ព្រះព្រហ្ម

ពីវិគីភីឌា

ព្រះព្រហ្ម

Cambodia Brahma 10th century at France museum Musée Guimet, Paris
ស្ថានលំនៅ ឋានសួគ៌ ព្រហ្មលោក ជាន់ទី១៦
សាស្ត្រាវុធក្នុងដៃ

(បែងភាគដៃ៤)

គម្ពីរវេទ
ផ្កាឈូក
ខ្សែរអង្កាំ
ថូផ្កា និង ស្លាបព្រា
មហេសី ព្រះម៉ែសាវីទ្រី
(Sāvitri Mantra)
ព្រះម៉ែសារ៉ាវត្តី
(Saraswati)
មហេសីទី១
ព្រះម៉ែសាវីទ្រី
បុត្រីទាំង៧ រួមមាន៖ ទុង្សាទេវី, គោរាគៈទេវី, រាក្យៈសាទេវី, មណ្ឌាទេវី, កិរិណីទេវី, កិមិរាទេវី, មហោទរាទេវី.
មហេសីទី២
ព្រះម៉ែសារ៉ាវត្តី
បុត្រទាំង៣ រួមមាន៖ ព្រះអគ្គី, ព្រះសម្មតរាជ, នាង សន្ធិយ៉ា.
យាន្តជំនិះ ​សត្វហង្ស និង
ផ្កាឈូក ១០០០ ស្រទាប់
ទម្រង់ព្រះភ័ក្រ មុខបួន
ពណ៌សម្បុរ រាង្គកាយ ពណ៌ផ្កាឈូកស្រាល

ព្រះព្រហ្ម (អង់គ្លេស: Lord Brahma) ជាអាទិទេពមួយអង្គក្នុងចំណោមអាទិទេពទាំងបីក្នុង ព្រហ្មញ្ញ សាសនា ឬ ហិណ្ឌូ សាសនា ។ ព្រហ្ម ជាទេវៈលំដាប់ទី២ ដែលជាឬសគល់ ក្នុងការបង្កើត ព្រហ្មញ្ញសាសនា តាមរយៈការបង្កើតនៅគម្ពីរវេទបួន (4 Vedas) និង បង្កើតច្បាប់ធម្មជាតិ ទាំងអស់បូករួមទាំង សភាវៈធម្មជាតិ ទឹក ដី ភ្លើង ខ្យល់ រុក្ខជាតិ មនុស្ស និង សត្វ... ។ តាមរយៈ កំណត់ត្រាសាស្ត្រារបស់កម្ពុជា ព្រះព្រហ្ម បានចាប់កំណើតឡើងតាមរយៈទងផ្ជិតរបស់ ព្រះវិស្ណុ ដែលដុះចេញនៅពន្លកផ្កាឈូក ១ពាន់ស្រទាប់ ហើយព្រះព្រហ្ម ទ្រង់បានបង្កើតផែនដីតាមរយៈការនិមិត្មនៅស៊ុតមាសមួយ ដែលហោះអណ្ដែតនៅក្នុងចក្រវាឡ អស់១មុឺនកល្ប ស្មើនិង 4.54 × 10 ស្វ័យគុណ 9 ដោយស្មើនិង ៤ពាន់លានឆ្នាំ ហើយស៊ុតនោះទ្រង់បានបំបែកវាជាពីរផ្នែក ដោយបំណែកទី១ នៃចំហៀងខាងលើបានហោះហើរទៅជាផ្ទៃមេឃ ដោយបំណែកទី២ នៃចំហៀងខាងក្រោមបានធ្លាក់មកលំហខាងក្រោមបង្កើតបានជាផ្ទៃដី បំំណែកទាំងពីរនៃស៊ុតមានកម្លាំងទំនាញទាញគ្នាបង្កើតបានជា ផែនដី ឬ ពិភពលោកយើងនេះ ដែលមានតែធម្មជាតិ និង សត្វរស់នៅប៉ុនណោះ រាប់រយពាន់ឆ្នាំទៅមុខទៀត ក៏បង្កើតឱ្យមានសភាវៈពីរ គឺ ពួកយក្ស និង ពួកស្វា រមែងធ្វើចម្បាំងនិងគ្នាមិនចេះចប់មិនចេះហើយ បន្ទាប់មក ការវិវឌ្ឍន៍ចុងក្រោយរបស់ពួកស្វា បានក្លាយខ្លួនជាអំបូរមនុស្ស ​ដែលបែងចែកជា ២ភេទ ភេទប្រុស​ និង ភេទស្រី​ ដែល​ប្រុស​ហៅថា​បុមៈ ស្រី​ហៅថា​វិរជ្ជា អំបូរមនុស្ស​បាន​រួម​រស់ប្រវេណី​ជាមួយគ្នា កាន់តែច្រើនឡើងៗ កើត​ជា​ពូជមនុស្សពាសពេញ​ពិភពលោក ​។ [១]

