លីប៊ី៖ ភាពខុសគ្នារវាងកំណែនានា

ពីវិគីភីឌា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
ស្លាក: កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត Advanced mobile edit
ស្លាក: កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត Advanced mobile edit
បន្ទាត់ទី១៩៥៖ បន្ទាត់ទី១៩៥៖


នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១១ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចលេខ ១៩៧៣<ref>{{cite news |url=http://www.washingtontimes.com/news/2015/jan/28/hillary-clinton-undercut-on-libya-war-by-pentagon-/print/ |title=Exclusive: Secret tapes undermine Hillary Clinton on Libyan war |author=Jeffrey Scott Shapiro |author2=Kelly Riddell |work=The Washington Times |date=28 January 2015 |url-status=live |archive-url=https://web.archive.org/web/20150217010203/http://www.washingtontimes.com/news/2015/jan/28/hillary-clinton-undercut-on-libya-war-by-pentagon-/print/ |archive-date=17 កុម្ភៈ 2015 }}</ref> ជាមួយនឹងសម្លេង ១០-០ និងអនុប្បវាទចំនួនប្រាំរួមមានរុស្ស៊ី ចិន ឥណ្ឌា ប្រេស៊ីល និងអាល្លឺម៉ង់។ សេចក្តីសម្រេចមួយ​នេះ​បានប្ដេជ្ញា​​បង្កើត​តំបន់​គ្មាន​ការ​ហោះហើរលើប្រទេសលីប៊ី និង​​"ប្រើ​ប្រាស់រាល់​មធ្យោបាយ​ចាំបាច់​"ដើម្បី​ការពារ​ជនស៊ីវិល​នៅក្នុង​ប្រទេស​លីប៊ី។<ref>{{cite press release |url= https://www.un.org/apps/news/story.asp?NewsID=37808 |title= Security Council authorizes 'all necessary measures' to protect civilians in Libya |publisher= United Nations |date= 17 March 2011 |access-date= 11 វិច្ឆកា 2021 |url-status= live |archive-url= https://web.archive.org/web/20110503184921/http://www.un.org/apps/news/story.asp?NewsID=37808 |archive-date= 3 ឧសភា 2011 |df= dmy-all }}</ref> នៅថ្ងៃទី១៩ ខែមីនា សកម្មភាពដំបូងរបស់សម្ព័ន្ធភាពណាតូគឺបំផ្លាញប្រព័ន្ធការពារដែនអាកាសលីប៊ីដោយយន្តហោះយោធាបារាំងបានហោះចូលដែនអាកាសលីប៊ីក្នុងបេសកកម្មឈ្លបយកការណ៍ វាយប្រហារលើគោលដៅសត្រូវ។<ref name="libyrate1">{{cite news |author=Marcus, Jonathan |url=https://www.bbc.co.uk/news/world-africa-12795971 |title=French military jets open fire in Libya |work=BBC News |date=19 March 2011 |access-date=11 វិច្ឆិកា 2021 |url-status=live |archive-url=https://web.archive.org/web/20110320125209/http://www.bbc.co.uk/news/world-africa-12795971 |archive-date=20 មីនា 2011 }}</ref>
នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១១ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចលេខ ១៩៧៣<ref>{{cite news |url=http://www.washingtontimes.com/news/2015/jan/28/hillary-clinton-undercut-on-libya-war-by-pentagon-/print/ |title=Exclusive: Secret tapes undermine Hillary Clinton on Libyan war |author=Jeffrey Scott Shapiro |author2=Kelly Riddell |work=The Washington Times |date=28 January 2015 |url-status=live |archive-url=https://web.archive.org/web/20150217010203/http://www.washingtontimes.com/news/2015/jan/28/hillary-clinton-undercut-on-libya-war-by-pentagon-/print/ |archive-date=17 កុម្ភៈ 2015 }}</ref> ជាមួយនឹងសម្លេង ១០-០ និងអនុប្បវាទចំនួនប្រាំរួមមានរុស្ស៊ី ចិន ឥណ្ឌា ប្រេស៊ីល និងអាល្លឺម៉ង់។ សេចក្តីសម្រេចមួយ​នេះ​បានប្ដេជ្ញា​​បង្កើត​តំបន់​គ្មាន​ការ​ហោះហើរលើប្រទេសលីប៊ី និង​​"ប្រើ​ប្រាស់រាល់​មធ្យោបាយ​ចាំបាច់​"ដើម្បី​ការពារ​ជនស៊ីវិល​នៅក្នុង​ប្រទេស​លីប៊ី។<ref>{{cite press release |url= https://www.un.org/apps/news/story.asp?NewsID=37808 |title= Security Council authorizes 'all necessary measures' to protect civilians in Libya |publisher= United Nations |date= 17 March 2011 |access-date= 11 វិច្ឆកា 2021 |url-status= live |archive-url= https://web.archive.org/web/20110503184921/http://www.un.org/apps/news/story.asp?NewsID=37808 |archive-date= 3 ឧសភា 2011 |df= dmy-all }}</ref> នៅថ្ងៃទី១៩ ខែមីនា សកម្មភាពដំបូងរបស់សម្ព័ន្ធភាពណាតូគឺបំផ្លាញប្រព័ន្ធការពារដែនអាកាសលីប៊ីដោយយន្តហោះយោធាបារាំងបានហោះចូលដែនអាកាសលីប៊ីក្នុងបេសកកម្មឈ្លបយកការណ៍ វាយប្រហារលើគោលដៅសត្រូវ។<ref name="libyrate1">{{cite news |author=Marcus, Jonathan |url=https://www.bbc.co.uk/news/world-africa-12795971 |title=French military jets open fire in Libya |work=BBC News |date=19 March 2011 |access-date=11 វិច្ឆិកា 2021 |url-status=live |archive-url=https://web.archive.org/web/20110320125209/http://www.bbc.co.uk/news/world-africa-12795971 |archive-date=20 មីនា 2011 }}</ref>

ប៉ុន្មានសប្តាហ៍ក្រោយមក កងកម្លាំងអាមេរិកបាននាំមុខគេនៅក្នុងប្រតិបត្តិការរបស់អង្គការណាតូប្រឆាំងនឹងប្រទេសលីប៊ី។ បុគ្គលិកយោធាអាមេរិកជាង ៨,០០០ នាក់ត្រូវបានបញ្ជូនតាមនាវាចម្បាំង និងយន្តហោះមកឈរជើងនៅក្នុងតំបន់ប្រទេសនេះ។<ref>{{cite web |url=https://www.theguardian.com/news/datablog/2011/may/22/nato-libya-data-journalism-operations-country/ |title=NATO operations in Libya |publisher=The Guardian, London, 22 May 2011 |access-date=11 វិច្ឆិកា 2021 |url-status=live |archive-url=https://web.archive.org/web/20140624233946/http://www.theguardian.com/news/datablog/2011/may/22/nato-libya-data-journalism-operations-country |archive-date=24 មិថុនា 2014 |date=22 May 2011 }}</ref> ការគាំទ្ររបស់កងកម្លាំងអាកាសអាមេរិកនិងណាតូគឺជាមូលហេតុចម្បងដែលនាំបដិវត្តន៍លីប៊ីប្រព្រឹត្តិទៅបានដោយជោគជ័យ។<ref>{{cite magazine |url=https://foreignpolicy.com/2013/02/11/the-hidden-story-of-airpower-in-libya-and-what-it-means-for-syria/ |title=The hidden story of airpower in Libya (and what it means for Syria) |magazine=Foreign Policy |date=11 February 2013 |access-date=11 វិច្ឆិកា 2021 |url-status=live |archive-url=https://web.archive.org/web/20160304065752/http://foreignpolicy.com/2013/02/11/the-hidden-story-of-airpower-in-libya-and-what-it-means-for-syria/ |archive-date=4 មីនា 2016 }}</ref>

នៅត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០១១ [[កងទ័ពរំដោះជាតិ (លីប៊ី)|យុទ្ធជនឧទ្ទាម]]បានចូលកាន់កាប់រដ្ឋធានីទ្រីប៉ូលី។<ref name="Richburg">{{cite news |url=https://www.washingtonpost.com/world/middle-east/libyan-rebels-converging-on-tripoli/2011/08/21/gIQAbF3RUJ_story.html |title=Gaddafi's rule crumbling as rebels enter heart of Tripoli |newspaper=The Washington Post |first=Keith B. |last=Richburg |date=22 August 2011 |url-status=live |archive-url=https://web.archive.org/web/20120123234819/http://www.washingtonpost.com/world/middle-east/libyan-rebels-converging-on-tripoli/2011/08/21/gIQAbF3RUJ_story.html |archive-date=23 មករា 2012 }}</ref> នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១១ ការប្រយុទ្ធប្រឆាំងគ្នាដ៏ធំចុងក្រោយបានបញ្ចប់នៅទីក្រុង[[សៀត (ទីក្រុង)|សៀត]]។ [[សមរភូមិសៀត|សមរភូមិទីក្រុងសៀត]]គឺជាសមរភូមិចម្បាំងចុងក្រោយនៃ[[សង្រ្គាមស៊ីវិលលីប៊ីលើកទី១]] ហើយជាលទ្ធផល កាដាហ្វីត្រូវបានគេចាប់ខ្លួននិងសម្លាប់ដោយកងកម្លាំងគាំទ្ររបស់ណាតូនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១១។ ទីក្រុងសៀតគឺជាបន្ទាយដ៏រឹងមាំចុងក្រោយរបស់កងកម្លាំងស្មោះស្ម័គ្រកាដាហ្វីនិងក៏ជាទីកន្លែងកំណើតរបស់គាត់ផងដែរ។ ជ័យជម្នះរបស់ក្រុមពួកឧទ្ទាមត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១១ គឺរយៈពេលបីថ្ងៃក្រោយការដួលរលំនៃទីក្រុងសៀត។

ជនជាតិលីប៊ីប្រមាណ ៣០,០០០ នាក់បានបាត់បង់ជីវិតនៅក្នុងសង្គ្រាមស៊ីវិលនេះ។<ref>{{cite news |url=https://www.theguardian.com/world/feedarticle/9835879 |title=Libyan estimate: At least 30,000 died in the war |author=Laub, Karin |agency=Associated Press |work=The Guardian |location=London |date=8 September 2011 |access-date=11 វិច្ឆិកា 2021 |url-status=live |archive-url=https://web.archive.org/web/20131104210601/http://www.theguardian.com/world/feedarticle/9835879 |archive-date=4 វិច្ឆិកា 2013 }}</ref> ក្រុមប្រឹក្សាជាតិអន្តរកាលបានធ្វើការប៉ាន់ប្រមាណថាអ្នកទទួលរងរបួសមានចំនួនដល់ទៅ ៥០,០០០ នាក់។<ref>{{Cite news|url=https://www.theguardian.com/commentisfree/2011/oct/26/libya-war-saving-lives-catastrophic-failure|title=If the Libyan war was about saving lives, it was a catastrophic failure {{!}} Seumas Milne|last=Milne|first=Seumas|date=26 October 2011|work=The Guardian|access-date=11 វិច្ឆិកា 2021|issn=0261-3077|url-status=live|archive-url=https://web.archive.org/web/20171201132158/https://www.theguardian.com/commentisfree/2011/oct/26/libya-war-saving-lives-catastrophic-failure|archive-date=1 ធ្នូ 2017}}</ref>

