អង្គការសុខភាពពិភពលោក៖ ភាពខុសគ្នារវាងកំណែនានា

ពីវិគីភីឌា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
រ៉ូបូ បន្ថែម: fiu-vro:Maailma Tervüseorganisats'uun
រ៉ូបូ បន្ថែម: ckb:ڕێکخراوی ته‌ندروستیی جیهانی
បន្ទាត់ទី៦០៖ បន្ទាត់ទី៦០៖
[[bs:Svjetska zdravstvena organizacija]]
[[bs:Svjetska zdravstvena organizacija]]
[[ca:Organització Mundial de la Salut]]
[[ca:Organització Mundial de la Salut]]
[[ckb:ڕێکخراوی ته‌ندروستیی جیهانی]]
[[cs:Světová zdravotnická organizace]]
[[cs:Světová zdravotnická organizace]]
[[cy:Cyfundrefn Iechyd y Byd]]
[[cy:Cyfundrefn Iechyd y Byd]]

កំណែនៅ ម៉ោង១៩:១៤ ថ្ងៃពុធ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១០

អង្គការសុខភាពពិភពលោក (ភាសាអង់គ្លេស៖ World Health Organization ហៅកាត់ថា WHO) គឺជាស្ថាប័នឯកទេសរបស់ អង្គការសហប្រជាជាតិ ដែលមាននាទីជាអាជ្ញាធម៌សហប្រតិបត្តិការអន្តរជាតិ​ផ្នែកសុខភាពសាធារណៈ។​

អង្គការនេះត្រូវបានបង្កើតឡើងនៅ​ថ្ងៃទី៧ខែមេសាឆ្នាំ១៩៤៨​និងមានទីស្នាក់ការនៅទីក្រុងហ្សឺណែវប្រទេសស្វីស

បេសកកម្ម

ធម្មនុញ្ញរបស់​WHO ចែងថាគោលដៅចំបងរបស់ខ្លួនគឺ​"ការលើកកំពស់កំរិតសុខភាពរបស់មនុស្សជាតិអោយបានខ្ពស់បំផុត​តាមដែលអាចធ្វើបាន"។​ការងារជាចំបងរបស់អង្គការនេះគឺ​ការប្រយុទ្ធប្រឆាំងនឹងជំងឺនានា​ជាពិសេសគឺ​ជំងឺឆ្លងសំខាន់ៗ​និងការលើកស្ទួយសុខភាពទូទៅរបស់មនុស្សជាតិ។

រចនាសម្ព័ន្ធ

សមាជិករបស់អង្គការសុខភាពពិភពលោក បានតែងតាំងគណប្រតិភូនៅក្នុង សភាអង្គការសុខភាពពិភពលោក។ សមាជិកនៅក្នុង អង្គការសហប្រជាជាតិ ទាំងអស់ ត្រូវបានជ្រើសតាំងឲ្យធ្វើជាសមាជិកនៃអង្គការសុខភាពពិភពលោក។ ដោយយោងទៅតាមគេហទំព័ររបស់អង្គការសុខភាពពិភពលោក «ប្រទេសផ្សេងៗ ត្រូវបានអនុញ្ញាតឲ្យក្លាយជាសមាជិក នៅពេល ដែល​ការ​ស្នើសុំ​របស់ពួកគេ ត្រូវបានទទួលការយល់ព្រមពីសភាអង្គការសុខភាពពិភពលោក ដោយការបោះឆ្នោតសម្លេងភាគច្រើន»។ អង្គការ​សុខភាព​ពិភពលោក មានសមាជិកសរុបទាំងអស់ ១៩៣ប្រទេស។

កិច្ចប្រជុំទូទៅនៃសភាអង្គការសុខភាពពិភពលោក ប្រព្រឹត្តទៅនៅ ខែឧសភា រៀងរាល់ឆ្នាំ។

បេសកកម្ម

រដ្ឋធម្មនុញ្ញរបស់អង្គការសុខភាពពិភពលោកបានចែងថាវត្ថុបំណងរបស់វា “គឺការធ្វើឲ្យមនុស្សទាំងអស់ទទួលបាននូវកំរិតសុខភាពខ្ពស់បំផុតតាមដែលអាចធ្វើបាន។” កិច្ចការចំបងរបស់វាគឺការប្រយុទ្ធប្រឆាំងនឹងជម្ងឺ ជាពិសេសជម្ងឺឆ្លងសំខាន់ៗ ហើយនិងការបង្កើនសុខភាពទូទៅរបស់ប្រជាជនទូទាំងពិភពលោក។

