ប្រទេសអាល្លឺម៉ង់៖ ភាពខុសគ្នារវាងកំណែនានា

ពីវិគីភីឌា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
រ៉ូបូ បន្ថែម: gag:Germaniya, pfl:Daitschlond
រ៉ូបូ បន្ថែម: ab:Алмантәыла
បន្ទាត់ទី១៦៖ បន្ទាត់ទី១៦៖
{{Link FA|yi}}
{{Link FA|yi}}


[[ab:Алмантәыла]]
[[ace:Jeureuman]]
[[ace:Jeureuman]]
[[af:Duitsland]]
[[af:Duitsland]]

កំណែនៅ ម៉ោង១៧:១២ ថ្ងៃច័ន្ទ ទី២០ ខែធ្នូ ឆ្នាំ២០១០

អាល្លឺម៉ង់ (ជា​ភាសាអង់គ្លេស​៖ Germany, ភាសាអាល្លឺម៉ង់​៖ Deutschland) មាន​ឈ្មោះ​ជាផ្លូវការ​ថា "សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់" (ជា​ភាសាអង់គ្លេស​៖ Federal Republic of Germany, ភាសាអាល្លឺម៉ង់​៖ Bundesrepublik Deutschland) គឺជា​ប្រទេស​មួយ​នៅ​អឺរ៉ុបកណ្ដាល​។ ប្រទេស​នេះ មាន​ព្រំប្រទល់ ខាងជើង​ជាប់នឹង​សមុទ្រខាងជើង ប្រទេស​ដាណឺម៉ាក និង​សមុទ្របាលទិក, ខាងកើត​ជាប់នឹង ប្រទេស​ប៉ូឡូញ និង​សាធារណរដ្ឋឆេក, ខាងត្បូង​ជាប់នឹង ប្រទេស​អូទ្រីស និង​ស្វីស, និង ខាងលិច​ជាប់នឹង ប្រទេស​បារាំង លុចហ្សំប៊ួរ បែលហ្សិក និង ហុឡង់ដ៍​។ ប្រទេស​អាល្លឺម៉ង់ មាន​ក្រឡាផ្ទៃ ៣៥៧,០២១ ម៉ែត្រការ៉េ និង​មាន​សីតុណ្ហភាព​បង្គួរ​។ ប្រទេស​នេះ មាន​ប្រជាជន​ជាង ៨២ លាន​នាក់ គឺ​ច្រើនជាងគេ​បង្អស់​ក្នុង​សហភាពអឺរ៉ុប និង ជា​កន្លែង​ប្រមូលផ្ដុំ​ជនអន្តោប្រវេសន៍​អន្តរជាតិ​ធំជាងគេ​ទី៣ នៅលើ​សកលលោក​។

