ម៉ារី ស្កូដូស្កា គុយរី៖ ភាពខុសគ្នារវាងកំណែនានា

ពីវិគីភីឌា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បន្ទាត់ទី១៥១៖ បន្ទាត់ទី១៥១៖


==មរណភាពរបស់ព្យែរ==
==មរណភាពរបស់ព្យែរ==
នៅថ្ងៃទី១៩ មេសា ១៩០៦ ព្យែរ​បាន​បាត់បង់​ជីវីត​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​។ ពេល​កំពុង​ឆ្លង​[[ផ្លូវ​ដូហ្វីន]] (Rue Dauphine)ពេល​ភ្លៀងធ្លាក់​ខ្លាំង គាត់​ត្រូវ​រទេះសេះ​បុក​ដួល​ចូល​ក្រោម​កង់ ​និង​ត្រូវ​កិន​បែក​លលាដ​ក្បាល​។​<ref name=obit/>
នៅថ្ងៃទី១៩ មេសា ១៩០៦ ព្យែរបានបាត់បង់ជីវីត​ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ។ ពេលកំពុង​ឆ្នង[[ផ្លូវដូហ្វីន]] (Rue Dauphine)ពេលភ្លៀងធ្លាក់ខ្លាំង គាត់ត្រូវរទេះសេះ​បុកដួល​ចូលក្រោមកង់ និងត្រូវកិនបែកលលាដក្បាល។<ref name=obit/>


ម៉ារី​ទទួល​រង​នូវ​ការ​ប៉ះទង្គិច​ផ្លូវ​ចិត្ត​យ៉ាង​ខ្លាំង​​ដោយ​សារ​មរណភាព​ស្វាមី​។​ នា​ពេល​នោះ​គាត់​បាន​ក្លាយ​ជា​«មនុស្ស​ដែល​ឯកោ​យ៉ាង​ខ្ទេចខ្ទំ​និង​ដែល​មិន​អាច​ព្យាបាល​បាន​»។ នៅ​ថ្ងៃ​ទី​១៣ ឧសភា ១៩០៦ ដេប៉ាតឺម៉ង់​រូបវិទ្យា​របស់​សកបូន​បាន​សំរេច​ចិត្ត​រក្សា​កៅអី​ដែល​បង្កើត​សំរាប់​ព្យែរ​ និង​ផ្ដល់​ជូន​បន្ត​អោយ​ម៉ារី រួម​ទាំង​សិទ្ធិ​អំណាច​ពេញ​លេញ​លើ​បន្ទប់​ស្រាវជ្រាវ​នោះ។ ការណ៍នេះ​បាន​ជួយ​អោយ​ម៉ារី​ចេញ​ពី​ស្រមោល​របស់​ព្យែរ​។ គាត់​បាន​ក្លាយ​ជា​សាស្ត្រាចារ្យ​ស្ត្រី​ដំបូង​គេ​នៅ​សកបូន​។​ គាត់​បាន​រក​ឃើញ​អត្ថន័យ​ជីវិត​ថ្មី​មួយ​ក្នុង​ការងារ​ដ៏​នឿយហត់​មួយ​នេះ​។​
ម៉ារី​ទទួលរកការប៉ះទង្គិចផ្លូវចិត្តយ៉ាងខ្លាំង​​ដោយសារមរណភាពស្វាមី។ នាពេលនោះគាត់បានក្លាយជា​«មនុស្សដែលឯកោយ៉ាង​ខ្ទេចខ្ទាំនិងដែលមិនអាចព្យាបាលបាន»។ នៅថ្ងៃទី១៣ ឧសភា ១៩០៦ ដេប៉ាតឺម៉ង់រូបវិទ្យារបស់សកបូនបានសំរេចចិត្ត​រក្សាកៅអី​ដែលបង្កើតសំរាប់ព្យែរ និងផ្ដល់ជូនបន្តអោយម៉ារី រួមទាំងសិទ្ធិអំណាច​ពេញលេញ​លើ​បន្ទប់ស្រាវជ្រាវនោះ។ ការណ៍នេះ​បានជួយអោយម៉ារី​ចេញពីស្រមោល​របស់ព្យែរ។ គាត់បានក្លាយជា​សាស្ត្រាចារ្យ​ស្ត្រីដំបូងគេនៅសកបូន។ គាត់បានរកឃើញ​អត្ថន័យជីវិត​ថ្មីមួយ​ក្នុងការងារ​ដ៏នឿយហត់មួយនេះ។
[[File:1911 Solvay conference.jpg|thumb|300px|នៅ[[សន្និសិទសុលវេយ]]លើកទី (១៩១១), ស្កូដូស្កា គុយរី (អង្គុយ, ទី២រាប់ពីស្ដាំ) ប្រឹក្សាជាមួយ [[អង់រី ព័ងការ៉េ]]។ [[អើណេស រូធើហ្វដ]] (ឈរ, ទី៤រាប់ពីស្ដាំ); [[អាល់បឺត អែងស្តែង]] (ឈរ, ទី២រាប់ពីស្ដាំ); [[ប៉ូល ឡង់ហ្សឺវ៉ាំង]] (ឈរ, ដើមខាងស្ដាំ)]]
[[File:1911 Solvay conference.jpg|thumb|300px|នៅ[[សន្និសីទ​សុលវេយ]]លើកទី (១៩១១), ស្កូដូស្កា គុយរី (អង្គុយ, ទី២រាប់ពីស្ដាំ) ប្រឹក្សា​ជា​មួយ [[អង់រី ព័ងការ៉េ]]។ [[អើណេស រូធើហ្វដ]] (ឈរ, ទី​៤​រាប់​ពី​ស្ដាំ); [[អាល់បឺត អែងស្តែង]] (ឈរ, ទី២រាប់ពីស្ដាំ); [[ប៉ូល ឡង់ហ្សឺវ៉ាំង]] (ឈរ, ដើម​ខាង​ស្ដាំ)]]


ពី​ឆ្នាំ​១៩១០​ដល់​១៩១១ ស្កូដូស្កា គុយរី​មាន​ទំនាក់ទំនង​ស្នេហា​ជា​មួយ​រូបវិទូ [[ប៉ូល ឡង់ហ្សឺវ៉ាំង]] (Paul Langevin) ដែល​ជា​អតីត​កូន​សិស្ស​របស់​ព្យែរ​។ ម៉ារី​មាន​អាយុ​ច្រើន​ជាង​ប៉ូល​៥​ឆ្នាំ​។​ ប៉ូល​ជា​បុរស​រៀបការ​ហើយ តែ​រស់​នៅ​បែក​ពី​ភរិយា​។ រឿង​នេះ​បែក​ការ​នៅ​ឆ្នាំ​១៩១១​ ពេល​ដែល​គូ​ប្រជែង​ផ្នែក​សិក្សា​បាន​យក​រឿង​នេះ​ទៅ​ផ្សព្វផ្យាយ​ជា​រឿង​អាស្រូវ​នៅ​លើ​សារព័ត៌មាន។<ref>Robert Reid, ''Marie Curie (ម៉ារី គុយរី)'', pp. 44, 90.</ref>
ពីឆ្នាំ១៩១០ដល់១៩១១ ស្កូដូស្កា គុយរីមានទំនាក់ទំនងស្នេហា​ជាមួយរូបវិទូ [[ប៉ូល ឡង់ហ្សឺវ៉ាំង]] (Paul Langevin) ដែលជាអតីតកូនសិស្សរបស់ព្យែរ។ ម៉ារីមានអាយុច្រើនជាងប៉ូល៥ឆ្នាំ។ ប៉ូលជាបុរសរៀបការហើយ តែរស់នៅបែកពីភរិយា។ រឿងនេះបែកការនៅឆ្នាំ១៩១១ ពេលដែលគូប្រជែងផ្នែកសិក្សា​បានយករឿងនេះ​ទៅ​ផ្សព្វផ្យាយ​ជារឿងអាស្រូវនៅលើសារព័ត៌មាន។<ref>Robert Reid, ''Marie Curie (ម៉ារី គុយរី)'', pp. 44, 90.</ref>
ទោះ​បី​ជា​គាត់​មាន​កិត្តិយស​ជា​អ្នក​វិទ្យាសាស្ត្រ​ដែល​បំរើការ​ដល់​បារាំង​ក៏​ដោយ ទស្សនៈ​របស់​សាធារណជន​មាន​ទំនោរ​ទៅ​រក «សញ្ចេតនា​រើស​អើង​ជន​បរទេស» (xenophobia) និង​បាន​រាល​ដាល​ដល់​ការ​ប៉ាន់​ប្រមាណ​ទាំង​ខុស​ឆ្គង​ថា​ម៉ារី​ជា[[ជន​ជាតិ​ជ្វីហ្វ]]។ ទំព័រ​កាសែត​បាន​លើក​ឡើង​ពី​ម៉ារី​យ៉ាង​គគ្រឹក​គគ្រើង​ដោយ​បាន​ចោទ​អ្នក​ស្រីថា​ជា​អ្នក​បំបែកបំបាក់​គ្រួសារ​គេ​។​<ref>Barbara Goldsmith, ''Obsessive Genius'', pp. 165–76.</ref> គ្មាន​នរណា​ទាយ​ដឹង​ថា​នា​ពេល​ក្រោយ​មក​ទៀត​ ចៅ​ស្រី​របស់​ម៉ារី​ឈ្មោះ​[[អេឡែន ហ្សូល្យុត]]បាន​រៀបការ​ជា​មួយ​ចៅ​ប្រុស​របស់​ឡង់ហ្សឺវ៉ាំង​ឈ្មោះ​មីសែលឡង់ហ្សឺវ៉ាំង​ទេ​។​
ទោះបីជាគាត់មានកិត្តិយស​ជាអ្នកាវិទ្យាសាស្ត្រ​ដែលបំរើការដល់បារាំងក៏ដោយ ទស្សនៈ​របស់សាធារណជន​មានទំនោរទៅរក «សញ្ចេតនារើសអើង​ជនបរទេស» (xenophobia) និងបានរាលដាល​ដល់ការប៉ាន់ប្រមាណទាំងខុសឆ្គង​ថា​ម៉ារីជា[[ជនជាតិជ្វីហ្វ]]។ ទំព័រកាសែត​បានលើកឡើងពីម៉ារី​យ៉ាងគគ្រឹកគគ្រើង​ដោយបានចោទអ្នកស្រីថា​ជាអ្នកបំបែកបំបាក់គ្រួសារគេ។<ref>Barbara Goldsmith, ''Obsessive Genius'', pp. 165–76.</ref> គ្មាននរណា​ទាយដឹងថា​នាពេលក្រោយមកទៀត ចៅស្រីរបស់ម៉ារីឈ្មោះ[[អេឡែន ហ្សូល្យុត]]បានរៀបការជាមួយ​ចៅប្រុសរបស់ឡង់ហ្សឺវ៉ាំងឈ្មោះមីសែលឡង់ហ្សឺវ៉ាំងទេ។


រង្វាន់​ណូបែល​លើក​ទី​២​របស់​ម៉ារី បាន​ធ្វើ​អោយ​អ្នក​ស្រី​មាន​សិទ្ធិ​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​បារាំង​​អោយ​ផ្ដល់​ថវិកា​ក្នុង​ការ​កសាង​វិទ្យាស្ថាន​រ៉ាដ្យូម​ឯកជន​មួយ​ឈ្មោះ Institut du radium (សព្វថ្ងៃ​ជា​ ''Institut Curie''(វិទ្យាស្ថាន​គុយរី))នៅ​ឆ្នាំ​១៩១៤​។​ វិទ្យាស្ថាន​នេះ​ដឹកនាំ​ការ​ស្រាវជ្រាវ​ផ្នែក​គីមី​វិទ្យា​ រូបវិទ្យា និង វេជ្ជសាស្ត្រ​។​ វិទ្យាស្ថាន​នេះ​ជា​ថ្នាល​បណ្ដុះ​ជ័យ​លាភី​រង្វាន់​ណូបែល​៤​រូប​ទៀត​ ដែល​ក្នុង​នោះ​ក៏​មាន​កូនស្រី​របស់​គាត់​គឺ​[[អ៊ីរ៉ែន ហ្សូល្យុត គុយរី]] និង​កូន​ប្រសារ​ប្រុស​ [[ហ្វ្រេដេរីក ហ្សូល្យុត គុយរី]]​។​
រង្វាន់ណូបែលលើកទី២របស់ម៉ារី បានធ្វើអោយអ្នកស្រីមានសិទ្ធិ​បញ្ចុះបញ្ចូល​រដ្ឋាភិបាលបារាំង​​អោយផ្ដល់​ថវិកាក្នុងការកសាង​វិទ្យាស្ថានរ៉ាដ្យូមឯកជនមួយឈ្មោះ Institut du radium (សព្វថ្ងៃជា ''Institut Curie''(វិទ្យាស្ថានគុយរី))នៅឆ្នាំ១៩១៤។ វិទ្យាស្ថាននេះ​ដឹកនាំការស្រាវជ្រាវផ្នែកគីមីវិទ្យា រូបវិទ្យា និង វេជ្ជសាស្ត្រ។ វិទ្យាស្ថាន​នេះជាថ្នាលបណ្ដុះ​ជ័យលាភីរង្វាន់ណូបែល៤​រូបទៀត ដែលក្នុងនោះក៏មានកូនស្រីរបស់គាត់គឺ​[[អ៊ីរ៉ែន ហ្សូល្យុត គុយរី]] និងកូនប្រសារប្រុស [[ហ្វ្រេដេរីក ហ្សូល្យុត គុយរី]]។