ព្រះព្រហ្ម ក្នុងជំនឿពុទ្ធសាសនា[កែប្រែ]

Brahma in Buddhism

Brahma Avatar Lokesvara in Buddhism

ព្រះព្រហ្ម ក្នុងជំនឿពុទ្ធសាសនា ដែលមានតឹកតាងតាមរយៈចម្លាក់ព្រហ្មនា ប្រាសាទបាយ័ន ដែលសាងសង់ ដោយព្រះបាទ ជ័យវរ្ម័នទី៧ ក្នុងការផ្សារភ្ជាប់សាសនាព្រហ្មទៅនិង ពុទ្ធសាសនា ក្នុងគោលគំនិតនៃការបង្រួម ព្រហ្មញ្ញសាសនា និង ព្រះពុទ្ធសាសនា ឱ្យក្លាយជាសាសនាតែមួយ តាមរយៈ អាវតារ បែងភាគរបស់ព្រហ្ម ដែលមានឈ្មោះថា "អវតារ លោកកេរ្ត៍ស្វារៈ" (Avatar Lokesvara) ឬ ប្រែថា ព្រះដ៏មានព្រះភាគ និងមានន័យថា ព្រះដ៏ចម្រើន និង មានព្រះភ័ក្របួន ឬ (មុខបួន) តំណាងឱ្យ ព្រហ្មវិហារធម៌ទាំង៤ រួមមាន៖ មេត្តា ករុណា មុទិតា និង ឧបេក្ខា ។[២]

ព្រហ្មវិហារធម៌ទាំងបួន[កែប្រែ]

Four Brahma-vihara

មេត្តា[កែប្រែ]

Mettā មេត្តា ឬ មេត្រី (សំស្ក្រឹត: मैत्री) សេចក្តីស្រលាញ់ សេចក្តីរាប់អានគ្នា សេចក្តីសណ្ដោសប្រណី បំណងឲ្យអ្នក​ដទៃ​បាននូវសេចក្តីសុខ ។

ករុណា[កែប្រែ]

Karuṇā ករុណា (សំស្ក្រឹត: करुणा) សេចក្តីអាណិតអាសូរចំពោះខ្លួនឯង និង អ្នកដ៏ទៃ ដោយមិនចង់ឃើញនូវសេចក្ដីទុក្ខ របស់អ្នកដ៏ទៃ និង មានចិត្តប្រាថ្នាចង់ឱ្យអ្នកដ៏ទៃ ឆាប់រួចចាកសេចក្តីទុក្ខនោះ ។

មុទិតា[កែប្រែ]

Muditā មុទិតា (សំស្ក្រឹត: मुदिता) សេចក្តីរីករាយត្រេកអរ នៅពេលឃើញអ្នកដទៃ បានទទួលសេចក្តីសុខចម្រើន មានចិត្តត្រេកអរ និងអ្នកដទៃ ពេលឃើញអ្នកដទៃបានល្អ មិនមានចិត្តច្រណែន​និន្ទា​ឈ្នានីសឡើយ ។

ឧបេក្ខា[កែប្រែ]

