ឥន្ទ្រវរ្ម័នទី៣

This is a good article. Click here for more information.
ពីវិគីភីឌា

ឥន្ទ្រវរ្ម័នទី៣

Indravarman III, The Royal sword Coup d'etat Jayavarman VIII 1295 A.D.
រជ្ជកាល ១២៩៥-១៣០៨
(ចក្រភពខ្មែរ)
បិតា មិនមានកំណត់ត្រា
មាតា មិនមានកំណត់ត្រា
មហេសី ស្រីឥន្ទ្របុពេសុដា
បុត្រ មិនមានកំណត់ត្រា
គ្រងរាជ ​ ១២៩៥
ព្រះនាមពេញ ព្រះកម្រតាងអញ

ស្រីស្រីន្ទ្រវរ្ម័នទេវៈ

មរណៈនាម មិនមានកំណត់ត្រា
ក្សត្រមុន ជ័យវរ្ម័នទី៨
រាជបន្ត ឥន្ទ្រវរ្ម័នទី៤
ប្រសូត្រ មិនមានកំណត់ត្រា
ចូលទីវង្គត់ ១៣០៧
ជំនឿសាសនា ពុទ្ធសាសនា ហិនយាន

ឥន្ទ្រវរ្ម័នទី៣ (អង់គ្លេស: Indravarman III) (ប្រ.ស|គ.ស ០០០០-១៣០៧) រជ្ជកាលគ្រងរាជ (គ.ស ១២៩៥-១៣០៧) ក្រោយគ្រងរាជសម្បត្តិផ្លូវការណ៍ក្នុងឆ្នាំ ១២៩៥ នៃគ.សករាជ ទ្រង់មាន ព្រះបរមនាមថា "វ្រះកម្រតេងអញឝ្រីឝ្រីន្ទ្រវម៌្មទេវ" ប្រែជាខេមរៈភាសា "ព្រះកម្រតាងអញស្រីស្រីន្ទ្រវរ្ម័នទេវៈ" ព្រះអង្គគឺព្រះរាជសុនិសារ (កូនប្រសារ) របស់ព្រះបាទ ជ័យវរ្ម័នទី៨ ព្រះអង្គឡើងសោយរាជដោយការធ្វើរដ្ឋប្រហារផងដែរ ។[១]

ក្នុងរាជព្រះបាទ ឥន្ទ្រវរ្ម័នទី៣[កែប្រែ]

In the reign of Indravarman III

ក្នុងរាជព្រះបាទ ឥន្ទ្រវរ្ម័នទី៣ ដែលយោងតាមកំណត់ត្រាលោក "ចូវតាក្វាន់" (Zhou Daguan) ដែលជាបេសកជន រាជទូតនគរយ័ន (Yuan Dynasty) នៃចក្រភពម៉ុងហ្គោល បានធ្វើដំណើរមកដល់ចក្រភពខ្មែរ ក្នុងសម័យកាលអង្គរ ក្នុងឆ្នាំ ១២៩៦ នៃគ.សករាជ លោកបានបន្តស្នាក់នៅអស់រយៈពេលពេញ ១ឆ្នាំ ហើយលោកបានធ្វើការកត់ត្រាអំពីព្រឹត្តិកាណ៍ផ្សេងៗ និង អំពីទំនៀមទម្លាប់នៃការរស់នៅរបស់ប្រជាជន នាសម័យកាលអង្គរផងដែរ ។ ការកត់ត្រារបស់លោក ចូវតាក្វាន់ នៃកំណត់ត្រាធំៗ ក្នុងព្រឹត្តិការណ៍ នៃការគ្រប់គ្រងរបស់ ព្រះបាទ ឥន្ទ្រវរ្ម័នទី៣ មានដូចជា ការធ្វើរដ្ឋប្រហារ ការធ្វើបដិវឌ្ឍន៍សាសនា ការធ្វើសង្គ្រាមលើកដំបូង ជាមួយនិងពួកសៀមសុខោទ័យ ក្នុងរាជស្ដេចសៀម ដែលមានឈ្មោះថា "រាមកំហែង" (Ram Khamhaeng) ក្នុងឆ្នាំ ១២៩៦ នៃគ.សករាជ ។[២]

ការដណ្ដើមរាជ[កែប្រែ]

