ឥស្លាមសាសនា៖ ភាពខុសគ្នារវាងកំណែនានា

ពីវិគីភីឌា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
r2.5.2) (រ៉ូបូ បន្ថែម: av:Ислам
រ៉ូបូ បន្ថែម: rw:Islam
បន្ទាត់ទី១៧៨៖ បន្ទាត់ទី១៧៨៖
[[roa-rup:Islam]]
[[roa-rup:Islam]]
[[ru:Ислам]]
[[ru:Ислам]]
[[rw:Islam]]
[[sa:इस्लाम]]
[[sa:इस्लाम]]
[[sah:Ислам]]
[[sah:Ислам]]

កំណែនៅ ម៉ោង១២:១០ ថ្ងៃច័ន្ទ ទី២៤ ខែមករា ឆ្នាំ២០១១

សាសនា​ឥស្លាម ជា​លទ្ធិ​មួយ​ដែល​កើត​ឡើង​ក្នុង​ប្រទេស​អារ៉ាប់ ដោយ​ស្នាដៃ​ថ្វី​គំនិត​របស់​គ្រូ​ម្នាក់​ឈ្មោះ មហាម៉ាត់ (សៀវភៅ​ដើម​សរសេរ មោហម័ទ)​។ លទ្ធិ​នេះ​ដែល​បាន​ឈ្មោះ​ដូច្នេះ ដោយ​សំគាល់​សេចក្ដី​ថា​៖ «ជំនឿ​ស្រោចស្រង់​សត្វ»​។


ប្រវត្តិ​មហាម៉ាត់

មហាម៉ាត់ ជា​សាស្ត្រាចារ្យ​របស់​ជនជាតិ​អារ៉ាប់ កើត​នៅ​ស្រុក​មេកៈ (Mecque) រវាង ព.ស. ១១១៣ និង គ.ស. ៥៧០ ជា​ពូជ​វង្សត្រកូល​របស់​ហស្ជេម (Haschem) ដែល​ជា​វង្ស​មាន​ឈ្មោះ​ល្បីល្បាញ​ទូទៅ​ក្នុង​ពួក​កូរេឥច្ច (Koréichite) កំព្រា​តាំងពី​តូច ជីតា​យក​ទៅ​ចិញ្ចឹម តមក​ខាងក្រោយ​អត់​អំពី​ជីតា​ទោ បាន​ទៅ​នៅ​អាស្រ័យ​នឹង​ឪពុកមា​ឈ្មោះ​អាប៊ូតាលេប (Abou-Talep) មាន​ការ​ចិញ្ចឹម​ជីវិត​ដោយ​ពាណិជ្ជកម្ម មាន​លក្ខណៈ​ជា​បុគ្គល​មាន​សេចក្ដី​ក្លាហាន​អង់អាច មាន​ចិត្ត​សាធារណ៍ ចិត្តទូលាយ បាន​នាង​កដិដជៈ ជា​ស្ត្រី​មេម៉ាយ មាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ​ជា​ភរិយា​។ អាស្រ័យហេតុនេះ ទើប​បណ្ដាល​ឱ្យ​មហាម៉ាត់​មាន​ឥទ្ធិពល មាន​អនុភាព​រីក​ធំ​ទូលាយ​ឡើង​ក្នុង​ជាតិ​របស់​ខ្លួន​។