==ពេលសង្គ្រាមលោកលើកទី១==
==ពេលសង្គ្រាមលោកលើកទី១==

កំណែនៅ ម៉ោង០៩:៥១ ថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០១១

ម៉ារី ស្កូដូស្កា​ គុយរី
Marie Skłodowska Curie
ម៉ារី ស្កូដូស្កា គុយរី ១៩២០
កើតនៅ ថ្ងៃ​ទី ៧ វិច្ឆិកា ១៨៦៧
វ៉ារស្សាវ៉ា, ផ្នែករបស់ប៉ូឡូញ កាន់កាប់ដោយ រុស្ស៊ី
មរណភាព ថ្ងៃ​ទី ៤ កក្កដា ១៩៣៤
ប៉ាស់ស៊ី, អូតសាវ័រ, បារាំង
សញ្ជាតិ រុស្ស៊ី, បារាំង
ជនជាតិ ប៉ូឡូញ
ស្នាដៃសំខាន់ៗ​ វិទ្យុសកម្ម, ប៉ូឡូញ៉ូម, រ៉ាដ្យូម
រង្វាន់​ រង្វាន់ណូបែលផ្នែករូបវិទ្យា (១៩០៣)
មេដាយដាវី (១៩០៣)
មេដាយម៉ាតេអ៊ុជី (១៩០៤)
រង្វាន់ណូបែលផ្នែកគីមីវិទ្យា (១៩១១)
ស្វាមី ព្យែរ គុយរី (១៨៩៥-១៩០៦)
ហត្ថលេខា

ម៉ារី ស្កូដូស្កា គុយរី (Marie Skłodowska Curie) (៧ វិច្ឆិកា ១៨៦៧ - ៤ កក្កដា ១៩៣៤) គឺ​ជា​​​រូប​វិទូ និង​គីមី​វិទូ​ជន​ជាតិ​ប៉ូឡូញ​-បារាំង​ដ៏​​ល្បី​ល្បាញ​​ដែល​​បាន​​ត្រួសត្រាយ​​ការស្រាវជ្រាវ​​អំពី​វិទ្យុសកម្មដំបូងគេ​។ គាត់​​គឺ​ជា​​មនុស្ស​​ដំបូង​គេ​​ដែល​​ទទួល​​បាន​រង្វាន់ណូបែល​​ពីរ​គឺ ផ្នែក​រូបវិទ្យា និង​ផ្នែកគីមីវិទ្យា[១] ។ គាត់​​គឺ​ជា​​ស្ត្រី​ទីមួយ​​ដែល​​បាន​​ក្លាយ​ជា​​សាស្ដ្រាចារ្យ​​នៅ​ឯ​​សាកលវិទ្យាល័យប៉ារីស ។ គាត់​​គឺ​ជា​​ស្ត្រី​​ដំបូង​​ដែល​​ត្រូវ​​បាន​​គេ​​បញ្ចុះ​​សព​នៅ​ក្នុង​វិហារប៉ារីសប៉ង់តេអុង (១៩៩៥) ដោយ​សារ​​​គុណ​សម្បត្តិ​​របស់​​គាត់​។

គាត់​​ត្រូវ​បាន​​គេ​​ដាក់​ឈ្មោះ​ថា ម៉ារីយ៉ា សាឡូមៀ ស្កូដូស្កា ​នៅ​ពេល​​កើត​​ក្នុង​​ទី​ក្រុង​វ៉ាស្សាវ៉ា (ពេលនោះ​ជា​ដែនដី​ប៉ូឡូញ​កាន់កាប់​ដោយ​រុស្ស៊ី) ហើយ​​គាត់​​បាន​​រស់​នៅ​​ទី​នោះ​​រហូត​ដល់​​អាយុ ២៤​ឆ្នាំ ។ ក្នុង​ឆ្នាំ ១៨៩១ គាត់​​បាន​​តាម​​បង​ស្រី​​ខ្លួន​​ឈ្មោះ ប្រូនីស្វាវ៉ា ទៅ​​សិក្សា​​នៅ​​ទី​ក្រុង​​ប៉ារីស ដែល​​ជា​​កន្លែង​​គាត់​បាន​​បញ្ចប់​​ការសិក្សា​ថ្នាក់​ឧត្ដមសិក្សា និង​​សម្រេច​​កិច្ច​ការ​វិទ្យាសាស្ត្រ​​ជា​​បន្ត​បន្ទាប់​។ គាត់​​បាន​​ទទួល​​រង្វាន់ណូបែល​​ផ្នែក​រូប​វិទ្យា​​រួម​គ្នា​​ជា​មួយ​​ប្ដី​ឈ្មោះ ព្យែរ គុយរី និង​​លោក អង់រី បិកកឺរ៉ែល​។ គាត់​​បាន​​ឈ្នះ​រង្វាន់ណូបែល​​មួយ​ទៀត​​ក្នុង​ផ្នែក​គីមីវិទ្យា​​តែ​ម្នាក់​ឯង ។ គាត់​​គឺ​ជា​​ស្ត្រី​​ដំបូង​គេ​​ដែល​​បាន​​ទទួល​​រង្វាន់ណូបែល និង​​បាន​​ដល់​ទៅ​​ពីរ​​ក្នុង​​ផ្នែក​ផ្សេង​គ្នា​។

ស្នាដៃ​របស់​​គាត់រួមមាន​ទ្រឹស្ដី​ស្ដីអំពី​វិទ្យុសកម្ម (ពាក្យដែលអ្នកស្រីបង្កើត[២]) បច្ចេកទេស​​ក្នុងការ​ញែក​ធាតុអ៊ីសូតូប​វិទ្យុសកម្ម និង​បាន​រកឃើញ​ធាតុវិទ្យុសកម្ម​ពីរ​គឺ ប៉ូឡូញ៉ូម និង រ៉ាដ្យូម​។ គាត់​បាន​ដឹកនាំ​ការស្រាវជ្រាវ​ដំបូងគេ​លើ​លោក​​ក្នុង​ការព្យាបា​ល​ណេអូប្លាស់ (សាច់ដុះ)ដោយ​ប្រើ​អ៊ីសូតូប​​វិទ្យុសកម្ម​។ អ្នកស្រី​ជា​ស្ថាបនិក​វិទ្យាស្ថានគុយរី​ទាំង២​កន្លែងគឺ វិទ្យាស្ថានគុយរី (ប៉ារីស) និង វិទ្យាស្ថានគុយរី (វ៉ារស្សាវ៉ា)​។

ស្កូដូស្កា ម៉ារី (ជាឈ្មោះ​ដែល​គាត់​តែង​ហៅ​ខ្លួនឯង) មិនដែល​បាត់បង់​​មនោសញ្ចេតនា​​​ពី​អត្តសញ្ញាណ​​ដើម​ជា​​ជនជាតិប៉ូឡូញ​ទេ ខណៈពេល​ដែល​គាត់​ក៏​ជា​ពលរដ្ឋបារាំង​ដ៏​ស្មោះត្រង់​ដែរនោះ​។ គាត់​បង្រៀន​​ភាសាប៉ូឡូញ​​ដល់​កូនស្រីទាំងអស់​របស់​គាត់ និង​បាន​នាំ​ពួកគេ​ទៅ​លេង​ប្រទេស​ប៉ូឡូញ​ផងដែរ។ គាត់​បាន​ដាក់​ឈ្មោះ​អោយ​ធាតុគីមី​​ដំបូង​គេ​ដែល​គាត់​រកឃើញ​ថា ប៉ូឡូញ៉ូម (១៨៩៨) ដើម្បី​ជា​កិត្តិយស​​ដល់​មាតុប្រទេស​​របស់គាត់។ [៣] ក្នុង​កំឡូង​សង្គ្រាមលោកលើកទី១គាត់​បាន​ក្លាយ​ជា​សមាជិការ​របស់​គណកម្មាធិការនៃប៉ូឡូញសេរី (Komitet Wolnej Polski)។[៤] នៅឆ្នាំ១៩៣២ គាត់​បាន​​ស្ថាបនា​វិទ្យាស្ថានរ៉ាដ្យូម (សព្វថ្ងៃជា វិទ្យាស្ថានជំងឺមហារីក ម៉ារីយ៉ា ស្កូដូស្កា គុយរី) នៅ​ទីក្រុង​កំណើត​​របស់​គាត់​គឺនៅ វ៉ារស្សាវ៉ា។

កុមារភាព

កន្លែងកំណើតនៅវ៉ារស្សាវ៉ា–សព្វថ្ងៃជា​សារមន្ទីរម៉ារីយ៉ា ស្កូដូស្កា គុយរី
វ៉ាឌីស្វាវ ស្កូដូស្គី ជាមួយកូនស្រីទាំង៣ (រាប់ពីឆ្វេង) ម៉ារីយ៉ា, ប្រូនីស្វាវ៉ា, ហេឡេណា

ម៉ារីយ៉ា ស្កូដូស្កា ចាប់កំណើតនៅទីក្រុង វ៉ារស្សាវ៉ា ប្រទេសប៉ូឡូញ នៅថ្ងៃទី៧ វិច្ឆិកា ១៨៦៧។ គាត់ជាកូនស្រីពៅ​ក្នុងចំណោមកូនទាំង៥របស់​គ្រួសារគ្រូបង្រៀន​ដ៏ល្បីឈ្មោះមួយ។ ឪពុកនាងឈ្មោះ វ៉ាឌីស្វាវ ស្កូដូស្គី​ និងម្ដាយឈ្មោះ ប្រូនីស្វាវ៉ា។ បងៗ​របស់ម៉ារីយ៉ាមាន ហ្សូហ្វីយ៉ា(កើតឆ្នាំ១៨៦២) យ៉ូហ្សេហ្វ(កើតឆ្នាំ១៨៦៣, ឈ្មោះដូចជីតា) ប្រូនីស្វាវ៉ា(កើតឆ្នា១៨៦៥,ឈ្មោះដូចម្ដាយ) និង ហេឡេណា(កើតឆ្នាំ១៩៨៨)។ ក្នុងចំណោមបងប្អូនទាំងអស់ ម៉ារីយ៉ាជាកូនដែលមានប្រាជ្ញានិងខួរក្បាលចងចាំបានល្អជាងគេតាំងពីក្មេង។ នៅអាយុ៤ឆ្នាំ ម៉ារីយ៉ាអាច​អានសៀវភៅរបស់បងស្រីរបស់នាងបានទៅហើយ។

គ្រួសាររបស់ម៉ារីយ៉ា​ជាពូជពង្សគ្រូបង្រៀន។ ជីតាខាងឪពុករបស់គាត់ឈ្មោះ យ៉ូហ្សេហ្វ ស្កូដូស្គី ធ្លាប់ជាគ្រូដែលគេគោរព​នៅលូប៊្លីន, ដែលនៅទីនោះគាត់ធ្លាប់បង្រៀនកុមារ ប៊ុលឡឺស្វាវ ព្រុស (អ្នកអក្សរសាស្ត្រដ៏ល្បី​របស់ប៉ូឡូញ)។[៥] ឪពុករបស់គាត់ឈ្មោះ វ៉ាឌីស្វាវ ស្កូដូស្គី ជាគ្រូបង្រៀនគណិតវិទ្យា​និងរូបវិទ្យា​ (មុខវិទ្យាដែលម៉ារីយ៉ា​ត្រូវរៀន) និងជានាយកសាលាហ្គីមណាសៀម (សាលាមធ្យមសិក្សាមួយប្រភេទ​នៅអឺរ៉ុប)សំរាប់សិស្សប្រុស ២កន្លែង។ លោកក៏បានទទួលសិស្សប្រុស​អោយស្នាក់នៅនិង​សិក្សានៅផ្ទះរបស់លោកផងដែរ។ ម្ដាយរបស់ម៉ារីយ៉ាឈ្មោះ​ ប្រូនីស្វាវ៉ា បើកសាលាមានអន្តេរវិសិកដ្ឋាន​សំរាប់សិស្សនារីដ៏ប្រណិត​មួយនៅវ៉ារស្សាវ៉ា។

ពេលដែលម៉ារីយ៉ាមានអាយុទើប៦ឆ្នាំ គ្រួសារទាំងខាងឪពុក​និងខាងម្ដាយបានបាត់បងផ្ទះសម្បែង​និងទ្រព្យសម្បត្តិទាំងអស់ ដោយសារមានជាប់ពាក់ព័ន្ធនឹងចលនាបះបោររបស់ជាតិប៉ូឡូញ។ កាលណោះប្រទេសប៉ូឡូញ​ត្រូវបានចែកជាចំនែកៗដោយសភានៅទីក្រុងវីន។ អនុប្រទេសវ៉ារស្សាវ៉ាជារាជាណាចក្រប្រកាន់ធម្មនុញ្ញមួយ ប៉ុន្តែភាពជាក់ស្ថែង​ត្រូវគ្រប់គ្រងដោយចក្រភពរុស្ស៊ី និងមិនមានឯករាជ្យទេ។ ចក្រភពរុស្ស៊ីបានធ្វើការ​ឃ្លាំមើលនិងដាក់កំហិត​សកម្មភាព​របស់បញ្ញវ័នប៉ូឡូញ។ ឪពុករបស់ម៉ារីយ៉ា​ត្រូវគេរកឃើញថា​លួចបង្រៀន​ដោយសំងាត់ ក៏ត្រូវគេដកហូតតួនាទី​និងផ្ទះសម្បែងទាំងអស់។ គ្រួសារមួយនេះក៏ធ្លាក់ខ្លួនក្រ ហើយបានរើទៅនៅផ្ទះតូចមួយរួចបើកសាលា​នៅទីនោះ។ នៅឆ្នាំ១៨៧៤ គ្រួសារនេះបានឆ្លងជំងឺ​គ្រុនសន្ធំរោល (typhus) ពីសិស្សដែលមករៀន ហើយបងស្រីធំហ្សូហ្វីយ៉ាក៏បានស្លាប់ទៅ។ នៅឆ្នាំ១៨៧៨ គឺពេលដែលម៉ារីយ៉ាទើបមានអាយុ១២ឆ្នាំ ម្ដាយម៉ារីយ៉ាក៏បានទទួលមរណភាពដោយជំងឺរបេង​។

ឪពុករបស់ម៉ារីយ៉ា​ជាអ្នកមិនជឿសាសនា ចំណែកឯម្ដាយម៉ារីយ៉ាវិញ​ជាអ្នកកាន់សាសនា​កាតូលិក​យ៉ាងខ្ជាប់ខ្ជួន។[៦] មរណភាពបន្តបន្ទាប់​គ្នា​របស់ម្ដាយ​និងបងស្រី​បានធ្វើអោយម៉ារីយ៉ា​ងាកពីអ្នកកាន់សាសនាកាតូលិក​មកជា Agnostic វិញ។[៧]

