ទន្សោង៖ ភាពខុសគ្នារវាងកំណែនានា
ត r2.7.1) (រ៉ូបូ បន្ថែម: fa:بنتنگ |
ត r2.7.2) (រ៉ូបូ បន្ថែម: eu:Banteng |
||
បន្ទាត់ទី៨១៖ | បន្ទាត់ទី៨១៖ | ||
[[eo:Bantengo]] |
[[eo:Bantengo]] |
||
[[es:Bos javanicus]] |
[[es:Bos javanicus]] |
||
[[eu:Banteng]] |
|||
[[fa:بنتنگ]] |
[[fa:بنتنگ]] |
||
[[fi:Bantengi]] |
[[fi:Bantengi]] |
កំណែនៅ ម៉ោង១៥:១០ ថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០១១
ទន្សោង[១] | |
---|---|
Java banteng cow (left) and bull (right) | |
ស្ថានភាពអភិរក្ស | |
Scientific classification | |
រជ្ជៈ: | |
Phylum: | |
Class: | |
លំដាប់: | |
អំបូរ: | |
Subfamily: | |
Genus: | |
ប្រភេទ: | B. javanicus
|
Binomial name | |
Bos javanicus d'Alton, 1823
| |
Subspecies | |
B. j. birmanicus |
បានតេង (ខ្មែរ៖ ទន្សោង) (ឈ្មោះបច្ចេកទេស Bos Javanicus) ដែលគេអាចហៅថា ទឹមបាឌូ (Tembadau) គឺជាអម្បូរនៃគោព្រៃម៉្យាង ដែលគេប្រទះឃើញនៅ អាស៊ីអាគ្នេយ៍។
នៅកន្លែងខ្លះនៅអាស៊ីអាគ្នេយ៍ គេបានផ្សាំងទន្សោងយកចិញ្ចឹម ហើយមានបានតេងស្រុកប្រហែលជា១.៥លានក្បាល ដែលគេហៅថា គោបាលី (Bali Cattle)។ សត្វនេះត្រូវបានគេប្រើជាកម្លាំងអូសទាញនិងសម្រាប់យកសាច់។ គោបាលីក៏ត្រូវបានគេនាំយកទៅភាគខាងជើងប្រទេសអូស្រ្តាលីផងដែរ ដែលនៅទីនោះវារស់នៅតាមវាល។
បំណែងចែក និងអម្បូរតូច
មានអម្បូរតូចៗដែលគេទទួលស្គាល់៖
១. បានតេងជ្វា (B. J. Javanicus )៖ ប្រទះឃើញនៅកោះជ្វា សត្វឈ្មោលមានសម្បុរខ្មៅឯសត្វញីមានមាឌធំ។
២. បានតេងបរណេអូ (B. J. Lowi)៖ ប្រទះឃើញនៅកោះបរណេអូ មានមាឌតូចជាងបានតេងជ្វា ស្នែងមុតជាង នឹងសត្វឈ្មោលមានសម្បុរដូច សូកូឡា។
៣. បានតេងភូមា (B.J. Birmanicus) ៖ ប្រទះឃើញនៅ មីយ៉ានម៉ារ, ថៃ, កម្ពុជា, ឡាវ និង វៀតណាម ទាំងញីទាំងឈ្មោលមានមាឌធំ នៅកម្ពុជា សត្វឈ្មោល២០%មានសម្បុរខ្មៅព្រីក រីឯនៅឧបទ្វីបម៉ាឡេនៅថៃ ភាគច្រើននៃសត្វឈ្មោលមានសម្បុរខ្មៅ។ អម្បូរតូចមួយនេះត្រូវបានទទូលស្គាល់ដោយ IUCN ប៉ុន្តែមិនមាននៅក្នុងអម្បូរថនិកសត្វពិភពលោកបោះពុម្ពលើកទី៣ (Mammal Species of the World, 3rd Edition) នោះឡើយ។
រូបរាង
បានតេងមានទំហំប្រហាក់ប្រហែលនឹងគោស្រុក ដែលមានកម្ពស់ពី១.៥៥ ទៅ១.៦៥ម៉. គិតត្រឹមស្មា ហើយមានទម្ងន់ពី៦០០ ទៅ៨០០គ.ក។ យើងអាចសង្កេតដឹងភេទរបស់វា តាមរយៈពណ៌សម្បុរនិងទំហំ។ ចំពោះបានតេងឈ្មោលពេញកម្លោះ រោមខ្លីៗនៅលើខ្លួនមានពណ៌ខៀវទឹកប៊ិច ឬពណ៌ក្រហមក្រម៉ៅដិត ឯបានតេងញីនិងបានតេងតូចៗវិញមានពណ៌ក្រហមក្រម៉ៅនិងមានឆ្នូតពណ៌ខ្មៅកាត់ទទឹងពោះ។ ទាំងញីទាំងឈ្មោលមានរង្វង់ពណ៌សនៅជើង ហើយមានចំនុចសៗនៅលើភ្នែក។ វាមានមាឌប្រហាក់ប្រែលនឹងគោស្រុក តែមានកនិងក្បាលតូចជាង និងមានបួកស្ទើររាបស្មើនៅលើខ្នង។ សត្វញីមានស្នែងខ្លី ហើយកោងខ្លាំងដែលចុងស្នែងសងខាងចង្អុលរកគ្នា ឯស្នែងសត្វឈ្មោលវិញងរឡើងទៅលើ មានប្រវែងពី៦០ ទៅ៧៥ស.ម៉ និងភ្ជាប់គ្នាដោយសារកន្លែងរលោងមួយនៅលើថ្ងាស។
អត្តចរិត
បានតេងរស់នៅក្នុងព្រៃរបោះដែលមានស្មៅ ទំពាំង ផ្លែឈើ ស្លឹកឈើ និងមែកឈើខ្ចីៗសម្រាប់ទុកជាអាហារ។ បានតេងជាសត្វដែលមានសកម្មភាពទាំងយប់ទាំងថ្ងៃ ប៉ុន្តែនៅកន្លែងដែលសម្បូរមនុស្សវាចូលចិត្តភាពងងឹតវិញ។ ជាទូទៅ បានតេងរស់នៅជាហ្វូងពី២០ ទៅ៣០ក្បាល។