Royal takeover

ក្នុងឆ្នាំ ១២៩៥ នៃគ.សករាជ ព្រះបាទ ឥន្ទ្រវរ្ម័នទី៣ ដែលជាព្រះរាជសុនិសារ (កូនប្រសារ) របស់ ព្រះបាទ ជ័យវរ្ម័នទី៨ បានធ្វើរដ្ឋប្រហាដើម្បីដណ្ដើមយករាជបល្ល័ង ដោយយោងតាមកំណត់ត្រាលោក "ចូវតាក្វាន់" (Zhou Daguan) ដែលជាអង្គរាជទូតនៃ បេសកជន នគរយ័ន (Yuan Dynasty) បានមកដល់ចក្រភពខ្មែរនៅអំឡុងខែសីហា ក្នុងឆ្នាំ ១២៩៦ នៃគ.សករាជ កំណត់ត្រារបស់លោក ចូវតាក្វាន់ គឺជាកំណត់ត្រាដ៏សំខាន់មួយ ដែលរៀបរាប់អំពីព្រឹត្តិការណ៍ នៃការធ្វើរដ្ឋប្រហារ ដែលចេញពីរាជវង្សរបស់ទ្រង់ តាមរយៈ ព្រះរាជបុត្រីរបស់ទ្រង់ ព្រះនាម "ស្រីឥន្ទ្រសុដា" ដែលបានលួចព្រះខ័នរាជ ដែលជាដាវអាជ្ញាសឹក របស់ព្រះមហាក្សត្រ យកទៅឱ្យស្វាមីរបស់ខ្លួន ដើម្បីទទួលបាននូវសិទ្ធកងទ័ព ការដណ្ដើមយករាជបល្ល័ង របស់ព្រះបាទ ឥន្ទ្រវរ្ម័នទី៣ បានធ្វើឱ្យ បុត្ររបស់ព្រះបាទជ័យវរ្ម័នទី៨ លើកទ័ពមកវាយប្រហារនៅក្រុងអង្គរ ប៉ុន្តែការប្រយុទ្ធគ្នានេះ ព្រះបាទ ឥន្ទ្រវរ្ម័នទី៣ បានយកឈ្នះបុត្រ របស់ព្រះបាទជ័យវរ្ម័នទី៨ និង បានកាត់ម្រាមដៃ ម្រាមជើងរបស់ទ្រង់ រួចបញ្ចូនទ្រង់យកទៅដាក់ឃុំឃាំងក្នុងគុកងងឹតផងដែរ ។[៣]

បដិវឌ្ឍន៍សាសនា[កែប្រែ]

Religious revolution

ព្រះបាទ ឥន្ទ្រវរ្ម័នទី៣ ទ្រង់បានធ្វើការផ្លាសប្ដូររចនាសម្ព័នសាសនារបស់ជាតិទាំងស្រុង ដោយទ្រង់មានជំនឿយ៉ាងមុតមាំទៅលើពុទ្ធសាសនាហិនយាន នៃលទ្ធិថេរវាទ ព្រះអង្គបានឱ្យក្រុមមន្ត្រីធ្វើការដាក់បញ្ចូលនូវភាសាបាលី មកក្នុងប្រព័ន្ធអប់រំរបស់ជាតិ ព្រះអង្គធ្វើការផ្លាសប្ដូរក្រុមមន្ត្រីបរាហិត នៃអ្នកកាន់ព្រហ្មញ្ញសាសនាផងដែរ ។ ការផ្លាសប្ដូររចនាសម្ព័នសាសនារបស់ជាតិពី ព្រហ្មញ្ញសាសនា ប្ដូរមកកាន់នូវពុទ្ធសាសនាហិនយានទាំងស្រុង ព្រះអង្គបានដាក់បំរាមមិនឱ្យមានក្រុមរបាំនៅទូទាំងព្រះនគរធ្វើការសម្ដែងរបាំរបស់សាសនាព្រហ្មញ្ញនោះទេ ការផ្លាសប្ដូររចនាសម្ព័ន្ធសាសនារបស់ជាតិ ក្នុងរាជរបស់ព្រះអង្គបានធ្វើឱ្យមានការប្រតិកម្មពីអ្នកកាន់ព្រហ្មញ្ញសានាជាច្រើន និង បានបង្ករឱ្យមានការបះបោរ ពាសពេញផ្ទៃប្រទេស ផងដែរ ។[៤]

ចុងបញ្ចប់ក្នុងរាជរបស់ទ្រង់[កែប្រែ]