===សម័យក្រោយរបបកាដាហ្វី និងសង្គ្រាមស៊ីវិលលើកទីពីរ===
{{Main|សង្គ្រាមផ្ទៃក្នុងលីប៊ីលើកទី២}}
[[File:Libyan Civil War.svg|thumb|តំបន់គ្រប់គ្រងនៅក្នុងសង្គ្រាមស៊ីវិល, បានធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០៖<br />[[File:Location dot red.svg|11px]] [[សភាតំណាងរាស្ត្រ (លីប៊ី)|រដ្ឋាភិបាលដឹកនាំដោយតូប៊្រូក]] [[File:Location dot lime.svg|11px]] [[រដ្ឋាភិបាលនៃកិច្ចព្រមព្រៀងជាតិ]] [[File:Location dot blue.svg|11px]] ឆ្មាំសុខូបត្ថម្ភវត្ថុប្រេងកាត [[File:Location dot yellow.svg|11px]] កុលសម្ព័ន្ធ[[ជនជាតិធូអារ៉ែក|ធូអារ៉ែក]] [[File:Location dot orange.svg|11px]] កុលសម្ព័ន្ធក្នុងតំបន់។]]


==ឯកសារយោង==
==ឯកសារយោង==

កំណែនៅ ម៉ោង១៥:២០ ថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១

រដ្ឋលីប៊ី
دولة ليبيا (ភាសាអារ៉ាប់)
ទង់ជាតិ លីប៊ី
ទង់ជាតិ
ភ្លេងជាតិ
ليبيا ليبيا ليبيا
"លីប៊ី លីប៊ី លីប៊ី"
ទីតាំងនៃប្រទេសលីប៊ី (ពណ៌ក្រហម) នៅក្នុងតំបន់អាហ្វ្រិកខាងជើង
ទីតាំងនៃប្រទេសលីប៊ី (ពណ៌ក្រហម) នៅក្នុងតំបន់អាហ្វ្រិកខាងជើង
រដ្ឋធានី
និង ទីក្រុងធំបំផុត
ទ្រីប៉ូលី[១]
32°52′N 13°11′E / 32.867°N 13.183°E / 32.867; 13.183
ភាសាផ្លូវការភាសាអារ៉ាប់[b]
ភាសានិយាយ
ក្រុមជនជាតិ
ជនជាតិអារ៉ាប់-ជនជាតិប៊ែប៊ែរ ៩៧%[២]
ជនជាតិផ្សេងៗ ៣%[២]
សាសនា
៩៧% ឥស្លាមសាសនា (ផ្លូវការ)
២.៧% គ្រិស្តសាសនា
០.៣% សាសនាផ្សេងៗ
រដ្ឋាភិបាលរដ្ឋឯកភូត រដ្ឋាភិបាលរួបរួមបណ្តោះអាសន្ន
មហាម៉េដ អាល់មិនហ្វី[៣]
មូសា អាល់កូនី
អាប់ឌុល ហាមីដ ឌីបីបេ[៣]
អាហ្គីឡា សាឡា អ៊ីសា
នីតិបញ្ញត្តិសភាតំណាងរាស្ត្រ
និម្មិតកម្ម
ច្បាប់សេនូស៊ីបានបង្កើត
១៨៣៧
- ទទួលឯករាជ្យពីអ៊ីតាលី
១០ កុម្ភៈ ១៩៤៧
២៤ ធ្នូ ១៩៥១
១ កញ្ញា ១៩៦៩
២ មីនា ១៩៧៧
១៧ កុម្ភៈ ២០១១
ក្រឡាផ្ទៃ
- ផ្ទៃសរុប
១,៧៥៩,៥៤១ គ.ម   (ទី១៦)
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២១)
៦,៩៩២,៧០១[៤] (ទី១០៤)
- ជំរឿន (ឆ្នាំ ២០០៦)
៥,៦៧០,៦៨៨
៣.៧៤ នាក់/គ.ម   (ទី២១៨)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២០)
- សរុប
$៣១.៥៣១ ពាន់លាន[៥]
- ក្នុងម្នាក់
$៤,៧៤៦[៥]
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២០)
- សរុប
$២១.៨០៥ ពាន់លាន[៥] (ទី៩៨)
- ក្នុងម្នាក់
$៣,២៨២[៥]
HDI (២០១៩)increase 0.724[៦]
ខ្ពស់ · ទី១០៥
រូបិយវត្ថុឌីណាលីប៊ី (LYD)
ល្វែងម៉ោងUTC+២ (EET)
ទិសបើកបរស្តាំ
កូដហៅទូរស័ព្ទ+២១៨
ដែនកម្រិតខ្ពស់.ly
ليبيا.
  1. ^ កំណត់សម្គាល់របស់អង្គការសហប្រជាជាតិទាក់ទងនឹងឈ្មោះផ្លូវការ៖ "បន្ទាប់ពីការអនុម័តដោយមហាសន្និបាតនៃដំណោះស្រាយលេខ ៦៦/១, គណៈបេសកកម្មអចិន្រ្តៃយ៍នៃប្រទេសលីប៊ីប្រចាំអង្គការសហប្រជាជាតិបានជូនដំណឹងជាផ្លូវការដល់អង្គការសហប្រជាជាតិអំពីសេចក្តីប្រកាសដោយក្រុមប្រឹក្សាអន្តរកាលជាតិនៃថ្ងៃទី៣ ខែសីហាថាប្រទេសនេះនឹងត្រូវប្តូរឈ្មោះឈ្មោះផ្លូវការពីចាម៉ាហ៊ីរីយ៉ាអារ៉ាប់លីប៊ីទៅ"លីប៊ី"ទទេនិងរួមទាំងប្តូរទង់ជាតិរបស់ប្រទេសផង"។
  2. ^ ភាសាផ្លូវការត្រូវគេបានកំណត់ថាជា"ភាសាអារ៉ាប់" (សេចក្តីប្រកាសរដ្ឋធម្មនុញ្ញ មាត្រា ១)។
  3. ^ បារាំងនិងអង់គ្លេសបានបាន​រៀបចំ​ធ្វើសហកម្មសិទ្ធិ​រួម​​លើ​ប្រទេស​លីប៊ី​តាម​រយៈ​ក្រុម​ប្រឹក្សា​ភិបាល​អង្គការសហប្រជាជាតិ

ប្រទេសលីប៊ី (ភាសាអារ៉ាប់៖ ليبيا‎) មានឈ្មោះជាផ្លូវការថា រដ្ឋលីប៊ី (អារ៉ាប់៖ دولة ليبيا‎)[៧][៨][៩][១០] គឺជាប្រទេសមួយនៅតំបន់ម៉ាហ្គ្រីបនៃទ្វីបអាហ្វ្រិក។ ប្រទេសនេះមានព្រំប្រទល់ជាប់នឹងប្រទេសអេហ្ស៊ីបនៅភាគខាងកើត ស៊ូដង់នៅភាគអាគ្នេយ៍ ឆាដនៅភាគខាងត្បូង នីហ្សេនៅភាគនិរតី អាល់ហ្សេរីនៅភាគខាងលិច ទុយនេស៊ីនៅភាគពាយព្យ និងសមុទ្រមេឌីទែរ៉ានេនៅភាគខាងជើង។ រដ្ឋ​អធិបតេយ្យ​នេះ​ត្រូវ​បាន​ស្ថាបនា​ឡើង​ដោយ​តំបន់​ប្រវត្តិសាស្ត្រ​ចំនួន​បី​គឺ៖ ទ្រីប៉ូលីតានី ហ្វីហ្សង់ និង​ស៊ីរេណៃក៏។ ប្រទេសលីប៊ីបានគ្របដណ្តប់លើផ្ទៃដីជិត ១.៨ លានគីឡូម៉ែត្រការ៉េដោយធ្វើឱ្យវាក្លាយជាប្រទេសធំបំផុតទីបួននៅទ្វីបអាហ្វ្រិក ធំបំផុតទីពីរនៅក្នុងពិភពអារ៉ាប់ និងទី ១៦ នៅលើពិភពលោក[១១] ទ្រីប៉ូលីគឺជារដ្ឋធានីនិងត្រូវជាទីក្រុងធំបំផុតនៅក្នុងប្រទេសដោយមានប្រជាជនរស់នៅជាងបីលាននាក់។[១២]

ជនជាតិប៊ែប៊ែរបានមកតាំងទីលំនៅលើទឹកដីលីប៊ីចាប់តាំងពីចុងយុគសម័យសំរិទ្ធមកម្លេះដោយពួកនេះជាកូនចៅមកពីក្រុមវប្បធម៌អ៊ីបេរ៉ូម៉ារូស៊ីនិងកាបស៊ាន[១៣] ជនជាតិភេនីស៊ីបានបង្កើតទីតាំងពាណិជ្ជកម្មនៅភាគខាងលិចទឹកដីលីប៊ី ហើយពួកអាណានិគមក្រិកបុរាណបានបង្កើតរដ្ឋបុរីនៅឯភាគខាងកើតលីប៊ី។ ផ្នែកជាច្រើននៃលីប៊ីត្រូវស្ថិតក្រោមគ្រប់គ្រងរបស់ពួកការតាជីណ័ស ពែក្ស និងជនជាតិអេហ្ស៊ីបមុនពេលដែលតំបន់ទាំងមូលត្រូវបង្រួមក្លាយជាផ្នែកមួយនៃចក្រភពរ៉ូម។ លីប៊ីគឺជាមជ្ឈមណ្ឌលដំបូងនៃសាសនាគ្រឹស្ត។ បន្ទាប់ពីការដួលរលំនៃចក្រភពរ៉ូម៉ាំងខាងលិច តំបន់លីប៊ីភាគច្រើនត្រូវធ្លាក់ក្រោមការកាន់កាប់របស់ពួកវ៉ាន់ដាលរហូតដល់សតវត្សទី៧ នៅពេលដែលពួកឥស្លាមបានចូលលុកលុយមកក្នុងតំបន់នេះ។ នៅក្នុងសតវត្សទី១៦ ចក្រភពអេស្ប៉ាញបានចូលត្រួតត្រាក្រុងទ្រីប៉ូលីមុនពេលប្រគល់វាទៅឱ្យពួកអូតូម៉ង់កាន់កាប់នៅក្នុងឆ្នាំ១៥៥១។ លីប៊ីត្រូវធ្លាក់ចូលទៅក្នុងសង្គ្រាមបារបារីនៅក្នុងសតវត្សទី១៨ និងទី១៩។ របបអូតូម៉ង់បានបន្តរហូតដល់សង្គ្រាមតួកគី–អ៊ីតាលីផ្ទុះឡើងហើយជាលទ្ធផល តំបន់លីប៊ីត្រូវបានប្រគល់មកឱ្យអ៊ីតាលីកាន់កាប់ រួចក៏បានវិវត្តទៅជាទឹកដីអាណានិគមមួយរបស់អ៊ីតាលី។

នៅអំឡុងសង្គ្រាមលោកលើកទី២ លីប៊ីគឺជាតំបន់នៃសឹកសង្គ្រាមដែលជាផ្នែកនៃយុទ្ធនាការអាហ្វ្រិកខាងជើង។ ក្រោយពីនេះ ចំនួនជនជាតិអ៊ីតាលីនៅក្នុងតំបន់ក៏បានធ្លាក់ចុះជាលំដាប់។ លីប៊ីបានទទួលឯករាជ្យជារដ្ឋរាជានិយមមួយនៅក្នុងឆ្នាំ១៩៥១។ រដ្ឋប្រហារយោធាមួយបានកើតឡើងនៅក្នុងឆ្នាំ១៩៦៩ ដែលដឹកនាំដោយវរសេនីយ៍ឯកមូអាំម៉ា កាដាហ្វី ផ្តួលរំលំស្តេចអ៊ីឌ្រីសទី១ និងបង្កើតជារបបសាធារណរដ្ឋ។[១៤] កាដាហ្វីបានក្លាយជាមេដឹកនាំថ្មីនិងបន្តដឹកនាំប្រទេសលីប៊ីរហូតដល់ឆ្នាំ២០១១ ពោលគឺនៅពេលដែលរបបរបស់លោកត្រូវបានផ្តួលរលំនៅក្នុងសង្គ្រាមស៊ីវិល ហើយអំណាចប្រទេសត្រូវបានប្រគល់មកឱ្យក្រុមប្រឹក្សាជាតិសកល។ ត្រឹមឆ្នាំ២០១៤ អាជ្ញាធរចំនួនពីរបានចេញអះអាងថាខ្លួនគឺជារដ្ឋាភិបាលនៃប្រទេសលីប៊ី[១៥][១៦][១៧] និងមិនយូរប៉ុន្មាន ជម្លោះថ្មីក៏បានផ្ទុះឡើងនិងបន្តវិវត្តទៅជាសង្គ្រាមស៊ីវិលទីពីរ[១៨] នៅទីបំផុត ភាគីទាំងសងខាងក៏សម្រេចចិត្តចុះហត្ថលេខាលើបទឈប់បាញ់ជាអចិន្ត្រៃយ៍នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ហើយរដ្ឋាភិបាលរួបរួមជាតិមួយក៏បានឡើងកាន់អំណាច។[១៩]

