ឡានសាង

ពីវិគីភីឌា
ឡានសាង

ឡានសាង (លាវ: ລ້ານຊ້າງ) រឺ ដំរីលាន គឺជារាជអាណាចក្រឡាវដែលមានអត្ថិភាពពីឆ្នាំ១៣៥៤ ដល់ ១៧០៧ រដ្ឋឡានសាង (ឡាវ ) បានកកើតឡើងនៅតាមដងទន្លេមេគង្គ និងទន្លេមូនដែលមានព្រំដែនខាងត្បូងជាប់នឹង កម្ពុជា ខាងកើតជាប់នឹង វៀតណាម ខាងជើងជាប់នឹង ចិន ខាងលិចជាប់នឹង ថៃ ប្រទេសនេះសម្បូរដោយ ប្រជុំភ្នំ និងខ្ពង់រាប ជាហេតុក្នុងការធ្វើគមនាគមន៍ផ្លូវគោកបង្កើត

ការបង្កើតរដ្ឋ[កែប្រែ]

កុលសម្ព័ន្ធដើមដំបូងបង្អស់គេនៅលើប្រទេស ឡាវ គឺ ឡាវថុង ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេស ឡាវ នៅសម័យ បុព្វកាល ឡាវបានបង្កើតជារដ្ឋ តូចៗ នៅតំបន់ប្រទេស ឡាវ ខាងលើ នៅប្រហែល សតវត្សទី ៦ និង ៧ ឡាវលុម មកពីភាគនិរតីប្រទេសចិនបានមកតាំងទីលំនៅតាម ទន្លេមេគង្គ ពី ហ្លួងព្រះបាំង ទៅ ចំប៉ាសាក់ឡាវលុម មានសេដ្ឋកិច្ចនិងវប្បធម៌ រីកចម្រើនជាង សេដ្ឋកិច្ចនិងវប្បធម៌ ឡាវថុងជនជាតិ ឡាវលុម មាននាទីសំខាន់នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសឡាវ នៅដើមសតវត្សទី៨ ជនជាតិ ម៉េវ បានរត់ គេចខ្លួនពីការជិះជាន់់ របស់ រាជវង្សសុីនៅប្រទេសចិន ភាគខាងត្បូង បានតាំំងទីលំនៅ នៅលើខ្ពង់រាបឡាវ ឡាវសុ៊ង ដោយ បង្តើតជារដ្ឋតូចៗដាច់ពីគ្នា នៅសតវត្សរ៍ទី១៣និង១៤ ជនជាតិ ម៉ុងកូល បានវាយលុកលុយ ប្រទេស ចិន នៅតំបន់ យូណាន ធ្វើឲ្យជនជាតិភាគ តិចចិន និងជនជាតិផ្សេងទៀតបានភៀសខ្លួន មកតាំំំង លំនៅលើទឹកដី មន ខ្មែរ និង ឡាវ ។ ចាប់តាំងពីនោះ កំណើន ប្រជាករ នៅ ឡានសាង ក៏កើតឡើងហើយរដ្ឋតូចៗ កើតមានកាន់តែច្រើនដែរ ប៉ុន្តែពុំមានឯកភាពគ្នាទេ រដ្ឋ សុខោទ័យ ដែលស្ថិតនៅភាគខាងលិច តែងតែមកគំំំរាមកំហែង រដ្ឋតូច ៗ ឲ្យចូលជាចំំណុះខ្លួន និងឲ្យនាំសួយសារអាករ ជារៀងរាល់ឆ្នាំ ក្រុង សុខោទ័យ បានមកត្រួតត្រា រដ្ឋ ឡាវ អស់រយៈពេលជាយូរឆ្នាំ។

ព្រះរាជាល្បី[កែប្រែ]

ទំនាក់ទំនង[កែប្រែ]

ប្រជ[កែប្រែ]

នៅទ្វីបអាស៊ីក្នុងសតវត្សទី ១០ និងទី ១៣ មានការបម្រែបម្រួលប្រជាករជាខ្លាំង ដោយ ពួកគេបានផ្លាស់ទីលំនៅពីតំបន់មួយទៅតំបន់មួយទៀត មូលហេតុនៃការផ្លាស់ប្តូរទីលំនៅមកពី :

-គេចពីសង្គ្រាមរាតត្បាត

-គេចពីគ្រោះធម្មជាតិ

-ចរកជន (ពួកចឹញ្ចឹមហ្វូងសត្វ) រកកន្លែងមានទឹក មានស្មៅឲ្យសត្វស៊ី

ជនជាតិដើមរបស់ឡានសាង ឈ្មោះ ខា (ឡាវថុង) រស់នៅក្នុងតំបន់ភាគខាងត្បូង អតីតរដ្ឋ ចេនឡា របស់ ខ្មែរ ក្នុងតំបន់ ចំប៉ាសក្តិ ជនជាតិឡានសាង ភាគច្រើនជាជនចំំំំណូល ស្រុក ពួកនេះច្រើន ជា ជនជាតិចិន ថៃ ម៉េវ ដែលធ្វើចំណាកស្រុក ចិន ភាគខាង ត្បូង និង និរតី

វប្បធម៌[កែប្រែ]

វប្បធម៌ឡាវ គឺកើតឡើងដោយការបណ្តុំជនជាតិជាច្រើនរួមគ្នា ដូចនេះឡាវមានវប្បធម៌ប្លែកៗពីគ្នា ប៉ុន្តែវប្បធម៌របស់ជនជាតិឡាវ លុម ប្លែកហើយ សម្បូរបែប គេចាត់ទុក ថាជាជនជាតិមួយដែលសំំខាន់់ ក្នុង ប្រវត្តិសាស្ត្រឡាវ

វប្បធម៌ឡាវ គឺវប្បធម៌ឥណ្ឌា និងវប្បធម៌ខ្មែរ ព្រោះវប្បធម៌ឡាវ អាចរីកលូតលាស់បានដោយសារឥទ្ធិពលនៃវប្បធម៌ទាំងពីរ។ ទស្សនៈព្រះពុទ្ធ សាសនា បានជ្រួតជ្រាបក្នុងគំនិតនិងសព្ចោតនា ប្រជាជនឡាវ អក្សរឡាវកកើតជារូបរាងនិងច្នៃជាប្រព័ន្ធ អក្សរ ដោយសារយកប្រភពដើមអក្សរខ្មែរ ទីវត្តអារាមបានក្លាយជាមជ្ឈមណ្ឌលនៃវប្បធម៌ ដែលបណ្តុះបណ្តាលកូនចៅ ឡាវ ឲ្យក្លាយទៅជាកវី បណ្ឌិត អ្នកនិពន្ធ ... ស្នាដៃស្ថាបត្យកម្មឡាវប្លែកៗ ហើយ សម្បូរ

បែប ក្រៅពីប្រាសាទមួយចំនួនភាគច្រើននៃស្នាដៃមាន វិហារពុទ្ធសាសនា ដូចជា វិហារវត្តព្រះលួង ដែលល្បីល្បាញជាងគេនៅឡាវ មានទីធ្លាក្រាលឥដ្ឋ និងមានថែរបិទជិត ព័ទ្ធជុំវិញ។