ព្រះវិស្ណុ៖ ភាពខុសគ្នារវាងកំណែនានា

ពីវិគីភីឌា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
ស្លាក: កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត
ស្លាក: កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត
បន្ទាត់ទី៤២៖ បន្ទាត់ទី៤២៖
# ព្រះមច្ឆា (Matsya) ជាត្រី ជួយស្រោចស្រង់ជីវិតមនុស្ស អោយរួចផុត ពីទឹកជំនន់ ដែលបង្កើតឡើង ដោយយក្សឈ្មោះថាហយគ្រីវះ។
# ព្រះមច្ឆា (Matsya) ជាត្រី ជួយស្រោចស្រង់ជីវិតមនុស្ស អោយរួចផុត ពីទឹកជំនន់ ដែលបង្កើតឡើង ដោយយក្សឈ្មោះថាហយគ្រីវះ។
# ព្រះកុមៈ (Kurma) ជាអណ្តើក ជួយធ្វើកំណល់ភ្នំមន្ទ្រៈ អោយទេវតា និងក្រុមយក្សអាសុរា បង្វិលភ្នំ ក្នុងរឿង [[កូរសមុទ្រទឹកដោះ]] ដើម្បីយកទឹកអម្រិតជីវិតអមតៈ ។
# ព្រះកុមៈ (Kurma) ជាអណ្តើក ជួយធ្វើកំណល់ភ្នំមន្ទ្រៈ អោយទេវតា និងក្រុមយក្សអាសុរា បង្វិលភ្នំ ក្នុងរឿង [[កូរសមុទ្រទឹកដោះ]] ដើម្បីយកទឹកអម្រិតជីវិតអមតៈ ។
# វារាហៈ (Varaha) ជាជ្រូកព្រៃ បានបំផ្លាញ [[ហិរណយក្ស]]ដែលប៉ុនប៉ងរំលាយលោក អោយទៅជាទឹកសមុទ្រ ។
# វារ៉ាហៈ (Varaha) ជាជ្រូកព្រៃ បានបំផ្លាញ [[ហិរណយក្ស]]ដែលប៉ុនប៉ងរំលាយលោក អោយទៅជាទឹកសមុទ្រ ។
# នរៈសិង្ហ (Narasinha) ជាមនុស្សសិង្ហ ក្បាលសិង្ហ ខ្លួនមនុស្ស បានបំផ្លាញយក្ស ដែលធ្វើបាបទេវតា។
# នរៈសិង្ហ (Narasinha) ជាមនុស្សសិង្ហ ក្បាលសិង្ហ ខ្លួនមនុស្ស បានបំផ្លាញយក្ស ដែលធ្វើបាបទេវតា។
# វាមនៈ (Vamna) ជាមនុស្សតឿ បានប្រើកលល្បិច សុំដីយក្ស ៣ជំហាន ទុកអោយមនុស្សនៅ ។
# វ៉ាមនៈ (Vamna) ជាមនុស្សតឿ បានប្រើកលល្បិច សុំដីយក្ស ៣ជំហាន ទុកអោយមនុស្សនៅ ។
# ព្រះបរសុរាមៈ (Parachurama) ជារាមពូថៅ បានបង្រ្កាបក្សត្រ[[អរជុន]] ។
# ព្រះបរសុរាមៈ (Parachurama) ជារាមពូថៅ បានបង្រ្កាបក្សត្រ[[អរជុន]] ។
# [[ព្រះរាម]] (Rama) ក្នុងរឿង [[រាមកេរ្តិ៍]] រាមាយណៈ បង្រ្កាប[[ក្រុងរាពណ៍]]។
# [[ព្រះរាម]] (Rama) ក្នុងរឿង [[រាមកេរ្តិ៍]] រាមាយណៈ បង្រ្កាប[[ក្រុងរាពណ៍]]។

កំណែនៅ ម៉ោង០៨:១៣ ថ្ងៃច័ន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១

ព្រះវិស្ណុ

Vishnu statue. Angkor Wat Gateway 12th Century.
ស្ថានលំនៅ សមុទ្រអព្ទ នៃលំហចក្រវាឡ (Universe)
សាស្ត្រាវុធក្នុងដៃ

