ព្រះពុទ្ធ៖ ភាពខុសគ្នារវាងកំណែនានា

ពីវិគីភីឌា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
បន្ទាត់ទី១៤៖ បន្ទាត់ទី១៤៖


ព្រះ សិទ្ធត្ថរាជកុមារ ក៏បានចេញសាងព្រះផ្នួសធ្វើទុក្ករកិរិយា ៦ ព្រះវស្សា ហើយក្រោយមក​​បាន​ត្រាស់ដឹង​នូវ​អនុត្តរសម្មាសម្ពោធិញ្ញាណ​ក្រោម​គល់​ពោធិព្រឹក្ស​នា​មាត់​ស្ទឹង នេរញ្ជរា​ (ពុទ្ធគយា​សព្វថ្ងៃ) ។ ព្រះធម៌​ដែល​ព្រះអង្គ​​បាន​ត្រាស់ដឹង​នោះ​ហើយ​បាន​ពុទ្ធាភិសេក​ព្រះអង្គ​ឲ្យ​បាន​ជា​អង្គ​ព្រះសម្មាសម្ពុទ្ធ ឬ​ព្រះពុទ្ធនេះឯង ។
ព្រះ សិទ្ធត្ថរាជកុមារ ក៏បានចេញសាងព្រះផ្នួសធ្វើទុក្ករកិរិយា ៦ ព្រះវស្សា ហើយក្រោយមក​​បាន​ត្រាស់ដឹង​នូវ​អនុត្តរសម្មាសម្ពោធិញ្ញាណ​ក្រោម​គល់​ពោធិព្រឹក្ស​នា​មាត់​ស្ទឹង នេរញ្ជរា​ (ពុទ្ធគយា​សព្វថ្ងៃ) ។ ព្រះធម៌​ដែល​ព្រះអង្គ​​បាន​ត្រាស់ដឹង​នោះ​ហើយ​បាន​ពុទ្ធាភិសេក​ព្រះអង្គ​ឲ្យ​បាន​ជា​អង្គ​ព្រះសម្មាសម្ពុទ្ធ ឬ​ព្រះពុទ្ធនេះឯង ។

[[ឯកសារ:ព្រះសម្មាសម្ពុទ.jpg|462x462px|thumb|[https://mega.nz/fm/4bJygQCQ Belipzoom]]]
{{ព្រះពុទ្ធសាសនា}}
'''ព្រះគោតម​សម្មា​សម្ពុទ្ធ'''​គឺ​ជា​ព្រះ​ពុទ្ធ​អង្គ​ទី​៤​នៅ​ក្នុង​ភទ្ទកប្ប​នេះ។ បាន​ជា​កប្ប​នេះ​ឈ្មោះ​'''ភទ្ទកប្ប'''​ព្រោះ​អត្ថ​ថា ជា​កប្ប​ដ៏​ចម្រើន ដែល​មាន​ព្រះ​ពុទ្ធ​៥​ព្រះ​អង្គ​ត្រាស់​ដឹង តួ​យ៉ាង​ដូច​ជា​កប្ប​យើង​សព្វ​ថ្ងៃ​នេះ មាន​ព្រះ​សព្វញ្ញូពុទ្ធ​ ៥ ​ព្រះ​អង្គ ​គឺ [[​កុកសន្ធោ]] [[​កោនាគមនោ]] [[​កស្សបោ]] ​[[គោតម]] និង​ ​[[អរិយមេតេ្តយ្យ]] ​ដែល​នឹង​​ត្រាស់​ដឹង​​នា​អនាគត​កាល ។
== រាជវង្ស កំណើត ==

[[ព្រះបាទ​សុទ្ធោទន]] រាជវង្ស គោតម ព្រះ​រាជា​បក្ស​សម្ព័ន សាក្យៈ​សោយ​រាជ​សម្បត្តិ នៅ​នគរ​[[កបិលវត្ថុ|កបិលពស្តុ]] ព្រះ​អគ្គ​មហេសី​ព្រះ​នាម សិរិមហាមយា ជា​បុត្រី​ព្រះ​រាជា​បក្ស​សម្ព័ន​កោឌយៈ នៅ​នគរ​ទេវទហៈ ជាប់​ព្រំ​ដែន​នគរ​[[កបិលវត្ថុ|កបិលពស្តុ]]​ ព្រះ​នាង សិរិមហាមយា ទ្រង់​បាន​សុបិន​និមិត្ត​ឃើញ​ដំរី​ស​មួយ​មាន​ភ្លុក​៦ ចុះ​ពី​ស្ថាន​តុសិត ហើយ​ចូល​មក​ក្នុង​ព្រះ​ឧទរ​ព្រះ​នាង​ផ្នែក​ខាង​ស្តាំ ទំ​នាយ​ថា ព្រះ​នាង​នឹង​មាន​រាជ​បុត្រ​មួយ​ព្រះ​អង្គ ប្រកប​ដោយ​បុណ្យ​បារមី​យ៉ាង​លើស​លុប​ខ្ពស់​អស់​សព្វ​សត្វ​ទាំង​ពួង។<br />

តាម​រយៈ​គម្ពីរ​[[វេស្សន្ដរជាតក|មហា​វេស្សន្តរ​ជាតក]] មាន​ទេវ​បុត្រ​មួយ​ព្រះ​អង្គ​ ព្រះនាម​ '''សន្តុសិត​ទេវបុត្រ''' បាន​យាង​ចុះ​ពី​ឋាន​តុសិត​មក​ចាប់​កំណើត​ក្នុង​ផ្ទៃ​ព្រះ​នាង។ ​ក្នុង​កំឡុង​ដែល​ព្រះ​ពោធិសត្វ​នៅ​ក្នុង​ឧទរ​នៃ​ព្រះ​មាតា​ មាន​ទេវបុត្រ​៤​អង្គ​តែង​ចូល​ទៅ​រក្សា​ក្នុង​ទិស​ទាំង​៤​ ដោយ​គិត​ថា កុំ​អោយ​មាន​មនុស្ស​ និង​អមនុស្ស​ណា​មួយ​មក​បៀត​បៀន​ព្រះ​ពោធិសត្វ និង​ព្រះ​មាតា​ព្រះ​ពោធិសត្វ​បាន​ឡើយ។ ព្រះនាង​មាយា បាន​​ទ្រង់​គភ៌​អស់​ចំនួន​១០​ខែ​គត់។ ដល់គម្រប់​១០ខែ គឺ​នៅ'''ថ្ងៃសុក្រ ១៥​កើត​ពេញ​បូណមី ខែ​ពិសាខ ឆ្នាំច'''​ ​ព្រះ​នាង​​មាន​ព្រះ​រាជ​បំណង​នឹង​ស្តេច​យាង​ទៅ​កាន់​នគរ​ទេវទហៈ​ដែល​ជា​ជាតិ​ភូមិ​របស់​ព្រះ​នាង ទើប​ក្រាប​បង្គំ​ទូល​ព្រះ​បាទ​សុទ្ធោទន​មហារាជ​ថា បពិត្រ​ព្រះ​សម្មតិ​ទេព ខ្ញុំ​ម្ចាស់​ប្រា​ថ្នា​នឹង​ទៅ​កាន់​នគរ​ទេវទហៈ។ គ្រា​នោះ​ព្រះ​បាទ​សុទ្ធោទនៈ ទ្រង់​អនុញ្ញាតិ ហើយ​ទ្រង់​ត្រាស់​បង្គាប់​អោយ​ពួក​សេវកាមាត្យ​​រៀប​ចំ​ក្បួន​ដើម្បី​ដង្ហែរ​ព្រះ​នាង​ទេវី។ ទៅ​ដល់​ចន្លោះ​ព្រំ​ប្រទល់​នគរ​ទាំង​ពីរ គឺ​កបិលវត្ថុ​និង​ទេវទហៈមាន​សាល​វ័ន​ជា​មង្គល​មួយ​ឈ្មោះ '''លុម្ពិនីវ័ន''' ដែល​មាន​ផ្ការីក​យ៉ាង​ល្អ និង​ហ្វូង​បក្សី​៥​ពណ៌។ ព្រះ​នាង​ទេវី​ក៏​ប្រាថ្នា​នឹង​ឈប់​សម្រាក​ទី​នោះ។ ខណៈ​ដែល​ព្រះ​នាង​យាង​ទៅ​ដល់​ក្រោម​ដើម​សាលព្រឹក្ស​មួយ​ដើម ខ្យល់​កម្មជ្ជវាត​ក៏​បណ្តាល​កម្រើក​ឡើង​នៅ​ក្នុង​ព្រះ​ឧទរ​នៃ​ព្រះ​នាង។ មហាជន​បាន​ជ្រាប​ហេតុ​ជិត​នឹង​ប្រសូត្រ​ ក៏​បាន​រៀប​ចំ​បិទ​បាំងនៅ​ក្រោម​ដើម​នោះ ហើយ​ថយ​ចេញ​មក។ ព្រះនាង​ទ្រង់​ឈោង​ចាប់​មែក​សាល​ព្រឹក្ស​ប្រថាប់​ឈរ ព្រះ​ពោធិសត្វ​ក៏​ប្រសូត្រចាក​ព្រះ​ឧទរ​នៃ​ព្រះ​វរ​មាតាក្នុង​វេលា​នោះ។ ក្នុង​ថ្ងៃ​ដែល​ព្រះ​ពោធិសត្វ​ប្រសូត្រ​នោះ ព្រះ​រាជ​ទេវី​ពិម្ពារ១ ឆន្ន​អាមាត្យ១ កាឡុទាយី​អាមាត្យ​១ ព្រះ​អានន្ទ១ សេះ​កណ្ឋកៈ១ មហាពោធិព្រឹក្ស​១ កំណប់​ទ្រព្យ​ទាំង​៤​រណ្តៅ១ បាន​កើត​ឡើង​ព្រម​គ្នា។ ពួក​អ្នក​នគរ​បាន​នាំ​ព្រះ​ពោធិសត្វ​ត្រឡប់​ទៅ​នគរ​កបិលពស្តុវិញ។


==ឯកសារ​​ពុទ្ធ​ប្រវត្តិ​សង្ខេប​របស់​​ឃុន​សិរីមេធី ស្រី អ៊ូ==

(ត​មក​នឹង​ចប់)

មាន​សាវក​សន្និបាត ៣ លើក ទី ១ មាន​ព្រះ​ខីណាស្រព ១០០ កោដិ ទី ២ មាន​ព្រះ​ខីណាស្រព ៩០ កោដិ​ទី ៣ មាន​ព្រះ​ខីណាស្រព ៨០ កោដិ ព្រះ​ជន្មាយុ ១ សែន​ឆ្នាំ​បរិនិព្វាន ។
សម័យ​នោះ ព្រះ​លោកវិទូ​របស់​យើង​ទ្រង់​កើត​ជា​តាបស​ឈ្មោះ មង្គល មាន​តេជះ​ដ៏​ខ្ពង់ខ្ពស់ ប្រកប​ដោយ​អភិញ្ញា​ពល បាន​យក​ផ្លែ​ព្រីង​ថ្វាយ​ព្រះ​ពុទ្ធ​ព្រះ​នាម​សិទ្ធត្ថ​ព្រះ​អង្គ​ទាយ​ថា តាបស​នេះ​នឹង​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ​ក្នុង​អនាគត​កាល​មិន​ខាន ។

១៧- ព្រះ​ពុទ្ធ​តិស្សៈ

ព្រះ​មាតា​នាម​ព្រះ​នាង​បទុមា ព្រះ​បិតា​ជា​ក្ស័ត្រ​ព្រះ​នាម​ជនសន្ទ អគ្គមហេសី​នាម​ព្រះ​នាង​សុភន្ទា ព្រះ​រាជ​បុត្រ​ព្រះនាម​អានន្ទ ក្នុង​នគរ​ឈ្មោះ​ខេមកៈ ព្រះ​ជន្មាយុ ៧ ពាន់​ឆ្នាំ ទើប​ចេញ​បព្វជ្ជា​ដោយ​សេះ ធ្វើ​ទុក្ករកិរិយា​កន្លះ​ខែ ដើម​ធ្នង់​ជា​ពោធិព្រឹក្ស អគ្គសាវក ២ រូប គឺ​ព្រហ្មទេវៈ ១ ឧទយៈ ១ ឧបដ្ឋាក ១ រូប ឈ្មោះ​សមគៈ អគ្គសាវិកា ២ រូប គឺ​ផុស្សា ១ សុទត្តា ១ មាន​សាវក​សន្និបាត ៣ លើក ទី ១ មាន​ព្រះ​ខីណាស្រព ១ សែន​អង្គ ទី ២ មាន​ព្រះ​ខីណាស្រព ៩០ សែន​អង្គ ទី ៣ មាន​ព្រះ​ខីណាស្រព ៨០ សែន​អង្គ ព្រះ​ជន្មាយុ ១ សែន​ឆ្នាំ ទើប​បរិនិព្វាន ។
សម័យ​នោះ ព្រះ​មហាមុនី​របស់​យើង ទ្រង់​កើត​ជា​ក័្សត្រ​ព្រះ​នាម​សុជាត បាន​លះ​បង់​ភោគ​សម្ប័ទ​ដ៏​ច្រើន ហើយ​ទៅ​ជា​បួស​ជា​ឥសី កាល​ដែល​ទ្រង់​ព្រះ​ផ្នួស​ហើយ បាន​ឮ​ថា ព្រះ​ពុទ្ធ​ព្រះ​នាម​តិស្ស​ត្រាស់​ឡើង​ក្នុង​លោក ក៏​ត្រេកអរ​រីករាយ បាន​យក​ផ្កា​មន្ទា​វរ​ព្រឹក្ស ផ្កា​ឈូក​នឹង​បារីច្ឆតត្តព្រឹក្ស​ជា​ទិព្យ​បក់​ថ្វាយ ហើយ​ឈរ​បាំង​ផ្កា​ពី​ខាង​លើ ព្រះ​ពុទ្ធ​តិស្ស​ទ្រង់​ទាយ​ថា ឥសី​នេះ​នឹង​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ​ក្នុង​អនាគត​កាល​មិន​ខាន ។
១៨- ព្រះ​ពុទ្ធបុស្ស

ព្រះ​មាតា​នាម​ព្រះ​នាង​សិរិមា ព្រះ​បិតា​ជា​ក័្សត្រ​ព្រះ​នាម​ជយសេន អគ្គមហេសី​ព្រះ​នាង​កីសាគោតមី ព្រះ​រាជបុត្រ​ព្រះ​នាម​អានន្ទ ក្នុង​កាសិតនគរ ព្រះ​ជន្មាយុ ៩ ពាន់​ឆ្នាំ​ទើប​ចេញ​បព្វជ្ជា​ដោយ​យាន​ដំរី ធ្វើ​ទុក្ករកិរិយា ៧ ថ្ងៃ ដើម​កន្ទួត​ព្រៃ​ជា​ពោធិព្រឹក្ស អគ្គសាវក ២ រូប គឺ​សុរក្ខិត ១ ធម្មសេន ១ ឧបដ្ឋាក ១ រូប ឈ្មោះ​សភិយ្យ អគ្គសាវិកា ២ រូប គឺ​ចាលា ១ ឧបចាលា ១ មាន​សាក​សន្និបាត ៣ លើក ទី ១ មាន​ព្រះ​ខីណាស្រព ៦០ សែន ទី ២ មាន​ព្រះ​ខីណាស្រព ៥០ សែន​អង្គ ទី ៣ មាន​ព្រះ​ខីណាស្រព ៤០ សែន​អង្គ ព្រះ​ជន្មាយុ ៩ ហ្មឺន​ឆ្នាំ ទើប​បរិនិព្វាន ។

សម័យ​នោះ ព្រះ​អរហំ​សម្ពុទ្ធ​របស់​យើង ទ្រង់​កើត​ជា​ក័្សត្រ​ព្រះ​នាម​វិជិត ទ្រង់​លះ​រាជ្យ​ចោល ហើយ​ចេញ​ទៅ​ទ្រង់​ព្រះ​ផ្នួស​ក្នុង​សំណាក់​ព្រះ​ពុទ្ធ​បុស្ស​នោះ ព្រះ​អង្គ​ទាយ​ថា ភិក្ខុ​នេះ​នឹង​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ​ក្នុង​អនាគត​កាល​មិន​ខាន ។

១៩- ព្រះ​ពុទ្ធ​វិបស្សី

ព្រះ​មាតា​នាម​ព្រះ​នាង​ពន្ធុមតី ព្រះ​បិតា​ជា​ក័្សត្រ​ព្រះ​នាម​ពន្ធុម អគ្គមហេសី​នាម​ព្រះ​នាង​សុទស្សនា ព្រះ​រាជ​បុត្រ​ព្រះ​នាម​សមវត្តក្ខន្ធ ក្នុង​នគរ​ពន្ធុមតី ព្រះ​ជន្មាយុ ៨ ពាន់​ឆ្នាំ ទើប​ចេញ​បព្វជ្ជា​ដោយ​យាន​រថ ធ្វើ​ទុក្ករកិរិយា ៨ ខែ ដើម​ច្រនៀង​ជា​ពោធិព្រឹក្ស អគ្គសាវក ២ គឺ​ខន្ធ ១ តិស្សនាម ១ ឧបដ្ឋាក ១ រូប ឈ្មោះ​អសោក អគ្គ​សាវិកា ២ រូប គឺ​ចន្ទា ១ ចន្ទមិត្តា ១ មាន​សាវក​សន្និបាត ៣ លើក ទី មាន​ព្រះ​ខីណាស្រព ៦៨ សែន​អង្គ ទី ២ មាន​ភិក្ខុ ១ សែន​អង្គ ទី ៣ មាន​ភិក្ខុ ៨ ហ្មឺន​អង្គ ព្រះ​ជន្មាយុ ៨ ហ្មឺន​ឆ្នាំ ទើប​បរិនិព្វាន ។

ក្នុង​សម័យ​នោះ ព្រះ​លោកនាថ​របស់​យើង​ទ្រង់​កើត​ជា​ស្ដេច​នាគ​ឈ្មោះ​អតុល មាន​រិទ្ធិ​ច្រើន​មាន​បុណ្យ​រុងរឿង មាន​នាគ​បរិវារ​ច្រើន​សែន​នាក់​ចូល​គាល់​ព្រះ​ពុទ្ធវិស្សី ហើយ​ប្រគំ​ដោយ​តូរ្យដន្ត្រី​ទិព្យ​ថ្វាយ ហើយ​ប្រគេន​តាំង​មាស​ដល់​ព្រះ​ពុទ្ធ​អង្គ​នោះ ព្រះ​អង្គ​ទ្រង់​ទាយ​ថា ស្ដេច​នាគ​នឹង​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ​ក្នុង​អនាគត​កាល​មិន​ខាន ។

២០- ព្រះ​ពុទ្ធសិខី

ព្រះ​មាតា​នាម​ព្រះ​នាង​បភាវតី ព្រះ​បិតា​ជា​ក្សត្រ​ព្រះ​នាម​អរុណ អគ្គមហេសី​នាម​ព្រះ​នាង​សព្វកាមា ព្រះ​រាជ​បុត្រ​ព្រះ​នាម​អតុល ក្នុង​នគរ​អរុណវតី ព្រះ​ជន្មាយុ ៧ ពាន់​ឆ្នាំ ទើប​ចេញ​បព្វជ្ជា ដោយ​យាន​ដំរី ធ្វើ​ទុក្ករកិរិយា ៨ ខែ ដើម​ស្វាយ​សដា​ពោធិព្រឹក្ស អគ្គសាវក ២ រូប គឺ​អភិភូ ១ សម្ភវៈ ១ ឧបដ្ឋាក ១ រូប​ឈ្មោះ​ខេមង្ករ អគ្គសាវិកា ២ រូប គឺ​មខិលា បទុមា មាន​សាវក​សន្និបាត ៣ លើក ទី ១ មាន​ភិក្ខុ​ជា​ខីណាស្រព ១ សែន​អង្គ ទី ២ មាន​ភិក្ខុ ៨ ហ្មឺន​អង្គ ទី ៣ មាន​ភិក្ខុ ៧ ហ្មឺន​អង្គ ព្រះ​ជន្មាយុ​ប្រមាណ ៧ ហ្មឺន​ឆ្នាំ ទើប​បរិនិព្វាន ។

សម័យ​នោះ ព្រះ​ជិនស្រី​របស់​យើង​ទ្រង់​កើត​ជា​ស្ដេច​ព្រះ​នាម​អរិន្ទមៈ បាន​ប្រគេន​ចង្ហាន់​ដល់​សង្ឃ​មាន​ព្រះ​ពុទ្ធ​ជា​ប្រធាន ហើយ​តាក់តែង​យាន​ដំរី​ប្រគេន​ព្រះ​សម្ពុទ្ធ​ព្រះ​នាម​សិខី ព្រះ​អង្គ​ទាយ​ថា ព្រះ​រាជា​អង្គ​នេះ​នឹង​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ​ក្នុង​អនាគត​កាល​មិន​ខាន ។