Upekṣā ឧបេក្ខា (សំស្ក្រឹត: उपेक्षा) សេចក្តីមិនលម្អៀងចិត្ត ការរក្សាចិត្តជាកណ្ដាល មានទស្សនៈវិស័យវែងឆ្ងាយ ប្រកបដោយសេចក្ដីត្រិះរិះ និង ពិចារណា តាមរយៈការប្រតិបត្តិនៃចក្ខុ ។

លក្ខណៈពិសេស សម្គាល់ព្រះព្រហ្ម[កែប្រែ]

Brahma with his seconds wife ព្រះ​ម៉ែ​សរស្វតី

មានព្រះភ័ក្ត្រ៤ ព្រះហស្ថ៤ ដោយមាកាន់កេតណភ័ណ្ឌ៤យ៉ាងមានដូចជា គម្ពីរវេទ ស្លាបព្រា ថូទឹក និងខ្សែរផ្គាំ ។ រាង្គកាយសម្បុរពណ៌ផ្កាឈូកស្រាល ចំពោះយានជំនះរបស់ព្រះព្រហ្មគឺ៖ ផ្កាឈូក១០០០ស្រទាប់ និងសត្វហង្ស ហើយព្រះព្រហ្ម ប្រថាប់នៅលើហង្សក្នុងទម្រងលក្ខណៈចេញច្បាំងតែប៉ុណ្ណោះ ។

ព្រះភ័ក្រ្តទាំង៤របស់ព្រះព្រហ្ម[កែប្រែ]

  • ព្រះភ័ក្ត្រខាងកើត តំណាងឱ្យកំណើតសត្វលោក ។
  • ព្រះភ័ក្ត្រខាងលិច តំណាងឱ្យការវិលស្លាប់របស់សត្វលោក
  • ព្រះភ័ក្ត្រខាងជើង តំណាងឱ្យ ដួងព្រលឹង ។

"ដូចនេះ ចាស់ពីដើមមិនឱ្យដេកដាក់ក្បាលទៅទិសខាងជើងនោះទេ រមែងយល់សុបិនមិនល្អ" ។

  • ព្រះភ័ក្ត្រខាងត្បូង តំណាងឱ្យភាពបរិសុទ្ធ ។

តាមការកំណើតរបស់ព្រះព្រហ្មដែលកើតពីផ្កាឈូកមានព្រះភ័ក្ត្រចំនួន៥តែព្រះភ័ក្រ្តទី៥ត្រូវបាន ព្រះឥសូរ ឬ ព្រះសីវៈកាត់បំផ្លាញចោលនៅពេលដែលប្រព្រឹត្តកំហុស ។ ព្រះព្រហ្មមានមហាសី២អង្គមានព្រះនាមថា "សាវីទ្រី"និង"ព្រះម៉ែសារ៉ាវត្តី" ដែលមានកំណើតផុសចេញពីទឹកស្រះព្រហ្មលោក នៃឋានសួគ៌ជាន់ទី១៦ ជាទេពធីតាតំណាងឱ្យដូរ្យតន្ត្រី និងសិរីសួស្តី ។ ព្រះព្រហ្មមានបុត្រា២អង្គ និង បុត្រី១អង្គគឺ៖

  • ១. ព្រះព្រហ្មទសក្ស (ទោះក្សៈ) ជាព្រហ្មមានពន្លឺ១០ពណ៌ និងមានព្រះឱសថទិព្វ គង់នៅឋានព្រហ្មលោកនៃឋានសួគ៌ជាន់ទី១៥ ។
  • ២. ព្រះព្រហ្មភ៌គុ (ភរគុ) ជាអទិទេពតំណាងឱ្យអំណាចរបស់ឋានសួគ៌ទាំងអស់ គង់នៅឋានព្រហ្មលោក នៃឋានសួគ៌ជាន់ទី១៤ ។
  • ៣.ព្រះព្រហ្មភេទស្រី ព្រះនាម ទេពធីតាសំធ្យា ឬ សន្ធិយា គង់នៅឋានព្រហ្មលោក នៃឋានសួគ៌ជាន់ទី១៣ ។