មកដល់​អាយុ ៤០​ ឆ្នាំ មហាម៉ាត់​មិន​ទាន់​សម្រេច​កិច្ចការ​ពិសេស​អ្វីមួយ​ដែល​អាច​ឱ្យ​គេ​ទាយ​បាន​ថា​ជា​មហាបុរស​នៅឡើយ​។ សម័យ​មួយ​នោះ គាត់​ដកថយ​ទៅ​រក​កន្លែង​ស្ងប់ស្ងាត់ ដើម្បី​ស្មិងស្មាធិ៍​ចម្រើន​មេត្តា​ភាវនា​។ រាត្រី​មួយ គាត់​នៅ​សម្ងំ​ក្នុង​រូងភ្នំ​ហិរៈ តាម​ពង្សាវតារ​អារ៉ាប់​និយាយ​ថា​៖ មាន​ទេពតា​ចុះ​មក​ហើយ​ត្រដាង​ក្បួន​បង្ហាញ​ប្រាប់​ថា​៖ «ឯង​មើល​ទៅ»​។ មហាម៉ាត់​ប្រកែក​ថា​៖ «ខ្ញុំ​មិន​ចេះ​អាន​ទេ»​។ ទេពតា​នោះ​ក៏​ចាប់​សក់​លើក​ក្បាល​ទង្គិច​ផ្ទប់​ទៅ​លើ​ផែនដី​អស់​វារៈ បី​ដង ហើយ​ប្រាប់​ម្ដង​ទៀត​ថា​៖ «អាន​ក្បួន​នេះ​ទៅ! សុទ្ធតែ​ជា​ព្រះនាម​ព្រះជាម្ចាស់ ដែល​បាន​បង្កើត​វត្ថុ​គ្រប់យ៉ាង»​។ ម្ដង​នេះ​មហាម៉ាត់​អាន​បាន ហើយ​ឮ​សូរសម្លេង​ប្រាប់​មក​ទៀត​ថា​៖ «អ្នកឯង​ជា​សាវក​របស់​ព្រះជាម្ចាស់​ហើយ»​។

តាំងពី​ពេល​នោះ​មក មហាម៉ាត់​បាន​ឡើង​នាម​ជា​៖ នប៊ី សម្គាល់​ខ្លួន​ថា «សព្វញ្ញូ» ចាប់ផ្ដើម​ប្រកាស​សាសនា​ថ្មី ដែល​ខ្លួន​ឱ្យ​ឈ្មោះ​ថា​៖ ឥស្លាម «ជំនឿ​ស្រោចស្រង់​សត្វ»​។ បុគ្គល​ដែល​មាន​ជំនឿ​ពិត​ក្នុង​សាសនា​នេះ​បាន​នាម​ថា មុស៊ុលម័ន (ឥស្លាម​សាសនិក​ជន ឬ​ឥស្លាមិក​ជន) ពួក​នេះ​ដំបូង​មាន​ចំនួន​តិច​ទេ ត​អំពី​ពេល​នោះ​រវាង​៣ ឆ្នាំ មហាម៉ាត់​ទើប​តែ​នឹង​ញ៉ាំង​ឱ្យ​ភរិយា និង​អាលី​ដែល​ជា​បងប្អូន​ជីដូន​មួយ​ហើយ​និង​ខ្ញុំកំដរ​របស់​ខ្លួន ព្រមទាំង​អ្នកស្រុក​មេកៈ​ខ្លះ​ឱ្យ​ចូល​សាសនា​ថ្មី​បាន​។

ដល់​រវាង ព.ស. ១១៥៧ គ.ស. ៦១៤ មហាម៉ាត់​បាន​ប្រជុំ​គណៈ​បាមោក្ខ​បុគ្គល ដែល​ជា​មេ​ពួក​ក្រុម​របស់​ខ្លួន​ហើយ​សួរ​ថា​៖ «បណ្ដា​អ្នក​ទាំងអស់​គ្នា អ្នកណា​អាច​ធ្វើ​ជា​បងប្អូន​របស់​ខ្ញុំ ជា​មេទ័ព​របស់​ខ្ញុំ ជា​សេនាបតី​របស់​ខ្ញុំ​?»​។

អាលី​ស្ទុះ​ក្រាក​ភ្លែត​ឡើង​ឆ្លើយតប​ថា​៖ «ខ្ញុំ​អាច​ទទួល​រ៉ាប់រង​បាន បើ​មាន​អ្នកណាមួយ​រឹងទទឹង​នឹង​លោក ខ្ញុំ​នឹង​ចាប់​កាច់​ធ្មេញ នឹង​ឆ្កៀល​ភ្នែក នឹង​វះ​ពោះ នឹង​បំបាក់​ជើង​ចោល»​។