២១- ព្រះ​ពុទ្ធវេស្សភូ

ព្រះ​មាតា​នាម​ព្រះ​នាង​យសវតី ព្រះ​បិតា​ជា​ក្សត្រ​ព្រះ​នាម​សុប្បតិតៈ អគ្គមហេសី​នាម​ព្រះ​នាង​សុចិត្តា ព្រះ​រាជ​បុត្រ​ព្រះ​នាម​សុប្បពុទ្ធ​ក្នុង​នគរ​ឈ្មោះ​អនោមៈ ព្រះ​ជន្មាយុ ៦ ពាន់​ឆ្នាំ ទើប​ចេញ​បព្វជ្ជា​ដោយ​ព្រះ​សិវិកា ធ្វើ​ទុក្ករកិរិយា ៦ ខែ ដើម​រាំង​ធំ​ជា​ពោធិព្រឹក្ស អគ្គសាវក ២ រូប គឺ​សោណៈ ១ ឧត្តរៈ ១ ឧបដ្ឋាក ១ រូប​ឈ្មោះ​ឧបសន្តៈ អគ្គសាវិកា ២ រូប គឺ​រាមា ១ សមលា ១ មាន​សាវក​សន្និបាត ៣ លើក ទី ១ មាន​ព្រះ​ខីណាស្រព ៨០ ពាន់​កោដិ ទី ២ មាន ៧០ ពាន់​រូប ទី ៣ មាន​ភិក្ខុ ៦០ ពាន់​រូប ព្រះ​ជន្មាយុ​ប្រមាណ ៦០ ពាន់​ឆ្នាំ ទើប​បរិនិព្វាន ។

សម័យ​នោះ ព្រះ​សុគត​របស់​យើង​ទ្រង់​កើត​ជា​ស្ដេច​ព្រះ​នាម​សុទស្សនៈ បាន​ប្រគេន​ចង្ហាន់​នឹង​សំពត់​ដល់​ព្រះ​សង្ឃ​មាន​ព្រះ​ពុទ្ធ​ជា​ប្រធាន ហើយ​បួស​ក្នុង​សំណាក់​ព្រះ​ជិនស្រី​អង្គ​នោះ ព្រះ​ពុទ្ធ​វេស្សភូ​ទ្រង់​ទាយ​ថា ស្ដេច​នេះ​នឹង​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ​ក្នុង​អនាគត​កាល​មិន​ខាន ។

២២- ព្រះ​ពុទ្ធកក្កុសន្ធៈ

មាតា​ឈ្មោះ​នាង​វិសាខា បិតា​ឈ្មោះ​អគ្គិទត្តព្រាហ្មណ៍ ភរិយា​ឈ្មោះ​នាង​រោបិនី បុត្រ​ឈ្មោះ​ឧត្តរ ក្នុង​នគរ​ឈ្មោះ​ខេមវតី ព្រះ​ជន្មាយុ ៤ ពាន់​ឆ្នាំ​ទើប​ចេញ​បព្វជ្ជា​ដោយ​យាន​រថ ធ្វើ​ទុក្ករកិរិយា ៨ខែ ដើម​ច្រេស​ជា​ពោធិព្រឹក្ស អគ្គសាវក ២ រូប គឺ​វិធុរ ១ សញ្ជីវនាម ១ ឧបដ្ឋាក ១ រូប ឈ្មោះ​ពុទ្ធិជ អគ្គសាវិកា ២ រូប គឺ​សាមា ១ ចម្បនាមា ១ មាន​សាវក​សន្និបាត តែ ១ លើក មាន​ព្រះ​ខីណាស្រព ៤០ ពាន់​អង្គ ព្រះ​ជន្មាយុ​ប្រមាណ ៤០ ពាន់​ឆ្នាំ​ទើប​បរិនិព្វាន ។

សម័យ​នោះ ព្រះ​សុគត​របស់​យើង​ទ្រង់​កើត​ជា​ក័្សត្រ ព្រះ​នាម​ខេមៈ បាន​ប្រគេន​ទាន​ដ៏​ច្រើន មាន​បាត្រ ចីវរ ថ្នាំ​បន្តក់ ឈើអែម​ជា​ដើម​ដល់​ព្រះ​ពុទ្ធ​កក្កុសន្ធ​ព្រម​ទាំង​ព្រះ​សង្ឃ ព្រះ​ពុទ្ធ​កក្កុសន្ធ​ទ្រង់​ទាយ​ថា ព្រះ​រាជា​នេះ​នឹង​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ​ក្នុង​អនាគត​កាល​មិន​ខាន ។

២៣- ព្រះ​ពុទ្ធកោនាគមនៈ

មាតា​ឈ្មោះ​នាង​ឧត្តរា បិតា​ឈ្មោះ​យញ្ញទត្តព្រាហ្មណ៍ ភរិយា​ឈ្មោះ​នាង​រុចិគត្តា បុត្រ​ឈ្មោះ​សត្ថវាហ ក្នុង​នគរ​សោភវតី ព្រះ​ជន្មាយុ ៣ ពាន់​ឆ្នាំ ទើប​ចេញ​បព្វជ្ជា​ដោយ​យាន​ដំរី ធ្វើ​ទុក្ករ​កិរិយា ៦ ខែ ដើម​ឧទុម្ពរ​ជា​ពោធិព្រឹក្ស អគ្គសាវក ២ រូប គឺ​ភិយ្យោស ១ ឧត្តរ ១ ឧបដ្ឋាក ១ រូប ឈ្មោះ​សោត្ថិជ អគ្គ​សាវិកា ២ រូប គឺ​នាង​សមុទ្ទា ១ឧត្តរា១ មាន​សាវក​សន្និបាត​តែ ១ លើក មាន​ព្រះ​ភិក្ខុ​ជា​ព្រះ​ខីណាស្រព ៣ ហ្មឺន​អង្គ ព្រះ​ជន្មាយុ​ប្រមាណ ៣ ហ្មឺន​ឆ្នាំ ទើប​ព្រះ​បរិនិព្វាន ។
សម័យ​នោះ ព្រះ​គោតមសម្ពុទ្ធ​របស់​យើង​ទ្រង់​កើត​ជា​ក្សត្រ ព្រះ​នាម​បព្វតៈ បាន​យាង​ទៅ​ព្រះ​សម្ពុទ្ធ ហើយ​ស្ដាប់​ធម៌​ទេសនា​ដ៏​ប្រពៃ បាន​ប្រគេន​ទាន​ដ៏​ច្រើន​គឺ​បាត្រ សំពត់​រោម​សត្វ សំពត់​កម្ពល​ជា​ដើម​ដល់​ព្រះ​សង្ឃ​ព្រម​ទាំង​ព្រះ​ពុទ្ធ ។ ព្រះ​ពុទ្ធ​កោនាគមនៈ​ទ្រង់​ទាយ​ថា ព្រះ​រាជា​អង្គ​នេះ​នឹង​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ​ក្នុង​អនាគត​កាល​មិន​ខាន ។

២៤- ព្រះ​ពុទ្ធកស្សប

មាតា​ឈ្មោះ​ធនវតី បិតា​ជា​ព្រាហ្មណ៍​ឈ្មោះ​ព្រហ្មទត្ត ភរិយា​ឈ្មោះ​សុនន្ទា បុត្រ​ឈ្មោះ​វិជិត-សេន ក្នុង​នគរ​ពារាណសី ព្រះ​ជន្មាយុ ២ ពាន់​ឆ្នាំ ទើប​ចេញ​បព្វជ្ជា​ដោយ​ប្រាសាទ ធ្វើ​ទុក្ករកិរិយា ៧ ថ្ងៃ ដើម​ជ្រៃ​ជា​ពោធិព្រឹក្ស អគ្គ​សាវក ២ រូប គឺ​តិស្ស ១ ភារទ្វាជ ១ ឧបដ្ឋាក ១រូប ឈ្មោះ​សព្វមិត្ត អគ្គ​សាវិកា ២ រូប គឺ​នាង​អនុលា ១ ភុវេលា ១ មាន​សាវក​សន្និបាត​តែ ១ លើក មាន​ព្រះ​ខីណាស្រព ២ ពាន់​អង្គ ព្រះ​ជន្មាយុ ២ ហ្មឺន​ឆ្នាំ ទើប​បរិនិព្វាន ។
កាល​នោះ ព្រះ​សក្យមុនី​របស់​យើង​ទ្រង់​កើត​ជា​មាណព ឈ្មោះ​ជោតិបាល ជា​អ្នក​រៀន​មន្ត​ចេះ​ចប់​ត្រៃវេទ ស្គាល់​ផែនដី​នឹង​អាកាស ចេះ​ការពារ​រោគ ។ គ្រា​នោះ ឃដិកា​ជា​ឧបដ្ឋាក​របស់​ព្រះ​ពុទ្ធ​កស្សប​បាន​នាំ​ជោតិបាល​មាណព ចូល​ទៅ​គាល់​ព្រះ​ជិនស្រី​ព្រះ​នាម​កស្សប ហើយ​បួស​ក្នុង​សំណាក់​ព្រះ​ជិនស្រី​នោះ ជា​អ្នក​មាន​ព្យាយាម​ឆ្លៀវឈ្លាស​ក្នុង​វត្ត​តូច​ធំ បាន​បំពេញ​កិច្ច​ក្នុង​សាសនា​ព្រះ​ពុទ្ធ​កស្សប​នោះ ព្រះ​អង្គ​ទ្រង់​ឃើញ​សេចក្ដី​អស្ចារ្យ​ខ្លាំង ទើប​ទ្រង់​ព្យាករណ៍​ថា ជោតិបាល​ភិក្ខុ នេះ​នឹង​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ​ក្នុង​អនាគត​មិន​ខាន ។

២៥- ព្រះ​ពុទ្ធ​គោតម

ព្រះ​មាតា​នាម​ព្រះ​នាង​មហាមាយា ព្រះ​បិតា​ព្រះ​នាម​សុទ្ធោទនៈ អគ្គមហេសី​នាម​ព្រះ​នាង​យសោធរា ព្រះ​រាជ​បុត្រ​ព្រះ​នាម​រាហុល ក្នុង​នគរ​កបិលវត្ថុ ព្រះ​ជន្មាយុ ២៩ ទើប​ចេញ​បព្វជ្ជា ដោយ​យាន​សេះ ធ្វើ​ទុក្ករកិរិយា ៦ ឆ្នាំ ដើម​ពោធិ​ជា​ពោធិព្រឹក្ស អគ្គ​សាវក ២ រូប គឺ​កោលិត ១ ឧបតិស្ស ១ ឧបដ្ឋាក ១ រូប ឈ្មោះ​អានន្ទ អគ្គ​សាវិកា ២ រូប គឺ​នាង​ខេមា ១ ឧប្បវណ្ណា ១ មាន​សាវក​សន្និបាត​តែ ១ លើក មាន​ព្រះ​ខីណាស្រព ១២៥០ អង្គ ព្រះ​ជន្មាយុ​ប្រមាណ ១០០ ឆ្នាំ ទើប​បរិនិព្វាន ។
ក្នុង​សៀវភៅ​ពុទ្ធប្បវត្តិ​សម្រាយ​ថា ព្រះ​សាស្ដា​របស់​យើង​ទ្រង់​បរិនិព្វាន​ក្នុង​ព្រះ​ជន្មាយុ ៨០ ឆ្នាំ គឺ​ព្រះ​ជន្ម ២៩ ឆ្នាំ​ចេញ​បព្វជ្ជា ធ្វើ​ទុក្ករកិរិយា ៦ ឆ្នាំ បាន​ត្រាស់​អនុត្តរ​សម្ពោធិ ហើយ​បំពេញ​ពុទ្ធ​កិច្ច ២៥ ឆ្នាំ ទើប​បរិនិព្វាន បូក​រួម​ត្រូវ​ជា​ព្រះ​ជន្ម ៨០ ឆ្នាំ​គត់ តែ​ក្នុង​សុត្តន្តបិដក​ខុទ្ទកនិកាយ​ពុទ្ធ​វង្ស ព្រះ​ពុទ្ធ​ទាំង ២៤ ព្រះ​អង្គ​ទ្រង់​ព្យាករណ៍​ថា ព្រះ​លោកនាថ​របស់​យើង​មាន​ព្រះ​ជន្ម ១០០ ឆ្នាំ ។

== ពិធីថ្វាយព្រះនាម ==
ក្រោយ​ពី​ព្រះ​រាជ​ឱរស​ប្រសូត​បាន​ប្រាំ​ថ្ងៃ ព្រះបាទ​សុទ្ធោទនៈ​បានជ្រើស​រើស​ព្រាហ្មណ៍ដ៏ពូកែ​ៗ​៨​នាក់ ដើម្បីអោយ​ថ្វាយព្រះនាម ​មើល​និង​ទាយ​នូវ​លក្ខណៈ​របស់​ព្រះ​ពោធិសត្វ។ ព្រះ​នាម​របស់​ព្រះ​បរម​ពោធិសត្វ​ត្រូវបាន​ជ្រើស​រើស​​ថា '''សិទ្ធត្ថ''' ដែល​ប្រែ​ថា អ្នក​សំ​រេច​ប្រយោជន៏​គ្រប់​យ៉ាង។ ក្រោយពីមើលលក្ខណៈព្រះពោធិសត្វរួច ឃើញថា ព្រះអង្គ​ប្រកប​ដោយ​[[មហាបុរិសលក្ខណៈ៣២ប្រការ|មហា​បុរិស​លក្ខណៈ​៣២​ប្រការ]] ព្រាហ្មណ៍​៧​នាក់​ក៏​លើក​ម្រាម​ដៃ​ពីរ​ទាយ​ថា បើ​ព្រះ​រាជ​កុមារ​ស្ថិត​នៅ​ជា​ក្សត្រ ព្រះ​អង្គ​នឹង​បាន​ជា​[[ស្តេច​ចក្រ​ពត្តិ]] បើ​ព្រះ​អង្គ​ចេញ​សាង​ផ្នួស​​នឹង​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ កាលនោះ​ព្រាហ្មណ៍​ម្នាក់​នៅ​ក្មេង​ជាង​គេ​ឈ្មោះ [[កោណ្ឌញ្ញៈ|កោណ្ឌញ្ញ]]​ព្រាហ្មណ៍​បាន​ពិចារណា​លើ​ទី​កន្លែង​ដែល​ទ្រង់​ប្រសូត​ គឺ​នៅ​ក្នុង​ឧទ្យាន​ក៏​លើក​ម្រាម​ដៃ​តែ​មួយ​ទាយ​ថា ព្រះ​រាជ​កុមារ​ប្រាកដ​ជា​នឹង​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ។ ក្រោយ​ពេល​ព្រះ​អង្គ​ប្រសូត​បាន​៧​ថ្ងៃ​ ព្រះ​មាតាព្រះអង្គក៏​សោយ​ទី​វង្គត់។ ព្រះ​រាជ​កុមារ​សិទ្ធត្ថ ត្រូវ​បាន​ព្រះ​មាតុច្ឆាព្រះអង្គ​​ព្រះ​នាម​'''មហា​បជា​បតី​គោតមី'''​បី​បាច់​រក្សា​ត​មក។

== រាជពិសេក ==
[[ឯកសារ:អភិសេក១.jpg|ស្តាំ||thumb|230px|ទ្រង់​អភិសេកនឹង​ព្រះនាង​ពិម្ពា]]
ព្រះ​សិទ្ធត្ថ​ទ្រង់​ចំរើន​ព្រះ​ជន្ម​បាន ១៦​ព្រះ​វស្សា ទ្រង់​បាន​រៀប​អភិសេក​ជា​មួយ​បុត្រី​'''ស្តេច​សុប្បពុទ្ធ'''ព្រះ​នាម [[ព្រះនាងយសោធរា|ពិម្ពាយសោធរា]]​ដែល​ជា​នារី​ល្អ​ឯក​លើស​អស់​សព្វ​នារី​ទាំង​ពួង។ ដោយ​ចង់​អោយ​ព្រះ​សិទ្ធត្ថ​ក្លាយ​ជា​ស្តេច​ចក្រ​ពត្តិ ព្រះ​បិតា​គឺ​ព្រះ​បាទ​សុទ្ធោទនៈ​បាន​រៀប​ចំ​ចាត់​ចែង​គ្រប់​យ៉ាង​ ដើម្បី​ឃា​ឃាំង​អោយ​ព្រះ​សិទ្ធត្ថ​ទ្រង់​គង់​នៅ​ជា​ស្តេច​ដោយ​សុខ​សប្បាយ។ ព្រះបាទ​សុទ្ធោទនៈ ទ្រង់​បាន​ជ្រើស​រើស​យក​តែ​មនុស្ស​ក្មេង​ៗ​មក​នៅ​បំរើ​ព្រះ​ពោធិសត្វ ឯ​មនុស្ស​ចាស់​ជរា ឈឺ​ជាដើម ព្រះអង្គ​មិន​អោយ​ព្រះ​ពោធិសត្វ​បាន​ឃើញ​ឡើយ។ ព្រះបាទ​សុទ្ធោទនៈ​​ទ្រង់​ចាត់​អោយ​គេ​សង់​ប្រាសាទ​បី តម្រូវ​ទៅ​តាម​កាល​រដូវ​ទាំង​បី គឺ​សំរាប់​រដូវ​ក្តៅ រដូវ​រងារ និង​រដូវ​រំហើយ។ លុះ​ព្រះ​បរម​ពោធិសត្វព្រះ​ជន្ម​បាន​២៩​ព្រះ​វស្សា​ ​ព្រះ​នាង​ពិម្ពា ក៏​ប្រសូត​​ព្រះ​រាជ​បុត្រ​មួយ​​អង្គ​ព្រះ​នាម​ [[រាហុល]]។

== និមិត្ត៤យ៉ាង ==
ដោយចង់ឲ្យព្រះសិទ្ធត្ថបានជាស្តេចចក្រពត្តិ ដូចដែលព្រាហ្មណ៍ទាយទុកនោះ ព្រះសុទ្ធោទនទ្រង់ចាត់ឲ្យគេយាមមិនឲ្យមានមនុស្សចាស់ ជរា ឈឺ ឬស្លាប់ ឲ្យព្រះសិទ្ធត្ថទ្រង់យល់ឃើញឡើយ អ្នកបម្រើភិលៀងនៅក្នុងដំណាក់របស់ព្រះអង្គមានសុទ្ធសឹងយុវវ័យទាំងអស់។ ការគង់នៅក្នុងរាជវាំង ព្រះសិទ្ធត្ថទ្រង់សោយសុខដោយកាមលោកីយគ្រប់ប្រការ។ នៅថ្ងៃមួយ ព្រះបរមពោធិសត្វទ្រង់មានព្រះទ័យអផ្សុកយ៉ាងខ្លាំង ព្រះអង្គក៏ត្រាស់ឲ្យ[[ឆន្នអាមាត្យ]]រៀបចំក្បួនដើម្បីនឹងទៅក្រសាលឧទ្យាន។ នៅតាមផ្លូវព្រះអង្គទតឃើញ
* '''បុរសចាស់''' មានឆ្អឹងជំនីរដូចជាបង្កង់ មានខ្នងកោង មានឈើច្រត់ជាគ្រឿងទប់ទល់ កំពុងញាប់ញ័រក្រហល់ក្រហាយ មានវ័យកន្លងហើយ លុះព្រះពោធិសត្វឃើញហើយ ក៏សួរទៅឆន្នអាមាត្យថា បុរសនេះធ្វើដូចម្តេច បានជាសក់គាត់មិនដូចជាសក់អ្នកឯទៀត ទាំងកាយគាត់ក៏មិនដូចកាយអ្នកដទៃដែរ។ ឆន្នអាមាត្យក៏ក្រាបបង្គំទូលថា បពិត្រព្រះអង្គ នេះគេហៅថា បុរសចាស់ តពីនោះគាត់នឹងមិនរស់នៅយូរប៉ុន្មានទេ។ ទោះព្រះអង្គក៏គង់នឹងចាស់ជាធម្មតា មិនអាចកន្លងសេចក្តីចាស់ទៅបានទេ។
* កាលកន្លងទៅ ព្រះអង្គក៏យាងក្រសាលឧទ្យានម្តងទៀត។ ព្រះអង្គបានទតឃើញបុរសមានអាពាធដល់នូវសេចក្តីទុក្ខ ឈឺធ្ងន់ ដេកត្រាំក្នុងទឹកមូត្រនិងលាមករបស់ខ្លួន មានជនទាំងឡាយដទៃលើកឲ្យក្រោកឡើង ផ្តេកឲ្យដេក លុះទតឃើញហើយ ព្រះអង្គក៏សួរទៅឆន្នអាមាត្យថា បុរសនេះធ្វើដូចម្តេច បានជាភ្នែករបស់គាត់មិនដូចជាភ្នែកអ្នកដទៃ ក្បាលក៏មិនដូចជាក្បាលអ្នកដទៃ។ ឆន្នអាមាត្យក្រាបទូលថា បពិត្រព្រះសម្មតិទេព បុរសនេះហៅថា '''បុរសឈឺ'''។ បុរសនេះមិនអាចនឹងរួចពីជំងឺបានឡើយ ទោះព្រះអង្គក៏នឹងមានជំងឺជាធម្មតា មិនអាចកន្លងសេចក្តីឈឺចាប់បានឡើយ។
* ថ្ងៃបន្ទាប់ក្រោយមក ព្រះពោធិសត្វក៏ទៅក្រសាលឧទ្យានទៀត។ ម្តងនេះ ព្រះអង្គបានទតឃើញ'''បុរសស្លាប់''' ក៏ត្រាស់សួរឆន្នអាមាត្យ នោះជាអ្វី។ ឆន្នអាមាត្យក្រាបទូលថា បពិត្រព្រះអង្គ ព្រោះបុរសនោះហៅថាធ្វើមរណកាលហើយ។ ញាតិទាំងឡាយនឹងមិនឃើញបុរសនោះទៀតឡើយ ទាំងបុរសនោះសោតក៏លែងបានឃើញញាតិទាំងឡាយរបស់គាត់ដែរ។ ទោះបីព្រះអង្គក៏នឹងធ្វើមរណកាលដូចគ្នា មិនអាចកន្លងសេចក្តីស្លាប់បានឡើយ។ ព្រះបរមពោធិសត្វក៏មានសេចក្តីសង្វេកជាខ្លាំង សញ្ជប់សញ្ជឹងគិតថា ជរា ព្យាធិ និងមរណា តែងមានប្រាកដដល់សត្វលោក។
[[ឯកសារ:ទ្រង់សង្វេក.jpg|right|thumb|230px|ទ្រង់សង្វេកក្នុងព្រះទ័យ]]
* ថ្ងៃកន្លងមកបន្ទាប់ព្រះអង្គក៏ទៅក្រសាលឧទ្យានម្តងទៀត។ ព្រះពោធិសត្វបានទតឃើញបុរសមានសីសៈរលីង ជាអ្នកបួស ស្លៀកដណ្តប់សំពត់កាសាវពស្ត្រ លុះឃើញហើយ ក៏សួរឆន្នអាមាត្យ បុរសនេះធ្វើដូចម្តេច បានជាក្បាលរបស់គាត់មិនដូចក្បាលអ្នកដទៃ ទាំងសំពត់របស់គាត់ ក៏មិនដូចរបស់អ្នកដទៃ។ ឆន្នអាមាត្យក្រាបទូលថា បពិត្រព្រះសម្មតិទេព នេះគេហៅថា '''អ្នកបួស'''។ បុរសនោះប្រព្រឹត្តធម៌ដោយប្រពៃ មិនបានបៀតបៀន តែងអនុគ្រោះដល់សត្វដទៃ។ ព្រះអង្គក៏ពិចារណាថា អ្នកបួសគឺជាការស្រួលណាស់ព្រោះមិនបៀតបៀនគេ តែងអនុគ្រោះដល់គេ។
<br />
នៅក្នុងរាជវាំង ព្រះអង្គទ្រង់ទតឃើញជារឿយៗ ភិលៀង អាមាត្យ ទាំងឡាយដេកលក់ ខ្លះហៀរទឹកមាត់ ខ្លះរបូតសំពត់អាវ នៅស្តូកស្តឹងគ្មានវិញ្ញណដូចជាអង្គត់ឈើមួយដុំ ធ្វើឲ្យព្រះអង្គទ្រង់មានការសង្វេក និងគិតដល់និមិត្តទាំង៤ដែលព្រះអង្គទតឃើញ។ ព្រះអង្គទ្រង់ព្រះចិន្តាពិចារណាដល់សមណអ្នកបួសយ៉ាងស្រគត់ស្រគមគួរជាទីជ្រះថ្លានៃសត្វលោកទាំងឡាយ ព្រះអង្គក៏មានសទ្ធាពេញព្រះហរទ័យ ត្រេកអរជាក្រៃពេក ក៏គិតនឹងចេញសាងផ្នួស។