(បែងភាគដៃ៨)

កងចក្រ ខ្យងស័ង្ខ ព្រះខ័ន ផ្កាឈូក ដំបង ដងធ្នូ គម្ពីរវេទ និង ឈើច្រត់
មហេសី នាងលក្ស្មី (អានថា៖ ល័កស្មី)
យាន្តជំនិះ ​គ្រុឌ
ទម្រង់ព្រះភ័ក្រ មុខមួយ
ពណ៌សម្បុរ ពណ៌បៃតង (Green)


ព្រះវិស្ណុព្រះនារាយណ៍ (អង់គ្លេស: Lord Vishnu) or (អង់គ្លេស: Lord Narayana ) ជាអាទិទេពមួយអង្គក្នុងចំណោមអាទិទេពទាំងបីក្នុង ព្រហ្មញ្ញ សាសនាហិណ្ឌូសាសនា ព្រះវិស្ណុ ជាព្រះការពារលោកកិយ៍ និងជាព្រះដែលបង្កើតព្រះព្រហ្ម តាមរយៈ​ទងផ្ចិតរបស់ព្រះអង្គ បានដុះចេញនូវពន្លកផ្កាឈូក ដែលក្ដោបយកដួងកែវជីវិតដើម្បីផ្ដល់កំណើតដល់ ព្រះព្រហ្ម

ប្រវត្តិ ព្រះវិស្ណុ

មានតំណាលថា មាននាគក្បាលប្រាំពីរមួយឈ្មោះថា "អនន្តៈ" បានខ្ជាក់នៅស៊ុត (Egg) របស់ខ្លួន ស៊ុតនោះក៏បានញាស់ចេញជា រូបរាង្គព្រះវិស្ណុ ព្រះវិស្ណុ​ក្នុងទម្រង់បែបនេះត្រូវបានគេហៅថា "ហរិណ្យគហ៌" មានន័យថា កំណើតដ៏អឆ្ឆៈរិយៈ បើសិនជាសម្លឹងទៅលើលិទ្ធិត្រីមូ៌តិវិញ ព្រះវិស្ណុ​ជាអទិទេពកំពូលបង្អស់ ក្នុងការបង្កើត អទិទេពពីរអង្គទៀតនោះគឺ ព្រះព្រហ្ម បន្ទាប់មកគឺ ព្រះឥសូរ ។ នៅពេលដែលព្រះវិស្ណុបានចាប់កំណើតមក ទ្រង់បានផ្ទុំលង់លក់នៅលើខ្នងនាគរាជ អនន្តៈ នៃផ្ទៃសមុទ្រអន្ទកាលដ៏ល្វឹងល្វើយ រហូតដល់​រាប់រយពាន់ឆ្នាំ ទើបទងផ្ជិតរបស់ទ្រង់ដុះនូវពន្លកផ្កាឈូកមួយ ដែលផ្ដល់កំណើតបន្ទាប់ទៅឱ្យ ព្រះព្រហ្ម ទើបទ្រង់ភ្ញាក់ដឹងព្រះកាយ ក្នុងទម្រង់ពេញវ័យនិងភ្ញាក់ដឹងព្រះកាយផងនោះត្រូវបានគេ ឱ្យឈ្មោះថា "ព្រះវិស្ណុ​" ដែលមានន័យថា ព្រះដ៏វិសេស ។ [១]

