រេស៊ីស្ទ័រ

ពីវិគីភីឌា
Resistor
A typical axial-lead resistor
ប្រភេទPassive
គោលការណ៍​ធ្វើការរេស៊ីស្តង់អគ្គិសនី
សញ្ញាអេឡិចត្រូនិច

1. គំរូ​អាមេរិក
2. គំរូ IEC

រេស៊ីស្ទ័រ (ឡាតាំង៖ Resistor) គឺ​ជា​គ្រឿង​ទប់​ចរន្ត​អគ្គិសនី​ដែល​ឆ្លង់​កាត់​សៀគ្វី។ រេស៊ីស្តង់​គឺ​ជា​កម្រិត​ថាមពល​នៃ​រេស៊ីស្ទ័រ។ រាល់​ពេល​ដែល​អេឡិចត្រុង​ឆ្លង​កាត់​រេស៊ីស្ទ័រ វា​នឹង​ត្រូវ​បាន​ប្ដូរ​ទៅ​ជា​ប្រភេទ​ថាមពល​ផ្សេងៗ។ ទម្រង់​ថាមពល​ទូទៅ​ដែល​អេឡិចត្រុង​បំប្លែង​ទៅ​គឺ​កម្ដៅ​និង​ពន្លឺ។ ជា​ឧទាហរណ៍ នៅ​ក្នុង​អំពូល​ភ្លើង​មាន​រេស្ទ័រ​មួយ​ធ្វើ​ពី​តង់ស្តែន ដែល​បំប្លែង​អេឡិចត្រុង​ទៅ​ជា​ពន្លឺ។

រេស៊ីស្ទ័រ​មាន​ទំនាក់​ទំនង​ទៅ​នឹង​ច្បាប់​អូម (ចរន្ត​អគ្គិសនី) ដែល​មាន​រូបមន្ត

ដែល I ជា​ចរន្ត​អគ្គិសនី​មាន​ឯកតា​ជា អំពែរ, V ជា​តង់ស្យុង​មាន​ឯកតា​ជា វ៉ុល, និង R ជា​រេស៊ីស្តង់​មាន​ឯកតា​ជា អូម (មាន​និមិត្ត​សញ្ញា៖ Ω)។

ឯកតា[កែប្រែ]

អូម (និមិត្តសញ្ញា៖ Ω) គឺ​ជា​ឯកតា​រេស៊ីស្តង់​ដែល​មាន​ចែង​នៅ​ក្នុង​ប្រព័ន្ធ​ខ្នាត​អន្តរជាតិ ហើយ​ពាក្យ​ថា អូម នេះ​មក​ពី​ឈ្មោះ​ខាង​ចុង​របស់​លោក ហ្សក ស៊ីម៉ុង​អូម។ មួយ​អូម​ស្មើ​ទៅ​នឹង មួយ​វ៉ុល​ក្នុង​មួយ​អំពែរ។ ដោយសារ​រេស៊ីស្ទ័រ​ត្រូវ​បាន​កំណត់​និង​ផលិត​ឡើង​ជា​ច្រើន​ប្រភេទ​តម្លៃ គេ​បាន​ជ្រើស​យក​ខ្នាត​កម្លាយ មីល្លីអូម (1 mΩ = 10−3 Ω), គីឡូអូម (1 kΩ = 103 Ω), និង​មេហ្គាអូម (1 MΩ = 106Ω) សម្រាប់​ការ​ប្រើប្រាស់​ជា​ទូទៅ។

ចម្រាស់​នៃ​រេស៊ីស្តង់ R ហៅ​ថា​កុងឌុចតង់ G = 1/R ហើយ​វា​មាន​ខ្នាត​ជា​ស៊ីមិន (siemens) ហើយ​ពេល​ខ្លះ​វា​មាន​ខ្នាត​ជា mho វិញ។ ដូច្នេះ ស៊ីមិន​គឺ​ជា​ចម្រាស់​នៃ​អូម៖ ។ បើទោះបី​ជា​គោលការណ៍​កុងឌុចតង់​ត្រូវ​បាន​ប្រើ​ជា​ញឹកញាប់​នៅ​ក្នុង​ការ​វិភាគ​សៀគ្វី​ក៏ដោយ ក៏​រេស៊ីស្ទ័រ​ជាក់ស្ដែង​នៅ​តែ​ត្រូវ​កំណត់​ក្រោម​ច្បាប់​រេស៊ីស្តង់​របស់​វា​ជាង​កុងឌុចតង់។

និមិត្ត​សញ្ញា[កែប្រែ]

និមិត្តសញ្ញា​នៃ​រេស៊ីស្ទ័រ​នៅ​ក្នុង​គំនូស​សៀគ្វី មាន​ការប្រើប្រាស់​ផ្សេង​ពី​គ្នា​តាម​ប្រទេស​និមួយៗ ប៉ុន្តែ​នៅ​ក្នុង​នោះ​មាន​និមិត្តសញ្ញា​ចំនួន​ពីរ​ដែល​គេ​ប្រើ​ជា​ទូទៅ។

