សិល្បៈតែងកំនាព្យខ្មែរ៖ ភាពខុសគ្នារវាងកំណែនានា

ពីវិគីភីឌា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បានបន្ថែមចំនាត់ថ្នាក់ក្រុម "កំនាព្យខ្មែរ" (ដោយប្រើ HotCat)
បន្ទាត់ទី៧៦៖ បន្ទាត់ទី៧៦៖
* [[កំនាព្យខ្មែរ]]
* [[កំនាព្យខ្មែរ]]
* [[ប្រវត្តិកំនាព្យខ្មែរ]]
* [[ប្រវត្តិកំនាព្យខ្មែរ]]

[[Category:កំនាព្យខ្មែរ]]

កំណែនៅ ម៉ោង០១:៥៨ ថ្ងៃព្រហស្បតិ៍ ទី០៤ ខែធ្នូ ឆ្នាំ២០០៨

ដើម្បីតែងកំនាព្យ គេត្រូវស្គាល់សញ្ញាណមួយចំនួនអំពីវាសិន។

ធាតុ​របស់​កំណាព្យ

នៅ​ក្នុង​កំណាព្យ​មាន​ធាតុ​សំខាន់ៗ ដូច​តទៅ​នេះ ៖

  • ព្យាង្គ ៖ សំឡេង​មួយ​ម៉ាត់ៗ នៅ​ក្នុង​កំណាព្យ។
  • ឃ្លា ៖ ព្យាង្គ​ច្រើន​រួម​គ្មាន បាន​ជា​ឃ្លា។
  • ល្បះល្បះខ័ណ្ឌ ៖ ឃ្លា​ច្រើន​រួម​គ្នា​មក ដោយ​មាន​ខ័ណ្ឌ។

ព្យាង្គនិងពាក្យ

  • ព្យាង្គ ៖ គឺ​សំឡេង​ចេញ​មក​ម្តង ទោះ​បាន​ន័យ​ក្តី មិន​បាន​ន័យ​ក្តី។ ឧ. ក-គ-តិ-កិ-បង-សុំ-ទៅ-ឆាន់-ឮ
  • ពាក្យ ៖ គឺ​សំឡេង​ចេញ​មក​ម្តង​ក្តី ឬ​ច្រើន​ដង​ក្តី មាន​ន័យ​គ្រប់​គ្រាន់។ ឧ. (ពាក្យ​១​ព្យាង្គ) ក- ខ-​ឈប់-​គិត-​ពេញ, (ពាក្យ​២​ព្យាង្គ) សំដី-​សម្រស់-​ប្រសាសន៍-​សម្បតិ្ត, (ពាក្យ​៣​ព្យាង្គ) អន្តរធាន- វិនិច្ឆ័យ-​កេងប្រវ័ញ្ច, (ពាក្យ៤ព្យាង្គ) មមើមមាយ- អណ្តែតអណ្តូង-​ឆពណ្ណរង្សី

