ភ្នំគូលែន៖ ភាពខុសគ្នារវាងកំណែនានា

ពីវិគីភីឌា
No edit summary
Snsqr បានប្ដូរទីតាំង ទំព័រ ភ្នំគូលេន ទៅ ភ្នំគូលែន តាមរយៈការបញ្ជូនបន្ត: កែអក្ខរាវិរុទ្ធ គូលេន >> គូលែន
(គ្មានភាពខុសគ្នា)

កំណែនៅ ម៉ោង០៧:៥០ ថ្ងៃសៅរ៍ ទី០១ ខែមិថុនា ឆ្នាំ២០១៩

ភ្នំគូលេន
២៥០
ភ្នំគូលេន
ចំណុចខ្ពស់ បំផុត
កំពូលExpression error: Unrecognized punctuation character "៤".Expression error: Unrecognized punctuation character "៤".Expression error: Unrecognized punctuation character "៤". (Expression error: Unexpected < operator. ភត)
ភូមិសាស្ត្រ
ភ្នំគូលេន is located in កម្ពុជា<div style="position: absolute; z-index: 2; top: Expression error: Missing operand for *.%; left: -1793%; height: 0; width: 0; margin: 0; padding: 0;">
ភ្នំគូលេន
ប្រទេសកម្ពុជា
ទីតាំងCambodia
តំបន់KH
ភូគព្ភសាស្ត្រ
ប្រភេទភ្នំថ្មភក់
ឡើង
ផ្លូវងាយស្រួលបំផុតDrive


ទីតាំងភូមិសាស្រ្ត

ភ្នំគូលេនស្ថិតនៅក្នុងស្រុកស្វាយលើ និងស្រុកវ៉ារិន ចំងាយ ៦០គីឡូម៉ែត្រពីក្រុងសៀមរាប និងប្រហែល ២៥គីឡូម៉ែត្រពីប្រាសាទបន្ទាយស្រី។ ភ្នំគូលេនមានឈ្មោះដើមថា មហិន្រ្ទព៌ត ជាកន្លែងដែលព្រះបាទជ័យវរ្ម័នទី២ ប្រារព្ធធ្វើពិធីទេវរាជ និងប្រកាសឯករាជ្យពីប្រទេសជ្វាក្នុងឆ្នាំ​៨០២ ដែលជាពេលដែលសម័យអង្គរកើតឡើង។ ភ្នំនេះជាទីក្រុងរបស់ចក្រខ្មែរ (អាណាចក្រខ្មែរ)ដំបូងគេជិតកន្លះសតវត្សមុនពេលប្តូរទៅហិហរាល័យ ដែលឥឡូងនេះហៅថារលួស។ មានប្រាសាទប្រហែល ២០ ត្រូវបានរកឃើញនៅលើភ្នំនេះ។ ភ្នំគូលែនត្រូវប្រជាពលរដ្ឋខ្មែរចាត់ទុកថា ជាភ្នំសក្ការបូជានៅក្នុងប្រទេសកម្ពុជា ហើយក៏ជាកន្លែងដែលជាទីពេញនិយមក្នុងធ្វើធម្មយាត្រាក្នុងចន្នោះពេលចុងសប្តាហ៍ពិធីបុណ្យ។ វាជាកន្លែងដែលមានតួនាដ៏សំខាន់ នៅតំបន់ប្រវត្តិសាស្ត្រចក្រភពខ្មែរ។ នៅលើកំពូលភ្នំមានវត្តតូចមួយដែលមានដំកល់បដិមាព្រះពុទ្ធមួយអង្គទំរេតព្រះកាយដែលឆ្លាក់ចេញពីផ្ទាំងថ្មភ្នំតែម្តង។ នៅក្បែរនោះដែរមានទឹកធ្លាក់ដែលជាការទាក់ទាញមួយសំរាប់ទេសចរមុជទឹកកំសាន្ត។ នៅជំរាលភ្នំមានទីសក្ការៈតូចមួយដែលនៅទីនោះគេឱ្យឈ្មោះថាទឹកជប់ គឺជាកន្លែងដែលទឹកផុសចេញពីក្នុងថ្ម ហើយត្រូវចាត់ទុកថាជាទឹកព្រះដោយហេតុនោះផុសចេញពីភ្នំសក្ការបូជា។ភ្នំគូលែនគឺជាជួរភ្នំតូចមួយដែលមានកម្ពស់ខ្ពស់ល្មមហើយស្ថិតនៅភាគខាងត្បូងជួរភ្នំដងរែក។ ភ្នំគូលែនលាតសន្ធឹងប្រវែងប្រហែល ៤០គម ពីប៉ែកខាងលិចឈាងខាងជើង ទៅខាងកើតឈាងខាងត្បូង ហើយដែលមានចម្ងាយប្រហែល ៤៨គមនៅខាងជើងក្រុងសៀមរាប។ កំពូលភ្នំទាំងអស់មានកម្ពស់ប្រហាក់ប្រហែលគ្នា ដែលមានកម្ពស់ជាមធ្យម ៤០០ម។ កំពូលដែលខ្ពស់បំផុតគឺមានកំពស់ ៤៨៧ម។ តាមភូមិសាស្ត្រ មួយផ្នែកធំនៃភ្នំគូលែនគឺជាថ្មភក់។ហេតុដូច្នេះហើយវាមានសារសំចាន់ជាខ្លាំងក្នុងសម័យអង្គរ ដោយបានផ្ដល់នូវវត្ថុធាតុដើមក្នុងការសាងសង់សំណង់ផ្សេងៗ រួមមានទាំងប្រាសាទជាច្រើនគ្នុងតំបន់អង្គរ។ ប្រភពសំខាន់ជាងគេគឺស្ថិតនៅប៉ែកអាគ្នេយ៍នៃភ្នំ។[១]

តំបន់ការពារ

នៅលើភ្នំគូលេនមាននូវតំបន់ទាក់ទាញជាច្រើននៅក្នុងឧទ្យានជាតិភ្នំគូលេន។ តំបន់នេះមានទីស្ថិតនៅក្នុងស្រុកស្វាយលេង និងស្រុកវ៉ារិន។ បន្ថែមពីនេះតំបន់ត្រូវបានយូនីស្កូដាក់ជាបេតិកភណ្ឌពិភពលោកនៅថ្ងៃទី១ ខែតុលាឆ្នាំ១៩៩២ [២]

Bibliography

External links

ឯកសារយោង

  1. Etienne Aymonier, Le Cambodge. Ernest Leroux, Paris 1904.
  2. Site des Kulen - UNESCO World Heritage Centre