ទ្វារសមុទ្រមលក្កា៖ ភាពខុសគ្នារវាងកំណែនានា

ពីវិគីភីឌា
No edit summary
បានប្ដូរទីតាំង ច្រកម៉ាឡាកា ទៅ ច្រកមលក្កា
(គ្មានភាពខុសគ្នា)

កំណែនៅ ម៉ោង០៤:០៩ ថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០០៩

ផែន​ទី​ទី​តាំង​ច្រក​មលក្កា

ច្រកមលក្កា (ឬ ម៉ាឡាកា) (Strait of Malacca) ជាច្រកសមុទ្រតូចចង្អៀតមួយដែលខណ្ឌចែកឧបទ្វីបមឡាយូ ជាមួយកោះស៊ូម៉ាត្រា។ វាមានប្រវែង ៨០៥ គ.ម និងមានទទឹងមធ្យម ២,៨ គ.ម។


សារសំខាន់សេដ្ឋកិច្ច

ឯកសារ:StraitOfMalacca.jpg
ច្រកមលក្កា​មើល​ពី​លើ​យន្ត​ហោះ

ច្រកមលក្កា​ជា​ច្រក​ប្រកប​ដោយយុទ្ឋសាស្ត្រសេដ្ឋកិច្ច និងជាច្រកដឹកទំនិញតាមសមុទ្រមមាញឹកមួយរបស់ពិភពលោក ប្រហាក់ប្រហែលនឹងព្រែកជីកស៊ុយអេ និង ព្រែកជីកប៉ាណាម៉ា ដែរ។ ច្រកនេះជាផ្លូវសមុទ្រតភ្ជាប់មហាសមុទ្រឥណ្ឌា និង មហាសមុទ្រប៉ាស៊ីហ្វិក។ វាជាច្រកសមុទ្រតភ្ជាប់ប្រទេសសេដ្ឋកិច្ចធំៗរបស់អាស៊ីដូចជា ឥណ្ឌា ចិន ជប៉ុន កូរ៉េខាងត្បូង និង តៃវ៉ាន់។ មានកប៉ាល់ដឹកទំនិញលើសពី៥ម៉ឺនគ្រឿងឆ្លងកាត់ច្រកនេះជារៀងរាល់ឆ្នាំ ដោយដឹកនាំទំនិញ១ភាគ៤របស់ពិភពលោករួមមាន ប្រេងកាត ផលិតផលឧស្សាហកម្មរបស់ចិន និង កាហ្វេរបស់ឥណ្ឌូនេស៊ី។ ផលិតផលប្រេងកាតពិភពលោក១ភាគ៤ត្រូវបានដឹកឆ្លងកាត់ច្រកនេះ ពីប្រទេសផ្គត់ផ្គង់នៅឈូងសមុទ្រពែរ មកប្រទេសទីផ្សាអាស៊ីមានចិន ជប៉ុន និង កូរ៉េខាងត្បូង។ តាមការប៉ាន់ស្មានក្នុងឆ្នាំ២០០៦បញ្ជាក់ថា មានប្រេងកាត១៥លានបារ៉ែលក្នុងមួយថ្ងៃឆ្លងកាត់ច្រកនេះ។

គ្រោះថ្នាក់ផ្សេងៗ

ការប្លន់តាមសមុទ្រកើនឡើងក្នុងពេលថ្មីៗនេះ។ មានការវាយប្រហារលើនាវាដឹកទំនិញ ២៥ករណីក្នុងឆ្នាំ១៩៩៤ ២២០ករណីក្នុងឆ្នាំ២០០០ និង ជាង១៥០ករណីក្នុងឆ្នាំ២០០៣។ ចាប់តាំងពីមានកំនើនចោរកម្មតាមសមុទ្រមក កងទ័ពជើងទឹកឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង សិង្ហបុរី បានពង្រឹងសន្តិសុខដោយចេញនាវាល្បាតតំបន់នោះតាំងពីខែកក្កដា២០០៤។

