ការពិភាក្សា:ខេត្តប៉ៃលិន៖ ភាពខុសគ្នារវាងកំណែនានា

Page contents not supported in other languages.
ពីវិគីភីឌា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
ទំព័រថ្មី៖ ប៉ៃលិនជាខេត្តដ៏តូចមួយ ដែលស្ថិតនៅភាគខាងលិច នៃ[[ប្រទេសកម្ពុជ...
(គ្មានភាពខុសគ្នា)

កំណែនៅ ម៉ោង០៥:២៦ ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០១០

ប៉ៃលិនជាខេត្តដ៏តូចមួយ ដែលស្ថិតនៅភាគខាងលិច នៃប្រទេសកម្ពុជា ជាប់និងខេត្តបាត់ដំបង ដែលមានប្រទល់ជាប់នឹងប្រទេសថៃ ។ ប៉ៃលិនជាតំបន់មួយ ដែលសំបូរទៅដោយព្រៃឈើ រ៉ែ ដ៏មានតំលៃ ជាពិសេសគឺរ៉ែត្បូង ម្យ៉ាងវិញទៀត ដីនៅតំបន់នេះសំបូរទៅដោយជីវជាតិ ដែលអំណោយផលទៅដល់ តំណាំកសិកម្មផ្សេងៗជាច្រើនដូចជា ដំណាំពោត ល្ង សណ្តែកសៀង សណ្តែកបាយ សណ្តែកដីដំឡូងមី ជាពិសេសនៅស្រុកសាលាក្រៅ ឃុំស្ទឹងត្រង់ ភូមិភ្នំកុយ ដែលមានការដាំដុះដំណាំស្រូវ នៅក្នុងមួយរដូវ ប្រជាកសិករអាចធ្វើស្រែបានពី ពីរ ទៅ បីដងក្នុងមួយរដូវ ។ ក្រៅពីនេះទៅទៀត តំបន់ប៉ៃលិន ក៏ជាតំបន់ទាក់ទាញភ្ងៀវទេសចរណ៍ មកទស្សនារម្យណីដ្ឋានធម្មជាតិដូចជា ទឹកធ្លាក់ភ្នំខៀវ ទឹកធ្លាក់បហ៊ុយ ទឹកធ្លាក់ក្បាលដំរី ទឹកពុះ ទឹកធ្លាក់អូឈើក្រំ ចំការខ្នុរ អាងជីងចក់ អាងប្រជាវ ជាពិសេសភ្នំយ៉ាតដែលនៅចំទីរួមខេត្តតែម្តង... ។