លទ្ធិ​ថ្មី​នេះ នាំ​ឱ្យ​ផ្ទុយ​ទាស់​នឹង​អ្នក​ទាំងពួង​ជា​ខ្លាំង បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់​នឹង​សេចក្ដី​ទោមនស្ស​ដល់​ពួក​កូរេឥច្ឆ​ជាច្រើន​។ ហេតុនោះ ទើប​នាំ​ឱ្យ​មហាម៉ាត់ មាន​ទុក្ខទោស​គួរ​ដល់​សេចក្ដី​ស្លាប់ ក៏​ភៀស​ខ្លួន​រត់ចេញ​ចាក​ស្រុក​មេកៈ ទៅ​នៅ​ស្រុក​អ៊ីអាគ្រេប ដែល​ខ្លួន​ឱ្យ​ឈ្មោះ​ថា ម៉េឌីន (Médine) សំគាល់​សេចក្ដី​ថា​ក្រុង​របស់​មហាម៉ាត់​។

ការ​រត់​ទៅ​នេះ​ជា​កិច្ច​សំខាន់ ក្នុង​ពង្សាវតារ​ឥស្លាមិក​និកាយ​ទាំង​ជា​កាល​ចាប់​រាប់ មហាម៉ាត់​សករាជ តាំងពី​នោះ​មក​ផង (១៦ កក្កដា គ.ស. ៦២២)​។

មហាម៉ាត់​នៅ​ក្នុង​ទីនោះ មិន​យូរ​ប៉ុន្មាន ក៏​តាំង​ប្រជុំ​អស់​ពួក​មេក្រុម​របស់​ខ្លួន​បង្ក​ជា​កូន​ទ័ព​លើក​ចេញ​មក​វាយ​ពួក​កូរេតច្ជ ត្រាតែ​មាន​ជ័យ​ជម្នះ ហើយ​បាន​ជា​សាស្ត្រាចារ្យ​នៅ​ស្រុក​មេកៈ តមក​យក​បាន​កន្លែង​វិហារ «កាអាបា» ដែល​ជា​ទី​បូជនីយដ្ឋាន​សម្រាប់​គោរព​បូជា​នៃ​ពួក​អារ៉ាប់​ទូទៅ ហើយ​ទាំង​បាន​បំផ្លាញ​រូប​សម្រាប់​គោរព​ក្នុង​ទីនោះ​អស់ ៣០០ រូប ហើយ​និយាយ​ថា​៖ «សេចក្ដីពិត​មកដល់​ហើយ សេចក្ដី​កុហក​ចូរ​សាបសូន្យ​ទៅ»​។

ក្នុង​រវាង​ពីរ​ឆ្នាំ​មុន​ទីបំផុត​អាយុ​របស់​មហាម៉ាត់ៗ បាន​ផ្សាយ​សាសនា​បញ្ចុះបញ្ចូល​ពួក​អារ៉ាប់​បាន​ទាំងអស់​ក្នុង ព.ស. ១១៧៥ គ.ស. ៦៣២ មាន​ពួក​ឥស្លាមិក​បរិស័ទ​រាប់​សែន នាំ​គ្នា​ទៅ​គោរព​បូជា​នៅ​ស្រុក​មេកៈ​។ ក្នុង​ឆ្នាំ​នេះ សាស្ត្រាចារ្យ​មហាម៉ាត់ ដឹង​ខ្លួន​ថា​ជិតដល់​មរណកាល​ហើយ ទើប​ប្រកាស​ថា «បើ​ខ្ញុំ​បាន​វាយ​បងប្អូន​ខ្ញុំ​ណាមួយ ឱ្យ​គេ​វាយ​ខ្ញុំ​ចុះ បើ​ខ្ញុំ​នៅ​ជំពាក់​បំណុល​ញាតិ​ណាមួយ នេះ​នែ​ប្រាក់​សម្រាប់​សង» ខណៈនោះ​មាន​ដំណាល​ថា​៖ មាន​បុរស​ម្នាក់​មក​ទារ​ប្រាក់​ចំនួន ២-៣ រៀល​។ មហាម់ាត់​សង​ភ្លាម ដោយ​សេចក្ដី​ត្រេកអរ​ថា នឹង​បាន​រួច​បំណុល​ក្នុង​លោក​នេះ​នឹង​លោក​ខាង​មុខ​។