តំបន់​ដែល​មាន​ឈ្មោះ​ថា "Germania" ត្រូវ​បាន​រស់នៅ​ដោយ​ជនជាតិអាល្លឺម៉ង់​ជាច្រើន ដែល​គេ​បាន​ស្គាល់ និង​កត់ត្រា​ក្នុង​ឯកសារ​នៅ​មុន​គ.ស.១០០​។ នៅ​សតវត្សទី១០ ទឹកដី​អាល្លឺម៉ង់ បាន​បង្កើត​ជា​ចំណុចកណ្ដាល​នៃ "ចក្រភពរ៉ូមពិសិដ្ឋ" (Holy Roman Empire) របស់​ដល់​ឆ្នាំ​១៨០៦​។ ក្នុងកំលុង​សតវត្សទី១៦ ភាគខាងជើង​អាល្លឺម៉ង់ បាន​ក្លាយទៅជា​មជ្ឈមណ្ឌល​នៃ​ការធ្វើកំណែទម្រង់​លទ្ធិប្រូតេស្តង់​។ ក៏​ដូច​ប្រទេស​អាល្លឺម៉ង់​សម័យទំនើប​នេះ​ដែរ ប្រទេស​អាល្លឺម៉ង់​ត្រូវ​បាន​ធ្វើការ​បង្រួបបង្រួម​ជាលើកដំបូង ដោយ​ជ័យជម្នះ​ក្នុង​សង្គ្រាមបារាំង-ព្រុសឆ្នាំ១៨៧១​។ នៅ​ឆ្នាំ​១៩៤៩ (ក្រោយ​សង្គ្រាមលោកលើកទី២) អាល្លឺម៉ង់​ត្រូវ​បាន​បែងចែក​ទៅជា​រដ្ឋ​ពីរ​គឺ​៖ អាល្លឺម៉ង់ខាងកើត និង អាល្លឺម៉ង់ខាងលិច តាមរយៈ​ខ្សែបន្ទាត់​ដែល​គ្រប់គ្រង​ដោយ​ពួក​សម្ព័ន្ធមិត្ត (សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស សាធារណរដ្ឋបារាំង និង សហភាព​សូវៀត)។ រដ្ឋ​ទាំងពីរ​នេះ ត្រូវ​បាន​បង្រួបបង្រួម​សាជាថ្មី​នៅ​ឆ្នាំ​១៩៩០​។ អាល្លឺម៉ង់ខាងលិច បាន​ចូល​ជា​សមាជិក "សហគមន៍អឺរ៉ុប" (EC) នៅ​ឆ្នាំ​១៩៥៧ ដែល​ក្រោយមក​បាន​ក្លាយទៅជា "សហភាពអឺរ៉ុប" នៅ​ឆ្នាំ​១៩៩៣​។ អាល្លឺម៉ង់ ក៏​ជា​ផ្នែក​មួយ​នៃ​តំបន់គ្មានព្រំដែនសិនហ្គេន (Shengen Zone) និង បាន​ដាក់​ឲ្យ​ចរាចរ​រូបិយប័ណ្ណអឺរ៉ុប (ប្រាក់ Euro) នៅ​ឆ្នាំ​១៩៩៩​។

អាល្លឺម៉ង់ គឺជា​សាធារណរដ្ឋ​សហព័ន្ធ​អាស្រ័យសភា នៃ ១៦​រដ្ឋ​។ ទីក្រុងប៊ែរឡាំង គឺជា​រដ្ឋធានី និង​ជា​ទីក្រុង​ធំជាងគេ​។ អាល្លឺម៉ង់ គឺជា​សមាជិក​នៃ អង្គការសហប្រជាជាតិ (UN), អង្គការណាតូ (NATO), ប្រទេស​ឧស្សាហកម្ម​លូតលាស់​ទាំង៨ (G8), និង សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ (OECD) ។ អាល្លឺម៉ង់ គឺជា​មហាអំណាចសេដ្ឋកិច្ច​មួយ​ដ៏​សំខាន់ ជាមួយ​ផលទុនជាតិសរុប (GDP) ទី៣ (ឬ ទី៤) និង អំណាចទិញ (PPP) ទី៥ លើ​ពិភពលោក​។ អាល្លឺម៉ង់ គឺជា​អ្នកនាំចេញ​ផលិតផល​ធំជាងគេ​ទី១ និង​នាំចូល​ធំជាងគេ​ទី២​។ ក្នុង​រយៈពេល​ជាក់លាក់​មួយ អាល្លឺម៉ង់​បាន​រក្សាទុក​ថវិកាបម្រុង​ច្រើនជាង​ទី២ នៅខណៈដែល​ការចំណាយ​លើ​វិស័យយោធា​ស្ថិតនៅ​លំដាប់​ទី៦ នៅលើ​ពិភពលោក​។ អាល្លឺម៉ង់ ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ជា​អ្នកឈានមុខ​ជាច្រើន​ផ្នែក លើ​វិស័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិជ្ជា​។

សូមមើលផងដែរ

ទំព័រគំរូ:Link FA ទំព័រគំរូ:Link FA ទំព័រគំរូ:Link FA ទំព័រគំរូ:Link FA ទំព័រគំរូ:Link FA ទំព័រគំរូ:Link FA