នៅលក្ខណៈខ្មែរក៏ដូចជាលក្ខណៈរបស់ឥណ្ឌាដែរ គឺមិននិយមកសាងប្រាសាទឧទ្ទិសថ្វាយព្រះព្រហ្មច្រើនទេដោយសារព្រះព្រហ្មមានកំហុសធំ២យ៉ាងគឺ ៖

១.រឿងសសរភ្លើងឥស្វារៈ[កែប្រែ]

កំណើត ព្រះឥសូរ[កែប្រែ]

មានរឿងដំណាលថានៅក្នុងវេលាមួយព្រះវិស្ណុ និងព្រះព្រហ្មបានជជែកគ្នាអំពីរឿងអ្នកបង្កើតលោក ដោយអាទិទេពទាំង២សុទ្ធតែអះអាងថាជាអ្នកបង្កើតលោករៀងៗខ្លួននៅខណៈពេលនោះក៏មានសសរភ្លើងមួយដើមបានផុសចំកណ្តាអាទិទេពទាំងពីរ ។ ភ្លាមនោះមានសម្លេងមួយបានបន្លឺឡើងចេញពីសសរភ្លើងនោះថា បើនរណាអាចរកកំពូលនិងបាតសសរភ្លើងឃើញ អ្នកនោះទើបជាអ្នកបង្កើតលោកពិតប្រាកដ ។ ខណៈពេលនោះដែលព្រះវិស្ណុបាននិមិត្តអង្គកាយក្លាយជាជ្រូកព្រៃដើម្បីឈ្មុលរកបាតសសរភ្លើង រីឯព្រះព្រហ្មវិញបាននិមិ្មត្តកាយក្លាយជាសត្វហង្ស ហោះទៅរកកំពូលសសរភ្លើងនោះ ។ អាទិទេពទាំង២អង្គទោះបីខំជ្រែកដី ពុះមេឃយ៉ាងណាក៏មិនអាចរកបាត និងកំពូលសសរភ្លើងបានសោះ ព្រះវិស្ណុដោយរកសសរភ្លើងមិនឃើញ ក៏ព្រមចុះចាញ់ត្រឡប់មកកន្លែងដើមវិញ ។ ចំណែកឯព្រះព្រហ្មដោយខ្លាចចាញ់ព្រះវិស្ណុ ក៏បានប្រាសចាកភាពបរិសុទ្ធរបស់ខ្លួន ដោយចុះទៅយកផ្កាកិកី នាឋាននរក ដែលជាប្រភេទផ្ការបស់ពួកខ្មោចព្រាយបិសាច ហើយនាំផ្កានោះត្រឡប់មកកន្លែងដើមវិញ ដោយមានបន្ទូលទៅកាន់អង្គព្រះវិស្ណុថា ខ្ញុំបានរកឃើញសសរភ្លើងហើយដោយមានផ្កាកិកីជាភស្តុតាង ។ ខណៈពេលដែលព្រះវិស្ណុទ្រង់មិនជឿដោយព្រះអង្គស្គាល់ផ្កានោះច្បាស់ ស្រាប់ទៅហើយ ពេលនោះសសរភ្លើងបានបន្លឺសម្លេងថា គឺខ្ញុំទេជាអ្នកបង្កើតលោក ហើយបានបន្ថែមទៀតថាព្រះព្រហ្មទ្រង់បានកុហក ហេតុគ្រប់យ៉ាងព្រះអង្គបានឃើញគ្រប់សព្វព្រោះព្រះអង្គគឺជាសសរភ្លើងឥស្វារៈ ដែលជាអ្នកបង្កើតលោកទើបគ្មាននរណាអាចរកបាតនិងកំពូលសសរភ្លើងឃើញ ។ មិនយូរប៉ុន្នានសសរភ្លើងក៏បានប្រែព្រះកាយទៅជាព្រះឥសូរ មួយរំពេច ហើយព្រះអង្គបានបែងព្រះកាយផ្នែកខាងឆ្វេងទៅឱ្យព្រះវិស្ណុព្រោះព្រះវិស្ណុ ជាអទិទេពបាននិយាយពាក្យត្រឹមត្រូវ និងផ្នែកខាងស្តាំទៅឱ្យព្រះព្រហ្មព្រោះព្រះព្រហ្ម ជាអាទិទេពមិននិយាយពាក្យត្រឹមត្រូវ ។[៣]