== សាងផ្នួស ==
[[ឯកសារ:សាងផ្នួស.jpg|ស្តាំ||thumb|180px|ទ្រង់​យាង​សាង​ព្រះ​ផ្នួស]]
ក្នុងព្រះជន្ម២៩ឆ្នាំ ព្រះសិទ្ធត្ថ គោតម មានការនឿយណាយ ខ្ពើមរអើមរូបសង្ខារ និងលោកសន្និវាសនេះយ៉ាងខ្លាំង​ហើយព្រះអង្គ​សព្វ​ព្រះ​ហរ​ទ័យ​ដោះ​ស្រាយ​បញ្ហា​ជិវិត​ដោយ​ការ​ចេញ​សាង​ព្រះ​ផ្នួស ដើម្បី​ស្វែង​រក​នូវ​ព្រះ​សម្មា​សម្ពោ​ធិ​ញាណ​ធម៌។ កណ្តាល​រាត្រី​ស្ងាត់​ព្រះ​សិទ្ធត្ថ ចូល​ទៅ​បបោស​អង្អែល​រាហុល​បុត្រា​ជា​ទី​ស្រលាញ់ ងាក​បែរ​សំ​លឹង​ទៅ​ភរិយា​ពិម្ពា​កំពុង​លង់​លក់​ក្នុង​បន្ទុំ មាន​ដំណាល​ថា ទេវតា​នៅ​ស្ថាន​តុសិត​​បាន​ចុះ​មក​ជួយ​ព្រះ​សិទ្ធត្ថ​ដោយ​ធ្វើ​អោយ​ព្រះ​នាង​ពិម្ពា និង​រាហុល លង់​លក់​ក្នុង​បន្ទំ​យ៉ាង​ស៊ប់ ដើម្បី​កំ​អោយ​ភ្ញាក់​ធ្វើ​ការ​រំខាន​ដល់​ការ​សំរេច​ចិត្ត
របស់​ព្រះ​អង្គ ហើយ​ជប់​សេះ​រាជ​រដ្ឋ ជូន​ដំណើរ​ព្រះ​សិទ្ធត្ថ​ទៅ​ដល់​ព្រៃ​ទៅ​ហោង។

ព្រះអង្គទ្រង់ដកព្រះខ័នចាប់ក្តាប់កោរព្រះកេសា ហើយអធិដ្ឋានថា «បើអាត្មាអញនេះ ពិតជាបានត្រាស់ជាព្រះពុទ្ធ
មែន ចូរកេសាទាំងឡាយនៃអាត្មាអញនេះឈប់ដុះតទៅទៀតចុះ» អធិដ្ឋានហើយព្រះសិទ្ធត្ថទ្រង់បាច ព្រះកេសាទាំ
ងឡាយឡើងទៅលើអាកាស ហ្វូងទេវតាទាំងឡាយកាន់ភាជន៍មាស មកទទួលត្រងយកទៅទុកនៅស្ថានទេវលោ
កក្នុងគ្រានោះទៅ។

កោណ្ឌញ្ញព្រាហ្មណ៍ គឺព្រាហ្មមួយអង្គក្មេងជាងគេ ដែលកាលធ្វើពិធីថ្វាយព្រះនាមបានទាយថាព្រះអង្គពិតជាបានត្រា
ស់ដឹងជាព្រះពុទ្ធនោះ កាលបើដឹងថាព្រះសិទ្ធត្ថចេញសាងផ្នួសហើយ ក៏មានសទ្ធាជ្រះថ្លារួមជាមួយសមណព្រាហ្មណ៍៤
អង្គទៀតចេញ ទៅបួសតាមបំរើព្រះអង្គដែរ អ្នកបួសទាំង៥នាក់នោះហៅថា បញ្ចវគិយ៍ភិក្ខុ។

== ការសិក្សា និង ទុក្ករកិរិយា ==
[[ឯកសារ:Ascetic Bodhisatta Gotama with the Group of Five.jpg|300px|thumb|ការធ្វើទុក្ករកិរិយារបស់ព្រះពុទ្ធ|right]]
កាលបានបួសស្រេចបាច់អស់ហើយ ព្រះសិទ្ធត្ថ គោត្ដម ទ្រង់បានចូលទៅធ្វើការសិក្សាធម៌ក្នុងសំណាក់ព្រាហ្មណ៍តាបស ពីរព្រះអង្គ មាននាមថា អាឡារតាបស១ និង អុទកតាបស១ ដោយយល់ថាក្នុងសំណាក់តាបសទាំងពីរព្រះអង្គ ពុំអាចស្វែងរកសម្មាសម្ពោធិញាណនៃការត្រាស់ដឹងបាន ព្រះអង្គក៏បានសំរេចព្រះទ័យលាចាកតាបសទាំងពីរ ហើយស្វែងរកសច្ចៈធម៌ដោយព្រះអង្គអែងវិញ។ ព្រះអង្គទ្រង់ធ្វើទុក្ករកិរិយា (SN 39.16) គឺការ​ប្រតិបត្តិធម៌​យ៉ាងតឹងរឹង ធ្វើអោយមានការពិបាក ដល់រូបកាយយ៉ាងក្រៃលែង ដូចជាមានការអត់អាហាររហូតរូបរាងកាយស្គាំស្គមជាខ្លាំង ការប្រព្រឹត្តទុក្ករកិរិយា អស់រយពេល៦ព្រះវស្សា ព្រះអង្គក៏នៅតែស្វែងរកសច្ចៈធម៌ពុំបានឡើយ។ មានដំណាលថា មានទេពនិមិត្តបានមកដេញពិន ថ្វាយ​អោយ​ព្រះអង្គ​ទ្រង់​បានសន្តាប់ ដំបូងខ្សែពិនដែលធូរដេញទៅពុំធ្វើអោយមានការពិរោះទេ ទើបអ្នកដេញចាប់ផ្តើមរិតខ្សែពិនហើយចាប់ផ្តើមដេញម្តងទៀត ដោយ​ខ្សែ​ពិណ រិតតឹងពេកគ្រាន់តែកេះទឹង ខ្សែពិនដាច់បិតតែម្ដងទៅ។ ទេពនិមិត្តជាអ្នកដេញពិណរៀបចំដាក់ខ្សែពិនជាថ្មី ហើយរៀបរិតអោយត្រូវ មិន​តឹង​ពេក មិនអោយធូពេក លុះរៀបចំបានត្រូវហើយ ទើបចាប់ដេញបានជាភ្លេងយ៉ាងពិរោះថ្វាយព្រះអង្គទ្រង់បានសន្តាប់ ព្រះសិទ្ធត្ថ គោត្ដម ទ្រង់​ពិចារណា​ប្រៀបធៀបការប្រព្រឹត្តប្រតិបត្តិ ដោយយកពិធីដេញពិនជាគោលឃើញថា ការធ្វើប្រតិបត្តអោយតឹងរ៉ឹងពេកក៏ជាហេតុមិនអាចនាំមកនូវការ ត្រាស់​ដឹង​បានឡើយ ហើយការប្រព្រឹត្តប្រតិបត្តតឹងរ៉ឹងពេកធ្វើអោយដាច់ ក៏ជាហេតុមិនអាចអោយព្រះអង្គត្រាស់ដឹងបានឡើយ។ លុះ​ទ្រង់​ពិចារណា​ហេតុ​ផល​ដូចនេះ ហើយទើបព្រះអង្គទ្រង់លះបង់ការធ្វើទុក្ករកិរិយាចោល ហើយចាប់ផ្តើមសោយ អាហារជាធម្មតាវិញ។ ព្រះបញ្ចវគិយភិក្ខុឃើញដូចនោះ ក៏គិតគ្នាថា អោ!.ព្រះសិទ្ធត្ថ គោតម អស់សេចក្តីព្យាយាមហើយតើ ព្រះអង្គមិនអាចត្រាស់ដឹងជាព្រះពុទ្ធបានឡើយ ហើយ​ក៏​បបួល​គ្នា​ឈប់ តាម​បំរើ​ព្រះអង្គទៀតតាំងពីនោះមក។

== ត្រាស់ដឹង ==
ក្រោយពីលះបង់ចោលការធ្វើទុក្ខរៈកិរិយា ព្រះសិទ្ធត្ថក៏ចាប់ផ្តើមប្រព្រឹត្តប្រតិបត្តិតាមបែបមជ្ឈិមបដិបទាវិញ ព្រះ
អង្គទ្រង់យ៉ាងទៅកាន់ រដ្នមគធ ក្នុងស្រុកពោធិគយា ទ្រង់យាងទៅដល់មាត់ស្ទឹងនរញ្ជរ ដ៏មានទឹកថ្លាគួរជាទីស្នាក់អា
ស្រ័យនៃសមណទាំងឡាយ ទ្រង់គង់នៅក្រោមដើមពោធិព្រឹក្សមួយខាងលិចស្ទឹង បែរព្រះភក្តទៅទិសបូព៌ទ្រង់យក
ស្បូវភ្លាំងដែលសាត្ថីយកុមារប្រគេននៅតាមផ្លូវ ទៅក្រាលធ្វើជាកំរាលគង់ពីលើ មានសេចក្តីដំណាលថា រតនបល័្លង្គ
មួយកំពស់១៤ហត្ថ ផុសទ្រព្រះអង្គពីក្រោម ព្រះសិទ្ធត្ថទ្រង់គង់ភ្នែនពែនព្រះបាទលើរតនបល្ល័ង្គដោយសុខស្រួល
ហើយ តាំងអារម្មណ៍អធិដ្ឋានដោយអង្គថា៖ «ស្បែក សរសៃ សាច់ និង ឈាម របស់អាត្មាអញ ចូររឺងស្ងួតចុះ បើអា
ត្មាអញមិនបានសំរេចការត្រាស់ដឹងទេ អាត្មាអញនឹងមិនក្រោក ចាកពីរតនបល្ល័ង្គនេះឡើយ»។ ព្រះអង្គទ្រង់ចាប់ផ្តើ
មចំរើន អានាបានុស្សតិ ធ្វើព្រះចិន្តាអោយស្ងប់ចាកនីវរណធម៌ទាំងឡាយ ហើយទ្រង់បានសំរេចឈានជាលំដាប់។
ទ្រង់សញ្ជឹងគិតឃើញនូវស្ទឹងសង្ខារខន្ធ និងសញ្ញាខន្ធ ដែលហូរតាមបណ្តោយស្ទឹងរូបខន្ធ និងវិញ្ញាណខន្ធ ទ្រង់ឆ្វេង
យល់ឃើញ សត្វលោកកំពុងជាប់ជំពាក់គ្មានទីបញ្ចប់ នូវទុក្ខវេទនា ក៏ព្រោះតែការភ័ន្ដច្រលំនៃសញ្ញាខន្ធរបស់គេ
មនុស្សម្នាក់ៗមានជំនឿថា អ្វីៗដែលជារបស់មិនទៀងទាត់ ថាជារបស់ទៀងទាត់ អ្វីៗដែលមិនមែនរបស់ខ្លួន អនត្តា
ថាជារបស់ខ្លួន ព្រះអង្គទ្រង់បានបញ្ចេញអោយឃើញ នូវការយល់ដឹងរបស់ព្រះអង្គចំពោះភាវៈខាងគំនិតប្រាជ្ញាដែល
ជាប្រភពនៃសេចក្តីទុក្ខ ដូចជាការភ័យខ្លាច ខឹង ស្អប់ ក្រអឺតក្រអាង ច្រណែន ប្រចណ្ឌ លោភ និងល្ងង់ខ្លៅជាដើម។
សេចក្តីទុក្ខប្រភេទនេះ មានភាពផ្ទុយស្រលះ និងការពិចារណាដ៏ត្រឹមត្រូវ ព្រះអង្គទ្រង់ឆ្វេងយល់យ៉ាងច្បាស់ថា ប្រ
ភពទុក្ខទាំងឡាយពិតជាកើតឡើងដោយសារអវិជ្ជា។ ដើម្បីរំដោះសេចក្តីទុក្ខនេះ ត្រូវទំលុះនូវអវិជ្ជា ហើយរុលចូល
ជ្រៅទៅក្នុងបេះដូងរបស់វា និងវែករក បុព្វហេតុ នៃសេចក្ដីពិតនៃស្ទឹងទាំង៥គឺ៖

* រូបខន្ធ១
* វេទនាខន្ធ១
* សញ្ញាខន្ធ១
* សង្ខារខន្ធ១
* វិញ្ញាណខន្ធ១

ឥឡូវនេះព្រះអង្គទ្រង់បានយល់ច្បាស់ថា ភាពពិតមិនស្ថិតស្ថេរ អនិច្ចំ និងភាពមិនមែនជារបស់ខ្លួន អនត្តា គឺចាកលក្ខ
ខណ្ឌចាំបាច់នៃជីវិត បើគ្មានធម៌ អនិច្ចំ និងអនត្តាទេ ក៏គ្មានអ្វីអាចកើតឡើងចំរើនលូតលាស់បានឡើយ។

== ផ្ចាញ់មារ ==

[[ឯកសារ:បុត្រីមារ_មកផ្ចាញ់.jpg|ស្តាំ|thumb|230px|បុត្រីមារ មក​ផ្ចាញ់ព្រះ]]
ពេល​ព្រលប់ ព្រះសិទ្ធត្ថ ទ្រង់​គង់​លើ​រតនបល្ល័ង្ក ក្រោមពោធិព្រឹក្ស ទ្រង់​បាន​ផ្ចាញ់​មារ ដែល​នាំ​កូន​ស្រី​ក្រមុំ​ទាំង​ ៣ នាក់​គឺ [[តណ្ហា​​]], [[អរតី]] និង [[រាគា]] មក​បញ្ចូល​ចិត្ត​ព្រះ​សមណគោតម ដើម្បី​ឲ្យ​​ព្រះអង្គ​លះបង់​​ការ​ស្វែង​រក​ការ​ត្រាស់ដឹង​ចោល តែ​​ព្រះ​​សមណគោតម​ពុំ​មាន​ការ​ចាប់រម្មណ៍​ឡើយ ធ្វើ​ឲ្យ​​នាង​ទាំង ៣ វិនាស​អន្តរធាន​ទៅ ។​ <br>

បន្ទាប់​​ពី​​ទទួល​​បរាជ័យ​​ក្នុង​​ការ​​បញ្ចុះបញ្ចូល​​ចិត្ត​ព្រះ​សមណគោតម​ មក មារនៅ តែមានចិត្តឫស្សាចង់ផ្ចាលផ្ចាញ់ព្រះអង្គទៀត មារបានលែងកងទ័ព បិសាច​កាច​សាហាវ​តូច​ធំ​ទាំងឡាយ​ជា​ច្រើន​ឲ្យ​មក​ច្បាំងដណ្តើមយកបល្ល័ង្កពីព្រះអង្គទៀត។ មារជិះលើដំរីឈ្មោះ គ្រីមេខលា កំពស់ ១៥០ យោជន៍(១ យោជន៍មាន ១៦ គីឡូម៉ែត្រ)និមិត្ត​ដៃមួយពាន់កាន់នូវគ្រឿងសាស្រ្តាវុធគ្រប់ប្រការ មានតំណាលថា មារបានបញ្ចេញកងពលសេនាដ៏ច្រើនតាន់តាប់មកពីមុខកំរាស់ ១២យោជន៏ ខាងឆ្វេងស្តាំ កំរាស់១២យោជន៍ ខាងលើ៩យោជន៍។ ទេវតាទាំងឡាយដែលជានាក់ថែរក្សាព្រះអង្គ មានសក្កទេវរាជ មហាព្រហ្ម ស្តេច​នាគ​កាល​បាន​បញ្ចេញឫទ្ធ​ធ្វើឲ្យ​កង​ពលរបស់មារខ្លបខ្លា​ច​រត់ប្រាសអាយុរៀងៗខ្លួន។ កងពលមារមួយកងទៀតលើកមកពីទិសឧត្តរ មារាធិរាជ​ដែល​ភ័យ​ញញើត​ស្រែក​ប្រាប់ពលរេហ៍ថា នែពួកយើង សិទ្ធត្ថនេះមានរិទ្ធបារមីខ្លាំងពូកែណាស់ ចូរពួកយើងកុំចូលមកចំពីមុខ។ <br>

មារ​ចាប់​ថ្លែង​សរ​​ឲ្យ​កើត ជា​ខ្យល់​ព្យុះដែលមាន​កម្លាំង​បោក​បក់ភ្នំឲ្យ​រលំបាន តែខ្យល់នោះមិនបានធ្វើអោយកំរើកសូម្បីតែជាយស្បង់ចីវរព្រះ អង្គបន្តិចឡើយ មារ​បង្កើត​ឲ្យ​មាន​ ភ្លើង រន្ទះ ផ្លេកបន្ទោរ ភ្លើង ភក់ក្តៅ ងងឹត សូន្យសុងពីគ្រប់ទិសទី និងគ្រឿងប្រហារផ្សេងៗ បាចសាចមកលើព្រះអង្គ តែ​គ្រឿង​ប្រហារ​ទាំងនោះ​​មិន​បាន​បៀតបៀន​អ្វី​ដល់​ព្រះ​អង្គឡើយ តែក្លាយទៅជាគ្រឿងសក្ការបូជាព្រះអង្គទៅវិញ។ ឃើញដូចនោះ មារាធិរាជ​ក៏​បរ​ដំរី​ដៃ​កាន់​អាវុធ​ ១ ពាន់ចូលទៅជិតព្រះអង្គស្រែក​គំរាមថា៖ «នែសិទ្ធត្ថ! ចូរអ្នកដើរចេញពីរតនបល្លង្គនេះភ្លាមទៅ រតនបល្លង្គនេះរបស់យើង» ព្រះ​សមណ​គោត​មទ្រង់​ត្រាស់​ពោល​ទៅ​កាន់​មារ​វិញថា «ម្នាលមារ រតនបល្លង្គនេះ កើតមកមិនមែនសំរាប់រូបអ្នកទេ គឺពិតជាកើតមកសំរាប់យើង ដែលជាអ្នកបំពេញនូវបារមីទេតើ អ្នក​មិន​មែន​ជាអ្នកបំពេញបារមីទេ ចូរថយចេញភ្លាមទៅ»។ ក្រុងមាររិតតែខឹងខ្លាំងឡើង ហើយ​ក៏​គ្រវែង​ចក្រាវុធ​ ដ៏​មាន​មុខ​ស្រួច​សំដៅ​ព្រះ​អង្គ​ចក្រាវុធ​នោះក៏ក្លាយជាពិដានការពារ​ព្រះអង្គទៅវិញ រី​ឯ​ក្រុមរេហ៍​ពល ដែល​ដក​ភ្នំ​គ្រវែង​មក​លើ​ព្រះអង្គ​ពេល​នោះដែរ តែភ្នំទាំងនោះក្លាយជាកំរងផ្កាបូជា​ព្រះអង្គទៅវិញ។ <br>

