ព្រះពុទ្ធសាសនា៖ ភាពខុសគ្នារវាងកំណែនានា

ពីវិគីភីឌា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
G
ស្លាក: កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត
បានត្រឡប់កំណែប្រែដោយ117.20.115.204 (Talk) ទៅកំណែប្រែចុងក្រោយដោយ CommonsDelinker
ស្លាក: Rollback
បន្ទាត់ទី១៖ បន្ទាត់ទី១៖
'''ព្រះពុទ្ធសាសនា'''គឺជាពាក្យប្រៀនប្រដៅរបស់ព្រះ[[សម្មាសម្ពុទ្ធ]]ជាម្ចាស់។ បើយោងតាមអត្ថន័យនៃពាក្យថា
'''ព្រះពុទ្ធសាសនា'''គឺជាពាក្យប្រៀនប្រដៅរបស់ព្រះ[[សម្មាសម្ពុទ្ធ]]ជាម្ចាស់។ បើយោងតាមអត្ថន័យនៃពាក្យថា
[[ព្រះពុទ្ធសាសនា]]បែបភាសាអង់គ្លេស[Buddhism] ដែលបានក្តោបយកន័យគ្របដណ្តប់ទាំងព្រះពុទ្ធជាសាស្តា
[[ព្រះពុទ្ធសាសនា]]បែបភាសាអង់គ្លេស[Buddhism] ដែលបានក្តោបយកន័យគ្របដណ្តប់ទាំងព្រះពុទ្ធជាសាស្តា
ព្រះធម៌មានធម្មវិន័យជាពាក្យប្រៀនប្រដៅ និងព្រះសង្ឃជាអង្គសាវ័ក រួមហៅថាព្រះរតនត្រ័យគឺកែវpjnbnoទាំង៣នេះឯង។inbbtjnkmkmmnbyblm
ព្រះធម៌មានធម្មវិន័យជាពាក្យប្រៀនប្រដៅ និងព្រះសង្ឃជាអង្គសាវ័ក រួមហៅថាព្រះរតនត្រ័យគឺកែវទាំង៣នេះឯង។




== ជីវប្រវត្តិសង្ខេប ==
== ជីវប្រវត្តិសង្ខេប ==

កំណែនៅ ម៉ោង០២:១៣ ថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០១៩

ព្រះពុទ្ធសាសនាគឺជាពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់។ បើយោងតាមអត្ថន័យនៃពាក្យថា ព្រះពុទ្ធសាសនាបែបភាសាអង់គ្លេស[Buddhism] ដែលបានក្តោបយកន័យគ្របដណ្តប់ទាំងព្រះពុទ្ធជាសាស្តា ព្រះធម៌មានធម្មវិន័យជាពាក្យប្រៀនប្រដៅ និងព្រះសង្ឃជាអង្គសាវ័ក រួមហៅថាព្រះរតនត្រ័យគឺកែវទាំង៣នេះឯង។


ជីវប្រវត្តិសង្ខេប

ព្រះអង្គទ្រង់ប្រសូត្រ

មុនពុទ្ធសករាជ៨០ ឆ្នាំ មានព្រះរាជាណាចក្រតូចមួយឈ្មោះសក្កជនបទមានទីក្រុងកបិលវត្ថុ​ឬជារាជធានីដែលស្ថិតនៅក្រោម អាណាគ្រប់គ្រងរបស់ព្រះបាទ បសេនទិនាក្រុងសាវត្ថីក្នុងដែនកោសល កាលណោះព្រះបាទសុទ្ធោធនៈជា​រាជាធិបតេយ្យ​ បានរាជាភិសេកជាមួយព្រះនាងមាយាជា​អគ្គមហេសី ​ហើយ​ក្រោយ​មក​ក៏​បាន​ប្រសូត​ព្រះ​រាជបុត្រា​មួយ​ព្រះអង្គ​ព្រះ​នាម​សិទ្ធត្ថកុមារ​ក្នុងព្រះរាជត្រកូលគោតម ។ កាលព្រះជន្មាយុគ្រប់ ៨ វស្សា​ព្រះកុមារតូចក៏បានទទួលការសិក្សានូវវិជ្ជាផ្សេងៗដូចជា អក្សរសាស្ដ្រ, យុទ្ធសាស្ដ្រ, សិល្បៈ ក្នុងការគ្រប់គ្រង ។ល។ លុះជន្មាយុគ្រប់ ១៦ ព្រះវស្សាព្រះរាជ​ជនក ជននី ក៏​បាន​រៀបចំ​ព្រះរាជពិធី​អភិសេក​វិវាហមង្គល ព្រះ​រាជកុមា សិទ្ធត្ថ ជាមួយព្រះនាងយសោធរា (ពិម្ពា)​ ដែល​ជា​បងប្អូន​ជីដូន​មួយ ក្នុង​វ័យ​ ១៦ វស្សា​ដូច​គ្នា ជា​បុត្រី​របស់​ព្រះ​បាទ សុប្បពុទ្ធ នៃ​នគរ​ កោលិយៈ ។

