សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍៖ ភាពខុសគ្នារវាងកំណែនានា

ពីវិគីភីឌា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
r2.7.1) (រ៉ូបូ បន្ថែម: az:ASEAN
r2.7.1) (រ៉ូបូ កែសំរួល: az:Cənub-Şərqi Asiya Ölkələri Assosiasiyası
បន្ទាត់ទី៧៨៖ បន្ទាត់ទី៧៨៖
[[ar:أسيان]]
[[ar:أسيان]]
[[arz:اسيان]]
[[arz:اسيان]]
[[az:Cənub-Şərqi Asiya Ölkələri Assosiasiyası]]
[[az:ASEAN]]
[[bat-smg:ASEAN]]
[[bat-smg:ASEAN]]
[[bcl:ASEAN]]
[[bcl:ASEAN]]

កំណែនៅ ម៉ោង១២:២៩ ថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០១២

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍
អាស៊ាន

ទង់​ជាតិ​អាស៊ាន
បាវចនា៖ "One Vision, One Identity, One Community" (ចក្ខុវិស័យតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ)

"10 countries, 1 identity" (ប្រទេស១០ អត្តសញ្ញាណ១)

បទភ្លេងនិងចំរៀង៖ "The ASEAN Way" (វិថីអាស៊ាន)
សមាជិក

 កម្ពុជា
 ថៃ
 ប្រ៊ុយណេ
 ម៉ាឡេស៊ី
 មីយ៉ាន់ម៉ា
 វៀតណាម
 សិង្ហបុរី
 ហ្វីលីពីន
 ឡាវ
 ឥណ្ឌូនេស៊ី

លេខាធិការដ្ឋានអាស៊ាន ចាការតា
រដ្ឋបាល
 -ប្រធាន
 -អគ្គលេខាធិការ
អង្គការតំបន់
 កម្ពុជា
សុរីន ពីតស៊ូវ៉ាន់
បង្កើត ៨ សីហា ១៩៦៧
ផ្ទៃដី​សរុប ៤ ៤៧៩ ២១០,៥គម2
ចំនួន​ប្រជាជន

 - ស្ថិតិឆ្នាំ២០១០
 - ដង់ស៊ីតេ​


៦១០លាននាក់
១៣៥នាក់/គម²
GDP (PPP)

 - សរុប​
 - ក្នុងម្នាក់

ស្ថិតិឆ្នាំ២០១០
US$ ៣០៨៤ ពាន់លាន
US$ ៥ ១៣១

GDP (ធម្មតា)

 - សរុប​
 - ក្នុងម្នាក់

ស្ថិតិឆ្នាំ២០១០
US$ ១ ៨០០ ពាន់លាន
US$ ២ ៩៩៥

រូបិយវត្ថុ​

រៀល (KHR)
បាត (THB)
ដុល្លារប៊្រុយណេ (BND)
រីងហ្គីត (MYR)
ខ្យាត (MMK)
ដុង (VND)
ដុល្លារសិង្ហបុរី (SGD)
ពេសូ (PHP)
គីប (LAK)
រូផ្ចា (IDR)

ល្វែង​ម៉ោង​ UTC +៦ ទៅ +១០
កែសំរួល

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍​​ (ជាភាសាអង់គ្លេស Association of Southeast Asian Nations) ដែលហៅកាត់ថា អាស៊ាន​ (ASEAN) គឺជាអង្គការនយោបាយ និង​សេដ្ឋកិច្ច​មួយ​នៃ​បណ្តា​ប្រទេស​ដែល​ស្ថិត​នៅ​ក្នុង​តំបន់ ​អាស៊ីអាគ្នេយ៍ ​​​​​​​​​​​​​​​​ ។​ អាស៊ានត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃទី​ ៨ សីហា ឆ្នាំ​១៩៦៧ ដោយ​រួមមាន​ប្រទេស​ហ្វីលីពីនម៉ាឡេស៊ី ថៃ ឥណ្ឌូនេស៊ី និងសិង្ហបុរី ដើម្បី​ជា​និមិត្តិរូប​នៃសាមគ្គីភាព​ប្រឆាំងនឹងការ​រីកសាយ​នៃ​លិទ្ធិ​កុម្មុយនិស្ត​​ នៅប្រទេសវៀតណាម និង​កុបកម្ម​នានានៅតាម​បណ្តោយ​ព្រំដែនរបស់​ប្រទេសខ្លួន​​​ ។ បន្ទាប់​ពីជំនុំកំពូលបាលី ឆ្នាំ១៩៧៦ អង្គការ​នេះ​បាន​បង្កើតនូវ​កម្មវិធី​សហប្រតិបត្តិការ​សេដ្ឋកិច្ចមួយ ដែល​ជួប​ប្រទះ​ការជាប់គាំក្នុងកំឡុង​ពាក់​កណ្ដាល​ទសវត្សរ៍ទី៨០ ហើយបានដំនើរការ​ឡើងវិញ​ក្នុងរូបភាពជា​គម្រោង​សំនើតំបន់ពាណិជ្ជកម្ម​សេរី​ ថ្នាក់​តំបន់​មួយ។ ប្រទេសជាសមាជិកទាំងអស់នេះ ជួបគ្នាជារៀងរាល់ឆ្នាំ។


