បក្សបដិវត្តន៍ប្រជាជនឡាវ៖ ភាពខុសគ្នារវាងកំណែនានា

ពីវិគីភីឌា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
ស្លាក: កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត Advanced mobile edit
ស្លាក: កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត Advanced mobile edit
បន្ទាត់ទី៥១៖ បន្ទាត់ទី៥១៖


នៅឆ្នាំ១៩៧៨ បក្សបដិវត្តន៍ប្រជាជនឡាវបានបន្តដំណើរផ្លាស់ប្តូរសង្គមជាតិរបស់ខ្លួនតាមរយៈកសិកម្មសមូហភាព។{{sfn|Stuart-Fox|2008a|p=191}} បើយោងទៅតាមអ្នកសារព័ត៌មាននិងជាប្រវត្តិវិទូម្នាក់បានឱ្យដឹងថា បក្សបដិវត្តន៍ជឿថា "ផលិតភាពនៃកសិកម្មអាចលើកឡើងបានតាមរយៈសេដ្ឋកិច្ចនៃមាត្រដ្ឋាន (ដោយភាពស្រដៀងគ្នាជាមួយគំរូឧស្សាហកម្ម) ហើយវាអាចសម្រេចបានតែដោយកម្មសិទ្ធិសមូហភាពនៃមធ្យោបាយផលិតកម្មប៉ុណ្ណោះ។ ពួក​គេ​បាន​បន្តលើក​ឡើង​ថា សហករណ៍​អាច​បង្កើន​ការ​ប្រើ​ប្រាស់​ធាតុ​ចូល​ទំនើប​ៗ​ក្នុង​វិស័យ​កសិកម្ម"។{{sfn|Stuart-Fox|2008a|p=192}} គោលដៅពីរចម្បងនៃដំណើរការសមូហភាពគឺ (១) លុបបំបាត់កម្មសិទ្ធិឯកជននៅជនបទ និង (២) ពង្រឹងការគ្រប់គ្រងនយោបាយនៅក្នុងតំបន់ដែលធ្លាប់គ្រប់គ្រងដោយរាជរដ្ឋាភិបាលឡាវ។{{sfn|Stuart-Fox|2008a|p=193}} សមូហនីយកម្មបានបញ្ជាក់ឱ្យឃើញថាវាគឺលំបាកក្នុងការអនុវត្តជាងនៅក្នុងទ្រឹស្តី ហើយវិស័យជាច្រើនបានចេញប្រឆាំងនឹងគោលនយោបាយមួយនេះ។{{sfn|Stuart-Fox|2008a|p=193}} អាស្រ័យហេតុនេះ គណៈកម្មាធិការបជ្ឈឹមបក្សក៏បានបោះបង់គោលនយោបាយសមូហនីយកម្មចោលនៅក្នុងឆ្នាំ១៩៨១។{{sfn|Stuart-Fox|2008a|p=194}} ជាជាងព្យាយាមបង្កើតសង្គមសមូហភាព បក្សបដិវត្តន៍ប្រជាជនឡាវបានចាប់ផ្តើមផ្តោតលើការប្រើប្រាស់ឧបករណ៍កសិកម្មទំនើបដើម្បីបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច។{{sfn|Stuart-Fox|2008a|p=195}} ដល់ត្រឹមឆ្នាំ១៩៨៨ លោកកៃសន ព្រហ្មវិហារបានទទួលស្គាល់ថាគោលនយោបាយសមូហភាពបានបរាជ័យទាំងស្រុង៖ "គោលនយោបាយសមូហភាពពីមុនរបស់យើងគឺស្ថិតក្នុងទម្រង់ចាស់បុរាណដែលប្រទេសសង្គមនិយមដទៃទៀតអនុវត្ត។ បន្ទាប់ពីបានធ្វើការស៊ើបអង្កេតមួយចំនួនអំពីស្ថានភាពជាក់ស្តែងនៅប្រទេសឡាវ យើងបានសម្រេចចិត្តផ្លាស់ប្តូរទិសដៅដោយចាប់ផ្តើមពីគ្រួសារ"។{{sfn|Stuart-Fox|2008a|p=195}} ពីរឆ្នាំក្រោយមកគឺនៅក្នុងឆ្នាំ១៩៩០ ស្ថាប័នសហករណ៍កសិកម្មទាំងអស់ដែលមានវត្តមានក្នុងស្រុកត្រូវបានលុបបំបាត់ចោល។{{sfn|Stuart-Fox|2008a|p=196}}
នៅឆ្នាំ១៩៧៨ បក្សបដិវត្តន៍ប្រជាជនឡាវបានបន្តដំណើរផ្លាស់ប្តូរសង្គមជាតិរបស់ខ្លួនតាមរយៈកសិកម្មសមូហភាព។{{sfn|Stuart-Fox|2008a|p=191}} បើយោងទៅតាមអ្នកសារព័ត៌មាននិងជាប្រវត្តិវិទូម្នាក់បានឱ្យដឹងថា បក្សបដិវត្តន៍ជឿថា "ផលិតភាពនៃកសិកម្មអាចលើកឡើងបានតាមរយៈសេដ្ឋកិច្ចនៃមាត្រដ្ឋាន (ដោយភាពស្រដៀងគ្នាជាមួយគំរូឧស្សាហកម្ម) ហើយវាអាចសម្រេចបានតែដោយកម្មសិទ្ធិសមូហភាពនៃមធ្យោបាយផលិតកម្មប៉ុណ្ណោះ។ ពួក​គេ​បាន​បន្តលើក​ឡើង​ថា សហករណ៍​អាច​បង្កើន​ការ​ប្រើ​ប្រាស់​ធាតុ​ចូល​ទំនើប​ៗ​ក្នុង​វិស័យ​កសិកម្ម"។{{sfn|Stuart-Fox|2008a|p=192}} គោលដៅពីរចម្បងនៃដំណើរការសមូហភាពគឺ (១) លុបបំបាត់កម្មសិទ្ធិឯកជននៅជនបទ និង (២) ពង្រឹងការគ្រប់គ្រងនយោបាយនៅក្នុងតំបន់ដែលធ្លាប់គ្រប់គ្រងដោយរាជរដ្ឋាភិបាលឡាវ។{{sfn|Stuart-Fox|2008a|p=193}} សមូហនីយកម្មបានបញ្ជាក់ឱ្យឃើញថាវាគឺលំបាកក្នុងការអនុវត្តជាងនៅក្នុងទ្រឹស្តី ហើយវិស័យជាច្រើនបានចេញប្រឆាំងនឹងគោលនយោបាយមួយនេះ។{{sfn|Stuart-Fox|2008a|p=193}} អាស្រ័យហេតុនេះ គណៈកម្មាធិការបជ្ឈឹមបក្សក៏បានបោះបង់គោលនយោបាយសមូហនីយកម្មចោលនៅក្នុងឆ្នាំ១៩៨១។{{sfn|Stuart-Fox|2008a|p=194}} ជាជាងព្យាយាមបង្កើតសង្គមសមូហភាព បក្សបដិវត្តន៍ប្រជាជនឡាវបានចាប់ផ្តើមផ្តោតលើការប្រើប្រាស់ឧបករណ៍កសិកម្មទំនើបដើម្បីបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច។{{sfn|Stuart-Fox|2008a|p=195}} ដល់ត្រឹមឆ្នាំ១៩៨៨ លោកកៃសន ព្រហ្មវិហារបានទទួលស្គាល់ថាគោលនយោបាយសមូហភាពបានបរាជ័យទាំងស្រុង៖ "គោលនយោបាយសមូហភាពពីមុនរបស់យើងគឺស្ថិតក្នុងទម្រង់ចាស់បុរាណដែលប្រទេសសង្គមនិយមដទៃទៀតអនុវត្ត។ បន្ទាប់ពីបានធ្វើការស៊ើបអង្កេតមួយចំនួនអំពីស្ថានភាពជាក់ស្តែងនៅប្រទេសឡាវ យើងបានសម្រេចចិត្តផ្លាស់ប្តូរទិសដៅដោយចាប់ផ្តើមពីគ្រួសារ"។{{sfn|Stuart-Fox|2008a|p=195}} ពីរឆ្នាំក្រោយមកគឺនៅក្នុងឆ្នាំ១៩៩០ ស្ថាប័នសហករណ៍កសិកម្មទាំងអស់ដែលមានវត្តមានក្នុងស្រុកត្រូវបានលុបបំបាត់ចោល។{{sfn|Stuart-Fox|2008a|p=196}}