ដោយទល់គំនិត មិនដឹងនឹងរកអ្វីតទល់យកឈ្នះលើព្រះអង្គបាន មារ​សំឡុត​ព្រះ​អង្គ​ថា តើព្រះអង្គ​មានភស្តុតាងគុណធម៌អ្វីជាអាង។ ព្រះពុទ្ធធ្វើការត្រិះរិះថា រតនបល្ល័ង្គតែងកើតមានដល់ព្រះសម្មាសម្ពុទ្ធគ្រប់ព្រះ
អង្គ ហើយរតនបល្ល័ង្គនេះកើតឡើងចំពោះអាត្មាអញ ហើយក៏សំរាប់តែអាត្មាអញតែម្នាក់ប៉ុណ្ណោះ ទ្រង់ព្រះចិន្តាដូច​នេះ​ហើយ​ក៏​សួរ​ទៅ​មារ​វិញ​ថា «ម្នាលមារ បើរតនបល្ល័ង្គនេះជារបស់អ្នក តើអ្នកមានអ្វីជាសាក្សី » ក្រុងមារឆ្លើយតប​ដោយ​ខែងរែង​ថា «រេហ៍​ពល​យើង​ទាំង​អស់​នេះ​ជា​បន្ទាល់» ចុះសិទ្ធត្ថ ឯងវិញ មានអ្វីជាសាក្សី ។ ព្រះសមណគោតមទ្រង់លើក ព្រហស្ថស្តាំ ចង្អុព្រះធរណី និងអំពាវនាវប្រាប់ធរណី ឲ្យ​ជួយ​ធ្វើ​សាក្សី ទទួលដឹង លឺនូវអំពើល្អរបស់ព្រះអង្គ ព្រះអង្គទ្រង់ត្រាស់ថា ក្រលាមហារប្រថពីនេះហើយជាសាក្សីរបស់យើង។ សមុទ្រ ឬ​កាយវិការ​នៃ​ព្រះហស្ថ​នេះ​គឺ «ការផ្ចាញ់មារ» រឺថា «ការយកព្រះធរណីធ្វើ ជាសាក្សី» គ្រាន់តែមានព្រះបន្ទូល​ដូច្នេះ មហា​ប្រថពី​ក៏​លាន់​រញ្ជួយ​កក្រើក​ឡើង ទទួលខ្លួនជាសាក្សីបន្ទល់ចំពោះព្រះអង្គ ក្នុងគ្រានោះព្រះអង្គទ្រង់នឹកដល់​ដំរី បច្ច័យនាគេន្ទ ដែល​ព្រះ​អង្គ​ទ្រង់​ប្រទាន​ដល់​អ្នក​ស្រុក​កលិង្ករាស្រ្ត កាលព្រះទ្រង់សោយព្រះជាតិជា វេស្សន្តពោធិសត្វ គ្រានោះដំរីគ្រីមេខលា ដែលជាអតីតជាតិ ជានាគេន្ទេនោះ ក៏អោនក្បាល លុត​ជង្គង់​ក្រាប​ថ្វាយបង្គំព្រះអង្គ​ដោយគោរព រីនាងគង្ហីងព្រះធរណីបានចេញមក ហើយយកដៃច្បូតសក់ហូរចេញជាទឹកក្លាយជាសមុទ្រ លេចពលរេហ៏​មហាមារ​អស់ជាច្រើន។ មហាមារឃើញដូច្នោះហើយក៏ក្រាបថ្វាយបង្គំព្រះអង្គដោយសរសើរថា «បពិតមហាបុរស អ្នក​ជា​អ្នក​មាន​ញាណ​ញេយ្យ​ដ៏​​អស្ចារ្យមែន យើងខ្ញុំព្រះករុណាសូមនមស្សការដោយគោរព»។ <br>

ព្រលឹមអរុណរះ ព្រះនាងសុជាតាបានរៀបចំម្ហូបអាហារ ដើម្បី​យក​ទៅ​ថ្វាយ​បូជា ដល់ដើមពោធិព្រឹក្សដែលព្រះនាង​បាន​ធ្វើ​ការ​បន់​ស្រន់​សុំ​រាជបុត្រ​នៅ​ទី​នោះ មក​ដល់​ដើមពោធិព្រឹក្ស ព្រះ​នាង​ទ្រង់​យល់​ឃើញ​ព្រះសម្មាសម្ពុទ្ធត្រេកអរ​ប្រកបដោយ សទ្ធាជ្រះថ្លាជាក្រៃពេក ហើយបានថ្វាយ មធុបាយាស អៃដ៏ភាជន៍មាសដល់ព្រះសម្មាសម្ពុទ្ធ ព្រះ​អង្គ​ទ្រង់​ពូត​មធុបាយាស ជា ៧ពុំនូតហើយទ្រង់សោយ ទ្រង់បានយកភាជន៍មាសគ្រវែងចូលទៅក្នុងគង្គារ ដែលលិចទៅបះទង្គិច​ភាជន៍​មាស​នៃ​ព្រះ​ពុទ្ធ​អង្គ​មុន​ៗ ធ្វើអោយនាគរាជដែលកំពុងដេកលក់ភ្ញាក់ឡើងហើយប្រកាសថា អោ! មានព្រះពុទ្ធ​​ត្រាស់​​មួយអង្គទៀតហើយតើ! ព្រះសមណ សិទ្ធត្ថ គោតម បានត្រាស់ជាព្រះពុទ្ធនៅថ្ងៃពុធ ១៥កើត ពេញបូណ៌មី ខែពិសាខ ឆ្នាំរកា ក្នុងព្រះជន្ម ៣៥ វស្សា។ <br>

កំណត់​សម្គាល់ ៖

រឿង​និទាន​អំពី​ការផ្ចាញ់មារ​​ គ្រាន់​តែ​ជា​វិធី​ប្រៀបធៀប​ឲ្យ​អ្នក​ស្តាប់ និង អ្នក​អាន​ងាយ​យល់​ អត្ថន័យ​នៃ​ទស្សនវិជ្ជា​​​ផ្លូវ​ចិត្ត​ ដែល​មនុស្ស​សាមញ្ញ​​ពិបាក​យល់​ ។ អ្នក​និពន្ធ​សាច់​រឿង​នោះ​ បាន​លើក​យក​តួអង្គ​មារ និង បុត្រ​ទាំង ៣ ធ្វើ​ជា​តំណាង​ឲ្យ​ដួង​ចិត្ត​​អាក្រក់​របស់​បុគ្គល​ម្នាក់​ៗ ដែល​ប្រយុទ្ធ​តស៊ូ​​ជាមួយ​នឹង​​ដួង​ចិត្ត​ល្អ នៅ​ចំពោះ​មុខ​រាល់​ការ​សម្រេច​ចិត្ត​ទាំង​អស់ ។ មិត្ត​អ្នក​អាន​​ជ្រាប​ហើយ​ថា គ្មាន​តួ​អង្គ​មារ​ ឬ បុត្រី​របស់​មារ ឬ កង​ទ័ព​របស់​មារ​​ ពិត​ប្រាកដ​​ទេ ប៉ុន្តែ​ពួក​វា​គឺ​ជា​ចិត្ត​ដែល​ច្បាំង​គ្នា​នៅ​ក្នុង​ខួរ​ក្បាល​របស់​មនុស្ស​ម្នាក់​ៗ​ នៅ​គ្រប់​វិនាទី ។

== បឋមទេសនា ==
[[ឯកសារ:បឋមទេសនា.jpg|ស្តាំ|thumb|320px|ព្រះ​ពុទ្ធ​ទ្រង់​ទេសនា​ពន្យល់​បញ្ចវគ្គីយ៍​ជា​មិត្ត​សំឡាញ់]]ព្រះពុទ្ធទ្រង់ត្រាស់ថា សភាវៈធម៌របស់តថាគតអញនេះ រមែងមិន
ញ៉ាំងសត្វទាំងឡាយណាដែលដិតជាប់កាមអោយត្រាស់ដឹងបានឡើយ
តថាគត នឹងមិនធ្វើការប្រៀនប្រដៅ ដល់សត្វលោកដោយប្រការ
យ៉ាងនោះឡើយ។ គ្រានោះសហម្បតីព្រហ្មជាអិសីលោកា ទ្រង់ចូល
កលព្រះសាស្តាអោនសិរសីលើដៃបង្គំអារាតនាអោយព្រះអង្គទ្រង់
ប្រោសប្រណីដល់សត្វនានា ព្រះពុទ្ធក៏ទ្រង់អនុគោល យល់ព្រមទទួ
លសំដែងធម៌ ទេសនាអោយសត្វលោកដោយករុណាតាំងពីពេល
នោះមក។ ព្រះពុទ្ធទ្រង់និមន្តទៅកាន់ក្រុងពារាណសី ចូលទៅព្រៃអិ
សីបបនមិគទាវន្ត ជាទីស្នាក់អាស្រ័យនៃបញ្ចវគិយភិក្ខុ ភិក្ខុ៥អង្គបាន
ឃើញ[[ព្រះពុទ្ធ]]ទ្រង់យាងមកពីចំងាយ ក៏ជំនុំប្រាប់គ្នាថា យើងទាំងឡា
យចូរកុំធ្វើគារវបង្គំព្រះសិទ្ធត្ថ ដែលអស់សេចក្តីព្យាយាមរលីងហើយ
នោះអោយសោះ តែដោយអំណាចបុណ្យបារមីនៃព្រះអង្គ ពេលដែល ព្រះពុទ្ធទ្រង់យាងមកដល់ បញ្ចវគីយ៏ ទាំងប្រាំបែរជាក្រាបបង្គំនិមន្តព្រះតថាគតដោយជ្រះថ្លាក្រៃលែងទៅវិញ។
ព្រះអង្គទ្រង់សន្តោសប្រោសទេសនា ធម្មចក្រកប្បវត្តនសូត្រ ដែលហៅថាបថមទេសនាប្រោសដល់បញ្ចវគីយ៍បាន
សំរេចសោតាបត្តមគ្គក្នុងគ្រានោះអែង។ តាំងពីពេលនោះមកមានមនុស្សជាច្រើន បានចូលទៅបួសរៀនក្នុងសំណាក់ព្រះអង្គ ហើយបានសំរេចមគ្គផលទៅ
តាមការគួររៀងៗខ្លួន។ ព្រះអង្គទ្រង់យាងទៅកាន់ក្រុងកបិលពស្តុ ចូលទៅកាន់សំណាក់ ព្រះបាទសុទ្ធោទន បីតានិង
ព្រះនាងពិម្ពាយ ជាព្រះជយា។ ព្រះនាងពិម្ពាទ្រង់បង្គាប់អោយរាហុល បុត្រចូលទៅ សុំចែកទ្រព្យសម្បត្តិពីសំណាក់
បីតា [[ព្រះពុទ្ធ]]ក៏ទ្រង់បំបួសរាហុលជាសាមេណរតាំងពីពេលនោះមក។

== ពុទ្ធកិច្ច ==
ព្រះសម្មាសម្ពុទ្ធទ្រង់បំពេញពុទ្ធកិច្ច ៥ប្រការជានិច្ចអស់រយៈពេល ៤៥វស្សាគឺ៖
* នៅពេលព្រលឹម ទ្រង់និមន្តបិណ្ឌបាត
* នៅពេលរសៀល ទ្រង់សំដែងធម៌ទេសនាប្រោសដល់សាធារណជន។
* នៅពេលព្រលប់ ទ្រង់ប្រទានឳវាទដល់ភិក្ខុសង្ឃទាំងឡាយ។
* នៅពេលកណ្តាលអទ្រាធ ទ្រង់ដោះស្រាយប្រស្នាទេវតាទាំងឡាយ។
* នៅពេលជិតភ្លឺ ទ្រង់ប្រមើមើលសត្វលោកដែលមាននិស្ស័យ និងឥតនិស្ស័យ។

== ដាក់ព្រះជន្ម ==
ពេលចេញវស្សាទី៤៥ ក្នុងព្រះជន្មាយុ ៨០ព្រះវស្សា នាថ្ងៃ ១៥កើតពេញបូណមីខែ មាឃ ឆ្នាំម្សាញ់ ព្រះពុទ្ធទ្រង់ដា
ក់អាយុ ដោយប្រាប់មារថា ព្រះអង្គនឹងចូលបរិនិព្វានក្នុងរយពេលបីខែទៀត។ ព្រះភិក្ខុសង្ឃទាំងឡាយជាសាវក ជាពិ
សេសគឺ ព្រះអានន្ទ ជាអ្នកបំរើព្រះអង្គផ្ទាល់ កាលបើដឹងថាព្រះពុទ្ធបានកំណត់អាយុសង្ខាររួចទៅហើយ ក៏យំសោក
ស្តាយអាយុសង្ខារព្រះអង្គយ៉ាងខ្លាំង មិនទាន់ចង់អោយព្រះអង្គចូលបរិនិពា្វនឡើយ។
== បរិនិពា្វន ==
[[ឯកសារ:Gautama Buddha gains nirvana.jpg|right|250px]|thumb|ព្រះពុទ្ធទ្រង់ចូលបរិនិព្វាន|right]]
ក្រោយពេលដាក់ព្រះជន្មរួចហើយ ព្រះអង្គទ្រង់និមន្តទៅបិណ្ឌបាតគ្រប់ទិសទី ហើយនៅទីបំផុតព្រះអង្គទ្រង់យាងទៅដល់នគរកុសិនារា ព្រះអង្គទ្រង់ប្រឈួនយ៉ាងខ្លាំង ក្រោយពីបានសោយសាច់ជ្រូកដែលប្រគេនដោយនាយចុន្ទៈ ទ្រង់យាងចូលទៅដល់ព្រៃសាលវន្ត ហើយទ្រង់ត្រាស់អោយអានន្ទរៀបកន្លែងថ្វាយព្រះអង្គផ្ទុំព្រះអង្គទ្រង់ផ្ទុំផ្អៀងទៅខាងស្តាំ ព្រះបាទឆ្វេងត្រួតលើព្រះបាទស្តាំ ពេលបច្ឆឹមរាត្រីព្រះអង្គទ្រង់ត្រាស់ដល់ភិក្ខុទាំងឡាយថា «''អ្វីៗដែលកើតមានហើយ ផ្តុំឡើងហើយ តែងមានសភាវៈធម៌ និងរលត់ទៅវិញជាធម្មតា អ្នកទាំងឡាយចូរញ៉ាំងប្រយោជន៍អោយសំរេចដោយកិរិយាមិនប្រមាថចុះ''» ព្រះពុទ្ធទ្រង់មានពុទ្ធដិការតែប៉ុណ្ណាះ ព្រះអង្គក៏ទ្រង់រលត់ខន្ធក្នុងពេលនោះទៅ។ ព្រះពុទ្ធទ្រង់ចូលបរិនិពា្វននៅ ថ្ងៃអង្គារ ១៥កើតពេញបូណ៌មី ខែពិសាខ ឆ្នាំម្សាញ់ ៥៤៣ មុនគស ក្នុងព្រះជន្ម ៨០ព្រះវស្សា។

== កត់សំគាល់ ==

ទោះ​បី​មាន​អត្ថបទ​និទាន​ជា​ច្រើន​អះអាង​ការពារ​ថា​ព្រះពុទ្ធ​សមណគោតម​ទ្រង់​ប្រសូត​ និង សុគត​ នៅ​ថ្ងៃ​ខែ​ឆ្នាំ ឬ នៅ​កន្លែង​នេះ ឬ កន្លែង​នោះ​ក៏​ដោយ ក៏​ពុំទាន់​មាន​ឯកសារ​ផ្លូវការ​ផ្នែក​វិទ្យាសាស្ត្រ ពិសេស​​បុរាណវិទ្យា ​ណាមួយ​អាច​អះអាង​ថា​​​រឿង​នោះ​ជា​ការ​ពិត​ដែរ ។ អ្នក​អាន​បាន​ជ្រាប​ហើយ​ថា ព្រះត្រៃបិដក​ក្តី គម្ពីរ​ផ្សេងៗ​ទៀត​ខាង​ពុទ្ធសាសនា​ក្តី ត្រូវ​បាន​អ្នក​ចេះ​ដឹង​ជំនាន់​ក្រោយ​តាក់តែង​ឡើង​ក្រោយ​សម័យ​កាល​ដែល​ព្រះ​ពុទ្ធ​បាន​បរិនិព្វាន​​​ទៅ​ជាង ៥០០​ ឆ្នាំ ។ ការ​ចង​ចាំ​របស់​មនុស្ស​បាន​សាបរលាប​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ ។ ដូច្នេះ​ការ​ពឹង​លើ​ការចងចាំ​សាច់​រឿង និង ការ​និយាយ​តៗ​គ្នា​ ដើម្បី​ធ្វើ​ជា​វិធី​បញ្ជូន​ចំណេះ​ដឹង​ គឺ​ពិត​ជា​ពិបាក​នឹង​ទទួល​យក​បាន​ណាស់ ។ នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​មនុស្ស​សម័យ​ក្រោយ​បង្កើត​អក្សរ​ដើម្បី​កត់​ត្រា​ព្រឹត្តិការណ៍​ផ្សេងៗ​ជំនួស​​ឲ្យ​ខួរ​ក្បាល​មនុស្ស​ ។ ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​ងាយ​ចងចាំ​​ពុទ្ធប្រវត្តិ អ្នក​ប្រាជ្ញ​ព្រមព្រៀង​គ្នា​កំណត់​យក​ថ្ងៃ​ខែ​ឆ្នាំ និង ទី​កន្លែង​ទាក់​ទង​នឹង​ព្រះពុទ្ធ​កំណើត ពុទ្ធ​កិច្ច​ និង បរិនិព្វាន ដូចតទៅនេះ ៖<br>

* ទ្រង់ប្រសូត [[ថ្ងៃសុក្រ]] ១៥ កើតពេញបូណ៌មី ខែពិសាខ ឆ្នាំច។
* ត្រាស់ដឹង [[ថ្ងៃពុធ]] ១៥ កើតពេញបូណ៌មី ខែពិសាខ ឆ្នាំរកា។
* ដាក់ព្រះជន្ម វស្សាទី ៤៥ ថ្ងៃ ១៥ កើតពេញបូណ៌មី ខែមាឃ ឆ្នាំម្សាញ់។
* បរិនិពា្វន [[ថ្ងៃអង្គារ]] ១៥ កើតពេញបូណ៌មី ខែពិសាខ ឆ្នាំម្សាញ់។


== មើលផងដែរ ==
== មើលផងដែរ ==
* [[ព្រះពុទ្ធ​២៨​ព្រះអង្គ]]<br />
* [[ព្រះពុទ្ធសាសនា]]<br />
* [[សុបិននិមិត្តប្រាំប្រការរបស់ព្រះសិទ្ធត្ថ មុនបានត្រាស់ដឹង]]<br />

==ឯកសារ​យោង==

# [[ព្រះត្រៃបិដក]] > [[សុត្តន្តបិដក]] > [[]]
# អត្ថបទពីមជ្ឍមណ្ឌលវប្បធម៍ខ្មែរនៅស្វ៊ីស [http://www.khmercenter.ch មជ្ឍមណ្ឌលវប្បធម៍ខ្មែរនៅស្វ៊ីស]

​== មើលផងដែរ ==


[[ពុទ្ធប្រវត្តិសង្ខេប]]<br />
[[ពុទ្ធប្រវត្តិសង្ខេប]]<br />
បន្ទាត់ទី២១៖ បន្ទាត់ទី២២៣៖
[[ព្រះពុទ្ធ​២៨​ព្រះអង្គ]]<br />
[[ព្រះពុទ្ធ​២៨​ព្រះអង្គ]]<br />


[[ចំណាត់ថ្នាក់ក្រុម:សាសនា]]
[[ចំណាត់ថ្នាក់ក្រុម:ព្រះពុទ្ធសាសនា]]
[[ចំណាត់ថ្នាក់ក្រុម:ព្រះពុទ្ធសាសនា]]

