របាំខ្មែរ៖ ភាពខុសគ្នារវាងកំណែនានា

ពីវិគីភីឌា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
r2.7.1) (រ៉ូបូ បន្ថែម: en:Dance in Cambodia, fr:Danse cambodgienne
បន្ទាត់ទី២៩៖ បន្ទាត់ទី២៩៖
[[ចំណាត់ថ្នាក់ក្រុម:សិល្បៈ]]
[[ចំណាត់ថ្នាក់ក្រុម:សិល្បៈ]]
[[ចំណាត់ថ្នាក់ក្រុម:របាំ]]
[[ចំណាត់ថ្នាក់ក្រុម:របាំ]]

[[en:Dance in Cambodia]]
[[fr:Danse cambodgienne]]

កំណែនៅ ម៉ោង១០:៥៩ ថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០១២

របាំខ្មែរ របាំគឺជាសិល្បៈនៃការរាំដែលបង្ហាញពីអត្តសញ្ជាណជាតិនីមួយៗ។ហើយវាមានច្រើនបែប ច្រើនសណ្ឋានទៅតាមប្រពៃរបស់ខ្លួន។

​ របាំត្រុដិ

របាំនោះជារបាំប្រជាប្រិយមូយបែបដែលគេនិយមលេងតែក្នុងពេលចូលឆ្នាំខ្មែរដើម្បីប្រសិទ្ធិ សព្វសាធុការជូនពរដល់អ្នកស្រុកនឹងបណ្តេញគ្រោះចង្រៃ និងដើម្បីសំទឹកភ្លៀងអោយស្រេចពេញមូយឆ្នាំ។ប៉ុន្តែតាមទម្លាប់របស់អ្នកស្រុកជួនកាលគេលេងរបាំនេះម្តងៗដែរនៅបន់ស្រន់សុំទឹកភ្លៀងដោយមានការរាំងស្ងួតខ្វះទឹកភ្លៀងរយៈពេលយូ។ម្យ៉ាងទៀតអ្នកស្រុកតែងមានជំនឿថាប្រសិនបើមានសត្វព្រៃណាមួយចូលមកក្នុងស្រុកហើយនឹងកើតឧបទ្រុបចង្រៃបែបណាមួយមិនខាន។គេក៏នាំគ្នាប្រោះព្រំប្រេងម្សៅអោយសត្វនោះហើយសុំពរជ័យពីសត្វនោះវិញ។ដោយសារមានជំនឿបែបនេះហើយទើបអ្នកស្រុកបង្កើតរបាំនេះឡើងដែលមានសត្វប្រើស ទន្សោង ក្ងោក សុទ្ធសឹងតែជាសត្វព្រៃដែលជាបង្ហាញអោយអ្នកស្រុកប្រោះព្រំប្រេង ម្សៅចងដៃអំបោះកម្រងផ្កា អោយទានជាលុយកាក់ទៅធ្វើបុណ្យរំដោះគ្រោះអោយស្រេចតែម្តង ប្រសិនបើមានសត្វព្រៃណាចូលមកក្រោយទៀតក៏ចង្រៃឧបទ្រុបនោះពុំអាចកើតឡើងទៀតឡើយ។