នៅឆ្នាំ១៩៨៦ ក្នុងសមាជជាតិលើកទី៨ បក្សនេះបានចាប់ផ្តើមរុះរើប្រព័ន្ធផែនការសេដ្ឋកិច្ចរបស់ខ្លួនដែលយកគំរូតាមសហភាពសូវៀត។{{sfn|Stuart-Fox|2008a|p=197}} នៅក្នុងរបាយការណ៍នយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សលើកទីបី លោកកៃសន ព្រហ្មវិហារបានកត់សម្គាល់ថា "ចំណុចខ្វះខាតចម្បងរបស់យើងគឺស្ថិតនៅលើអត្ថវិស័យនិយមនិងសេចក្តីរវៀសរវៃ នៅក្នុងទំនោររបស់យើងក្នុងការលុបបំបាត់វិស័យសេដ្ឋកិច្ចដែលមិនមែនជាសង្គមនិយមភ្លាមៗ...យើងគឺទំនោរទៅរក[[សមភាពនិយម]]។ ជាលទ្ធផល យើងមិនបានលើកទឹកចិត្តកម្មករល្អៗដែលមានផលិតភាពការងារខ្ពស់"។{{sfn|Stuart-Fox|2008a|p=197}} នៅក្រោមគោលការណ៍"គណនេយ្យសេដ្ឋកិច្ចសង្គមនិយម" បក្សបដិវត្តន៍ប្រជាជនឡាវបានចាប់ផ្តើមបំបែកសហគ្រាសរដ្ឋចេញពីសមូហកម្មរដ្ឋដោយបង្ខំឱ្យសហគ្រាសទាំងនោះដំណើរការទៅតាម[[ទីផ្សារសេរី]]វិញ។{{sfn|Stuart-Fox|2008a|p=198}} នៅឆ្នាំ១៩៨៨ ដោយសារតែកើតមានវិបត្តិនយោបាយនៅ[[ប្លុកខាងកើត|ប្លុកបូព៌ា]]និងសហភាពសូវៀត កំណែទម្រង់បន្ថែមត្រូវបានធ្វើឡើងនៅប្រទេសឡាវ។{{sfn|Stuart-Fox|2008a|p=198}} ក្រមច្បាប់សម្រាប់ការវិនិយោគពីបរទេសត្រូវបានអនុម័តហើយការបណ្តាក់ទុនរួមត្រូវបានជម្រុញអនុវត្ត។{{sfn|Stuart-Fox|2008a|p=198}} ហេតុផលដ៏សំខាន់ពីក្រោយការផ្លាស់ប្តូរទាំងនេះគឺការធ្លាក់ចុះយ៉ាងខ្លាំងនៃជំនួយបរទេសដែលឡាវតែងពឹងផ្អែកដែលក្នុងនោះ ៧០ ភាគរយមានប្រភពមកពីសហភាពសូវៀតនិងប្លុកបូព៌ា។{{sfn|Stuart-Fox|2008a|p=198}} នៅក្នុងឆ្នាំ១៩៨៨ ជំនួយបរទេសសរុបពីប្លុកបូព៌ាមានចំនួនស្មើនឹង ៥២ លានដុល្លារអាមេរិក។ ត្រឹមឆ្នាំ១៩៨៩ វាបានធ្លាក់មកត្រឹមមួយលានដុល្លារអាមេរិកហើយដល់ឆ្នាំ១៩៩០ ឡាវក៏លែងទទួលបានថវិកាជំនួយតទៅទៀត។{{sfn|Stuart-Fox|2008a|p=198}}

