កោះរ៉ុង៖ ភាពខុសគ្នារវាងកំណែនានា

ពីវិគីភីឌា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
Snsqr បានប្ដូរទីតាំង ទំព័រ កោះរុង ទៅ កោះរ៉ុង: អក្ខរាវិរុទ្ធ
new key for Category:កោះនៅកម្ពុជា: "រ៉ុង" using HotCat
បន្ទាត់ទី៤៤៖ បន្ទាត់ទី៤៤៖
==ឯកសារយោង==
==ឯកសារយោង==
[[Category:ខេត្តព្រះសីហនុ]]
[[Category:ខេត្តព្រះសីហនុ]]
[[Category:កោះនៅកម្ពុជា]]
[[ចំណាត់ថ្នាក់ក្រុម:កោះនៅកម្ពុជា|រ៉ុង]]

កំណែនៅ ម៉ោង០៥:២៤ ថ្ងៃច័ន្ទ ទី០២ ខែកញ្ញា ឆ្នាំ២០១៩

កោះរ៉ុង
ភូមិសាស្ត្រ
ទីតាំងCambodia - South East Asia
កូអរដោនេ10°42′N 103°14′E / 10.700°N 103.233°E / 10.700; 103.233
រដ្ឋបាល
កម្ពុជា
ប្រជាសាស្រ្ត
ចំនួនប្រជាជន1,100 estimated

ទីតាំងភូមិសាស្រ្ត

កោះរ៉ុងជាកោះមួយស្ថិតនៅចំងាយ ៤០គីឡូម៉ែតពីឆ្នេរសមុទ្រខេត្តព្រះសីហនុ ប្រទេសកម្ពុជា។ កោះរុងមមានផ្ទៃដីទំហំ ៧៨គីឡូម៉ែត្រការ៉េ និងមានប្រវែងពីជើងទៅត្បូងប្រហែល១០គីឡូម៉ែត្រ។ ចំនុចខ្ពស់បំផុតរបស់កោះមានកំពស់១៣៣ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។ កោះរុងគឺជាគោលដៅទេសចរណ៍ដែលកំពុងពេញនិយមសម្រាប់អ្នកដែលចង់លំហែរកាយតាមកោះនៃប្រទេសកម្ពុជា។ កោះនេះគឺជាកោះដ៏ស្រស់ស្អាតបំផុតនៃតំបន់កំពង់សោម។ កោះរ៉ុងគឺជាកន្លែងដ៏ល្អមួយដើម្បីបន្ធូរអារម្មណ៍ឬរុករកពីព្រោះកោះនេះនៅតែត្រូវបានបោះបង់ចោលមិនមានការអភិវឌ្ឍន៍និងធម្មជាតិ។ ការធ្វើដំណើរទៅកោះរុងត្រូវចំណាយពេលពីរម៉ោងឬច្រើនជាងនេះពីដីគោកក្នុងក្រុងព្រះសីហនុប្រទេសកម្ពុជា[១]។ ចាប់ពីខែធ្នូទៅ រហូតដល់ខែមេសា ទឹកសមុទ្រនឹងប្រែជាពណ៌ខៀវស្រងាត់ ឆ្នេរខ្សាច់ព៍ណសរក្បុស ស្រស់ស្អាត ជំនោរសមុទ្រដ៏បរិសុទ្ធជាមួយនិងសម្រស់ធម្មជាតិដែលមិនអាចកាត់ថ្លៃបាន ហើយទេសភាពដែលស្រស់ស្អាតបំផុត គឺនៅក្នុងខែកុម្ភះ។ ក្រៅពីនេះទៀត កោះរុង គឺជាកន្លែងអភិរក្សសត្វសមុទ្រដ៏ល្អមួយ ហើយនៅរមណីយដ្ឋានកោះរុង ក៏ជាកន្លែងកម្សាន្តដ៏ល្បីល្បាញសម្រាប់ភ្ញៀវទេសចរមុជទឹកមើលផ្កាថ្ម ប្រព័ន្ធជីវចម្រុះ និងមើលសត្វសមុទ្រនៅបាតសមុទ្រជាដើម។ ផែកាណូតកើន ១១ កន្លែង បឹងហ្គាឡូ ២៧ កន្លែងផ្ទះសំណាក់ ៣៥ កន្លែងនិងមានសណ្ឋាគារ។ ក្រុមហ៊ុនមីលីនៀមហ្គ្រុបរបស់បរទេសនិងក្រុមហ៊ុនរ៉ូយ៉ាល់ហ្គ្រុប មានគំរោងអភិវឌ្ឍរួមដើម្បីផ្លាស់ប្ដូរមុខមាត់កោះនេះអោយទៅជាទីរមណីយដ្ឋាននិងរីសតប្រណីត។ ទីរមណីយដ្ឋាននិងរីសតប្រណីត ជាកោះសង្សារ។ កោះនេះនឹងត្រូវបានអភិវឌ្ឍក្នុងរយៈពេលលើសពី២០ឆ្នាំ។ប្រទេសកម្ពុជាមានសមុទ្រស្អាតៗនិងពោរពេញដោយជីវិតក្នុងសមុទ្រចំរុះ។ គេឃើញមានផ្កាថ្មដុះនៅជុំវិញកោះរ៉ុងនិងកោះរ៉ុងសន្លឹម។ ទោះបីយ៉ាងណា មុននឹងចេញដំណើរភ្ញៀវទេសចរគប្បីកក់សំបុត្រទូកជាមុន ដើម្បីធានាថា ដំណើរកម្សាន្តមានភាពរលូនល្អ។ សម្រាប់សំបុត្រជិះទូកទៅ កោះរុង មានពីរប្រភេទគឺទូកលឿនម្នាក់ ១៥ ដុល្លារ និងទូកឈើតម្លៃ ១០ ដុល្លារ។

រូបភាព

ឯកសារយោង

  1. http://cambodia-tourism.org/destination/southern/sihanoukville/attraction/koh-rong-island/