ចក្រភពរ៉ូម៖ ភាពខុសគ្នារវាងកំណែនានា

ពីវិគីភីឌា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
r2.7.2) (រ៉ូបូ បន្ថែម: af, als, an, ang, ar, arz, ast, az, bat-smg, be, be-x-old, bg, bn, br, bs, ca, ceb, crh, cs, cy, da, de, diq, el, en, eo, es, et, eu, ext, fa, fj, fo, fr, fy, ga, gan, gl, got, hak, he, hi, hif, hr, hsb...
r2.7.1) (រ៉ូបូ បន្ថែម: ckb:ئیمپراتۆریەتی ڕۆمانی
បន្ទាត់ទី២៥៖ បន្ទាត់ទី២៥៖
[[ca:Imperi Romà]]
[[ca:Imperi Romà]]
[[ceb:Imperyong Romano]]
[[ceb:Imperyong Romano]]
[[ckb:ئیمپراتۆریەتی ڕۆمانی]]
[[crh:Roma İmperiyası]]
[[crh:Roma İmperiyası]]
[[cs:Starověký Řím#Císařství]]
[[cs:Starověký Řím#Císařství]]

កំណែនៅ ម៉ោង០១:២២ ថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០១១

ចក្រភព​រ៉ូម (ជា​ភាសាអង់គ្លេស​៖ Roman Empire, ភាសាឡាតាំង​៖ Imperium Romanum, ភាសាអ៊ីតាលី​៖ Impero Romano) គឺជា​សម័យកាល​នៃ​អរិយធម៌​រ៉ូម​បុរាណ ដែល​មាន​លក្ខណៈ​អត្តាធិបតេយ្យ​ពី​រដ្ឋអំណាច និង មាន​វិសាលភាព​ដ៏​ធំ​លាតសន្ធឹង​នៅ​អឺរ៉ុប និង​ជុំវិញ​សមុទ្រមេឌីទែរ៉ានេ​ទាំងមូល​។ ពាក្យ "ចក្រភព​រ៉ូម" ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ពណ៌នា​អំពី​រដ្ឋរ៉ូម​នៅក្នុង និង​ក្រោយ​រជ្ជកាល​របស់​អធិរាជ​ទី១​ព្រះនាម "អូហ្គុសទុស" (Augustus) ។ សាធារណរដ្ឋរ៉ូម ដែល​មាន​ចំណាស់​៥០០​ឆ្នាំ បាន​ធ្លាក់ចុះខ្សោយ​ដោយសារ​សង្គ្រាមស៊ីវិល​ជាច្រើន​។ ព្រឹត្តិការណ៍​ជាច្រើន ត្រូវ​បាន​កើតឡើង​ដោយ​ការប៉ុនប៉ង​ឲ្យ​មាន​ការផ្លាស់ប្ដូរ​ពី​សាធារណរដ្ឋ​ទៅជា​ចក្រភព រួមមាន​ទាំង​ការតែងតាំង ជូលីស៍ សេសារ (Julius Caesar) ជា​អ្នកកាន់អំណាច​មួយជីវិត (ឆ្នាំ​៤៤ មុន​គ.ស) ជ័យជម្នះ​របស់ Octavian (អូហ្គុសទុស) នៅក្នុង​ការប្រយុទ្ធ​នៅ Actium (០២ កញ្ញា ៣១ មុន​គ.ស) និង ការ​ផ្ដល់​បរមងារ​ដល់ អូហ្គុសទុស ជា​អធិរាជ​ដោយ​ព្រឹទ្ធសភា​រ៉ូម (១៦ មករា ២៧ មុន​គ.ស) ។