ពាក្យពេចន៍និងពាក្យសម្ផស្ស

  • ពាក្យពេចន៍ ៖ សម្រាប់​រំលេច​ន័យ​ខ្លឹមសារ​របស់​អត្ថបទ​កំណាព្យ​ឲ្យ​លេចធ្លោ​ឡើង ឲ្យ​អត្ថបទ​នោះ​មាន​សោភ័ណ​ខ្ពស់ ពោល​គឺ​បង្កើត​រូបារម្មណ៍ និង​បំផុស​ឲ្យ​ដឹង​ច្បាស់​ពី​គំនិត​របស់​អត្ថបទ ចង់​និយាយ​យ៉ាងណាៗ​នោះ។
  • ពាក្យ​សម្ផស្ស ៖ គឺ​ជា​ពាក្យ​គន្លឹះ​ចួន ឬ​ហៅ​ចំណាប់​ចុង​ចួន ដែល​ធ្វើ​ឲ្យ​រូបភាព ឬ​ទម្រង់​នៃ​អត្ថបទ​កំណាព្យ​មាន​សម្រស់​ល្អ​ឡើង ប្រកប​ដោយ​លក្ខណៈ​ចួន​ផ្ទួន​រណ្តំ។ គេចែកពាក្យសម្ផស្សជាពីរគឺ ៖
    • ពាក្យ​សម្ផស្ស​ក្នុង ៖ គឺ​សំគាល់​លើ​ចំណាប់​ចួន​ផ្ទួន​រណ្តំ ដែល​ស្ថិត​ក្នុង​ឃ្លា​ជាមួយ​គ្នា។ ឧ. ស្រី​ប្តី​ពីរ​បី​ពុំ​គាប់​រាប់
    • ពាក្យ​សម្ផស្ស​ក្រៅ ៖ គឺ​សំគាល់​ចំណាប់​ចួន ផ្ទួន រណ្តំ ដែល​ឆ្លង​គ្នា​ពី​ឃ្លា​មួយ​ទៅ​ឃ្លា​មួយ​ទៀត ឬ​ពី​ល្បះ​មួយ​ទៅ​ល្បះ​មួយ​ទៀត។ ឧទាហរណ៍ៈ


សូរិយាកើតឃ្លង់ ក្នុងមុងចំបែង លោកខែកើតស្រែង ផ្កាយដុះកន្ទុយ
មូសពាំដំរ ពីព្រៃធ្វើនុយ ខ្លាចាស់ពោះស្អុយ ស៊ីនុយផឹនមូស
រុយជាប់ពីងពាង ទៅឈឺមាត់ឈ្លូស បានដៃសត្វមូស បឺតឈាមសព្វសត្វ


(កំណាព្យ​នេះ​សរសេរ​​ក្នុង​សម័យ លន់ នុល បក​អាក្រាត​ពី​របប​ជិះជាន់​ពុករលួយ​ដល់​ខួរឆ្អឹង​ ចៃ​អាមេរិកកាំង។)

សូរស័ព្ទ ឬសូរសៀង ឬសំនៀង

សូរស័ព្ទ សូរសៀង ឬសំនៀងនេះ នៅ​ក្នុង​កំណាព្យ​មាន​សារសំខាន់​ណាស់ ព្រោះ​កំណាព្យ​ដែល​ល្អ គឺ​កំណាព្យ​ដែល​មាន​ចំណាប់​ចួន និង​ផ្ទួន​មាន​សូរ​សំឡេង​ដូច​គ្នា។ ពោល​បើ​សំនៀង​នោះ ចេញ​មក​ពី​ព្យញ្ជនៈ​ឃោសៈ ខ្យល់​គ្រលរ​សំឡេង “អ៊” ត្រូវ​តែ​ឲ្យ​ចួន​ឃោសៈ​ដែរ។ ឧទារហណ៍ ៖ គិត - មិត្ត - ពិត - រឹត។ គុំ - ជុំ - នំ - ធំ ។ល។ និង ។ល។

  • បើសំនៀង​ចេញ​មក​ពី​ព្យញ្ជនៈ អឃោសៈ សំឡេង​តូច​ស្រួយ​ខ្យល់ “អ” ត្រូវ​តែ​ឲ្យ​ចួន​អឃោសៈ​ដែរ។ ឧទាហរណ៍ ៖ កង - បង - ឡង - សង - ដង ។ សត្វ - បាត់ - កាត់ - ម៉ាត់ ។ល។ និង ។ល។
  • មិន​ត្រូវ​យក​ឃោសៈ ទៅ​ចួន​នឹង​អឃោសៈ ក៏​ប៉ុន្តែ​តាម​ការ​សង្កេត បើ​ព្យាង្គ ឬ​ពាក្យ​ទាំង​ឡាយ​ណា​ដែល​ប្រើ​ស្រៈ “ ួ ” ស្រៈ “ ឿ ” និង​ស្រៈ “ ៀ ” នោះ​ព្យញ្ជនៈ​ឃោសៈ និង​អឃោសៈ អាច​ចួន​គ្នា​បាន ព្រោះ​មាន​សូរ​សំឡេង​ដូច​គ្នា។ ឧទាហរណ៍ ៖
    • “​ ួ ” គួ - តួ, គួន - ចួន, ពួន - ខ្លួន
    • “ ឿ “ លឿង - សឿង, គ្រឿង - ក្បឿង
    • “ ៀ “ ទិតៀន - បៀតបៀន, ទៀត - ស្នៀត

