ទំពាំងបាយជូរ៖ ភាពខុសគ្នារវាងកំណែនានា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
ត r2.6.5) (រ៉ូបូ បន្ថែម: su:Anggur កែសំរួល: my:စပျစ်ပင် |
ត r2.7.2) (រ៉ូបូ បន្ថែម: ks:دَچھ; cosmetic changes |
||
បន្ទាត់ទី១៖ | បន្ទាត់ទី១៖ | ||
{| border=0 align=right cellpadding=4 cellspacing=0 width=250 style="margin: 0.5em 0 1em 1em; background: #ffffff; border: 1px #aaaaaa solid; border-collapse: collapse; font-size: 90%;" |
{| border=0 align=right cellpadding=4 cellspacing=0 width=250 style="margin: 0.5em 0 1em 1em; background: #ffffff; border: 1px #aaaaaa solid; border-collapse: collapse; font-size: 90%;" |
||
| style="background:#ffffff;" align=center colspan=2 | [[ |
| style="background:#ffffff;" align=center colspan=2 | [[ឯកសារ:Grapes1.jpg| 250px|]] |
||
|} |
|} |
||
'''ទំពាំងបាយជូរ(Grape)''' គឺជាផ្លែឈើដែលមានរសជាតិផ្អែមជូរ និងមានដាក់លក់នៅលើទីផ្សារទូទៅ ហើយត្រូវបានគេចាត់វាទុកជាអាហារបំប៉នមួយប្រភេទ។ ដែលក្រៅពីមានគុណប្រយោជន៍ខាងអាហារហើយនោះ ក៏នៅមានគុណភាពខាងឱសថជាច្រើនយ៉ាងទៀតផង។ |
'''ទំពាំងបាយជូរ(Grape)''' គឺជាផ្លែឈើដែលមានរសជាតិផ្អែមជូរ និងមានដាក់លក់នៅលើទីផ្សារទូទៅ ហើយត្រូវបានគេចាត់វាទុកជាអាហារបំប៉នមួយប្រភេទ។ ដែលក្រៅពីមានគុណប្រយោជន៍ខាងអាហារហើយនោះ ក៏នៅមានគុណភាពខាងឱសថជាច្រើនយ៉ាងទៀតផង។ |
||
បន្ទាត់ទី៧៣៖ | បន្ទាត់ទី៧៣៖ | ||
[[jv:Anggur (woh)]] |
[[jv:Anggur (woh)]] |
||
[[ko:포도]] |
[[ko:포도]] |
||
[[ks:دَچھ]] |
|||
[[ku:Tirî]] |
[[ku:Tirî]] |
||
[[la:Uva]] |
[[la:Uva]] |
កំណែនៅ ម៉ោង០៨:១៩ ថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០១១
ទំពាំងបាយជូរ(Grape) គឺជាផ្លែឈើដែលមានរសជាតិផ្អែមជូរ និងមានដាក់លក់នៅលើទីផ្សារទូទៅ ហើយត្រូវបានគេចាត់វាទុកជាអាហារបំប៉នមួយប្រភេទ។ ដែលក្រៅពីមានគុណប្រយោជន៍ខាងអាហារហើយនោះ ក៏នៅមានគុណភាពខាងឱសថជាច្រើនយ៉ាងទៀតផង។
- សារជាតិអាហារសំខាន់នៅក្នុងទំពាំងបាយជូរ គឺស្ករ និងសារជាតិពពួកអាស៊ីតប្រមាណចាប់ពី៧-៨ប្រភេទបន្ថែមទៀត។ ក្រៅពីនេះនៅមានក្លូកូស សូខូល ACID CITRIC វីតាមីន C ព្រមទាំងដែក និងកាល់ស្យូម។
- ផលប្រយោជន៍នៃការទទួលទានផ្លែទំពាំងបាយជូរបានជាប់ជាប្រចាំ មានប្រសិទ្ធភាពជួយប៉ូវខួរក្បាល ប៉ូវបេះដូង ទម្លាក់ស្លេស្ម បំបាត់អាការស្រេក ប៉ូវកម្លាំង និងសម្រាប់មនុស្សមានរាងកាយស្គមស្គាំងចាស់មុនវ័យ ពុំមានកម្លាំងកំហែងជាដើម។ ប្រសិនបើបានទទួលទានទំពាំងបាយជូររាល់ថ្ងៃ នឹងជួយឲ្យរាងកាយសន្សឹមៗឡើងមាំមួនមកវិញបាន។
- ការកែច្នៃ: ផ្លែទំពាំងបាយជូរគេនាំយកទៅផលិតជាស្រាទំពាំងបាយជូរដែលប្រភេទ ស្រាប៉ូវបំប៉នទៀតផង។ ចំណែកទងដើម និងឫស អាចយកទៅធ្វើជាថ្នាំបុរាណសម្រាប់បណ្ដេញខ្យល់ ទម្លាក់ស្លេស្មព្យាបាលរោគរលាកសន្លាក់ ឈឺឆ្អឹងឆ្អែង ឈឺសរសៃសរសូង រម្ងាស់សរសៃប្រសាទ បំបាត់អាការឈឺចាប់ និងអាចបំបាត់អាការក្អួតបានទៀតផង។
ក្បួនតម្រាសម្រាប់ធ្វើជាឱសថតាមបែបផែនបុរាណចិនមានដូចតទៅ:
- ឈឺតាមសន្លាក់ឆ្អឹង: ឫសទំពាំងបាយជូរនៅស្រស់៦០-៩០ក្រាមលាងទឹកឲ្យស្អាត ចិញ្ច្រាំឲ្យល្អិតដាក់រួមជាមួយប្រអប់ជើងជ្រូកម្ខាង រួចប្រើស្រាសជាមួយនិងទឹកក្នុងបរិមាណស្មើគ្នា ដាំទឹកឲ្យពុះទុកទទួលទាន។
- រោគរលាកថ្លើម ខាន់លឿង និងអាការរលាកឈឺនៅតាមសន្លាក់ : យកឫសទំពាំងបាយជូរនៅស្រស់ពី៣០-៩០ក្រាមដាំទឹកទទួលទាន។
- ខ្វះឈាម វិលមុខ ញ័របេះដូង : ទទួលទានស្រាទំពាំងបាយជូរក្នុងបរិមាណមួយសមល្មមក្នុងមួយថ្ងៃ២-៣ដងជាប្រចាំ។
- ស្ត្រីចាញ់កូនហើមទឹកនោមទាស់ : យកឫសទំពាំងបាយជូរនៅស្រស់៣០ក្រាមដាំទឹកទទួលបាន។
ប្រភពពត៌មាន
- ទស្សនាខ្មែរអប្សរា--លេខ៤៨