ប្រទេសលីប៊ីគឺជាសមាជិកនៃអង្គការសហប្រជាជាតិ (ចាប់តាំងពីឆ្នាំ១៩៥៥) ចលនាមិនចូលបក្សសម្ព័ន្ធ សម្ព័ន្ធអារ៉ាប់ អង្គការសហប្រតិបត្តិការឥស្លាម និងអង្គការប្រទេសនាំចេញប្រេងកាត។ សាសនាផ្លូវការរបស់ប្រទេសនេះគឺសាសនាឥស្លាមដែលមានប្រជាជនប្រមាណ ៩៦,៦% ជាមូស្លីមនិកាយស៊ុននី

និរុត្តិសាស្ត្រ

ប្រវត្តិសាស្ត្រ

លីប៊ីបុរាណ

លិបទិសម៉ាញ្ញា, ជាទីក្រុងបុរាណមួយស្ថិតនៅលើទឹកដីប្រទេសលីប៊ី

វាលទំនាបឆ្នេរសមុទ្រនៃលីប៊ីត្រូវបានមនុស្សសម័យនីអូលីទិកមកតាំងទីលំនៅចាប់តាំងពីដើមឆ្នាំ ៨០០០ មុនគ.សឯណោះ។ គេបានសន្មត់ថាបុព្វបុរសនៃជនជាតិប៊ែប៊ែរបានមកដល់តំបន់នេះនៅចុងយុគសម័យសំរិទ្ធ។ ឈ្មោះនៃកុលសម្ព័ន្ធដំបូងៗគឺ ហ្ការ៉ាម៉ាន់តេស ដែលមានមូលដ្ឋាននៅហ្កែរម៉ា។ ជនជាតិភេនីស៊ីគឺជាមនុស្សដំបូងដែលបង្កើតទីតាំងពាណិជ្ជកម្មនៅក្នុងទឹកដីលីប៊ី។[២០] នៅសតវត្សទីប្រាំមុនគ្រឹស្តសករាជ រដ្ឋអាណានិគមរបស់ពួកភេនីស៊ីគឺ ការតាចបានពង្រីកអនុត្តរភាពខ្លួននៅទូទាំងតំបន់អាហ្រ្វិកខាងជើងហើយអរិយធម៌ដ៏ប្លែកមួយដែលគេស្គាល់ថាព្យូនិកក៏បាននិម្មិតឡើង។

នៅឆ្នាំ៦៣០ មុនគ្រិស្តសករាជ ជនជាតិក្រិកបុរាណបានចូលធ្វើអាណានិគមកិច្ចជុំវិញតំបន់បារកានៃភាគខាងកើតលីប៊ីនិងបានស្ថាបនាទីក្រុងមួយឈ្មោះថាស៊ីរ៉ែន[២១] ក្នុងរយៈពេល ២០០ ឆ្នាំ ទីក្រុងក្រិកសំខាន់ៗចំនួនបួនទៀតត្រូវបានស្ថាបនាឡើងនៅក្នុងតំបន់ដែលត្រូវបានគេស្គាល់ពួកវាថាស៊ីរ៉ែណែក៍[២២]

រូបឆ្លាក់ទាហានជនជាតិលីប៊ីនៃកងទ័ពអាឆេមីនីដ្ស៍នៅលើព្រះសុសានស្តេចស៊ឺសេសទី១ ប្រ.ឆ្នាំ ៤៨០ មុនគ.ស

នៅឆ្នាំ ៥២៥ មុនគ.ស កងទ័ពពែក្សនៅក្រោមបញ្ជាការរបស់ស្តេចកាំប៊ីសទី២ បានវាយលុកស៊ីរ៉ែណែក៍ដាក់ក្រោមការគ្រប់គ្រងរបស់ខ្លួន។ មហារាជអាឡិចសាន់ដឺត្រូវបានស្វាគមន៍ដោយជនជាតិក្រិកនៅពេលដែលព្រះអង្គបានយាងចូលស៊ីរ៉ែណែក៍នៅក្នុងឆ្នាំ ៣៣១ មុនគ.ស ហើយលីប៊ីខាងលិចក៏ធ្លាក់ក្រោមការត្រួតត្រារបស់ពួកក្រិក។

បន្ទាប់ពីអាណាចក្រការតាចបានដួលរលំ ពួករ៉ូម៉ាំងមិនទាន់បានចូលមកកាន់កាប់តំបន់ទ្រីប៉ូលីតានីភ្លាមៗនោះទេតែផ្ទុយទៅវិញ ពួកគេបានបន្សល់តំបន់នេះឱ្យស្ថិតនៅក្រោមការកាន់កាប់របស់ស្តេចនៃអាណាចក្រនូមីឌីរហូតទាន់តែប្រជាជនទីក្រុងទ្រីប៉ូលីស្នើរកការការពារពីខ្លួន។[២៣] ព្តូលេមី អាពីអ៊ុងដែលជាអ្នកគ្រប់គ្រងជនជាតិក្រិកចុងក្រោយបង្អស់បានប្រគល់ក្រុងស៊ីរ៉ែណែក៍ទៅឱ្យរ៉ូមហើយតំបន់នេះត្រូវបានកាត់ជាទឹកដីរ៉ូមជាផ្លូវការនៅក្នុងឆ្នាំ ៧៤ មុនគ.ស។ ក្រោមការត្រួតត្រារបស់រ៉ូម ទ្រីប៉ូលីតានីគឺជាទឹកដីដ៏រីកចម្រើនមួយនិងបានឆ្លងកាត់យុគសម័យមាសនៅក្នុងសតវត្សទីពីរនិងទីបីនៃគ្រិស្តសករាជ។[២៣]

នៅឯផ្នែកខាងកើត សហគមន៍គ្រិស្តសាសនាស៊ីរ៉ែណែក៍ដំបូងត្រូវបានបង្កើតឡើងក្នុងរជ្ជកាលអធិរាជក្លូត[២៤] នៅក្នុងឆ្នាំ១១៥ សង្គ្រាមមួយបានផ្ទុះឡើងដែលជាហេតុធ្វើឱ្យចំនួនជនជាតិក្រិកនិងជីហ្វធ្លាក់ចុះ។[២៥][២៦]

វិសាលភាពទឹកដីនៃចក្រភពប៊ីហ្សងទីនក្រោមរជ្ជកាលមហារាជជូស្ទីនានទី១

ខណៈពេលចក្រភពរ៉ូមដួលរលំ ទីក្រុងបុរាណៗជាច្រើនក៏បានដួលរលំទៅតាមហើយក្នុងនោះក៏មានទីក្រុងនៅក្នុងតំបន់ទ្រីប៉ូលីតានីផងដែរ។ ដោយឃើញបែបនេះ ពួកវ៉ាន់ដាលក៏បានឆ្លៀតឱកាសធ្វើការលុកលុយនិងធ្វើសញ្ជ័យនៅតាមតំបន់អាហ្វ្រិកខាងជើងនៅក្នុងសតវត្សទី៥។ មិនយូរប៉ុន្មាន ចក្រភពស្នងពីចក្រភពរ៉ូមគឺប៊ីហ្សង់ទីនក៏បានលេចឡើងហើយនៅក្នុងរជ្ជកាលស្តេចជូស្ទីនានទី១ ប៊ីហ្សង់ទីនបានផ្តើមយុទ្ធនាការយោធាវាយយកទឹកដីទាំងប៉ុន្មានដែលធ្លាប់ជាទឹកដីរបស់ពួករ៉ូម៉ាំងធ្វើជាទឹកដីរបស់ខ្លួន។ ស៊ីរ៉ែណែក៍បានដើរតួជាបន្ទាយយោធារបស់ពួកប៊ីហ្សង់ទីនទប់ទល់នឹងការវាយប្រហារជាប់ៗគ្នាពីវ៉ាន់ដាល។ ទីក្រុងនេះត្រូវទទួលរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរព្រោះដោយការឆ្លងកាត់សមរភូមិយោធាមិនចេះឈប់មិនចេះហើយ, ប្រព័ន្ធទឹកនិងសេវាសាធារណៈត្រូវដួលរលំដែលធ្វើឱ្យមានការបះបោរផ្ទុះឡើងពីប្រជាជននៅក្នុងតំបន់ពោលគឺជនជាតិប៊ែប៊ែរ។ ដោយសារវិស័យហេដ្ឋារចនាសម្ព័ន្ធទន់ខ្សោយបែបនេះហើយទើបពួកឥស្លាមអាចវាយដណ្តើមកាន់កាប់តំបន់ទាំងមូលបានដោយងាយ។[២៧]

លីប៊ីឥស្លាម

វិហារឥស្លាមអាទីគនៅក្រុងអាវជីឡា, វាត្រូវបានគេចាត់ទុកថាជាវិហារឥស្លាមដ៏ចំណាស់ជាងគេនៅក្នុងតំបន់សាហារ៉ា

នៅឆ្នាំ ៦៤៧ កងទ័ពអេហ្ស៊ីបក្រោមបញ្ជាការរបស់អាប់ឌុលឡា អ៊ីប៊ីន សាអាដបានវាយដណ្តើមក្រុងទ្រីប៉ូលីពីអាណាចក្រប៊ីហ្សង់ទីនបានដោយជោគជ័យ។[២៨] ឧត្តមសេនីយ៍នៃអាណាចក្រឥស្លាមរ៉ាស៊ីដិនឈ្មោះអ៊ូកបា អ៊ីប៊ីន ណាហ្វីបានចូលត្រួតត្រាតំបន់ហ្វីហ្សង់នៅក្នុងឆ្នាំ ៦៦៣។ កុលសម្ព័ន្ធប៊ែប៊ែរនៅតាមតំបន់ដាច់ស្រយាលបានទទួលយកសាសនាឥស្លាមប៉ុន្តែពួកគេមិនទទួលស្គាល់របបនយោបាយរបស់អារ៉ាប់នោះទេ។[២៩]

ក្នុងរយៈពេលជាច្រើនទស្សវត្តបន្ទាប់ លីប៊ីត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់កាលីហ្វអ៊ូម៉ាយ៉ាដនៃទីក្រុងដាម៉ាស់ (បច្ចុប្បន្នគឺស៊ីរី) រហូតដល់ពេលដែលអ៊ូម៉ាយ៉ាដត្រូវផ្តួលរំលំដោយពួកអាប់បាស៊ីដនៅក្នុងឆ្នាំ ៧៥០ ហើយលីប៊ីក៏បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់បាកដាដ (អ៊ីរ៉ាក់)។ ដល់សតវត្សទី១០ ពួកហ្វាទីមីដ (អេហ្ស៊ីប) បានចូលគ្រប់គ្រងលើតំបន់ភាគខាងលិចលីប៊ីនិងបានត្រួតត្រាលីប៊ីទាំងមូលនៅក្នុងឆ្នាំ ៩៧២។[២៣]