ឬ​អាច​ឆ្លង​គ្នា​បែប​នេះ​ក៏​បាន គឺ​ឃោសនៈ​ស្រៈ “ ា “ ចួន​នឹង​អឃោសៈ​ស្រៈ “ ៀ “ ។ ឧទាហរណ៍ ៖ ឃ្លាន - ចៀន, នាង​ - សៀង, វាត - បៀត។

អាច​នៅ​មាន​ក្រៅ​ពី​នេះ​ខ្លះ​ទៀត ប៉ុន្តែ​ជា​សំខាន់​ចំណាំ​តែ​សូរ​សំឡេង​ដូច​គ្នា។


រង្វាស់ពាក្យ ឬមាត្រាពាក្យ

រង្វាស់​ពាក្យ ឬ​មាត្រា​ពាក្យ គឺ​ចំនួន​ព្យាង្គ​ជា​កំណត់​ក្នុង​ឃ្លា​នីមួយៗ និង​ចំនួន​ឃ្លា​ជា​កំណត់​ក្នុង​ល្បះ​នីមួយៗ។ គឺ​អាស្រ័យ​ចំណាប់​ចួន​ខុស​គ្នា… កំណត់​ព្យាង្គ និង​ឃ្លា ក្នុង​ល្បះ​ខុសៗ​គ្នា​នេះ​ហើយ ដែល​នាំ​ឲ្យ​រូបភាព “ទម្រង់” កំណាព្យ​ទាំង​ឡាយ​ខុស​គ្នា និង​មាន​ឈ្មោះ​ក៏​ប្លែកៗ​គ្នា​ដែរ។

ឧទាហរណ៍ ៖ បទ​ពាក្យ៤ មួយ​ល្បះ​មាន​៤​ឃ្លា ក្នុង​មួយ​ឃ្លា​មាន​៤​ព្យាង្គ។ បទ​កាកគតិ មួយ​ល្បះ​មាន​៧​ឃ្លា ក្នុង​មួយ​ឃ្លា​មាន​៤​ព្យាង្គ​ស្មើ​គ្នា។

ចង្វាក់

ពាក្យចង្វាក់​នៅ​ក្នុង​កំណាព្យ​គឺ សំគាល់​ការ​លើក ឬ​ដាក់​សំឡេង​ដែល​មាន​លក្ខណៈ​ខុសៗ​គ្នា ទៅ​តាម​បទ​កំណាព្យ​នីមួយៗ។ វា​ជា​ជំនួយ​ជួយ​សម្រួល​ដល់​ការ​និពន្ធ ការ​ពោល ឬ​ការ​សូត្រ​កំណាព្យ និង​ជួយ​ជម្រុញ​ឲ្យ​កំណាព្យ​មាន​លក្ខណៈ​ពិរោះ​រណ្តំ​ជា​តន្ត្រី។

ឧទាហរណ៍ ៖ បទពាក្យ៧ ត្រូវ​សង្កត់​សំឡេង​លើ​ព្យាង្គ ២ និង ៤ – ស្តាយសាច់ ស្រអែម កែមសំដី…។ បទពាក្យ៨ ត្រូវ​សង្កត់​សំឡេង​លើ​ព្យាង្គ ៣ និង ៥ – អនិច្ចា តោថ្ម លោកកសាង….។