ជីវិតជាគ្រូបង្រៀនតាមផ្ទះនិងការបែកបាក់ស្នេហា

ម៉ារី​យ៉ាបានចូលរៀននិងស្នាក់នៅសាលាដែលមានអន្តេរវិសិកដ្ឋាន​ដែលម្ដាយម៉ារីយ៉ាជាអ្នកបើក តាំងពីអាយុ១០ឆ្នាំ។ ប៉ុន្តែ បន្ទាប់ពីម្ដាយស្លាប់ទៅ ម៉ារីយ៉ាបាន​ចូលសាលាហ្គីមណាសៀមសំរាប់​សិស្សនារី ដែលនៅទីនោះគាត់បានបញ្ចប់ការសិក្សាដោយនិទ្ទេសខ្ពស់នៅថ្ងៃទី១២ មិថុនា ១៨៨៣។ គាត់បានចំណាយពេលមួយឆ្នាំបន្ទាប់​រស់នៅឯជនបទជាមួយញាតិសណ្ដានខាងឪពុក និងបន្ទាប់មកជាមួយឪពុកនៅវ៉ារស្សាវ៉ា។ នៅទីនោះគាត់បាន​ធ្វើជាអ្នកគ្រូបង្រៀនតាមផ្ទះ។ ម៉ារីយ៉ា​បានធ្វើកិច្ចសន្សា​ជាមួយបងស្រីប្រូនីស្វាវ៉ា​ថា គាត់នឹងធ្វើការ​រកប្រាក់ដើម្បីផ្គត់ផ្គង់​ប្រូនីស្វាវ៉ា​អោយបានសិក្សាឱសថសាស្ត្រនៅ​ប៉ារីស ក្នុងលក្ខខណ្ឌថា ប្រូនីស្វាវ៉ា​ក៏ត្រូវធ្វើបែបនេះសងមកវិញដែរ​នៅ២ឆ្នាំក្រោយ។ គាត់បានចាប់ផ្ដើមធ្វើជា​«ហ្គាវើណេស» (ស្ត្រីស្នាក់នៅជួយបង្រៀន​កូនចៅផ្ទះអ្នកមាន) ដំបូងនៅក្នុងគ្រួសារមេធាវីម្នាក់នៅក្រាកូវ(Kraków) បន្ទាប់មករយៈពេល២ឆ្នាំ​នៅក្នុងគ្រួសារអភិជនដី​ធ្លីមួយដែលត្រូវ​ជាសាច់ញាតិរបស់​ឪពុក នៅឯឆេហានូវ(Ciechanów)។ ពេលនៅធ្វើការទីនោះ គាត់បានស្រលាញ់គ្នាជាមួយកូនប្រុសច្បងរបស់ម្ចាស់ផ្ទះឈ្មោះ ខាហ្ស៊ីមៀស ហ្សូរ៉ាវស្គី(Kazimierz Żorawski)(ខាហ្ស៊ីមៀស ហ្សូរ៉ាវស្គីក្រោយមកក្លាយជាគណិតវិទូប៉ូឡូញម្នាក់ដ៏ល្បី)។ កាហ្ស៊ីមៀស​បានប្រាប់ពីបំណងរៀបការ តែត្រូវឪពុកម្ដាយបដិសេដ​ដោយសារតែវណ្ណៈនិងទ្រព្យធនខុសគ្នា​ខ្លាំងពេក។ ម៉ារីយ៉ាក្រោយចប់កិច្ចសន្យារយៈពេល២ឆ្នាំ​មក ក៏ទៅធ្វើជា​គ្រូបង្រៀន​នៅក្នុងគ្រួសារមួយទៀតនៅខាងឆ្នេរសមុទ្របាល់ទិច។

នៅដើមឆ្នាំ១៨៩០ ប្រូនីស្វាវ៉ាដែលទើបនឹងរៀបការហើយ បានសរសេរសំបុត្របបួល​ម៉ារីយ៉ា​អោយមករស់នៅប៉ារីស​ជាមួយគ្នា។ ប៉ុន្តែម៉ារីយ៉ា​បានបដិសេដ​ដោយសារនាងគ្មានប្រាក់គ្រប់គ្រាន់​សំរាប់បង់ថ្លៃសាលា និងនៅមិនទាន់ដាច់ចិត្តពីខាហ្ស៊ីមៀស។

គាត់បានត្រលប់ទៅនៅជាមួយឪពុកនៅវ៉ារស្សាវ៉ាវិញ និងស្នាក់នៅទីនោះដល់រដូវស្លឹកឈើជ្រុះឆ្នាំ១៨៩១។ គាត់នៅទីនោះធ្វើជា​គ្រូបង្រៀនតាមផ្ទះ​ផង និងរៀននៅ«សាកលវិទ្យាល័យហោះ» (គ្មានច្បាប់អនុញ្ញាត)មួយ និងបានចាប់ផ្ដើមធ្វើការហ្វឹកហាត់ផ្នែកវិទ្យាសាស្ត្រអនុវត្ត​នៅក្នុងមន្ទីរពិសោធន៍​មួយនៅក្នុងសារមន្ទីរឧស្សាហកម្មនិងកសិកម្ម​ក្បែរទីក្រុងចាស់នៅវ៉ារស្សាវ៉ា។ មន្ទីរពិសោធន៍នេះគ្រប់គ្រង​ដោយបងជីដូនមួយឈ្មោះយ៉ូសេហ្វ បូហ្គុស្គី ដែលធ្លាប់ជាជំនួយការរបស់មហាគីមីវិទូ ដ្មីទ្រី មិនដេឡេអេវ (Dmitri Mendeleev)។[៨]

នៅខែតុលា ១៨៩១ ដោយការទទូចរបស់បងស្រី​និងដោយសារសំបុត្រផ្ដាច់ស្នេហ៍របស់ខាហ្ស៊ីមៀស ម៉ារីយ៉ាក៏បាន​សម្រេច​ចិត្ត​ទៅប្រទេសបារាំង។[៦]ការផ្ដាច់ទំនាក់ទំនងនេះជាសោកនាដកម្មសំរាប់អ្នកទាំងពីរ។ ខាហ្ស៊ីមៀសក្រោយពីរៀនចប់បណ្ឌិត​និងបន្តអាជីព​ជាគណិតវិទូរួចក្លាយជា​សាស្ត្រាចារ្យនិងជា​នាយកសាកលវិទ្យាល័យក្រូកូវ (សព្វថ្ងៃប្ដូរឈ្មោះជាសាកលវិទ្យាល័យយ៉ាហ្គីយ៉េឡូនៀន) និងជាប្រធានសហគមអ្នកសិក្សាវ៉ារស្សាវ៉ា(Warsaw Society of Learning)។ ពេលដែលគាត់ចាស់ទៅ គេធ្លាប់ឃើញគាត់អង្គុយគិត​សញ្ជប់សញ្ជឹង​នៅពីមុខរូបសំណាកទង់ដែងរបស់​ម៉ារីយ៉ា ដែលបានដាក់តាំង​ឆ្នាំ១៩៣៥​នៅក្រោយវិទ្យស្ថានរ៉ាដ្យូម​ដែលអ្នកស្រីបង្កើតក្នុងឆ្នាំ១៩៣៥។[៩]

ការតស៊ូរៀនសូត្រនៅប៉ារីស

ខែតុលា ឆ្នាំ១៨៩១ ក្រោយពីធ្វើដំណើរតាមរថភ្លើងរយៈពេល៣ថ្ងៃមក ម៉ារីយ៉ាបានមកដល់ប៉ារីស។ ពេលនោះគាត់បានចុះឈ្មោះចូលរៀននៅសកបូន (សាកលវិទ្យាល័យប៉ារីស) ដែលពេលនោះជាសាលាដ៏តិចតួចដែលទទួលសិស្សស្រីអោយរៀន​ផ្នែកវិទ្យាសាស្ត្រ។ នៅលើសំណុំបែបបទចូលរៀន គាត់បានកែឈ្មោះពី«ម៉ារីយ៉ា» មកសរសេរជា «ម៉ារី» តាមរបៀបបារាំងវិញ។ នៅទីនោះគាត់បានចូលរៀន រូបវិទ្យា គីមីវិទ្យា និង​គណិតវិទ្យា។[១០] នៅប៉ារីស ម៉ារីយ៉ា​បានស្វែករកជំរកស្នាក់នៅជាមួយបងស្រី​និងបងថ្លៃមួយរយៈខ្លី បន្ទាប់មកនៅបន្ទប់ជួលក្រោមដំបូលផ្ទះល្វែងមួយ។

ព្សែរ គុយរី

ម៉ារី សិក្សានៅពេលថ្ងៃនិងបង្រៀនគេនៅពេលល្ងាច​ដើម្បីរកប្រាក់បន្តិចបន្តួចចិញ្ចឹមជីវិត។ ជីវិតគាត់ពេលនោះគឺខ្វះប្រាក់ចាយ ម្ហូបអាហារក៏មិនសូវមាន​គ្រប់គ្រាន់សំរាប់ហូបចុក ហើយពេលខែរងារ​គាត់ត្រូវយកសំលៀកបំពាក់ទាំងអស់មកពាក់ដេក​ហេតុតែគ្មានម៉ាស៊ីនកំដៅ រហូតដល់ពេលមួយគាត់ធ្លាក់ខ្លួនឈឺ ហើយត្រូវបងថ្លៃដែលជាពេទ្យមក​ជួយព្យាបាលអោយ។ ក្រោយពីការតស៊ូជាច្រើនឆ្នាំ គាត់បានបញ្ចប់បរិញ្ញា​ផ្នែករូបវិទ្យានៅឆ្នាំ១៨៩៣ និងចាប់ផ្ដើមធ្វើការនៅ​មន្ទីរពិសោធន៍ឧស្សាហកម្ម​។ ព្រមជាមួយគ្នានោះ គាត់បានបន្តរៀននៅសកបូន(Sorbonne) និងបានបរិញ្ញាប័ត្រផ្នែកគណិតវិទ្យានៅឆ្នាំ១៨៩៤។

នៅឆ្នាំដដែលនោះ ព្យែរ គុយរី​ក៏ចូលមកក្នុងឆាកជីវិតរបស់គាត់។ ម៉ារី​បានចាប់ផ្ដើមអាជីព​ផ្នែកវិទ្យាសាស្ត្រ ដោយធ្វើការស្រាវជ្រាវលើលក្ខណៈ​ម៉ាញ៉េទិចរបស់ដែកថែប​ច្រើនប្រភេទ។ បន្ទប់ពិសោធន៍នៅសាកលវិទ្យាល័យ​និងនៅមន្ទីរពិសោធន៍​ដែលម៉ារីធ្វើការខ្វះឧបករណ៍សំរាប់​ធ្វើការស្រាវជ្រាវនេះ ជាហេតុធ្វើអោយម៉ារី​មានការលំបាកចិត្តយ៉ាងខ្លាំង។ ម៉ារីបានរៀបរាប់​កង្វល់នេះ​ទៅកាន់មិត្តភក្តិម្នាក់​ដែលមានស្វាមីជា​សាស្ត្រាចារ្យរូបវិទ្យា​ ហើយស្វាមីមិត្តភក្ដិ​ម្នាក់នោះ​ក៏បានណែនាំព្យែរអោយម៉ារី។ ព្យែរជាគ្រូបង្រៀននៅ École supérieure de physique et de chimie industrielles de la ville de Paris (ESPCI) (សាលាជាន់ខ្ពស់ផ្នែករូបវិទ្យា​និងគីមីវិទ្យាឧស្សហកម្មនៃទីក្រុងប៉ារីស)។ កាលនោះ ព្យែរជាអ្នកវិទ្យាសាស្ត្រ​គ្មានឈ្មោះល្បី​ប៉ុន្មានទេ​នៅប្រទេសបារាំង ប៉ុន្តែ​គាត់បានទទួលជោគជ័យ​ក្នុងការស្រាវជ្រាវ​ពីប៉ូលកម្មឌីអេឡិចទ្រិច​របស់គ្រីសស្តាល់អ៊ីយ៉ុង​និងអេឡិចត្រូម៉ាញ៉េទិច។ គេនិយាយថា គឺម៉ាញ៉េទិច (ដែកឆក់) ដែលបានទាញពួកគេទាំង២អោយជួបគ្នា។

ព្យែរ​ជាមនុស្សដែល​មិនទុកដាក់​ការមានមុខមានមាត់​និងទំនាក់ទំនង​ជាមួយមនុស្ស​នៅក្នុងខួរក្បាលទេ។ គាត់ធ្លាប់បដិសេដ​មិនទទួលមេដាយ​កិត្តិយស ស៊ូទ្រាំ​ចំណាយពេលវេលា​មួយថ្ងៃៗ​ក្នុងបន្ទប់ពិសោធន៍​តូចចង្អៀត ធ្វើការស្រាវជ្រាវដោយទទួល​ប្រាក់ខែ​តិចតួច។ អំពី​មនុស្សស្រីវិញ គាត់ធ្លាប់បានសរសេរ​ក្នុងសៀវភៅកំណត់ហេតុ​ប្រចាំថ្ងៃថា «មនុស្សស្រីដែលមានទេពកោសល្យក្នុងវិទ្យាសាស្ត្រ​គឺកំរមានណាស់»។ ពេលជួបម៉ារី អ្នកទាំងពីរ​បាននិយាយ​គ្នាពី​​បញ្ហាវិទ្យាសាស្ត្រនិង​បញ្ហាសង្គម ហើយយល់ឃើញថាអ្នកទាំងពីរមានចំនុចរួមគ្នាជា​ច្រើន។ គេទាំង២នាក់ក៏ចាប់ផ្ដើមមានចិត្តលើ​គ្នាទៅវិញទៅមក។ អ្នកទាំង២​គោរព និងទុកចិត្តគ្នាទៅវិញទៅមក។