ការបង្កើត

អង្គការសុខភាពពិភពលោកគឺជាក្រសួងបង្កើតឡើងមុនគេបង្អស់ នៃអង្គការសហប្រជាជាតិ ហើយរដ្ឋធម្មនុញ្ញរបស់វាត្រូវបានចាប់ផ្ដើមអនុវត្តជាផ្លូវការនៅថ្ងៃសុខភាពពិភពលោកលើកទីមួយ (៧ មេសា ១៩៤៨) គឺនៅពេលដែលវាត្រូវបានសច្ចានុម័តនដោយរដ្ឋបុរសទី២៦។ មុនហេតុការណ៍នេះ ដំណើរការរបស់វា ក៏ដូចជាសកម្មភាពដែលនៅសល់របស់អង្គការសុខភាពសមាគមប្រជាជាតិ សុទ្ធតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ គណៈកម្មការស្ដីទី ក្រោយពីសន្និសីទស្ដីពីសុខភាពអន្តរជាតិ នៅក្នុងរដូវក្ដៅ ឆ្នាំ១៩៤៦។ ការផ្ទេរតំណែងនេះត្រូវបានអនុញ្ញាតដោយដោយការកំណត់របស់សន្និបាតសាធារណៈ។ សេវាកម្មសិក្សារោគរាតត្បាតនៃ ការិយាល័យអន្តរជាតិផ្នែកសុខភាពសាធារណៈ (Office International d'Hygiène Publique) របស់ប្រទេសបារាំង ត្រូវបានរាប់បញ្ចូលទៅក្នុងគណៈកម្មការស្ដីទីនៃអង្គការសុខភាពពិភពលោកនៅថ្ងៃទី ១ មករា ឆ្នាំ១៩៤៧។