មូលហេតុ​នៃ​ការរលាយបាត់ពូជ​ សាក្យៈ និង កោលិយៈ

នគរ សាក្យៈ ឬ សាកិយៈ ឬ សក្កៈ ឬ សក្យ និង នគរ កោលិយៈ ជា​នគរ​បងប្អូន​គ្នា ស្ថិត​នៅ​ត្រើយ​ម្ខាង​ម្នាក់​នៃ​ទន្លេ រោហនី (Rohni) ឬ រោហិនី (Rohini) ។ ពួក​គេ​​មាន​មោទនភាពក្រៃលែង​ព្រោះ​អាង​ថា​ជា​ពូជ​កុលសម្ព័ន្ធ​ ​​អាទិច្ច (Ādicca) ឬ អ៊ិកស្វាគុ (Ikśvāku) នៃ​សន្តតិវង្ស សុរិយវង្ស (solar dynasty) ។ ពួក​មនុស្ស​នៅ​ក្នុង​នគរ​ទាំង​ពីរ​ប្រកាន់​វណ្ណៈ, ​ប្រពៃណី ​និង ​ទំនៀម​ទម្លាប់​រឹងត្អឹង​បំផុត ពោល​គឺ​​ក្សត្រ​​នៃ​នគរ​ទាំង​ពីរ​មិន​អនុញ្ញាត​ឲ្យ​បុត្រា ឬ បុត្រី របស់​ពួក​គេ​ទៅ​រៀបអភិសេក​ជា​មួយ​មនុស្ស​នៅ​នគរ​ផ្សេង​ទេ ​គឺ​ពួក​គេ​រៀបការ​​តែ​ជាមួយ​នឹង​បងប្អូន​ឯង ព្រោះ​ពួក​គេ​មិន​ចង់​ឲ្យ​ខូច​ពូជ​បរិសុទ្ធ ឬ ខូច​វណ្ណៈ​ខ្ពង់ខ្ពស់​របស់​ពួក​គេ ។ ​និទាន​នានា​​​នៅ​ក្នុង​គម្ពីរ​ព្រះ​ត្រៃ​បិដក បាន​បង្ហាញ​​ឲ្យ​ឃើញ​ថា បិតា របស់​ព្រះពុទ្ធ​ គឺ​ព្រះ​បាទ សុទ្ធោទនៈ ​កើត​ក្នុង​ត្រកូល​សាក្យៈ រីឯ​មាតា​របស់​ព្រះ​ពុទ្ធ​គឺ​ព្រះ​នាង មាយា និង មាតាចិញ្ចឹម​របស់​ព្រះ​អង្គ គឺ​ព្រះ​នាង​​ គោតមី ជា​បងប្អូន​នឹង​គ្នា ក៏​កើត​ក្នុង​ត្រកូល​ សាក្យៈ ។ ព្រះ​នាង​ទាំង​ ២ គឺ​ជា​បុត្រី​របស់​ ឪពុក​មា ខាង​បិតា​របស់​ព្រះ​ពុទ្ធ គឺ​ព្រះ​បាទ សុប្បពុទ្ធ ជា​ស្តេច​នៃ​នគរ​ទេវទហៈ ដែល​ជា​កូន​ក្រុង​មួយ​​​នៃ​​នគរ​ សាក្យៈ ដែល​សព្វ​ថ្ងៃ​​វាជា​ស្រុក​តូចមួយ ឈ្មោះ រុប៉ាន់ទេហិ (Rupandehi District) ​នៃ​ប្រទេស​នេប៉ាល ។ ដូច្នេះ បិតា​ និង មាតា​ របស់​ព្រះ​ពុទ្ធ​ គឺ​ជា​បង​ប្អូន​ជីដូន​មួយ​នឹង​គ្នា ។ ​បើ​តាម​វិទ្យាសាស្ត្រ​ទំនើប ការ​ធ្វើ​ដូច្នេះ​គឺ​ជា​ការ​ខុសឆ្គង​ទាំង​ស្រុង ព្រោះ​កូនចៅ​ជំនាន់​ក្រោយ​របស់​ពួក​គេ​នឹង​គ្មាន​​ពូជកំណើត (ពន្ធុ, ​DNA) ថ្មី ​ដើម្បី​ទប់ស្កាត់​​ជម្ងឺ​សួរពូជ​ (congenital diseases) ឬ ដើម្បី​​ផ្តល់​ភាព​វ័យ​ឆ្លាត​ដល់​មនុស្ស​​ជំនាន់​ក្រោយ​ទេ ។ ម្យ៉ាង​ទៀត មោទនភាព​របស់​ត្រកូល​ សាក្យៈ និង ត្រកូល​ កោលិយៈ បាន​នាំ​មក​ឲ្យ​ខ្លួន​ឯង ​នូវ​សង្គ្រាម​បំផ្លិច​បំផ្លាញ​ដ៏​សាហាវព្រៃ​ផ្សៃ​មួយ​​ តាម​រយៈ​ការ​សម្លាប់​បំបាត់​ពូជ​សាសន៍​​ពីសំណាក់​នគរ កោសល ដែល​ជា​ប្រទេស​ដាក់​អាណានិគម​លើ​ខ្លួន​នោះ ។ មូលហេតុ​​មួយ​ក្នុង​ចំណោម​មូលហេតុ​ជា​ច្រើន​ដែល​នាំ​ទៅ​ដល់​សង្គ្រាម​ប្រល័យ​ពូជសាសន៍ នៃ​​ត្រកូល​ សាក្យៈ និង កោលិយៈ គឺ​ពេល​ដែល​នគរ​ សាក្យៈ ​ប្រើ​ល្បិច​​បោក​បញ្ឆោត ព្រះ​បាទ បសេនទិ (Pasenadi) ដែល​ជា​ស្តេចគ្រង​រាជ​លើ​នគរ​ កោសល ព្រមទាំង​​​នគរ​ចំណុះ​ទាំង​ពីរ គឺ​នគរ​សាក្យៈ និង កោលិយៈ ។ ​ព្រះ​បាទ បសេនទិ មាន​មហេសី​រាប់​សឹង​មិន​អស់​ទៅ​ហើយ ចុះ​ហេតុអ្វី​ក៏​នៅ​ចង់​រៀប​អភិសេក​ជា​មួយ​នឹង​បុត្រី​ម្នាក់​នៃ​​ត្រកូល​ទាំង​ពីរ ទៀត ? ការធ្វើ​ដូច្នេះ​មិនមែន​ព្រះ​អង្គ​​ឲ្យ​តម្លៃ​ថា​ត្រកូល​ទាំង​ពីរ​ជា​មនុស្ស​អស្ចារ្យ​ សម្បើម​លើស​គេ​នោះ​ទេ គឺ​ព្រះ​អង្គ​ចង់​ប្រើ​ស្នៀត​នយោបាយ​ និង ​ចិត្តសាស្ត្រ ​ដើម្បី​បំបាក់​ផ្នត់​គំនិត​​ប្រកាន់​វណ្ណៈ​ចាស់​គំរិល​របស់​ត្រកូល​ទាំង​ពីរ​នេះ​ តាម​រយៈ​ការ​រៀប​អភិសេក​ជា​មួយ​នឹង​បុត្រី​នៃ​ត្រកូល​ទាំង​ពីរ ព្រោះ​ព្រះ​អង្គ​​ចង់​ឲ្យ​​បុត្រា​ម្នាក់​​របស់​ព្រះ​អង្គ​មាន​ត្រកូល​ កោលិយៈ ឬ​ សាក្យៈ ដើម្បី​បង្ខំ​ឲ្យ​នគរ​ទាំង​ពីរ​ទទួល​យក​ការ​គ្រប់​គ្រង​អំណាច​របស់​នគរ កោសល ​ដោយ​ស្រប​ច្បាប់ តាម​រយៈ​ការ​បញ្ជូន​បុត្រា​មួយ​អង្គ​​នោះ​មក​គ្រង​រាជ​លើ​នគរ​ទាំង​ពីរ ។ ​ ព្រះ​បាទ​ បសេនទិ ជា​មនុស្ស​ក្នុង​ត្រកូល​ ខត្តិយៈ ដែល​មនុស្ស​ត្រកូល សាក្យៈ និង​ កោលិយៈ ចាត់​ទុកថា ជា​វណ្ណៈ ទាប​ជាង​ខ្លួន មិន​អាច​ភ្ជាប់​សាច់​ឈាម​បាន​ទេ ។ នគរ សាក្យៈ​ បាន​ប្រើ​ល្បិច​បោកប្រាស់​រាក់​កំភែល​តាម​រយៈ​ការ​បញ្ជូន​ទាសី​ម្នាក់​ដោយ​បន្លំ​ថា​ជា​ព្រះ​អង្គ​ម្ចាស់​ក្សត្រី​​ពិត​ប្រាកដ ។ ព្រះ​បាទ បសេនទិ បាន​លើក​នាង​ទាសី​នោះ​ជា​អគ្គមហេសី ហើយ​បុត្រា​របស់​នាង​ជា​រជ្ជទាយាទ ដែល​នឹង​ឡើង​ស្នង​រាជ​ជំនួស​ព្រះ​អង្គ ។ ល្បិច​បោក​នោះ​​មិន​អាច​លាក់​កំបាំង​ទុក​បាន​យូរ ត្រូវ​បែកការហើយ ។ បុត្រា​នាង​ទាសី គឺ​ព្រះ​អង្គម្ចាស់ វិទូទភៈ (Vidudabha) ​បាន​ចង​គំនុំ​​នឹង​ត្រកូល​សាក្យៈ​យ៉ាង​ខ្លាំង​នៅ​ពេល​ព្រះ​អង្គ​ម្ចាស់​​ដឹង​ការ​ពិត​​នៃ​ឋានៈ​របស់​ម្តាយ​​និង​ឋានៈ​ខ្លួន​ឯង នៅ​ពេល​ព្រះ​អង្គ​យាង​ទៅ​ធ្វើ​ទស្សនកិច្ច​នគរ​សាក្យៈ ព្រោះ​​​ព្រះ​អង្គ​ម្ចាស់​គិត​ថា​ក្សត្រ​នគរ​នេះ​ជា​​ជីតា​ខាង​ម្តាយ​របស់​ព្រះអង្គ ។ ​រាជបុរស​​របស់​ព្រះ​អង្គម្ចាស់​បាន​ស៊ើប​​ដឹង​ការពិត​​នៃ​ពូជ​របស់​មាតា​ទ្រង់ តាម​រយៈ​​ការសាកសួរ​នាង​ទាសី​ម្នាក់​ដែល​ពួក​ក្សត្រ​នៃ​ត្រកូល​សាក្យៈ​ប្រើ​ឲ្យ​យក​ទឹក​ដោះ​ស្រស់​លាង​សំអាត​កន្លែង​អង្គុយ​របស់​ព្រះ​អង្គ​ម្ចាស់​ វិទូទភៈ ។ គំនុំ​សងសឹក​​របស់​ព្រះ​អង្គ​ម្ចាស់​ វិទូទភៈ បាន​រាល​ដាល​ខ្លាំង​ទៅ​ដល់​ ព្រះ​បាទ បសេនទិ នៅ​ពេល​ព្រះ​អង្គ​បន្ទាប​ឋានៈ​របស់​នាង​ទាសី​ជា​មាតា​របស់​ព្រះ​អង្គ​ម្ចាស់ ពី​អគ្គមហេសី​ និង ឋានៈ​របស់​ព្រះ​អង្គ​ម្ចាស់​ពី​ រាជទាយាទ ទៅ​ជា​អ្នក​បម្រើសាមញ្ញ ទាំង​ពីរ​នាក់ ។ ព្រះ​អង្គ​ម្ចាស់​ និង មាតា​ត្រូវ​បាន​ព្រះ​បាទ បសេនទិ លើក​ឋានៈ​ឲ្យ​ស្មើ​ដើម​វិញ​ នៅ​ក្រោយ​ពេល​ដែល​ព្រះ​បាទ​ បសេនទិ ទទួល​បាន​យោបល់​ណែនាំ​ពី​ព្រះ​សាមណគោតម ។ ប៉ុន្តែ​គំនុំ​សងសឹក​នៅ​តែ​ឆេះ​ងំ​នៅ​ក្នុង​ចិត្ត​របស់​ព្រះ​អង្គ​ម្ចាស់ វិទូទភៈ ទើប​ព្រះ​អង្គ​រក​គ្រប់​មធ្យោបាយ​ដើម្បី​ធ្វើគុត ព្រះបាទ បសេនទិ ដើម្បី​រកឱកាស​លើក​ទ័ព​ទៅ​វាយ​កំទេច​នគរ​សាក្យៈ និង កោលិយៈ ​។ ​ក្រោយ​ពី​បាន​ធ្វើ​គុត​បិតា និង ឡើង​គ្រង​រាជ​លើ​នគរ កោសល ព្រះ​បាទ វិទូទភៈ បាន​លើក​ទ័ព​ចំនួន​ ៣ ដង​ទៅ​វាយ​កំទេច​នគរ សាក្យៈ និង កោលិយៈ ប៉ុន្តែ​ត្រូវ​ព្រះ​ពុទ្ធ​ជួយ​បញ្ចៀស​សង្គ្រាម​បង្ហូរ​ឈាម​បាន​ទាំង​ ៣ លើក ។ នៅ​លើក​ទី ៤ ព្រះ​ពុទ្ធ​បាន​គិត​ថា ព្រះ​អង្គ​ពុំ​អាច​ស្រោចស្រង់​ នគរ​ ទាំង​ពីរ​ឲ្យ​រួច​ពី​អំពើ​​អាក្រក់​ដែល​ពួក​គេ​បាន​សាង​​នោះ​ទេ ដូច្នេះ​ហើយ​ក៏​បណ្តោយ​ឲ្យ​សង្គ្រាម​ប្រល័យ​ពូជ​សាសន៍​នោះ​កើត​ឡើង​តាម​សភាពការណ៍​ជាក់​ស្តែង​ចុះ ។ នគរ កោសល បាន​សម្លាប់​ពូជ សាក្យៈ​ និង កោលិយ ស្ទើរ​គ្មាន​សល់​ ។ ពួក​យុវជន​ដែល​ចូល​សាង​ផ្នួស​ក្នុង​សាសនា​ព្រះ​ពុទ្ធ​នាសម័យ​នោះ​បាន​គេច​ផុត​ពី​អំពើ​ប្រល័យ​ពូជសាន៍​នោះ ។ អ្នក​ខ្លះ​ក៏​បាន​រត់​គេច​ខ្លួន​ទៅ​ជ្រក​តាម​តំបន់​ភ្នំ​នៅ​ភាគ​ខាង​ជើង ស្ថិត​នៅ​ក្នុង​ប្រទេស ​នេប៉ាល ​សព្វ​ថ្ងៃ ។ នេះ​ជា​និទាន​សង្ខេប​នៃ​ពូជ​មនុស្ស​ដែល​ជា​ខ្សែ​ញាតិ​ ទាំង​ខាង​មាតា​ និង បិតា​របស់​ព្រះ​ពុទ្ធ ។ ​

