជវាំងក្រុងចតុម្មុខមង្គល ក្នុងព្រះបរមនាមថា ព្រះករុណាព្រះបរមរាជានុកោដ្ឋ ឬហ្លួងរាជានុកោដ្ឋ ។ ព្រះអង្គ ទ្រង់ជាព្រះរាជបុត្រនៃ ព្រះបាទ អង្គឌួង ដែលជាបឋមក្សត្រិយ៍នៃព្រះរាជអាណាចក្រកម្ពុជាឯករាជ្យ ក្រោយការត្រួតត្រាពីសំណាក់ប្រទេសស្យាម និងប្រទេសអណ្ណាម ។
ព្រះរាជជីវប្រវត្តិ
ព្រះករុណាព្រះបាទសម្តេចព្រះ ស៊ីសុវត្ថិ ០៧ កញ្ញា ១៨៤០- ០៩ សីហា ១៩២៧ ជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាពី គ.ស. ១៩០៤ រហូតដល់វេលាដែលព្រះអង្គសោយព្រះទិវង្គតនៅគ.ស ១៩២៧ ។ ព្រះអង្គជាព្រះរាជបុត្រានៃ ព្រះរាជាសម្តេចព្រះហរិរក្សរាមាសុរិយមហាឥស្វរអធិបតី ព្រះអង្គឌួង និងព្រះអនុជនៃព្រះបាទនរោត្តម ព្រះរៀមនៃព្រះអង្គម្ចាស់ ស៊ីវត្ថា ។
វេលានៃព្រះអង្គព្រះរាជសម្ភព គឺកម្ពុជាស្ថិតនៃការគ្រប់គ្រងពីសំណាក់ពួកសៀម និងយួននៅឡើយ ។ ព្រះរាជវង្សានុវង្សច្រើនគង់នៅតំបន់សៀមកាន់កាប់ជាងគង់នៅតំបន់ដែលយួនកាន់កាប់ ។ ព្រះអង្គបានសិក្សានៅរាជធានីបាងកកដូចព្រះរៀមរបស់ព្រះអង្គ គឺព្រះបាទនរោត្តមដែរ ។ ព្រះអង្គមិនបានព្រះរាជមាតុភូមិនិវត្តន៍រហូតដល់គ.ស. ១៨៦០ អំឡុងព្រះបិតា គឺ ព្រះអង្គឌួង ដែលកំពុងគ្រងរាជ្យសម្បត្តិ បានសោយព្រះទិវង្គត ។
ព្រះអង្គបានយាងប្រកបដោយភាពប្រញាប់ប្រញាល់មករាជធានីឧត្តុង្គ ដើម្បីបង្ការមិនអោយព្រះអនុជដែលមានព្រះមាតាទីទៃ គឺព្រះអង្គម្ចាស់ស៊ីវត្ថា ក្នុងការទទួលបាននូវរាជសម្បត្តិ ។ ព្រះអង្គបានទទួលជោគជ័យ និងព្រះរៀមដែលមានព្រះមាតាទីទៃដែរនោះ គឺព្រះបាទនរោត្តម បានឡើងសោយរាជ្យ ។ បើទោះបីជាព្រះបាទនរោត្តមស្តេចមានព្រះហ្ឫទ័យត្អូញត្អែរ បដិវត្តន៍បានផ្ទុះឡើងក្នុងប្រទេសកម្ពុជា និងជាពេលដែលបារាំងដែលកំពុងស្វែងរកការដាក់ការគ្រប់គ្រងនៅអាស៊ីភាគអាគ្នេយ៍ស្រាប់ បារាំងសែសបានបង្ខំឲ្យព្រះបាទនរោត្តម សម្រេចព្រះទ័យយកព្រមចំពោះភាពជាអាណាព្យាបាលរបស់បារាំងសែសមកលើកម្ពុជា ។ បន្ទាប់មកបារាំងមានបញ្ចប់ការគ្រប់គ្រងពីសំណាក់សៀមនិងយួន ហើយបានចាត់ឲ្យកម្ពុជានៅក្រោមអាណាព្យាបាលបារាំងសែស ដែលធ្វើឲ្យកម្ពុជាមានស្វ័យភាពឡើងវិញ ។