លក្ខណៈរបស់ ព្រះវិស្ណុ

បដិមាព្រះវិស្ណុផ្ទំនៃប្រាសាទមេបុណ្យខាងលិច

ព្រះវិស្ណុ ជាព្រះដ៏វិសេស មានសម្បុររាង្គកាយ ពណ៌បៃតង គ្រងសំលៀកបំពាក់ពណ៌មាស មានយាន្តជំនិះ ជាសត្វគ្រុឌ ឬ ហោះហើរដោយមានផ្កាឈូកទ្រនូវបាតជើងរបស់ព្រះអង្គ ហើយព្រះអង្គបែងភាគដែលមានដៃ ៨ មានកាន់សាស្ត្រាវុធក្នុងព្រះហត្ថទាំង ៨ ដូចជា៖ កងចក្រ ខ្យងស័ង្ខ ព្រះខ័ន ផ្កាឈូក ដំបង ដងធ្នូ គម្ពីរវេទ និង ឈើច្រត់ ។ ដោយទ្រង់ជាអ្នកការពារថែរក្សាមនុស្សលោក ទ្រង់តែងដើរតួនាទីជាអ្នកសង្គ្រោះពិភពលោក តាមរយៈ​ទេវៈកថា នៃការបែងភាគ អាវតារ ទាំង១០ របស់ព្រះអង្គ ដែលចែកចេញជា ៣ ទម្រង់ គឺទម្រង់ ជាអាវតារ មនុស្ស សត្វ និង ពាក់កណ្ដាល់មនុស្ស ពាក់កណ្ដាលសត្វ ។ [២]

អវតាព្រះវិស្ណុ

ព្រះវិស្ណុមានអវតា១០គឺ៖

  1. ព្រះមច្ឆា (Matsya) ជាត្រី ជួយស្រោចស្រង់ជីវិតមនុស្ស អោយរួចផុត ពីទឹកជំនន់ ដែលបង្កើតឡើង ដោយយក្សឈ្មោះថាហយគ្រីវះ។
  2. ព្រះកុមៈ (Kurma) ជាអណ្តើក ជួយធ្វើកំណល់ភ្នំមន្ទ្រៈ អោយទេវតា និងក្រុមយក្សអាសុរា បង្វិលភ្នំ ក្នុងរឿង កូរសមុទ្រទឹកដោះ ដើម្បីយកទឹកអម្រិតជីវិតអមតៈ ។
  3. វារ៉ាហៈ (Varaha) ជាជ្រូកព្រៃ បានបំផ្លាញ ហិរណយក្សដែលប៉ុនប៉ងរំលាយលោក អោយទៅជាទឹកសមុទ្រ ។
  4. នរៈសិង្ហ (Narasinha) ជាមនុស្សសិង្ហ ក្បាលសិង្ហ ខ្លួនមនុស្ស បានបំផ្លាញយក្ស ដែលធ្វើបាបទេវតា។
  5. វ៉ាមនៈ (Vamna) ជាមនុស្សតឿ បានប្រើកលល្បិច សុំដីយក្ស ៣ជំហាន ទុកអោយមនុស្សនៅ ។
  6. ព្រះបរសុរាមៈ (Parachurama) ជារាមពូថៅ បានបង្រ្កាបក្សត្រអរជុន
  7. ព្រះរាម (Rama) ក្នុងរឿង រាមកេរ្តិ៍ រាមាយណៈ បង្រ្កាបក្រុងរាពណ៍
  8. ព្រះក្រឹស្ណៈ (krisna) ជាក្រឹស្ណ បានជួយមនុស្សអោយរួចពីកណ្តាប់ដៃ ស្តេចកំណាចឈ្មោះ កប្សៈ Kamsa ក្នុងរឿងភារតយុទ្ធ ។
  9. ព្រះពោធិសាត់ (Budhisattva) ជាអង្គទេវតា សាសនាព្រះពុទ្ធ ជាតួអង្គតថាគត បានជួយស្រោចស្រង់ដាស់តឿនមនុស្ស អោយស្គាល់បុណ្យបាប អាក្រក់ល្អ ផុតចាកបាបកម្ម ។​
  10. ព្រះកល្កិន (Kalkin) ជាមនុស្សសេះ គឺខ្លួនមនុស្ស ក្បាលសេះ ។ អវតានេះមិនទាន់បានចាប់បដិសន្ធិលើលោកយើងទេ ព្រោះការមកដល់របស់អវតានេះ ប្រៀបដូចជាចុងបញ្ចប់នៃផែនដី ។ កល្កិន មានមុខងារជាអ្នកកាត់ទោសសភាវៈអាក្រក់ដោយដាក់ទណ្ឌកម្មនិងអោយរង្វាន់ដល់សភាវៈល្អដើម្បីរៀបចំយុគមាស ។

មើលផងដែរ

ឯកសារយោង