សង្កេត

១. បទពាក្យ ៦ ពាក្យ៧ ពាក្យ៨ ពាក្យ៩ ពាក្យ១០ និងពាក្យ១១ ជា​ឈ្មោះ​កំ​ណាព្យ ដែល​ចាស់​បុរាណ​យើង​បាន​និយម​ប្រើ ប៉ុន្តែ​តាម​ការ​ពិត “ពាក្យ” នេះ​មិន​មែន​សំគាល់​ចំនួន​ពាក្យ​នៅ​ក្នុង​ឃ្លា​ទេ ផ្ទុយ​ទៅ​វិញ​គឺ​សំគាល់​ចំនួន​ព្យាង្គ​នៅ​ក្នុង​ឃ្លា​នីមួយៗ ពោល​គឺៈ បទពាក្យ៦ មាន៦ព្យាង្គ​ក្នុងមួយឃ្លា, បទពាក្យ៧ មាន៧ព្យាង្គ​ក្នុងមួយឃ្លា, បទពាក្យ៨ មាន៨ព្យាង្គ​ក្នុងមួយឃ្លា, បទពាក្យ៩ មាន៩ព្យាង្គ​ក្នុងមួយឃ្លា, បទពាក្យ១០ មាន១០ព្យាង្គ​ក្នុងមួយឃ្លា និងបទពាក្យ១១ មាន១១ព្យាង្គ​ក្នុងមួយឃ្លា។

២. តាម​ធម្មតា បើ​គេ​និពន្ធ​អត្ថបទ​កំណាព្យ​មួយ​ដែល​មាន​ច្រើន​ល្បះ គេ​ត្រូវ​រក្សា​ចំណាប់ចួន តាម​ពី​ល្បះ​ទី​១ រហូត​ដល់​ល្បះ​បញ្ចប់… មិន​ត្រូវ​ឲ្យ​ភ្លាត់ ឬ​ក៏​ដាច់​ចួន​នៅ​ដំណាក់​ណា​មួយ​ឡើយ។

៣. ក្រោយ​ពី​ការ​សិក្សា​របៀប​សូត្រ​ កំណាព្យ​ខ្មែរ យើង​អាច​សង្កេត​ឃើញ​ថាៈ បទ​កំណាព្យ​នីមួយៗ​មិន​មែន​សម្រាប់​បម្រើ​តែ​មនោសញ្ចេតនា​មួយ​ប៉ុណ្ណោះ​ទេ ផ្ទុយ​ទៅ​វិញ​បទ​ទាំង​នោះ អាច​បម្រើ​បាន​ស្ទើរ​តែ​គ្រប់​មនោសញ្ចេតនា​របស់​មនុស្ស ដូច​ជា​រំភើប សប្បាយ កំសត់ ពិពណ៌នា និរាស​ព្រាត់ប្រាស កំហឹង ទូន្មាន​ប្រៀន​ប្រដៅ សង្វេគ អវិជ្ជា ។ល។ និង ។ល។ ជាក់ស្តែង​គ្រាន់​តែ​បទ​កាកគតិ​មួយ យើង​អាច​សូត្រ​បាន​ច្រើន​បែប​គឺ ៖ សូត្រ ​បែប​កូន​ក្មេង, សូត្រ​បែប​ចាស់, សូត្រ​បែប​ក្អែក​លោត, សូត្រ​បែប​​ក្អែក​បូល, សូត្រ​​បែប​ពិពណ៌នា, សូត្រ​​បែប​​ទំនួញ, សូត្រ​​បែប​​ពិលាប, សូត្រ​​បែប​​កាក​កាត់​ត្រើយ​, សូត្រ​បែប​ត្រៃ​លក្ខណ៌​ជាដើម, ដែល​អាស្រ័យ​ដោយ​ខ្លឹមសារ និង​មនោសញ្ចេតនា​នៃ​អត្ថបទ​នោះ​កំណត់។

សូមមើលផងដែរ