ឆ្នាំ១៨៩៤ ពេលដែលម៉ារីបានបរិញ្ញាប័ត្រ​គណិតវិទ្យា ហើយឆ្លៀតពេលវិស្សមកាលរដូវក្ដៅ​ត្រលប់ទៅលេងវ៉ារស្សាវ៉ា​វិញ ម៉ារីពិបាកចិត្ត​មិនដឹងគួរ​ត្រលប់ទៅប៉ារីសវិញ​ឬអត់។ ម៉ារីដែលនៅមាន​ក្ដីស្រមៃចង់ធ្វើការ​ផ្នែកដែលខ្លួនបានរៀននៅប៉ូឡូញបាន ប៉ុន្តែត្រូវបានសាកលវិទ្យាល័យក្រាកូវ​បដិសេដមិនទទួលអោយធ្វើការ ដោយសារតែម៉ារីជាស្ត្រី។ [១១] ក្នុងកំឡុងពេលដែលម៉ារី​នៅរកការងារធ្វើ​នៅប៉ូឡូញ ព្យែរបានផ្ញើសំបុត្រ​សុំម៉ារីរៀបការជាច្រើនដង ហើយនៅខែតុលាម៉ារីក៏ត្រលប់មកប៉ារីសវិញ។​ ព្យែរ​បានរៀបរាប់​ពីមនោសញ្ចេតនា​ដ៏ជ្រាលជ្រៅរបស់​ខ្លួនប្រាប់ម៉ារី ហើយថា​បើទោះបីជាត្រូវ​ត្រលប់ទៅប៉ូឡូញវិញ​ក៏ខ្លួនសុខចិត្តតាមទៅដែរ។ ការស្នើសុំរៀបការបានជោគជ័យ ហើយនៅថ្ងៃទី២៦ ខែ​កក្កដា ឆ្នាំ១៨៩៥ ពិធីមង្គលការដ៏សមញ្ញមួយរបស់អ្នកទាំង២បានរៀបចំឡើង។ ចាប់ពីពេលនោះមក​រូបវិទូទាំង២​ធ្វើការជាមួយគ្នា​ក្នុង​បន្ទប់ពិសោធន៍តែមួយ។ ពួកគេមានការកំសាន្តដូចគ្នា២គឺ​ដំណើរកំសាន្តផ្លូវឆ្ងាយដោយជិះកង់​និងការធ្វើដំណើរទៅក្រៅប្រទេស។ ទីបំផុត​ម៉ារីបានរកឃើញ​ដៃគូស្នេហា​និងសហសេវិកផ្នែកវិទ្យាសាស្ត្រ​ដែលខ្លួនអាចពឹងពាក់បាន។[១១]

ធាតុ​គីមី​ថ្មី​

ក្នុង​ឆ្នាំ ១៨៩៦ អង់រី បិកកឺរ៉ែល បាន​រក​ឃើញ​ថា អំបិល​អ៊ុយរ៉ាញ៉ូម បញ្ចេញ​កាំរស្មី​ដែល​មាន​លក្ខណៈ​ស្រដៀង​កាំរស្មី X ដោយ​មាន​សម្មត្ថភាព​ជ្រៀត​ចូល​។ គាត់​បាន​បង្ហាញ​ថា ការ​រំសាយ​កាំរស្មី​នេះ ខុស​ពី ហ្វូស្វរ៉េសង់, មិន​អាស្រ័យ​នឹង​ប្រភព​ថាមពល​ពី​ខាង​ក្រៅ​នោះ​ទេ តែ​ទំនង​ជាកើត​​ចេញ​ពី អ៊ុយរ៉ាញ៉ូម​ខ្លួន​វា​ផ្ទាល់​តែ​ម្ដង។ តាម​ពិត​ទៅ លោកបិកកឺរ៉ែលទេដែល​បាន​រក​ឃើញ​វិទ្យុសកម្មមុនគេនោះ ។

ស្កូដូស្កា គុយរី បាន​សម្រេច​ចិត្ត​សិក្សា​លើ​កាំរស្មី​អ៊ុយរ៉ាញ៉ូម សម្រាប់​និក្ខេប​បទ​បណ្ឌិត​របស់​គាត់​។ គាត់​បាន​ប្រើ​វិធី​ដ៏​ឆ្លាត​សម្រាប់​សិក្សា​លើ​សំណាក​គំរូ។ ១៥​ឆ្នាំ​មុន ប្ដី​របស់​គាត់ និង បងប្រុសថ្លៃរបស់​គាត់​បាន​បង្កើត​អេឡិចត្រូម៉ែត្រ ដែល​ជាឧបករណ៍​សម្រាប់​វាស់​បន្ទុក​អគ្គិសនី។ ដោយ​ប្រើ អេឡិចត្រូម៉ែត្រ​របស់​គុយរី អ្នក​ស្រី​គុយរី​បាន​រក​ឃើញ​ថា កាំរស្មី​អ៊ុយរ៉ាញ៉ូម​បាន​បណ្ដាល​ឱ្យ​ខ្យល់​ជុំ​វិញ​សំណាក​គំរូ ចម្លង​ចរន្ត​អគ្គិសនី។[១២] ដោយ​ប្រើ​បច្ចេកទេស​នេះ លទ្ធផល​ដំបូង​របស់​គាត់ គឺ​ជា​របក​គំហើញ​ថា សកម្មភាព​របស់​សារធាតុ​ផ្សំ​ពី​អ៊ុយរ៉ាញ៉ូម អាស្រ័យ​តែ​នឹង​បរិមាណ​នៃ​ធាតុ​អ៊ុយរ៉ាញ៉ូម​ដែល​មាន​តែ​ប៉ុណ្ណោះ​។ គាត់​បាន​បង្ហាញ​ថា បន្សាយ​វិទ្យុ​សកម្ម មិន​មែន​កើត​មក​ពី​អន្តរកម្ម​រវាង​ម៉ូលេគុល​ខ្លះ​នោះ​ទេ តែ​ត្រូវ​តែ​ចេញ​ពី​អាតូម​ខ្លួន​វា​តែ​ម្ដង។ ក្នុង​ក្រប​ខណ្ឌ​វិទ្យាសាស្ត្រ នេះ​ជា​ស្នាដៃ​មួយ​ដ៏​សំខាន់​បំផុត​​របស់​ម៉ារី​ គុយរី ។[១៣]

ការ​សិក្សា​ជា​ប្រព័ន្ធ​របស់ ស្កូដូស្កា​ គុយរី មាន​បញ្ចូល​រ៉ែ​អ៊ុយរ៉ាញ៉ូម​ពីរ គឺ pitchblende និង torbernite (ដែល​គេ​ស្គាល់​ថាជា chalcolite ផង​ដែរ)។ អេឡិចត្រូម៉ែត្រ​របស់​គាត់ បាន​បង្ហាញ​ថា pitchblende សកម្ម​ជាង អ៊ុយរ៉ាញ៉ូម ៤ ដង ហើយ chalcolite សកម្មជាង អ៊ុយរ៉ាញ៉ូម ២ ដង។ គាត់​បាន​សន្និដ្ឋាន​ថា បើ លទ្ធផល​ដំបូង​របស់​ទាក់ទង​នឹង​បរិមាណ​អ៊ុយរ៉ាញ៉ូមធៀប​នឹង​សកម្មភាព​របស់​វា ​មាន​ភាព​ត្រឹមត្រូវ នោះ​រ៉ែ​ទាំង​ពីរ​នេះ ត្រូវ​តែ​សារធាតុ​ដទៃ​ទៀត​ក្នុង​បរិមាណ​ដ៏​តិចតួច ដែល​សកម្ម​ជាង​អ៊ុយរ៉ាញ៉ូម​។[១៤]

លោក Reid បាន​សរសេរ​ថា គំនិត​នោះ​គឺ​ជា​របស់​គាត់​ផ្ទាល់; គ្មាន​នរណា​ជួយ​គាត់​ក្នុង​ការ​បង្កើត​វា​ទេ, ហើយ​ថ្វី​បើ​គាត់​​បាន​យក​វា​ទៅ​ប្រាប់​ស្វាមី ដើម្បី​ផ្ដល់​ជា​មតិក្ដី​ តាម​ពិត​គាត់​​ជា​ម្ចាស់​នៃ​គំនិត​នោះ​ យ៉ាង​ច្បាស់​ក្រឡែត​​ទៅ​ហើយ​។ ក្រោយ​មក​ ម៉ារីយ៉ា គុយរី ​បាន​កត់​ត្រាការពិត​នោះ​ពី​ដង​ក្នុង​ជីវប្រវត្តិ​របស់​គាត់​ស្ដី​ពី​ប្ដី​របស់​គាត់ ដើម្បី​ឱ្យ​កាន់​តែ​ច្បាស់លាស់​។ មើល​ទៅ​ប្រហែល​ជា​នៅ​គ្រា​ដំបូង​នៃ​អាជីព​របស់​គាត់ គាត់​បាន​ដឹង​ថា អ្នក​វិទ្យាសាស្ត្រ​ភាគ​ច្រើន​មិន​ចង់​ជឿ​ថា ស្ត្រី​ម្នាក់​អាច​ធ្វើ​បាន​នូវ​អ្វី​ដែល​គាត់​ធ្វើ​បាន។[១៥]

នៅ​ក្នុង​ប្រព័ន្ធ​ស្វែង​រក​របស់​គាត់​ពី​រូបធាតុ​ថ្មី ក្រៅ​ពី​អំបិល អ៊ុយរ៉ាញ៉ូម ដែល​បញ្ចេញ​កាំ​រស្មី, ស្កូដូស្កា​ គុយរី បាន​រក​ឃើញ​ថា តូរ្យូម (thorium) ក៏​ជា​វិទ្យុសកម្ម​ផង​ដែរ។

ព្យែរ និង ម៉ារី គុយរី នៅ​ក្នុង​មន្ទីរពិសោធន៍​របស់​ពួក​គេ​នៅ​ក្រុង​ប៉ារីស មុន​ឆ្នាំ ១៩០៧

ម៉ារីយ៉ា គុយរី បាន​ដឹង​ពី​សារៈសំខាន់ នៃ​ការ​បោះពុម្ព​ផ្សាយ​ភ្លាម​ៗ នូវ​អ្វី​ដែល​គាត់​បាន​រក​ឃើញ ដូច្នេះ​ហើយ​បាន​ជា​ គាត់​ទទួល​បាន​នូវ​ការ​ទទួល​ស្គាល់​ពី​ការ​រក​ឃើញ​របស់​គាត់​។ កាល​ពី​ពីរ​ឆ្នាំ​មុន បើ បិកកឺរ៉ែល មិន​បាន​ចុះផ្សាយ​របក​គំហើញ​របស់​ខ្លួន ទៅ​កាន់បណ្ឌិតសភាវិទ្យាសាស្ត្រ (Académie des Sciences) មួយ​ថ្ងៃ​បន្ទាប់​ពី​គាត់​បាន​រកឃើញ​នូវ​វិទ្យុសកម្ម​នោះទេ នោះ ​​រង្វាន់​ណូបែល​ច្បាស់​ជា​របូត​ពី​ដៃ​គាត់ ហើយ​បាន​ទៅ​លោក​ ស៊ីលវេណឹស ថុមសិន (Silvanus Thompson) ​វិញមិន​ខាន។ ស្កូដូស្កា​ គុយរី បាន​ជ្រើសរើស​មធ្យោបាយ​បោះពុម្ព​ផ្សាយ​លឿន​ដូច​គ្នា​។ ភេបភ័រ​ របស់​គាត់ ដែល​សង្ខេប​ និង និយាយ​ពី​ស្នាដៃ​របស់​គាត់ ត្រូវ​បាន​បង្ហាញ​ទៅ​ដល់ Académie នៅថ្ងៃ ១២ មេសា ១៨៩៨ ដោយ​សារ​អតីតសាស្ត្រាចារ្យ​របស់គាត់ លោក Gabriel Lippmann[១៦]

ថ្វី​បើ​ដូច្នេះ​ក៏​ដោយ គឺ​ដូច​លោក ថុមសុន ត្រូវ​បាន​យក​ឈ្នះ​ដោយលោក បិកកឺរ៉ែល, ក៏ ស្កូដូស្កា គុយរី ត្រូវ​បាន​គេ​យក​ឈ្នះ ក្នុង​ការ​ប្រកួត​ប្រជែង​ប្រាប់​ពិភព​លោក​ថា​នរណា​រក​ឃើញ​មុន​ថា តូរ្យូម បញ្ចេញ​កាំរស្មី​ដូច​អ៊ុយរ៉ាញ៉ូម ។ កាល​ពី​ពីរ​ខែ​មុន លោក Gerhard Schmidt បាន​ចុះផ្សាយ​ពី​របក​គំហើញ​របស់​គាត់​ នៅ ប៊ែរឡាំង។[១៧]

នៅ​ពេល​នោះ, ទោះ​ជា​យ៉ាង​ណាក្ដី, គ្មាន​នរណា​ផ្សេង​ទៀត​នៅលើ​ពិភព​រូបវិទ្យា បាន​កត់សម្គាល់​ថា ស្កូដូស្កា គុយរី បាន​សរសេរ​ឃ្លា​មួយ​ក្នុង​ភេបភ័រ​របស់​គាត់ និយាយ​រៀបរាប់​​ថា​តើ​សកម្មភាព​របស់​ pitchblende និង chalcolite ខ្លាំង​ប៉ុណ្ណា​ធៀប​នឹង អ៊ុយរ៉ាញ៉ូម​នោះ​ទេ​ ៖ "ការ​ពិត​នេះ គួរ​ឱ្យ​កត់​សម្គាល់​ណាស់ ហើយ​បាន​នាំ​ឱ្យ​គេ​ជឿ​ថា រ៉ែ​ទាំង​នេះ អាច​មាន​សារធាតុ​ដែល​សកម្ម​ជាង​អ៊ុយរ៉ាញ៉ូម​ទៅ​ទៀត​។" ក្រោយ​មក គាត់​បាន​រំលឹក​​ពី​បំណង​ប្រាថ្នា​ដ៏​ខ្លាំង​ក្លា​របស់​គាត់ ក្នុង​ការ​ផ្ទៀងផ្ទាត់​សម្មតិកម្ម​នេះ ឱ្យ​បាន​លឿន​បំផុត​។[១៨]

