សេអ៊ូល៖ ភាពខុសគ្នារវាងកំណែនានា
Fix |
ត r2.6.4) (រ៉ូបូ បន្ថែម: gag:Seul |
||
បន្ទាត់ទី១១១៖ | បន្ទាត់ទី១១១៖ | ||
[[fy:Seoul]] |
[[fy:Seoul]] |
||
[[ga:Seoul]] |
[[ga:Seoul]] |
||
[[gag:Seul]] |
|||
[[gan:首爾]] |
[[gan:首爾]] |
||
[[gd:Seoul]] |
[[gd:Seoul]] |
កំណែនៅ ម៉ោង០៥:៣២ ថ្ងៃសៅរ៍ ទី២៦ ខែមីនា ឆ្នាំ២០១១
ឯកសារ:Seoul landmark picture 2.jpg | |
ជួរទីមួយពីឆ្វេងទៅស្តាំ: ប៉មសេអ៊ូល, ស្ទឹងឈឹងហ្គី |
សេអ៊ូល(서울특별시, 서울特別市) ជារដ្ឋធានីនិងជាទីក្រុងធំជាងគេរបស់ប្រទេសកូរ៉េខាងត្បូង។ សេអ៊ូលមានប្រជាជនជាង១០លាននាក់ និងស្ថិតក្នុងចំនោមទីក្រុងដែលមានប្រជាជនច្រើនជាងគេលើពិភពលោក។ តំបន់រដ្ឋធានីជាតិសេអ៊ូល (Seoul National Capital Area) ដែលក្ដោបរួមទាំងទីក្រុងកំពង់ផែដ៏ធំឈ្មោះអ៊ិនឆ័ននិងទីក្រុងរណបនានា មានមនុស្សរស់នៅប្រមាណ២៣លាននាក់។ ស្ទើរពាក់កណ្ដាលនៃប្រជាជនកូរ៉េខាងត្បូងរស់នៅតំបន់រដ្ឋធានីជាតិសេអ៊ូលនេះ និងប្រហែល១ភាគ៤រស់នៅក្នុងសេអ៊ូលតែម្ដង។ កត្តានេះធ្វើអោយសេអ៊ូលក្លាយជាមជ្ឈមណ្ឌលវប្បធម៌ នយោបាយ និងសេដ្ឋកិច្ចចំបងរបស់ប្រទេស។ ដោយវាមានឋានានុក្រមជាទីក្រុងពិសេស ហេតុនេះវាស្ថិតនៅក្រោមការគ្រប់គ្រងដោយផ្ទាល់ពីរដ្ឋាភិបាលជាតិ។
សេអ៊ូលធ្លាប់ធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវក្ដៅឆ្នាំ១៩៨៨ និង ពានរង្វាន់បាល់ទាត់ពិភពលោកហ្វីហ្វាឆ្នាំ២០០២។ សេអ៊ូលតែងតែជាប់លំដាប់ថ្នាក់១០ខាងលើក្នុងចំនោមទីក្រុងហិរញ្ញវត្ថុនិងពាណិជ្ជកម្ម និងជាទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុនពហុជាតិជាច្រើនដូចជា ក្រុមហ៊ុនសាំស៊ុង(Samsung; 삼성) ក្រុមហ៊ុនអិលជី(LG) និងក្រុមហ៊ុនហ្យុនដាយ(Hyundai; 현대)។ វាជាទីក្រុងថ្លៃជាងគេទី៥លើពិភពលោក និងទី២នៅអាស៊ី និងជាទីក្រុងមានជាងគេទី៤នៅអាស៊ី។
សេអ៊ូលស្ថិតនៅអាងទន្លេហាន់ នៅប៉ែកពាយ័ព្យនៃប្រទេស ចំងាយប្រហែល៥០គ.ម ពីព្រំដែនកូរ៉េទាំង២។
អំពីឈ្មោះ