រាជវង្សហ្ស៊ីរីដរបស់ជនជាតិប៊ែប៊ែរបានផ្តាច់ខ្លួនចេញពីរបបហ្វាទីមីដហើយមកទទួលស្គាល់អាណាចក្រអាប់បាស៊ីដវិញថាជាមហាកាលីហ្វពិតប្រាកដ។ ជាការសងសឹក ពួកហ្វាទីមីដបានធ្វើចំណាកស្រុកក្រុមកុលសម្ព័ន្ធអារ៉ាប់កៃស៊ីសំខាន់ៗពីរគឺបានូស៊ូឡេម និងបានូហ៊ីឡាល់មកតំបន់អាហ្វ្រិកខាងជើង។ ទង្វើនេះបានផ្លាស់ប្តូរស្ថានភាពជនបទលីប៊ីយ៉ាងខ្លាំងហើយវាក៏បានពង្រឹងវប្បធម៌ និងភាសាអារ៉ាប់នៅក្នុងតំបន់ផងដែរ។[២៣]

របបហ្ស៊ីរីដនៅទ្រីប៉ូលីតានីគឺមានរយៈពេលខ្លីហើយនៅឆ្នាំ ១០០១ ជនជាតិប៊ែប៊ែរនៃកុលសម្ព័ន្ធបានូកាហ្សរុនបានផ្តាច់ខ្លួនចេញ។ ទោះយ៉ាងណា ទ្រីប៉ូលីតានីនៅតែស្ថិតនៅក្រោមការកាន់កាប់របស់ហ្ស៊ីរីដរហូតដល់ឆ្នាំ ១១៤៦ នៅពេលដែលតំបន់នេះបានទទួលរងការវាយប្រហារនិងត្រួតត្រាដោយជនជាតិស៊ីស៊ីលីន័រម៉ង់[៣០] នៅឆ្នាំ ១១៥៩ អាណាចក្រអាល់ម៉ូហាដនៅភាគខាងលិចបានលើកទ័ពចូលដណ្តើមតំបន់ទ្រីប៉ូលីតានី។ ពីឆ្នាំ ១២០៧ ដល់ឆ្នាំ ១២២១ ឧត្តមសេនីយ៍មួយរូបនៃអាល់ម៉ូហាដឈ្មោះមហាម៉ាដ អ៊ីប៊ីន អាប៊ូ ហាហ្វស៍ត្រូវបានរដ្ឋចាត់តាំងឱ្យគ្រប់គ្រងតំបន់លីប៊ីមុនពេលបង្កើតរាជវង្សហាហ្វស៊ីដឡើង។[៣០] ក្រោយមក ហាហ្វស៊ីដក៏បានទទួលឯករាជ្យពីអាល់ម៉ូហ៊ីដហើយរាជវង្សមួយនេះបានបន្តគ្រប់គ្រងទ្រីប៉ូលីតានីអស់រយៈពេលជិត ៣០០ ឆ្នាំទៅមុខ។ នៅក្នុងសតវត្សទី ១៦ ហាហ្វស៊ីដបានធ្លាក់នៅចំកណ្តាលអំណាចរវាងអេស្ប៉ាញនិងចក្រភពអូតូម៉ង់

តំបន់ស៊ីរែណែក៍បានធ្លាក់ក្រោមការត្រួតត្រារបស់អូតូម៉ង់នៅក្នុងឆ្នាំ ១៥១៧។ ពួកអូតូម៉ង់បានបន្តយុទ្ធនាការយោធារបស់ពួកគេដោយបានកាន់កាប់តំបន់ហ្វីហ្សង់នៅរវាងឆ្នាំ ១៥៥៦ និងឆ្នាំ១៩៧៧។

ទ្រីប៉ូលីតានីអូតូម៉ង់ (១៥៥១–១៩១១)

ការឡោមព័ទ្ធទីក្រុងទ្រីប៉ូលីដោយកងនាវាអូតូម៉ង់នៅក្នុងឆ្នាំ ១៥៥១។

នៅឆ្នាំ ១៥១០ អេស្ប៉ាញបានចូលកាន់កាប់តំបន់ទ្រីប៉ូលីតានីបានដោយជោគជ័យ[៣០] ហើយដល់ឆ្នាំ ១៥៥១ ឧត្តមនាវីឯកអូតូម៉ង់ម្នាក់ឈ្មោះស៊ីណង់ ប៉ាស្យាបានវាយត្រួយត្រាលីប៊ីពីអេស្ប៉ាញវិញ។ អ្នកកាន់តំណែងបន្តពីស៊ីណង់ឈ្មោះថាដ្រាហ្គូតត្រូវបានរដ្ឋអូតូម៉ង់ប្រគល់ងារជាប្រមុខតំបន់ហើយក្រោយមកគឺមានងារជាបាស្យាទ្រីប៉ូលីនៅក្នុងឆ្នាំ ១៥៥៦។[៣០] នៅទសវត្សឆ្នាំ ១៥៨០ មេដឹកនាំនៅតំបន់ហ្វីហ្សង់បានប្រគល់ភក្ដីភាពរបស់ពួកគេចំពោះស៊ុលតង់របសអូតូម៉ង់ហើយទោះបីជាអាជ្ញាធរអូតូម៉ង់អវត្តមាននៅតំបន់ស៊ីរ៉ែណែក៍ក៏ដោយក៏ ប្រមុខតំបន់នូវតែត្រូវបានចាត់តាំងឱ្យឈរជើងនៅបិនហ្កាស៊ីនៅចុងសតវត្សបន្ទាប់ដើម្បីដើរតួជាភ្នាក់ងាររបស់រដ្ឋាភិបាលនៅក្រុងទ្រីប៉ូលី។[២៤] ទាសករជនជាតិ​អឺរ៉ុបនិងរួមទាំង​ជន​ជាតិ​ស្បែក​ខ្មៅជា​ច្រើន​នាក់​ដែល​នាំ​មក​ពី​តំបន់​ស៊ូដង់ត្រូវបានគេឃើញមានវត្តមានជា​ប្រចាំ​​នៅ​ក្រុង​ទ្រីប៉ូលី​។ នៅឆ្នាំ ១៥៥១ ដ្រាហ្គូតបានចាប់យកប្រជាជនស្ទើរតែទាំងអស់នៅតំបន់ហ្កូសូនៃកោះម៉ាល់តាធ្វើជាទាសកររបស់ខ្លួនដោយក្នុងនោះមានមនុស្សប្រមាណ ៥,០០០ នាក់ត្រូវបានបញ្ជូនមកលីប៊ី។[៣១][៣២]

នៅឆ្នាំ ១៦១១ ប្រមុខតំបន់ម្នាក់បានធ្វើរដ្ឋប្រហារទម្លាក់បាស្យាពីអំណាចហើយប្រមុខតំបន់ឈ្មោះស៊ូឡាយម៉ាន់ សាហ្វារត្រូវបានតែងតាំងជាប្រមុខរដ្ឋាភិបាល។ អស់រយៈពេលមួយរយឆ្នាំបន្ទាប់ អំណាចគ្រប់គ្រងនៅទ្រីប៉ូលីតានីត្រូវស្ថិតនៅក្នុងដៃប្រមុខតំបន់ទាំងស្រុង។ ប្រមុខតំបន់ដ៏សំខាន់បំផុតគឺ មេមេដ សាគីស៊្លី (១៦៣១–៤៩) និង អូសម៉ង់ សាគីស៊្លី (១៦៤៩–៧២)។[៣៣] អូសម៉ង់គឺជាបុគ្គលដំបូងដែលកាន់កាប់ស៊ីរ៉ែណែក៍។[៣៣]

សំពៅអាមេរិកនៃកងអនុសេនាធំមេឌីទែរ៉ាណេកំពុងចាប់យកកូនសំពៅទ្រីប៉ូលីតានីនៅអំឡុងសង្គ្រាមបារបារីដំបូងក្នុងឆ្នាំ ១៨០១។

ដោយមិនមានការគ្រប់គ្រងដោយផ្ទាល់ពីរដ្ឋាភិបាលអូតូម៉ង់ ទ្រីប៉ូលីបានឈានចូលដល់សម័យកាលអនាធិបតេយ្យភាពយោធាដោយក្នុងអំឡុងពេលនោះ រដ្ឋប្រហារមួយហើយមួយទៀតត្រូវបានធ្វើឡើង ហើយប្រមុខតំបន់តិចតួចណាស់ដែលអាចកាន់អំណាចបានជាងមួយឆ្នាំ។ រដ្ឋប្រហារមួយត្រូវបានដឹកនាំដោយមន្ត្រីតួរគីម្នាក់ឈ្មោះ អាមេដ ការ៉ាម៉ាន់លី[៣៣] អាមេដបានបង្កើតរាជវង្សផ្ទាល់ខ្លួនមួយនៅក្រោមអធិបតេយ្យភាពអូតូម៉ង់ហើយរាជវង្សលោកបានគ្រប់គ្រងតំបន់ទ្រីប៉ូលីពីឆ្នាំ ១៧១១ ដល់ឆ្នាំ ១៨៣៥ ហើយក៏មានឥទ្ធិពលខ្លះៗដែរនៅស៊ីរ៉ែណែក៍និងហ្វីហ្សង់។ សង្គ្រាមស៊ីវិលទ្រីប៉ូលីបានផ្ទុះឡើងនៅរវាងឆ្នាំ ១៧៩៣ ដល់ឆ្នាំ ១៧៩៥។ នៅឆ្នាំ ១៧៩៣ មន្ត្រីតួកគីម្នាក់ឈ្មោះអាលី បាស្យាបានធ្វើរដ្ឋប្រហារទម្លាក់រាជវង្សការ៉ាម៉ាន់លីចេញពីអំណាចរួចបានស្តាររបបគ្រប់គ្រងដោយផ្ទាល់របស់អូតូម៉ង់នៅក្នុងតំបន់ឡើងវិញ។ នៅក្នុងឆ្នាំ ១៧៩៥ រាជវង្សការ៉ាម៉ាន់លីបានដណ្តើមអំណាចបានវិញ។

បេសកកម្មរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកក្រោមបញ្ជាការរបស់អែដវើដ ព្រិបប្លេនៅក្រៅបន្ទាយទីក្រុងទ្រីប៉ូលី, ១៨០៤។

នៅដើមសតវត្សទី ១៩ សង្រ្គាមរវាងសហរដ្ឋអាមេរិក និងបណ្តារដ្ឋនៅតំបន់ទ្រីប៉ូលីតានីបានផ្ទុះឡើងដោយគេបានស្គាល់វាថាសង្គ្រាមបារបារីលើកទី១ និងសង្រ្គាមបារបារីលើកទី២។ នៅឆ្នាំ ១៨១៩ សន្ធិសញ្ញាផ្សេងៗនៃសង្គ្រាមណាប៉ូលេអូនិកបានបង្ខំបណ្តារដ្ឋបារបារីឱ្យលះបង់នូវសកម្មភាពចោរកម្មតាមសមុទ្រស្ទើរតែទាំងស្រុង។ ដោយសារតែពួកគេពឹងពាក់លើចោរកម្មសមុទ្រច្រើនទើបបានជាសេដ្ឋកិច្ចរដ្ឋទ្រីប៉ូលីតានីចាប់ផ្តើមធ្លាក់ចុះ។ រាជវង្សការ៉ាម៉ាន់លីក៏ចាប់ផ្តើមចុះខ្សោយបន្តិចម្តងៗដែលជាហេតុនាំឱ្យមានបក្សសម្ព័ន្ធចំនួនបីលេចឡើងប្រឆាំងនឹងគ្នា។[៣៤]