ការដួលរលំនៃរបបកុម្មុយនីស្តនៅប៉ែកអឺរ៉ុបបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រទេសឡាវ។ សិស្សានុសិស្សក្នុងស្រុកមួយចំនួនបានចាប់ផ្តើមរិះគន់ភាពផ្តាច់មុខរបស់បក្សបដិវត្តន៍លើអំណាចរដ្ឋ ហើយបានចាប់ផ្តើមអំពាវនាវឱ្យមានប្រព័ន្ធពហុបក្ស។{{sfn|Stuart-Fox|2008a|p=200}} សកម្មភាពរបស់សិស្សទាំងនោះត្រូវបានគាំទ្រដោយក្លិបសង្គមប្រជាធិបតេយ្យដែលជាក្រុមបញ្ញវន្តឡាវចំនួនសែសិបនាក់។{{sfn|Stuart-Fox|2008a|p=200}} ដោយយល់ឃើញគំនិតពីក្រោយព្រឹត្តិការណ៍បែបនេះ មន្ត្រីបក្សបដិវត្តន៍ប្រជាជនមួយរូបគឺលោក [[ថងសុគ សៃសាងឃី]]ដែលជាអនុរដ្ឋមន្ត្រីទទួលបន្ទុកខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានដាក់លិខិតលាលែងពីតំណែងជាចំហ ហើយបានចោទប្រកាន់រិះគុណបក្សថាបានបង្កើត "របបរាជានិយមកុម្មុយនីស្ត" និង "រាជវង្សក្នុងការិយាល័យនយោបាយ" ដោយនេះគឺជាការសម្តៅទៅលើកំណើនឥទ្ធិពលរបស់កូនចៅថ្នាក់ដឹកនាំនៅក្នុងជួររដ្ឋាភិបាល។{{sfn|Stuart-Fox|2008a|p=200}} បក្សបដិវត្តន៍ប្រជាជនឡាវបានប្រតិកម្មយ៉ាងខ្លាំងនឹងការចោទប្រកាន់នេះហើយជាលទ្ធផលលោកសៃសាងឃីរួមជាមួយនឹងអនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងផែនការលោកលតស្មី ខាំភួយ និងមន្ត្រីក្រសួងយុត្តិធម៌លោកប៉េង ស័កចិត្តពង្សត្រូវបានរដ្ឋាភិបាលឡាវចាប់ដាក់ពន្ធនាគារនៅអំឡុងខែតុលា ឆ្នាំ១៩៩០ និងបានកាត់ទោសជាប់ពន្ធនាគារបន្តរយៈពេលដប់បួនឆ្នាំនៅអំឡុងខែវិច្ឆិកា ឆ្នាំ១៩៩២។{{sfn|Stuart-Fox|2008a|p=200}} ក្រោយមកនៅឆ្នាំដដែរនោះ រដ្ឋធម្មនុញ្ញថ្មីមួយត្រូវបានអនុម័តដែលគេបានចែងថា ឡាវគឺជារដ្ឋប្រកាន់"[[របបផ្តាច់ការ]][[ប្រជាធិបតេយ្យ]][[ប្រជាជន]]នៅក្រោមអំណាចដឹកនាំរបស់បក្សបដិវត្តន៍ប្រជាជនឡាវ"។{{sfn|Stuart-Fox|2008a|p=201}} លោក[[ខាំតៃ ស៊ីផាន់ដុន]]ដែលជាសមាជិក​ការិយាល័យ​នយោបាយ​ម្នាក់នាពេលនោះ​បាន​ថ្លែងថា "បក្ស​យើងគឺជា​គណបក្ស​តែមួយគត់​ដែល​ប្រជាពលរដ្ឋ​ជឿទុកចិត្ត​លើ​។ គ្រប់​ការ​បង្ខូច និង​ការ​ប៉ុនប៉ង​ធ្វើ​យឱ្យខូច​តួនាទី​ថ្នាក់ដឹកនាំណាម្នាក់​របស់​បក្ស​នឹងត្រូវ​បាន​ចាត់ទុក​ជារឿង​ផ្ទុយ​នឹងប្រវត្តិសាស្ត្រពិត និងផលប្រយោជន៍ជាតិរួម"។{{sfn|Stuart-Fox|2008a|p=200}}

បន្ទាប់ពីបានបម្រើការអស់រយៈពេលដប់បួនឆ្នាំជាអគ្គលេខាធិការបក្ស លោកខាំតៃ ស៊ីផាន់ដុនបានសម្រេចលាចេញពីតំណែងនៅក្នុងឆ្នាំ២០០៦ ហើយត្រូវបានបន្តដោយលោក[[ឈុំម៉ាលី សៃយ៉ាសាន]]ដែលបានបម្រើការរយៈពេលដប់ឆ្នាំបន្ទាប់។{{sfn|Gunn|2007|p=183–4}} នៅឆ្នាំ២០១៦ តំណែងលោកសៃយ៉ាសានត្រូវបានស្នងដោយ[[ប៊ុនយ៉ាង វរៈចិត្ត]]ដែលបានបម្រើការរហូតដល់ឆ្នាំ២០២១{{sfn|Gunn|2017|p=206}} ហើយត្រូវបានស្នងបន្តទៀតដោយអគ្គលេខាធិការបក្សបដិវត្តន៍បច្ចុប្បន្នគឺលោក[[ថងលូន ស៊ីស៊ូលីត]]។<ref>{{cite web| url = https://www.reuters.com/article/us-laos-politics/laos-communist-party-names-pm-thongloun-as-new-leader-idUSKBN29K0YU | title = Laos Communist Party names PM Thongloun as new leader | publisher = [[Reuters]]|date=15 January 2021|access-date=29 វិច្ឆិកា 2021}}</ref>

==រដ្ឋាភិបាល==


==ឯកសារយោង==
==ឯកសារយោង==

កំណែនៅ ម៉ោង១១:០៨ ថ្ងៃច័ន្ទ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១

បក្សបដិវត្តន៍ប្រជាជនឡាវ
ພັກປະຊາຊົນປະຕິວັດລາວ
បក្សប្រជាជនបដិវត្តន៍ឡាវ
អង្គលេខាធិការបក្សថងលូន ស៊ីស៊ូលីត
សមាជិកអចិន្ត្រៃយ៍ប៊ុនថង ជីតម៉ានី
បង្កើត២២ ឧសភា ១៩៥៥
បក្សមុនគណបក្សកុម្មុយនិស្តឥណ្ឌូចិន
ទីស្នាក់ការកណ្ដាលវៀងចន្ទន៍
សារព័តមានប្រជាជន
ស្លាបយុវជនសហភាព​យុវជន​បដិវត្តន៍​ប្រជាជនឡាវ
ស្លាបយោធាកងកម្លាំងប្រដាប់អាវុធប្រជាជនឡាវ
សមាជិកភាព  (២០២១)៣៤៨,៦៨៦
មនោគមវិជ្ជា
ទំនាក់ទំនងអន្តរជាតិកិច្ចប្រជុំនៃបក្សកុម្មុយនិស្តនិងពលករអន្តរជាតិ
រដ្ឋសភា
១៥៨ / ១៦៤
គេហទំព័រ
pccob.gov.la
ទង់គណបក្ស
នយោបាយនៅឡាវ
គណបក្សនយោបាយ
ការបោះឆ្នោត

បក្សបដិវត្តន៍ប្រជាជនឡាវ (ភាសាលាវ៖ ພັກປະຊາຊົນປະຕິວັດລາວ, បក្សប្រជាជនបដិវត្តន៍ឡាវ) គឺ​ជា​គណបក្ស​កាន់​អំណាចនយោបាយ​តែ​មួយ​គត់​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ។ ឯកាធិភាពរបស់បក្សនេះលើអំណាចរដ្ឋត្រូវបានបញ្ជាក់ដោយមាត្រាបីនៃរដ្ឋធម្មនុញ្ញប្រទេសឡាវ ហើយវាដឹកនាំប្រទេសជាប្រព័ន្ធឯកភូតពោលគឺរដ្ឋាភិបាលមានការគ្រប់គ្រងមជ្ឈការលើសេដ្ឋកិច្ច និងយោធាប្រទេស។

