ឥណ្ឌូណេស៊ី៖ ភាពខុសគ្នារវាងកំណែនានា

ពីវិគីភីឌា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
r2.7.1) (រ៉ូបូ បន្ថែម: rw:Indonesiya
រ៉ូបូ កែសំរួល: so:Indunisiya
បន្ទាត់ទី២៥៦៖ បន្ទាត់ទី២៥៦៖
[[sk:Indonézia]]
[[sk:Indonézia]]
[[sl:Indonezija]]
[[sl:Indonezija]]
[[so:Indonesia]]
[[so:Indunisiya]]
[[sq:Indonezia]]
[[sq:Indonezia]]
[[sr:Индонезија]]
[[sr:Индонезија]]

កំណែនៅ ម៉ោង០០:២៦ ថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០១១

សាធារណរដ្ឋឥណ្ឌូនេស៊ី
Republik Indonesia
ទង់ជាតិ វរលញ្ជករ
បាវចនា៖ "Bhinneka Tunggal Ika"(ភាសាជ្វាបុរាណ)
ឯកភាពក្នុងភាពចំរុះ
ភ្លេងនិងចំរៀងជាតិ៖ "Indonesia Raya"
បទ ឥណ្ឌូនេស៊ីរ៉ាយ៉ា
រដ្ឋធានី ចាការតា
ភាសា​ផ្លូវ​ការ​ ភាសាឥណ្ឌូនេស៊ី
របបដឹកនាំ សាធារណរដ្ឋអាស្រ័យប្រធានាធិបតី
រដ្ឋាភិបាល
-ប្រធានាធិបតី
-នាយករដ្ឋមន្ត្រី

ស៊ូស៊ីឡូ បាំបាង យូដូយ៉ូណូ
ជូស៊ូហ្វ កាល្លា
ឯករាជ្យភាព
-ពីហុល្លង់

១៧ សីហា ១៩៤៥
ផ្ទៃប្រទេស
-សរុប
-ផ្ទៃទឹក

១ ៩១៩ ៤៤០គ.ម(លំដាប់ទី១៦)
៤,៨៥%
ចំនួនប្រជាជន
-ស្ថិតិឆ្នាំ២០០៧
-ជំរឿនឆ្នាំ២០០០
-ដង់ស៊ីតេ

២៣៤ ៦៩៣ ៩៩៧(លំដាប់ទ៤)
២០៦ ២៦៤ ៥៩៥
១៣៤/គ.ម(លំដាប់ទី៨៤)
រូបិយប័ណ្ណ រូព្យាស (IDR)
ល្វែង​ម៉ោង​ UTC +៧ ទៅ +៩
កូដទូរស័ព្ទប្រទេស +៦២
TLD អ៊ីនធឺណិត
(TLD:Top Level Domain)
.id

សាធារណរដ្ឋឥណ្ឌូនេស៊ីជាប្រទេសមួយនៅតំបន់អាស៊ីអាគ្នេយ៍។ វាជាប្រទេសកំរងកោះធំជាងគេក្នុងពិភពលោក ដោយមានកោះសរុបទាំងអស់ ១៧ ៥០៨ កោះ។ ឥណ្ឌូនេស៊ីមានប្រជាជនជាង២៣៤លាននាក់, ច្រើនជាងគេលំដាប់ទី៤ និងជាប្រជាជាតិមានមូស្លីមច្រើន។ ទោះជាបែបនោះក្តី ឥណ្ឌូនេស៊ីមិនបានប្រកាសខ្លួនជារដ្ឋឥស្លាមទេ។ ឥណ្ឌូនេស៊ីជាសាធារណរដ្ឋ មានសភានិងប្រធានាធិបតីដែលបានពីការបោះឆ្នោតសកល។ រដ្ឋធានីស្ថិតនៅទីក្រុងចាការតា។ ឥណ្ឌូនេស៊ីមានព្រំដែនជាប់ប្រទេសប៉ាពូញូហ្គីនៀ ទីម័រខាងកើត និងម៉ាឡេស៊ី