កុមារភាព, យុវវ័យ, និង​ អាពាហ៍ពិពាហ៍

តាំងពីតូចរហូតដល់ព្រះវរកាយចម្រើនពេញវ័យព្រះអង្គពុំដែលបានចេញទៅខាងក្រៅព្រះរាជវាំងម្តងណាឡើយលុះមានថ្ងៃមួយព្រះអង្គនិងអាមាត្យឆន្នៈបានលួចចេញទៅដើម្បីទស្សនាទតមើលជីវភាពរបស់ប្រជារាស្ត្រសាមញ្ញធម្មតា។ ថ្ងៃដំបូងព្រះអង្គបានទតឃើញជនចំណាស់ដើរទ្រេតទ្រោតកាន់ ឈើច្រត់ព្រយង់អាត្មាស្ទើរតែមិនរួចតាមដងវិថីឯថ្ងៃទីពីរបានទតឃើញជនអាពាធមានជម្ងឺដេកបម្រះននៀលស្រែកថ្ងូររហ៊ឺសដោយទុក្ខវេទនាសម្រាប់ ថ្ងៃទីបីព្រះក៏បានទតព្រះនេត្រឃើញសពមនុស្សឡោមព័ទ្ធទៅដោយពួកញាតិៗទួញយំស្តាយស្រណោះអាឡោះអាល័យ។ដោយប្លែក ព្រះទ័យព្រះអង្គក៏ បានសាកសួរឆន្នាមាត្យថា តើពួកមនុស្សទាំងអស់នេះចុះហេតុអ្វីទើបបានមានអាការៈខុសប្រក្រតីដូច្នេះ? អាមាត្យតបថា មិនចំពោះតែពួកគេនោះទេ ទូលព្រះបង្គំក៏ដោយ ព្រះវររាជបិតាមាតាឬព្រះរាជទេពី ឬសូម្បីតែព្រះអង្គផ្ទាល់ក្តីក៏នឹងជួបប្រទះជាក់ជាមិនខាននូវជរាភាព ព្យាធិភាព និងមរណភាព។ បាន ព្រះសណ្តាប់ឮដូច្នោះ ព្រះអង្គតក់ស្លត់ក្នុងព្រះហ្ឫទ័យយ៉ាងខ្លាំងដែលបានដឹងថា មនុស្សគ្រប់រូបមិនអាចគេចផុតពីសភាពកើត ចាស់ ឈឺ ស្លាប់បានតែដោយ ចៃដន្យក្នុងថ្ងៃទីបួនព្រះអង្គ បានទតឃើញពូកសមណអ្នកបួសស្វែងរកមោក្ខធម៌ហើយឆន្នាមាត្យពណ៌នាថាព្រះគុណម្ចាស់ទាំងនេះកំពុងតែស្វែងរកនូវទី រំលត់ទុក្ខដោយវិធីអង្គុយស្មឹងស្មាធិ៍ ដូច្នេះឯង។ តាំងតែថ្ងៃនោះមកព្រះអង្គពុំដែលព្រះកម្សាន្តសប្បាយក្នុងព្រះហ្ឫទ័យឡើយព្រះអង្គសញ្ជឹងគិតដល់ទេវទូត ទាំង៤ហើយគិតរកផ្លូវចេញព្រះផ្នួសស្វែងរកមោក្ខធម៌។ ព្រះអង្គព្រះបរិវិតក្កៈដូច្នេះរហូតដល់ព្រះជន្មវស្សាគ្រប់២៩ព្រះវស្សា គាប់ជួននារាត្រីពេញបុណ្ណមី ព្រះច័ន្ទពេញវង់នោះ ព្រះរាជោរស រាហុលក៏បានប្រសូត្រ។

ការចេញសាង​ផ្នួស

ព្រះរាជហ្ឫទ័យស្នេហាពាន់គុណ ហ្មឺនគុណបានស្រោចស្រប់ហើយលើព្រះរាហុល រាជឱរស ព្រះអង្គរំពឹងឃើញថា បណ្តាញសំណាញ់បានចាក់ស្រេះហើយក្នុងហ្ឫទ័យអញ តែអញនឹងចេញស្វែងរកមោក្ខធម៌នាកាលឥឡូវនេះឯង។ ព្រះអង្គស្តេចយាងទៅរកឆន្នាមាត្យឲ្យនាំសេះកណ្ឋកៈមកថ្វាយហើយព្រះតាមដោយឆន្នៈធ្វើដំណើរត្រង់ឆ្ពោះទៅកាន់ព្រែភ្នំហើយទ្រង់ដាក់ព្រះកេស ប្រផ្នួសនាមាត់ស្ទឹងអនោមានិងបញ្ជូនឆន្នាមាត្យនិងសេះកណ្ឋកៈព្រមទាំងគ្រឿងរាជឥស្សរិយយសទៅកាន់ព្រះបរមរាជវាំងវិញ។ ក្រោយពីទ្រង់ ប្រផ្នូសជាតាបសឥសីព្រះអង្គក៏បានចូលទៅស្នាក់អាស្រ័យសិក្សាក្នុងសំណាក់អាចារ្យទាំងពីរមានឧទកតាបសជាដើមរហូតដល់បានសម្រេចវិជ្ជាខ្ពង់ខ្ពស់ ក្នុងសំណាក់គ្រូទាំងពីរចេះចប់អស់ ហើយព្រះអង្គក៏បានបំពេញទុក្ករកិរិយាមានការអត់ព្រះក្រយាហារជាដើមអស់៦ឆ្នាំដោយមានឥសីបញ្ចវគ្គិយ៍ គឺ កោណ្ឌញ្ញៈ វប្បៈ ភទ្ទិយៈ មហានាមនិងអស្សជិចាំបម្រើ។ ដោយការប្រព្រឹត្តបតិបត្តិក្នុងខ័ណ្ឌឧក្រិដ្ឋតែក៏ពុំបានផល ព្រះអង្គក៏ងាក់មកប្រតិបត្តិ តាមផ្លូវកណ្តាលមិនតឹងពេក មិនធូពេកពោលគឺមជ្ឈិមាបដិបទាហ្នឹងឯង។ ពួកបញ្ចវគ្គិយ៍យល់ឃើញថា ការធ្វើទុក្ករកិរិយាប៉ុណ្ណោះទើបជាមាគ៌ានាំទៅរក ការត្រាស់ដឹងបាន តែផ្ទុយស្រឡះព្រះអង្គត្រឡប់ឆាន់ព្រះក្រយាហារវិញ ព្រោះ