ព្រះស៊ីសុវត្ថិបានព្រះពិរោធ ហើយទ្រង់បាននិរទេសព្រះអង្គឯងទៅសៃហ្គន (ព្រៃនគរ) នៅស្រុកយួននៅឆ្នាំ ១៨៦៤ អតីតអធិរាជមុននៃកម្ពុជា ក្នុងការបង្ហាញការរឹងទទឹង ។ ពួកបារាំង ក៏មានការគ្រប់គ្រងលើព្រៃនគរដែរ បានស្វែងរកព្រះស៊ីសុវត្ថិ ដែលគង់នៅទីនោះក្រោម ការគាំពារ របស់បារាំងសែស ថា ជីវិតរបស់ព្រះអង្គស្ថិតក្នុងគ្រោះថ្នាក់ ដោយពួកបះបោរនៅកម្ពុជា ។ តាមពិតទៅ ពួកបារាំងសែសបានប្រើព្រះស៊ីសុវត្ថិ ជាឧបករណ៍ ដើម្បីគំរាមកំហែងព្រះបាទនរោត្តម ថា បើព្រះអង្គពុំអនុន័តតាមគំនែទម្រង់គោលនយោបាយរបស់បារាំងសែស ពួកគេនឹងទម្លាក់ព្រះបាទនរោត្តមពីរាជបល្ល័ង្ក និងថ្វាយព្រះរាជសម្បត្តិទៅព្រះស៊ីសុវត្ថិវិញ ។
នៅ គ.ស. ១៨៦៧ ជាពេលដែលមានការបះបោរទូទាំងប្រទេសកម្ពុជា ប្រឆាំងនឹងអំណាចបារាំងសែស ព្រះបាទ នរោត្តម សូមឲ្យព្រះស៊ីសុវត្ថិ យាងត្រឡប់មកកម្ពុជាវិញ ដើម្បីបង្ក្រាបការបះបោរ ។ ព្រះកែវហ្វ៊ា ស៊ីសុវត្ថិ យាងចេញពីស្រុកយួនមកកាន់រាជធានីឧដុង្គ ហើយព្រះអង្គជួយបង្ក្រាបការឧទ្ទាម ។ នៅ គ.ស. ១៨៨៤ ពួកបារាំងសែសបានកាន់កាប់គ្រប់ដែនទាំងអស់នៅប្រទេសយួន ប្រទេសលាវ (ឡាវ) និងប្រទេសកម្ពុជា ហើយពួកបារាំងសែស ក៏បានឈ្នះសង្គ្រាមលើស្យាមប្រទេស ក្នុង គ.ស. ១៨៩៣ ជាសម័យកាល ដែលប្រទេសកម្ពុជាមានសភាពប្រៀបដូចដែនអាណានិគមរបស់បារាំង ហើយគេបានផ្លាស់ទីតាំងរាជធានីខ្មែរពីឧដុង្គមកភ្នំពេញ ។ សម្តេចកែវហ្វ៊ា សីសុវត្ថិ ក៏បានយាងតាមពួកអ្នកវាំង មកភ្នំពេញ ហើយព្រះអង្គទ្រង់គាំទ្រទាំងស្រុង នូវរបបអាណានិគមនិយមរបស់ពួកបារាំងសែស ។ ដូច្នេះហើយ បានជាព្រះបាទសម្តេចព្រះ នរោត្តម ត្រូវបង្ខំព្រះរាជហឫទ័យឲ្យតាំងសម្តេចកែវហ្វ៊ា ស៊ីសុវត្ថិ ជាអនាគតស្តេចស្នងរាជ្យ ។
នៅក្នុង គ.ស. ១៩០៤ ក្រោយពេលព្រះបាទនរោត្តមសោយព្រះទិវង្គត សម្តេចកែវហ្វ៊ាស៊ីសុវត្ថិ បានគ្រងរាជសម្បត្តិជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រាជសម្បត្តិនេះដែលត្រូវផ្ទេរទៅឲ្យព្រះរាជបុត្រាព្រះបាទនរោត្តម គឺព្រះអង្គម្ចាស់ យុគន្ធរ ដែលមិនសូវចុះសម្រុងនឹងបារាំងសែស ។ អំឡុងនៃរជ្ជកាលព្រះអង្គ ស្តេចទ្រង់បន្តព្រះរាជកិច្ចតាមគំរូលំអាននៃព្រះបាទនរោត្តម ជាទីដែលព្រះអង្គត្រូវបានផ្គាប់ផ្គន់ដោយទំនាក់ទំនងពិសេសនៃពួកបារាំង តាមរយៈការសាងសង់នៃព្រះរាជដំណាក់ថ្មី អំណោយនូវនាវាដែលដើរដោយចំហាយទឹក និងការផ្គត់ផ្គង់អាភៀនដ៏សំបើមក្នុងមួយឆ្នាំ ៗ[១] នៅក្នុងគ.