បក្សបដិវត្តន៍ប្រជាជនឡាវត្រូវបានបង្កើតឡើងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ១៩៥៥ ដោយអតីតសមាជិកនៃគណបក្សកុម្មុយនិស្តឥណ្ឌូចិន។ ក្រោយនិម្មិតកម្ម បក្សនេះបានដឹកនាំការបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលឡាវ និងថែមទាំងបានគាំទ្រកងកម្លាំងវៀតណាមខាងជើងនៅក្នុងសង្រ្គាមប្រឆាំងនឹងសហរដ្ឋអាមេរិកទៀតផង។ ជាលទ្ធផលនៃការបះបោរខាងលើ បក្សបដិវត្តន៍ប្រជាជនឡាវបានឡើងដណ្តើមអំណាចដោយជោគជ័យនៅចុងឆ្នាំ១៩៧៥។ ក្នុងអំឡុងពេលឆ្នាំដំបូងៗក្រោមការដឹកនាំរបស់ខ្លួន បក្សនេះបានពង្រឹងការគ្រប់គ្រងរបស់រដ្ឋលើសង្គម និងបានព្យាយាមបង្កើតសេដ្ឋកិច្ចផែនការដោយផ្អែកលើគំរូរបស់សូវៀត។ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ដោយឃើញមានកំណែទម្រង់ទីផ្សារសេរីនៅក្នុងប្រទេសចិននិងវៀតណាម បក្សនេះក៏ចាប់ផ្តើមធ្វើកំណែទម្រង់សេដ្ឋកិច្ចតាមដូចជា ការធ្វើឯកជនភាវូបនីយកម្មក្រុមហ៊ុនរដ្ឋ និងបង្កើតកម្មសិទ្ធិឯកជនឡើងវិញ។

ប្រជាធិបតេយ្យមជ្ឈិមនិយមគឺជាគោលគំនិតដែលបង្កើតឡើងដោយមេដឹកនាំសូវៀតលោកវ្លាឌីមៀរ លេនីនហើយវាក៏ជាជាទម្រង់រចនាសម្ព័ន្ធរបស់បក្សនេះផងដែរ។ គណៈកម្មាធិការបជ្ឈឹមបក្សគឺត្រូវបានគេបោះឆ្នោតជ្រើសរើសនៅក្នុងសមាជជាតិដែលត្រូវជាស្ថាប័នខ្ពស់បំផុតរបស់បក្ស។ នៅចន្លោះសម័យកិច្ចប្រជុំ​សមាជនីមួយៗ​ គណៈកម្មាធិការ​មជ្ឈិមបក្សគឺ​ជា​អ្នក​ធ្វើ​រាល់សេចក្តី​សម្រេចកំពូលៗទាំងឡាយដែលទាក់​ទង​នឹង​កិច្ចការ​របស់បក្ស។ បន្ទាប់ពីបញ្ចប់សមាជ គណៈកម្មាធិការមជ្ឈិមបក្សនឹងត្រូវជ្រើសតាំងការិយាល័យនយោបាយនិងលេខាធិការដ្ឋាន និងព្រមទាំងអគ្គលេខាធិការបក្សផងដែរពោលគឺមន្ត្រីខ្ពស់បំផុតរបស់បក្ស។ នៅចន្លោះសម័យប្រជុំនៃគណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយគឺជាស្ថាប័នធ្វើសេចក្តីសម្រេចខ្ពស់បំផុត។ គិតត្រឹមឆ្នាំ២០២១ ការិយាល័យនយោបាយលើកទី ១១ មានសមាជិកចំនួន ១៣ រូប។ មេដឹកនាំគណបក្សបច្ចុប្បន្នគឺលោកថងលូន ស៊ីស៊ូលីតហើយលោកក៏កំពុងកាន់តំណែងមួយចំនួនទៀតផងដែរមានដូចជា អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្ស ប្រធានគណៈកម្មការការពារជាតិនិងសន្តិសុខសាធារណៈ និងនាយករដ្ឋមន្ត្រីឡាវពោលគឺប្រមុខរដ្ឋាភិបាល។

បក្សបដិវត្តន៍ប្រជាជនឡាវគឺប្តេជ្ញាស្មោះត្រង់ចំពោះលទ្ធិកុម្មុយនីស្ត ហើយតែងតែបានចូលរួមក្នុងកិច្ចប្រជុំនៃគណបក្សកុម្មុយនីស្តនិងកម្មករអន្តរជាតិ។ យោងតាមលក្ខន្តិកៈរបស់បក្ស គណបក្សខ្លួនគឺប្រកាន់ខ្ជាប់នូវលទ្ធិម៉ាក្ស–លេនីន និងគោលគំនិតកៃសន ព្រហ្មវិហារ។ បន្ទាប់ពីបានឡើងកាន់អំណាចនៅក្នុងឆ្នាំ១៩៧៥ គណបក្សនេះបានរុះរកវិធីលុបបំបាត់ចោលនូវផលិតកម្មមូលធននិយមភ្លាមៗដើម្បីចាក់គ្រឹះមូលដ្ឋានបង្កើតសង្គមនិយម។ នៅទស្សវត្សរ៍ឆ្នាំ១៩៩០ ទិសដៅរបស់បក្សត្រូវបានផ្លាស់ប្តូរដោយថ្នាក់ដឹកនាំរបស់វាជឿថា ប្រទេសឡាវនូវខ្វះការអភិវឌ្ឍន៍ច្រើនដើម្បីសម្រេចកសាងសង្គមនិយម។ ដូច្នេះ បក្សមួយនេះក៏បានប្រើប្រាស់មូលធននិយមរបស់រដ្ឋជាឧបករណ៍សម្រាប់ធ្វើការឆ្ពោះទៅរកសង្គមនិយម។

ប្រវត្តិ

ដើមកំណើត និងបដិវត្តន៍ជាតិប្រជាធិបតេយ្យ (១៩៤៥–១៩៧៥)