កំណែនៅ ម៉ោង០៧:៥០ ថ្ងៃច័ន្ទ ទី១៥ ខែមេសា ឆ្នាំ២០១៩

ព្រះសម្មាសម្ពុទ្ធ

ឯកសារ:Buddha002.jpg

កុមារភាព

ព្រះពុទ្ធ គឺជា សាស្តា នៃ ព្រះពុទ្ធសាសនា ដែលមានព្រះនាមដើមជា សិទ្ធត្ថគោតម ។ សិទ្ធត្ថកុមារ ជា ព្រះរាជបុត្រ នៃ ព្រះបាទសុទ្ធោទនៈ និង ព្រះនាង សិរិមហាមាយា ។ ព្រះអង្គ​ ជា ពូជសាក្យវង្ស ដែលមានព្រះរាជនិវេសដ្ឋាន នៅក្រុង កបិលវត្ថុ នៃដែន សក្កជនបទ ជាប្រទេសចំណុះឲ្យដែន កោសល ​មាន​ព្រះបាទ ​បសេនទិ​ គ្រងរាជ្យ​មានក្រុង សាវត្ថី ជា​រាជធានី ។ ព្រះសិទ្ធត្ថកុមារ ប្រសូតិក្នុងឧទ្យាន លុម្ពិនី​(សព្វថ្ងៃស្ថិតនៅប្រទេស នេប៉ាល់) ​ក្នុង​រវាង​ព្រះរាជ​និវត្តន៍​ទៅកាន់​មាតុប្រទេសនៃព្រះនាង សិរិមហាមាយា ព្រះពុទ្ធមាតា ។

ការ​រៀប​អភិសេក​

ព្រះអង្គ រៀបអភិសេក​ជាមួយ​​ព្រះនាង ​យសោធរា (ពិម្ពា) រាជបុត្រី​នៃ​ព្រះបាទ សុប្បពុទ្ធ និង ព្រះនាង បមិត្តា ព្រះរាជកនិដ្ឋា​ពៅ នៃ​ព្រះបាទ សុទ្ធោទនៈ ផ្ទាល់​​កាល​ព្រះ​ជ​ន្មាយុ ១៦ ព្រះវស្សា ហើយ​តមកព្រះជន្មាយុបាន ២៩ ព្រះវស្សា​ព្រះនាង ពិម្ពាទេវី ក៏បានប្រសូតិព្រះ រាហុល នាថ្ងៃពេញបូរមីព្រះ​ចន្ទ​ពេញវង់ ។

ការ​ចេញ​សាង​ផ្នួស​

ព្រះ សិទ្ធត្ថរាជកុមារ ក៏បានចេញសាងព្រះផ្នួសធ្វើទុក្ករកិរិយា ៦ ព្រះវស្សា ហើយក្រោយមក​​បាន​ត្រាស់ដឹង​នូវ​អនុត្តរសម្មាសម្ពោធិញ្ញាណ​ក្រោម​គល់​ពោធិព្រឹក្ស​នា​មាត់​ស្ទឹង នេរញ្ជរា​ (ពុទ្ធគយា​សព្វថ្ងៃ) ។ ព្រះធម៌​ដែល​ព្រះអង្គ​​បាន​ត្រាស់ដឹង​នោះ​ហើយ​បាន​ពុទ្ធាភិសេក​ព្រះអង្គ​ឲ្យ​បាន​ជា​អង្គ​ព្រះសម្មាសម្ពុទ្ធ ឬ​ព្រះពុទ្ធនេះឯង ។

Belipzoom
ផ្នែកជាបន្តបន្ទាប់នៃ
ព្រះពុទ្ធសាសនា


គ្រោងមតិកា · ក្លោងទ្វារ

ប្រវត្តិ
កាលប្បវត្តិ · សង្គាយនា
ព្រះពុទ្ធ · សាវ័ក

ព្រះធម៌Concepts

អរិយសច្ច៤ · បញ្ចក្ខន្ធ
អនិច្ចំ · ទុក្ខំ · អនត្តា
បដិច្ចសមុប្បាទ
លោកុត្តរបដិច្ចសមុប្បាទ១១
មជ្ឈិមគ្គបដិបទា · សុញ្ញតា
ច្បាប់នៃកម្ម · ជាតិ (ជាតិ
សង្សារវដ្ត · លោកធាតុ

ការបដិបត្តិ

ព្រះរតនត្រ័យ
សិក្ខាបទ៥ · សិក្ខាបទ៨
សមាធិ · បញ្ញា
អរិយអដ្ឋង្គិកមគ្គ
ពោធិបក្ខិយធម៌

និព្វាន
និព្វាន៤ថ្នាក់ · ព្រះអរហន្ត
ពុទ្ធភាពពោធិសត្វ · ពោធិសត្វ

ប្រពៃណីព្រះពុទ្ធសាសនា
គម្ពីរធម៌ · ថេរវាទ
គម្ពីរបាលី · មហាយាន
គម្ពីរធម៌ចិន · វិជ្រយាន
គម្ពីរធម៌ទីបេ

ព្រះគោតម​សម្មា​សម្ពុទ្ធ​គឺ​ជា​ព្រះ​ពុទ្ធ​អង្គ​ទី​៤​នៅ​ក្នុង​ភទ្ទកប្ប​នេះ។ បាន​ជា​កប្ប​នេះ​ឈ្មោះ​ភទ្ទកប្ប​ព្រោះ​អត្ថ​ថា ជា​កប្ប​ដ៏​ចម្រើន ដែល​មាន​ព្រះ​ពុទ្ធ​៥​ព្រះ​អង្គ​ត្រាស់​ដឹង តួ​យ៉ាង​ដូច​ជា​កប្ប​យើង​សព្វ​ថ្ងៃ​នេះ មាន​ព្រះ​សព្វញ្ញូពុទ្ធ​ ៥ ​ព្រះ​អង្គ ​គឺ ​កុកសន្ធោ ​កោនាគមនោ ​កស្សបោគោតម និង​ ​អរិយមេតេ្តយ្យ ​ដែល​នឹង​​ត្រាស់​ដឹង​​នា​អនាគត​កាល ។

រាជវង្ស កំណើត

ព្រះបាទ​សុទ្ធោទន រាជវង្ស គោតម ព្រះ​រាជា​បក្ស​សម្ព័ន សាក្យៈ​សោយ​រាជ​សម្បត្តិ នៅ​នគរ​កបិលពស្តុ ព្រះ​អគ្គ​មហេសី​ព្រះ​នាម សិរិមហាមយា ជា​បុត្រី​ព្រះ​រាជា​បក្ស​សម្ព័ន​កោឌយៈ នៅ​នគរ​ទេវទហៈ ជាប់​ព្រំ​ដែន​នគរ​កបិលពស្តុ​ ព្រះ​នាង សិរិមហាមយា ទ្រង់​បាន​សុបិន​និមិត្ត​ឃើញ​ដំរី​ស​មួយ​មាន​ភ្លុក​៦ ចុះ​ពី​ស្ថាន​តុសិត ហើយ​ចូល​មក​ក្នុង​ព្រះ​ឧទរ​ព្រះ​នាង​ផ្នែក​ខាង​ស្តាំ ទំ​នាយ​ថា ព្រះ​នាង​នឹង​មាន​រាជ​បុត្រ​មួយ​ព្រះ​អង្គ ប្រកប​ដោយ​បុណ្យ​បារមី​យ៉ាង​លើស​លុប​ខ្ពស់​អស់​សព្វ​សត្វ​ទាំង​ពួង។

តាម​រយៈ​គម្ពីរ​មហា​វេស្សន្តរ​ជាតក មាន​ទេវ​បុត្រ​មួយ​ព្រះ​អង្គ​ ព្រះនាម​ សន្តុសិត​ទេវបុត្រ បាន​យាង​ចុះ​ពី​ឋាន​តុសិត​មក​ចាប់​កំណើត​ក្នុង​ផ្ទៃ​ព្រះ​នាង។ ​ក្នុង​កំឡុង​ដែល​ព្រះ​ពោធិសត្វ​នៅ​ក្នុង​ឧទរ​នៃ​ព្រះ​មាតា​ មាន​ទេវបុត្រ​៤​អង្គ​តែង​ចូល​ទៅ​រក្សា​ក្នុង​ទិស​ទាំង​៤​ ដោយ​គិត​ថា កុំ​អោយ​មាន​មនុស្ស​ និង​អមនុស្ស​ណា​មួយ​មក​បៀត​បៀន​ព្រះ​ពោធិសត្វ និង​ព្រះ​មាតា​ព្រះ​ពោធិសត្វ​បាន​ឡើយ។ ព្រះនាង​មាយា បាន​​ទ្រង់​គភ៌​អស់​ចំនួន​១០​ខែ​គត់។ ដល់គម្រប់​១០ខែ គឺ​នៅថ្ងៃសុក្រ ១៥​កើត​ពេញ​បូណមី ខែ​ពិសាខ ឆ្នាំច​ ​ព្រះ​នាង​​មាន​ព្រះ​រាជ​បំណង​នឹង​ស្តេច​យាង​ទៅ​កាន់​នគរ​ទេវទហៈ​ដែល​ជា​ជាតិ​ភូមិ​របស់​ព្រះ​នាង ទើប​ក្រាប​បង្គំ​ទូល​ព្រះ​បាទ​សុទ្ធោទន​មហារាជ​ថា បពិត្រ​ព្រះ​សម្មតិ​ទេព ខ្ញុំ​ម្ចាស់​ប្រា​ថ្នា​នឹង​ទៅ​កាន់​នគរ​ទេវទហៈ។ គ្រា​នោះ​ព្រះ​បាទ​សុទ្ធោទនៈ ទ្រង់​អនុញ្ញាតិ ហើយ​ទ្រង់​ត្រាស់​បង្គាប់​អោយ​ពួក​សេវកាមាត្យ​​រៀប​ចំ​ក្បួន​ដើម្បី​ដង្ហែរ​ព្រះ​នាង​ទេវី។ ទៅ​ដល់​ចន្លោះ​ព្រំ​ប្រទល់​នគរ​ទាំង​ពីរ គឺ​កបិលវត្ថុ​និង​ទេវទហៈមាន​សាល​វ័ន​ជា​មង្គល​មួយ​ឈ្មោះ លុម្ពិនីវ័ន ដែល​មាន​ផ្ការីក​យ៉ាង​ល្អ និង​ហ្វូង​បក្សី​៥​ពណ៌។ ព្រះ​នាង​ទេវី​ក៏​ប្រាថ្នា​នឹង​ឈប់​សម្រាក​ទី​នោះ។ ខណៈ​ដែល​ព្រះ​នាង​យាង​ទៅ​ដល់​ក្រោម​ដើម​សាលព្រឹក្ស​មួយ​ដើម ខ្យល់​កម្មជ្ជវាត​ក៏​បណ្តាល​កម្រើក​ឡើង​នៅ​ក្នុង​ព្រះ​ឧទរ​នៃ​ព្រះ​នាង។ មហាជន​បាន​ជ្រាប​ហេតុ​ជិត​នឹង​ប្រសូត្រ​ ក៏​បាន​រៀប​ចំ​បិទ​បាំងនៅ​ក្រោម​ដើម​នោះ ហើយ​ថយ​ចេញ​មក។ ព្រះនាង​ទ្រង់​ឈោង​ចាប់​មែក​សាល​ព្រឹក្ស​ប្រថាប់​ឈរ ព្រះ​ពោធិសត្វ​ក៏​ប្រសូត្រចាក​ព្រះ​ឧទរ​នៃ​ព្រះ​វរ​មាតាក្នុង​វេលា​នោះ។ ក្នុង​ថ្ងៃ​ដែល​ព្រះ​ពោធិសត្វ​ប្រសូត្រ​នោះ ព្រះ​រាជ​ទេវី​ពិម្ពារ១ ឆន្ន​អាមាត្យ១ កាឡុទាយី​អាមាត្យ​១ ព្រះ​អានន្ទ១ សេះ​កណ្ឋកៈ១ មហាពោធិព្រឹក្ស​១ កំណប់​ទ្រព្យ​ទាំង​៤​រណ្តៅ១ បាន​កើត​ឡើង​ព្រម​គ្នា។ ពួក​អ្នក​នគរ​បាន​នាំ​ព្រះ​ពោធិសត្វ​ត្រឡប់​ទៅ​នគរ​កបិលពស្តុវិញ។


ឯកសារ​​ពុទ្ធ​ប្រវត្តិ​សង្ខេប​របស់​​ឃុន​សិរីមេធី ស្រី អ៊ូ

(ត​មក​នឹង​ចប់)

មាន​សាវក​សន្និបាត ៣ លើក ទី ១ មាន​ព្រះ​ខីណាស្រព ១០០ កោដិ ទី ២ មាន​ព្រះ​ខីណាស្រព ៩០ កោដិ​ទី ៣ មាន​ព្រះ​ខីណាស្រព ៨០ កោដិ ព្រះ​ជន្មាយុ ១ សែន​ឆ្នាំ​បរិនិព្វាន ។ សម័យ​នោះ ព្រះ​លោកវិទូ​របស់​យើង​ទ្រង់​កើត​ជា​តាបស​ឈ្មោះ មង្គល មាន​តេជះ​ដ៏​ខ្ពង់ខ្ពស់ ប្រកប​ដោយ​អភិញ្ញា​ពល បាន​យក​ផ្លែ​ព្រីង​ថ្វាយ​ព្រះ​ពុទ្ធ​ព្រះ​នាម​សិទ្ធត្ថ​ព្រះ​អង្គ​ទាយ​ថា តាបស​នេះ​នឹង​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ​ក្នុង​អនាគត​កាល​មិន​ខាន ។

១៧- ព្រះ​ពុទ្ធ​តិស្សៈ

ព្រះ​មាតា​នាម​ព្រះ​នាង​បទុមា ព្រះ​បិតា​ជា​ក្ស័ត្រ​ព្រះ​នាម​ជនសន្ទ អគ្គមហេសី​នាម​ព្រះ​នាង​សុភន្ទា ព្រះ​រាជ​បុត្រ​ព្រះនាម​អានន្ទ ក្នុង​នគរ​ឈ្មោះ​ខេមកៈ ព្រះ​ជន្មាយុ ៧ ពាន់​ឆ្នាំ ទើប​ចេញ​បព្វជ្ជា​ដោយ​សេះ ធ្វើ​ទុក្ករកិរិយា​កន្លះ​ខែ ដើម​ធ្នង់​ជា​ពោធិព្រឹក្ស អគ្គសាវក ២ រូប គឺ​ព្រហ្មទេវៈ ១ ឧទយៈ ១ ឧបដ្ឋាក ១ រូប ឈ្មោះ​សមគៈ អគ្គសាវិកា ២ រូប គឺ​ផុស្សា ១ សុទត្តា ១ មាន​សាវក​សន្និបាត ៣ លើក ទី ១ មាន​ព្រះ​ខីណាស្រព ១ សែន​អង្គ ទី ២ មាន​ព្រះ​ខីណាស្រព ៩០ សែន​អង្គ ទី ៣ មាន​ព្រះ​ខីណាស្រព ៨០ សែន​អង្គ ព្រះ​ជន្មាយុ ១ សែន​ឆ្នាំ ទើប​បរិនិព្វាន ។ សម័យ​នោះ ព្រះ​មហាមុនី​របស់​យើង ទ្រង់​កើត​ជា​ក័្សត្រ​ព្រះ​នាម​សុជាត បាន​លះ​បង់​ភោគ​សម្ប័ទ​ដ៏​ច្រើន ហើយ​ទៅ​ជា​បួស​ជា​ឥសី កាល​ដែល​ទ្រង់​ព្រះ​ផ្នួស​ហើយ បាន​ឮ​ថា ព្រះ​ពុទ្ធ​ព្រះ​នាម​តិស្ស​ត្រាស់​ឡើង​ក្នុង​លោក ក៏​ត្រេកអរ​រីករាយ បាន​យក​ផ្កា​មន្ទា​វរ​ព្រឹក្ស ផ្កា​ឈូក​នឹង​បារីច្ឆតត្តព្រឹក្ស​ជា​ទិព្យ​បក់​ថ្វាយ ហើយ​ឈរ​បាំង​ផ្កា​ពី​ខាង​លើ ព្រះ​ពុទ្ធ​តិស្ស​ទ្រង់​ទាយ​ថា ឥសី​នេះ​នឹង​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ​ក្នុង​អនាគត​កាល​មិន​ខាន ។

១៨- ព្រះ​ពុទ្ធបុស្ស

ព្រះ​មាតា​នាម​ព្រះ​នាង​សិរិមា ព្រះ​បិតា​ជា​ក័្សត្រ​ព្រះ​នាម​ជយសេន អគ្គមហេសី​ព្រះ​នាង​កីសាគោតមី ព្រះ​រាជបុត្រ​ព្រះ​នាម​អានន្ទ ក្នុង​កាសិតនគរ ព្រះ​ជន្មាយុ ៩ ពាន់​ឆ្នាំ​ទើប​ចេញ​បព្វជ្ជា​ដោយ​យាន​ដំរី ធ្វើ​ទុក្ករកិរិយា ៧ ថ្ងៃ ដើម​កន្ទួត​ព្រៃ​ជា​ពោធិព្រឹក្ស អគ្គសាវក ២ រូប គឺ​សុរក្ខិត ១ ធម្មសេន ១ ឧបដ្ឋាក ១ រូប ឈ្មោះ​សភិយ្យ អគ្គសាវិកា ២ រូប គឺ​ចាលា ១ ឧបចាលា ១ មាន​សាក​សន្និបាត ៣ លើក ទី ១ មាន​ព្រះ​ខីណាស្រព ៦០ សែន ទី ២ មាន​ព្រះ​ខីណាស្រព ៥០ សែន​អង្គ ទី ៣ មាន​ព្រះ​ខីណាស្រព ៤០ សែន​អង្គ ព្រះ​ជន្មាយុ ៩ ហ្មឺន​ឆ្នាំ ទើប​បរិនិព្វាន ។

សម័យ​នោះ ព្រះ​អរហំ​សម្ពុទ្ធ​របស់​យើង ទ្រង់​កើត​ជា​ក័្សត្រ​ព្រះ​នាម​វិជិត ទ្រង់​លះ​រាជ្យ​ចោល ហើយ​ចេញ​ទៅ​ទ្រង់​ព្រះ​ផ្នួស​ក្នុង​សំណាក់​ព្រះ​ពុទ្ធ​បុស្ស​នោះ ព្រះ​អង្គ​ទាយ​ថា ភិក្ខុ​នេះ​នឹង​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ​ក្នុង​អនាគត​កាល​មិន​ខាន ។

១៩- ព្រះ​ពុទ្ធ​វិបស្សី

ព្រះ​មាតា​នាម​ព្រះ​នាង​ពន្ធុមតី ព្រះ​បិតា​ជា​ក័្សត្រ​ព្រះ​នាម​ពន្ធុម អគ្គមហេសី​នាម​ព្រះ​នាង​សុទស្សនា ព្រះ​រាជ​បុត្រ​ព្រះ​នាម​សមវត្តក្ខន្ធ ក្នុង​នគរ​ពន្ធុមតី ព្រះ​ជន្មាយុ ៨ ពាន់​ឆ្នាំ ទើប​ចេញ​បព្វជ្ជា​ដោយ​យាន​រថ ធ្វើ​ទុក្ករកិរិយា ៨ ខែ ដើម​ច្រនៀង​ជា​ពោធិព្រឹក្ស អគ្គសាវក ២ គឺ​ខន្ធ ១ តិស្សនាម ១ ឧបដ្ឋាក ១ រូប ឈ្មោះ​អសោក អគ្គ​សាវិកា ២ រូប គឺ​ចន្ទា ១ ចន្ទមិត្តា ១ មាន​សាវក​សន្និបាត ៣ លើក ទី មាន​ព្រះ​ខីណាស្រព ៦៨ សែន​អង្គ ទី ២ មាន​ភិក្ខុ ១ សែន​អង្គ ទី ៣ មាន​ភិក្ខុ ៨ ហ្មឺន​អង្គ ព្រះ​ជន្មាយុ ៨ ហ្មឺន​ឆ្នាំ ទើប​បរិនិព្វាន ។

ក្នុង​សម័យ​នោះ ព្រះ​លោកនាថ​របស់​យើង​ទ្រង់​កើត​ជា​ស្ដេច​នាគ​ឈ្មោះ​អតុល មាន​រិទ្ធិ​ច្រើន​មាន​បុណ្យ​រុងរឿង មាន​នាគ​បរិវារ​ច្រើន​សែន​នាក់​ចូល​គាល់​ព្រះ​ពុទ្ធវិស្សី ហើយ​ប្រគំ​ដោយ​តូរ្យដន្ត្រី​ទិព្យ​ថ្វាយ ហើយ​ប្រគេន​តាំង​មាស​ដល់​ព្រះ​ពុទ្ធ​អង្គ​នោះ ព្រះ​អង្គ​ទ្រង់​ទាយ​ថា ស្ដេច​នាគ​នឹង​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ​ក្នុង​អនាគត​កាល​មិន​ខាន ។