របាំគោះអង្រែ

កាលពីសម័យដើម គេនិយមលេងរបាំគោះអង្រែសឹងតែគ្រប់ភូមិស្រុក ប៉ុន្តែមកដល់សព្វថ្ងៃរបាំនេះនោះសេសសល់បន្តិចបន្តួចតែក្នុងកន្លែងណាដែលមានអ្នកចង់ថែរក្សាទុកនូវប្រពៃណីនេះ ឬកន្លែងណាដែលឆ្ងាយពីទំនាក់ទំនងជាមួយអរិយធម៌បរទេសដូចជា សំរោងចុងកាល់ជាំក្សាន្តជាដើម។ លោក គុយ ហួក បានរាយការណ៍ថា អ្នកស្រុកសូទ្រនិគមហៅរបាំគោះអង្រែថារបាំកួយនិងរាកួយ។ឃើញថាមានជាប់ឈ្មោះកុលសម្ព័នខ្មែរដើមមួយហៅថាជ កួយដែលជាហេតុនាំអោយគេសន្និដ្ឋានថា របាំគោះអ្រែមានដើកំណើតមកពីសាសន៍កួយនេះឯង។ឯកសារឆ្លើយឆ្លងពីសមាជិកនៃក្រុមជំនុំទំនៀមទំន្លាប់ថា របាំនេះចម្លងមកពីប្រទេសហ្វីលីពីនតាពីរជ្ជកាលព្រះបាទនរោត្តម កាលដែលព្រះអង្គទ្រង់យាងតៅក្រុងមានីល ហើយពួកបរិពារព្រះក៏បានរៀបចំរបាំនេះយកមកលេងនៅប្រទេសខ្មែរយើង។ប៉ុន្តែនៅមានមតិមួយចំនួនទៀតយល់ឃើញថា ជនជាតិកួយក្តី ហ្វីលីពីនក្តីសុទ្ធតែជាអ្នកមានកំណើតដើមបង្កើតអរីយធម៌អូស្ត្រូអាស៊ីដូចគ្នា។ដូច្នេះរបាំគោះអង្រែមេះមានដើមកំណើតមកពីមនុស្សជាន់ដើមទានោះ មិនប្រាកដរបស់ជនជាតិណាតែម្នាក់ឯងឡើយ។ របាំយីកេ : ខ្មែរយើងនិយមលេងរបាំយីកេនេះតាំងពីយួរយារណាស់មកហើយ។គេច្រើនលេងរបាំយីកេនៅពេលបុណ្យទាន ឬនៅពេលលំហែពីកិច្ចការស្រចំការ។គេតែងបង្កើតវង់របាំយីកេប្រចាំភូមិស្រុករបស់គេ ហើយដែលមានអ្នកស្រុកស្រីប្រុសក្មេងចាស់ចូលរាំក្នុងវង់របាំនេះដែរ។ម៉្លោះហើយរបាំនេះក៏មានការរីកចម្រើនលូតលាស់ ដោយសារការនិយមរាប់អានយ៉ាងខ្លាំងអំពីសំណាក់អ្នកស្រុកនេះឯ។ប៉ុន្តែ របាំនេះខ្សត់ខ្សោយទៅវិញនៅគ្រាដែលប្រទេសយើងមានការលាចលក្នុងរវាងដើមសតវត្សទី១៩ រហូតដល់សម័យអនាព្យាបាលបារាំង។ចាប់ក្រោយពេលនោះមករបាំយីកេក៏មានជីវិតឡើងវិញ។ចំពោះប្រភពនៃរបាំយីកេអ្នកស្រាវជ្រាវខ្លះបានអោយដឹងថារបាំនេះមានដើមកំណើតមកពីពួជ្វា ឬម័លយូរហើយទំនងចូលមកស្រុកខ្មែររយះព្រះបាទជវ័នទី២ដែលយាងទៅគង់នៅប្រទេសជ្វាអស់ពេលយ៉ាងយូរឬតាមរយះចាម។

របាំឆៃយាំ

គេនិយមលេងរបាំនេះជាញឹកញាប់ក្នុងពិធីបុណ្យទានដូចជា បុណ្យផ្កា កឋិន បំបួសនាគជាដើម។ របាំឆៃយាំធ្វើអោយបរិយាកាសមានសភាពអឹកធឹកណាស់ ព្រោះចង្វាក់ភ្លេងមានសន្ទុះហ៊ឹកហ៊ាក់ស្រប់តាមកាយវិការលោតចុះឡើង ញាក់មុខ ញាក់ខ្លួន ក្រមិចក្រមើមគួរអោយអ្នកស្តាប់ឬអ្នកមើលរីករាយជាខ្លាំង។ ការស្រាវជ្រាវម្រវត្តិនៃរបាំនេះ ពុំទាន់បានលទ្ធផលនៅឡើយទេប៉ុន្តែគេអាចសន្និដ្ឋានបានខ្លះថា របាំនេះប្រាកដជាមានសំណលអរីយធម៌មនុស្សជាន់ដើមលើទឹកដីខ្មែរនេះឯង។