The end of his reign

នៅក្នុងរាជរបស់ទ្រង់ ទ្រង់បានលើកទ័ពទៅវាយប្រហារអាណាចក្រ សុខោទ័យ របស់ពួកសៀម ក្នុងឆ្នាំ ១២៩៦ នៃគ.សករាជ ប៉ុន្តែមិនទទួលបានជោគជ័យនោះទេ ។ នៅក្នុងរាជឥន្ទ្រវរ្ម័នទី៣ កំណត់ត្រា របស់លោកចូវតាក្វាន់ បានកត់ត្រា អំពីពិធីបុណ្យធំៗ ដែលធ្វើឡើងក្នុងរាជរបស់ទ្រង់ផងដែរ ពិធីបុណ្យចូលឆ្នាំ ខែកក្ដិក ដែលត្រូវនិងខែទី១១ របស់ចិន នៃខែវិច្ឆិកា លោកបានពណ៌នាអំពី ពិធីបុណ្យដល់ឱ្យឡារឹកនោះផងដែរ ដូចជា ការអុចកាំជ្រួច និងមាន ល្បែងរបាំជាច្រើន លោកចូវតាក្វាន់ លោកបានបន្តស្នាក់នៅអស់ពេលពេញមួយឆ្នាំ លោកក៏បានកត់ត្រាបន្ថែម អំពីពិធីបុណ្យរដូវក្ដៅ អំឡុងខែមេសា មានការផ្ជួរគោមរាប់ពាន់គោម នៅតាមដងផ្លូវ ហើយអ្នកស្រុកបានយកព្រះពុទ្ធបដិមា មកដង្ហែររួចគេធ្វើពិធីលាងជំរះស្រោចស្រពលើបដិមារនោះផងដែរ លោកចូវតាក្វាន់បានស្នាក់នៅទីក្រុងអង្គរ រហូតដល់ខែ កក្កដា ទើបលោកចាកចេញត្រឡប់ទៅមាតុប្រទេសវិញ ហើយនេះជាកំណត់ត្រាដ៏សំខាន់ដែលបានបង្ហាញឱ្យដឹងពីអារ្យធម៌របស់ខ្មែរបុរាណ ក្នុងសម័យកាលអង្គរផងដែរ ។ ជាចុងក្រោយ ព្រះបាទឥន្ទ្រវរ្ម័នទី៣ បានយាងសោយទីវង្គតក្នុងឆ្នាំ ១៣០៧ នៃគ.សករាជ ហើយអ្នកស្នងរាជ្យបន្តបានធ្លាក់ទៅលើ ព្រះបាទ ឥន្ទ្រវរ្ម័នទី៤ ការស្នងរាជបន្តនេះមិនមានកំណត់ត្រាអំពីការធ្វើរដ្ឋប្រហារនោះទេ ការស្នងរាជបន្តនេះទំនងជាការផ្ទេររាជសម្បត្តិ ដោសន្តិវិធីតាមរបៀបរាជវង្សផងដែរ ។[៥] [៦]

សេចក្ដីជំរាប[កែប្រែ]

មានមតិរបស់លោកបណ្ឌិតផ្នែកសិលាចរិកមួយ លើកឡើងថា «វម៌្ម» មាននៅលើសិលាចារឹកភាសាខ្មែរយ៉ាងច្រើន អ្នកប្រាជ្ញបារាំងបានអានថា varmma ដែរ។ ប៉ុន្តែ នៅពេលគេបកប្រែ ឬពន្យល់ជា ភាសាបារាំង គេសរសេរជា varman វម៌ន/ វរ្ម័ន វិញ។ បើយើងលើកតម្កើងឯកសារក្នុងស្រុក ហេតុអ្វីបានមិនគាំទ្រ សំណេររបស់ដូនតាថា «...វម៌្ម»?