២០- ព្រះ​ពុទ្ធសិខី

ព្រះ​មាតា​នាម​ព្រះ​នាង​បភាវតី ព្រះ​បិតា​ជា​ក្សត្រ​ព្រះ​នាម​អរុណ អគ្គមហេសី​នាម​ព្រះ​នាង​សព្វកាមា ព្រះ​រាជ​បុត្រ​ព្រះ​នាម​អតុល ក្នុង​នគរ​អរុណវតី ព្រះ​ជន្មាយុ ៧ ពាន់​ឆ្នាំ ទើប​ចេញ​បព្វជ្ជា ដោយ​យាន​ដំរី ធ្វើ​ទុក្ករកិរិយា ៨ ខែ ដើម​ស្វាយ​សដា​ពោធិព្រឹក្ស អគ្គសាវក ២ រូប គឺ​អភិភូ ១ សម្ភវៈ ១ ឧបដ្ឋាក ១ រូប​ឈ្មោះ​ខេមង្ករ អគ្គសាវិកា ២ រូប គឺ​មខិលា បទុមា មាន​សាវក​សន្និបាត ៣ លើក ទី ១ មាន​ភិក្ខុ​ជា​ខីណាស្រព ១ សែន​អង្គ ទី ២ មាន​ភិក្ខុ ៨ ហ្មឺន​អង្គ ទី ៣ មាន​ភិក្ខុ ៧ ហ្មឺន​អង្គ ព្រះ​ជន្មាយុ​ប្រមាណ ៧ ហ្មឺន​ឆ្នាំ ទើប​បរិនិព្វាន ។

សម័យ​នោះ ព្រះ​ជិនស្រី​របស់​យើង​ទ្រង់​កើត​ជា​ស្ដេច​ព្រះ​នាម​អរិន្ទមៈ បាន​ប្រគេន​ចង្ហាន់​ដល់​សង្ឃ​មាន​ព្រះ​ពុទ្ធ​ជា​ប្រធាន ហើយ​តាក់តែង​យាន​ដំរី​ប្រគេន​ព្រះ​សម្ពុទ្ធ​ព្រះ​នាម​សិខី ព្រះ​អង្គ​ទាយ​ថា ព្រះ​រាជា​អង្គ​នេះ​នឹង​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ​ក្នុង​អនាគត​កាល​មិន​ខាន ។

២១- ព្រះ​ពុទ្ធវេស្សភូ

ព្រះ​មាតា​នាម​ព្រះ​នាង​យសវតី ព្រះ​បិតា​ជា​ក្សត្រ​ព្រះ​នាម​សុប្បតិតៈ អគ្គមហេសី​នាម​ព្រះ​នាង​សុចិត្តា ព្រះ​រាជ​បុត្រ​ព្រះ​នាម​សុប្បពុទ្ធ​ក្នុង​នគរ​ឈ្មោះ​អនោមៈ ព្រះ​ជន្មាយុ ៦ ពាន់​ឆ្នាំ ទើប​ចេញ​បព្វជ្ជា​ដោយ​ព្រះ​សិវិកា ធ្វើ​ទុក្ករកិរិយា ៦ ខែ ដើម​រាំង​ធំ​ជា​ពោធិព្រឹក្ស អគ្គសាវក ២ រូប គឺ​សោណៈ ១ ឧត្តរៈ ១ ឧបដ្ឋាក ១ រូប​ឈ្មោះ​ឧបសន្តៈ អគ្គសាវិកា ២ រូប គឺ​រាមា ១ សមលា ១ មាន​សាវក​សន្និបាត ៣ លើក ទី ១ មាន​ព្រះ​ខីណាស្រព ៨០ ពាន់​កោដិ ទី ២ មាន ៧០ ពាន់​រូប ទី ៣ មាន​ភិក្ខុ ៦០ ពាន់​រូប ព្រះ​ជន្មាយុ​ប្រមាណ ៦០ ពាន់​ឆ្នាំ ទើប​បរិនិព្វាន ។

សម័យ​នោះ ព្រះ​សុគត​របស់​យើង​ទ្រង់​កើត​ជា​ស្ដេច​ព្រះ​នាម​សុទស្សនៈ បាន​ប្រគេន​ចង្ហាន់​នឹង​សំពត់​ដល់​ព្រះ​សង្ឃ​មាន​ព្រះ​ពុទ្ធ​ជា​ប្រធាន ហើយ​បួស​ក្នុង​សំណាក់​ព្រះ​ជិនស្រី​អង្គ​នោះ ព្រះ​ពុទ្ធ​វេស្សភូ​ទ្រង់​ទាយ​ថា ស្ដេច​នេះ​នឹង​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ​ក្នុង​អនាគត​កាល​មិន​ខាន ។

២២- ព្រះ​ពុទ្ធកក្កុសន្ធៈ

មាតា​ឈ្មោះ​នាង​វិសាខា បិតា​ឈ្មោះ​អគ្គិទត្តព្រាហ្មណ៍ ភរិយា​ឈ្មោះ​នាង​រោបិនី បុត្រ​ឈ្មោះ​ឧត្តរ ក្នុង​នគរ​ឈ្មោះ​ខេមវតី ព្រះ​ជន្មាយុ ៤ ពាន់​ឆ្នាំ​ទើប​ចេញ​បព្វជ្ជា​ដោយ​យាន​រថ ធ្វើ​ទុក្ករកិរិយា ៨ខែ ដើម​ច្រេស​ជា​ពោធិព្រឹក្ស អគ្គសាវក ២ រូប គឺ​វិធុរ ១ សញ្ជីវនាម ១ ឧបដ្ឋាក ១ រូប ឈ្មោះ​ពុទ្ធិជ អគ្គសាវិកា ២ រូប គឺ​សាមា ១ ចម្បនាមា ១ មាន​សាវក​សន្និបាត តែ ១ លើក មាន​ព្រះ​ខីណាស្រព ៤០ ពាន់​អង្គ ព្រះ​ជន្មាយុ​ប្រមាណ ៤០ ពាន់​ឆ្នាំ​ទើប​បរិនិព្វាន ។

សម័យ​នោះ ព្រះ​សុគត​របស់​យើង​ទ្រង់​កើត​ជា​ក័្សត្រ ព្រះ​នាម​ខេមៈ បាន​ប្រគេន​ទាន​ដ៏​ច្រើន មាន​បាត្រ ចីវរ ថ្នាំ​បន្តក់ ឈើអែម​ជា​ដើម​ដល់​ព្រះ​ពុទ្ធ​កក្កុសន្ធ​ព្រម​ទាំង​ព្រះ​សង្ឃ ព្រះ​ពុទ្ធ​កក្កុសន្ធ​ទ្រង់​ទាយ​ថា ព្រះ​រាជា​នេះ​នឹង​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ​ក្នុង​អនាគត​កាល​មិន​ខាន ។

២៣- ព្រះ​ពុទ្ធកោនាគមនៈ

មាតា​ឈ្មោះ​នាង​ឧត្តរា បិតា​ឈ្មោះ​យញ្ញទត្តព្រាហ្មណ៍ ភរិយា​ឈ្មោះ​នាង​រុចិគត្តា បុត្រ​ឈ្មោះ​សត្ថវាហ ក្នុង​នគរ​សោភវតី ព្រះ​ជន្មាយុ ៣ ពាន់​ឆ្នាំ ទើប​ចេញ​បព្វជ្ជា​ដោយ​យាន​ដំរី ធ្វើ​ទុក្ករ​កិរិយា ៦ ខែ ដើម​ឧទុម្ពរ​ជា​ពោធិព្រឹក្ស អគ្គសាវក ២ រូប គឺ​ភិយ្យោស ១ ឧត្តរ ១ ឧបដ្ឋាក ១ រូប ឈ្មោះ​សោត្ថិជ អគ្គ​សាវិកា ២ រូប គឺ​នាង​សមុទ្ទា ១ឧត្តរា១ មាន​សាវក​សន្និបាត​តែ ១ លើក មាន​ព្រះ​ភិក្ខុ​ជា​ព្រះ​ខីណាស្រព ៣ ហ្មឺន​អង្គ ព្រះ​ជន្មាយុ​ប្រមាណ ៣ ហ្មឺន​ឆ្នាំ ទើប​ព្រះ​បរិនិព្វាន ។ សម័យ​នោះ ព្រះ​គោតមសម្ពុទ្ធ​របស់​យើង​ទ្រង់​កើត​ជា​ក្សត្រ ព្រះ​នាម​បព្វតៈ បាន​យាង​ទៅ​ព្រះ​សម្ពុទ្ធ ហើយ​ស្ដាប់​ធម៌​ទេសនា​ដ៏​ប្រពៃ បាន​ប្រគេន​ទាន​ដ៏​ច្រើន​គឺ​បាត្រ សំពត់​រោម​សត្វ សំពត់​កម្ពល​ជា​ដើម​ដល់​ព្រះ​សង្ឃ​ព្រម​ទាំង​ព្រះ​ពុទ្ធ ។ ព្រះ​ពុទ្ធ​កោនាគមនៈ​ទ្រង់​ទាយ​ថា ព្រះ​រាជា​អង្គ​នេះ​នឹង​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ​ក្នុង​អនាគត​កាល​មិន​ខាន ។

២៤- ព្រះ​ពុទ្ធកស្សប

មាតា​ឈ្មោះ​ធនវតី បិតា​ជា​ព្រាហ្មណ៍​ឈ្មោះ​ព្រហ្មទត្ត ភរិយា​ឈ្មោះ​សុនន្ទា បុត្រ​ឈ្មោះ​វិជិត-សេន ក្នុង​នគរ​ពារាណសី ព្រះ​ជន្មាយុ ២ ពាន់​ឆ្នាំ ទើប​ចេញ​បព្វជ្ជា​ដោយ​ប្រាសាទ ធ្វើ​ទុក្ករកិរិយា ៧ ថ្ងៃ ដើម​ជ្រៃ​ជា​ពោធិព្រឹក្ស អគ្គ​សាវក ២ រូប គឺ​តិស្ស ១ ភារទ្វាជ ១ ឧបដ្ឋាក ១រូប ឈ្មោះ​សព្វមិត្ត អគ្គ​សាវិកា ២ រូប គឺ​នាង​អនុលា ១ ភុវេលា ១ មាន​សាវក​សន្និបាត​តែ ១ លើក មាន​ព្រះ​ខីណាស្រព ២ ពាន់​អង្គ ព្រះ​ជន្មាយុ ២ ហ្មឺន​ឆ្នាំ ទើប​បរិនិព្វាន ។ កាល​នោះ ព្រះ​សក្យមុនី​របស់​យើង​ទ្រង់​កើត​ជា​មាណព ឈ្មោះ​ជោតិបាល ជា​អ្នក​រៀន​មន្ត​ចេះ​ចប់​ត្រៃវេទ ស្គាល់​ផែនដី​នឹង​អាកាស ចេះ​ការពារ​រោគ ។ គ្រា​នោះ ឃដិកា​ជា​ឧបដ្ឋាក​របស់​ព្រះ​ពុទ្ធ​កស្សប​បាន​នាំ​ជោតិបាល​មាណព ចូល​ទៅ​គាល់​ព្រះ​ជិនស្រី​ព្រះ​នាម​កស្សប ហើយ​បួស​ក្នុង​សំណាក់​ព្រះ​ជិនស្រី​នោះ ជា​អ្នក​មាន​ព្យាយាម​ឆ្លៀវឈ្លាស​ក្នុង​វត្ត​តូច​ធំ បាន​បំពេញ​កិច្ច​ក្នុង​សាសនា​ព្រះ​ពុទ្ធ​កស្សប​នោះ ព្រះ​អង្គ​ទ្រង់​ឃើញ​សេចក្ដី​អស្ចារ្យ​ខ្លាំង ទើប​ទ្រង់​ព្យាករណ៍​ថា ជោតិបាល​ភិក្ខុ នេះ​នឹង​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ​ក្នុង​អនាគត​មិន​ខាន ។

២៥- ព្រះ​ពុទ្ធ​គោតម

ព្រះ​មាតា​នាម​ព្រះ​នាង​មហាមាយា ព្រះ​បិតា​ព្រះ​នាម​សុទ្ធោទនៈ អគ្គមហេសី​នាម​ព្រះ​នាង​យសោធរា ព្រះ​រាជ​បុត្រ​ព្រះ​នាម​រាហុល ក្នុង​នគរ​កបិលវត្ថុ ព្រះ​ជន្មាយុ ២៩ ទើប​ចេញ​បព្វជ្ជា ដោយ​យាន​សេះ ធ្វើ​ទុក្ករកិរិយា ៦ ឆ្នាំ ដើម​ពោធិ​ជា​ពោធិព្រឹក្ស អគ្គ​សាវក ២ រូប គឺ​កោលិត ១ ឧបតិស្ស ១ ឧបដ្ឋាក ១ រូប ឈ្មោះ​អានន្ទ អគ្គ​សាវិកា ២ រូប គឺ​នាង​ខេមា ១ ឧប្បវណ្ណា ១ មាន​សាវក​សន្និបាត​តែ ១ លើក មាន​ព្រះ​ខីណាស្រព ១២៥០ អង្គ ព្រះ​ជន្មាយុ​ប្រមាណ ១០០ ឆ្នាំ ទើប​បរិនិព្វាន ។ ក្នុង​សៀវភៅ​ពុទ្ធប្បវត្តិ​សម្រាយ​ថា ព្រះ​សាស្ដា​របស់​យើង​ទ្រង់​បរិនិព្វាន​ក្នុង​ព្រះ​ជន្មាយុ ៨០ ឆ្នាំ គឺ​ព្រះ​ជន្ម ២៩ ឆ្នាំ​ចេញ​បព្វជ្ជា ធ្វើ​ទុក្ករកិរិយា ៦ ឆ្នាំ បាន​ត្រាស់​អនុត្តរ​សម្ពោធិ ហើយ​បំពេញ​ពុទ្ធ​កិច្ច ២៥ ឆ្នាំ ទើប​បរិនិព្វាន បូក​រួម​ត្រូវ​ជា​ព្រះ​ជន្ម ៨០ ឆ្នាំ​គត់ តែ​ក្នុង​សុត្តន្តបិដក​ខុទ្ទកនិកាយ​ពុទ្ធ​វង្ស ព្រះ​ពុទ្ធ​ទាំង ២៤ ព្រះ​អង្គ​ទ្រង់​ព្យាករណ៍​ថា ព្រះ​លោកនាថ​របស់​យើង​មាន​ព្រះ​ជន្ម ១០០ ឆ្នាំ ។

ពិធីថ្វាយព្រះនាម

ក្រោយ​ពី​ព្រះ​រាជ​ឱរស​ប្រសូត​បាន​ប្រាំ​ថ្ងៃ ព្រះបាទ​សុទ្ធោទនៈ​បានជ្រើស​រើស​ព្រាហ្មណ៍ដ៏ពូកែ​ៗ​៨​នាក់ ដើម្បីអោយ​ថ្វាយព្រះនាម ​មើល​និង​ទាយ​នូវ​លក្ខណៈ​របស់​ព្រះ​ពោធិសត្វ។ ព្រះ​នាម​របស់​ព្រះ​បរម​ពោធិសត្វ​ត្រូវបាន​ជ្រើស​រើស​​ថា សិទ្ធត្ថ ដែល​ប្រែ​ថា អ្នក​សំ​រេច​ប្រយោជន៏​គ្រប់​យ៉ាង។ ក្រោយពីមើលលក្ខណៈព្រះពោធិសត្វរួច ឃើញថា ព្រះអង្គ​ប្រកប​ដោយ​មហា​បុរិស​លក្ខណៈ​៣២​ប្រការ ព្រាហ្មណ៍​៧​នាក់​ក៏​លើក​ម្រាម​ដៃ​ពីរ​ទាយ​ថា បើ​ព្រះ​រាជ​កុមារ​ស្ថិត​នៅ​ជា​ក្សត្រ ព្រះ​អង្គ​នឹង​បាន​ជា​ស្តេច​ចក្រ​ពត្តិ បើ​ព្រះ​អង្គ​ចេញ​សាង​ផ្នួស​​នឹង​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ កាលនោះ​ព្រាហ្មណ៍​ម្នាក់​នៅ​ក្មេង​ជាង​គេ​ឈ្មោះ កោណ្ឌញ្ញ​ព្រាហ្មណ៍​បាន​ពិចារណា​លើ​ទី​កន្លែង​ដែល​ទ្រង់​ប្រសូត​ គឺ​នៅ​ក្នុង​ឧទ្យាន​ក៏​លើក​ម្រាម​ដៃ​តែ​មួយ​ទាយ​ថា ព្រះ​រាជ​កុមារ​ប្រាកដ​ជា​នឹង​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ។ ក្រោយ​ពេល​ព្រះ​អង្គ​ប្រសូត​បាន​៧​ថ្ងៃ​ ព្រះ​មាតាព្រះអង្គក៏​សោយ​ទី​វង្គត់។ ព្រះ​រាជ​កុមារ​សិទ្ធត្ថ ត្រូវ​បាន​ព្រះ​មាតុច្ឆាព្រះអង្គ​​ព្រះ​នាម​មហា​បជា​បតី​គោតមី​បី​បាច់​រក្សា​ត​មក។

រាជពិសេក

ទ្រង់​អភិសេកនឹង​ព្រះនាង​ពិម្ពា

ព្រះ​សិទ្ធត្ថ​ទ្រង់​ចំរើន​ព្រះ​ជន្ម​បាន ១៦​ព្រះ​វស្សា ទ្រង់​បាន​រៀប​អភិសេក​ជា​មួយ​បុត្រី​ស្តេច​សុប្បពុទ្ធព្រះ​នាម ពិម្ពាយសោធរា​ដែល​ជា​នារី​ល្អ​ឯក​លើស​អស់​សព្វ​នារី​ទាំង​ពួង។ ដោយ​ចង់​អោយ​ព្រះ​សិទ្ធត្ថ​ក្លាយ​ជា​ស្តេច​ចក្រ​ពត្តិ ព្រះ​បិតា​គឺ​ព្រះ​បាទ​សុទ្ធោទនៈ​បាន​រៀប​ចំ​ចាត់​ចែង​គ្រប់​យ៉ាង​ ដើម្បី​ឃា​ឃាំង​អោយ​ព្រះ​សិទ្ធត្ថ​ទ្រង់​គង់​នៅ​ជា​ស្តេច​ដោយ​សុខ​សប្បាយ។ ព្រះបាទ​សុទ្ធោទនៈ ទ្រង់​បាន​ជ្រើស​រើស​យក​តែ​មនុស្ស​ក្មេង​ៗ​មក​នៅ​បំរើ​ព្រះ​ពោធិសត្វ ឯ​មនុស្ស​ចាស់​ជរា ឈឺ​ជាដើម ព្រះអង្គ​មិន​អោយ​ព្រះ​ពោធិសត្វ​បាន​ឃើញ​ឡើយ។ ព្រះបាទ​សុទ្ធោទនៈ​​ទ្រង់​ចាត់​អោយ​គេ​សង់​ប្រាសាទ​បី តម្រូវ​ទៅ​តាម​កាល​រដូវ​ទាំង​បី គឺ​សំរាប់​រដូវ​ក្តៅ រដូវ​រងារ និង​រដូវ​រំហើយ។ លុះ​ព្រះ​បរម​ពោធិសត្វព្រះ​ជន្ម​បាន​២៩​ព្រះ​វស្សា​ ​ព្រះ​នាង​ពិម្ពា ក៏​ប្រសូត​​ព្រះ​រាជ​បុត្រ​មួយ​​អង្គ​ព្រះ​នាម​ រាហុល

និមិត្ត៤យ៉ាង

ដោយចង់ឲ្យព្រះសិទ្ធត្ថបានជាស្តេចចក្រពត្តិ ដូចដែលព្រាហ្មណ៍ទាយទុកនោះ ព្រះសុទ្ធោទនទ្រង់ចាត់ឲ្យគេយាមមិនឲ្យមានមនុស្សចាស់ ជរា ឈឺ ឬស្លាប់ ឲ្យព្រះសិទ្ធត្ថទ្រង់យល់ឃើញឡើយ អ្នកបម្រើភិលៀងនៅក្នុងដំណាក់របស់ព្រះអង្គមានសុទ្ធសឹងយុវវ័យទាំងអស់។ ការគង់នៅក្នុងរាជវាំង ព្រះសិទ្ធត្ថទ្រង់សោយសុខដោយកាមលោកីយគ្រប់ប្រការ។ នៅថ្ងៃមួយ ព្រះបរមពោធិសត្វទ្រង់មានព្រះទ័យអផ្សុកយ៉ាងខ្លាំង ព្រះអង្គក៏ត្រាស់ឲ្យឆន្នអាមាត្យរៀបចំក្បួនដើម្បីនឹងទៅក្រសាលឧទ្យាន។ នៅតាមផ្លូវព្រះអង្គទតឃើញ