ក្នុង​ភាសាឡាតាំង ពាក្យ Imperium Romanum (ចក្រភព​រ៉ូម) បាន​បញ្ជាក់​ឲ្យ​យើង​ដឹង​យ៉ាងច្បាស់​នូវ​ការរីកចម្រើន ដែល​ពាក្យ Imperium មានន័យ​ថា​ទឹកដី ដែល​បាន​បង្ហាញ​ពី​ផ្នែក​នៃ​ពិភពលោក​ដែល​ស្ថិតនៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រ៉ូម​។ ការរីកចម្រើន​របស់​រ៉ូម​បាន​ចាប់ផ្ដើម​តាំងពី​សាធារណរដ្ឋ​មក​ម្ល៉េះ ប៉ុន្តែ​បាន​ឈាន​ឡើង​ដល់​កំពូល​នៅ​រជ្ជកាល​របស់​អធិរាជ "ត្រាហ្សាន" (Trajan) ដែល​នាពេលនោះ ចក្រភពរ៉ូម​បាន​ត្រួតត្រា​លើ​ផ្ទៃដី​ប្រមាណ ៥,៩០០,០០០ គីឡូម៉ែត្រក្រឡា​។ ដោយសារ​តែ​អាណាចក្រ​ដ៏​ធំ និង ភាព​យូរអង្វែង​របស់​ចក្រភពរ៉ូម ឥទ្ធិពល​របស់​រ៉ូម បាន​ជះ​ទៅលើ ភាសា សាសនា ស្ថាបត្យកម្ម ទស្សនវិជ្ជា ច្បាប់ និង របៀបគ្រប់គ្រង​រដ្ឋ នៃ​ប្រជាជាតិ​ជាច្រើន​លើ​សកលលោក​សព្វថ្ងៃនេះ​។

ក្រោយ​សតវត្ស​ទី៣ នៃ​គ.ស Diocletian បាន​បង្កើត​ការបែងចែក​ប្រព័ន្ធ​គ្រប់គ្រង​រវាង​អធិរាជ​ពីរ គឺ​មួយ​នៅ​ភាគខាងលិច និង មួយ​នៅ​ខាងកើត ដើម្បី​ឲ្យ​ការគ្រប់គ្រង​កាន់តែ​ប្រសើរ​នៅលើ​អាណាចក្រ​ដ៏​ធំ​នេះ​។ នៅ​សតវត្ស​ក្រោយមក​ទៀត ការ​បែងចែក​បែបនេះ​។ ក្រោយ​មរណភាព​របស់​អធិរាជ Theodosius ទី១ នៅ​គ.ស.៣៩៥ គ្មាន​អធិរាជ​ណាមួយ​អាច​គ្រប់គ្រង​លើ​អាណាចក្រ​ទាំងមូល​បាន​ទេ ដូច្នេះ​ចក្រភពរ៉ូម​ទាំងមូល ត្រូវ​បែក​ទៅជា​អាណាចក្រ​ពីរ​ដាច់ដោយឡែក​ពីគ្នា​គឺ​៖ ចក្រភព​រ៉ូម​ខាងលិច និង ចក្រភព​រ៉ូម​ខាងកើត (ចក្រភព Byzantine) ។ ចក្រភពរ៉ូម​ខាងលិច​បាន​ដួលរលំ​នៅ​គ.ស.៤៧៦ ចំណែក​ចក្រភពរ៉ូម​ខាងកើត បាន​បន្ត​រហូតដល់​ការដួលរលំ​នៃ​ក្រុង​កុងស្តង់ទីណូប នា​គ.ស.១៤៥៣ ដោយ​ពួក​អូតូម៉ង់​ទួរគី ក្រោម​ការដឹកនាំ​របស់ Mehmed II ។ មាន​ការលំបាក​ជាខ្លាំង ក្នុង​កំណត់​ឲ្យបាន​ច្បាស់​ថាតើ​ចក្រភព​រ៉ូម​ចាប់ផ្ដើម​ពី​ពេលណា និង​បញ្ចប់​ត្រឹមណា ប៉ុន្តែ​ក្នុង​ករណី​នេះ យើង​សង្កត់ធ្ងន់​តែ​ចក្រភព​ចាប់ពី ឆ្នាំ​២៧ មុន​គ.ស រហូតដល់ ការបែកបាក់​នៃ​ចក្រភព នា​គ.ស.៣៩៥ ប៉ុណ្ណោះ​។