កំរងកោះឥណ្ឌូនេស៊ីជាតំបន់ពាណិជ្ជកម្មដ៏សំខាន់តាំងពីសតវត្សរ៍ទី៧ គឺនៅពេលដែលរាជាណាចក្រស្រីវិចាយ៉ា ចងទំនាក់ទំនងធ្វើជំនួញជាមួយប្រទេសចិន។ នៅដើមគ្រឹស្ដសករាជ ឥទ្ឋិពលពីឥណ្ឌាបានបង្កើតរាជាណាចក្រកកាន់ព្រហ្មញ្ញសាសនានិងព្រះពុទ្ឋសាសនា តូចៗជាច្រើននៅក្នុងតំបន់នេះ។ នៅសតវត្សរ៍ក្រោយមកទៀត​អ្នកជំនួញមូស្លីមបាននាំយកសាសនាឥស្លាមមកទីនេះ ហើយពួកអឺរ៉ុបបានមកហែកហួរ​ប្រជែងគ្នាកាន់តាប់តំបន់នេះនៅយុគនៃរបកគំហើញ។ ឥណ្ឌូនេស៊ីស្ថិតនៅក្រោមអាណានិគមហុល្លង់ អស់ពេលជាង៣សតវត្សរ៍កន្លះ និងបានទទួលឯករាជ្យក្រោយសង្គ្រាមលោកលើកទី២។ ប្រវត្តិសាស្ត្រឥណ្ឌូនេស៊ីប្រែជាមានភាពចលាចល ដោយមានគ្រោះធម្មជាតិ បន្ទុះភ្នំភ្លើង ការទាមទារបំបែករដ្ឋ ដំនើរការលិទ្ឋិប្រជាធិបតេយ្យ និងយុគនៃសំនុះកំនើនសេដ្ឋកិច្ច។

ដោយឥណ្ឌូនេស៊ីមានកោះច្រើន ដាច់ៗពីគ្នា ជនជាតិឥណ្ឌូនេស៊ីមានច្រើនក្រុម ច្រើនអំបូរនិយាយភាសាដើមនិងមានសាសនាខុសគ្នា។ ជនជាតិជ្វាជាក្រុមធំជាងគេនិងមានឥទ្ឋិពលជាងគេក្នុងវិស័យដឹកនាំប្រទេស។ តែទោះជាយ៉ាងណាក៏ដោយ ប្រទេសនេះព្យាយាមកំនត់នូវអត្តសញ្ញាណរួមគ្នាមួយដូចជា ភាសាជាតិតែមួយ និង ប្រវត្តិសាស្ត្រតស៊ូរើបំរះពីពួកអាណានិគមតែមួយ។ ឥណ្ឌូនេស៊ីជារដ្ឋឯកភាព។ បាវចនាជាតិឥណ្ឌូនេស៊ីគឺ «Bhinneka tunggal ika» ដែលមានន័យថា «ឯកភាពក្នុងភាពចំរុះ» ដែលបញ្ជាក់ពីភាពចំរុះជាតិសាសន៍តែស្ថិតនៅក្នុងប្រទេសតែមួយ។ ប៉ុន្តែភាពតានតឹងនៃការទាមទារបំបែករដ្ឋនានា បាននាំទៅដល់ការប្រឈមមុខដោយកំលាំង និងធ្វើអោយនយោបាយនិងសេដ្ឋកិច្ចឥណ្ឌូនេស៊ីគ្មានស្ថេរភាព។

អំពីឈ្មោះ

«ឥណ្ឌូនេស៊ី» ជាបន្សំពាក្យឡាតាំងនិងក្រិចដែលមានន័យថា «កោះឥណ្ឌា»។ ឈ្មោះនេះត្រូវគេជឿជាក់ថាបានប្រើតាំងពីសតវត្សរ៍ទី១៨ សំដៅលើកំរងកោះដែលនៅភាគអាគ្នេយ៍ប្រទេសឥណ្ឌា។

ភូមិវិទ្យានិងអាកាសធាតុ

ឥណ្ឌូនេស៊ីមានកោះទាំងធំទាំងតូចចំនួន ១៧ ៥០៨កោះ ដែលនៅក្នុងនោះមានតែ ប្រហែល៦០០០កោះប៉ុណ្ណោះដែលមានមនុស្សរស់នៅ។ ឥណ្ឌូនេស៊ីស្ថិតនៅចំពីលើខ្សែអេក្វាទ័រ។ កោះដែលធំជាងគេទាំង៥មាន កោះជ្វា កោះស៊ូម៉ាត្រា កោះកាលីនម៉ាន់តាន់(កោះបរនេអូប៉ែកប៉ែកឥណ្ឌូនេស៊ី) កោះញូហ្គីនៀ(រួមគ្នាជាមួយប្រទេសប៉ាពូញូហ្គីនៀ) និង កោះស៊ូឡាវេស៊ី។ រដ្ឋធានីស្ថិតនៅទីក្រុងចាការតានៅលើកោះជ្វា។

ឥណ្ឌូនេស៊ីមានផ្ទៃដីសរុប ១ ៩១៩ ៤៤០ គ.ម២ ធំលំដាប់ទី១៦នៅលើពិភពលោក។ ដង់ស៊ីតេប្រជាជនមធ្យមគឺ ១៣៤នាក់/គ.ម២។ កោះជ្វាជាកោះដែលមានប្រជាជនច្រើនជាងគេនៅលើពិភពលោក និងមានដង់ស៊ីតេ ៩៤០នាក់/គ.ម២។ ភ្នំខ្ពស់ជាងគេឈ្មោះ ភ្នំពុនចាក់ចាយ៉ា (Puncak Jaya)។ បឹងទឹកសាបដែលធំជាងគេស្ថិតនៅកោះស៊ូម៉ាត្រា គឺបឹងតូបា ដែលមានផ្ទៃ ១ ១៤៥គ.ម២។