សមាជិក

អាស៊ានបាន​បង្កើត​ឡើង​ដោយ​រដ្ឋចំនួន​៥ ដែល​ភាគ​ច្រើន​ជាប្រទេស​នៅក្នុងតំនប់​អាស៊ីអាគ្នេយ៍ទឹក​លិច : ហ្វីលីពីន, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, សិង្ហបុរី និង​ថៃឡង់ដ៍

ប្រទេស​ប្រុយណេ បាន​ចូល​ជា​សមាជិក​អាស៊ាន ៦ថ្ងៃ​បន្ទាប់​ពី​ប្រទេស​នេះ​ទទួល​បាន​ឯករាជ្យពី​ចក្រភព​អង់គ្លេស នៅ​ថ្ងៃ៨ មករា ឆ្នាំ​១៩៨៤​ ។

រដ្ឋ​​នៅក្នុងតំនប់​អាស៊ីអាគ្នេយ៍ដី​គោក ដូចជា វៀតណាម, ឡាវ និងភូមា ត្រូវ​បាន​អនុញ្ញាត្តិ​ចូលជាសមាជិក​នៅពេលក្រោយ​ ។ វៀតណាមបាន​ចូលក្នុង​អាស៊ាននៅ​ថ្ងៃ​ទី ២៨ កក្ដដា ឆ្នាំ​១៩៩៥ ។ ប្រទេស​ឡាវ និង​ភូមា ត្រូវ​បាន​អនុញ្ញាត្តិ​ចូល​ទៅ​ក្នុង​អាស៊ាននៅ​ថ្ងៃ​ទី២៣ កក្ដដា ឆ្នាំ​១៩៩៧ព្រះរាជាណាចក្រកម្ពុជា បាន​ក្លាយ​ជាសមាជិកថ្មីស្រឡាង​ នៅ​ពេល​ដែល​ខ្លួន​ត្រូវ​បាន​អនុញ្ញាត្តិ​នៅ​ថ្ងៃ​ទី ៣០ មេសា ឆ្នាំ១៩៩៩​ ។

ប្រវត្តិ

អាស៊ានត្រូវបានចុះហត្ថលេខា បង្កើតឡើងដោយប្រទេស៥ នៅទីក្រុងបាងកក ដែលរួមមាន ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ កាលពីថ្ងៃ ទី ០៨ ខែសីហា ឆ្នាំ ១៩៦៧។
ប្រទេសដែលបានចូលជាសមាជិកថ្មីនៃអាស៊ានជាបន្តបន្ទាប់មាន៖

ទិសដៅអាស៊ាន

គោលដៅបង្កើតអាស៊ានគឺ ធ្វើសហប្រតិបត្តិការក្នុងតំបន់ ដោយឈរលើស្មារតីស្មើភាពលើវិស័យ៖

  • សេដ្ឋកិច្ច(កសិកម្ម ឧស្សាហកម្ម គមនាគមន៍ ទេសចរណ៍ ពាណិជ្ជកម្ម)។
  • វិទ្យាសាស្ត្រ បច្ចេកទេស វប្បធម៌ និងការងាររដ្ឋបាល។
  • តំហែរក្សា សន្ដិភាព សន្ដិសុខ ក្នុងតំបន់ តាមរយៈការគោរពដ៏ខ្ជាប់ខ្ជួននូវយុត្តិធម៌ និងគោលការណ៍ច្បាប់ទាំងឡាយក្នុងទំនាក់ទំនង រវាងប្រទេសក្នុងតំបន់ និងប្រកាន់ខ្ជាប់ខ្ជួននូវធម្មនុញ្ញសហប្រជាជាតិ
  • តំហែរក្សាកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងមានផលប្រយោជន៍ជាមួយអង្គការក្នុងតំបន់ដែលមានស្រាប់។