សកម្មភាពសង្ខេប

ក៏ដូចជាការរៀបចំកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីត្រួតពិនិត្យមើលការរីករាលដាលនៃមេរោគឆ្លង ដូចជា ជម្ងឺសារស៍ ជម្ងឺគ្រុនចាញ់ ជម្ងឺអេដស៍ អង្គការសុខភាពពិភពលោកក៏បានជួយឧបត្ថម្ភដល់កម្មវិធីបង្ការ និង ព្យបាលជម្ងឺទាំងនេះដែរ។ អង្គការសុខភាពពិភពលោកក៏បានជួយទំនុកបម្រុងចំពោះការអភិវឌ្ឍ និង ការចែកចាយវ៉ាក់សាំង រោគវិនិច្ឆ័យខាងផ្នែកឧសថកម្ម និង ថ្នាំ ប្រកបដោយប្រសិទ្ធិភាព និង សុវត្ថិភាពផងដែរ។ ក្រោយពីប្រមាណពីរទសវត្សក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺអុតធំ អង្គការសុខភាពពិភពលោកបានប្រកាសនៅក្នុងឆ្នាំ ១៩៨០ ថា ជម្ងឺនេះត្រូវបានកំចាត់ចោលហើយ។ នេះគឺជាជម្ងឺលើកដំបូងបង្អស់ដែលត្រូវបានបំបាត់ចោលដោយសារស្នាដៃមនុស្ស។ អង្គការសុខភាពពិភពលោកបានតម្រង់គោលដៅឆ្ពោះទៅរកការបំបាត់ចោលនូវរោគខួរឆ្អឹងខ្នងនៅក្នុងកំឡុងពេលប៉ុន្មានឆ្នាំទៅមុខទៀតនេះ។ អង្គការនេះធ្លាប់បានអនុម័តនូវឧបករណ៍ស្រាវជ្រាវមេរោគ HIV/AIDS ជាផ្លូវការលើកដំបូងបង្អស់ឲ្យប្រទេស ហ្សីមបាបវី រួចទៅហើយ (កាលពី ខែតុលា ទី៣ ឆ្នាំ២០០៦) ហើយបានធ្វើឲ្យក្លាយជាស្ដង់ដាអន្តរជាតិ។ បន្ថែមពីលើការងាររបស់អង្គការនេះក្នុងកិច្ចកំចាត់មេរោគ អង្គការសុខភាពពិភពលោកក៏បានអនុវត្តនូវយុទ្ធនាការទាក់ទងនឹងសុខភាពផ្សេងៗទៀតផងដែរ។ ជាឧទាហរណ៍ ដូចជាការជំរុញឲ្យមានបម្រើបំរាស់បន្លែ និងផ្លែឈើទូទាំងពិភពលោក និង កាត់បន្ថយការប្រើប្រាស់ ថ្នាំជក់។ អ្នកឯកទេស ដែលត្រូវបានជួបសម្ភាសន៍នៅទីស្នាក់ការអង្គការសុខភាពពិភពលោកក្នុងទីក្រុង ហ្សឺណែវ ខែកុម្ភៈ ឆ្នាំ២០០៧ បានរាយការណ៍ថា ដំណើរការងាររបស់ពួកគេទៅលើ វ៉ាក់សាំងជំងឺផ្ដាសាយទូទៅ កាន់តែមានការរីកចម្រើនទៅមុខជាលំដាប់ហើយ។ ការពិសោធវេជ្ជសាស្ត្រជាង ៤០ ត្រូវបានសម្រេចជោគជ័យ រឺ ក៏កំពុងតែដំណើរការ។ ការពិសោធភាគច្រើនគឺផ្ដោតទៅលើមនុស្សជំទង់ៗដែលមានសុខភាពល្អ។ ក្រុមហ៊ុនមួយចំនួន ក្រោយពីបានបញ្ចប់ការវិភាគប្រកបដោយសុវត្ថិភាពទៅលើមនុស្សវ័យជំទង់ ក៏ចាប់ផ្ដើមធ្វើការពិសោធវេជ្ជសាស្ត្រចំពោះខ្លួនមនុស្សវ័យចំនាស់ និង កូនក្មេងវិញ។ វ៉ាក់សាំងទាំងអស់មកទល់ពេលនេះ មើលទៅហាក់ដូចជាមានសុវត្ថិភាព និង មានភាពអំណោយផលដល់មនុស្សគ្រប់វ័យដែលបានធ្វើការសាកល្បងរួច។ អង្គការសុខភាពពិភពលោកក៏បានធ្វើការស្រាវជ្រាវផងដែរ ដូចជា ថាតើដែនអេឡិចត្រូម៉ាញ៉េទិចដែលហ៊ុមព័ទ្ធជុំវិញទូរស័ព្ទចល័តអាចមានផលអវិជ្ជមានចំពោះសុខភាពរឺមួយក៏យ៉ាងណា។ ការងារនេះមួយចំនួនអាចមានវាទប្បដិវាទ (ការប្រកែកគ្នាទៅវិញទៅមក) ដូចដែលស្ដែងឲ្យឃើញស្រាប់កាលពីខែមេសា ឆ្នាំ ២០០៣ នូវរបាយការណ៍រួមគ្នារបស់អង្គការសុខភាពពិភពលោក និង អង្គការកសិកម្មនិងអាហារ (FAO) ដែលបានលើកឡើងថា ជាតិស្ករមិនគួរឲ្យលើសពី ១០% ឡើយ ចំពោះរបបអាហារប្រកបដោយសុខភាព។ របាយការណ៍នេះបណ្ដាលឲ្យមានការបញ្ចុះបញ្ចូលពីសំណាក់សហគ្រាសផលិតស្ករ ផ្ទុយពីការណែនាំ ហើយចំពោះបញ្ហានេះអង្គការសុខភាពពិភពលោក និងអង្គការកសិកម្មនិងអាហារ បានឆ្លើយតបដោយបញ្ចូលទៅក្នុងរបាយការណ៍នូវឃ្លាថា “យោងទៅតាមការពិគ្រោះគ្នារួចមក បានឲ្យដឹងថាគោលដៅសម្រាប់ឲ្យប្រជាជនប្រើប្រាស់ជាតិស្ករតិចជាង ១០% នៃថាមពលសរុប គឺជាវាទប្បដិវាទ” ប៉ុន្តែក៏ឈរលើគោលការណ៍ណែនាំដែរ ដោយពឹងផ្អែកទៅលើការវិភាគខាងការសិក្សាផ្នែកវិទ្យាសាស្ត្រ។ គម្រោងសកម្មភាពសកលចំពោះសុខភាពអ្នកធ្វើការ ដោយមានការចូលរួមសហការជាមួយសភាសុខភាពពិភពលោក អង្គការសុខភាពពិភពលោកបានធ្វើសេចក្ដីព្រាងមួយច្បាប់ស្ដីពី គម្រោងសកម្មភាពសកលចំពោះសុខភាពអ្នកធ្វើការ ដើម្បីការពារ និង លើកកំពស់កម្រិតសុខភាពនៅកន្លែងធ្វើការ និងដើម្បីអភិវឌ្ឍដំណើរការ និង ចូលទៅដល់សេវាកម្មសុខភាពជាអាជីព ព្រមទាំងដើម្បីបញ្ចូលសុខភាពអ្នកធ្វើការទៅក្នុងគោលការណ៍ផ្សេងៗទៀត។ អង្គការសុខភាពពិភពលោកបានសង្កត់ធ្ងន់ទៅលើកិច្ចខិតខំប្រឹងប្រែងនេះពីព្រោះ ទោះបីជាមានការធ្វើអន្តរាគមប្រកបដោយប្រសិទ្ធិភាពដើម្បីការពារគ្រោះថ្នាក់នៅកន្លែងការងារក៏ដោយ ក៏នៅមានចន្លោះខ្វះខាតជាច្រើននៅក្នុងប្រទេសភាគច្រើន បើសំដៅទៅលើស្ថានការណ៍សុខភាពរបស់បុគ្គលិកធ្វើការ និង ការធ្លាយចេញនូវគ្រោះថ្នាក់នៅកន្លែងធ្វើការ។ ដោយយោងទៅតាមអង្គការសុខភាពពិភពលោក មានត្រឹមតែក្រុមអ្នកធ្វើការទូទាំងពិភពលោកតែមួយផ្នែកតូចប៉ុណ្ណោះ ដែលអាចទទួលបានសេវាកម្មតំហែទាំសុខភាពនៅកន្លែងធ្វើការ។ ផែនការសកម្មភាពនេះទាក់ទងនឹងទស្សនៈនៃសុខភាពអ្នកធ្វើការ រួមមានទាំងការគាំពារជាមូលដ្ឋាននៃគ្រោះថ្នាក់នៅកន្លែងធ្វើការ ការការពារ និង ការបង្កើនកំរិតសុខភាពនៅកន្លែងធ្វើការ លក្ខខណ្ឌជ្រើសរើសបុគ្គលិក ហើយនិងចម្លើយតបពីប្រព័ន្ធសុខភាពល្អជាងមុនចំពោះសុខភាពអ្នកធ្វើការ។

