ភូមិវប្បធម៌កម្ពុជា៖ ភាពខុសគ្នារវាងកំណែនានា

ពីវិគីភីឌា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
ទំព័រថ្មី៖ '''ភូមិ​វប្បធម៌​កម្ពុជា'''​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​[[ក្រុង​...
(គ្មានភាពខុសគ្នា)

កំណែនៅ ម៉ោង១៦:៣២ ថ្ងៃសៅរ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០០៨

ភូមិ​វប្បធម៌​កម្ពុជា​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប​។ ភូមិវប្បធម៌កម្ពុជាគឺ​ជា​កូន​ភូមិ​គំរូ​មួយ​ដែល​មាន​សំណង់​ ផ្ទះ និង អាគារ​ប្រវត្តិសាស្រ្ត​ទំនាម​ទំលាប់​របស់​ប្រជាជន​ខ្មែរ និង ជីវភាព​របស់​ជនជាតិ​ទាំងអស់​។ កន្លែងនេះ​មាន​ទំហំ ២១០ ០០០ ម៉ែត្រការ៉េ​។​ ក្នុងភូមិវប្បធម៌កម្ពុជា​មានភូមិ​ចំនួន​១២ ដែល​តំណាង​ឲ្យ​វប្បធម៌​ផ្សេង​ៗ​គ្នា និង ចរិតលក្ខណៈ​របស់​ជនជាតិ​១៩​។ ភ្ញៀវ​ទេសចរណ៍​អាច​រីក​រាយ​ជាមួយ​នឹង​ការ​សំដែង​របាំអប្សរា និង របាំ​របស់​ជនជាតិ​ភាគតិច​នៅ​កម្ពុជា និង អាច​ទស្សនា​ការ​សំដែង​អំពី​ប្រពៃណី​រៀប​អាពាហ៌ពិពាហ៌​របស់​ជនជាតិ​ខ្មែរ​។ នៅតាម​ភូមិ​និមួយ​ៗ អ្នក​ទេសចរណ៍​អាច​មើលឃើញ​អំពី​ការបង្ហាញ​អំពី​របៀប​ឆ្លាក់លើថ្ម លើឈើ ដំគ្រឿង​ប្រាក់ និង ឆ្នៃត្បូង​។

រូបភាព​ក្នុងភូមិវប្បធម៌កម្ពុជា