គោលការណ៍នានា

អាស៊ានបានចេញគោលការណ៍ជាច្រើនទៀត បន្ទាប់ពី ឆ្នាំ១៩៦៧មក៖

ការបង្កើតតំបន់សន្តិភាព សេរីភាព និង អព្យាក្រឹតភាព

ZOPFAN: Zone of Peace, Freedom and Neutrality
នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ១៩៧១ ZOPFAN ត្រូវបានបង្កើតឡើងនៅទីក្រុងកូឡាឡុំពួ

  • សមាជិកអាស៊ានប្ដេជ្ញា ខិតខំរក្សាតំបន់អាស៊ីអាគ្នេយ៍ ឲ្យទៅជាតំបន់សន្តិភាព សេរីភាព និងអព្យាក្រឹតភាព មិនស្ថិតនៅក្រោមអន្តរាគមន៍នៃមហាអំណាចបរទេសឡើយ។
  • សមាជិកអាស៊ានខិតខំបង្កើនសហប្រតិបត្តិការឲ្យកាន់តែទូលាយ ដោយពង្រឹងសាមគ្គីភាព និងមិត្តភាពរវាងគ្នា នឹងគ្នា។
  • មានបំណងបន្ធូរភាពតានតឹងអន្តរជាតិ និងធ្វើឲ្យសម្រេចបានសន្តិភាព ដ៏យូរអង្វែងមួយនៅអាស៊ីអាគ្នេយ៍។
  • គោរពបូរណភាពដែនដីរបស់រដ្ឋដទៃទៀត ដោះស្រាយដោយសន្តិវិធីរាល់ទំនាស់ជាអន្តរជាតិនានាដោយឈរលើភាពស្មើគ្នា ប្រើសិទ្ធិស្វ័យសម្រេច ដោយមិនជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់រដ្ឋណាមួយ។

ការបង្កើត សន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ

TAC: Treaty of Amity and Cooperation
ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ១៩៧៦ សន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ បានត្រូវគេចុះហត្ថលេខា ក្រោយពេលដែលឥណ្ឌូចិនទាំងមូលធ្លាក់ក្រោមការដឹងនាំរបស់ពួកកុំមុយនីស។
គោលដៅនៃសន្ធិសញ្ញានេះ គឺដើម្បីរក្សាសន្តិភាព មិត្តភាពយឺនយូរ និងសហប្រតិបត្តិការដ៏ល្អប្រពៃ រវាងប្រជាជននៅក្នុងរង្វង់អាស៊ានដែលនាំទៅដល់សុពលភាព សាមគ្គីភាពរវាងគ្នា និងគ្នា។
ក្នុងទំនាក់ទំនងរវាងគ្នា និងគ្នា សមាជិកអាស៊ាន មានគោលការណ៍ដូចតទៅ៖

  • គោរពគ្នាទៅវិញទៅមកលើឯករាជ្យ អធិបតីភាព សមភាព បូរណភាពទឹកដី និងអត្តសញ្ញាណជាតិនៃបណ្ដាប្រទេសទាំងអស់។
  • គោរពសិទ្ធិរបស់រដ្ឋនីមួយៗ ក្នុងដំនឹកនាំប្រទេសខ្លួនឲ្យចៀសផុតពីការជ្រៀតជ្រែកពីក្រៅ។
  • មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក។
  • ដោះស្រាយរាល់ទំនាក់ទំនងនានាតាមមធ្យោបាយសន្តិវិធី។
  • ប្រឆាំងចំពោះការគំរាម ប្រើកម្លាំងទ័ព។
  • រួមសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងគ្នា និងគ្នា។
  • ធ្វើឲ្យតំបន់អាស៊ីអាគ្នេយ៍ គ្មានអាវុធនុយក្លេអ៊ែ