  • បុរសចាស់ មានឆ្អឹងជំនីរដូចជាបង្កង់ មានខ្នងកោង មានឈើច្រត់ជាគ្រឿងទប់ទល់ កំពុងញាប់ញ័រក្រហល់ក្រហាយ មានវ័យកន្លងហើយ លុះព្រះពោធិសត្វឃើញហើយ ក៏សួរទៅឆន្នអាមាត្យថា បុរសនេះធ្វើដូចម្តេច បានជាសក់គាត់មិនដូចជាសក់អ្នកឯទៀត ទាំងកាយគាត់ក៏មិនដូចកាយអ្នកដទៃដែរ។ ឆន្នអាមាត្យក៏ក្រាបបង្គំទូលថា បពិត្រព្រះអង្គ នេះគេហៅថា បុរសចាស់ តពីនោះគាត់នឹងមិនរស់នៅយូរប៉ុន្មានទេ។ ទោះព្រះអង្គក៏គង់នឹងចាស់ជាធម្មតា មិនអាចកន្លងសេចក្តីចាស់ទៅបានទេ។
  • កាលកន្លងទៅ ព្រះអង្គក៏យាងក្រសាលឧទ្យានម្តងទៀត។ ព្រះអង្គបានទតឃើញបុរសមានអាពាធដល់នូវសេចក្តីទុក្ខ ឈឺធ្ងន់ ដេកត្រាំក្នុងទឹកមូត្រនិងលាមករបស់ខ្លួន មានជនទាំងឡាយដទៃលើកឲ្យក្រោកឡើង ផ្តេកឲ្យដេក លុះទតឃើញហើយ ព្រះអង្គក៏សួរទៅឆន្នអាមាត្យថា បុរសនេះធ្វើដូចម្តេច បានជាភ្នែករបស់គាត់មិនដូចជាភ្នែកអ្នកដទៃ ក្បាលក៏មិនដូចជាក្បាលអ្នកដទៃ។ ឆន្នអាមាត្យក្រាបទូលថា បពិត្រព្រះសម្មតិទេព បុរសនេះហៅថា បុរសឈឺ។ បុរសនេះមិនអាចនឹងរួចពីជំងឺបានឡើយ ទោះព្រះអង្គក៏នឹងមានជំងឺជាធម្មតា មិនអាចកន្លងសេចក្តីឈឺចាប់បានឡើយ។
  • ថ្ងៃបន្ទាប់ក្រោយមក ព្រះពោធិសត្វក៏ទៅក្រសាលឧទ្យានទៀត។ ម្តងនេះ ព្រះអង្គបានទតឃើញបុរសស្លាប់ ក៏ត្រាស់សួរឆន្នអាមាត្យ នោះជាអ្វី។ ឆន្នអាមាត្យក្រាបទូលថា បពិត្រព្រះអង្គ ព្រោះបុរសនោះហៅថាធ្វើមរណកាលហើយ។ ញាតិទាំងឡាយនឹងមិនឃើញបុរសនោះទៀតឡើយ ទាំងបុរសនោះសោតក៏លែងបានឃើញញាតិទាំងឡាយរបស់គាត់ដែរ។ ទោះបីព្រះអង្គក៏នឹងធ្វើមរណកាលដូចគ្នា មិនអាចកន្លងសេចក្តីស្លាប់បានឡើយ។ ព្រះបរមពោធិសត្វក៏មានសេចក្តីសង្វេកជាខ្លាំង សញ្ជប់សញ្ជឹងគិតថា ជរា ព្យាធិ និងមរណា តែងមានប្រាកដដល់សត្វលោក។
ទ្រង់សង្វេកក្នុងព្រះទ័យ
  • ថ្ងៃកន្លងមកបន្ទាប់ព្រះអង្គក៏ទៅក្រសាលឧទ្យានម្តងទៀត។ ព្រះពោធិសត្វបានទតឃើញបុរសមានសីសៈរលីង ជាអ្នកបួស ស្លៀកដណ្តប់សំពត់កាសាវពស្ត្រ លុះឃើញហើយ ក៏សួរឆន្នអាមាត្យ បុរសនេះធ្វើដូចម្តេច បានជាក្បាលរបស់គាត់មិនដូចក្បាលអ្នកដទៃ ទាំងសំពត់របស់គាត់ ក៏មិនដូចរបស់អ្នកដទៃ។ ឆន្នអាមាត្យក្រាបទូលថា បពិត្រព្រះសម្មតិទេព នេះគេហៅថា អ្នកបួស។ បុរសនោះប្រព្រឹត្តធម៌ដោយប្រពៃ មិនបានបៀតបៀន តែងអនុគ្រោះដល់សត្វដទៃ។ ព្រះអង្គក៏ពិចារណាថា អ្នកបួសគឺជាការស្រួលណាស់ព្រោះមិនបៀតបៀនគេ តែងអនុគ្រោះដល់គេ។


នៅក្នុងរាជវាំង ព្រះអង្គទ្រង់ទតឃើញជារឿយៗ ភិលៀង អាមាត្យ ទាំងឡាយដេកលក់ ខ្លះហៀរទឹកមាត់ ខ្លះរបូតសំពត់អាវ នៅស្តូកស្តឹងគ្មានវិញ្ញណដូចជាអង្គត់ឈើមួយដុំ ធ្វើឲ្យព្រះអង្គទ្រង់មានការសង្វេក និងគិតដល់និមិត្តទាំង៤ដែលព្រះអង្គទតឃើញ។ ព្រះអង្គទ្រង់ព្រះចិន្តាពិចារណាដល់សមណអ្នកបួសយ៉ាងស្រគត់ស្រគមគួរជាទីជ្រះថ្លានៃសត្វលោកទាំងឡាយ ព្រះអង្គក៏មានសទ្ធាពេញព្រះហរទ័យ ត្រេកអរជាក្រៃពេក ក៏គិតនឹងចេញសាងផ្នួស។

សាងផ្នួស

ទ្រង់​យាង​សាង​ព្រះ​ផ្នួស

ក្នុងព្រះជន្ម២៩ឆ្នាំ ព្រះសិទ្ធត្ថ គោតម មានការនឿយណាយ ខ្ពើមរអើមរូបសង្ខារ និងលោកសន្និវាសនេះយ៉ាងខ្លាំង​ហើយព្រះអង្គ​សព្វ​ព្រះ​ហរ​ទ័យ​ដោះ​ស្រាយ​បញ្ហា​ជិវិត​ដោយ​ការ​ចេញ​សាង​ព្រះ​ផ្នួស ដើម្បី​ស្វែង​រក​នូវ​ព្រះ​សម្មា​សម្ពោ​ធិ​ញាណ​ធម៌។ កណ្តាល​រាត្រី​ស្ងាត់​ព្រះ​សិទ្ធត្ថ ចូល​ទៅ​បបោស​អង្អែល​រាហុល​បុត្រា​ជា​ទី​ស្រលាញ់ ងាក​បែរ​សំ​លឹង​ទៅ​ភរិយា​ពិម្ពា​កំពុង​លង់​លក់​ក្នុង​បន្ទុំ មាន​ដំណាល​ថា ទេវតា​នៅ​ស្ថាន​តុសិត​​បាន​ចុះ​មក​ជួយ​ព្រះ​សិទ្ធត្ថ​ដោយ​ធ្វើ​អោយ​ព្រះ​នាង​ពិម្ពា និង​រាហុល លង់​លក់​ក្នុង​បន្ទំ​យ៉ាង​ស៊ប់ ដើម្បី​កំ​អោយ​ភ្ញាក់​ធ្វើ​ការ​រំខាន​ដល់​ការ​សំរេច​ចិត្ត របស់​ព្រះ​អង្គ ហើយ​ជប់​សេះ​រាជ​រដ្ឋ ជូន​ដំណើរ​ព្រះ​សិទ្ធត្ថ​ទៅ​ដល់​ព្រៃ​ទៅ​ហោង។

ព្រះអង្គទ្រង់ដកព្រះខ័នចាប់ក្តាប់កោរព្រះកេសា ហើយអធិដ្ឋានថា «បើអាត្មាអញនេះ ពិតជាបានត្រាស់ជាព្រះពុទ្ធ មែន ចូរកេសាទាំងឡាយនៃអាត្មាអញនេះឈប់ដុះតទៅទៀតចុះ» អធិដ្ឋានហើយព្រះសិទ្ធត្ថទ្រង់បាច ព្រះកេសាទាំ ងឡាយឡើងទៅលើអាកាស ហ្វូងទេវតាទាំងឡាយកាន់ភាជន៍មាស មកទទួលត្រងយកទៅទុកនៅស្ថានទេវលោ កក្នុងគ្រានោះទៅ។

កោណ្ឌញ្ញព្រាហ្មណ៍ គឺព្រាហ្មមួយអង្គក្មេងជាងគេ ដែលកាលធ្វើពិធីថ្វាយព្រះនាមបានទាយថាព្រះអង្គពិតជាបានត្រា ស់ដឹងជាព្រះពុទ្ធនោះ កាលបើដឹងថាព្រះសិទ្ធត្ថចេញសាងផ្នួសហើយ ក៏មានសទ្ធាជ្រះថ្លារួមជាមួយសមណព្រាហ្មណ៍៤ អង្គទៀតចេញ ទៅបួសតាមបំរើព្រះអង្គដែរ អ្នកបួសទាំង៥នាក់នោះហៅថា បញ្ចវគិយ៍ភិក្ខុ។

ការសិក្សា និង ទុក្ករកិរិយា

ការធ្វើទុក្ករកិរិយារបស់ព្រះពុទ្ធ

កាលបានបួសស្រេចបាច់អស់ហើយ ព្រះសិទ្ធត្ថ គោត្ដម ទ្រង់បានចូលទៅធ្វើការសិក្សាធម៌ក្នុងសំណាក់ព្រាហ្មណ៍តាបស ពីរព្រះអង្គ មាននាមថា អាឡារតាបស១ និង អុទកតាបស១ ដោយយល់ថាក្នុងសំណាក់តាបសទាំងពីរព្រះអង្គ ពុំអាចស្វែងរកសម្មាសម្ពោធិញាណនៃការត្រាស់ដឹងបាន ព្រះអង្គក៏បានសំរេចព្រះទ័យលាចាកតាបសទាំងពីរ ហើយស្វែងរកសច្ចៈធម៌ដោយព្រះអង្គអែងវិញ។ ព្រះអង្គទ្រង់ធ្វើទុក្ករកិរិយា (SN 39.16) គឺការ​ប្រតិបត្តិធម៌​យ៉ាងតឹងរឹង ធ្វើអោយមានការពិបាក ដល់រូបកាយយ៉ាងក្រៃលែង ដូចជាមានការអត់អាហាររហូតរូបរាងកាយស្គាំស្គមជាខ្លាំង ការប្រព្រឹត្តទុក្ករកិរិយា អស់រយពេល៦ព្រះវស្សា ព្រះអង្គក៏នៅតែស្វែងរកសច្ចៈធម៌ពុំបានឡើយ។ មានដំណាលថា មានទេពនិមិត្តបានមកដេញពិន ថ្វាយ​អោយ​ព្រះអង្គ​ទ្រង់​បានសន្តាប់ ដំបូងខ្សែពិនដែលធូរដេញទៅពុំធ្វើអោយមានការពិរោះទេ ទើបអ្នកដេញចាប់ផ្តើមរិតខ្សែពិនហើយចាប់ផ្តើមដេញម្តងទៀត ដោយ​ខ្សែ​ពិណ រិតតឹងពេកគ្រាន់តែកេះទឹង ខ្សែពិនដាច់បិតតែម្ដងទៅ។ ទេពនិមិត្តជាអ្នកដេញពិណរៀបចំដាក់ខ្សែពិនជាថ្មី ហើយរៀបរិតអោយត្រូវ មិន​តឹង​ពេក មិនអោយធូពេក លុះរៀបចំបានត្រូវហើយ ទើបចាប់ដេញបានជាភ្លេងយ៉ាងពិរោះថ្វាយព្រះអង្គទ្រង់បានសន្តាប់ ព្រះសិទ្ធត្ថ គោត្ដម ទ្រង់​ពិចារណា​ប្រៀបធៀបការប្រព្រឹត្តប្រតិបត្តិ ដោយយកពិធីដេញពិនជាគោលឃើញថា ការធ្វើប្រតិបត្តអោយតឹងរ៉ឹងពេកក៏ជាហេតុមិនអាចនាំមកនូវការ ត្រាស់​ដឹង​បានឡើយ ហើយការប្រព្រឹត្តប្រតិបត្តតឹងរ៉ឹងពេកធ្វើអោយដាច់ ក៏ជាហេតុមិនអាចអោយព្រះអង្គត្រាស់ដឹងបានឡើយ។ លុះ​ទ្រង់​ពិចារណា​ហេតុ​ផល​ដូចនេះ ហើយទើបព្រះអង្គទ្រង់លះបង់ការធ្វើទុក្ករកិរិយាចោល ហើយចាប់ផ្តើមសោយ អាហារជាធម្មតាវិញ។ ព្រះបញ្ចវគិយភិក្ខុឃើញដូចនោះ ក៏គិតគ្នាថា អោ!.ព្រះសិទ្ធត្ថ គោតម អស់សេចក្តីព្យាយាមហើយតើ ព្រះអង្គមិនអាចត្រាស់ដឹងជាព្រះពុទ្ធបានឡើយ ហើយ​ក៏​បបួល​គ្នា​ឈប់ តាម​បំរើ​ព្រះអង្គទៀតតាំងពីនោះមក។

ត្រាស់ដឹង

ក្រោយពីលះបង់ចោលការធ្វើទុក្ខរៈកិរិយា ព្រះសិទ្ធត្ថក៏ចាប់ផ្តើមប្រព្រឹត្តប្រតិបត្តិតាមបែបមជ្ឈិមបដិបទាវិញ ព្រះ អង្គទ្រង់យ៉ាងទៅកាន់ រដ្នមគធ ក្នុងស្រុកពោធិគយា ទ្រង់យាងទៅដល់មាត់ស្ទឹងនរញ្ជរ ដ៏មានទឹកថ្លាគួរជាទីស្នាក់អា ស្រ័យនៃសមណទាំងឡាយ ទ្រង់គង់នៅក្រោមដើមពោធិព្រឹក្សមួយខាងលិចស្ទឹង បែរព្រះភក្តទៅទិសបូព៌ទ្រង់យក ស្បូវភ្លាំងដែលសាត្ថីយកុមារប្រគេននៅតាមផ្លូវ ទៅក្រាលធ្វើជាកំរាលគង់ពីលើ មានសេចក្តីដំណាលថា រតនបល័្លង្គ មួយកំពស់១៤ហត្ថ ផុសទ្រព្រះអង្គពីក្រោម ព្រះសិទ្ធត្ថទ្រង់គង់ភ្នែនពែនព្រះបាទលើរតនបល្ល័ង្គដោយសុខស្រួល ហើយ តាំងអារម្មណ៍អធិដ្ឋានដោយអង្គថា៖ «ស្បែក សរសៃ សាច់ និង ឈាម របស់អាត្មាអញ ចូររឺងស្ងួតចុះ បើអា ត្មាអញមិនបានសំរេចការត្រាស់ដឹងទេ អាត្មាអញនឹងមិនក្រោក ចាកពីរតនបល្ល័ង្គនេះឡើយ»។ ព្រះអង្គទ្រង់ចាប់ផ្តើ មចំរើន អានាបានុស្សតិ ធ្វើព្រះចិន្តាអោយស្ងប់ចាកនីវរណធម៌ទាំងឡាយ ហើយទ្រង់បានសំរេចឈានជាលំដាប់។ ទ្រង់សញ្ជឹងគិតឃើញនូវស្ទឹងសង្ខារខន្ធ និងសញ្ញាខន្ធ ដែលហូរតាមបណ្តោយស្ទឹងរូបខន្ធ និងវិញ្ញាណខន្ធ ទ្រង់ឆ្វេង យល់ឃើញ សត្វលោកកំពុងជាប់ជំពាក់គ្មានទីបញ្ចប់ នូវទុក្ខវេទនា ក៏ព្រោះតែការភ័ន្ដច្រលំនៃសញ្ញាខន្ធរបស់គេ មនុស្សម្នាក់ៗមានជំនឿថា អ្វីៗដែលជារបស់មិនទៀងទាត់ ថាជារបស់ទៀងទាត់ អ្វីៗដែលមិនមែនរបស់ខ្លួន អនត្តា ថាជារបស់ខ្លួន ព្រះអង្គទ្រង់បានបញ្ចេញអោយឃើញ នូវការយល់ដឹងរបស់ព្រះអង្គចំពោះភាវៈខាងគំនិតប្រាជ្ញាដែល ជាប្រភពនៃសេចក្តីទុក្ខ ដូចជាការភ័យខ្លាច ខឹង ស្អប់ ក្រអឺតក្រអាង ច្រណែន ប្រចណ្ឌ លោភ និងល្ងង់ខ្លៅជាដើម។ សេចក្តីទុក្ខប្រភេទនេះ មានភាពផ្ទុយស្រលះ និងការពិចារណាដ៏ត្រឹមត្រូវ ព្រះអង្គទ្រង់ឆ្វេងយល់យ៉ាងច្បាស់ថា ប្រ ភពទុក្ខទាំងឡាយពិតជាកើតឡើងដោយសារអវិជ្ជា។ ដើម្បីរំដោះសេចក្តីទុក្ខនេះ ត្រូវទំលុះនូវអវិជ្ជា ហើយរុលចូល ជ្រៅទៅក្នុងបេះដូងរបស់វា និងវែករក បុព្វហេតុ នៃសេចក្ដីពិតនៃស្ទឹងទាំង៥គឺ៖

  • រូបខន្ធ១
  • វេទនាខន្ធ១
  • សញ្ញាខន្ធ១
  • សង្ខារខន្ធ១
  • វិញ្ញាណខន្ធ១

ឥឡូវនេះព្រះអង្គទ្រង់បានយល់ច្បាស់ថា ភាពពិតមិនស្ថិតស្ថេរ អនិច្ចំ និងភាពមិនមែនជារបស់ខ្លួន អនត្តា គឺចាកលក្ខ ខណ្ឌចាំបាច់នៃជីវិត បើគ្មានធម៌ អនិច្ចំ និងអនត្តាទេ ក៏គ្មានអ្វីអាចកើតឡើងចំរើនលូតលាស់បានឡើយ។

ផ្ចាញ់មារ

បុត្រីមារ មក​ផ្ចាញ់ព្រះ

ពេល​ព្រលប់ ព្រះសិទ្ធត្ថ ទ្រង់​គង់​លើ​រតនបល្ល័ង្ក ក្រោមពោធិព្រឹក្ស ទ្រង់​បាន​ផ្ចាញ់​មារ ដែល​នាំ​កូន​ស្រី​ក្រមុំ​ទាំង​ ៣ នាក់​គឺ តណ្ហា​​, អរតី និង រាគា មក​បញ្ចូល​ចិត្ត​ព្រះ​សមណគោតម ដើម្បី​ឲ្យ​​ព្រះអង្គ​លះបង់​​ការ​ស្វែង​រក​ការ​ត្រាស់ដឹង​ចោល តែ​​ព្រះ​​សមណគោតម​ពុំ​មាន​ការ​ចាប់រម្មណ៍​ឡើយ ធ្វើ​ឲ្យ​​នាង​ទាំង ៣ វិនាស​អន្តរធាន​ទៅ ។​

បន្ទាប់​​ពី​​ទទួល​​បរាជ័យ​​ក្នុង​​ការ​​បញ្ចុះបញ្ចូល​​ចិត្ត​ព្រះ​សមណគោតម​ មក មារនៅ តែមានចិត្តឫស្សាចង់ផ្ចាលផ្ចាញ់ព្រះអង្គទៀត មារបានលែងកងទ័ព បិសាច​កាច​សាហាវ​តូច​ធំ​ទាំងឡាយ​ជា​ច្រើន​ឲ្យ​មក​ច្បាំងដណ្តើមយកបល្ល័ង្កពីព្រះអង្គទៀត។ មារជិះលើដំរីឈ្មោះ គ្រីមេខលា កំពស់ ១៥០ យោជន៍(១ យោជន៍មាន ១៦ គីឡូម៉ែត្រ)និមិត្ត​ដៃមួយពាន់កាន់នូវគ្រឿងសាស្រ្តាវុធគ្រប់ប្រការ មានតំណាលថា មារបានបញ្ចេញកងពលសេនាដ៏ច្រើនតាន់តាប់មកពីមុខកំរាស់ ១២យោជន៏ ខាងឆ្វេងស្តាំ កំរាស់១២យោជន៍ ខាងលើ៩យោជន៍។ ទេវតាទាំងឡាយដែលជានាក់ថែរក្សាព្រះអង្គ មានសក្កទេវរាជ មហាព្រហ្ម ស្តេច​នាគ​កាល​បាន​បញ្ចេញឫទ្ធ​ធ្វើឲ្យ​កង​ពលរបស់មារខ្លបខ្លា​ច​រត់ប្រាសអាយុរៀងៗខ្លួន។ កងពលមារមួយកងទៀតលើកមកពីទិសឧត្តរ មារាធិរាជ​ដែល​ភ័យ​ញញើត​ស្រែក​ប្រាប់ពលរេហ៍ថា នែពួកយើង សិទ្ធត្ថនេះមានរិទ្ធបារមីខ្លាំងពូកែណាស់ ចូរពួកយើងកុំចូលមកចំពីមុខ។