ពាក្យ (វរ្ម័ន) ត្រូវបានក្រុមសិក្សាពាក្យសំស្ក្រឹត ជាន់ខ្ពស់ នៃក្រុមបុរាណាចារ្យ យកមកប្រើ ជាឈ្មោះផ្លូវការណ៍ នៃការសិក្សាទូទៅ ដោយទទួលស្គាល់ដោយក្រុម ប្រវិត្តវិទូខ្មែរជាន់ខ្ពស់ របស់សាលាបារាំងចុងបូព៌ា (École Française d'Extrême-Orient) ដែលហៅកាត់ថា (E.F.E.O) ដែលយកលំនាំតាមឈ្មោះព្រះបាទនរោត្តម ដែលមានព្រះនាមសរសេរថា "នរោត្ដមវរ្ម័ន" ដែលសរសេរឡើងក្នុងឆ្នាំ 1903 ដោយបែបនេះហើយទើបពាក្យ (វរ្ម័ន) មានប្រើប្រាសរហូតមកដល់បច្ចុប្បន្ននេះ ដែលមានសរសេរក្នុងក្រាំងសៀវភៅនានា ក្រោយសង្គ្រាមលោកលើកទី២ ហើយពាក្យ (វរ្ម័ន) ត្រូវបានបញ្ចូលក្នុងវចនានុក្រមខ្មែរ ដោយសម្ដេចសង្ឃរាជជួនណាត មកដល់បច្ចុប្បន្ននេះ គួរបញ្ចាក់ផងដែរថា មុនការចេះអានសំស្ក្រឹតរបស់លោកបណ្ឌិត កម្ពុជាមានក្រុមសិក្សាជាន់ខ្ពស់នៃភាសាសំស្ក្រឹតរួចទៅហើយ ម៉្យាងវិញទៀត អ្នកសិក្សាជន់ខ្ពស់ពីមុនៗ មានដូចជា៖ ក្រុមជំុនំទំនៀមទម្លាប់ខ្មែរ នៃក្រុមបុរាណាចារ្យ លោក កេងវ៉ាន់សាក់, លោក ត្រឹងងា ដែលសុទ្ធតែជាអ្នកសឹក្សាជាន់ខ្ពស់ មិនដែលតិះទាន និងលើកការអនុម័ត សំរេចការយល់ឃើញណាមួយ ដោយមិនមានការបោះឆ្នោតឯកភាព ក្នុងអង្គប្រជុំនៃបណ្ឌិតសភាអក្សរសាស្ត្ររបស់កម្ពុជានោះទេ ។[៧]

ដូចនេះ ៖ ប្រហែលជាលោក បណ្ឌិតមានការយល់ច្រឡំ រវាងការប្រើតួអក្សរ សំស្ក្រឹត និង តួអក្សរខ្មែរ បញ្ចុប្បន្ន ដែលមានន័យថា បើលោកបណ្ឌិត ចង់ឱ្យមានការប្រើពាក្យ (វម្ម៌) ជាពាក្យប្រើប្រាសទូទៅផ្លូវការណ៍ លោកបណ្ឌិត ត្រូវស្នើសុំសភាអក្សរសាស្ត្រជាតិកម្ពុជា លប់អក្សរក្រមកម្ពុជា ដែលមានព្យញ្ជនៈ ៣៣តួ ពី ក ដល់ អ និង ស្រៈ ទាំងអស់ចេញ ពីកម្មវិធីសិក្សារបស់រដ្ឋជាមុនសិន បន្ទាប់មកត្រូវស្នើសុំអង្គព្រះមហាក្សត្រ និង នាយករដ្ឋមន្ត្រីកម្ពុជា ទាត់ចោលនូវស្នាដៃរបស់អ្នកចងក្រងពីមុន ជាមុនសិន ទើបលោកបណ្ឌិតអាចយក ព្យញ្ជនៈ និង ស្រៈ នៃពាក្យសំស្ក្រឹតទាំងអស់ មកជំនួស ព្យញ្ជនៈ និង ស្រៈ នៃពាក្យ ខេមរៈភាសាបាន ហើយលោកបណ្ឌិត ត្រូវពន្យល់ពីរបៀបប្រកបពាក្យចំនួនរាប់លាន ដែលបានចងក្រងដោយ សម្ដេចសង្ឃរាជជួនណាត ក្នុងទម្រង់ជាសំស្ក្រឹត បន្ទាប់មក លោកបណ្ឌិត ត្រូវបង្កើតការប្រកបទាក់ទង និង ពាក្យចំនួនរាប់លានទៀត នៃក្រុមពាក្យរបស់ជនជាតិភាគតិចកម្ពុជា ដែលមានដូចជា៖ កួយ ភ្នង ចារាយ ល-។ មានសព្វគ្រប់ដូចការរៀបរាប់ខាងលើនេះហើយ ទើបលោកបណ្ឌិតអាចធ្វើការផ្លាសប្ដូរ នូវអ្វីដែលលោកបណ្ឌិតយល់ឃើញនេះ ។

បុរាណាចារ្យ លោកតែងលើកឡើងនៃពាក្យមួយថា (ពេក) ។

ចំណារពន្យល់[កែប្រែ]