ការបង្កើត តំបន់ពាណិជ្ជកម្មសេរី អាស៊ាន

AFTA: Asean Free Trade Area
ថ្ងៃទី ០១ ខែ មករា ឆ្នាំ ១៩៩៣ AFTAបានត្រូវប្រកាសបង្កើតជាផ្លូវការ។ ដំណាក់ដំបូង AFTAមានគោលដៅទាក់ទងនឹងការបញ្ចុះតម្លៃផលិតផលមួយចំនួន បន្ទាប់មកនឹងបើកឲ្យមានពាណិជ្ជកម្មសេរី។ ការបង្កើតAFTAក៏មានគោលបំណងទាក់ទាញវិនិយោគទុន និងការរកផ្សារនៅតំបន់ឥណ្ឌូចិនផងដែរ។ សន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី២៧ នៅ ទីក្រុងបាងកក ពីថ្ងៃទី២២ ដល់២៣ ខែកក្កដា ឆ្នាំ ១៩៩៤ បានចេញសេចក្ដីថ្លែងការណ៍មួយ បញ្ជាក់សាជាថ្មីពីទិសដៅនាំAFTA៖

  • សម្រេចអនុវត្តលើកការបន្ថយតម្លៃទំនិញតាមកម្មវិធីឆ្នាំ១៩៩៤។
  • លើកទឹកចិត្តចំពោះលំនាំចូលនៃវិនិយោគទុនបរទេស។
  • ឯកភាពចំពោះការភ្ជាប់ពាណិជ្ជកម្ម ជាមួយតំបន់ដទៃទៀត ក្នុងពិភពលោកជាពហុភាគី។


នៅក្នុងកិច្ចប្រជុំលើកទី៥ ក្រុមប្រឹក្សាAFTA ដែលមានការចូលរួមពីរដ្ឋមន្ត្រីពាណិជ្ជកម្មអាស៊ាន បានចេញសេចក្ដីថ្លែងការណ៍រួមក្នុងសន្និសីទកាសែត ដែលមានជាអាទិ៖

  • ថ្ងៃទី២១ខែកញ្ញា ឆ្នាំ ១៩៩៤ ប្រកាសកាត់បន្ថយរយៈពេលអនុវត្តផែនការ ពី១៥ឆ្នាំ មកត្រឹម១០ឆ្នាំ។
  • ជម្រុញចលនាសេរីនីយកម្មក្នុងបណ្ដាប្រទេសអាស៊ាន។
  • យោងតាមការសម្រួលថ្មី ផែនការAFTAនឹងត្រូវសម្រេចបានជោគជ័យនៅថ្ងៃទី០១ ខែមករា ឆ្នាំ ២០០៣ មុនគម្រោងចាស់ដែលកំណត់កាលបរិច្ឆេទដល់ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០០៨។
  • បញ្ចូលAFTAទៅក្នុងអគ្គលេខាធិការដ្ឋានអាស៊ាន ដើម្បីជាជំនួយដល់ដំណោះស្រាយទំនាស់ផ្នែកពាណិជ្ជកម្មផ្សេងៗ ក្នុងចំណោមប្រទេសសមាជិកអាស៊ាន។

ការបង្កើត វេទិកាតំបន់អាស៊ាន

ARF: ASEAN Regional Forum
ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ១៩៩៤ បានប្រកាសការបង្កើតARFនេះឡើងជាផ្លូវការ។ ក្នុងបំណងរឹតចំណងមេត្រីភាពក្នុងបណ្ដាប្រទេសអាស៊ាន និងបណ្ដាប្រទេសនានានៅតំបន់អាស៊ីប៉ាស៊ីភិច។ បច្ចុប្បន្ននេះ អាស៊ានមិនត្រឹមតែជាសមាគមមួយដែលមានទិសដៅធ្វើសហប្រតិបត្តិការខាងសេដ្ឋកិច្ចប៉ុណ្ណោះទេ តែអាស៊ានបានធ្វើសកម្មភាពយ៉ាងសកម្ម លើការងារនយោបាយ និងសន្តិសុខផងដែរ។ ARFមានតួនាទីពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកក្នុងតំបន់អាស៊ីប៉ាស៊ីភិច ដោយការចរចានានាលើកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងសន្តិសុខក្នុងតំបន់៕