ដោយឃើញបែបនេះ ស៊ុលតង់អូតូម៉ង់ព្រះនាមម៉ាមូដទី២ បានបញ្ជូនទ័ពមកតំបន់ទ្រីប៉ូលីតានីដើម្បីស្តារសណ្តាប់ធ្នាប់ឡើងវិញដោយបានដកអំណាចទាំងប៉ុន្មានពីរាជវង្សការ៉ាម៉ាន់លីនិងឯករាជ្យភាពទាំងមូលរបស់ទ្រីប៉ូលីតានី។[៣៤] ច្បាប់និងបញ្ជារបស់អូតូម៉ង់មិនបានជ្រាបចូលទៅក្នុងសង្គមទ្រីប៉ូលីតានីបានដោយងាយឡើយព្រោះនៅអំឡុងពេលអូតូម៉ង់កំពុងស្តារសណ្តាប់ធ្នាប់សង្គម ការបះបោរមួយចំនួនបានផ្ទុះឡើងនៅក្នុងតំបន់ប្រឆាំងនឹងអូតូម៉ង់ដោយវាភាគច្រើនបានបញ្ចប់នៅក្នុងឆ្នាំ ១៨៥៨។[៣៤] របបគ្រប់គ្រងដោយផ្ទាល់ទីពីររបស់អូតូម៉ង់បានឃើញមានការផ្លាស់ប្តូរផ្នែករដ្ឋបាល និងសណ្តាប់ធ្នាប់នៅក្នុងអភិបាលកិច្ចនៃខេត្តទាំងបីនៃរដ្ឋលីប៊ី។ អូតូម៉ង់បានចូលគ្រប់គ្រងតំបន់ហ្វីហ្សង់សារជាថ្មីនៅចន្លោះឆ្នាំ ១៨៥០ និង ១៨៧៥ ដើម្បីរកប្រាក់ចំណូលបន្ថែមពីការធ្វើពាណិជ្ជកម្មនៅសាហារ៉ា។

អាណានិគមកិច្ចអ៊ីតាលី (១៩១១–១៩៤៣)

លោកអូម៉ារ មូកតារគឺជាមេដឹកនាំដ៏សំខាន់ម្នាក់នៃចលនាតស៊ូលីប៊ីនៅស៊ីរ៉ែណែក៍ប្រឆាំងនឹងអាណានិគមអ៊ីតាលី។

បន្ទាប់ពីសង្គ្រាមតួកគី–អ៊ីតាលីបានបញ្ចប់ (១៩១១–១៩១២) តំបន់ទាំងបីនៃរដ្ឋលីប៊ីត្រូវបានប្រទេសអ៊ីតាលីកាត់យកធ្វើជាទឹកដីអាណានិគមរបស់ខ្លួន។[៣៥] ពីឆ្នាំ ១៩១២ ដល់ឆ្នាំ ១៩២៧ ទឹកដីលីប៊ីត្រូវបានគេស្គាល់ថាលីប៊ីអ៊ីតាលី។ ពីឆ្នាំ ១៩២៧ ដល់ឆ្នាំ ១៩៣៤ ទឹកដីអាណានិគមលីប៊ីត្រូវបានបំបែកទៅជាទឹកដីអាណានិគមពីរផ្សេងគ្នាគឺ ស៊ីរ៉ែណែក៍អ៊ីតាលី និងទ្រីប៉ូលីតានីអ៊ីតាលី។ ជនជាតិអ៊ីតាលីប្រមាណ ១៥០,០០០ នាក់បានមកតាំងទីលំនៅថ្មីនៅលើទឹកដីលីប៊ីដោយចំនួននេះគឺស្មើនឹង ២០% នៃចំនួនប្រជាជនលីប៊ីសរុបនាពេលនោះ។[៣៦]

កាតប៉ុស្តាល់ឃោសនារបស់អ៊ីតាលីដែលពណ៌នាអំពីសកម្មភាពឈ្លានពានរបស់អ៊ីតាលីនៅលីប៊ីក្នុងឆ្នាំ ១៩១១។

អូម៉ារ មូកតារបានក្លាយជាមេដឹកនាំចលនាតស៊ូប្រឆាំងនឹងអាណានិគមអ៊ីតាលី និងជាវិរបុរសជាតិដ៏សំខាន់មួយរូបបន្ទាប់ពីលោកត្រូវបានអាជ្ញាធរអាណានិគមចាប់ខ្លួននិងប្រហារជីវិតនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ១៩៣១។[៣៧] បច្ចុប្បន្ន មុខរបស់គាត់ត្រូវបានរដ្ឋាភិបាលលីប៊ីបោះពុម្ពនៅលើក្រដាសប្រាក់ដប់ឌីណាលីប៊ីទុកជាអនុស្សាវរីយ៍និងដើម្បីទទួលស្គាល់ភាពស្នេហាជាតិរបស់គាត់។ មេដឹកនាំតស៊ូដ៏ប្រជាប្រិយម្នាក់ទៀតគឺ អ៊ីឌ្រីស អាល់ម៉ាឌី អាស់-សេនូហ្ស៊ី (ក្រោយមកបានឡើងគ្រងរាជ្យជាស្តេចដោយមានព្រះនាមថាអ៊ីឌ្រីសទី១), ព្រះអង្គបានបន្តដឹកនាំចលនាតស៊ូរបស់លីប៊ីរហូតដល់ការផ្ទុះឡើងនៃសង្គ្រាមលោកលើកទី២

គោលនយោបាយ"សន្តិភាវកម្ម"របស់អ៊ីតាលីបានបណ្តាលឱ្យជនជាតិដើមភាគតិចនៃតំបន់ស៊ីរ៉ែណែក៍ប្រមាណមួយភាគបួនបានបាត់បង់ជីវិតដែលស្មើនឹងចំនួន ២២៥,០០០ នាក់។[៣៨] លោកអ៊ីឡង់ ប៉ាប៉េបានធ្វើការប៉ាន់ប្រមាណថា៖ នៅរវាងឆ្នាំ ១៩២៨ និងឆ្នាំ ១៩៣២ កងយោធាអ៊ីតាលី"បានសម្លាប់ប្រជាជនបេឌូអ៊ីនអស់ជាងពាក់កណ្តាល (ជាការសម្លាប់ដោយផ្ទាល់ ឬតាមរយៈជំងឺ និងការបង្អត់អាហារនៅតាមជំរុំឃុំឃាំងនៅជុំវិញប្រទេសលីប៊ី)"។[៣៩]

កងការពារអូស្ត្រាលីនៅក្បែរទីក្រុងតូប៊្រូកនាអំឡុងសង្គ្រាមលោកលើកទី២។ យុទ្ធនាការឡោមព័ទ្ធទីក្រុងតូប៊្រូកបានប្រព្រឹត្តិទៅអស់រយៈពេល ២៤០ ថ្ងៃ។

នៅឆ្នាំ ១៩៣៤ អ៊ីតាលីបានរួមបញ្ចូលអនុតំបន់ស៊ីរ៉ែណែក៍ ទ្រីប៉ូលីតានី និងហ្វីហ្សង់ជាទឹកដីអាណានិគមតែមួយដោយឱ្យឈ្មោះថា"លីប៊ី" (ជាឈ្មោះដែលប្រើប្រាស់ដោយជនជាតិក្រិកបុរាណសម្រាប់សម្តៅទៅលើតំបន់អាហ្វ្រិកខាងជើងទាំងមូលលើកលែងតែប្រទេសអេហ្ស៊ីប) ដែលមានរដ្ឋធានីនៅក្រុងទ្រីប៉ូលី។ ពួកអ៊ីតាលីបានផ្តោតលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចការសាធារណៈ។ ជាពិសេស ពួកគេបានពង្រីកបណ្តាញផ្លូវដែក និងផ្លូវថ្នល់នៅទូទាំងប្រទេសលីប៊ីពីឆ្នាំ ១៩៣៤ ដល់ឆ្នាំ ១៩៤០ ដោយបានកសាងផ្លូវ និងផ្លូវដែកថ្មីរាប់រយគីឡូម៉ែត្រ និងលើកទឹកចិត្តប្រជាជនក្នុងស្រុកឱ្យបង្កើតឧស្សាហកម្មថ្មី និងភូមិកសិកម្មថ្មីៗជាច្រើន។

នៅខែមិថុនា ឆ្នាំ ១៩៤០ ប្រទេសអ៊ីតាលីបានសម្រេចចូលរួមក្នុងសង្គ្រាមលោកលើកទី២។ ទឹកដីលីប៊ីបានក្លាយជាសមរភូមិប្រយុទ្ធនៃយុទ្ធនាការអាហ្រ្វិកខាងជើង ហើយទីបំផុតបានបញ្ចប់ដោយការបរាជ័យសម្រាប់អ៊ីតាលី និងសម្ព័ន្ធមិត្តអាល្លឺម៉ង់របស់ខ្លួននៅឆ្នាំ ១៩៤៣។

ពីឆ្នាំ ១៩៤៣ ដល់ឆ្នាំ ១៩៥១ ប្រទេសលីប៊ីបានស្ថិតនៅក្រោមការកាន់កាប់របស់សម្ព័ន្ធមិត្ត។ កងយោធា​អង់គ្លេស​បានគ្រប់គ្រងលើ​អតីត​ខេត្ត​លីប៊ី​របស់អ៊ីតាលី​ចំនួន​ពីរ​គឺ​ ទ្រីប៉ូលីតានី និង​ស៊ីរ៉ែណែក៍ ខណៈដែល​បារាំងបាន​គ្រប់គ្រង​លើខេត្ត​ហ្វីហ្សង់។ នៅឆ្នាំ ១៩៤៤ ព្រះអង្គម្ចាស់អ៊ីឌ្រីសបានយាងត្រឡប់មកពីនិរទេសខ្លួននៅទីក្រុងគែរ ប៉ុន្តែនឹងមិនបន្តតាំងលំនៅដ្ឋានអចិន្ត្រៃយ៍នៅស៊ីរ៉ែណែក៍ទេលុះត្រាតែកងកម្លាំងបរទេសទាំងអស់ត្រូវដកថយចេញពីមាតុប្រទេសរបស់ទ្រង់។ ក្រោមលក្ខខណ្ឌនៃសន្ធិសញ្ញាសន្តិភាពជាមួយសម្ព័ន្ធមិត្តក្នុងឆ្នាំ ១៩៤៧ អ៊ីតាលីត្រូវលះបង់ការទាមទារទាំងប៉ុន្មានដែលខ្លួនមានមកលើលីប៊ីទាំងស្រុង។[៤០]

ឯករាជ្យភាព របបរាជានិយម និងរបបកាដាហ្វី (១៩៥១–២០១១)

ព្រះឆាយាល័ក្ខណ៍ស្តេចអ៊ីឌ្រីសទី១ នៃលីប៊ី, ទ្រង់គឺជាព្រះប្រមុខរដ្ឋដំបូងបង្អស់នៃប្រទេសលីប៊ីនៅក្នុងឆ្នាំ១៩៥១។
ទង់ជាតិប្រវត្តិសាស្ត្រប្រទេសលីប៊ីទៅតាមរបបនីមួយៗ

នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៥១ ប្រទេសលីប៊ីបានប្រកាសឯករាជ្យជាសហរាជាណាចក្រលីប៊ី[៤១] ដែលជាប្រទេសប្រកាន់របបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញនិងតំណពូជក្រោមការដឹកនាំរបស់ស្តេចអ៊ីឌ្រីសដែលត្រូវជាព្រះមហាក្សត្រតែមួយគត់នៃប្រទេសលីប៊ីសម័យទំនើប។ ការរកឃើញប្រេងកាតនៅក្នុងឆ្នាំ១៩៥៩ និងការទទួលបានប្រាក់ចំណូលជាបន្តបន្ទាប់ពីការលក់ប្រេងបានធ្វើឱ្យប្រទេសលីប៊ីប្រែក្លាយពីប្រទេសក្រីក្របំផុតមួយនៅលើពិភពលោកមកជារដ្ឋដែលមានទ្រព្យសម្បត្តិស្តុកស្តមបំផុត។ ទោះបីជាប្រេងបានធ្វើឱ្យស្ថានភាពហិរញ្ញវត្ថុជាតិមានភាពប្រសើរឡើងក្តីក៏នៅតែមានមនុស្សមួយចំនួនបានកើតអាក់អន់ចិត្តចំពោះសកម្មភាពគាបប្រមូលថវិកាជាតិរបស់ស្តេចអ៊ីឌ្រីសដើម្បីតែផលប្រយោជន៍រាជវង្សខ្លួន។[៤២]