ព្យែរ គុយរី ច្បាស់​ក្នុង​ចិត្ត​ថា អ្វី​ដែល​ម៉ារីយ៉ា​គុយរី​បាន​រក​ឃើញ មិន​មែន​ជា​ការ​ភ្លាំងភ្លាត់​នោះ​ទេ។ ដូច្នេះ គាត់​ក៏​សម្រេច​ចិត្ត​បោះបង់​ការ​ស្រាវជ្រាវ​របស់​គាត់​លើ​គ្រីស្តាល់​មួយ​រយៈ​ដើម្បី​ចូលរួម​ជា​មួយ​ម៉ារីយ៉ា គុយរី។ នៅថ្ងៃ ១៤ មេសា ១៨៩៨ ពួក​គេ​បាន​ថ្លឹងយក pitchblende ចំនួន​ ១០០ក្រាម ហើយ​យក​មក​កិន​បំបែក​​។ ពួក​គេ​នៅ​ពេល​នោះ​ មិន​បានដឹង​ថា ​អ្វី​ដែល​ពួក​គេ​កំពុង​ធ្វើ​ការ​ស្វែង​រក​នោះ ​តាម​ពិត​មាន​ក្នុង​បរិមាណ​ដ៏​តិចតួច​បំផុត ដែល​ពួក​គេ​អាច​ត្រូវ​ធ្វើ​ការ​រែង​យក​ចេញ​ពី​រ៉ែ​ដល់​ទៅ​រាប់​តោន​ឯណុះ។​[១៨]

ដោយ​ពួក​គេ​មិន​បាន​ដឹង​ពី​ផលប៉ះពាល់​របស់​វិទ្យុសកម្ម ស្កូដូស្កា និង ស្វាមី​របស់​គាត់ មិន​នឹក​ដល់​ទាល់តែ​សោះ​ពី​គ្រោះថ្នាក់​ដ៏​ធំធេង​នៃ​ការ​ស្រាវជ្រាវ​នេះ​ដល់​សុខភាព​របស់​ពួក​គេ​នៅ​ពេល​ក្រោយ​មក​។[១១]

ព្យែរ, អ៊ីរ៉ែន, ម៉ារី គុយរី

ក្នុង​ខែ កក្កដា ១៨៩៨, ស្កូដូស្កា គុយរី និង ស្វាមី បាន​ចេញ​ផ្សាយ​ភែបភ័រ​មួយ​រួម​គ្នា ប្រកាស​ពី​អត្ថិភាព​នៃ​ធាតុ​មួយ ដែល​ពួក​គេ​បាន​ដាក់​ឈ្មោះ​ថា ប៉ូឡូញ៉ូម, ជា​ការ​ផ្ដល់​កិត្តិយស​ដល់​ស្រុក​កំណើត​របស់​ម៉ារីយ៉ា គុយរី ដែល​ម្ភៃ​ឆ្នាំ​ក្រោយ​មក នៅ​តែ​ឋិត​នៅ​ជា​ទឹកដី​មួយ​ដែល​មហាអំណាច​បី​បាន​បែង​ចែក​គ្នា​គ្រប់​គ្រង​។ នៅ​ថ្ងៃ ២៦ ធ្នូ ១៨៩៨, គ្រួសារ​គុយរី បាន​ប្រកាស​ពី​របក​គំហើញ​នូវ​ធាតុគីមី​ថ្មី​មួយ​ទៀត​ ដែល​ពួក​គេ​បាន​ដាក់​ឈ្មោះ​ថា រ៉ាដ្យូម ដោយ​សារ​វា​មាន​វិទ្យុសកម្ម​ខ្លាំង។ ពាក្យ រ៉ាដ្យូម​ នេះ ជា​ពាក្យ​ដែល​ពួក​គេ​បាន​បង្កើត​ឡើង។

Pitchblende ជា​រ៉ែ​ស្មុគស្មាញ។ ការ​ញែក​ធាតុ​គីមី​ របស់​ធាតុផ្សំ​របស់​រ៉ែ​នេះ ជា​ការងារ​ដ៏​លំបាក​បំផុត​មួយ​។ របក​គំហើញ​ប៉ូឡូញ៉ូម រាង​ងាយ​ស្រួល​បន្តិច; វា​មាន​លក្ខណៈ​គីមី​ស្រដៀង​ ប៊ីស្មុត, ហើយ ប៉ូឡូញ៉ូម ជាសារ​ធាតុ​តែ​មួយ​គត់ក្នុង​រ៉ែ Pitchblende ​ដែល​មាន​លក្ខណៈ​គីមី​ស្រដៀង ប៊ីស្មុត ។ តែ រ៉ាដ្យូម វិញ មាន​ភាព​លំបាក​ជាង​។ វា​មានលក្ខណៈ​គីមី​ស្រដៀងនឹង​ បារីយ៉ូម ខ្លាំង ហើយ Pitchblende មាន​រ៉ែ​ទាំង​ពីរ​នេះ​ជា​មួយ​គ្នា។ ក្នុង​ឆ្នាំ ១៨៩៨ គ្រួសារ​គុយរី បាន​រក​ឃើញ​ដាន រ៉ាដ្យូម តែ​បរិមាណ​សមរម្យ មិន​មាន​​លាយ​បារីយ៉ូម ពួក​គេ​ធ្វើ​មិន​ទាន់​បាន​ល្អ​នៅ​ឡើយ​។[១៩]

គ្រួសារ​គុយរី បាន​ធ្វើ​ការ​ចម្រាញ់​យក​អំបិល​រ៉ាដ្យូម តាម​វិធី គ្រីស្តាល់កម្ម​ឌីផេរ៉ង់ស្យែល​។ ចេញ​ពី​រ៉ែ pitchblende មួយ​តោន, មួយ​ភាគ​ដប់​ក្រាម​នៃ រ៉ាដ្យូម​ក្លរួ ត្រូវ​បាន​​ចម្រាញ់​ចេញ​មក​ ក្នុង​ឆ្នាំ ១៩០២ ។ ក្នុង​ឆ្នាំ ១៩១០ ស្កូដូស្កា គុយរី ធ្វើ​ការ​ដោយ​គ្មាន​ស្វាមី​របស់​នាង បន្ទាប់​ពី​គាត់​បាន​ស្លាប់​ដោយ​សារ​រទេះ​សេះ​​[២០] ក្នុង​ឆ្នាំ ១៩០៦​មក, បានសម្រេច​ក្នុង​ការ​​ចម្រាញ់​យក​លោហធាតុ រ៉ាដ្យូម​សុទ្ធ​។[២១]

ក្នុង​ការ​សម្រេច​ចិត្ត​មិន​ធម្មតា​មួយ ម៉ារីយ៉ា ស្កូដូស្កា គុយរី បាន​សម្រេច​ចិត្ត​មិន​ធ្វើ​បណ្ណ​កម្មសិទ្ធិ​បញ្ញា លើ ការ​ចម្រាញ់​ជាតិ​រ៉ាដ្យូម ក្នុង​គោល​បំណង​ដើម្បី​កុំ​ឱ្យ​សហគម​អ្នក​វិទ្យាសាស្ត្រ​មាន​ការ​ទើស​ទាល់​ក្នុង​ការ​ស្រាវជ្រាវ​បន្ត​។[២២]

នៅ​ឆ្នាំ ១៩០៣ ក្រោម​ការ​មើល​ខុស​ត្រូវ​របស់​ អង់រី បិកកឺរ៉ែល,[២៣] ម៉ារីយ៉ា បាន​ទទួល​សញ្ញាបត្រ​ថ្នាក់​បណ្ឌិត​វិទ្យាសាស្ត្រ​ ពី សកលវិទ្យាល័យ​ប៉ារីស។

រង្វាន់ណូបែល

រូបថតម៉ារី គុយរី​នៅ​ឆ្នាំ​១៩១១

នៅឆ្នាំ១៩០៣ រាជបណ្ឌិតសភាវិទ្យាសាស្ត្រស៊ុយអែដ(Royal Swedish Academy of Sciences)​ បានផ្ដល់រង្វាន់ណូបែលផ្នែករូបវិទ្យា​ទៅអោយលោក​ព្យែរ គុយរី, អ្នកស្រីម៉ារី គុយរី និងលោកអង់រី បិកកឺរ៉ែល «ដោយទទួលស្គាល់ស្នាដៃដ៏វិសេសវិសាល​ក្នុងការស្រាវជ្រាវ​រួមគ្នា​ស្ដីអំពីបាតុភូតបន្សាយវិទ្យុសកម្ម​ដែលរកឃើញ​ដំបូង​ដោយលោកសាស្ត្រាចារ្យ​អង់រី បិកកឺរ៉ែល។»

ម៉ារី​និងស្វាមី​មិនអាចទៅទទួលរង្វាន់ដោយផ្ទាល់នៅទីក្រុងស្តុកហូមបានទេ។ ពួកគេបានចែករំលែកប្រាក់រង្វាន់​ជាមួយនិស្សិតនិងមិត្ត​ភក្ដិជិតដិត​ដែលត្រូវការប្រាក់។[១១]

គ្រាន់តែទទួលរង្វាន់ណូបែល​ភ្លាម ម៉ារី​និងព្យែរ​ក៏ក្លាយជាមនុស្សល្បីឈ្មោះ។ សកបូនSorbonne)​បានផ្ដល់ដំណែង​ជាសាស្ត្រាចារ្យ​(professorship)​ដល់ព្យែរ និងអនុញ្ញាតអោយព្យែរ​មានបន្ទប់ស្រាវជ្រាវផ្ទាល់ខ្លួន ដែលនៅទីនោះម៉ារីធ្វើ​ជានាយកដឹកនាំ​ការស្រាវជ្រាវ។

នៅឆ្នាំ១៨៩៧ និង ១៩០៤ ម៉ារី បានផ្ដល់កំណើតដល់កូនស្រី២រូបគឺ អ៊ីរ៉ែននិងអែវ។ គាត់បាន​ជួលហ្គាវើណេស​ជនជាតិប៉ូឡូញ​ដើម្បីជួយបង្រៀន​ភាសាប៉ូឡូញ​ដល់កូនស្រីទាំង២។ គាត់ក៏ធ្លាប់នាំកូនស្រីទៅលេងប៉ូឡូញផងដែរ។[២៤]

សញ្ញាប័ត្ររង្វាន់ណូបែលផ្នែកគីមីវិទ្យា​ឆ្នាំ១៩១១របស់ម៉ារី

ម៉ារី​ជាស្ត្រីទីមួយដែលបានទទួល​រង្វាន់ណូបែល។ ៨ឆ្នាំក្រោយមកគឺនៅឆ្នាំ១៩១១ គាត់បានទទួលរង្វាន់ណូបែលផ្នែកគីមីវិទ្យា «ដោយស្នាដៃក្នុង​ការជំរុញវិស័យគីមីវិទ្យា​តាមរយៈការរកឃើញធាតុ​គីមីថ្មី​គឺរ៉ាដ្យូមនិងប៉ូឡូញ៉ូម​ដោយការចំរាញ់រ៉ាដ្យូម និងដោយការស្រាវជ្រាវ​ពីធម្មជាតិ​និងធាតុផ្សំរបស់ធាតុគីមីនេះ។»

មួយខែក្រោយមក គាត់ត្រូវចូលពេទ្យ​ដោយសារបញ្ហាផ្លូវចិត្តនិងជំងឺតំរងនោម។

ម៉ារីជាមនុស្សទីមួយហើយ​ដែលបានទទួលរង្វាន់​ណូបែល២។ ទោះជាយ៉ាងណាក៏ដោយ នៅឆ្នាំ១៩១១ បណ្ឌិតសភាវិទ្យាសាស្ត្របារាំង​ ដែលមិនព្រមបោះបង់ចោល​ការរើសអើងចំពោះស្ត្រីនោះ មិនបានជ្រើសរើសអ្នកស្រី​អោយចូលជាសមាជិកទេ។ អ្នកស្រីខ្វះ២សំលេងឆ្នោត​​ក្នុងការបោះឆ្នោតនោះ។ [២៥]

មរណភាពរបស់ព្យែរ

នៅថ្ងៃទី១៩ មេសា ១៩០៦ ព្យែរ​បាន​បាត់បង់​ជីវីត​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​។ ពេល​កំពុង​ឆ្លង​ផ្លូវ​ដូហ្វីន (Rue Dauphine)ពេល​ភ្លៀងធ្លាក់​ខ្លាំង គាត់​ត្រូវ​រទេះសេះ​បុក​ដួល​ចូល​ក្រោម​កង់ ​និង​ត្រូវ​កិន​បែក​លលាដ​ក្បាល​។​[២០]

ម៉ារី​ទទួល​រង​នូវ​ការ​ប៉ះទង្គិច​ផ្លូវ​ចិត្ត​យ៉ាង​ខ្លាំង​​ដោយ​សារ​មរណភាព​ស្វាមី​។​ នា​ពេល​នោះ​គាត់​បាន​ក្លាយ​ជា​«មនុស្ស​ដែល​ឯកោ​យ៉ាង​ខ្ទេចខ្ទំ​និង​ដែល​មិន​អាច​ព្យាបាល​បាន​»។ នៅ​ថ្ងៃ​ទី​១៣ ឧសភា ១៩០៦ ដេប៉ាតឺម៉ង់​រូបវិទ្យា​របស់​សកបូន​បាន​សំរេច​ចិត្ត​រក្សា​កៅអី​ដែល​បង្កើត​សំរាប់​ព្យែរ​ និង​ផ្ដល់​ជូន​បន្ត​អោយ​ម៉ារី រួម​ទាំង​សិទ្ធិ​អំណាច​ពេញ​លេញ​លើ​បន្ទប់​ស្រាវជ្រាវ​នោះ។ ការណ៍នេះ​បាន​ជួយ​អោយ​ម៉ារី​ចេញ​ពី​ស្រមោល​របស់​ព្យែរ​។ គាត់​បាន​ក្លាយ​ជា​សាស្ត្រាចារ្យ​ស្ត្រី​ដំបូង​គេ​នៅ​សកបូន​។​ គាត់​បាន​រក​ឃើញ​អត្ថន័យ​ជីវិត​ថ្មី​មួយ​ក្នុង​ការងារ​ដ៏​នឿយហត់​មួយ​នេះ​។​