បក្សបដិវត្តន៍ប្រជាជនឡាវគឺកើតចេញពីគណបក្សកុម្មុយនិស្តឥណ្ឌូចិនដែលត្រូវបានបង្កើតឡើងដោយមេដឹកនាំកុម្មុយនីស្តវៀតណាមឈ្មោះហូ ជីមិញនៅអំឡុងខែកុម្ភៈ ឆ្នាំ១៩៣០ តាមបញ្ជាពីអង្គការកុម្មុយនីស្តអន្តរជាតិ[១] បក្សកុម្មុយនីស្តឥណ្ឌូចិនមានភារកិច្ច "កម្ចាត់កាកសំណល់សក្តិភូមិ ចែកចាយដីធ្លីទៅឱ្យអ្នកស្រែចម្ការ ផ្ដួលរំលំរបបចក្រពត្តិនិយម និងធ្វើឱ្យតំបន់ឥណ្ឌូចិនទាំងមូលទទួលឯករាជ្យពេញលេញ"។[១] ដំបូងឡើយគណបក្សមួយនេះមានឈ្មោះថា"បក្សកុម្មុយនីស្តវៀតណាម"ក៏ព្រោះតែសមាជិកភាគច្រើនជាជនជាតិវៀតណាម ប៉ុន្តែអង្គការកុម្មុយនីស្តអន្តរជាតិបានសម្តែងនូវការមិនពេញចិត្តពីព្រោះឈ្មោះរបស់វានេះបានបង្ហាញពីអត្តសញ្ញាណជាតិវៀតណាមតែមួយដោយអង្គការនេះជឿថា កម្មករពលករវៀតណាម ខ្មែរ និងឡាវគឺមានភាពដូចគ្នាច្រើនជាងភាពខុសគ្នា។[១] ទោះជាបានប្តូរឈ្មោះមក"គណបក្សឥណ្ឌូចិន"មែនប៉ុន្តែតាមការពិត បក្សនេះនូវតែគ្រប់គ្រងនិងដឹកនាំដោយជនជាតិវៀតណាមរហូតទាន់តែដល់ថ្ងៃរំលាយបក្សជាផ្លូវការពោលគឺនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៤៥ នៅពេលដែលបដិវត្តន៍ជាតិប្រជាធិបតេយ្យបានប្រកាសដំណើរការនៅក្នុងតំបន់ឥណ្ឌូចិន។[១] នៅក្នុងឆ្នាំ១៩៤៦ សមាជិកបក្សឥណ្ឌូចិនសម្ងាត់មួយចំនួនបានចាប់ផ្តើមចេញរកកេណ្ឌកម្មាភិបាលកុម្មុយនីស្តជនជាតិឡាវឱ្យចូលរួមក្នុងចលនារបស់ខ្លួន។[១] លោកកៃសន ព្រហ្មវិហារដែលមានដើមកំណើតជាជនជាតិឡាវកាត់វៀតណាមត្រូវបានគេជ្រើសរើសជាសមាជិកម្នាក់នៅចន្លោះឆ្នាំ១៩៤៦–៤៧ ខណៈដែលខ្លួនកំពុងជានិស្សិតសិក្សានៅសាកលវិទ្យាល័យទីក្រុងហាណូយ[១] តែទោះជាយ៉ាងណាក្តី កង្វះអ្នកតំណាងឡាវនូវតែជាបញ្ហាដ៏ធំមួយនៅក្នុងចលនា។[១] គិងត្រឹមខែកុម្ភៈ ឆ្នាំ១៩៥១ សមាជិកជាជនជាតិឡាវមានចំនួនតែ ៨១ នាក់ប៉ុណ្ណោះប្រើប្រៀបធៀនទៅនឹងសមាជិកសរុបចំនួន ២,០៩១ នាក់។[២]

នៅខែកុម្ភៈ ឆ្នាំ១៩៥១ បក្សឥណ្ឌូចិនលាក់មុខមួយនេះបានកោះប្រជុំសមាជជាតិលើកទីពីរហើយបានសម្រេចប្តូរឈ្មោះទៅ គណបក្សពលករវៀតណាម[៣] ភ្លាមៗបន្ទាប់ពីសមាជជាតិលើកទីពីរបានបញ្ចប់ សម្ព័ន្ធភាពវៀតណាម-ឡាវ-ខ្មែរត្រូវបានប្រកាសឡើងដោយមានការប្តេជ្ញាចិត្តរួមគ្នាប្រយុទ្ធប្រឆាំងនឹងអាណានិគមនិយមបារាំង និងចក្រពត្តិនិយមអាមេរិកនៅក្នុងតំបន់។[៣] នៅក្នុងឆ្នាំ១៩៥២ បក្សពលករវៀតណាមបានបង្កើត"គណៈកម្មាធិការដើម្បីអង្គការបក្ស"ដែលមានសមាជិកចំនួនប្រាំរូបដូចជា លោកកៃសន ព្រហ្មវិហារ (ជាលេខា) នូហាក់ ភូមសៈវ៉ាន់ ស្រីសាវត្ត កែវប៊ុនផាន ប៊ុន ពុំមហសាយ និងខាមសែន[៤][៣] ក្នុងរយៈពេលពីរឆ្នាំបន្ទាប់ បក្សពួកកុម្មុយនីស្តជាច្រើនត្រូវបាននិម្មិតឡើងនៅទូទាំងប្រទេសឡាវ។ ហើយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ១៩៥៥ សមាជប្រជុំបក្សលើកទីមួយត្រូវបានប្រព្រឹត្តិទៅនិងជាលទ្ធផល ក៏បង្កើតបានចេញជាបក្សប្រជាជនឡាវ (ប.ប.ឡ.)។[៥] ប៉ុន្តែអ្វីៗទាំងអស់មិនបានដំណើរការទៅដូចផែនការនោះទេ ព្រោះថា ប.ប.ឡ ត្រូវបានរាជរដ្ឋាភិបាលឡាវនាពេលនោះបោសសម្អាតនិងបំផ្លាញស្ទើរអស់ទាំងស្រុងនៅអំឡុងឆ្នាំ១៩៥៩។[៥] វៀតណាមខាងជើងបានប្រតិកម្មដោយបង្កើនការគាំទ្ររបស់ពួកគេចំពោះ ប.ប.ឡ. និងយោធារបស់ខ្លួនហៅប៉ៈថេតឡាវ[៦] ហើយនៅដើមទសវត្សរ៍១៩៦០ គណបក្សនេះបានគ្រប់គ្រងលើទឹកដីប្រទេសឡាវជិតពាក់កណ្តាល។[៦] ថ្វីត្បិតតែខ្លួនជាកម្លាំងនាំមុខនៅពីក្រោយសកម្មភាពបះបោរពីឆ្នាំ១៩៥៥ ដល់ឆ្នាំ១៩៧៥ មែនក៏គណបក្សនេះនូវតែបន្តរក្សាភាពសម្ងាត់របស់ខ្លួនដោយចូលចិត្តដឹកនាំសកម្មភាពរបស់ពួកគេតាមរយៈសាខារណសិរ្ស។ ជនជាតិឡាវភាគតិចណាស់ដែលបានដឹងអំពីអត្ថិភាពរបស់បក្ស ឬក៏ឈ្មោះមេដឹកនាំរបស់ខ្លួនក្នុងអំឡុងពេលនោះ។[៧] នៅខែកុម្ភៈ ឆ្នាំ១៩៧២ សមាជជាតិលើកទីពីរត្រូវបានប្រព្រឹត្តិធ្វើឡើងហើយឈ្មោះផ្លូវការរបស់បក្សក៏បានប្តូរមក "បក្សបដិវត្តន៍ប្រជាជនឡាវ" រហូតដល់សព្វថ្ងៃ។[៧]

នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ១៩៧៣ បន្ទាប់ពីឆ្លងកាត់សឹកសង្រ្គាមអស់រយៈពេលជាច្រើនឆ្នាំ ទីបំផុតកិច្ចព្រមព្រៀងសន្តិភាពមួយក៏ត្រូវបានរៀបចំធ្វើឡើងជាមួយរាជរដ្ឋាភិបាលឡាវ។[៨] រដ្ឋាភិបាលឯកភាពជាតិបណ្តោះអាសន្នត្រូវបានបង្កើតឡើងដោយមានសមាជិកជាអ្នកនយោបាយកុម្មុយនីស្តតែស្ថិតក្រោមការដឹកនាំដោយអ្នកនយោបាយរាជានិយមម្នាក់គឺសុវណ្ណភូមា[៨] ស្រដៀងគ្នាទៅនឹងវៀតណាមខាងត្បូងដែរ រាជរដ្ឋាភិបាលឡាវថ្មីនេះត្រូវប្រឈមមុខនឹងការបះបោរឥតឈប់ឈរពីឆ្នាំ១៩៧៤ ដល់ឆ្នាំ១៩៧៥។[៩] ចាប់ពីខែធ្នូ ឆ្នាំ១៩៧៤ ដល់ខែមករា ឆ្នាំ១៩៧៥ កងកម្លាំងរាជានិយមនៅស្រុកហួយសៃនៃខេត្តហួកុង (បច្ចុប្បន្នហៅហួផាន់) និងនៅតាមខេត្តខាំមួនបាននាំគ្នាងើបបះបោរប្រឆាំងនឹងរដ្ឋាភិបាលក៏ព្រោះតែវាមានទំនោរទៅរកពួកកុម្មុយនីស្ត។[៩] ប្រតិកម្មទៅនឹងព្រឹត្តិការណ៏ដែលកំពុងលាតត្រដាង ភាគីប៉ៈថេតឡាវបានចេញគ្រប់គ្រងផ្លូវសាធារណៈដែលនាំទៅដល់ទីក្រុងវៀងចន្ទន៍ដែលនាំឱ្យមានការកាត់ផ្តាច់ស្បៀងអាហារនិងគ្រឿងផ្គត់ផ្គង់ទាំងឡាយទៅរាជធានី។[៩] នៅអំឡុងខែមេសានិងខែឧសភា បាតុកម្មប្រឆាំងរាជរដ្ឋាភិបាលក្នុងក្រុងមួយបានកើតឡើងដែលជាហេតុនាំឱ្យសមាជិកគណៈរដ្ឋមន្ត្រីចំនួនប្រាំរូបសម្រេចលាលែងចេញពីតំណែង។[១០] ដើម្បីជួយស្រោចសង្គ្រោះរាជាធិបតេយ្យនៅឡាវកុំឱ្យរលាយ រាជរដ្ឋាភិបាលបានប្រកាសពីការបោះឆ្នោតថ្មីមួយសម្រាប់ឆ្នាំ១៩៧៦។[១១] នៅថ្ងៃទី២៦ ខែវិច្ឆិកា អ្នកតំណាងបក្សបដិវត្តន៍ប្រជាជនឡាវបាន"បញ្ចុះបញ្ចូល"អ្នករាជានិយមឱ្យលះបង់ទ្រព្យសម្បត្តិរាជវង្ស និងដាក់រាជ្យដោយ"ស្ម័គ្រចិត្ត"។[១២] ជាងចុងក្រោយ បក្សនេះបានកោះប្រជុំសភាតំណាងប្រជាជនទូទាំងប្រទេសនៅថ្ងៃទី១–២ ខែធ្នូ ឆ្នាំ១៩៧៥។ សមាជនោះបានរំលាយព្រះរាជាណាចក្រឡាវចោលរួចបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវឡើង និងបានប្រកាសបញ្ចប់បដិវត្តន៍ប្រជាធិបតេយ្យជាតិដែលមានអាយុកាលចំនួន ៣០ ឆ្នាំ។[១១]

បក្សកាន់អំណាច (១៩៧៥–បច្ចុប្បន្ន)

ការដួលរលំនៃរាជរដ្ឋាភិបាល និងការឡើងកាន់កាប់អំណាចរបស់បក្សពួកកុម្មុយនីស្តបានធ្វើឱ្យប្រទេសឡាវទទួលរងនូវភាពចលាចលជាច្រើនជាពិសេសគឺបញ្ហាចំណាកស្រុក។[១៣] នៅឆ្នាំ១៩៨០ ប្រជាជនឡាវប្រមាណដប់ភាគរយនៃប្រជាជនសរុបបាននាំគ្នារត់ចេញពីប្រទេស។[១៤] នៅក្នុងរយៈពេលពីរឆ្នាំក្រោយការឡើងកាន់អំណាច បក្សនេះនូវតែរក្សាភាពសម្ងាត់របស់ខ្លួន។[១៤] ឧទាហរណ៍៖ លោកកៃសន ព្រហ្មវិហារដែលជាអង្គលេខាធិការបក្សនាពេលនោះមិនសូវបានជាប្រជាជនឡាវច្រើនស្គាល់លោកនោះទេ។[១៤] មេដឹកនាំចលនាកុម្មុយនីស្តមុនឆ្នាំ១៩៧៥ មួយចំនួនដូចជាប្រធានរណសិរ្សស្នេហាជាតិឡាវលោកសុផានុវង្សត្រូវបក្សបែរក្រោយដាក់បន្ទាប់ពីបានឡើងកាន់កាប់អំណាចនយោបាយ។[១៥] រដ្ឋាភិបាលកុម្មុយនីស្តឡាវបានបិទអង្គការសារព័ត៌មានឯករាជ្យទាំងឡាយនៅក្នុងប្រទេស។ អង្គការសំខាន់ៗផ្សេងទៀតដែលមិនទាន់បានរំលាយត្រូវបានគេបង្ខំឱ្យចុះជាសមាជិកនៅក្នុងរណសិរ្សឡាវសម្រាប់ការកសាងជាតិ (រ.ឡ.ក.ជ.) ដែលជាអង្គការដ៏ធំមួយគ្រប់គ្រងដោយបក្សបដិវត្តន៍។[១៦] ដើម្បីឃោសនាទាក់ទាញប្រជាជនឱ្យគាំទ្របន្ថែម រ.ឡ.ក.ជ. បានរៀបចំធ្វើការប្រជុំទូទាំងប្រទេសដើម្បីអប់រំប្រជាជនអំពីខ្សែគំនិតរបស់បក្ស និងផ្សព្វផ្សាយអំពីលទ្ធិម៉ាក្ស–លេនីន[១៥] គោលដៅចម្បងនៃដំណើរនេះគឺដើម្បីកែប្រជាជនចាស់ឱ្យក្លាយទៅជា"មនុស្សសង្គមនិយមថ្មី"។[១៥]