កាដាហ្វី (ឆ្វេង) ជាមួយប្រធានាធិបតីអេហ្ស៊ីបលោកណេស៊ែរនៅក្នុងឆ្នាំ១៩៦៩។[៤៣]

នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៦៩ មន្ត្រីយោធាមួយក្រុមដែលដឹកនាំដោយលោកមូអាំម៉ា កាដាហ្វីបានធ្វើរដ្ឋប្រហារប្រឆាំងនឹងស្តេចអ៊ីឌ្រីស[៤៤] កាដាហ្វី​ត្រូវ​បាន​គេ​ស្គាល់ជាទូទៅ​ថា ​"បង​ប្រុស​អ្នកដឹកនាំ និង​ជា​មគ្គុទ្ទេសក៍​នៃ​បដិវត្តន៍" នៅក្នុង​សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល និង​សារព័ត៌មាន​ផ្លូវការប្រទេស​លីប៊ី។[៤៥] ក្រោយឡើងកាន់អំណាច គាត់បានផ្តើមគោលនយោបាយកាត់បន្ថយឥទ្ធិពលរបស់អ៊ីតាលីហើយនៅអំឡុងខែតុលា ឆ្នាំ១៩៧០ ទ្រព្យសម្បត្តិទាំងអស់ដែលជាកម្មសិទ្ធិរបស់ជនជាតិអ៊ីតាលីត្រូវបានដកហូត ហើយសហគមន៍ជនជាតិអ៊ីតាលីដែលមានមនុស្សចំនួន ១២,០០០ នាក់ត្រូវបានបណ្តេញចេញពីប្រទេសលីប៊ីរួមជាមួយសហគមន៍តូចៗនៃជនជាតិយូដាលីប៊ីផងដែរ។ ថ្ងៃ​បណ្តេញក្រុមជនជាតិបរទេសនោះ​ក៏បាន​ក្លាយ​ជា​ថ្ងៃ​បុណ្យ​ជាតិរបស់ប្រទេសលីប៊ី​ដែល​គេ​តែងស្គាល់​ថា​"ទិវា​សងសឹក"។[៤៦] ទោះជាប្រទេសលីប៊ីបានជួបនូវកំណើនវិបុលភាពមែនក្តីប៉ុន្តែការគាបសង្កត់ផ្នែកនយោបាយផ្ទៃក្នុងក៏បានកើនឡើងស្របគ្នាផងដែរហើយទង្វើប្រឆាំងនឹងនយោបាយរបស់កាដាហ្វីត្រូវបានគេចាត់ទុកថាជាសកម្មភាពខុសច្បាប់ក្រោមមាត្រា ៧៥ នៃឆ្នាំ១៩៧៣។ ការឃ្លាំមើលទ្រង់ទ្រាយធំមកលើប្រជាជនលីប៊ីត្រូវបានប្រព្រឹត្តិទៅតាមរយៈគណៈកម្មាធិការបដិវត្តន៍របស់កាដាហ្វី។[៤៧][៤៨][៤៩]

កាដាហ្វីមានបំណងប្រយុទ្ធប្រឆាំងនឹងច្បាប់សង្គមដ៏តឹងរ៉ឹងដែលត្រូវបានអនុវត្តមកលើស្ត្រីដោយរបបមុន ដូច្នេះលោកក៏បង្កើតអង្គការចលនាបដិវត្តន៍នារីដើម្បីលើកទឹកចិត្តឱ្យមានកំណែទម្រង់សង្គម។ នៅក្នុងឆ្នាំ១៩៧០ ច្បាប់មួយត្រូវបានណែនាំដោយវាបានគាំទ្រសមភាពនៃភេទ និងទាមទារឱ្យភេទទាំងពីរទទួលបានប្រាក់ឈ្នួលស្មើៗគ្នា។ នៅឆ្នាំ១៩៧១ កាដាហ្វីបានឧបត្ថម្ភដល់ការបង្កើតនូវសហព័ន្ធស្ត្រីរួមលីប៊ី។ នៅឆ្នាំ១៩៧២ ច្បាប់មួយត្រូវបានអនុម័តដោយចាត់ទុកអាពាហ៍ពិពាហ៍ណាដែលមានកូនក្រមុំអាយុក្រោម ១៦ ឆ្នាំជាបទឧក្រិដ្ឋ និងបានធានាថាការយល់ព្រមពីស្ត្រីជាមុនគឺជាលក្ខខណ្ឌចាំបាច់សម្រាប់អាពាហ៍ពិពាហ៍នីមួយៗ។[៥០]

នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៧៥ ការប៉ុនប៉ងធ្វើរដ្ឋប្រហារមួយត្រូវបានផ្តើមដោយមន្ត្រីយោធាចំនួន ២០ នាក់ដែលភាគច្រើនមកពីទីក្រុងមីស្ត្រាតាប៉ុន្តែវាត្រូវទទួលបរាជ័យ។[៥១] នេះ​ជា​លទ្ធផល​ មន្ត្រីទាំង ២០ នាក់នោះត្រូវជាប់ឈ្មោះជាជនក្បត់ជាតិនិងត្រូវបាន​ចាប់​ខ្លួនរួច​ប្រហារ​ជីវិត។[៥២] នៅថ្ងៃទី២ ខែមីនា ឆ្នាំ១៩៧៧ ប្រទេសលីប៊ីបានប្តូរឈ្មោះផ្លូវការមកជា"ចាម៉ាហ៊ីរីយ៉ាអារ៉ាប់សង្គមនិយមប្រជាមានិតលីប៊ី" ("ចាម៉ាហ៊ីរីយ៉ា"គឺជាពាក្យអារ៉ាប់ដែលអាចបកប្រែមកថា"រដ្ឋមហាជន")។ កាដាហ្វី​បាន​ផ្ទេរ​អំណាច​ជាផ្លូវការ​ទៅ​គណៈកម្មាធិការ​ប្រជាជន​រួម ហើយ​ពី​ពេល​នោះមកលោកបាន​អះអាងថាខ្លួនលោក​គ្រាន់តែជាមេដឹកនាំ​និមិត្តប៉ុណ្ណោះ។[៥៣] រចនាសម្ព័នអភិបាលកិច្ចថ្មីរបស់ចាម៉ាហ៊ីរីយ៉ាដែលគាត់បានបង្កើតឡើងត្រូវបានសម្តៅជាផ្លូវការថាជា"ប្រជាធិបតេយ្យផ្ទាល់"។[៥៤]

នៅអំឡុងខែកុម្ភៈ ឆ្នាំ១៩៧៧ ប្រទេសលីប៊ីបានចាប់ផ្តើមគាំទ្រដោយផ្តល់គ្រឿងសព្វាវុធឱ្យចលនាឧទ្ទាមមួយក្រុមដែលស្ថិតនៅក្រោមការដឹកនាំរបស់លោកគូគូនី អូវ័យឌីនៅប្រទេសឆាដ។ ក្រោយបន្តិចមក ជម្លោះលីប៊ី–ឆាដក៏បានផ្ទុះឡើងនៅពេលដែលកងកម្លាំងគាំទ្រចលនាឧទ្ទាមរបស់លីប៊ីនៅភាគខាងជើងប្រទេសឆាដបានផ្តើមធ្វើការឈ្លានពាន។ ក្រោយមកនៅឆ្នាំដដែរនោះ ប្រទេសលីប៊ី និងអេហ្ស៊ីបបានចេញប្រយុទ្ធប្រឆាំងគ្នាក្នុងសង្គ្រាមព្រំដែនរយៈពេលបួនថ្ងៃដែលត្រូវបានគេស្គាល់ជាទូទៅថាសង្រ្គាមលីប៊ី-អេហ្ស៊ីប[៥៥] ប្រទេសទាំងពីរបានយល់ព្រមលើបទឈប់បាញ់ក្រោមការសម្របសម្រួលពីប្រធានាធិបតីអាល់ហ្សេរីលោកហ៊ូអារី ប៊ូមេឌាន។ ទាហានលីប៊ីរាប់រយនាក់បានបាត់បង់ជីវិតនៅក្នុងការគាំទ្រប្រទេសអ៊ូកង់ដារបស់អ៊ីឌី អាមីននៅក្នុងសង្រ្គាមរបស់ពួកគេប្រឆាំងនឹងតង់សានី។ កាដាហ្វីបានផ្តល់ហិរញ្ញប្បទានដល់ក្រុមនិងអង្គការផ្សេងៗពីចលនាប្រឆាំងអាវុធនុយក្លេអ៊ែរដល់សហជីពអូស្ត្រាលី។[៥៦]

ចាប់ពីឆ្នាំ១៩៧៧ តទៅ ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ៗនៅក្នុងប្រទេសបានកើនឡើងដល់ជាង ១១,០០០ ដុល្លារអាមេរិកដែលជាកម្រិតខ្ពស់បំផុតទីប្រាំប្រចាំទ្វីបអាហ្រ្វិក[៥៧] ខណៈដែលសន្ទស្សន៍អភិវឌ្ឍន៍មនុស្សបានកើនឡើងខ្ពស់បំផុតនៅក្នុងទ្វីបអាហ្វ្រិកនិងលើសពីប្រទេសអារ៉ាប៊ីសាអូឌីតទៀតផង។[៥៨] ទាំងអស់នេះត្រូវបានសម្រេចដោយការមិនខ្ចីប្រាក់កម្ចីពីបរទេសណាមួយដោយរក្សាលីប៊ីក្នុងស្ថានភាពគ្មានបំណុល។[៥៩] កាដាហ្វីបានបញ្ជាឱ្យអាជ្ញាធរជីកដីបង្កើតបណ្តាញបំពង់ទឹកក្នុងគោលបំណងចង់ឃើញមានការប្រើប្រាស់ទឹកសាបដោយប្រជាជនខ្លួនទាំងអស់នៅគ្រប់ជ្រង់ជ្រោយនៃប្រទេស។[៥៨] លើសពីនេះ ជំនួយហិរញ្ញវត្ថុត្រូវបានផ្តល់ជូនសម្រាប់អាហារូបករណ៍សាកលវិទ្យាល័យ និងកម្មវិធីការងារ។[៦០]

ប្រាក់ចំណូលភាគច្រើនរបស់ប្រទេសលីប៊ីគឺបានមកពីរ៉ែប្រេងកាត ដែលបានកើនឡើងជាលំដាប់នៅក្នុងទសវត្សឆ្នាំ១៩៧០ ហើយវាត្រូវបានចំណាយលើការទិញគ្រឿងអាវុធ និងលើការឧបត្ថម្ភដល់ក្រុមយោធាប្រតិព័ន្ធ និងក្រុមភេរវកររាប់សិបក្រុមនៅជុំវិញពិភពលោក។[៦១][៦២][៦៣] នៅឆ្នាំ១៩៨៦ អាមេរិកបានលួចធ្វើការវាយប្រហារតាមអាកាសដែលបម្រុងមកសម្លាប់កាដាហ្វីប៉ុន្តែវាត្រូវទទួលបរាជ័យទាំងស្រុង។ ទីបំផុតលីប៊ីត្រូវបានអង្គការសហប្រជាជាតិដាក់ទណ្ឌកម្មបន្ទាប់ពីកងកម្លាំងខ្លួនបានបាញ់ទម្លាក់យន្តហោះពាណិជ្ជកម្មមួយគ្រឿងដែលបានសម្លាប់មនុស្សចំនួន ២៧០ នាក់។[៦៤]