ទីក្រុងសេអ៊ូល ត្រូវបានស្គាល់ពីអតីតកាល តាមរយៈឈ្មោះ វីរែសុង (Wirye-seong ; 위례성; 慰禮城, Baekje era), ហានជូ (Hanju ; 한주; 漢州, Silla era), ណាមគ្យ៉ង (Namgyeong ; 남경; 南京, Goryeo era), ហានសុង (Hanseong ; 한성; 漢城, Baekje and Joseon era), ហានយ៉ាង (Hanyang ; 한양; 漢陽, Joseon era), និង ក្យ៉ងសុង (Gyeongseong ; 경성; 京城, Japanese occupation era)។ ឈ្មោះបច្ចុប្បន្នរបស់ទីក្រុងនេះត្រូវបានបង្កើតឡើងពីពាក្យនៅក្នុងភាសាកូរ៉េ ដែលមានន័យថា "រដ្ឋធានី" ដែលត្រូវបានជឿជាក់ថាវាក្លាយមកពីពាក្យ "សូរ៉ាបុល" (Seorabeol ; 서라벌; 徐羅伐), ដែលពីដំបូងសំដៅទៅលើ ក្យ៉ងជូ (Gyeongju; 경주), រដ្ឋធានីរបស់អតីតអាណាចក្រ "ស៊ីឡា" (Silla; 신라)។
មិនដូចជាឈ្មោះភាគច្រើននៃទីកន្លែងនៅក្នុងប្រទេសកូរ៉េ "សេអ៊ូល" មិនមានអក្សរ "ហានចា" (Hanja, តួអក្សរចិនដែល ត្រូវបានប្រើប្រាស់នៅក្នុងភាសាកូរ៉េ) ដែលស៊ីគ្នានោះទេ។ ឈ្មោះជាភាសាចិន សំរាប់ទីក្រុងសេអ៊ូល ដែលត្រូវបានជ្រើសរើសនាពេលថ្មីៗនេះគឺ 首尔 (simplified), 首爾 (traditional) (Shǒuěr), ដែលមានសំលេងប្រហាក់ប្រហែលខ្លះទៅនឹង "សេអ៊ូល" នៅពេលអានជាភាសាចិនតាមបែប ម៉ាន់ដារីន (Mandarin Chinese).
ប្រវត្តិ
ប្រវត្តិសាស្ត្ររបស់សេអ៊ូលចាប់គិតតាំងពីឆ្នាំ១៨មុនគ.ស នៅពេលដែលមានការបង្កើតរាជាណាចក្របែកចេ។ ក្រោយមកទៀតវាក្លាយជារាជធានីរបស់រាជវង្សចូសេអុន។ នៅក្នុងសម័យអាណានិគមជប៉ុននៅដើមស.វទី២០ កន្លែងជាប្រពៃណីនិងប្រវត្តិសាស្ត្ររបស់សេអ៊ូលបានផ្លាស់ប្ដូរ។ ទីក្រុងនេះត្រូវបានបំផ្លាញស្ទើរទាំងស្រុងក្នុងសង្គ្រាមកូរ៉េ ប៉ុន្តែត្រូវបានសាងសង់ឡើយវិញយ៉ាងលឿននៅក្នុងគោលនយោបាយសេដ្ឋកិច្ចនៅទសវត្សរ៍ឆ្នាំ៦០និង៧០។ សំនង់ប្រវត្តិសាស្ត្រសំខាន់ៗខ្លះៗត្រូវបានជួសជុលស្ថាបនាឡើងវិញ រួមមានរាជវាំងហ្គ្យេអុងបុកហ្គុង (រាជវាំង១របស់រាជវង្សចូសេអុន)
ភូមិវិទ្យា
សេអ៊ូលស្ថិតនៅផ្នែកពាយ័ព្យនៃកូរ៉េខាងត្បូង។ វាមានផ្ទៃដីប្រហែល ៦០៥,៣៩គ.ម២ និងពុះជា២ផ្នែក ជើងនិងត្បូងដោយទន្លេហាន់។ ទន្លេហាន់និងតំបន់ជុំវិញនោះដើរតួនាទីសំខាន់ណាស់ក្នុងប្រវត្តិសាស្ត្រកូរ៉េ។ រាជាណាចក្រកូរ៉េទាំង៣ ធ្លាប់ប្រកួតប្រជែងគ្នាកាន់កាប់ដែនដីនេះ ព្រោះវាមានទន្លេហាន់ដែលជាផ្លូវជំនួញទៅកាន់ចិន(កាត់តាមសមុទ្រលឿង)។ ប៉ុន្តែបច្ចុប្បន្ន ទន្លេនេះមិនត្រូវបានគេប្រើសកម្មក្នុងការធ្វើចរាចរណ៍ទេ ដោយសារតែកន្លែងដែលវាហូរចាក់ចូលទៅក្នុងសមុទ្រនៅក្បែរព្រំដែនកូរ៉េទាំង២ពេក ហើយដែលតំបន់នោះត្រូវគេហាមប្រាមមិនអោយជនស៊ីវិលចូល។ សេអ៊ូលហ៊ុំព័ទ្ធដោយភ្នំ៨ ខ្ពង់រាបទន្លេហាន់។