នៅឆ្នាំ១៩៧៨ បក្សបដិវត្តន៍ប្រជាជនឡាវបានបន្តដំណើរផ្លាស់ប្តូរសង្គមជាតិរបស់ខ្លួនតាមរយៈកសិកម្មសមូហភាព។[១៧] បើយោងទៅតាមអ្នកសារព័ត៌មាននិងជាប្រវត្តិវិទូម្នាក់បានឱ្យដឹងថា បក្សបដិវត្តន៍ជឿថា "ផលិតភាពនៃកសិកម្មអាចលើកឡើងបានតាមរយៈសេដ្ឋកិច្ចនៃមាត្រដ្ឋាន (ដោយភាពស្រដៀងគ្នាជាមួយគំរូឧស្សាហកម្ម) ហើយវាអាចសម្រេចបានតែដោយកម្មសិទ្ធិសមូហភាពនៃមធ្យោបាយផលិតកម្មប៉ុណ្ណោះ។ ពួក​គេ​បាន​បន្តលើក​ឡើង​ថា សហករណ៍​អាច​បង្កើន​ការ​ប្រើ​ប្រាស់​ធាតុ​ចូល​ទំនើប​ៗ​ក្នុង​វិស័យ​កសិកម្ម"។[១៨] គោលដៅពីរចម្បងនៃដំណើរការសមូហភាពគឺ (១) លុបបំបាត់កម្មសិទ្ធិឯកជននៅជនបទ និង (២) ពង្រឹងការគ្រប់គ្រងនយោបាយនៅក្នុងតំបន់ដែលធ្លាប់គ្រប់គ្រងដោយរាជរដ្ឋាភិបាលឡាវ។[១៩] សមូហនីយកម្មបានបញ្ជាក់ឱ្យឃើញថាវាគឺលំបាកក្នុងការអនុវត្តជាងនៅក្នុងទ្រឹស្តី ហើយវិស័យជាច្រើនបានចេញប្រឆាំងនឹងគោលនយោបាយមួយនេះ។[១៩] អាស្រ័យហេតុនេះ គណៈកម្មាធិការបជ្ឈឹមបក្សក៏បានបោះបង់គោលនយោបាយសមូហនីយកម្មចោលនៅក្នុងឆ្នាំ១៩៨១។[២០] ជាជាងព្យាយាមបង្កើតសង្គមសមូហភាព បក្សបដិវត្តន៍ប្រជាជនឡាវបានចាប់ផ្តើមផ្តោតលើការប្រើប្រាស់ឧបករណ៍កសិកម្មទំនើបដើម្បីបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច។[២១] ដល់ត្រឹមឆ្នាំ១៩៨៨ លោកកៃសន ព្រហ្មវិហារបានទទួលស្គាល់ថាគោលនយោបាយសមូហភាពបានបរាជ័យទាំងស្រុង៖ "គោលនយោបាយសមូហភាពពីមុនរបស់យើងគឺស្ថិតក្នុងទម្រង់ចាស់បុរាណដែលប្រទេសសង្គមនិយមដទៃទៀតអនុវត្ត។ បន្ទាប់ពីបានធ្វើការស៊ើបអង្កេតមួយចំនួនអំពីស្ថានភាពជាក់ស្តែងនៅប្រទេសឡាវ យើងបានសម្រេចចិត្តផ្លាស់ប្តូរទិសដៅដោយចាប់ផ្តើមពីគ្រួសារ"។[២១] ពីរឆ្នាំក្រោយមកគឺនៅក្នុងឆ្នាំ១៩៩០ ស្ថាប័នសហករណ៍កសិកម្មទាំងអស់ដែលមានវត្តមានក្នុងស្រុកត្រូវបានលុបបំបាត់ចោល។[២២]

នៅឆ្នាំ១៩៨៦ ក្នុងសមាជជាតិលើកទី៨ បក្សនេះបានចាប់ផ្តើមរុះរើប្រព័ន្ធផែនការសេដ្ឋកិច្ចរបស់ខ្លួនដែលយកគំរូតាមសហភាពសូវៀត។[២៣] នៅក្នុងរបាយការណ៍នយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សលើកទីបី លោកកៃសន ព្រហ្មវិហារបានកត់សម្គាល់ថា "ចំណុចខ្វះខាតចម្បងរបស់យើងគឺស្ថិតនៅលើអត្ថវិស័យនិយមនិងសេចក្តីរវៀសរវៃ នៅក្នុងទំនោររបស់យើងក្នុងការលុបបំបាត់វិស័យសេដ្ឋកិច្ចដែលមិនមែនជាសង្គមនិយមភ្លាមៗ...យើងគឺទំនោរទៅរកសមភាពនិយម។ ជាលទ្ធផល យើងមិនបានលើកទឹកចិត្តកម្មករល្អៗដែលមានផលិតភាពការងារខ្ពស់"។[២៣] នៅក្រោមគោលការណ៍"គណនេយ្យសេដ្ឋកិច្ចសង្គមនិយម" បក្សបដិវត្តន៍ប្រជាជនឡាវបានចាប់ផ្តើមបំបែកសហគ្រាសរដ្ឋចេញពីសមូហកម្មរដ្ឋដោយបង្ខំឱ្យសហគ្រាសទាំងនោះដំណើរការទៅតាមទីផ្សារសេរីវិញ។[២៤] នៅឆ្នាំ១៩៨៨ ដោយសារតែកើតមានវិបត្តិនយោបាយនៅប្លុកបូព៌ានិងសហភាពសូវៀត កំណែទម្រង់បន្ថែមត្រូវបានធ្វើឡើងនៅប្រទេសឡាវ។[២៤] ក្រមច្បាប់សម្រាប់ការវិនិយោគពីបរទេសត្រូវបានអនុម័តហើយការបណ្តាក់ទុនរួមត្រូវបានជម្រុញអនុវត្ត។[២៤] ហេតុផលដ៏សំខាន់ពីក្រោយការផ្លាស់ប្តូរទាំងនេះគឺការធ្លាក់ចុះយ៉ាងខ្លាំងនៃជំនួយបរទេសដែលឡាវតែងពឹងផ្អែកដែលក្នុងនោះ ៧០ ភាគរយមានប្រភពមកពីសហភាពសូវៀតនិងប្លុកបូព៌ា។[២៤] នៅក្នុងឆ្នាំ១៩៨៨ ជំនួយបរទេសសរុបពីប្លុកបូព៌ាមានចំនួនស្មើនឹង ៥២ លានដុល្លារអាមេរិក។ ត្រឹមឆ្នាំ១៩៨៩ វាបានធ្លាក់មកត្រឹមមួយលានដុល្លារអាមេរិកហើយដល់ឆ្នាំ១៩៩០ ឡាវក៏លែងទទួលបានថវិកាជំនួយតទៅទៀត។[២៤]