សង្គ្រាមស៊ីវិលលើកទីមួយ

សង្គ្រាមស៊ីវិលលើកទីមួយបានផ្ទុះឡើងនៅអំឡុងចលនាវស្សានរដូវអារ៉ាប់ពោលគឺមហាបាតុកម្មប្រឆាំងនឹងរបបផ្តាច់ការនៅតាមប្រទេសអារ៉ាប់ភាគច្រើន ចំណែកឯប្រទេសលីប៊ីវិញបានធ្លាក់ចូលក្នុងវិបត្តិមួយនេះចាប់ផ្តើមពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១១។[៦៥] ខុសពីរបបផ្តាច់ការនៅក្នុងប្រទេសអេហ្ស៊ីបនិងទុយនេស៊ីដែលបានដួលរលំភ្លាមៗ របបរបស់កាដាហ្វីបានព្យាយាមបង្ក្រាបមហាជនបះបោរវិញដែលជាហេតុនាំឱ្យចលនាបះបោរនៅលីប៊ីមានភាពជាប់គាំង។[៦៦] សេចក្តីប្រកាសប្រឆាំងដំបូងបានលេចចេញឡើងនៅលើបណ្តាញអ៊ីនធឺណិតដោយក្រុមប្រឹក្សាជាតិអន្តរកាលបណ្តោះអាសន្នដែលបានប្រកាសខ្លួនឯងជារដ្ឋាភិបាលជំនួសថ្មីនៃប្រទេស។ ទីប្រឹក្សាជាន់ខ្ពស់របស់កាដាហ្វីម្នាក់បានឆ្លើយតបដោយការបង្ហោះសារនៅលើបណ្តាញធ្វីតធឺថាគាត់បានលាលែងពីតំណែង ចាកចោលស្រុក និងថែមទាំងណែនាំឱ្យកាដាហ្វីធ្វើតាមទៀតផង។[៦៧] មកដល់ថ្ងៃទី២០ ខែកុម្ភៈ ភាពចលាចលបានរីករាលដាលដល់រដ្ឋធានីទ្រីប៉ូលី។ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១១ ក្រុមប្រឹក្សាជាតិអន្តរកាលត្រូវបានបង្កើតឡើងជាផ្លូវការដើម្បីគ្រប់គ្រងតំបន់ក្រោមការកាន់កាប់របស់ក្រុមឧទ្ទាម។ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១១ អាមេរិកនិងប្រទេសជាច្រើនផ្សេងទៀតបានទទួលស្គាល់ក្រុមប្រឹក្សាថ្មីដែលដឹកនាំដោយលោកម៉ាមូដ ជីប៊្រីលជានាយករដ្ឋមន្ត្រីស្តីទីនិងជាអ្នកតំណាងស្របច្បាប់នៃប្រជាជាតិលីប៊ី ហើយបានដកការទទួលស្គាល់របស់ពួកគេលើរបបកាដាហ្វី។[៦៨][៦៩]

អង្គការស្ថាប័នរបស់អង្គការសហប្រជាជាតិរួមទាំងអគ្គលេខាធិការ អសប លោកបាន គីមូន[៧០] និងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានប្រកាសថ្កោលទោសសកម្មភាពបង្រ្កាបរបស់រដ្ឋាភិបាលលីប៊ីថាជាការបំពានច្បាប់អន្តរជាតិដោយស្ថាប័នសិទ្ធិមនុស្សបានបណ្តេញប្រទេសលីប៊ីចេញទាំងស្រុង។[៧១][៧២]

នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១១ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចលេខ ១៩៧៣[៧៣] ជាមួយនឹងសម្លេង ១០-០ និងអនុប្បវាទចំនួនប្រាំរួមមានរុស្ស៊ី ចិន ឥណ្ឌា ប្រេស៊ីល និងអាល្លឺម៉ង់។ សេចក្តីសម្រេចមួយ​នេះ​បានប្ដេជ្ញា​​បង្កើត​តំបន់​គ្មាន​ការ​ហោះហើរលើប្រទេសលីប៊ី និង​​"ប្រើ​ប្រាស់រាល់​មធ្យោបាយ​ចាំបាច់​"ដើម្បី​ការពារ​ជនស៊ីវិល​នៅក្នុង​ប្រទេស​លីប៊ី។[៧៤] នៅថ្ងៃទី១៩ ខែមីនា សកម្មភាពដំបូងរបស់សម្ព័ន្ធភាពណាតូគឺបំផ្លាញប្រព័ន្ធការពារដែនអាកាសលីប៊ីដោយយន្តហោះយោធាបារាំងបានហោះចូលដែនអាកាសលីប៊ីក្នុងបេសកកម្មឈ្លបយកការណ៍ វាយប្រហារលើគោលដៅសត្រូវ។[៧៥]

ប៉ុន្មានសប្តាហ៍ក្រោយមក កងកម្លាំងអាមេរិកបាននាំមុខគេនៅក្នុងប្រតិបត្តិការរបស់អង្គការណាតូប្រឆាំងនឹងប្រទេសលីប៊ី។ បុគ្គលិកយោធាអាមេរិកជាង ៨,០០០ នាក់ត្រូវបានបញ្ជូនតាមនាវាចម្បាំង និងយន្តហោះមកឈរជើងនៅក្នុងតំបន់ប្រទេសនេះ។[៧៦] ការគាំទ្ររបស់កងកម្លាំងអាកាសអាមេរិកនិងណាតូគឺជាមូលហេតុចម្បងដែលនាំបដិវត្តន៍លីប៊ីប្រព្រឹត្តិទៅបានដោយជោគជ័យ។[៧៧]

នៅត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០១១ យុទ្ធជនឧទ្ទាមបានចូលកាន់កាប់រដ្ឋធានីទ្រីប៉ូលី។[៧៨] នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១១ ការប្រយុទ្ធប្រឆាំងគ្នាដ៏ធំចុងក្រោយបានបញ្ចប់នៅទីក្រុងសៀតសមរភូមិទីក្រុងសៀតគឺជាសមរភូមិចម្បាំងចុងក្រោយនៃសង្រ្គាមស៊ីវិលលីប៊ីលើកទី១ ហើយជាលទ្ធផល កាដាហ្វីត្រូវបានគេចាប់ខ្លួននិងសម្លាប់ដោយកងកម្លាំងគាំទ្ររបស់ណាតូនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១១។ ទីក្រុងសៀតគឺជាបន្ទាយដ៏រឹងមាំចុងក្រោយរបស់កងកម្លាំងស្មោះស្ម័គ្រកាដាហ្វីនិងក៏ជាទីកន្លែងកំណើតរបស់គាត់ផងដែរ។ ជ័យជម្នះរបស់ក្រុមពួកឧទ្ទាមត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១១ គឺរយៈពេលបីថ្ងៃក្រោយការដួលរលំនៃទីក្រុងសៀត។

ជនជាតិលីប៊ីប្រមាណ ៣០,០០០ នាក់បានបាត់បង់ជីវិតនៅក្នុងសង្គ្រាមស៊ីវិលនេះ។[៧៩] ក្រុមប្រឹក្សាជាតិអន្តរកាលបានធ្វើការប៉ាន់ប្រមាណថាអ្នកទទួលរងរបួសមានចំនួនដល់ទៅ ៥០,០០០ នាក់។[៨០]

សម័យក្រោយរបបកាដាហ្វី និងសង្គ្រាមស៊ីវិលលើកទីពីរ

តំបន់គ្រប់គ្រងនៅក្នុងសង្គ្រាមស៊ីវិល, បានធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០៖
រដ្ឋាភិបាលដឹកនាំដោយតូប៊្រូក រដ្ឋាភិបាលនៃកិច្ចព្រមព្រៀងជាតិ ឆ្មាំសុខូបត្ថម្ភវត្ថុប្រេងកាត កុលសម្ព័ន្ធធូអារ៉ែក កុលសម្ព័ន្ធក្នុងតំបន់។