រឿងដើមកំណើតព្រះកាមទេព[កែប្រែ]

កាលដែរព្រះកាមទេពបានប្រសូត្រពីព្រះម៉ែលក្ស្មីជាមហេសីរបស់ព្រះវិស្ណុ ព្រះអង្គមានកាន់ធ្នូ និងព្រួញកាមទេពជាប់ពីកំណើត ។ ពេលនោះកាមទេពជាអទិទេពដែលនៅមិនទាន់ស្គាល់អស់ពពួកអាទិទេពនៅឡើយនោះទេ ដោយសំអាងលើមហិរិទ្ធិនៃព្រួញសីលកាមទេពរបស់ខ្លួន មិនត្រឹមតែប៉ុណ្ណោះកាមទេពបានយិតធ្នូតម្រង់ទៅគ្រប់ទិសទី ខណៈពេលយិតធ្នូនោះអទិទេពគ្រប់ទិសទីមានការភិតភ័យរន្ធត់យ៉ាងខ្លាំង លើកដៃសំពះព្រមចុះចាញ់អំណាចព្រះកាមទេពគ្រប់ៗអង្គ ។ ឃើញហេតុការណ៍បែបនោះ ព្រះកាមទេពសប្បាយត្រេកអរខ្លាំងណាស់ លើកធ្នូតម្រង់ទៅលើស្រាប់តែប្រទះឃើញអាទិទេពមួយអង្គកំពុងអង្គុយធ្វើតបៈយោគៈ សម្មាធិ មិនព្រមសំពះចុះចាញ់អំណាចរបស់ខ្លួនខឹងណាស់ ក៏លើធ្នូតម្រង់បាញ់ទៅអទិទេពអង្គនោះភ្លាមដោយមិនស្គាល់ថាជា ព្រះព្រហ្ម ឡើយ ។ ថ្លែងអំពីព្រះព្រហ្មព្រះអង្គអង្គុយធ្វើតបៈយោគៈនៅព្រហ្មលោកឋានសួគ៌ជាន់ទី១៦ មិនដឹងហេតុការណ៍អ្វីទាំងអស់ បន្តិចក្រោយមកព្រួញកាមទេពបានហោះដោតចំកណ្ដាលដើមទ្រូងព្រះព្រហ្មភ្លាម ។ ពេលនោះព្រះព្រហ្មភ្ញាក់អស់ព្រះកាយដោយអំណាចនៃព្រួញកាមទេពដែលជាព្រួញនៃសេចក្ដីស្នេហា កាមគុណ ។ ត្រូវព្រួញភ្លាមព្រះព្រហ្ម កកើតមានចិត្តតណ្ហារោលរាល ព្រះព្រហ្មបាន ក្រលេករកមហេសីព្រះម៉ែសាវីទ្រី តែរកពុំឃើញដោយព្រះម៉ែសាវីទ្រីកំពុងធ្វើតបៈយោគៈនៅចំកណ្ដាលស្រះទឹកនៃព្រហ្មលោក ។ បន្ទាប់ពីរកមហេសីពុំឃើញបែបនេះព្រះព្រហ្មបានចុះមកព្រហ្មលោកជាន់ទី១៥ និង១៤ជាបន្តបន្ទាប់ តែព្រហ្មលោកទាំងពីរជាន់នេះគ្មានស្រីសោះ ក៏បន្តដំណើរចុះមកព្រហ្មលោកជាន់ទី១៣បន្តទៀត លុះមកដល់ព្រហ្មលោកជាន់ទី១៣ភ្លាម "ព្រះនាងសំធ្យា" ឃើញបិតាយាងចុះមកត្រេកអរណាស់រត់មកទទួលបិតាភ្លាម ហើយស្រាប់តែត្រូវព្រះព្រហ្មចាប់ហែកសំលៀកបំពាក់បម្រុងនឹងរំលោភ ឯពពួកទេវតាទាំងឡាយពុំហ៊ានចូលមកជួយឡើយ ដោយភាពខ្មាសអៀនទេពធីតាសំធ្យាបានស្រែកឲ្យ "ព្រះម៉ែឧម៉ា" ជួយ រំពេចនោះ ព្រះម៉ែឧម៉ាបានលឺការស្រែកសុំជំនួយ ក៏ទូលរឿងនេះទៅព្រះឥសូរ ឲ្យចុះមកធ្វើអន្តរគមន៍ដើម្បីជួយសង្រ្គោះទេពធីតាសំធ្យា ។ ពេលព្រះឥសូរមកដល់បានច្រានព្រះព្រហ្មចេញ ហើយបានប្រើភ្នែកទី៣ អគ្គីនេត្រ (Third Eye) បាញ់កាត់ផ្ដាច់ព្រះភក្រ្ត័ទី៥របស់ព្រះព្រហ្មដាច់ខាត់នៅពេលនោះ ។ ក្រោយពីត្រូវព្រះឥសូរកាត់ព្រះភក្រ្ត័ហើយ ព្រះព្រហ្មបានស្វាងពីរិទ្ធិសណ្ដំរបស់ព្រះកាមទេពភ្លាម ។ ព្រះឥសូរក្រលេកឃើញព្រួញកាមទេពផុសចេញពីដើមទ្រូងរបស់ព្រះព្រហ្មទើបព្រះអង្គស្វែងយល់ភ្លាមថា ព្រហ្មបានត្រូវសីលព្រួញសណ្ដំ ដោយ ព្រះកាមទេព ទើបប្រព្រឹត្តកាមតណ្ហា ដូចនេះហើយទើបព្រះឥសូរជាប់មានកម្មពៀ នឹង ព្រះព្រហ្ម ។ រីឯព្រះវិស្ណុវិញ ឃើញព្រះកាមទេពប្រព្រឹត្តិកំហុសយ៉ាងធ្ងន់ធ្ងរមិនអាចអត់ទោសបានព្រះអង្គបានរៀបផ្សំផ្គុំអភិសេកជាមួយ និងនាងសំធ្យាដើម្បីទទួលកំហុស ។ ចំណែកនាងសំធ្យាមានក្ដីអាម៉ាស អស់អទិទេពទាំងឡាយក៏ទូលសុំព្រះឥសូរ ឱ្យនាងមានរូបតែពេលយប់ហើយបាត់រូបនៅពេលថ្ងៃ ហើយនឹងបានប្ដូរឈ្មោះនាង ពីសំធ្យា ទៅជា សន្ធិយា វិញ ។[៤]