ស. ១៩២៧ ព្រះអង្គបានដាក់ព្រះជន្មវស្សាយាងសោយព្រះទិវង្គតនៅរាជធានីភ្នំពេញ និងមានព្រះបរមបច្ឆាមរណនាមថា "ព្រះករុណាព្រះស៊ីសុវត្ថិព្រះរាជានុកោដ្ឋ" ។ រាជសម្បត្តិត្រូវបានធ្លាក់ទៅលើព្រះរាជបុត្រានិងជាព្រះរាជទាយាទរបស់ព្រះអង្គ គឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនីវង្ស ។
ការសិក្សា
ព្រះអង្គបានសិក្សានៅរាជធានីបាងកក ។
ព្រះរាជគោរម្យ៍ងារ
- នៅគ្រាព្រះជន្ម ១៨ វស្សា ទ្រង់បានទទួលព្រះសុវណ្ណប័ដជា សម្ដេចព្រះហរិរាជតណៃក្រៃកែវហ្វា ។
- នៅគ្រាព្រះជន្ម ២៤ វស្សា ទ្រង់ឧបសម្ប័ទជាព្រះភិក្ខុនៅឯវត្តបវរនិវេស ក្រុងបាងកក ចំនួន ១ វស្សា ។
- នៅគ្រាព្រះជន្ម ៣៦ វស្សា បានទទួលការតែងតាំងជា សម្ដេចព្រះមហាឧបរាជបរមបពិត្រ ក្រុងកម្ពុជា ។
- នៅគ្រាព្រះជន្ម ៦៥ វស្សា (២៤ មីនា ១៩០៤) គ្រងសិរីរាជសម្បត្តិជាព្រះចៅក្រុងកម្ពុជាធិបតី បន្តពីព្រះជេដ្ឋា ព្រះបាទ នរោត្ដម ។
ព្រះរាជាភិសេក
នៅថ្ងៃទី ២៤ មេសា គ.ស. ១៩០៤ ជាថ្ងៃនៃការសោយព្រះទិវង្គតនៃព្រះបាទនរោត្តម ក្រុមប្រឹក្សារាជសម្បត្តិបានជួបប្រជុំ ដោយមានសមាសភាពមន្រ្តីនិងវរជនជាច្រើននៃប្រទេស ដើម្បីជ្រើសតាំងព្រះមហាក្សត្រថ្មី ។ ក្រុមប្រឹក្សារាជសម្បត្តិ បានសម្រចជ្រើសតាំង "សម្តេចឧបរាជព្រះស៊ីសុវត្ថិ" ជាព្រះមហាក្សត្រថ្មី សោយរាជ្យបន្តពីព្រះជេដ្ឋាព្រះអង្គ ។ ព្រះអង្គបានឡើងសោយរាជ្យដោយមានព្រះបរមនាម "ព្រះបាទសម្តេចព្រះស៊ីសុវត្ថិ ចមចក្រពង្ស ហរិរាជបរមិន្ធ្រភូវណៃ ក្រៃកែវហ្វាសុឡាឡៃ ព្រះចៅក្រុងកម្ពុជាធិបតី" ។
គ្រឿងឥស្សរិយយស
- មេដាយព្រះកិត្តិយស (ឡេហ្ស៊ីយ៉ុងដូណ្ណើរ) នៃប្រទេសបារាំងសែស គ.ស. ១៩០៦ ។
- គ្រឿងឥស្សរិយយសស្ដេចការ៉ូលទី ៣ នៃប្រទេសអេស្ប៉ាញ គ.ស. ១៩១២ ។
- គ្រឿងឥស្សរិយយសនាគរាជនៃប្រទេសអណ្ណាម គ.ស. ១៩១២ ។
- គ្រឿងឥស្សរិយយសវាសានៃប្រទេសស៊ុយអែត គ.ស. ១៩១២ ។
- គ្រឿងឥស្សរិយយសដំរីស និងគ្រឿងឥស្សរិយយសមហាមកុដនៃព្រះរាជអាណាចក្រស្យាម គ.ស. ១៩០០ ។
- គ្រឿងឥស្សរិយយសឥណ្ឌូចិនថ្នាក់មាស គ.ស. ១៩០០ ។
- គ្រឿងឥស្សរិយយសដំរីមួយលាន និងដំរីស នៃព្រះរាជអាណាចក្រលាវ គ.ស. ១៩០៩ ។
ព័ត៌មានទាក់ទង
- ↑ Norman G. Owen, The Emergence of Modern Southeast Asia, p. 363