ឥណ្ឌូនេស៊ីស្ថិតនៅទីប្រសព្វនៃផ្លាកតិកតូនិក៣គឺ ផ្លាកប៉ាស៊ីហ្វិក ផ្លាកអឺរ៉ាស៊ី និងផ្លាកអូស្ត្រាលី។ ហេតុនេះឥណ្ឌូនេស៊ីសំបូរភ្នំភ្លើង (មានយ៉ាងហោចណាស់១៥០ភ្នំភ្លើងរស់) ឥណ្ឌូនេស៊ីជួបរញ្ជួយដីនិងបន្ទុះភ្នំភ្លើងជាញឹកញាប់។ ជាក់ស្ដែងដូចជាមហន្តរាយស៊ូណាមីឆ្នាំ២០០៤ មហន្តរាយរញ្ជួយដីនៅយុហ្គយ៉ាការតាឆ្នាំ២០០៦ ជាដើម។ ទោះជាយ៉ាងណាក៏ដោយ គេជឿថាផេះផង់ពីបន្ទុះភ្នំភ្លើងបានផ្ដល់នូវជីវជាតិដល់ដីកសិកម្មដែលទ្រទ្រង់ជីវភាពប្រជាជននៅទីនេះតាំងពីសម័យបុព្វកាល។

ដោយស្ថិតនៅតំបន់អេក្វាទ័រ ឥណ្ឌូនេស៊ីមានអាកាសធាតុត្រូពិច ទទួលឥទ្ឋិពលខ្យល់មូសុង និងមានរដូវប្រាំងនិងរដូវវស្សាដាច់ដោយឡែក។ កំពស់ទឹកភ្លៀងជាមធ្យមនៅតំបន់ទំនាបគឺ ១ ៧៨០ ទៅ ៣ ១៧៥មម និង ៦ ១០០មមនៅតំបន់ភ្នំ។ សំនើមជាមធ្យម ៨០%។


សេដ្ឋកិច្ច

វិស័យសេវ៉ាកម្មផ្ដល់ចំនូលជូនរដ្ឋច្រើនជាងគេ(៤៥,៣%) បន្ទប់មកគឺវិស័យឧស្សាហកម្ម (៤០,៧%) និងវិស័យកសិកម្ម (១៤,០%)។ ទោះជាយ៉ាងនេះក៏ដោយ វិស័យកសិកម្មបានប្រើប្រាស់កំលាំងពលកម្មច្រើនជាងផ្នែកផ្សេងទៀត (៤៤,៣%) ខណៈវិស័យសេវ៉ាកម្មមានតែ (៣៦,៩%) និងវិស័យឧស្សាហកម្ម (១៨,៨%)។ ឧស្សាហកម្មសំខាន់ៗមាន ប្រេងកាតនិងឧស្ម័ន្មធម្មជាតិ តំបាញ កាត់ដេរសំលៀកបំពាក់ និង រ៉ែ។ ផលិតផលកសិកម្មសំខាន់ៗមាន ប្រេងដូង អង្ករ តែ កាហ្វេ គ្រឿងទេស និង កៅស៊ូ

ទីផ្សារនាំចេញធំជាងគេរបស់ឥណ្ឌូនេស៊ី(ឆ្នាំ២០០៥) គឺ ជប៉ុន(២២,៣%) សហរដ្ឋអាមេរិក(១៣,៩%) ចិន(៩,១%) និង សិង្ហបុរី(៨,៩%)។ ឥណ្ឌូនេស៊ីនាំចូលទំនិញពី ជប៉ុន(១៨.០%) ចិន(១៦.១%) និងសិង្ហបុរី(១២,៨%)។ នៅឆ្នាំ២០០៥ ឥណ្ឌូនេស៊ីធ្វើជំនួញបានចំនេញ ដោយទឹកប្រាក់បានពីការនាំចេញសរុបមាន ៨៣៦៤០លានUSD ទល់នឹងទឹកប្រាក់ចំនាយសំរាប់ការនាំចូល ៦២០២០លានUSD។ ឥណ្ឌូនេស៊ីសំបូរធនធានធម្មជាតិដូចជា ប្រេងកាតឆៅ ឧស្ម័នធម្មជាតិ សំនប៉ាហាំង ទង់ដែង និងមាស។ ផលិតផលនាំចេញសំខាន់ៗមាន ម៉ាស៊ីន គ្រឿងបន្លាស់ ផលិតផលគីមី ប្រេងឥន្ឋនៈ និងម្ហូបអាហារ។


Album


សូមមើលផងដែរ

ទំព័រគំរូ:Link FA