ការស្វែងរកមោក្ខធម៌ពុំទាក់ទងនឹងរាងកាយនោះទេ តែជារឿងរបស់ផ្លូវចិត្តប៉ុណ្ណោះ។ ហេតុការណ៍នេះធ្វើឲ្យពួកឥសីទាំង៥អង្គបោះបង់ព្រះសមណគោតមឲ្យនៅតែឯងឯកោ

ហើយបាននាំគ្នាទៅបំពេញតបៈក្នុងព្រៃឥសិបតនម្រឹគទាយវ័នវិញ។នៅព្រឹកនៃថ្ងៃពេញបូរមីខែវិសាខ ព្រះអង្គបានទទួលនូវមធុបាយាសរបស់នាងសុជាតាជាព្រះក្រយាហារ

ហើយបានប្រថាប់គង់ក្នុងឥរិយាបថព្រះភ្នែនដោយតាំងចិត្តអធិដ្ខានថានឹងមិនព្រមក្រោកចេញពីគល់ពោធិ៍ដើមនេះជាដាច់ខាតដរាបសម្រេច អនុត្តរសម្មាសម្ពោធិញ្ញាណ។នារាត្រីថ្ងៃ

នោះឯងព្រះអរហន្តសម្មសម្ពុទ្ធក៏បានកើតឡើងហើយក្នុងលោក ព្រះធម៌ក៏បានកើតឡើងហើយក្នុងលោក។ ក្រោយការត្រាស់ដឹងព្រះអង្គបានចំណាយពេលអស់៧សប្តាហ៍ក្នុង

ការសោយវិមុត្តិសុខ និងការពិចារណាព្រះធម៌ផ្សេងៗមានបដិច្ចសមុប្បាទធម៌ជាដើម។

ព្រះអង្គទ្រង់ប្រោសបញ្ចវគ្គីយ៍

បន្ទាប់មកព្រះអង្គស្តេចយាងដោយព្រះបាទផ្ទាល់ឆ្ពោះទៅកាន់ព្រៃឥសិបតនម្រឹគទាយវ័ន

ហើយទ្រង់ប្រោសសម្តែងព្រះធម្មចក្កប្បវត្តនសូត្រដល់ពួកបញ្ចវគ្គិយ៍មានព្រះកោណ្ឌញ្ញៈជាដើមឲ្យបានត្រាស់ដឹងតាមគ្រប់ៗអង្គ ហើយតាំងពីពេលនោះមកព្រះធម្មចក្រ ក៏បានវិល

តាំងតែពេលនោះដរាបដល់សព្វថ្ងៃនេះឯង។

ព្រះរតនត្រ័យ

ពាក្យ​ថា រតនត្រ័យ មាន​ពី​បទ គឺ រតនៈ និង ត្រ័យ (៣) ។ តាម​វចនានុក្រម​ខ្មែរ​របស់​សម្តេច​សង្ឃរាជ ជួន ណា ពាក្យ​ថា ​រតនៈ ជា​ពាក្យ​ខ្ចី​មក​ពី​ភាសា​សំស្ក្រឹត និង បាលី មាន​ន័យ​អត្ថានុរូប​ថា វត្ថុ​ឬ​របស់​ដែល​ញ៉ាំង​ចិត្ត​ឲ្យ​រីក​រាយ ដូច​ជា កែវ ពេជ្រ, ត្បូង​គ្រប់​ប្រភេទ; សូម្បី​មាស, ប្រាក់​ក៏​ហៅ រតនៈ ដែរ ឬ​ហៅ​ថា រតន​វត្តុ ក៏​បាន; វត្តុ, ធម្ម​ជាតិ​ដ៏​ប្រសើរ​វិសេស​ឬ​មនុស្ស​ប្រសើរ​វិសេស. សត្វ​វិសេស ក៏​ហៅ រតនៈ បាន​ដែរ ។