ទំនួលខុសត្រូវបន្ថែម

បន្ថែមទៅលើបេសកកម្មដែលបានរៀបរាប់ខាងលើទាំងប៉ុន្មានរបស់អង្គការសុខភាពពិភពលោក សន្ធិសញ្ញាអន្តរជាតិបានផ្ដល់បន្ទុកការងារជាច្រើនដល់អង្គការនេះ។ ជាឧទាហរណ៍ អនុសញ្ញាទោលស្ដីពីថ្នាំណាកូទីន និង អនុសញ្ញាស្ដីពីសារធាតុសាយកូត្រូពិច បានកោះហៅ អង្គការសុខភាពពិភពលោក ដើម្បីចេញផ្សាយនូវការប៉ាន់ប្រមាណផ្នែកវេជ្ជសាស្ត្រ និង វិទ្យាសាស្ត្រ អំពីថ្នាំចិត្តសកម្ម ហើយនិងដើម្បីផ្ដល់ជាយោបល់ថាតើគួរត្រូវធ្វើនិយតកម្មយ៉ាងណាៗ។ តាមរបៀបវីរៈនេះ អង្គការសុខភាពពិភពលោកបានដើរតួជាអ្នកត្រួតពិនិត្យទៅលើគោលការណ៍ផលិតថ្នាំក្នុងស្រុក ដែលមានឈ្មោះថា គណៈកម្មការស្ដីពីថ្នាំណាកូទីន។ អង្គការសុខភាពពិភពលោកក៏មានភារកិច្ចចងក្រងនូវកម្មវិធីដែលត្រូវបានគេយកលំនាំតាមយ៉ាងគគ្រឹកគគ្រេង គឺ ចំនែកថ្នាក់ជំងឺអន្តរជាតិ (ICD)។ កំណែទម្រង់ទី១០ របស់ ICD ដែលមានឈ្មោះមួយទៀតថា ICD-១០ ត្រូវបានចេញឲ្យប្រើប្រាស់នៅក្នុងឆ្នាំ ១៩៩២ ហើយក៏អាចស្វែងរកបាននៅតាមវ៉ិបសាយរបស់អង្គការសុខភាពពិភពលោកដែរ។ កំណែទម្រង់ក្រោយៗមកទៀតត្រូវបានចងក្រងជាលិបិក្រម និង មានបោះពុម្ពចេញផ្សាយជាសៀវភៅ។ អង្គការសុខភាពពិភពលោក មិនអនុញ្ញាតឲ្យមានចំណែកថ្នាក់ព្រមៗគ្នានៅក្នុងតំបន់ពីរផ្សេងគ្នានោះទេ។ អង្គការសុខភាពពិភពលោកក៏បានចាត់ចែងបង្កើតគម្រូបញ្ជីឈ្មោះថ្នាំសំខាន់ៗ ដែលប្រព័ន្ធថែទាំសុខភាពនៅគ្រប់ប្រទេសទាំងអស់គួរតែបើកឲ្យប្រើប្រាស់ដល់ប្រជាជនទូទៅ។ ដៃគូឯកជនរបស់អង្គការសុខភាពពិភពលោកមួយចំនួន