នៅសន្និសីទ​សុលវេយលើកទី (១៩១១), ស្កូដូស្កា គុយរី (អង្គុយ, ទី២រាប់ពីស្ដាំ) ប្រឹក្សា​ជា​មួយ អង់រី ព័ងការ៉េអើណេស រូធើហ្វដ (ឈរ, ទី​៤​រាប់​ពី​ស្ដាំ); អាល់បឺត អែងស្តែង (ឈរ, ទី២រាប់ពីស្ដាំ); ប៉ូល ឡង់ហ្សឺវ៉ាំង (ឈរ, ដើម​ខាង​ស្ដាំ)

ពី​ឆ្នាំ​១៩១០​ដល់​១៩១១ ស្កូដូស្កា គុយរី​មាន​ទំនាក់ទំនង​ស្នេហា​ជា​មួយ​រូបវិទូ ប៉ូល ឡង់ហ្សឺវ៉ាំង (Paul Langevin) ដែល​ជា​អតីត​កូន​សិស្ស​របស់​ព្យែរ​។ ម៉ារី​មាន​អាយុ​ច្រើន​ជាង​ប៉ូល​៥​ឆ្នាំ​។​ ប៉ូល​ជា​បុរស​រៀបការ​ហើយ តែ​រស់​នៅ​បែក​ពី​ភរិយា​។ រឿង​នេះ​បែក​ការ​នៅ​ឆ្នាំ​១៩១១​ ពេល​ដែល​គូ​ប្រជែង​ផ្នែក​សិក្សា​បាន​យក​រឿង​នេះ​ទៅ​ផ្សព្វផ្យាយ​ជា​រឿង​អាស្រូវ​នៅ​លើ​សារព័ត៌មាន។[២៦] ទោះ​បី​ជា​គាត់​មាន​កិត្តិយស​ជា​អ្នក​វិទ្យាសាស្ត្រ​ដែល​បំរើការ​ដល់​បារាំង​ក៏​ដោយ ទស្សនៈ​របស់​សាធារណជន​មាន​ទំនោរ​ទៅ​រក «សញ្ចេតនា​រើស​អើង​ជន​បរទេស» (xenophobia) និង​បាន​រាល​ដាល​ដល់​ការ​ប៉ាន់​ប្រមាណ​ទាំង​ខុស​ឆ្គង​ថា​ម៉ារី​ជាជន​ជាតិ​ជ្វីហ្វ។ ទំព័រ​កាសែត​បាន​លើក​ឡើង​ពី​ម៉ារី​យ៉ាង​គគ្រឹក​គគ្រើង​ដោយ​បាន​ចោទ​អ្នក​ស្រីថា​ជា​អ្នក​បំបែកបំបាក់​គ្រួសារ​គេ​។​[២៧] គ្មាន​នរណា​ទាយ​ដឹង​ថា​នា​ពេល​ក្រោយ​មក​ទៀត​ ចៅ​ស្រី​របស់​ម៉ារី​ឈ្មោះ​អេឡែន ហ្សូល្យុតបាន​រៀបការ​ជា​មួយ​ចៅ​ប្រុស​របស់​ឡង់ហ្សឺវ៉ាំង​ឈ្មោះ​មីសែលឡង់ហ្សឺវ៉ាំង​ទេ​។​

រង្វាន់​ណូបែល​លើក​ទី​២​របស់​ម៉ារី បាន​ធ្វើ​អោយ​អ្នក​ស្រី​មាន​សិទ្ធិ​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​បារាំង​​អោយ​ផ្ដល់​ថវិកា​ក្នុង​ការ​កសាង​វិទ្យាស្ថាន​រ៉ាដ្យូម​ឯកជន​មួយ​ឈ្មោះ Institut du radium (សព្វថ្ងៃ​ជា​ Institut Curie(វិទ្យាស្ថាន​គុយរី))នៅ​ឆ្នាំ​១៩១៤​។​ វិទ្យាស្ថាន​នេះ​ដឹកនាំ​ការ​ស្រាវជ្រាវ​ផ្នែក​គីមី​វិទ្យា​ រូបវិទ្យា និង វេជ្ជសាស្ត្រ​។​ វិទ្យាស្ថាន​នេះ​ជា​ថ្នាល​បណ្ដុះ​ជ័យ​លាភី​រង្វាន់​ណូបែល​៤​រូប​ទៀត​ ដែល​ក្នុង​នោះ​ក៏​មាន​កូនស្រី​របស់​គាត់​គឺ​អ៊ីរ៉ែន ហ្សូល្យុត គុយរី និង​កូន​ប្រសារ​ប្រុស​ ហ្វ្រេដេរីក ហ្សូល្យុត គុយរី​។​

ពេលសង្គ្រាមលោកលើកទី១

ម៉ារី​នៅក្នុងយានជំនិះថតកាំរស្មីXចល័ត

ក្នុងកំឡុងសង្គ្រាមលោកលើកទី១ ម៉ារីបានជំរុញអោយ​ប្រើ​យានជំនិះថតកាំរស្មីXចល័ត (ដែលគេស្គាល់ជា petites Curies «គុយរីតូច») សំរាប់ប្រើក្នុងការព្យាបាលទាហានមានរបួស។ ឧបករណ៍នេះ​ប្រើបំពង់ «សំនាយរ៉ាដ្យូម» (ក្រោយមកគេស្គាល់ថាជារ៉ាដុង) ដែលបាញ់ឧស្ម័នវិទ្យុសកម្មគ្មានពណ៌​ដែលបញ្ចេញដោយរ៉ាដ្យូម។ ម៉ារី​បានចែករំលែក​ធាតុរ៉ាដ្យូមដែល​ខ្លួនបានបន្សុទ្ធ សំរាប់យកប្រើក្នុងបំពង់នេះ។ បន្ទាប់ពីសង្គ្រាមផ្ទុះឡើងភ្លាម គាត់ក៏បានឧបត្ថម្ភ​មេដាយមាសរង្វាន់ណូបែល​របស់ខ្លួននិងស្វាមី​ទាំងអស់​សំរាប់បុព្វហេតុសង្គ្រាម។ គាត់ក៏ជាសមាជិកសកម្មរបស់​គណកម្មាធិការ​ជនជាតិប៉ូឡូញនៅបារាំង (Polish Polonia in France)សំរាប់បុព្វហេតុជនជាតិប៉ូឡូញ។[២៨]

ពេលក្រោយសង្គ្រាម

ក្នុង​ឆ្នាំ ១៩២១ ស្កូដូស្កា គុយរី បាន​ទទួល​ការ​ស្វាគមន៍​យ៉ាង​អធិកអធម នៅ​ពេល​ដែល​លអ្នក​ស្រីធ្វើ​ទស្សនកិច្ច​ទៅ​កាន់​សហរដ្ឋអាមេរិក ដើម្បី​តម្កើង​មូលនិធិ​ក្នុង​ការ​ស្រាវជ្រាវ​ទៅ​លើ​រ៉ាដ្យូម ។ ការ​ឃ្លាត​ឆ្ងាយ​ពី​កិច្ច​ការ​វិទ្យាសាស្ត្រ​នេះ និង​ការ​បង្ហាញ​ខ្លួន​ជា​សាធារណៈ​ជា​ច្រើន​លើក បណ្ដាល​ឲ្យ​អ្នកស្រី​ហេវហត់​ទាំងកម្លាំង និង​ស្មារតី​ជាខ្លាំង ប៉ុន្តែ​វា​បាន​ផ្ដល់​ឲ្យគាត់​នូវ​ធនធានជា​ច្រើន​ដែល​សុទ្ធ​ជា​តម្រូវការ​សម្រាប់​ការងារ​របស់​អ្នក​ស្រី ។ ដំនើរ​ទស្សនកិច្ច​ទៅ​កាន់​សហរដ្ឋអាមេរិក​ជា​លើក​ទីពីរ​នៅ​ឆ្នាំ​១៩២៥ ធ្វើ​ឲ្យ​អ្នកស្រី​ទទួល​បាន​ជោគ​ជ័យ​ម្ដង​ទៀត និង​ទទួល​បាន​ការ​ផ្គត់ផ្គង​គ្រឿង​បរិក្ខារ​សម្រាប់​វិទ្យស្ថានរ៉ាដ្យូម​វារស្វ ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩២៥ ជាមួយ​បងស្រី ប្រូនីសាវ៉ា ជា​នាយក ។

ក្នុងមជ្ឈិមវ័យ ស្កូដូស្កា គុយរី​បានដឹកនាំវិទ្យាស្ថានប៉ាស្ទ័រ​និងមន្ទីរពិសោធន៍វិទ្យុសកម្មមួយ​ដែល​សាកលវិទ្យាល័យប៉ារីស​បានស្ថាបនា​ដើម្បីអ្នកស្រី។

មរណភាព

រូបសំណាកឆ្នាំ១៩៣៥, ទល់មុខវិទ្យាស្ថានរ៉ាដ្យូម​នៅវ៉ាស្សារវ៉ា

ស្កូដូស្កា គុយរីធ្វើទស្សនកិច្ចទៅប៉ូឡូញ​ជាលើកចុងក្រោយ​នៅនិទាឃរដូវឆ្នាំ១៩៣៤។[១១] ៣ខែក្រោយមកគឺនៅថ្ងៃទី៤ កក្កដា ១៩៣៤ គាត់បានទទួលមរណភាពនៅក្នុងមន្ទីរពេទ្យសង់សែលឺម៉ូ(Sancellemoz Sanatorium) ក្នុងស្រុកប៉ាស់ស៊ី ខេត្តអូតសាវ័រ ( Passy, in Haute-Savoie) នៅភាគខាងកើតប្រទេសបារាំង ដោយសារជំងឺខ្វះគ្រាប់ឈាមក្រហម(aplastic anemia) ដែលបណ្ដាលមកពីត្រូវកាំរស្មីវិទ្យុសកម្មច្រើនពេក។[២៩] នាពេលនោះ​គេមិនបានដឹងពីផលប៉ះពាល់​របស់កាំរស្មីវិទ្យុសកម្មទេ។ ការងារពិសោធន៍របស់គាត់​ធ្វើឡើង​ដោយគ្មានវិធានការការពារសុវត្ថិភាព​បានត្រឹមត្រូវ។ គាត់ដាក់បំពង់ពិសោធន៍ដែលមាន​អ៊ីសូតូបវិទ្យុសកម្ម​នៅតាម​ហោប៉ៅ និងរក្សាធាតុទាំងនោះ​ក្នុងថតតុរបស់គាត់ និងសប្បាយនឹងមើល​ពន្លឺភ្លើងពណ៌បៃតងខៀវ​ដែលសារធាតុទាំងនោះបញ្ចេញនៅពេលងងឹត។[៣០]

គាត់ត្រូវគេបញ្ចុះ​នៅឈាបនដ្ឋាន​នៅស្រុកសូ ខេត្តអូដឺសែន (Sceaux, Hauts-de-Seine) នៅក្បែរស្វាមី។ ៦០ឆ្នាំក្រោយមកគឺនៅឆ្នាំ១៩៩៥ ដើម្បីជាកិត្តិយសដល់ស្នាដៃរបស់អ្នកទាំង២ គេក៏បានរើផ្នូររបស់អ្នកទាំង២​ទៅ វិហារប៉ង់តេអុង (Panthéon) នៅប៉ារីសវិញ។

បន្ទប់ស្រាវជ្រាវរបស់គាត់​ត្រូវគេរក្សាទុក​ជា សារមន្ទីរគុយរី

សៀវភៅនិង​សារណារបស់គាត់តាំងពីឆ្នាំ១៨៩០​ត្រូវគេចាត់ទុកថា​មានគ្រោះថ្នាក់ខ្លាំង​មិនអាចប៉ះពាល់​បាន ដោយសារតែវាមានជាតិវិទ្យុសកម្មខ្លាំងពេក។ គេរក្សាទុកសៀវភៅទាំងនោះ​ក្នុងប្រអប់សំណ ហើយអ្នកដែលចង់​បើកមើលវា​ត្រូវតែពាក់សំលៀកបំពាក់​ដែលការពារជាតិវិទ្យុសកម្ម។[៣១]

ស្នាដៃ

រូប​សំណាក, សកលវិទ្យាល័យ ម៉ារីយ៉ា ស្កូដូស្កា, លូប៊្លីន, ប៉ូឡូញ

ទិដ្ឋភាព​រូបវិទ្យា និង សង្គមវិទ្យា​នៃ​ស្នាដៃ​របស់​គ្រួសារ​គុយរី បាន​ផ្ដល់​វិភាគទាន​យ៉ាង​សំខាន់​ដល់​ការ​កែទម្រង់​ពិភពលោក​នា​សតវត្សរ៍​ទី​២០ និង ទី ២១។ លោក​សាស្ត្រាចារ្យប្រចាំ​សកលវិទ្យាល័យ Cornell, L. Pearce Williams, បាន​សង្កេត​ឃើញ​ថា ៖