របាំរាវង់

របាំរាវង់បាជារបាំនេះមានឈ្មោះថា រាំវង់ ព្រោះរបាំនេះប្រព្រឹត្តទៅជុំវិញតុផ្កា មានគូរប្រុសស្រីដើររាំបន្តបន្តាប់គ្នាជាវង់មូល។លាវហៅរបាំនេះថា ឡាលាវឬឡាំកេន ឯសៀមហៅថាឡាំថួន។ តាមពិតរបាំរាំវង់ជាសិល្បះចាស់ បុរាណ ដែលប្រភពដើមនៅប្រទេសខ្មែរយើងនេះឯង។ប៉ុន្តែរបាំនេះក្រោយមកជនជាតិជិតខាងយកទៅពត់បត់បែនតាមរបៀបគេរួចហើយ ទើបចូលមកប្រទេសខ្មែរវិញ។សព្វថ្ងៃរបាំនេះក្លាយទៅជារបាំប្រជាប្រ័យទៅហើយ។គេតែងតែសង្កេតឃើញនៅគ្រប់ខេត្តមានការនិយមរែវង់ ជាពិសេសនៅពលបុណ្យចូលឆ្នាំ។ ជួនកាល គេរាំនៅពេលទំនេរពីការងារ ឬក្នុពិធីជប់លៀង ក្នុងឪកាស់ពិធីអាពាហ៏ពិពាហ៏ និងក្នុងពិធីបុណ្យទានក្នុងគ្រួសារដែរ។

របាំក្ងោក

របាំក្ងោកជារបាំដែលគេប្រទះឃើញជាំពិសេសនៅតំបន់បៃលិន។ បណ្តារជនបរប៉ៃលិនច្រើនជាជនជាតិកុឡា ដែចូលសញ្ជាតិខ្មែរ។ ពេចូលឆ្នាំ គេនីយមរាំក្ងោកឪ្យបណ្តាជនមើលកំសាន្ត។ តាមមតិអ្នកស្រុកប៉ៃលិនថា របាំក្ងោកមានប្រវត្តិទាក់ទងនិងរឿងព្រេង។ ប៉ុន្តែ បើតាមការស្រាវជ្រាវ របាំក្ងោកនេះសេសសល់ពីអរីធម៌អាស្ក្រូអាស៊ីដូចរបាប្រជាប្រ័យដទៃទៀតដែរ។រីឯទំនុកច្រៀងនៃរបាំនេះនៅជាពាក្យតុឡានៅឡើយ ដែលមានន័យថាជាសេចក្តីបួងសួងប្រសិទ្ធពរជ័យដលអ្នកស្រុកឪ្យបានសុខចំរើនឪ្យមានទឹកភ្លៀងគ្រប់គ្រាម់ឪ្យជីកដីរកត្បូងបានផលល្អ។ល។ ក្រៅពីរបាំប្រជាប្រ័យដែលរៀបរាប់រួចមកហើយមានរបាំប្រជាប្រ័យខ្លះទៀតដែរ សព្វថ្ងៃមិនសូវនិយមយកមកលេងកំសាន្តដូចជា របាំបុកអង្រែ របាំកន្តែរ៉េ របាំសួរព្រ័ត្ត របាគោះត្រឡោក របាំវាយគ្រាប់ របាវាយគួយជាដើម។

របាំតន្តី

កាលពីសម័យមុនគេហៅរបាំតន្រ្តីនេះថា របាំព្រះរាជទ្រព្យ ព្រោះជារបាំរបស់ស្តេច ហើយគេនិយមលេងតែក្នុងវាំងស្តេចដូចជា លេងនៅពេលបួងសួង លេងថ្វាយអាទិទេព និងថ្វាយវិញ្ញាណខ័ណ្ខស្តេចដែលបានចូលទីវង្គតទៅហើយ។ របាំនេះមានកំណើតយូរយាណាស់មកហើយ។ លុះដល់សម័យអង្គរគេបានឆ្លាក់រូបទេបអប្សរដែលជាស្រីរបាំចុះពីលើថានសួគ៌មករេរាំនៅតាមជញ្ជាំងប្រាសាទ។ ផ្នែកខ្លះនៃរបាំនេះបានដកស្រង់អំពីរឿងរាមកេរ្តិ៍ រឿងមហាភាតរះ និងរឿងព្រេងខ្មែរ។ក្រៅពីរបាំដែលទាក់ទងនឹងរឿងរ៉ាវទាំងនេះមានរបាំថ្វាយពរ របាំទេពមនោរម្យ របាំមេអំបៅ របាំស្វា របាំដាវ។ល។ ឯការដេគួរអោយចាប់អារម្មណ៍ចំពោះរបាំភន្តី ឬរបាំក្បាច់បុរាណនេះ គឺកាយវិការនីមួយៗមានន័យមួយ ហើយសភាពទន់ភ្លន់សុភាបសមតាមចិត្តគំនិត្តខ្មែរ ដែលជាអ្នកនិយមសុខសន្តិភាព។