សព្ទ​នេះ​បើ ប្រើ​ភ្ជាប់​ជា​មួយ​នឹង​នាម​សព្ទ​ដទៃ​ឲ្យ​ជា​បទ​សមាស​រៀង​ពី​ខាង​ដើម​ក៏​បាន ពី​ខាង​ចុង​ក៏​បាន, បើ​រៀង​ពី​ខាង​ដើម អានថា រៈតៈន៉ៈ ឬ រ័ត-ត្នៈ, បើ​រៀង​ពី​ខាង​ចុង អានថា រ័ត, ដូច​ជា : រតន​ករ (រៈតៈន៉ៈក) អ្នក​ធ្វើ​រតនៈ​គឺ​អ្នក​ជីក​ត្បូង, អ្នក​ច្នៃ​ត្បូង; ជាង​មាស​ប្រាក់; ព្រះ​វេស្សវ័ណ ។ រតន​ករណ្ឌ (រៈតៈន៉ៈកៈរ៉ន់) ទូ​ឬ​ហឹប​ដាក់​រតនៈ, ដាក់​ពេជ្រ, ដាក់​ត្បូង ។ រតន​គភ៌រត្ន​គ័ភ៌ ផ្ទៃ​ជា​ទី​កើត​រតនៈ គឺ​សមុទ្រ (ព្រោះ​សមុទ្រ​ជា​ទី​កើត​រតនៈ​ផេ្សង​ៗ); ព្រះ​បាទ​កុវេរៈ គឺ​ព្រះ​វេស្សវ័ណ​(ព្រោះ​ព្រះ​បាទ​កុវេរៈ ពួក​មនុស្ស​ពី​បុរាណ​យល់​ថា​ជា​ទេវតា​ម្ចាស់​រតនៈ​ឬ​ម្ចាស់​ទ្រព្យ) ។ រតន​គញ្ភរត្ន​គ័ភ៌ា, រត្ន​គ័រ្ភី​ផែន​ដី (ព្រោះ​ផែន​ដី​ជា​ទី​កើត​រតនៈ​ផ្សេង​ៗ ។ រតនត្រ័យ, រត្ន​ត្រ័យ ឬ--ត្រៃ រតនៈ​បី​យ៉ាង​គឺ​ព្រះ​ពុទ្ធ, ព្រះ​ធម៌, ព្រះ​សង្ឃ ហៅ​ថា ពុទ្ធ​រតនៈ, ធម្ម​ រតនៈ, សង្ឃ​រតនៈ ឬ​ព្រះ​ពុទ្ធ​រ័ត្ន, ព្រះ​ធម៌​រ័ត្ន, ព្រះ​សង្ឃ​រ័ត្ន ក៏​បាន​ ។ រត្ន​ត្រ័យ​ប្រណាម ការ​បង្អោន​កាយ​វាចា​ចិត្ត​គោរព​ព្រះ​រត្ន​ត្រ័យ​ ។ រតន​និធិ កំណប់​រតនៈ គឺ​សមុទ្រ; ភ្នំ​ព្រះ​សុមេរុ ។ រតនប្បភា ឬ​រត្ន​ប្រភា (រៈតៈណ័ប-ប៉ៈភា ឬ រ័ត-ត្ន័ប-ប្រៈភា) ពន្លឺ​រតនៈ; ផែន​ដី ។ រតន​ពាណិជ អ្នក​លក់​ពេជ្រ, អ្នក​លក់​ត្បូង; អ្នក​លក់​គ្រឿង​ប្រដាប់​ដែល​ដាំ​ត្បូង ។ រតន​ពាណិជ្ជរតន​ពាណិជ្យ ការ​លក់​ត្បូង, ជំនួញ​ត្បូង (ប្រើ​ជា រតន​វណិជ្ជ ឬ រតន​វណិជ្ជា ក៏​បាន) ។ រតន​ម័យ គុ. ដែល​ប្រដាប់​ដោយ​រតនៈ, ដែល​ដាំ​ពេជ្រ, ដាំ​ត្បូង ។ រតន​មាលា កម្រង​កែវ; ខ្សែ​ខ្លួន​ឬ​ខ្សែ-ក​ដាំ​ពេជ្រ ។ រតន​រង្សី ស្មើ​រតនៈ, ពន្លឺ​ពេជ្រ ។ រតន​រាសី គំនរ​កែវ; មហា​សមុទ្រ ។ រតន​វត្ថុរត្ន​ព័ស្តុ វត្ថុ​ជា​រតនៈ មាន​កែវ, ត្បូង, មាស, ប្រាក់​ជាដើម ។ រតន​វិកតិរតន​វិក័តិ ការ​រចនា​ដោយ​រតនៈ, របស់​ដាំ​ត្បូង ។ រតន​វិចិត្ររត្ន​ពិចិត្រ ដែល​វិចិត្រ​ដោយ​រតនៈ, ការ​រចនា​រំលេច​ដោយ​ត្បូង ។ រតន​សុវណ្ណរត្ន​សុព័ណ៌ មាស​ប្រដាប់​ដោយ​ត្បូង, មាស​ដាំ​ពេជ្រ ។ រតន​សោភា លំអ​រតនៈ ។ រតនាករ (<រតន+អាករ) អណ្តូង​រតនៈ, កន្លែង​ដែល​កើត​ពេជ្រ, ដែល​កើត​ត្បូង; សមុទ្រ (ប្រើ​ជា រត្នាករ ក៏​បាន, < រត្ន+អាករ) ។ រតនាគារ (<រតន+អគារ) អគារ​នៃ​រតនៈ, ឃ្លាំង​រ័តន៍; ឃ្លាំង​ប្រាក់ ។ រតនាលង្ការ (<រតន+អលង្ការ) គ្រឿង​អលង្ការ​ប្រដាប់​ដោយ​ពេជ្រ, ដោយ​ត្បូង ។ រតនាលោក (<រតន+អាលោក) ឬ រតនោភាស (<រតន+ឱភាស) ពន្លឺ​រតនៈ, ពន្លឺ​ពេជ្រ ។ រតនាវលី (<រតន+អាវលិ) ខ្សែ-ក​ដាំ​ពេជ្រ ។ល។ គហបតី​រ័តន៍ គហបតី​កែវ, នាយ​ឃ្លាំង​កែវ (សម្រាប់​ព្រះ​រាជា​ចក្រ​ពត្តិ) ។ ចក្ក​រ័តន៍ចក្រ​រ័ត្ន កង់​កែវ (សម្រាប់​ស្ដេច​ចក្រ​ពត្តិ) ។ ទ្រទូង​រ័ត្ន ទ្រទូង​កែវ​គឺ​សមណ​ស័ក្តិ​ទី​រាជា​គណៈ​សម្រាប់​ឯក​នៅ​កម្ពុជ​រដ្ឋ​ពី​ក្នុង​សម័យ​បុរាណ (ម. ព. ទ្រទូង ២ ន. ផង) ។ នារី​រ័ត្ន នាង​កែវ, ស្ត្រី​កែវ​ឬ​ស្រី​ថ្លៃ, ស្ត្រី​មាន​លំអ​ប្រហែល​ដូច​ពេជ្រ ។ បរិ​នាយក​រ័តន៍ នាយ​ពល​កែវ (សម្រាប់​ស្ដេច​ចក្រ​ពត្តិ) ។ បុរស​រត្ន​ប្រុស​រ័ត្ន ប្រុស​កែវ ឬ​ប្រុស​ថ្លៃ,... ។ ប្រពាល​រ័ត្ន កែវ​ប្រពាល ។ មណី​រ័ត្ន កែវ​មណី, ពេជ្រ​មាន​តម្លៃ (សម្រាប់​ស្ដេច​ចក្រ​ពត្តិ ក៏​មាន) ។ មហា​បុរស​រ័ត្ន មហា​បុរស​ថ្លៃ​ថ្លា,... ។ ហត្ថិ​រ័តន៍ ឬ​ដំរី​រ័ត្ន ដំរី​កែវ (សម្រាប់​ព្រះ​រាជា​ចក្រ​ពត្តិ) ។ អស្ស​រ័តន៍ (អ័ស-សៈ--) ឬ សេះ​រ័តន៍ សេះ​កែវ (សម្រាប់​ស្ដេច​ចក្រ​ពត្តិ) ។ ឥត្ថី​រ័តន៍ ឬ ស្ត្រី​រ័ត្ន ស្ត្រី​កែវ (សម្រាប់​ព្រះ​រា​ជា​ចក្រ​ពត្តិ) ។ល។ ។ អាចសរសេរថា រត្នៈ, រ័តន៍, រ័ត្ន បាន​ផង​​ដែរ ។