សិក្សាពាក្យ (វម្ម៌) ដែលជាពាក្យដើមនៃសិលាចរឹកសំស្ក្រឹត ដែលត្រូវបានប្រែសម្រួលជាពាក្យ (វរ្ម័ន) ដោយក្រុមសិក្សាជាន់ខ្ពស់ភាសាសំស្ក្រឹត នៃក្រុមបុរាណាចារ្យ ក្នុងរាជព្រះបាទនរោត្ដម ហើយក្រុមប្រវត្តិវិទូបារាំងបានយកទៅប្រែជាភាសាបារាំងនៃពាក្យ Varman ។ ហេតុអ្វីត្រូវហៅពាក្យ វម្ម៌ នេះថា (វ-ម័ន) ពីព្រោះពាក្យនេះត្រូវបានក្រុមបេសកជនចិន ហៅស្ដេចខ្មែរ ជំនាន់នគរភ្នំ នៃកន្ទុយពាក្យ ម្ម៌ នេះហៅថា "ម័ន" តាំងពីស.វទី៣ ឬ ស.វទី៥ មកម៉្លេះ ចំណែកឯជើងព្យញ្ជនៈ ម "្ម" គ្រាន់តែរបៀបដែលគេសរសេរដើម្បីសង្កត់ពាក្យទាញសូរសម្លេងប៉ុនណោះ ដោយពាក្យថ្មីៗ កាន់តែកើតឡើងច្រើនឡើងៗ តាមរយៈការមកដល់របស់ពួកអុឺរ៉ុប ដូចនេះកម្ពុជាចាំបាច់ត្រូវធ្វើបដិវឌ្ឍន៍អក្សរខ្មែរ ដើម្បីឱ្យមានភាពងាយស្រួលក្នុងការប្រកប និង ការអាន ។ ហេតុអ្វីពាក្យ (វរ្ម័ន) ត្រូវបន្ថែម ព្យញ្ជនៈ "រ" នៅចន្លោះកណ្ដាល ពីព្រោះ ព្យញ្ជនៈ វ និងចាប់ទាញយក ព្យញ្ជនៈ ន យកមកប្រកបចូលគ្នា ហៅថា (វ៉ន) ម័ ដូចនេះហើយ ក្រុមសិក្សាអក្សរសាស្ត្រខ្មែរ ត្រូវបន្ថែម ព្យញ្ជនៈ "រ" ដើម្បីបំបែកការទាញប្រកប ។ រហូតដល់ពាក្យ (វរ្ម័ន) ត្រូវបានប្រើប្រាសជាងមួយរយឆ្នាំ រហូតមកដល់បច្ចុប្បន្ននេះ ។

មើលផងដែរ[កែប្រែ]

តំណភ្ជាប់ រជ្ជកាលគ្រងរាជ[កែប្រែ]

ឥន្ទ្រវរ្ម័នទី៣
(គ.ស ០០០០-១៣០៧)
មុនដោយ
ជ័យវរ្ម័នទី៨
ចក្រភពខ្មែរ
១២៩៥–១៣០៧
តដោយ
ឥន្ទ្រវរ្ម័នទី៤

ឯកសារយោង[កែប្រែ]

  1. Henry Carrington Lancaster (1951) The Comédie Française, 1701-1774: Plays, Actors, Spectators, Finances, Publisher: American Philosophical Society, Original from University of Colorado Boulder p.257 ISBN: 2600021957, 9782600021951
  2. British Academy (1902) Proceedings of the British Academy, Volume 121, 2002 Lectures, Publisher: OUP/British Academy Original from:University of California, Berkeley p.324 ISBN: 0197263038, 9780197263037
  3. H. R. Chakrabartty (1988) Vietnam, Kampuchea, Laos, Bound in Comradeship: A Panoramic Study of Indochina from Ancient to Modern Times, Volume 2, Publisher: Patriot Publishers, Original from the University of Michigan p.706 ISBN: 8170500486, 9788170500483
  4. Gunapala Piyasena Malalasekera (1961) Encyclopaedia of Buddhism: Edited by G. P. Malalasekera, Volume 2, Part 1, Contributors: Ceylon. Ministry of Cultural Affairs, Laṅkā Bauddha Maṇḍalaya, Ceylon. Saṃskrtika Kaṭayuta Piḷibanda Amātyāmśaya, Publisher: Government of Ceylon, Original from the University of Michigan
  5. Lawrence Palmer Briggs (1951) The Ancient Khmer Empire, Publisher: American Philosophical Society p.295
  6. Robin Jeanne Lewis (1988) Encyclopedia of Asian History Volume 4, Publisher: Scribner Original from:the University of Michigan p.1,532 ISBN: 9780684189017, 0684189011
  7. Prasoersūrisǎkti (Jum Mau) (Ukñā.) (1947) Eka Sahasrarātrī: muay bǎn muay yáp, Volume 12, Contributors: Cambodia. Bibliothèque Royale, Cambodia. Institut Bouddhique, Publisher: Cambodia Royal Library, Original from the University of Michigan