សេចក្ដីប្រតិកម្ម[កែប្រែ]

  • ថ្មីៗនេះមានអ្នកនយោបាយមួយរូប នៃគណបក្សនយោបាយ LDP បានប្រើឈ្មោះ ព្រះព្រហ្ម ទៅសាបព្រួសនៅមនោគមន៍វិជ្ជារបស់ខ្លួន ដើម្បីពង្វក់ពលរដ្ឋខ្មែរមួយចំនួន តាមគោលគំនិតរបស់ខ្លួន ដែលផ្ទុយនិង សាសនា ព្រះព្រហ្ម ទាំងស្រុង ដែលមានចែងអំពីជំនឿ ទៅនិងការប្រៀបធៀបបែបវិទ្យាសាស្ត្រ ដែលមានការកត់ត្រាទុករាប់ពាន់ឆ្នាំ តាមរយៈខ្សែររឿងទេវកថា ជាច្រើនដែលឆ្លាក់បង្ហាញទូទាំងប្រទេសកម្ពុជា ។
  • សេចក្ដីអន្តរាយនគរកម្ពុជា លើកទី១ ក្នុងរាជស្ដេច ព្រះសត្ថាទី១ ការវាយបំផ្លាញបដិមារ ព្រហ្មញ្ញ ឬ ទេវៈហិណ្ឌូ បានធ្វើឱ្យប្រទេសកម្ពុជាចុះទន់ខ្សោយ មានវិបិត្តសាសនា ផងដែរ ។
  • សេចក្ដីអន្តរាយនគរកម្ពុជា លើកទី២ ក្នុងការលុបបំបាត់ព្រហ្មញ្ញសាសនា និង សាសនាផ្សេងៗ ក្នុងសម័យខ្មែរក្រហម ការបំផ្លិចបំផ្លាញ បដិមា ទេវៈហិណ្ឌូ ក្នុងរបបប៉ុលពត បាននាំមកនូវ ការស្លាប់ប្រជាពលរដ្ឋអស់រាប់លាននាក់ ។

សរុបសេចក្ដីមក វិបិត្តសាសនានៅកម្ពុជា ដែលប្រែប្រួលនៅក្នុងប្រទេសកម្ពុជា តាមសម័យកាលផ្សេងៗ តែងនាំមកនូវភាពចលាចល និង សេចក្ដីអន្តរាយ ដល់ប្រទេសកម្ពុជា ដូចនេះភាពមិនសមទំនង ក្នុងការប្រើរូបភាពសាសនា មកបន្លំជាប្រយោជន៍បុគ្គលផ្សេងៗ ត្រូវស្ថិតក្រោមច្បាប់ជាតិជាកំហិត ។

ឈ្មោះ ព្រះព្រហ្ម ឬ ព្រហ្ម មានក្នុងវចនានុក្រមជាតិកម្ពុជា ដោយសម្ដេចសង្ឃរាជ ជួនណាត ឬ មុនសម្ដេចសង្ឃទៅទៀត ការបាត់បង់សេចក្ដីគោរពទៅលើព្រះរបស់ខ្លួន ឬ ពួកទេវតា តារយៈបុគ្គលមួយចំនួន ដែលតិះដៀល ពាក្យ ព្រះព្រហ្ម នេះ យកទៅប្រៀបធៀប និង បុគ្គលដែលតាំងខ្លួនជាទ្រង់គឺមិនល្អឡើយ ប្រយ័ត្នពាក្យរបស់អ្នកនាំមនូវសេចក្ដីវិនាសដល់អ្នកវិញនោះ ចូលបែងចែកពាក្យឱ្យដាច់ រវាងព្រះព្រហ្មពិត និង បុគ្គលដែលតាំងខ្លួនជា ព្រះព្រហ្ម គួរធ្វើការផ្លាសប្ដូរការប្រកបទៅធៀបនិងពាក្យណាមួយផ្សេងទៀតដូចជា៖ ព្រំ ព្រុំ ឬ ព្រម់ ... សូមបញ្ឈប់ការប្រមាថពាក្យ ព្រហ្មទៅធៀប និង បុគ្គលពាលទាំងអស់នោះ ។

មើលផងដែរ[កែប្រែ]

ឯកសារយោង[កែប្រែ]

  1. Pang Khat (1941) Magguddesk Naga, Publisher: Nhim Pen, Roṅ Bumb Braḥ Rāja Draby, Royal state village, Original from the University of Michigan
  2. Lī Tārāvudh, Ingrid Muan (2002) Visions of the Future, Publisher: Reyum Institute, Original from the University of Michigan p.88 ISBN: 1588860426, 9781588860422
  3. K. S. MacDonald (1895) The Story of Barlaam and Joasaph: Buddhism & Christianity Publisher: Thacker, Spink & Company, Original from Indiana University p.136
  4. C. B. LEUPOLT (1863) Recollections of an Indian Missionary, Publisher: Christian Knowledge Society, Original from Oxford University p.199