លទ្ធផល​ការងារ​របស់ គ្រួសារ​គុយរី ជា​ស្នាដៃ​ប្រចាំ​យុគសម័យ​មួយ​។ វិទ្យុសកម្ម​របស់​រ៉ាដ្យូម វា​សំបើម​ណាស់ រហូត​ដល់​គេ​មិន​អាច​បំភ្លេច​ចោល​បាន​។ វា​ទំនង​ជា​ផ្ទុយ​នឹង​គោលការណ៍​រក្សា​ថាមពល ហើយ​ដូច្នេះ បាន​ធ្វើ​ឱ្យ​គេ​ពិចារណា​មូលដ្ឋាន​គ្រឹះ​នៃ​រូបវិទ្យា​ឡើង​វិញ​។ នៅ​លើ​កម្រិត​នៃ​ពិសោធន៍ របក​គំហើញ​រ៉ាដ្យូម បាន​ផ្ដល់​ដល់​បុរស​ដូច​ជា​លោក Ernest Rutherford នូវ​ប្រភព​វិទ្យុសកម្ម​ ដែល​គាត់​អាច​យក​ទៅ​ប្រើ​ដើម្បី​សិក្សា​ទម្រង់​អាតូម​បាន​។ លទ្ធផល​​ពិសោធន៍​របស់​ Rutherford ក្រោម alpha radiation, អាតូម​នុយក្លេអ៊ែរ ត្រូវ​បាន​គេ​ស្នើ​ឡើង​ជា​លើក​ដំបូង​។ ក្នុង​វិស័យ​វេជ្ជសាស្ត្រ វិទ្យុសកម្ម​របស់​រ៉ាដ្យូម អាច​ឱ្យ​គេ​ប្រើ​ប្រាស់​ជា​មធ្យោបាយ​កំចាត់​ដំបៅ​មហារីក​បាន។[២១]

បើ​ស្នាដៃ​របស់​ម៉ារីយ៉ា ស្កូដូស្កា គុយរី​ បាន​ធ្វើ​ឱ្យ​ក្រឡាប់ចាក់​ពិភព​គីមី​វិទ្យា និង រូប​វិទ្យា នោះ វា​ក៏​មាន​ផល​ប៉ះពាល់​យ៉ាង​ស៊ីជម្រៅ​ដល់​សង្គម​វិទ្យា​ផង​ដែរ​។ ដើម្បី​សម្រេច​បាន​ស្នាដៃ​វិទ្យាសាស្ត្រ​ដ៏​សំបើម​ទាំង​នេះ អ្នក​ស្រី​បាន​ជម្នះ​​ឧបសគ្គ​នៅ​លើ​វិថី ព្រោះ​គាត់​ជា​ស្ត្រី, ទាំងនៅ​ក្នុង​ប្រទេស​កំណើត និង ប្រទេស​ទី​ពីរ​។ ទិដ្ឋភាព​បែប​នេះ​នៃ​ជីវិត និង អាជីព​របស់​គាត់ ត្រូវ​បាន​លើកឡើង​នៅ​ក្នុង​សៀវភៅ​ Françoise Giroud's Marie Curie: A Life, ដែល​បាន​បញ្ជាក់​អំពី​តួនាទី​របស់ ស្កូដូស្កា ក្នុង​ការ​លើក​តម្កើង​តួនាទីស្ត្រី​ភេទ។ អ្នក​ស្រី​ជា​មនុស្ស​នាំ​មុខ​គេ ឯករាជ្យ ម្ចាស់​ការ និង ជា​ពិសេស​ មិន​ចេះ​ឈ្លក់​វង្វេង​នឹង​កិត្តិយស​ដ៏​សំបើម​ដែល​ខ្លួន​បាន​ទទួល​។ គេ​បាន​ឱ្យ​ដឹង​ថា អាល់បឺត អែងស្តែង បាន​កត់សម្គាល់​ថា ម៉ារីយ៉ា គុយរី ប្រហែល​ជា​មនុស្ស​តែ​ម្នាក់​គត់​ ដែល​មិន​ឈ្លក់​វង្វេង​នឹង​កិត្តិយស​ដែល​ខ្លួន​បាន​ទទួល​។[៣២]

រង្វាន់

ម៉ារី ស្កូដូស្កា គុយរី ជាស្ត្រីទិមួយដែលបានទទួលរង្វាន់ណូបែល និងជាមនុស្សទីមួយដែលបានទទួលរង្វាន់ណូបែលពីរដង។

ជីវិតរបស់អ្នកវិទ្យាសាស្ត្រមិនសុទ្ធតែឆើតឆាយទេ។ គ្រួសារគុយរីធ្លាប់មានគេរាយការណ៍​ថាបានប្រើប្រាស់​ប្រាក់រង្វាន់ដើម្បី​យកមកដូវក្រដាស់បិទជញ្ជាំង​ក្នុងផ្ទះនៅប៉ារីស និងដើម្បីទិញបរិក្ខារទំនើបសំរាប់ប្រើប្រាស់ក្នុងបន្ទប់ទឹក។ [៣៣]

កិត្តិយស

អ្នក​ស្រី​ គុយរី ត្រូវ​បាន​បំពាក់​គ្រឿង​ឥស្សរិយយស légion d'honneur របស់​បារាំង​។ នៅ​ប៉ូឡូញ អ្នក​ស្រី​បាន​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស ពី Lwów Polytechnic (1912), Poznań University (1922), Kraków's Jagiellonian University (1924), និង Warsaw Polytechnic (1926)។

កូន​ស្រី​ច្បង​របស់​គាត់, Irène Joliot-Curie, បាន​ទទួល​រង្វាន់​ណូបែល​នៅ​ឆ្នាំ ១៩៣៥ ដោយ​សារ​បាន​រក​ឃើញ​ថា អាលុយមីញ៉ូម អាច​ធ្វើ​ឱ្យ​ទៅ​ជា​ធាតុ​វិទ្យុសកម្ម និង បញ្ចេញណឺត្រុង នៅ​ពេល​បុក​នឹង កាំរស្មី អាល់ហ្វា។ កូន​ស្រី​ពៅ​របស់​អ្នក​ស្រី​គុយរី, Ève Curie, ក្រោយ​មក​បាន​សរសេរ​ជីវប្រវត្តិ​របស់​ម្ដាយ​ខ្លួន​។

Michalina Mościcka, ភរិយា​របស់​ប្រធានាធិបតី​ប៉ូឡូញ Ignacy Mościcki, បាន​សម្ពោធ​រូប​សំណាក ម៉ារី គុយរី ក្នុង​ឆ្នាំ ១៩៣៥ ដែល​តាំង​នៅ​ពី​មុខ​វិទ្យាស្ដាន​រ៉ាដ្យូម Warsaw, ដែល​វិទ្យាស្ដាន​នោះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ ម៉ារី គុយរី។ ក្នុង​រយៈ​ពេល​មួយ​ទសវត្សរ៍, ក្នុង​អំលុង​ពេល​បះបោរ Warsaw ឆ្នាំ ១៩៤៤, រូប​សំណាក​នោះ ត្រូវ​បាន​ធ្វើ​ឱ្យ​ខូច​ខាត​ដោយ​គ្រាប់​កាំភ្លើង​។ ក្រោយ​សង្គ្រាម, នៅ​ពេល​ដែលគេ​ចាប់​ផ្ដើម​ធ្វើ​ការ​​ជួសជុល, គេ​បាន​សម្រេច​ចិត្ត​រក្សា​ស្លាកស្នាម​គ្រាប់​កាំភ្លើង​នៅ​លើ​រូប​សំណាក​ដដែល​។[១១]

ក្នុង​ឆ្នាំ ១៩៦៧, សារមន្ទីរ​មួយ​ឧទ្ទិស​ដល់​ ស្កូដូស្កា គុយរី ត្រូវ​បាន​គេ​បង្កើត​ឡើង​នៅ New Town នៃ​ក្រុង​ Warsaw, នៅ​ស្រុក​កំណើត​របស់​អ្នក​ស្រី នៅ​ផ្លូវ ulica Freta[១១]

ឆ្នាំ ២០១១ ត្រូវ​បាន​ប្រកាស​ដោយ​បារាំង និង ប៉ូឡូញ ថា​ជា​ឆ្នាំ ម៉ារី គុយរី ។ "Madame Curie," ដែល​តាំង​បង្ហាញ​នៅ​ហ្កាឡឺរី ហ្សាកូប ក្នុង​នៅ​សារមន្ទីរសិល្បៈ​សហសម័យ, ជា​ពិព័រណ៍​សិល្បៈ​មួយ​ដើម្បី​អបអរ​ដល់​អ្នក​វិទ្យាសាស្ត្រ​រូប​នេះ​។[៣៤]

Panthéon, ប៉ារីស

ក្នុង​នាម​ជា​អ្នក​វិទ្យាសាស្ត្រ​ស្ត្រី​ល្បី​បំផុត​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ, ម៉ារី គុយរី ជា​និមិត្តរូប​មួយ​ក្នុង​ពិភព​វិទ្យាសាស្ត្រ​ ហើយ​ ទទួល​បាន​នូវ​ការ​គោរព និង យក​គំរូ​តាម​ជា​ច្រើន​។

ក្នុង​ឆ្នាំ ១៩៩៥ អ្នក​ស្រី​ក្លាយ​ជា​ស្ត្រី​ទី​មួយ ដែល​ទទួល​បាន​កិត្តិយស​ត្រូវ​បានបញ្ចុះ​សព​ ក្នុង​វិមាន ប៉ង់តេអុង(panthéon)ប៉ារីស ដោយ​ស្នាដៃ​របស់​ខ្លួន​ផ្ទាល់, រួម​ជា​មួយ​នឹង​សព​ស្វាមី​របស់​អ្នក​ស្រី លោកសាស្ត្រាចារ្យ Pierre Curie

គុយរី (តាងដោយ Ci), ឯកតា​វិទ្យុសកម្ម, ជា​ឈ្មោះ​ដែល​គេ​ផ្ដល់​កិត្តិយស​ដល់​អ្នក​ស្រី និង ស្វាមី[៣៥][៣៦] និង ជា​ឈ្មោះ​សម្រាប់​ធាតុ​គីមី​មាន​ចំនួន​អាតូមិច ៩៦ – គុយរីយ៉ូម

រ៉ែ​វិទ្យុសកម្ម​បី ត្រូវ​បាន​ដាក់​ឈ្មោះ​តាម​គ្រួសារ​គុយរី ៖ គុយរីត (curite), ស្កូដូស្គីត (sklodowskite), និង គុយប្រូស្កូដូស្គីត (cuprosklodowskite)។

រូប ស្កូដូស្កា គុយរី ត្រូវ​បាន​គេ​បោះពុម្ព​នៅ​លើ​សន្លឹក​លុយ ២០ ០០០​ złoty របស់​ប៉ូឡូញ​ក្នុង​ទសវត្សរ៍ ឆ្នាំ ១៩៨០។ គេ​ឃើញ​រូប​របស់​គាត់​នៅ​លើ​តែម និង លុយ​កាក់ ព្រម​ទាំង​ក្រដាស​ប្រាក់ ៥០០ ហ្វ្រង់​របស់​បារាំង​ផង​ដែរ​។

ក្នុង​ការ​ស្ទង់​មតិ​មួយ​នា​ឆ្នាំ ២០០៩ ដែល​ធ្វើ​ឡើង​ដោយ New Scientist, ម៉ារី គុយរី ត្រូវ​បាន​គេ​បោះឆ្នោត​ជា the most inspirational woman in science"។ គុយរី ទទួល​បាន​សំឡេង​ឆ្នោត ២៥,១ ភាគ​រយ ដែល​ច្រើន​ជាង អ្នក​ជាប់​លេខ​២ Rosalind Franklin ជិត​ពីរ​ដង (១៤,២ ភាគ​រយ)។[៣៧][៣៨]

វិទ្យាស្ថាន​ប៉ូឡូញ ដែល​ដាក់​ឈ្មោះ​តាម ម៉ារី គុយរី មាន ៖

តែម​សំបុត្រ​របស់​សូវៀត
  • វិទ្យាស្ថាន​ផោដវិជ្ជា(មហារីក) ម៉ារីយ៉ា ស្កូដូស្កា គុយរី នៅ វ៉ាសូវី (វ៉ារសាវ៉ា បើ អាន​តាម​ប៉ូឡូញ)

វិទ្យាស្ថាន​បារាំង ដែល​ដាក់​ឈ្មោះ​តាម ម៉ារី គុយរី មាន ៖

  • សកលវិទ្យាល័យ ព្យែរ និង ម៉ារី គុយរី, សកលវិទ្យាល័យ​ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង វេជ្ជសាស្ត្រ ធំ​បំផុត​នៅ​ប្រទេស​បារាំង និង ជា​អ្នក​បន្ត​ពី​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​នៃ​សកល​វិទ្យា​ប៉ារីស កន្លែង​ដែល​ម៉ារី គុយរី បង្រៀន​។ សកលវិទ្យាល័យ​នេះ ជា​មន្ទីរ​ពិសោធន៍ ដែល​គូស្វាមី​នេះ បាន​រក​ឃើញ រ៉ាដ្យូម​។
  • វិទ្យាស្ថាន​គុយរី និង សារមន្ទីរ គុយរី នៅ​ប៉ារីស
  • ក្នុង​ឆ្នាំ ២០០៧ ស្ថានីយ​មេត្រូ ព្យែរ​គុយរី ត្រូវ​បាន​ប្កូរ​មក​ជា ស្ថានីយ ព្យែរ និង ម៉ារី គុយរី

វិទ្យាស្ថានអាមេរិចកាំង​ ដែល​ដាក់​ឈ្មោះ​តាម ម៉ារី គុយរី មាន ៖

មេដៃយ៉ុង ម៉ារី ស្កូដូស្កា គុយរី, សកលវិទ្យាល័យនៅ​ បាហ្វហ្វេឡូ
  • សហគម គុយរី នៅសាលា​វេជ្ជសាស្ត្រ Loyola University Stritch School, នៅ ឈីកាកូ, ដែល​សាល​ធំ​របស់​កូនសិស្ស​សម្រាប់​ធ្វើ​ពិធី​រំលឹក នៅ​សកលវិទ្យាល័យ
  • នៅ Bayside, Queens, ញូវយ៉ក, មាន​សាលា​មួយ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា Marie Curie Middle School 158, មាន​ឯកទេស​ខាង​វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា; ហើយ សាលា Curie Metropolitan High School – ឋិត​នៅ Archer Heights, Chicago, នៅ Southwest Side, Chicago – ដែល​មាន​កម្មវិធី បច្ចេកទេស ការ​សំដែល​សិល្បៈ និង បាក់អន្តរជាតិ​។
  • មេដៃយ៉ុង ម៉ារី ស្កូដូស្កា គុយរី ដែល​ជា​ផ្ទាំង​កញ្ចក់​ពណ៌​មួយ ដែល​បង្កើត​ដោយ Jozef C. Mazur ត្រូវ​បាន​គេ​ដាក់​តាំង​នៅ​ បន្ទប់ ប៉ូឡូញ​ របស់ សកលវិទ្យាល័យ​នៅ បាហ្វហ្វេឡូ។