ឯកសារយោង

  1. "(អង់គ្លេស) The World Factbook Africa: Libya". The World Factbook. CIA. 18 May 2015. Archived from the original on 9 មករា 2021. Retrieved 27 តុលា 2021. {{cite web}}: Cite has empty unknown parameter: |1= (help)
  2. ២,០ ២,១ J. Tyler Dickovick (9 August 2012). Africa 2012. Stryker Post. p. 47. ល.ស.ប.អ. 978-1-61048-882-2. https://books.google.com/books?id=NdyYjQxd7uEC&pg=PA47. 
  3. ៣,០ ៣,១ "Interim Libya government assumes power after smooth handover". Ynet. 16 March 2021. Archived from the original on 26 ឧសភា 2021. Retrieved 27 តុលា 2021.
  4. អង្គការសហប្រជាជាតិ. "(អង់គ្លេស) World Population Prospects 2019". Archived from the original on 18 ធ្នូ 2020. Retrieved 27 តុលា 2021.
  5. ៥,០ ៥,១ ៥,២ ៥,៣ "IMF Database". IMF. Archived from the original on 25 កុម្ភៈ 2021. Retrieved 27 តុលា 2021.
  6. Human Development Report 2020 The Next Frontier: Human Development and the Anthropocene. United Nations Development Programme. 15 December 2020. pp. 343–346. ល.ស.ប.អ. 978-92-1-126442-5. http://hdr.undp.org/sites/default/files/hdr2020.pdf។ បានយកមក 27 តុលា 2021. 
  7. "Member States". United Nations. Archived from the original on 29 មិថុនា 2021. Retrieved 27 តុលា 2021.
  8. "(អង់គ្លេស) Publications Office – Interinstitutional style guide – Annex A5 – List of countries, territories and currencies". Europa (web portal). Archived from the original on 5 សីហា 2013. Retrieved 27 តុលា 2021.
  9. "(អង់គ្លេស) The World Factbook". Cia.gov. Archived from the original on 9 មករា 2021. Retrieved 27 តុលា 2021.
  10. "(អង់គ្លេស) The World Factbook – Central Intelligence Agency". cia.gov. Archived from the original on 9 មករា 2021. Retrieved 27 តុលា 2021.
  11. "Demographic Yearbook (3) Pop., Rate of Pop. Increase, Surface Area & Density" (PDF). United Nations Statistics Division. Archived from the original (PDF) on 14 វិច្ឆិកា 2012. Retrieved 27 តុលា 2021.
  12. "Libya Demographics Profile 2014". Indexmundi.com. 30 June 2015. Archived from the original on 4 មីនា 2016. Retrieved 27 តុលា 2021.
  13. J. Desanges, "The proto-Berbers", pp. 236–245, especially p. 237, in General History of Africa, vol. II: Ancient Civilizations of Africa (UNESCO 1990).
  14. "1969: Bloodless coup in Libya". 1 September 1969. http://news.bbc.co.uk/onthisday/hi/dates/stories/september/1/newsid_3911000/3911587.stm. 
  15. "Rival second Libyan assembly chooses own PM as chaos spreads". Reuters. 25 August 2014. https://www.reuters.com/article/us-libya-security-idUSKBN0GP0NZ20140826. 
  16. Chris Stephen. "Libyan parliament takes refuge in Greek car ferry". The Guardian. https://www.theguardian.com/world/2014/sep/09/libyan-parliament-refuge-greek-car-ferry. 
  17. "Peace talks between Libyan factions to take place in Geneva". Sun Herald. December 2017. http://www.sunherald.com/2015/08/07/6355978/peace-talks-between-libyan-factions.html. 
  18. "Libyan government offensive in Benghazi stalls as Islamists dig in". Reuters. 6 August 2015. https://www.reuters.com/article/us-libya-security-benghazi-insight-idUSKCN0QB0FK20150806. 
  19. "Libyan Civil War: Two warring factions sign 'permanent' ceasefire". The Daily Star. 24 October 2020. Archived from the original on 15 មេសា 2021. Retrieved 27 តុលា 2021.
  20. Halsall, Paul (August 1998). "The Histories', Book IV.42–43". Fordham University. Archived from the original on 9 មេសា 2013. Retrieved 28 តុលា 2021.
  21. "Cyrenaica and the Greeks". Federal Research Division of the Library of Congress. Archived from the original on 22 កញ្ញា 2012. Retrieved 27 តុលា 2021.
  22. "(អង់គ្លេស) History of Libya". The History Files. 20 October 2011. Archived from the original on 28 មករា 2013. Retrieved 28 តុលា 2021.
  23. ២៣,០ ២៣,១ ២៣,២ ២៣,៣ Bertarelli, p. 202.
  24. ២៤,០ ២៤,១ Bertarelli, p. 417.
  25. Rostovtzeff, Michael (1957). Social and Economic History of the Roman Empire (2 រ.រ.). Oxford: Clarendon. p. 364. 
  26. Cassius Dio, lxviii. 32
  27. Rodd, Francis (1925). "Kahena, Queen of the Berbers: A Sketch of the Arab Invasion of Ifrikiya in the First Century of the Hijra". Bulletin of the School of Oriental Studies. University of London. Vol. 3, No. 4. pp. 731–2.
  28. Cite error: Invalid <ref> tag; no text was provided for refs named be278
  29. Hourani, Albert (2002). A History of the Arab Peoples. Faber & Faber. p. 198. ល.ស.ប.អ. 978-0-571-21591-1. 
  30. ៣០,០ ៣០,១ ៣០,២ ៣០,៣ Bertarelli, p. 203.
  31. Hoppen, Alison (1979). The fortification of Malta by the Order of St. John, 1530–1798. Scottish Academic Press. p. 25. 
  32. Robert C. Davis (5 December 2003). Christian Slaves, Muslim Masters: White Slavery in the Mediterranean, the Barbary Coast, and Italy, 1500–1800. Palgrave Macmillan. ល.ស.ប.អ. 978-0-333-71966-4. https://archive.org/details/trent_0116405722392។ បានយកមក 31 តុលា 2021. 
  33. ៣៣,០ ៣៣,១ ៣៣,២ Bertarelli, p. 204.
  34. ៣៤,០ ៣៤,១ ៣៤,២ Bertarelli, p. 205.
  35. "(អង់គ្លេស) Timeline: Libya". BBC News. 29 January 2013. http://news.bbc.co.uk/2/hi/middle_east/country_profiles/1398437.stm. 
  36. "(អង់គ្លេស) Libya". Archived from the original on 30 មេសា 2013. Retrieved 31 តុលា 2021. {{cite web}}: Unknown parameter |encyclopedia= ignored (help)
  37. Libya profile – Timeline Archived 4 August 2012 at WebCite, BBC News Africa, 1 November 2011
  38. Mann, Michael (2006). The Dark Side of Democracy: Explaining Ethnic Cleansing. Cambridge University Press. p. 309. ល.ស.ប.អ. 978-0521538541. https://books.google.com/books?id=cGHGPgj1_tIC&pg=PA309។ បានយកមក 2 វិច្ឆិកា 2021. 
  39. Ilan Pappé, The Modern Middle East. Routledge, 2005, ISBN 0-415-21409-2, p. 26.
  40. Tecola W. Hagos (20 November 2004). "Treaty Of Peace With Italy (1947), Evaluation And Conclusion". Ethiopia Tecola Hagos. Archived from the original on 7 ធ្នូ 2012. Retrieved 2 វិច្ឆិកា 2021.
  41. "(អង់គ្លេស) Libya country profile". BBC News. 2021-03-15. https://www.bbc.com/news/world-africa-13754897. 
  42. Schiller, Jon (29 November 2009). (អង់គ្លេស) Internet View of the Arabic World. CreateSpace. pp. 161. ល.ស.ប.អ. 9781439263266. https://books.google.com/books?id=HQ-VAkIdiX0C&pg=PA161. 
  43. Blundy & Lycett 1987, p. 18.
  44. Salak, Kira. "Rediscovering Libya". National Geographic Adventure. Archived from the original on 23 កញ្ញា 2011.
  45. "Libya – History". US Department of State's Background Notes. 15 January 2013. Archived from the original on 4 មិថុនា 2019. Retrieved 7 វិច្ឆិកា 2021.
  46. Bearman, Jonathan (1986). Qadhafi's Libya. London: Zed Books. p. 72
  47. Eljahmi, Mohamed (2006). "Libya and the U.S.: Gaddafi Unrepentant". Middle East Quarterly.
  48. "Libya: History". /globaledge.msu.edu (via Michigan State University). Archived from the original on 14 ខែសីហា 2011. Retrieved 7 ខែវិច្ឆិកា 2021.
  49. "Comparative Criminology – Libya". Crime and Society. Archived from the original on 7 សីហា 2011. Retrieved 7 វិច្ឆិកា 2021.
  50. Bearman, Jonathan (1986). Qadhafi's Libya. London: Zed Books
  51. Banégas, Richard (1 January 2012). (បារាំង) La Libye révolutionnaire. KARTHALA Editions. pp. 69. ល.ស.ប.អ. 9782811106720. https://books.google.com/books?id=n1wzPrqBI8kC&pg=PA69. 
  52. Krieger, Joel (2 August 2001) (ជាen). The Oxford Companion to Politics of the World. Oxford University Press, USA. pp. 506. ល.ស.ប.អ. 9780195117394. https://books.google.com/books?id=2wd30pXJxpYC&pg=PA506. 
  53. Wynne-Jones, Jonathan (19 March 2011). "Libyan minister claims Gaddafi is powerless and the ceasefire is 'solid'". The Daily Telegraph (London). https://www.telegraph.co.uk/news/worldnews/africaandindianocean/libya/8393285/Libyan-minister-claims-Gaddafi-is-powerless-and-the-ceasefire-is-solid.html. 
  54. Robbins, James (7 March 2007). "Eyewitness: Dialogue in the desert". BBC News. http://news.bbc.co.uk/1/hi/world/africa/6425873.stm. 
  55. "Egypt Libya War 1977". Onwar.com. Archived from the original on 24 មីនា 2012. Retrieved 7 វិច្ឆិកា 2021.
  56. "A Rogue Returns". AIJAC. February 2003. Archived from the original on 1 មីនា 2003.
  57. "African Countries by GDP Per Capita > GDP Per Capita (most recent) by Country". nationmaster.com. Archived from the original on 16 កក្កដា 2011. Retrieved 7 វិច្ឆិកា 2021.
  58. ៥៨,០ ៥៨,១ Azad, Sher (22 October 2011). "Gaddafi and the media". Daily News (Colombo). http://www.dailynews.lk/2011/10/22/fea02.asp. 
  59. "Zimbabwe: Reason Wafavarova – Reverence for Hatred of Democracy". The Herald (Harare). 21 July 2011. http://allafrica.com/stories/201107210928.html. 
  60. Shimatsu, Yoichi (21 October 2011). "Villain or Hero? Desert Lion Perishes, Leaving West Explosive Legacy". New America Media. Archived from the original on 22 តុលា 2011. Retrieved 7 វិច្ឆិកា 2021.
  61. "Endgame in Tripoli". The Economist (London). 24 February 2011. http://www.economist.com/node/18239888. 
  62. Geoffrey Leslie Simons. Libya: the struggle for survival. p. 281. 
  63. St. John, Ronald Bruce (1 December 1992). "Libyan terrorism: the case against Gaddafi". Contemporary Review.
  64. "Pan Am Flight 103 Bombing – 1988 Lockerbie Bombing Led to Libyan Convictions". Terrorism.about.com. Archived from the original on 2 មេសា 2012. Retrieved 7 វិច្ឆិកា 2021.
  65. "(អង់គ្លេស) Live Blog – Libya". Al Jazeera. 17 February 2011. Archived from the original on 23 កុម្ភៈ 2011. Retrieved 11 វិច្ឆិកា 2021.
  66. Pollack, Kenneth M., រៀ. (1 January 2011). The Arab awakening: America and the transformation of the Middle East. Washington, DC: Brookings Institution. ល.ស.ប.អ. 9780815722267. http://oskicat.berkeley.edu/record=b18588098~S1។ បានយកមក 20 November 2016. 
  67. Hussain1 Howard2, Muzammil M.1Philip N.2 (2013). Democracy's Fourth Wave?: Digital Media and the Arab Spring. New York: Oxford University Press. pp. 23. ល.ស.ប.អ. 978-0-19-993697-7. 
  68. "The Council"International Recognition". National Transitional Council (Libya). 1 ខែមីនា 2011. Archived from the original on 26 ខែកញ្ញា 2011. Retrieved 11 ខែវិច្ឆិកា 2021.
  69. "(អង់គ្លេស) Libya: France recognises rebels as government". BBC News. 10 March 2011. https://www.bbc.co.uk/news/world-africa-12699183. 
  70. "Ban Ki-moon blasts Gaddafi; calls situation dangerous". Hindustan Times (New Delhi). 24 February 2011. http://www.hindustantimes.com/Ban-Ki-moon-blasts-Gaddafi-calls-situation-dangerous/Article1-666108.aspx. 
  71. "Some backbone at the U.N.". Los Angeles Times. 26 February 2011. https://www.latimes.com/news/opinion/editorials/la-ed-libya-20110226,0,6927383.story. 
  72. "Libya Expelled from UN Human Rights Council". Sofia News Agency. 2 March 2011. http://www.novinite.com/view_news.php?id=125800. 
  73. Jeffrey Scott Shapiro; Kelly Riddell (28 January 2015). "Exclusive: Secret tapes undermine Hillary Clinton on Libyan war". The Washington Times. http://www.washingtontimes.com/news/2015/jan/28/hillary-clinton-undercut-on-libya-war-by-pentagon-/print/. 
  74. United Nations (17 March 2011)។ "Security Council authorizes 'all necessary measures' to protect civilians in Libya"។ Press releasehttps://www.un.org/apps/news/story.asp?NewsID=37808។ បានយកមក 11 វិច្ឆកា 2021 
  75. Marcus, Jonathan (19 March 2011). "French military jets open fire in Libya". BBC News. https://www.bbc.co.uk/news/world-africa-12795971. 
  76. "NATO operations in Libya". The Guardian, London, 22 May 2011. 22 May 2011. Archived from the original on 24 មិថុនា 2014. Retrieved 11 វិច្ឆិកា 2021.
  77. "The hidden story of airpower in Libya (and what it means for Syria)". Foreign Policy. 11 February 2013. Archived from the original on 4 មីនា 2016. Retrieved 11 វិច្ឆិកា 2021.
  78. Richburg, Keith B. (22 August 2011). "Gaddafi's rule crumbling as rebels enter heart of Tripoli". The Washington Post. https://www.washingtonpost.com/world/middle-east/libyan-rebels-converging-on-tripoli/2011/08/21/gIQAbF3RUJ_story.html. 
  79. Laub, Karin (8 September 2011). "Libyan estimate: At least 30,000 died in the war". The Guardian. Associated Press (London). https://www.theguardian.com/world/feedarticle/9835879. 
  80. Milne, Seumas (26 October 2011). "If the Libyan war was about saving lives, it was a catastrophic failure | Seumas Milne". The Guardian. ល.ត.ម.អ. 0261-3077. https://www.theguardian.com/commentisfree/2011/oct/26/libya-war-saving-lives-catastrophic-failure.