បង្គុំ​រេស៊ីស្ទ័រ[កែប្រែ]

បង្គុំ​រេស៊ីស្ទ័រ​មាន​ពីរ​គឺ ស៊េរី និង ខ្នែង។

ស៊េរី[កែប្រែ]

  • រេស៊ីស្តង់​សមមូល R ស្មើ​នឹង​ផល​បូក​នៃ​រេស៊ីស្តង់​និមួយៗ។
  • ចរន្ត​អគ្គិសនី​ដែល​ឆ្លង​កាត់​រេស៊ីស្ទ័រ​និមួយៗ​មាន​តម្លៃ​ស្មើ​គ្នា និង​ស្មើ​នឹង​ចរន្ត​អគ្គិសនី I ដែល​ផ្ដល់​ដោយ​ប្រភព។
  • ផលសង​ប៉ូតង់ស្យែល V របស់​ប្រភព​ស្មើ​នឹង​ផល​បូក​ផល​សង​ប៉ូតង់ស្យែល​រវាង​គោល​ទាំង​ពីរ​នៃ​រេស៊ីស្ទ័រ​និមួយៗ។
  • បន្ទុក​អគ្គិសនី​ដែល​ឆ្លង​កាត់​រេស៊ីស្ទ័រ​និមួយៗ​មាន​តម្លៃ​ស្មើ​គ្នា និង​ស្មើ​នឹង​បន្ទុក​អគ្គិសនី Q ផ្ដល់​ដោយ​ប្រភព។

ខ្នែង[កែប្រែ]

  • ចម្រាស់​នៃ​រេស៊ីស្តង់​សមមូល ស្មើ​នឹង​ផល​បូក​ចម្រាស់​នៃ​រេស៊ីស្តង់​និមួយៗ។
  • ចរន្ត​អគ្គិសនី​ដែល​ផ្ដល់​ដោយ​ប្រភព​ស្មើ​នឹង​ផល​បូក​នៃ​ចរន្ត​អគ្គិសនី I ដែល​ឆ្លង​កាត់​រេស៊ីស្ទ័រ​និមួយៗ។
  • ផល​សង​ប៉ូតង់ស្យែល​រវាង​គោល​ទាំង​ពីរ​នៃ​រេស៊ីស្ទ័រ​និមួយៗ​មាន​តម្លៃ​ស្មើ​គ្នា និង​ស្មើ​នឹង​ផល​បូក​ផល​សង​ប៉ូតង់ស្យែល V របស់​ប្រភព។
  • បរិមាណ​បន្ទុក​អគ្គិសនី Q ដែល​ផ្ដល់​ដោយ​ប្រភព​ស្មើ​នឹង​ផល​បូក​នៃ​បរិមាណ​បន្ទុក​អគ្គិសនី​ដែល​ឆ្លង​កាត់​រេស៊ីស្ទ័រ​និមួយៗ។

អត្ថបទកូនចំណងជើង[កែប្រែ]

រង្វាស់[កែប្រែ]

គេ​អាច​វាស់​តម្លៃ​រេស៊ីស្តង់​បាន​ដោយ​ប្រើ​ឧបករណ៍​មួយ​ឈ្មោះ​ថា អូមម៉ែត្រ ដែល​ជា​មុខងារ​មួយ​នៃ​ពហុម៉ែត្រ (multimeter) ។

ពណ៌​រេស៊ីស្ទ័រ[កែប្រែ]

នៅ​លើ​រេស៊ីស្ទ័រ​និមួយៗ គេ​អាច​ដឹង​អំពី​តម្លៃ​និង​កម្រិត​ល្អៀង​របស់​វា​តាមរយៈ​ពណ៌​ដែល​មាន​នៅ​លើ​រេស៊ីស្ទ័រ​ទាំង​នោះ។ ខាង​ក្រោម​នេះ​គឺ​ជា​តារា​តម្លៃ​និង​កម្រិត​ល្អៀង​នៃ​ពណ៌​និមួយៗ។

ពណ៌ ពណ៌​ទី១
(ជាលេខ)
ពណ៌​ទី២
(ជាលេខ)
ពណ៌​ទី៣
(ស្វ័យគុណ)
ពណ៌ទី៤
(កម្រិត​ល្អៀង )
មេគុណ​សីតុណ្ហភាព
ខ្មៅ គ្មាន 0 100 - -
ត្នោត 1 1 101 ± 1% 100
ក្រហម 2 2 102 ± 2% 50
ទឹកក្រូច 3 3 103 - 15
លឿង 4 4 104 - 25
បៃតង 5 5 105 ± 0.5% 0.5
ខៀវ 6 6 106 ± 0.25% 0.25
ស្វាយ 7 7 107 ± 0.10% 0.1
ប្រផេះ 8 8 108 - -
9 9 109 - -
ទឹក​ប្រាក់ - - 10-2 ± 10% -
មាស - - 10-1 ± 5% -

ឧទាហរណ៍​៖ ទឹកក្រូច ក្រហម លឿង មាស ដូច្នេះ​វា​មាន​តម្លៃ 32×104±5% = 320000±5% ។