អ៊ីតាលី៖ ភាពខុសគ្នារវាងកំណែនានា

ពីវិគីភីឌា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
រ៉ូបូ បន្ថែម: gag:İtaliya
រ៉ូបូ បន្ថែម: rw:Ubutaliyani
បន្ទាត់ទី១៧៥៖ បន្ទាត់ទី១៧៥៖
[[roa-tara:Itaglie]]
[[roa-tara:Itaglie]]
[[ru:Италия]]
[[ru:Италия]]
[[rw:Ubutaliyani]]
[[sa:इटली]]
[[sa:इटली]]
[[sah:Италия]]
[[sah:Италия]]

កំណែនៅ ម៉ោង០៤:៤៥ ថ្ងៃសៅរ៍ ទី០៨ ខែមករា ឆ្នាំ២០១១

អ៊ីតាលី

អ៊ីតាលី (ជា​ភាសាអង់គ្លេស​៖ Italy, ភាសាអ៊ីតាលី​៖ Italia) មាន​ឈ្មោះ​ជាផ្លូវការ​ថា "សាធារណរដ្ឋអ៊ីតាលី" (ជា​ភាសាអង់គ្លេស​៖ Italian Republic, ភាសាអ៊ីតាលី​៖ Repubblica Italiana) គឺជា​ប្រទេស​មួយ​ស្ថិតនៅ​ឧបទ្វីអ៊ីតាលី ភាគខាងត្បូង​ទ្វីបអឺរ៉ុប និង​កោះ​ពីរ​ដែល​ធំជាងគេ​ក្នុង​សមុទ្រមេទីទែរ៉ានេ​គឺ​៖ ស៊ីលីស៊ី (Sicily) និង សារឌីនីយ៉ា (Sardinia) ។ អ៊ីតាលី មាន​ព្រំប្រទល់ ខាងជើង​ជាប់នឹង ភ្នំអ័ល្ប ប្រទេស​បារាំង ស្វីស អូទ្រីស និង ស្លូវ៉េនី​។ រដ្ឋឯករាជ្យ សាន់ ម៉ារីណូ និង បុរីវ៉ាទីកង់ ស្ថិតនៅ​កណ្ដាល​ទឹកដី​អ៊ីតាលី​តែម្ដង​។

អ៊ីតាលី គឺជា​ទីកន្លែង​កំណើត​នៃ​វប្បធម៌​អឺរ៉ុប​ជាច្រើន ដូចជា អឺទ្រូសកាន (Etruscans) និង រ៉ូម៉ាំង (Romans) និង ក្រោយមក​វា​គឺជា​ទីកន្លែង​កំណើត​នៃ​សាកលវិទ្យាល័យ និង​ចលនា​នៃ​ការកកើត​សាឡើងវិញ ដែល​ចាប់ផ្ដើម​ចេញពី​តំបន់​ទុសកានី (Tuscany) ហើយ​សាយភាយ​ទៅ​ពាសពេញ​ទ្វីបអឺរ៉ុប​។ រដ្ឋធានីរ៉ូម​របស់​អ៊ីតាលី គឺជា​មជ្ឈមណ្ឌល​នៃ​អរិយធម៌​លោកខាងលិច​អស់​ជាច្រើន​សតវត្ស​មកហើយ​។ អ៊ីតាលី បាន​អនុវត្ត​នយោបាយ​អាណានិគមនិយម​ចាប់ពី​ពាក់កណ្ដាល​សតវត្សទី១៩ រហូតដល់​ពាក់កណ្ដាល​សតវត្សទី២០​។

សព្វថ្ងៃនេះ អ៊ីតាលី​គឺជា​សាធារណរដ្ឋ​ប្រជាធិបតេយ្យ និង​ជា​ប្រទេសអភិវឌ្ឍន៍ ជាមួយ​អត្រា​គុណភាព​ជីវិត​ខ្ពស់​ជាងគេ​ទី៨ លើ​ពិភពលោក​។ អ៊ីតាលី បាន​ចូល​ជា​សមាជិក "សហភាពអឺរ៉ុប" និង អង្គការ​សន្ធិសញ្ញា​អាត្លង់ទិកខាងជើង (ណាតូ)​។ លើសពីនេះ អ៊ីតាលី​ក៏​ជា​សមាជិក​នៃ ប្រទេស​ឧស្សាហកម្ម​លូតលាស់​ទាំង៨ (G8) ដោយ​មាន​សេដ្ឋកិច្ច​ធំជាងគេ​ទី៧ លើ​ពិភពលោក, អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ (OECD), អង្គការពាណិជ្ជកម្មពិភពលោក (WTO), ក្រុមប្រឹក្សាអឺរ៉ុប (Council of Europe), សហភាពអឺរ៉ុបខាងលិច (Western European Union), Central European Initiative, និង ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​សិនហ្គេន (Shengen) ។ អ៊ីតាលី បាន​ចំណាយ​ទៅលើ​វិស័យ​ការពារជាតិ​ច្រើនជាងគេ​ទី៧​លើ​លោក និង​ជា​រដ្ឋ​កាន់កាប់​អាវុធ​នុយក្លេអ៊ែរ​តាមរយៈ​អង្គការណាតូ​។ នៅ​ថ្ងៃទី០១ ខែ​មករា ឆ្នាំ​២០០៧ អ៊ីតាលី​បាន​ក្លាយជា​សមាជិក​មិនអចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ សម្រាប់​អាណត្តិ​រយៈពេល​ពីរ​ឆ្នាំ​។

សូមមើលផងដែរ

ទំព័រគំរូ:Link FA ទំព័រគំរូ:Link FA