គម្ពីរ​កោរ៉ាន

សាសនា​មហាម៉ាត់ មាន​នៅ​ក្នុង​ផ្ទៃ​នៃ​គម្ពីរ​កោរ៉ាន ឬ​គូអាន ជា​ក្បួន​សាសនា​ដែល​ឥស្លាមិក​និកាយ​និយម​រាប់អាន​ថា​ជា​គម្ពីរ​ដើម ដូចជា​គម្ពីរ​ប៊ីប​ក្នុង​ សាសនាគ្រិស្ដ ឬ​គម្ពីរ​ព្រះ​ត្រៃបិដក​ខាង​ប៉ែក​ព្រះពុទ្ធសាសនា​របស់​យើង​។

គម្ពីរ​កោរ៉ាន​នេះ មាន​លទ្ធិ​សាសនា បញ្ញត្តិ ឱវាទ ដែល​មហាម៉ាត់​បាន​សម្ដែង​ទុក​ដោយ​កិច្ច​ផ្សេងៗ​។ គេ​បាន​ចារិក​ទុក​ដោយ​គោរព​ក្នុង​ស្លឹករឹត តមក​មាន​មហាម៉ាត់​សាវក​ម្នាក់​ឈ្មោះ កាលីហ្វ-អាប៊ូ-បាករ បាន​ស្រង់​ប្រមូល​រួបរួម​ចារិក​ទុក​ជា​គម្ពីរ​កោរ៉ាន​ឡើង​។

លទ្ធិ​មហាម៉ាត់

ក្នុង​គម្ពីរ​នេះ មាន​សេចក្ដីពន្យល់ថា ព្រះ​មានតែ​មួយ​គឺ​ព្រះ​អាហ្លា មហាម៉ាត់​គ្រាន់តែ​ជា​ទេវទូត របស់​ព្រះ​អាហ្លា ព្រលឹង (វិញ្ញាណ) មិន​ចេះ​ស្លាប់ ជាតិ​មុខ​ត្រូវ​ទទួល​យក​ផល​នៃ​សេចក្ដី​ល្អ និង​ទោស​នៃ​សេចក្ដី​អាក្រក់​ពុំខាន​។

គោល​ដែល​សំខាន់​បំផុត​ក្នុង​សាសនា​នេះ​មាន​៣​យ៉ាង​គឺ​៖ ការ​សូត្រ​មន្ត ការ​អត់​អាហារ និង​ការ​ឱ្យ​ទាន​។ ឥស្លាមិកជន​យល់​ថា​ការ​សូត្រ​មន្ត ជា​កិច្ច​ឱ្យ​មាន​ដំណើរ​ទៅ​រក​ព្រះជាម្ចាស់​បាន​ពាក់កណ្ដាល​ផ្លូវ ការ​អត់​អាហារ ឈ្មោះ​ថា​ធ្វើ​ដំណើរ​ឱ្យ​បាន​ដល់​ទៅ​មាត់​ទ្វារ​វាំង​សួរគ៍ ការ​ចែក​ទាន ឈ្មោះ​ថា​បាន​ញ៉ាំង​ខ្លួន​ឱ្យ​ចូល​ទៅ​ដល់​ក្នុង​វាំង​សួរគ៍​។

ឯកសារ​យោង

​សៀវភៅ សាសនា​ជា​អ្វី? សូរ​ឆ្លើយ​អំពី​ពុទ្ធសាសនា និង ពាហិរ​សាសនា របស់​អតីត​អ្នកតំណាងរាស្ត្រ ម៉ិញ-ន៉ាគ្រី ព.ស. ២៤៩៤ គ.ស. ១៩៥១