ការដួលរលំនៃរបបកុម្មុយនីស្តនៅប៉ែកអឺរ៉ុបបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រទេសឡាវ។ សិស្សានុសិស្សក្នុងស្រុកមួយចំនួនបានចាប់ផ្តើមរិះគន់ភាពផ្តាច់មុខរបស់បក្សបដិវត្តន៍លើអំណាចរដ្ឋ ហើយបានចាប់ផ្តើមអំពាវនាវឱ្យមានប្រព័ន្ធពហុបក្ស។[២៥] សកម្មភាពរបស់សិស្សទាំងនោះត្រូវបានគាំទ្រដោយក្លិបសង្គមប្រជាធិបតេយ្យដែលជាក្រុមបញ្ញវន្តឡាវចំនួនសែសិបនាក់។[២៥] ដោយយល់ឃើញគំនិតពីក្រោយព្រឹត្តិការណ៍បែបនេះ មន្ត្រីបក្សបដិវត្តន៍ប្រជាជនមួយរូបគឺលោក ថងសុគ សៃសាងឃីដែលជាអនុរដ្ឋមន្ត្រីទទួលបន្ទុកខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានដាក់លិខិតលាលែងពីតំណែងជាចំហ ហើយបានចោទប្រកាន់រិះគុណបក្សថាបានបង្កើត "របបរាជានិយមកុម្មុយនីស្ត" និង "រាជវង្សក្នុងការិយាល័យនយោបាយ" ដោយនេះគឺជាការសម្តៅទៅលើកំណើនឥទ្ធិពលរបស់កូនចៅថ្នាក់ដឹកនាំនៅក្នុងជួររដ្ឋាភិបាល។[២៥] បក្សបដិវត្តន៍ប្រជាជនឡាវបានប្រតិកម្មយ៉ាងខ្លាំងនឹងការចោទប្រកាន់នេះហើយជាលទ្ធផលលោកសៃសាងឃីរួមជាមួយនឹងអនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងផែនការលោកលតស្មី ខាំភួយ និងមន្ត្រីក្រសួងយុត្តិធម៌លោកប៉េង ស័កចិត្តពង្សត្រូវបានរដ្ឋាភិបាលឡាវចាប់ដាក់ពន្ធនាគារនៅអំឡុងខែតុលា ឆ្នាំ១៩៩០ និងបានកាត់ទោសជាប់ពន្ធនាគារបន្តរយៈពេលដប់បួនឆ្នាំនៅអំឡុងខែវិច្ឆិកា ឆ្នាំ១៩៩២។[២៥] ក្រោយមកនៅឆ្នាំដដែរនោះ រដ្ឋធម្មនុញ្ញថ្មីមួយត្រូវបានអនុម័តដែលគេបានចែងថា ឡាវគឺជារដ្ឋប្រកាន់"របបផ្តាច់ការប្រជាធិបតេយ្យប្រជាជននៅក្រោមអំណាចដឹកនាំរបស់បក្សបដិវត្តន៍ប្រជាជនឡាវ"។[២៦] លោកខាំតៃ ស៊ីផាន់ដុនដែលជាសមាជិក​ការិយាល័យ​នយោបាយ​ម្នាក់នាពេលនោះ​បាន​ថ្លែងថា "បក្ស​យើងគឺជា​គណបក្ស​តែមួយគត់​ដែល​ប្រជាពលរដ្ឋ​ជឿទុកចិត្ត​លើ​។ គ្រប់​ការ​បង្ខូច និង​ការ​ប៉ុនប៉ង​ធ្វើ​យឱ្យខូច​តួនាទី​ថ្នាក់ដឹកនាំណាម្នាក់​របស់​បក្ស​នឹងត្រូវ​បាន​ចាត់ទុក​ជារឿង​ផ្ទុយ​នឹងប្រវត្តិសាស្ត្រពិត និងផលប្រយោជន៍ជាតិរួម"។[២៥]

បន្ទាប់ពីបានបម្រើការអស់រយៈពេលដប់បួនឆ្នាំជាអគ្គលេខាធិការបក្ស លោកខាំតៃ ស៊ីផាន់ដុនបានសម្រេចលាចេញពីតំណែងនៅក្នុងឆ្នាំ២០០៦ ហើយត្រូវបានបន្តដោយលោកឈុំម៉ាលី សៃយ៉ាសានដែលបានបម្រើការរយៈពេលដប់ឆ្នាំបន្ទាប់។[២៧] នៅឆ្នាំ២០១៦ តំណែងលោកសៃយ៉ាសានត្រូវបានស្នងដោយប៊ុនយ៉ាង វរៈចិត្តដែលបានបម្រើការរហូតដល់ឆ្នាំ២០២១[២៨] ហើយត្រូវបានស្នងបន្តទៀតដោយអគ្គលេខាធិការបក្សបដិវត្តន៍បច្ចុប្បន្នគឺលោកថងលូន ស៊ីស៊ូលីត[២៩]

រដ្ឋាភិបាល

ឯកសារយោង

  1. ១,០ ១,១ ១,២ ១,៣ ១,៤ ១,៥ ១,៦ Zasloff 1973, p. 12.
  2. Stuart-Fox 2008a, p. 136.
  3. ៣,០ ៣,១ ៣,២ Zasloff 1973, p. 13.
  4. Stuart-Fox 2008, p. 66.
  5. ៥,០ ៥,១ Zasloff 1973, p. 14.
  6. ៦,០ ៦,១ Zasloff 1973, pp. 14–5.
  7. ៧,០ ៧,១ "Lao People's Revolutionary Party – LPRP". Library of Congress. Retrieved 15 January 2021.
  8. ៨,០ ៨,១ Brown & Zasloff 1976, p. 193.
  9. ៩,០ ៩,១ ៩,២ Brown & Zasloff 1976, p. 194.
  10. Brown & Zasloff 1976, p. 195.
  11. ១១,០ ១១,១ Brown & Zasloff 1976, p. 197.
  12. Brown & Zasloff 1976, pp. 196–7.
  13. Stuart-Fox 2008a, pp. 176–7.
  14. ១៤,០ ១៤,១ ១៤,២ Stuart-Fox 2008a, p. 177.
  15. ១៥,០ ១៥,១ ១៥,២ Stuart-Fox 2008a, p. 178.
  16. Stuart-Fox 2008a, p. 179.
  17. Stuart-Fox 2008a, p. 191.
  18. Stuart-Fox 2008a, p. 192.
  19. ១៩,០ ១៩,១ Stuart-Fox 2008a, p. 193.
  20. Stuart-Fox 2008a, p. 194.
  21. ២១,០ ២១,១ Stuart-Fox 2008a, p. 195.
  22. Stuart-Fox 2008a, p. 196.
  23. ២៣,០ ២៣,១ Stuart-Fox 2008a, p. 197.
  24. ២៤,០ ២៤,១ ២៤,២ ២៤,៣ ២៤,៤ Stuart-Fox 2008a, p. 198.
  25. ២៥,០ ២៥,១ ២៥,២ ២៥,៣ ២៥,៤ Stuart-Fox 2008a, p. 200.
  26. Stuart-Fox 2008a, p. 201.
  27. Gunn 2007, p. 183–4.
  28. Gunn 2017, p. 206.
  29. "Laos Communist Party names PM Thongloun as new leader". Reuters. 15 January 2021. Retrieved 29 វិច្ឆិកា 2021.