ចតុកោណចារឹកក្នុងរង្វង់

ពីវិគីភីឌា
ចតុកោណ​ចារឹក​ក្នុង​រង្វង់

ក្នុង​ធរណីមាត្រ ​ចតុកោណ​ចារឹក​ក្នុង​រង្វង់ ​គឺ​ជា​ចតុកោណ​ដែល​កំពូល​និមួយៗ​របស់​វា​ស្ថិត​នៅ​លើ​រង្វង់​តែ​មួយ។ ក្នុង​ចតុកោណ​ចារឹក​ក្នុង​រង្វង់ មុំ​ឈម​គ្នា​ជា​មុំបំពេញ (មុំ​ដែល​មាន​ផល​បូក​ស្មើ ​) ហើយ​មុំ​ក្រៅ​និមួយៗ​គឺ​ស្មើ​នឹង​មុំ​ឈម​ខាង​ក្នុង។

  • ក្រលាផ្ទៃ​នៃ​ចតុកោណ​ចារឹក​ក្នុង​រង្វង់​ត្រូវ​បាន​គណនា​ប្រើ​រូបមន្តប្រាម៉ាហ្គឹបតា ខណៈ​ដែល​គេ​ស្គាល់​ប្រវែង​ជ្រុង​និមួយៗ​នៃ​ចតុកោណ។ ក្រលាផ្ទៃ​នេះ​​មាន​តំលៃ​អតិបរមា​​ក្នុង​ចំនោម​ចតុកោណ​ទាំងអស់​​ដែល​មាន​ប្រវែង​ជ្រុង​ដូច​គ្នា។
  • ទ្រឹស្តីបទតូលេមី​សំដែង​ផល​គុណ​នៃ​រង្វាស់​​អង្កត់ទ្រូង​ទាំង​ពីរ​នៃ​ចតុកោណ​ចារឹក​ក្នុង​រង្វង់​​ជា​ផល​បូក​​នៃ​ផល​គុណ​ជ្រុង​ឈម។
  • ផល​បូក​នៃ​រង្វាស់​មុំ​ឈម​គ្នា​នៃ​ចតុកោណ​ចារឹក​ក្នុង​រង្វង់​មាន​តំលៃ​ស្មើ​នឹង ១៨០

រូបមន្ត​សំខាន់ៗ​ចំពោះ​ចតុកោណ​ចារឹក​ក្នុង​រង្វង់[កែប្រែ]

ចតុកោណ​ចារឹក​ក្នុង​​រង្វង់​​កាំ R អង្កត់ទ្រូង​មាន​រង្វាស់ e និង f ប្រសព្វ​គ្នាត្រង់ M

គេ​មាន​ចតុកោណ ABCD ចារឹក​ក្នុង​រង្វង់ កាំ R ។

  • ផល​គុណ​នៃ​គូរ​ឈម​និមួយៗ​នៃ​អង្កត់​ទ្រូង​គឺ​មាន​តំលៃ​ស្មើ​គ្នា។ ដូច​បង្ហាញ​ក្នុង​រូប M ជា​ចំនុច​ប្រសព្វ​រវាង​អង្កត់​ទ្រូង​ទាំង​ពីរ និង នៃ​ចតុកោណ នោះ​គេ​បាន
រូបមន្តនៃចតុកោណចារឹកក្នុងរង្វង់
ក្រលាផ្ទៃ
ក្រលាផ្ទៃ
រង្វាស់​ជ្រុង
កន្លះបរិមាត្រ
អង្កត់ទ្រូង
កាំរង្វង់

សូម​មើល​ផង​ដែរ[កែប្រែ]