ប្រាសាទបាយ៉ង់កោរ៖ ភាពខុសគ្នារវាងកំណែនានា

ពីវិគីភីឌា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បានបង្កើតទំព័រដែលផ្ដើមដោយ '''ប្រាសាទ​បាយ៉ង់កោរ'''​ស្ថិត​នៅ​ភូមិញេធិ៍រោ...
(គ្មានភាពខុសគ្នា)

កំណែនៅ ម៉ោង១០:០១ ថ្ងៃអង្គារ ទី០៧ ខែមិថុនា ឆ្នាំ២០១១

ប្រាសាទ​បាយ៉ង់កោរ​ស្ថិត​នៅ​ភូមិញេធិ៍រោង ឃុំ​ព្រះបាទជាន់ជុំ ស្រុកគិរីវង់ មាន​ចម្ងាយ ១២១ គីឡូម៉ែត្រ​ពី​ភ្នំពេញ និង មាន​ចម្ងាយ ៤៣ គីឡូម៉ែត្រ ខាង​ត្បូង​ខេត្តតាកែវ ។ ប្រាសាទ​ស្ថាបនា​ឡើង​នៅ​លើ​កំពូល​ភ្នំបាយ៉ង់កោរ មាន​កម្ពស់ ៣១៣ ម៉ែត្រ មាន​ជណ្តើរ ចំនួន​បី សង់​ឡើង​នៅ​សតវត្សរ៍ទី ៧ គ្រិស្តសករាជ ៦១៥ ដល់ ៦៣៥ ដោយ​ព្រះបាទភវរ្ម័នទី២ ធ្វើពីថ្មបាយក្រៀម ឥដ្ឋ ថ្មស៊ីស្ត និង ថ្មស្រទាប់ មានបណ្តោយ ១៣ ម៉ែត្រ ទទឹង ៩ ម៉ែត្រ កម្ពស់ ១២ ម៉ែត្រ ។ ក្រៅ​ពី​ប្រាសាទបាយ៉ង់ មាន​រាង្គ ចំនួន​បួន​ទៀត​នៅ​ក្បែរ​នោះ ប្រាសាទព្រះគោ ប្រាសាទកាណាងនៅខាងលិច ប្រាសាទកាណាងខាងកើត និង ប្រាសាទកំពូលកាណង់ ។ រឹត​តែ​ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​ពេល​នេះ គឺ​នៅ​ភាគ​ខាង​ត្បូង​មាន​រ៉ែ​ត្បូង​មួយ​កន្លែង​ដែល កំពុង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​យ៉ាង​ខ្លាំង​គឺ​រ៉ែ​ត្បូងនៅ​ទឹក​ធ្លាក់​ជ្រោះ​ផ្អោក​។