ហ្គូហ្គល អើធ

ពីវិគីភីឌា
Google Earth
Screenshot
អ្នកបង្កើតដើមKeyhole, Inc.
អ្នកអភិវឌ្ឍGoogle
ចេញផ្សាយដំបូងJune 11, 2001; 22 ឆ្នាំកន្លងទៅ (2001-០៦-11)
ប្រព័ន្ធប្រតិបត្តិការGoogle Chrome Web App, Windows, macOS, លីនុច, Android 5.0 +, iOS 12.2 +
គេហទំព័រgoogle.com/earth

Google Earth (ហ្គូហ្គលអឺតស៏=ហ្គូហ្គលផែនដី) គឺជាកម្មវិធីសំរាប់មើលផែនដីដែលកាលពីមុនគេហៅថា Earth Viewer។ កម្មវិធីនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Keyhole,Inc តាមសំនើររបស់ក្រុមហ៊ុន Google ។ កម្មវិធីនេះបង្ហញរូបផែនដី ដោយទទួលរូបភាពពីផ្កាយរណប ថតពីលើអាកាស​ និងពីប្រព័ន្ធGIS 3D។ Google Earth ជួយដល់អ្នកប្រើប្រាស់រកមើល រូបភាព ផែនទី និងពត៍មានទាកទងនឹងលក្ខណៈភូមិសាស្រ្ត ដោយអាចមើលឃើញគេហដ្ឋាន រថយន្ត ផ្លូវ សំណង់អាគារធំៗ សាលារៀន មន្ទីពេទ្យ សួនច្បារ សណ្ឋាគារ ភោជនីយដ្ឋាន ជាដើម ដោយប្រើប្រអប់សំរាប់សរសេរពាក្យស្វែងរក(Search Box) នូវអ្វីដែលលោកអ្នក ចង់ស្វែងរក។ កម្មវិធីនេះបង្កើតឡើងនៅ ឆ្នាំ២០០៤ ដោយក្រុមហ៊ុន Google ដោយដាក់ឈ្មោះថា Earth Viewer។​ ក្រោយមកនៅឆ្នាំ ២០០៥ ក៏ប្រែឈ្មោះមកជា Google Earth វិញ។