ពុទ្ធរតនៈ

ពុទ្ធរតនៈបានជាគេចាត់ទុកព្រះពុទ្ធថាជារតនៈគឺកែវនោះ ព្រោះតែព្រះអង្គប្រសើរដោយសីលាទិគុណ វិសុទ្ធិគុណ និងបញ្ញាទិគុណ។ ព្រះអង្គទ្រង់ប្រព្រឹត្តនូវប្រយោជន៍៣ប្រការមាន​ប្រយោជន៍ដើម្បីបាននូវព្រះសម្មាសម្ពោធិញ្ញាណព្រះអង្គឯងផង ប្រយោជន៍ព្រះញាតិព្រះអង្គផង និងប្រយោជន៍ជួយស្រោចស្រង់សត្វលោកផង។ ម្យ៉ាងវិញទៀតព្រះអង្គជាសាស្តាចារ្យនៃទេវតានិងមនុស្សទាំងឡាយផង ព្រះអង្គ​បែង​ចែកចំណែក​ព្រះធម៌​ពាក្យប្រៀន​ប្រដៅដល់សត្វលោកទូទៅស្មើៗគ្នាផង ព្រះអង្គប្រកបដោយទសពលញ្ញាណផង និងញាណដទៃទៀត ៧៣ ប្រការផង និងព្រះអង្គជាទីពឹងដ៏ប្រសើររបស់សត្វលោកផង ព្រះអង្គឆ្លៀវឈ្លាសក្នុងការសម្តែងធម៌ប្រោសវេនេយ្យសត្វផង​ទើប​បាន​ឈ្មោះ​ថា​ជា​ពុទ្ធរតនៈ​ដោយ​ប្រការ​ដូច្នេះ។

ធម្មរតនៈ

ព្រះធម៌ដែលអ្នកសិក្សាប្រតិបត្តិគប្បីបានគឺ ទិដ្ឋធម្មិកត្ថ ប្រយោជន៍បច្ចុប្បន្ន សម្បរាយិកត្ថ ប្រយោជន៍ជាតិខាងមុខ និងបរមត្ថ ប្រយោជន៍ប្រសើរបំផុតគឺព្រះនិព្វានដែលព្រះសង្គីតិកាចារ្យទាំងឡាយបានប្រមូលរួបរួមទុកក្នុងគម្ពីព្រះត្រៃបិដកទាំង ៨៤០០០ ព្រះធម្មក្ខន្ធ ដែលចែកជា ១) វិនយបិដក មាន ២១០០០ ព្រះធម្មក្ខន្ធ, ២) សុត្តន្តបិដក មាន ២១០០០ ព្រះធម្មក្ខន្ធ, និង ៣) អភិធម្មបិដក មាន ៤២០០០ ព្រះធម្មក្ខន្ធ ។ ផ្តើមតាំងតែព្រះបឋមទេសនាគឺការសម្តែងព្រះធម្មចក្កប្បវត្តនសូត្រ ដែលព្រះអង្គទ្រង់បំបែក អរិយសច្ចធម៌ជា ៤ ប្រការ​មាន​ទុក្ខារិយសច្ច, សមុទយារិយសច្ច, និរោធារិយសច្ច, និង មគ្គារិយសច្ច ហើយ​​ដែល​ជា​រឿយ​ៗ​ព្រះ​អង្គ​ទ្រង់​ដឹក​នាំ​សត្វ​ឲ្យ​ដើរ​តាមអរិយដ្ឋង្គិកមគ្គ គឺ​មាគ៌ា​មាន​អង្គ ៨ មាន​ សម្មាទិដ្ឋិ និង សម្មាសង្កប្ប ជាដើម និង មាន សម្មាសមាធិ ជាបរិយោសាន ថាជាផ្លូវកណ្តាលនាំឆ្ពោះទៅដល់​ការ​រំលត់ទុក្ខ ពោលគឺព្រះនិព្វាន ។ ក្រៅពីអរិយសច្ច៤ នៅមានត្រៃលក្ខណ៍ គឺ ទុក្ខំ, អនិច្ចំ, អនត្តា (3 Universal Characteristics: suffering,​ impermanence, and non-self) និង បដិច្ចសមុប្បាទធម៌ ដែលសម្តែងរឿងហេតុបច្ច័យនៃធម៌ទាំងឡាយមាន​អធិប្បាយពិស្តារក្នុង អភិធម្មបិដក គម្ពីមហាបដ្ឋានប្បករណ៍ដែលចែកចេញជា២៤ បច្ច័យមាន ហេតុប្បច្ច័យជាដើម។ ព្រះពុទ្ធសាសនាតែងលើកឡើងពីកម្មផល ហេតុដូច្នេះព្រះសម្មាសម្ពុទ្ធ


កម្ម១២កង

ទ្រង់ចំនែកកម្មជា១២កងមាន៣ពួកដូច្នេះ៖


===== ពួក[[កម្មឲ្យផលតាម កាល]]មាន៤យ៉ាងគឺ៖ =====

ទិដ្ឋធម្មវេទនិយកម្ម កម្មឲ្យផលក្នុងជាតិបច្ចុប្បន្នឃើញទាន់ភ្នែក១ ឧបបជ្ជវេទនិយកម្ម កម្មឲ្យផលក្នុងជាតិបន្ទាប់គឺជាតិទីពីរ១ អបរាបរិយវេទនិយកម្ម កម្មឲ្យផលតាំងតែបវត្តិកាល