គិតតាំងពីឆ្នាំ១៨៨០ មាននាវា៣៤គ្រឿងបានលិច។ គ្រោះថ្នាក់មួយទៀតគឺផ្សែងមកពីភ្លើងឆេះព្រៃនៅកោះស៊ូម៉ាត្រា ដែលកំរិតគំហើញមកត្រឺម២០០ម៉ែត ដែលបង្ខំអោយនាវាទាំងឡាយបន្ថយល្បឿន។

សំនើបន្ទូរបន្ថយភាពកកកុញនៅច្រកម៉ាឡាកា

ប្រទេសថៃបានអភិវឌ្ឍគំរោងជាច្រើនក្នុងការកាត់បន្ថយសក្ដានុពលរបស់ច្រកនេះ។ រដ្ឋាភិបាលថៃបានស្នើជាច្រើនដងឲ្យ​ជីកព្រែកជីក កាត់តាមតំបន់ចម្រៀកដីក្រះ ដែលអាចកាត់ចម្ងាយ​ផ្លូវ​បាន ៩៦០ គ.ម. ក្នុង​ការ​ដឹក​ជញ្ជូន​ពី​មហាសមុទ្រឥណ្ឌាទៅមហាសមុទ្រប៉ាស៊ីហ្វ៊ិក។ ការ​ធ្វើ​បែប​នេះ​អាច​​នឹង​កាត់​ប្រទេស​ថៃ​ជា​ ២ ផ្នែក និង​អាច​ឈាន​ទៅ​ដល់​កាត់​តំបន់​មាន​ជន​មុស្ល៊ិម​ភាគ​ច្រើន​​នៅ​ខេត្ត​បត្តានី​ចេញ​ពី​ថៃ​ផង​ដែរ។ នៅឆ្នាំ ២០០៤ ប្រទេស​ចិន​បាន​ស្នើ​ជា​សម្ងាត់​ក្នុង​ការ​ចេញ​ថ្លៃ​ចំណាយ​ទាំង​ស្រុង​ក្នុង​ការ​ជីក​ព្រែក។ ទោះ​ជា​មាន​ការ​គាំ​ទ្រ​ពី​អ្នក​នយោបាយ​ថៃ​ជា​ច្រើន​ក៏​ដោយ សំណើ​​ឲ្យ​ជីកព្រែកនេះមិនអាចទៅមុខបានទេ ដោយសារការចំណាយទាំងហិរញ្ញវត្ថុនិងការបំផ្លាញប្រព័ន្ឋអេកូឡូស៊ី។

សំណើ​មួយ​ផ្សេង​ទៀត​ គឺ​ឲ្យ​សាងសង់បំពង់បង្ហូរប្រេងកាត់តាមចំរៀកដីក្រា ដើម្បីបង្ហូរប្រេងកាតពីកប៉ាល់នៅម្ខាងទៅកប៉ាល់នៅម្ខាងទៀត។ សំណើ​នេះ​ត្រូវ​គេ​ប៉ាន់​ប្រមាណ​ថា អាច​កាត់​បន្ថយ​តម្លៃ​ផ្គត់​ផ្គង់​ប្រេង​កាត​ទៅ​អាស៊ី​បាន ០,៥$/បារ៉ែល (៣$/ម)។ មីយ៉ាន់ម៉ាក៏បានលើកនូវសំណើ​អំពី​បំពង់​បង្ហូរ​ប្រេង​ស្រដៀង​នេះ​ដែរ។ មាន​សំណើ​មួយ​ផ្សេង​ទៀត​អំពី​ការ​ស្ថាបនា​បំពង់​បង្ហូរ​ប្រេង​ពី​មជ្ឍិមបូព៌ា​មក​ប្រទេស​ចិន ដែល​បាន​ចាប់​ផ្ដើម​នៅ​ខែ​តុលា ២០០៤។