សំណង់

រដ្ឋសមាជិករបស់អង្គការសុខភាពពិភពលោកសម្រេចផ្ដល់សិទ្ធអំណាចទៅឲ្យសន្និបាតសុខភាពពិភពលោក ដែលដើរតួជាអ្នកសម្រេចការកំពូលរបស់អង្គការសុខភាពពិភពលោក។ រដ្ឋសមាជិករបស់អង្គការសហប្រជាជាតិទាំងអស់មានសិទ្ធចូលរួមជាសមាជិកអង្គការសុខភាពពិភពលោក ហើយ ដោយយោងទៅតាមវ៉ិបសាយរបស់អង្គការសុខភាពពិភពលោក “ប្រទេសផ្សេងៗអាចត្រូវបានទទួលស្គាល់ជាសមាជិកនៅពេលដែលកិច្ចស្នើសុំរបស់ប្រទេសទាំងនោះត្រូវបានអនុម័តដោយការបោះឆ្នោតសាមញ្ញមួយនៅសន្និបាតសុខភាពពិភពលោក យកតាមមតិភាគច្រើន។” អង្គការសុខភាពពិភពលោកមានរដ្ឋសមាជិក ១៩៣។ ជាទូទៅ សន្និបាតសុខភាពពិភពលោកត្រូវបានប្រារព្ធឡើងនៅខែឧសភាជារៀងរាល់ឆ្នាំ។ បន្ថែមទៅលើការជ្រើសរើសអ្នកគ្រប់គ្រងទូទៅជារៀងរាល់ប្រាំឆ្នាំម្ដង សន្និបាតនេះក៏មានភារកិច្ចពិចារណាទៅលើគោលការណ៍ហរិញ្ញវត្ថុនៅក្នុងអង្គការ និង ការសារើឡើងវិញ ព្រមទាំងការអនុម័តចំពោះកម្មវិធីថវិកាដែលបានស្នើឡើង។ សន្និបាតបោះឆ្នោតជ្រើសសមាជិក ៣៤ ធ្វើជាគណៈនាយកប្រតិបត្តិសម្រាប់អាណត្តិរយៈពេលបីឆ្នាំ ដែលត្រូវមានលក្ខណៈសម្បត្តិគ្រប់គ្រងខាងវិស័យសុខភាព។ តួនាទីសំខាន់នៃគណៈនេះគឺ អនុវត្តន៍នូវការសម្រេចចិត្ត និង គោលការណ៍ទាំងឡាយណារបស់សន្និបាតនេះ ហើយនិងការផ្ដល់ប្រឹក្សា ព្រមទាំងសម្រួលការងារជាទូទៅ។

ភាពជាសមាជិក

អង្គការសុខភាពពិភពលោកមានសមាជិក ១៩៣ រដ្ឋ រួមបញ្ចូលទាំងរដ្ឋសមាជិករបស់អង្គការសហប្រជាជាតិ លើកលែង លេចធិនស្តែន និងមិនមែនសមាជិកអង្គការសហប្រជាជាតិ២ ព្រមទាំង Cook Islands។ តំបន់ដែលមិនមែនជារដ្ឋសមាជិករបស់អង្គការសហប្រជាជាតិអាចចូលជាសមាជិកសហការីបាន (ដោយទទួលបានព័ត៌មានពេញលេញ ប៉ុន្តែការចូលរួម និង សិទ្ធិបោះឆ្នោតត្រូវមានកំរិត) ប្រសិនបើត្រូវបានអនុម័តដោយការបោះឆ្នោតរបស់សន្និបាត៖ ពុយតូ រីកូ និង ថូខេលើ គឺជាសមាជិកសហការី។