ជាដើមទៅ ឬឲ្យផលតាំងតែជាតិទីបីឡើងទៅ១ អហោសិកម្ម កម្មដែលមិនមានផល ឬមិនបង្កើតផលដល់អ្នកធ្វើ ឬគ្មានឱកាសឲ្យផល១។

ពួកកម្មឲ្យផលតាមកិច្ចមាន៤យ៉ាងគឺ៖
ជនកកម្ម កម្មដែលមានតួនាទីក្នុងការញ៉ាំងជាតិកំណើតឲ្យកើត ឬឲ្យចាប់បដិសន្ធិ១ ឧបត្ថម្ភកកម្ម កម្មដែលចូលមកឧបត្ថម្ភគាំទ្រកម្មមុនៗមានជាតិដូចគ្នា១ ឧបបីឡកកម្ម

កម្មចូលមកបៀតបៀនកម្មមុនៗជាបរបក្សឲ្យមានកម្លាំងថយខ្សោយចុះ១ ឧបឃាដកកម្ម កម្មមានកម្លាំងខ្លាំងចូលមកកាត់ផ្តាច់កម្លាំងជនកកម្មនិងឧបត្ថម្ភកកម្មហើយឲ្យផលដោយ

ខ្លួនឯង១។

ពួកកម្មឲ្យផលតាមលំដាប់ ឬតាមកម្លាំងមាន៤យ៉ាងគឺ៖
គរុកម្ម កម្មធ្ងន់បានដល់ឈានសមាបត្តិ៨គឺរូបឈាន៤ អរូបឈាន៤ និងអនន្តរិយកម្ម៥ គឺសម្លាប់ម្តាយខ្លួនឯង១ សម្លាប់ឪពុកបង្កើតខ្លួនឯង១ សម្លាប់ព្រះអរហន្ត១

ញ៉ាំងលោហិតព្រះពុទ្ធឲ្យចេញ១ និងបំបែកសង្ឃឲ្យបែកខ្ញែកគ្នា១។ បើពួកឈានលាភីបុគ្គលទាំងនោះរក្សាឈានសមាបត្តិរបស់បានរហូតដល់អវសាន្តជីវិតនឹងបានទៅកើត

ក្នុងព្រហ្មលោក១៦ក្នុងជាតិបន្ទាប់។ សត្វឯណាមួយបានប្រព្រឹត្តនូវកម្មណាមួយនៃអនន្តរិយកម្មទាំង៥នេះសត្វនោះនឹងទៅបង្កើតក្នុងនិរិយភូមិគឺនរកបន្ទាប់ពីស្លាប់ទៅដោយ

វៀរពុំបានឡើយ មិនថាក្នុងករណីណាៗក៏ដោយ។ ពហុលកម្ម ឬអាចិណ្ណកម្ម គឺកម្មស្រាលឬកម្មដែលយើងធ្វើជាប្រចាំរឿយៗ ឬកម្មជាទម្លាប់ហ្នឹងឯង។ កម្មនេះនឹងចូលមកឲ្យ

ផលគឺឲ្យបដិសន្ធិបើកាលណាគ្មានគរុកម្មទេ។ អាសន្នកម្ម គឺកម្មដែលធ្វើក្នុងពេលជិតស្លាប់។ កុសលកម្មក្តី អកុសលកម្មក្តីដែលសត្វបានធ្វើមុនខណៈចុតិចិត្តបន្តិច

វានឹងមកជាអារម្មណ៍និងជាការចងចាំយ៉ាងច្បាស់ក្នុងសន្តានរបស់សត្វហើយអាស្រ័យអារម្មណ៍នោះៗជាអារម្មណប្បច្ច័យ សត្វនឹងបដិសន្ធិដោយអនន្តរប្បច្ច័យគឺកម្ម

មានជាតិស្មើរគ្នាចូលមកឲ្យផលហ្នឹងឯង។ កតត្តាកម្ម ឬកដត្តាកម្ម ឬកតត្តាវាបនកម្ម គឺកម្មដែលធ្វើដោយពុំមានចេតនា។ កម្មនេះឲ្យផលក្នុងករណីដែលកម្មទាំង៣ខាង

លើពុំមានឬពុំមានឱកាសឲ្យផល។ ម្យ៉ាងវិញទៀត ព្រះនព្វលោកុត្តរធម៌ទាំង៩ប្រការគឺ មគ្គ៤បានដល់ សោតាបត្តិមគ្គ១ សកទាគាមិមគ្គ​១ អនាគាមិមគ្គ១ អរហត្តមគ្គ១

និងផល៤បានដល់ សោតាបត្តិផល១ សកទាគាមិផល១ អនាគាមិផល១ អរហត្តផល១ និងព្រះនិព្វាន១ជាព្រះនព្វលោកុត្តរធម៌៩លោករាប់ថាជាព្រះធម្មរតនៈ។

សង្ឃរតនៈ

សង្ឃរតនៈគឺពួកក្រុមដែលប្រព្រឹត្តបតិបត្តិតាមគន្លងព្រះធម៌នៃព្រះសម្មាសម្ពុទ្ធជាម្ចាស់នោះឯង។ ព្រះសង្ឃអង្គសាវ័កជាអ្នកប្រតិបត្តិល្អ ប្រតិបត្តិត្រង់តាមផ្លូវមជ្ឈិមា

បដិបទាប្រតិបត្តិ ដើម្បីចេញចាកទុក្ខ និងប្រតិបត្តិដ៏សមគួរដល់សាមីចិកម្ម។ ព្រះសង្ឃមានពីរពូកគឺសម្មតិសង្ឃ សង្ឃជាបុថុជ្ជននៅឡើយ និងអរិយសង្ឃ សង្ឃជាព្រះអរិយៈ

ទាំងឡាយបានដល់ព្រះសោតាបន្នបុគ្គល១ ព្រះសកទាគាមិបុគ្គល១ ព្រះអនាគាមិបុគ្គល១ ព្រះអរហន្តាខីណាស្រព១។ ព្រះអរិយសង្ឃទាំង៤ពួកនេះលោកចាត់ទុកថាជាសង្ឃ

រតនៈដ៏ប្រសើររបស់សត្វលោក។

និកាយនៃព្រះពុទ្ធសាសនា

ថេរវាទហិនយាន

មហាយានអាចរិយវាទ

== ឥទ្ធិពល ==DaDa

ប្រទេសកាន់ពុទ្ធសាសនា