ការបន្តពូជ
បានតេងឈ្មោលកម្លោះតែ១គត់ និងបន្តពូជជាមួយបានតេងញីទាំងអស់ ដូច្នេះការដណ្តើមគ្នាយកសត្វញីតែងតែកើតឡើងជាញឹកញយ។ បើទោះជាមានលទ្ធភាពបន្តពូជបានគ្រប់ពេញវេលាសម្រាប់បានតេងដែលគេចាប់ទុក បានតេងព្រៃនៅថៃអាចបន្តពូជតែនៅខែឧសភា និងមិថុនាតែប៉ុណ្ណោះ។ បានតេងញីកើតកូនម្តងបានមួយក្បាល ក្រោយពីពរពោះអស់រយៈពេល២៨៥ថ្ងៃ។ ការបំបោះដោះមានរយៈពេលពី៦ ទៅ៩ខែ ហើយបានតេងអាចបន្តពូជបានចាប់ពីអាយុ២ ទៅ៣ឆ្នាំ។ គេបានកត់ទុកថា បានតេងព្រៃអាចរស់បានដល់អាយុ២០ឆ្នាំ ឯបានតេងដែលគេចាប់ទុក អាចមានអាយុដល់២៦ឆ្នាំ។
ការបង្កាត់
បានតេងជាអម្បូរដែលស្ថិតនៅក្នុងគ្រោះថា្នក់ទី២ដែលត្រូវបានបង្កាត់ដោយជោគជ័យ ហើយជាអម្បូរទី១ដែលរស់បានយូរជាង១សប្តាហ៍ (១ទៀតគឺអម្បូរ ហ្គរ Gaur ដែលស្លាប់ក្រោយកើតបាន២ថ្ងៃ)។ អ្នកវិទ្យាសាស្ត្រនៅ ក្រុមហ៊ុនបច្ចេកវិទ្យាកោសិកាទំនើប (Advanced Cell Technology) នៅវរសេស្ទរ ម៉ាសសាឈួសេត សហរដ្ឋអាមេរិច (Worcester, MA, U.S.) បានដកយក អាដេអិន ពីកោសិការបស់បាតេងដែលរក្សាទុកនៅបន្ទប់បង្កកពិសេស (Frozen Zoo) នៅសួនសត្វសានឌីអេហ្គោ (San Diego Zoo) ហើយបញ្ចួលទៅក្នុងសម្បកស៊ុតរបស់គោស្រុក ក្រោមដំណើរការមួយដែលមានឈ្មោះថា ការបញ្ជួនកោសិកាដើម្បីបង្កើតអំប្រ៊ីយ៉ុងបង្កាត់ថ្មី (Somatic Cell Nuclear Transfer)។ អំប្រ៊ីយ៉ុង៣០ត្រូវបានផ្ញើរទៅបន្ទប់ពិសោធន៍បណ្តូរហ្សែនតាមអូវែរ (Trans Ova Genetics) ដែលបានបញ្ចូលពងដែលមានជិវិតចូលទៅក្នុងស្បូនរបស់គោស្រុក។ គោ២ក្បាលបានរក្សាស៊ុតនេះដល់ថ្ងៃកើតក្រោមការវះកាត់។ កូនទី១បានកើតនៅ ថ្ងៃ០១មេសា២០០៣ ឯទី២នៅពីរថ្ងៃក្រោយមក។ កូនទី២បានត្រូវសម្លាប់ទៅវិញ ប៉ុន្តែកូនទី១បានបន្តរស់នៅឯសួនសត្វសាន់ឌីអេហ្គោ ក្រោមសុខភាពយ៉ាងល្អគិតត្រឹមខែកញ្ញាឆ្នាំ២០០៦។
ឯកសារយោង
- ↑ Grubb, Peter (16 November 2005). "Bos javanicus". ជា Wilson, Don E., and Reeder, DeeAnn M., eds. Mammal Species of the World: A Taxonomic and Geographic Reference (3rd រ.រ.). Baltimore: Johns Hopkins University Press, 2 vols. (2142 pp.). p. 691. ល.ស.ប.អ. 978-0-8018-8221-0. ម.ប.គ.ល. 62265494. http://www.bucknell.edu/msw3/browse.asp?id=14200683.
- ↑ Timmins, R.J., Duckworth, J.W., Hedges, S., Steinmetz, R. & Pattanavibool, A. (2008). Bos javanicus. In: IUCN 2008. IUCN Red List of Threatened Species. Downloaded on 29 March 2009. Database entry includes a brief justification of why this species is of endangered.
- Pages using duplicate arguments in template calls
- IUCN Red List endangered species
- Articles with 'species' microformats
- Taxobox articles missing a taxonbar
- Bovines
- Megafauna of Eurasia
- Mammals of Borneo
- Mammals of Bangladesh
- Mammals of Burma
- Mammals of Laos
- Mammals of Vietnam
- Mammals of Cambodia
- Mammals of Thailand
- Mammals of Malaysia
- Mammals of Brunei
- Mammals of Indonesia
- Articles containing video clips
- Animals described in 1823