អាកាសធាតុ
ដូចគ្នានឹងកន្លែងដទៃទៀតនៅកូរ៉េខាងត្បូងដែរ សេអ៊ូលមានអាកាសធាតុទ្វីប សើម ទោះជាកូរ៉េជាប្រទេសហ៊ុំព័ទ្ធដោយសមុទ្រពីជ្រុងទាំង៣ក៏ដោយ។ រដូវក្ដៅជាទូទៅក្ដៅហើយសើម ដោយមានខ្យល់មូសុងបក់ពីខែមិថុនាដល់ខែកក្កដា។ ខែសីហាជាខែដែលក្ដៅជាងគេ និងមានសីតុណ្ហភាពមធ្យមប្រែប្រួលពី 22 °C ទៅ 30 °C។ រដូវរងារជាញឹកញាប់រងារខ្លាំង និងស្ងួត។ សីតុណ្ហភាពនៅខែមករាប្រែប្រួលពី -7 °C ទៅ 1 °C។ នៅក្នុងមួយឆ្នាំ ជាមធ្យមមានព្រិលធ្លាក់ចំនួន២៨ថ្ងៃ។
ទិដ្ឋភាពទីក្រុង
បេះដូងប្រពៃណីរបស់សេអ៊ូលគឺ ក្រុងរាជវង្សចូសេអុនចាស់ ដែលឥលូវជាមណ្ឌលក្រុង ដែលប្រជុំដោយរាជវាំង អាគាររដ្ឋាភិបាល ទីស្នាក់ការកណ្ដាលរបស់សហគ្រាសនានា សណ្ឋាគារ និងផ្សារបែបប្រពៃណី។ តំបន់នេះគ្របដណ្ដប់លើជ្រលងឆេអុងហ្គ្យេឆេអុន ដែលជាកូនអូរមួយហូរពីលិចទៅកើតចូលទន្លេហាន់។ អស់រយៈពេលជាច្រើនឆ្នាំ អូរនេះត្រូវបានគ្របដោយបេតុង ប៉ុន្តែត្រូវបានគេស្ដារឡើងវិញក្នុងគំរោងសង្គ្រោះទីក្រុងមួយ។ នៅខាងជើងមណ្ឌលក្រុងគឺភ្នំបុកហាន់ និងនៅខាងត្បូងគឺភ្នំណាំសាន់។ ទៅខាងត្បូងទៀតជាក្រុងចាស់ យ៉ុងសាន់-ហ្គុ និង ម៉ាប៉ូ-ហ្គុ និងទន្លេហាន់។ ឆ្លងរំលងទន្លេហាន់ទៅគឺតំបន់អ្នកមានថ្មីៗ ឈ្មោះហ្គាងណាំ-ហ្គុ និងសេអុចូ-ហ្គុ។ ហ្គាងណាំ-ហ្គុ ជាកន្លែងតាំងនៅរបស់អាគារពាណិជ្ជកម្មពិភពលោករបស់កូរ៉េ និងជាកន្លែងធ្វើការតាំងពិពណ៌និងសន្និសិតនានា។ ចុះទៅក្រោមតាមដងទន្លេគឺ យ៉េអ៊ូអ៊ីដូ ជាកោះធំមួយដែលមានអាគាររដ្ឋសភាជាតិ ស្ទុឌីយ៉ូផ្សាយធំៗ និងអាគារការិយាល័យខ្ពស់ៗ ក៏ដូចជាអាគារហិរញ្ញវត្ថុកូរ៉េ។ នៅក្បែរយ៉េអូអ៊ីដូ គឺ កោះបាំសេអុម ជាកោះគ្មានមនុស្សនៅ ស្ថិតនៅកណ្ដាលទន្លេ។ ពហុកីឡាដ្ឋានអូឡាំពិក សួនច្បារអូឡាំពិក និងWorld Lotte World ស្ថិតនៅ សុងប៉ា-ហ្គុ នៅខាងត្បូងទន្លេហាន់។
កន្លែងទំនើបៗសំខាន់ៗមាន អាគារហិរញ្ញវត្ថុកូរ៉េ ប៉មសេអ៊ូល អាគារពាណិជ្ជកម្មពិភពលោក អាគារ៦៣ និងអាគារស្នាក់នៅកប់ពពកទាំង៦ ឈ្មោះថូវើរ ផាលេស។ ដោយសារតែមានដង់ស៊ីតេប្រជាជនខ្ពស់ សេអ៊ូលមានការស្ថាបនាអាគារកប់ពពកជាច្រើន ហើយក្រុមប្រឹក្សាក្រុងកំពុងរៀបចំផែនការសាងសង់អាគារខ្ពស់១ស៊េរី ដែលក្នុងនោះមាន មជ្ឍមណ្ឌលពាណិជ្ជកម្មកំពស់៥៨០ម៉ែត្រនៅ Sangam Digital Media City និង ប៉មឡុតតេវើល២ កំពស់៨០០ម៉ែត្រ នៅ Jamsil។