Greer Garson និង Walter Pidgeon ដើរ​តួ​ក្នុង​ខ្សែភាពយន្តអាមេរិច ជាប់​បេក្ខភាព​រង្វាន់​អូស្ការ ឆ្នាំ ១៩៤៣, រឿង Madame Curie, ដែល​ថត​ឡើង​ដោយ​ផ្អែក​លើ​ជីវិត​ពិត​របស់​អ្នក​ស្រី​។ "Marie Curie" ក៏​ជា​ឈ្មោះ​តួ​ក្នុង​រឿង​កំប្លែង ឆ្នាំ ១៩៨៨ ផងដែរ គឺ រឿង Young Einstein, ផលិត​ដោយ Yahoo Serious។

ថ្មីៗ​នេះ ក្នុង​ឆ្នាំ ១៩៩៧ ភាព​យន្ត​បារាំង​ស្ដី​អំពី ព្យែរ និង ម៉ារី​ គុយរី រឿង Les Palmes de M. Schutz ត្រូវ​បាន​គេ​ដាក់​បញ្ចាំង​។ ខ្សែ​ភាព​យន្ត​ត្រូវ​បាន​គេ​ថត​ដោយ​លំនាំ​តាម​រឿង​ល្ខោន​ ដែល​មាន​ចំណងជើង​ដូច​គ្នា​។ ក្នុង​ខ្សែ​ភាព​យន្ត​នេះ ម៉ារី គុយរី ត្រូវ​បាន​ដើ់រ​តួ​ដោយ Isabelle Huppert ។ ខុស​ពីខ្សែ​ភាព​យន្ត​ឆ្នាំ ១៩៤៣, Les Palmes de M. Shutz មាន​លក្ខណៈ​កំប្លែង​បន្តិច​។

យន្តហោះ McDonnell Douglas MD-11 របស់​ក្រុមហ៊ុន KLM (ចុះ​បញ្ជី​ឈ្មោះ PH-KCC) បាន​ចារ​ឈ្មោះ ម៉ារីយ៉ា គុយរី នៅ​លើ​ក្បាល​យន្តហោះ ដើម្បី​ជា​ការផ្ដល់​កិត្តិយស​ដល់​អ្នក​ស្រី​។[៣៩]

កំណត់សំគាល់

  1. "ប្រវត្តិរួបជ័យលាភីរង្វាន់ណូបែល". Retrieved 26 November 2008.
  2. Robert Reid, Marie Curie (ម៉ារី គុយរី), p. 184.
  3. ប៉ូឡូញ​ត្រូវបានចែកជាចំរៀកនៅសតវត្សរ៍ទី១៨ រវាង​រុស្ស៊ី ព្រុស្ស៊ី និង អូទ្រីស។ ក្ដីសង្ឃឹម​របស់ស្កូដូស្កា គុយរី​ក្នុងការដាក់ឈ្នោះ​អោយធាតុគីមី​តាមឈ្មោះ​មាតុប្រទេស​របស់ខ្លួននោះ គឺចង់ទាញចំណាប់អារម្មណ៍របស់​ពិភពលោក​មកកាន់​ប្រទេស​ដែលស្រេកឃ្លាន​ឯករាជ្យភាព​មួយនេះ។ ប៉ូឡូញ៉ូម​ជាធាតុគីមី​ដំបូងគេ​ដែលត្រូវបាន​ដាក់ឈ្មោះដើម្បីហេតុផល​នយោបាយ។ K. Kabzińska, "Chemical and Polish Aspects of Polonium and Radium Discovery" (មើលរបកគំឃើញប៉ូឡូញ៉ូមនិងរ៉ាដ្យូមតាមរបស់គីមីវិទ្យានិងតាមទស្សនៈជនជាតិប៉ូឡូញ), Przemysł chemiczny (ឧស្សាហកម្មគីមី), vol. 77, 1998, pp. 104–7.
  4. Henryk Zieliński, Historia Polski 1914–1939 (ប្រវត្តិសាស្ត្រប៉ូឡូញ៖ ១៩១៤–៣៩), Ossolineum, 1983, p. 83.
  5. Robert Reid, Marie Curie(ម៉ារី គុយរី), p. 12.
  6. ៦,០ ៦,១ Eve Curie, Marie Curie(ម៉ារី គុយរី).
  7. Reid, Robert William (1974). Marie Curie. London: Collins. p. 19. ល.ស.ប.អ. 0-00-211539-5.  "Unusually at such an early age, she became what T.H. Huxley had just invented a word for: agnostic."
  8. Robert Reid, Marie Curie (ម៉ារី គុយរី), pp. 23–24.
  9. Robert Reid, Marie Curie (ម៉ារី គុយរី), p. 24.
  10. Robert Reid, Marie Curie (ម៉ារី គុយរី), p. 32.
  11. ១១,០ ១១,១ ១១,២ ១១,៣ ១១,៤ ១១,៥ ១១,៦ Wierzewski, p. 17.
  12. "ម៉ារី គុយរី និង វិទ្យាសាស្ត្រ​នៃ​វិទ្យុសកម្ម".
  13. Robert Reid, ម៉ារី គុយរី, pp. 61–63.
  14. Robert Reid, ម៉ារី គុយរី, pp. 63–64.
  15. Robert Reid, Marie Curie, p. 64.
  16. Robert Reid, Marie Curie, pp. 64–65.
  17. Robert Reid, ម៉ារីយ៉ា គុយរី, p. 65. In fact, such multiple, independent discoveries appear to be the rule in science and technology; see List of independent discoveries.
  18. ១៨,០ ១៨,១ Robert Reid, Marie Curie, p. 65.
  19. L. Pearce Williams, pp. 331–32.
  20. ២០,០ ២០,១ (PDF) លោក​សាស្ត្រាចារ្យ គុយរី បាន​ស្លាប់​នៅ​តាម​ដង​ផ្លូវ​, កំហុស៖ ពេលវេលាមិនត្រឹមត្រូវ, http://query.nytimes.com/gst/abstract.html?res=9402E4DC1438EF32A25753C2A9629C946797D6CF, បានយកមក 8 February 2011 
  21. ២១,០ ២១,១ L. Pearce Williams, p. 332.
  22. Robert Reid, ម៉ារីយ៉ា គុយរី, p. 265.
  23. Mould, R. F. (1998). "របក​គំហើញ​ធាតុ រ៉ាដ្យូម ក្នុង​ឆ្នាំ ១៨៩៨ ដោយ ម៉ារីយ៉ា ស្កូដូស្កា គុយរី (1867-1934) និង ព្យែរ គុយរី (1867-1906) រួម​នឹង​បទ​អត្ថាធិប្បាយ​ពី​ជីវិត​និង​ពេលវេលា​របស់​ពួក​គេ (The discovery of radium in 1898 by Maria Sklodowska-Curie (1867–1934) and Pierre Curie (1859–1906) with commentary on their life and times)" (PDF). The British Journal of Radiology 71 (852): 1229–1254. Retrieved on 31 July 2008.
  24. Barbara Goldsmith, Obsessive Genius, p. 149.
  25. Barbara Goldsmith, Obsessive Genius, pp. 170–71.
  26. Robert Reid, Marie Curie (ម៉ារី គុយរី), pp. 44, 90.
  27. Barbara Goldsmith, Obsessive Genius, pp. 165–76.
  28. Emigracja polska we Francji 1871–1918, page 274 Wiesław Śladkowski, 1980
  29. Rollyson, Carl (2004). Marie Curie: Honesty In Science (ម៉ារី គុយរី ៖ ភក្ដីភាពក្នុងវិទ្យាសាស្ត្រ). iUniverse, prologue, x. ISBN 0595340598
  30. Blom, Philipp (2008). "1903: A Strange Luminescence". The Vertigo Years: Europe, 1900–1914. Basic Books. p. 76. http://books.google.com/books?id=-3G9gMNCpowC&pg=PA76&dq=%22The+glowing+tubes+looked+like+faint,+fairy+lights.%22&hl=en&ei=-UQATfz7HMTflgekvdzACA&sa=X&oi=book_result&ct=result&resnum=1&ved=0CC4Q6AEwAA#v=onepage&q=%22The%20glowing%20tubes%20looked%20like%20faint%2C%20fairy%20lights.%22&f=false។ បានយកមក 8 December 2010. "The glowing tubes looked like faint, fairy lights." 
  31. Bryson, A Short History of Nearly Everything (ប្រវត្តិសាស្ត្រខ្លីមួយស្ដីពីអ្វីៗស្ទើទាំងអស់), p. 148.
  32. Wierzewski, p. 16.
  33. The People's Almanac, David Wallechinsky and Irving Wallace, 1975, Doubleday and Company
  34. Chute, James (5 March 2011). "Video artist Steinkamp’s flowery ‘Madame Curie’ is challenging, and stunning". signonsandiego.com. http://www.signonsandiego.com/news/2011/mar/05/video-artist-steinkamp-madame-curie/។ បានយកមក 14 April 2011. 
  35. "curie – Britannica Online Encyclopedia". Britannica.com. 15 April 2006. Retrieved 26 September 2009.
  36. Paul W. Frame. "How the Curie Came to Be". Retrieved 30 April 2008.
  37. "Most inspirational woman scientist revealed". Newscientist.com. 2 July 2009. Retrieved 27 April 2011.
  38. "Marie Curie voted greatest female scientist". London: www.telegraph.co.uk. 2 July 2009. http://www.telegraph.co.uk/scienceandtechnology/science/sciencenews/5715220/Marie-Curie-voted-greatest-female-scientist.html។ បានយកមក 10 April 2010. "Marie Curie, the Nobel Prize-winning nuclear physicist has been voted the greatest woman scientist of all time." 
  39. "Picture of the McDonnell Douglas MD-11 aircraft". Airliners.net. Retrieved 27 April 2011.

ឯកសារយោង

  • Robert Reid, Marie Curie (ម៉ារី គុយរី), ញូវយ៉ក, បណ្ណាល័យអាមេរិកថ្មី, ១៩៧៤
  • Teresa Kaczorowska, Córka mazowieckich równin, czyli Maria Skłodowska–Curie z Mazowsza (បុត្រីខ្ពង់រាបម៉ាហ្សូវីយ៉ា ៖ ម៉ារីយ៉ា ស្កូដូស្គី គុយរី នៃ ម៉ាហ្សូវីយ៉ា ), ឆេហានូវ, ២០០៧។
  • L. Pearce Williams, "Curie, Pierre and Marie (គុយរី, ព្យែរនិងម៉ារី)", សព្វវចនាធិប្បាយអាមេរីកាណា, ដាន់ប៊ឺរី, ខន់ណិកធីខាត់, Grolier, Inc., ១៩៨៦, vol. 8, pp. 331–32.
  • Barbara Goldsmith, Obsessive Genius: The Inner World of Marie Curie (អ្នកមានទេពកោសល្យដ៏លើសលប់ ៖ ពិភពលោកខាងក្នុងរបស់ម៉ារី គុយរី), ញូវយ៉ក, W.W. Norton, ២០០៥, ISBN 0-393-05137-4.
  • Naomi Pasachoff, Marie Curie and the Science of Radioactivity (ម៉ារី គុយរី និងវិទ្យាសាស្ត្រវិទ្យុសកម្ម), ញូវយ៉ក, Oxford University Press, ១៩៩៦, ISBN 0195092147.
  • Eve Curie, Madame Curie: A Biography (ម៉ារី គុយរី ៖ ប្រវត្តិរូបមួយ), បកប្រែដោយ Vincent Sheean, Da Capo Press, ២០០១, ISBN 0306810387.
  • Susan Quinn, Marie Curie: A Life (ម៉ារី គុយរី ៖ ជីវិតមួយ), ញូវយ៉ក, Simon and Schuster, ១៩៩៥, ISBN 0-671-67542-7.
  • Françoise Giroud, Marie Curie: A Life (ម៉ារី គុយរី ៖ ជីវិតមួយ), បកប្រែដោយ Lydia Davis, Holmes & Meier, ១៩៨៦, ASIN B000TOOU7Q.
  • Redniss, Lauren, Radioactive, Marie & Pierre Curie: A Tale of Love and Fallout (វិទ្យុសកម្ម, ម៉ារីនិងព្យែរ គុយរី ៖ រឿងនិទានអំពីស្នេហានិងភ្លៀងវិទ្យុសកម្ម), ញូយ៉ក, Harper Collins, ២០១០, ISBN 9780061351327.

ប្រលោមលោក

  • Olov Enquist, Per (២០០៦). The Book about Blanche and Marie (សៀវភៅស្ដីអំពីប៊្លង់និងម៉ារី). ញូវយ៉ក: Overlook. ល.ស.ប.អ. 1-58567-668-3.  ប្រលោកលោកឆ្នាំ២០០៤​សរសេរដោយ Per Olov Enquist លើកឡើងអំពី ម៉ារីយ៉ា ស្កូដូស្កា គុយរី, ប្រសាទវិទូ ហ្សង់ ម៉ារតាំង ស្សារកូ, និងអ្នកជំងឺឈ្មោះប៊្លង់ (ម៉ារី វីតម៉ង់)។ បកប្រែនិងបោះពុម្ភផ្សាយជាភាសាអង់គ្លេសនៅឆ្នាំ ២០០៦។

តំណភ្ជាប់ក្រៅ

ទំព័រគំរូ:Link FA ទំព័រគំរូ:Link GA