មារ​ចាប់​ថ្លែង​សរ​​ឲ្យ​កើត ជា​ខ្យល់​ព្យុះដែលមាន​កម្លាំង​បោក​បក់ភ្នំឲ្យ​រលំបាន តែខ្យល់នោះមិនបានធ្វើអោយកំរើកសូម្បីតែជាយស្បង់ចីវរព្រះ អង្គបន្តិចឡើយ មារ​បង្កើត​ឲ្យ​មាន​ ភ្លើង រន្ទះ ផ្លេកបន្ទោរ ភ្លើង ភក់ក្តៅ ងងឹត សូន្យសុងពីគ្រប់ទិសទី និងគ្រឿងប្រហារផ្សេងៗ បាចសាចមកលើព្រះអង្គ តែ​គ្រឿង​ប្រហារ​ទាំងនោះ​​មិន​បាន​បៀតបៀន​អ្វី​ដល់​ព្រះ​អង្គឡើយ តែក្លាយទៅជាគ្រឿងសក្ការបូជាព្រះអង្គទៅវិញ។ ឃើញដូចនោះ មារាធិរាជ​ក៏​បរ​ដំរី​ដៃ​កាន់​អាវុធ​ ១ ពាន់ចូលទៅជិតព្រះអង្គស្រែក​គំរាមថា៖ «នែសិទ្ធត្ថ! ចូរអ្នកដើរចេញពីរតនបល្លង្គនេះភ្លាមទៅ រតនបល្លង្គនេះរបស់យើង» ព្រះ​សមណ​គោត​មទ្រង់​ត្រាស់​ពោល​ទៅ​កាន់​មារ​វិញថា «ម្នាលមារ រតនបល្លង្គនេះ កើតមកមិនមែនសំរាប់រូបអ្នកទេ គឺពិតជាកើតមកសំរាប់យើង ដែលជាអ្នកបំពេញនូវបារមីទេតើ អ្នក​មិន​មែន​ជាអ្នកបំពេញបារមីទេ ចូរថយចេញភ្លាមទៅ»។ ក្រុងមាររិតតែខឹងខ្លាំងឡើង ហើយ​ក៏​គ្រវែង​ចក្រាវុធ​ ដ៏​មាន​មុខ​ស្រួច​សំដៅ​ព្រះ​អង្គ​ចក្រាវុធ​នោះក៏ក្លាយជាពិដានការពារ​ព្រះអង្គទៅវិញ រី​ឯ​ក្រុមរេហ៍​ពល ដែល​ដក​ភ្នំ​គ្រវែង​មក​លើ​ព្រះអង្គ​ពេល​នោះដែរ តែភ្នំទាំងនោះក្លាយជាកំរងផ្កាបូជា​ព្រះអង្គទៅវិញ។

ដោយទល់គំនិត មិនដឹងនឹងរកអ្វីតទល់យកឈ្នះលើព្រះអង្គបាន មារ​សំឡុត​ព្រះ​អង្គ​ថា តើព្រះអង្គ​មានភស្តុតាងគុណធម៌អ្វីជាអាង។ ព្រះពុទ្ធធ្វើការត្រិះរិះថា រតនបល្ល័ង្គតែងកើតមានដល់ព្រះសម្មាសម្ពុទ្ធគ្រប់ព្រះ អង្គ ហើយរតនបល្ល័ង្គនេះកើតឡើងចំពោះអាត្មាអញ ហើយក៏សំរាប់តែអាត្មាអញតែម្នាក់ប៉ុណ្ណោះ ទ្រង់ព្រះចិន្តាដូច​នេះ​ហើយ​ក៏​សួរ​ទៅ​មារ​វិញ​ថា «ម្នាលមារ បើរតនបល្ល័ង្គនេះជារបស់អ្នក តើអ្នកមានអ្វីជាសាក្សី » ក្រុងមារឆ្លើយតប​ដោយ​ខែងរែង​ថា «រេហ៍​ពល​យើង​ទាំង​អស់​នេះ​ជា​បន្ទាល់» ចុះសិទ្ធត្ថ ឯងវិញ មានអ្វីជាសាក្សី ។ ព្រះសមណគោតមទ្រង់លើក ព្រហស្ថស្តាំ ចង្អុព្រះធរណី និងអំពាវនាវប្រាប់ធរណី ឲ្យ​ជួយ​ធ្វើ​សាក្សី ទទួលដឹង លឺនូវអំពើល្អរបស់ព្រះអង្គ ព្រះអង្គទ្រង់ត្រាស់ថា ក្រលាមហារប្រថពីនេះហើយជាសាក្សីរបស់យើង។ សមុទ្រ ឬ​កាយវិការ​នៃ​ព្រះហស្ថ​នេះ​គឺ «ការផ្ចាញ់មារ» រឺថា «ការយកព្រះធរណីធ្វើ ជាសាក្សី» គ្រាន់តែមានព្រះបន្ទូល​ដូច្នេះ មហា​ប្រថពី​ក៏​លាន់​រញ្ជួយ​កក្រើក​ឡើង ទទួលខ្លួនជាសាក្សីបន្ទល់ចំពោះព្រះអង្គ ក្នុងគ្រានោះព្រះអង្គទ្រង់នឹកដល់​ដំរី បច្ច័យនាគេន្ទ ដែល​ព្រះ​អង្គ​ទ្រង់​ប្រទាន​ដល់​អ្នក​ស្រុក​កលិង្ករាស្រ្ត កាលព្រះទ្រង់សោយព្រះជាតិជា វេស្សន្តពោធិសត្វ គ្រានោះដំរីគ្រីមេខលា ដែលជាអតីតជាតិ ជានាគេន្ទេនោះ ក៏អោនក្បាល លុត​ជង្គង់​ក្រាប​ថ្វាយបង្គំព្រះអង្គ​ដោយគោរព រីនាងគង្ហីងព្រះធរណីបានចេញមក ហើយយកដៃច្បូតសក់ហូរចេញជាទឹកក្លាយជាសមុទ្រ លេចពលរេហ៏​មហាមារ​អស់ជាច្រើន។ មហាមារឃើញដូច្នោះហើយក៏ក្រាបថ្វាយបង្គំព្រះអង្គដោយសរសើរថា «បពិតមហាបុរស អ្នក​ជា​អ្នក​មាន​ញាណ​ញេយ្យ​ដ៏​​អស្ចារ្យមែន យើងខ្ញុំព្រះករុណាសូមនមស្សការដោយគោរព»។

ព្រលឹមអរុណរះ ព្រះនាងសុជាតាបានរៀបចំម្ហូបអាហារ ដើម្បី​យក​ទៅ​ថ្វាយ​បូជា ដល់ដើមពោធិព្រឹក្សដែលព្រះនាង​បាន​ធ្វើ​ការ​បន់​ស្រន់​សុំ​រាជបុត្រ​នៅ​ទី​នោះ មក​ដល់​ដើមពោធិព្រឹក្ស ព្រះ​នាង​ទ្រង់​យល់​ឃើញ​ព្រះសម្មាសម្ពុទ្ធត្រេកអរ​ប្រកបដោយ សទ្ធាជ្រះថ្លាជាក្រៃពេក ហើយបានថ្វាយ មធុបាយាស អៃដ៏ភាជន៍មាសដល់ព្រះសម្មាសម្ពុទ្ធ ព្រះ​អង្គ​ទ្រង់​ពូត​មធុបាយាស ជា ៧ពុំនូតហើយទ្រង់សោយ ទ្រង់បានយកភាជន៍មាសគ្រវែងចូលទៅក្នុងគង្គារ ដែលលិចទៅបះទង្គិច​ភាជន៍​មាស​នៃ​ព្រះ​ពុទ្ធ​អង្គ​មុន​ៗ ធ្វើអោយនាគរាជដែលកំពុងដេកលក់ភ្ញាក់ឡើងហើយប្រកាសថា អោ! មានព្រះពុទ្ធ​​ត្រាស់​​មួយអង្គទៀតហើយតើ! ព្រះសមណ សិទ្ធត្ថ គោតម បានត្រាស់ជាព្រះពុទ្ធនៅថ្ងៃពុធ ១៥កើត ពេញបូណ៌មី ខែពិសាខ ឆ្នាំរកា ក្នុងព្រះជន្ម ៣៥ វស្សា។

កំណត់​សម្គាល់ ៖

រឿង​និទាន​អំពី​ការផ្ចាញ់មារ​​ គ្រាន់​តែ​ជា​វិធី​ប្រៀបធៀប​ឲ្យ​អ្នក​ស្តាប់ និង អ្នក​អាន​ងាយ​យល់​ អត្ថន័យ​នៃ​ទស្សនវិជ្ជា​​​ផ្លូវ​ចិត្ត​ ដែល​មនុស្ស​សាមញ្ញ​​ពិបាក​យល់​ ។ អ្នក​និពន្ធ​សាច់​រឿង​នោះ​ បាន​លើក​យក​តួអង្គ​មារ និង បុត្រ​ទាំង ៣ ធ្វើ​ជា​តំណាង​ឲ្យ​ដួង​ចិត្ត​​អាក្រក់​របស់​បុគ្គល​ម្នាក់​ៗ ដែល​ប្រយុទ្ធ​តស៊ូ​​ជាមួយ​នឹង​​ដួង​ចិត្ត​ល្អ នៅ​ចំពោះ​មុខ​រាល់​ការ​សម្រេច​ចិត្ត​ទាំង​អស់ ។ មិត្ត​អ្នក​អាន​​ជ្រាប​ហើយ​ថា គ្មាន​តួ​អង្គ​មារ​ ឬ បុត្រី​របស់​មារ ឬ កង​ទ័ព​របស់​មារ​​ ពិត​ប្រាកដ​​ទេ ប៉ុន្តែ​ពួក​វា​គឺ​ជា​ចិត្ត​ដែល​ច្បាំង​គ្នា​នៅ​ក្នុង​ខួរ​ក្បាល​របស់​មនុស្ស​ម្នាក់​ៗ​ នៅ​គ្រប់​វិនាទី ។

បឋមទេសនា

ព្រះ​ពុទ្ធ​ទ្រង់​ទេសនា​ពន្យល់​បញ្ចវគ្គីយ៍​ជា​មិត្ត​សំឡាញ់

ព្រះពុទ្ធទ្រង់ត្រាស់ថា សភាវៈធម៌របស់តថាគតអញនេះ រមែងមិន

ញ៉ាំងសត្វទាំងឡាយណាដែលដិតជាប់កាមអោយត្រាស់ដឹងបានឡើយ តថាគត នឹងមិនធ្វើការប្រៀនប្រដៅ ដល់សត្វលោកដោយប្រការ យ៉ាងនោះឡើយ។ គ្រានោះសហម្បតីព្រហ្មជាអិសីលោកា ទ្រង់ចូល កលព្រះសាស្តាអោនសិរសីលើដៃបង្គំអារាតនាអោយព្រះអង្គទ្រង់ ប្រោសប្រណីដល់សត្វនានា ព្រះពុទ្ធក៏ទ្រង់អនុគោល យល់ព្រមទទួ លសំដែងធម៌ ទេសនាអោយសត្វលោកដោយករុណាតាំងពីពេល នោះមក។ ព្រះពុទ្ធទ្រង់និមន្តទៅកាន់ក្រុងពារាណសី ចូលទៅព្រៃអិ សីបបនមិគទាវន្ត ជាទីស្នាក់អាស្រ័យនៃបញ្ចវគិយភិក្ខុ ភិក្ខុ៥អង្គបាន ឃើញព្រះពុទ្ធទ្រង់យាងមកពីចំងាយ ក៏ជំនុំប្រាប់គ្នាថា យើងទាំងឡា យចូរកុំធ្វើគារវបង្គំព្រះសិទ្ធត្ថ ដែលអស់សេចក្តីព្យាយាមរលីងហើយ នោះអោយសោះ តែដោយអំណាចបុណ្យបារមីនៃព្រះអង្គ ពេលដែល ព្រះពុទ្ធទ្រង់យាងមកដល់ បញ្ចវគីយ៏ ទាំងប្រាំបែរជាក្រាបបង្គំនិមន្តព្រះតថាគតដោយជ្រះថ្លាក្រៃលែងទៅវិញ។ ព្រះអង្គទ្រង់សន្តោសប្រោសទេសនា ធម្មចក្រកប្បវត្តនសូត្រ ដែលហៅថាបថមទេសនាប្រោសដល់បញ្ចវគីយ៍បាន សំរេចសោតាបត្តមគ្គក្នុងគ្រានោះអែង។ តាំងពីពេលនោះមកមានមនុស្សជាច្រើន បានចូលទៅបួសរៀនក្នុងសំណាក់ព្រះអង្គ ហើយបានសំរេចមគ្គផលទៅ តាមការគួររៀងៗខ្លួន។ ព្រះអង្គទ្រង់យាងទៅកាន់ក្រុងកបិលពស្តុ ចូលទៅកាន់សំណាក់ ព្រះបាទសុទ្ធោទន បីតានិង ព្រះនាងពិម្ពាយ ជាព្រះជយា។ ព្រះនាងពិម្ពាទ្រង់បង្គាប់អោយរាហុល បុត្រចូលទៅ សុំចែកទ្រព្យសម្បត្តិពីសំណាក់ បីតា ព្រះពុទ្ធក៏ទ្រង់បំបួសរាហុលជាសាមេណរតាំងពីពេលនោះមក។

ពុទ្ធកិច្ច

ព្រះសម្មាសម្ពុទ្ធទ្រង់បំពេញពុទ្ធកិច្ច ៥ប្រការជានិច្ចអស់រយៈពេល ៤៥វស្សាគឺ៖

  • នៅពេលព្រលឹម ទ្រង់និមន្តបិណ្ឌបាត
  • នៅពេលរសៀល ទ្រង់សំដែងធម៌ទេសនាប្រោសដល់សាធារណជន។
  • នៅពេលព្រលប់ ទ្រង់ប្រទានឳវាទដល់ភិក្ខុសង្ឃទាំងឡាយ។
  • នៅពេលកណ្តាលអទ្រាធ ទ្រង់ដោះស្រាយប្រស្នាទេវតាទាំងឡាយ។
  • នៅពេលជិតភ្លឺ ទ្រង់ប្រមើមើលសត្វលោកដែលមាននិស្ស័យ និងឥតនិស្ស័យ។

ដាក់ព្រះជន្ម

ពេលចេញវស្សាទី៤៥ ក្នុងព្រះជន្មាយុ ៨០ព្រះវស្សា នាថ្ងៃ ១៥កើតពេញបូណមីខែ មាឃ ឆ្នាំម្សាញ់ ព្រះពុទ្ធទ្រង់ដា ក់អាយុ ដោយប្រាប់មារថា ព្រះអង្គនឹងចូលបរិនិព្វានក្នុងរយពេលបីខែទៀត។ ព្រះភិក្ខុសង្ឃទាំងឡាយជាសាវក ជាពិ សេសគឺ ព្រះអានន្ទ ជាអ្នកបំរើព្រះអង្គផ្ទាល់ កាលបើដឹងថាព្រះពុទ្ធបានកំណត់អាយុសង្ខាររួចទៅហើយ ក៏យំសោក ស្តាយអាយុសង្ខារព្រះអង្គយ៉ាងខ្លាំង មិនទាន់ចង់អោយព្រះអង្គចូលបរិនិពា្វនឡើយ។

បរិនិពា្វន

ព្រះពុទ្ធទ្រង់ចូលបរិនិព្វាន

ក្រោយពេលដាក់ព្រះជន្មរួចហើយ ព្រះអង្គទ្រង់និមន្តទៅបិណ្ឌបាតគ្រប់ទិសទី ហើយនៅទីបំផុតព្រះអង្គទ្រង់យាងទៅដល់នគរកុសិនារា ព្រះអង្គទ្រង់ប្រឈួនយ៉ាងខ្លាំង ក្រោយពីបានសោយសាច់ជ្រូកដែលប្រគេនដោយនាយចុន្ទៈ ទ្រង់យាងចូលទៅដល់ព្រៃសាលវន្ត ហើយទ្រង់ត្រាស់អោយអានន្ទរៀបកន្លែងថ្វាយព្រះអង្គផ្ទុំព្រះអង្គទ្រង់ផ្ទុំផ្អៀងទៅខាងស្តាំ ព្រះបាទឆ្វេងត្រួតលើព្រះបាទស្តាំ ពេលបច្ឆឹមរាត្រីព្រះអង្គទ្រង់ត្រាស់ដល់ភិក្ខុទាំងឡាយថា «អ្វីៗដែលកើតមានហើយ ផ្តុំឡើងហើយ តែងមានសភាវៈធម៌ និងរលត់ទៅវិញជាធម្មតា អ្នកទាំងឡាយចូរញ៉ាំងប្រយោជន៍អោយសំរេចដោយកិរិយាមិនប្រមាថចុះ» ព្រះពុទ្ធទ្រង់មានពុទ្ធដិការតែប៉ុណ្ណាះ ព្រះអង្គក៏ទ្រង់រលត់ខន្ធក្នុងពេលនោះទៅ។ ព្រះពុទ្ធទ្រង់ចូលបរិនិពា្វននៅ ថ្ងៃអង្គារ ១៥កើតពេញបូណ៌មី ខែពិសាខ ឆ្នាំម្សាញ់ ៥៤៣ មុនគស ក្នុងព្រះជន្ម ៨០ព្រះវស្សា។

កត់សំគាល់

ទោះ​បី​មាន​អត្ថបទ​និទាន​ជា​ច្រើន​អះអាង​ការពារ​ថា​ព្រះពុទ្ធ​សមណគោតម​ទ្រង់​ប្រសូត​ និង សុគត​ នៅ​ថ្ងៃ​ខែ​ឆ្នាំ ឬ នៅ​កន្លែង​នេះ ឬ កន្លែង​នោះ​ក៏​ដោយ ក៏​ពុំទាន់​មាន​ឯកសារ​ផ្លូវការ​ផ្នែក​វិទ្យាសាស្ត្រ ពិសេស​​បុរាណវិទ្យា ​ណាមួយ​អាច​អះអាង​ថា​​​រឿង​នោះ​ជា​ការ​ពិត​ដែរ ។ អ្នក​អាន​បាន​ជ្រាប​ហើយ​ថា ព្រះត្រៃបិដក​ក្តី គម្ពីរ​ផ្សេងៗ​ទៀត​ខាង​ពុទ្ធសាសនា​ក្តី ត្រូវ​បាន​អ្នក​ចេះ​ដឹង​ជំនាន់​ក្រោយ​តាក់តែង​ឡើង​ក្រោយ​សម័យ​កាល​ដែល​ព្រះ​ពុទ្ធ​បាន​បរិនិព្វាន​​​ទៅ​ជាង ៥០០​ ឆ្នាំ ។ ការ​ចង​ចាំ​របស់​មនុស្ស​បាន​សាបរលាប​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ ។ ដូច្នេះ​ការ​ពឹង​លើ​ការចងចាំ​សាច់​រឿង និង ការ​និយាយ​តៗ​គ្នា​ ដើម្បី​ធ្វើ​ជា​វិធី​បញ្ជូន​ចំណេះ​ដឹង​ គឺ​ពិត​ជា​ពិបាក​នឹង​ទទួល​យក​បាន​ណាស់ ។ នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​មនុស្ស​សម័យ​ក្រោយ​បង្កើត​អក្សរ​ដើម្បី​កត់​ត្រា​ព្រឹត្តិការណ៍​ផ្សេងៗ​ជំនួស​​ឲ្យ​ខួរ​ក្បាល​មនុស្ស​ ។ ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​ងាយ​ចងចាំ​​ពុទ្ធប្រវត្តិ អ្នក​ប្រាជ្ញ​ព្រមព្រៀង​គ្នា​កំណត់​យក​ថ្ងៃ​ខែ​ឆ្នាំ និង ទី​កន្លែង​ទាក់​ទង​នឹង​ព្រះពុទ្ធ​កំណើត ពុទ្ធ​កិច្ច​ និង បរិនិព្វាន ដូចតទៅនេះ ៖

  • ទ្រង់ប្រសូត ថ្ងៃសុក្រ ១៥ កើតពេញបូណ៌មី ខែពិសាខ ឆ្នាំច។
  • ត្រាស់ដឹង ថ្ងៃពុធ ១៥ កើតពេញបូណ៌មី ខែពិសាខ ឆ្នាំរកា។
  • ដាក់ព្រះជន្ម វស្សាទី ៤៥ ថ្ងៃ ១៥ កើតពេញបូណ៌មី ខែមាឃ ឆ្នាំម្សាញ់។
  • បរិនិពា្វន ថ្ងៃអង្គារ ១៥ កើតពេញបូណ៌មី ខែពិសាខ ឆ្នាំម្សាញ់។

មើលផងដែរ

ឯកសារ​យោង

  1. ព្រះត្រៃបិដក > សុត្តន្តបិដក > [[]]
  2. អត្ថបទពីមជ្ឍមណ្ឌលវប្បធម៍ខ្មែរនៅស្វ៊ីស មជ្ឍមណ្ឌលវប្បធម៍ខ្មែរនៅស្វ៊ីស

​== មើលផងដែរ ==

ពុទ្ធប្រវត្តិសង្ខេប
ព្រះពុទ្ធសាសនា
ព្រះពុទ្ធ​២៨​ព្រះអង្គ