រដ្ឋបាល
សេអ៊ូលចែកចេញជា ២៥ ហ្គុ (구; 區 សមមូលនឹងខណ្ឌរបស់ខ្មែរ)។ ហ្គុ មានផ្ទៃដីប្រែប្រួលពី ១០ ទៅ ៤៧ គ.ម២ និងមានប្រជាជនពី១៤ម៉ឺនទៅ៦៣ម៉ឺននាក់។ សុងប៉ា-ហ្គុ មានប្រជាជនច្រើនជាងគេ ខណៈសូចូ-ហ្គុ មានផ្ទៃដីធំជាងគេ។ ហ្គុនីមួយៗចែកចេញជា ដុង (동; 洞 សមមូលនឹងសង្កាត់របស់ខ្មែរ)។ សេអ៊ូលាមានដុងសរុបទាំងអស់ ៥២២។
- ដុបុង-ហ្គុ (도봉구; 道峰區)
- ដុងដាអិមុន-ហ្គុ (동대문구; 東大門區)
- ដុងចាក-ហ្គុ (동작구; 銅雀區)
- អឺនព្យុង-ហ្គុ (은평구; 恩平區)
- ហ្គាំងបុក-ហ្គុ (강북구; 江北區)
- ហ្គាំងដុង-ហ្គុ (강동구; 江東區))
- ហ្គាំងណាម-ហ្គុ (강남구; 江南區)
- ហ្គាំងសូ-ហ្គុ (강서구; 江西區)
- ហ្គើនឆ័នហ្គុ (금천구; 衿川區)
- ហ្គុរ៉ូ-ហ្គុ (구로구; 九老區)
- ហ្គ័នអាក់-ហ្គុ (관악구; 冠岳區)
- ហ្គ័នជីន-ហ្គុ (광진구; 廣津區)
- ចុងរ៉ូ-ហ្គុ (종로구; 鍾路區)
- ជុង-ហ្គុ (중구; 中區)
- ជុងរ៉ាង-ហ្គុ (중랑구; 中浪區)
- ម៉ាប៉ូ-ហ្គុ (마포구; 麻浦區)
- ណូវុន-ហ្គុ (노원구; 蘆原區)
- សូចូ-ហ្គុ (서초구; 瑞草區)
- សុដាអិមុន-ហ្គុ (서대문구; 西大門區)
- សុងបុក-ហ្គុ (성북구; 城北區)
- សុងដុង-ហ្គុ (성동구; 城東區)
- សុងប៉ា-ហ្គុ (송파구; 松坡區)
- យ៉ាងឆុន-ហ្គុ (양천구; 陽川區)
- យ៉ុងដឺនប៉ូ-ហ្គុ (영등포구; 永登浦區)
- យ៉ុងសាន-ហ្គុ (용산구; 龍山區)
ប្រជាសាស្ត្រ
ប្រជាជនរស់នៅសេអ៊ូលស្ទើរតែទាំងអស់ជាជនជាតិកូរ៉េ និងក្រុមភាគតិចជនជាតិចិននិងជប៉ុន។ កំនើនប្រជាជនមកពីបរទេសបានកើនឡើងយ៉ាងខ្លាំង ដែលមកទល់បច្ចុប្បន្នចំនួននោះកើនដល់ប្រហែល២%នៃប្រជាជនសរុប។ ចំនួនប្រជាជនសេអ៊ូលបានកើនលើសពី ១០ ៤២១ ០០ នាក់នៅចុងឆ្នាំ២០០៧ ហើយចំនួនជនបរទេសមាន ២២៩ ០០០នាក់ គឺប្រហែល២,២%នៃប្រជាជនសរុប។
អត្រាបទល្មើសនិងឧក្រិដកម្មនៅសេអ៊ូលមានកំរិតទាប ដែលគេអាចចាត់ទុកសេអ៊ូលថាជាទីក្រុងដ៏មានសុវត្ថិភាពមួយនៅអាស៊ី។ សាសនាសំខាន់ទាំង២នៅសេអ៊ូលគឺ ព្រះពុទ្ធសាសនា និង គ្រឹស្ដសាសនា។
សេដ្ឋកិច្ច
សេអ៊ូលជាមជ្ឍមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់មួយនៅអាស៊ី និងជាតាំងនៅរបស់ទីស្នាក់ការសហគ្រាសធំៗកំរិតពិភពលោកដូចជា ក្រុមហ៊ុនសាំស៊ុង ក្រុមហ៊ុនអិលជី និង ក្រុមហ៊ុនហ្យុនដាយ។
វិស័យអប់រំ
មានសាកលវិទ្យាល័យល្បីៗជាច្រើនដែលមានទីតាំងនៅសេអ៊ូល។