ឈូងសមុទ្រថៃ

ពីវិគីភីឌា
ផែនទីបង្ហាញទីតាំងឈូងសមុទ្រថៃ
ឈូងសមុទ្រថៃ
ឈូងសមុទ្រថៃ
ផ្ទៃទឹក ៣២០ ០០០គ.ម
ជំរៅ ៨០ម (អតិបរមា)
៤៥ម (មធ្យម)
ប្រភេទ ឈូងសមុទ្រ
ទីតាំង មហាសមុទ្រប៉ាស៊ីហ្វិក
ប្រទេសជាប់ជុំវិញ  កម្ពុជា
 ថៃ
 វៀតណាម
 ម៉ាឡេស៊ី
អនុតំបន់ទឹក ឆកសមុទ្របាងកក

ទីតាំងភូមិសាស្រ្ត[កែប្រែ]

ឈូងសមុទ្រថៃ ជាប់ព្រំដែនទឹក តែមិនមែនជាផ្នែកនៃសមុទ្រចិនខាងត្បូងទេ។ ឈូងសមុទ្រនេះជាប់ព្រំដែនជាមួយប្រទេសថៃ កម្ពុជា វៀតណាម និងម៉ាឡេស៊ី។ ឈូងសមុទ្រនេះមានផ្ទៃប្រហែល ៣២០ ០០០ គ.ម។ ឈូកសមុទ្រថៃជាសមុទ្រមួយពុំសូវជ្រៅ ហើយមានបាតរាបស្មើ។ ឈូកសមុទ្រនេះផ្តាច់ប្រទេសកម្ពុជាពីឧបទ្វីបម៉ាឡាកា កោះសូម៉ាត្រា និងកោះជ្វា។ វាគឺជាជាយទ្វីប ដែលមានជម្រៅជាមធ្យម១០ម៉ែត្រ ហើយជម្រៅអតិបរាមាមិនដល់៧៥ម៉ែត្រឡើយ។ ទឹកនៅសមុទ្រនេះមានភាពស្ងប់នៅរដូវប្រាំង ឬសិសិរដូវចាប់ពីខែធ្នូដល់ខែមេសា និងមានភាពរញ្ជួយដោយរលកធំៗនៅរដូវវស្សាចាប់ពីខែឧសភាដល់ខែវិច្ឆិកា។ ភាពស្ងប់ និងរញ្ជួលនៃទឹកប្រែប្រួលទៅតាមរបបខ្យល់លមូសុង ដែលបក់មកពីទិសឦសាន្ត ឬមកពីទិសនិរតី។ ព្យុះស៊ីក្លូន ឬព្យុះទីហ្វុងបែបសមុទ្រចិន ពុំមាននៅលើឈូកសមុទ្រនេះឡើយគឺមានតែព្យុះភ្លៀងខ្លះៗ មាននៅពេលប្តូររបបមូសុងប៉ុណ្ណោះ ដែលជាហេតុបង្កឱ្យមានគ្រោះថ្នាក់តិច និងមានថ្មប៉ប្រះទឺកក៏តិចដែរ។ ឈូងសមុទ្រនេះមានជំរៅរាក់ ជាមធ្យមប្រហែល៤៥ម៉ែត និងជំរៅជ្រៅបំផុត៨០ម៉ែត។ កត្តានេះហើយដែលធ្វើអោយមានបណ្ដូរទឹកយឺត ហើយចរន្តទឹកសាបពីទន្លេនិងស្ទឹងនានា ធ្វើអោយឈូងសមុទ្រនេះមានកំរិតភាពប្រៃទាប(៣,០៥ទៅ៣,២៥%) និងសំបូរដីល្បាប់។ ទន្លេសំខាន់ៗដែលហូរចូលឈូងសមុទ្រថៃមាន ទន្លេចៅផ្រះយ៉ា ទន្លេម៉ែក្លុង ទន្លេបាងប៉ាគុង និងទន្លេតាពី។ ឈូងសមុទ្រនេះកកើតឡើងនៅចុងយុគទឹកកកចុងក្រោយ គឺនៅពេលដែលកំពស់ទឹកសមុទ្របាកកើនឡើង។

ដោយសារវានៅតំបន់ត្រូពិច ទឹកសមុទ្រមានកំដៅក្ដៅល្មមសំរាប់ការលូតលាត់របស់ផ្កាថ្ម និងរុក្ខជាតិសមុទ្រ ធ្វើអោយតំបន់នោះសំបូររមណីយដ្ឋានជ្រមុជទឹក។ រមណីយដ្ឋានទេសចរណ៍សំខាន់នៅក្នុងឈូងសមុទ្រនេះគឺកោះសមុយ នៅក្នុងខេត្តស៊ុរ៉ាតថានីរបស់ប្រទេសថៃ។

ធនធានធម្មជាតិ[កែប្រែ]

ឈូងសមុទ្រនេះមានប្រេងកាតខ្លះៗ និងសំបូរឧស្ម័នធម្មជាតិនៅតំបន់ព្រំដែនទឹករវាងប្រទេសកម្ពុជានិងថៃ។