ភ្នំដា

ពីវិគីភីឌា

ភ្នំដា​ មានទីតាំងស្ថិតនៅក្នុងភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបុរី ខាងកើតទីរួមខេត្តតាកែវ ជាកន្លែងលិចទឹក៦ខែ និង គោក ៦ខែ​ មានចំងាយ ១០២​គីឡូម៉ែត្រ​ពី​ក្រុងភ្នំពេញ និង​ចម្ងាយ ២៤គីឡូម៉ែត្រ​ពីទីរួមខេត្តតាកែវ។ ភ្នំដាជារមណីយដ្ឋានមួយក្នុងស្រុកអង្គរបុរីវនៅក្នុងតំបន់នៃប្រាសាទជាច្រើននិងការជីកបុរាណ។ ភ្នំដាក៏ជាផ្នែកមួយដែលទាក់ទាញភ្ញៀវទេសចរណ៌យ៉ាងពេញនិយមនៅក្នុងខេត្តតាកែវ។ ភ្នំដាគឺជាប្រាសាទមួយដែលត្រូវបានកសាងនៅលើភ្នំតូចមួយ។​ វាត្រូវបានកាសាងឡើងនៅសវត្សទី៦ ដោយព្រះមហាក្សត្ររុទ្រវរ្ម័ន ។ អ្នកប្រវត្តសាស្រ្តបារាំង បាននិយាយថាប្រាសាទនេះបានកសាងឡើងពីថ្មបាយក្រៀម។

ភ្នំដា
ទីតាំងស្រុកអង្គរបូរី,ខេត្តតាកែវ,ភាគខាងត្បូងនៃប្រទេសកម្ពុជា
កម្ពស់១៨ ម៉ែត្រ
បង្កើតសតវត្សទី៦ នៃគ.ស
កសាងឡើងវិញដើមសតវត្សទី១១ នៃគ.ស
ស្ដារឡើងវិញសូរ្យវរ្ម័នទី១
ស្ថាបត្យកររុទ្ររវ្ម័ន
រចនាប័ទ្មស្ថាបត្យកម្មខ្មែរ

ភ្នំដា ទំនងប្រហែលជាអតីតរាជធានីដំបូងរបស់ខ្មែរ។ ប្រាសាទភ្នំដាកសាងនៅលើកំពូលភ្នំដា មានកម្ពស់៤០ម៉ែត្រ ប្រាសាទនេះបែមុខទៅទិសខាងជើងសំដៅទៅរករាជធានីនគរភ្នំ ដែលទីតាំងស្ថិតនៅស្រុកអង្គរបូរីសព្វថ្ងៃ។ ប្រាសាទនេះកសាងអំពីឥដ្ឋ ថ្មបាយក្រៀម និងថ្មភក់ ជារាងការ៉េ ជ្រុងនីមួយៗមាន១២ម៉ែត្រ និងមានកម្ពស់១៨ម៉ែត្រ ពុំមានជណ្តើរទេ មានទ្វា៣ជាទ្វាបញ្ឆោតនិងទ្វា១ជាទ្វាពិតនៅជញ្ជាំងខាងជើង ហើយជញ្ជាំងក្រាសខុសប្លែកពីប្រាសាទនានា។ ប្រាសាទភ្នំដាពុំមានរបង (កំពែងឬកំផែង) ព័ទ្ធជុំវិញទេ។ នៅខាងក្នុងមានតាំងលឹង្គព្រះឥសូរតាំងពីសម័យសាងសង់ប្រាសាទសម្រាប់ជាទីសក្ការៈបូជា។ ប្រាសាទនេះកសាងឡើងក្នុងសតវត្សទី ៦ ក្នុងរជ្ជកាលព្រះបាទរុទ្រវរ្ម័ន ជាក្សត្រចុងក្រោយក្នុងសម័យអាណាចក្រភ្នំ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនាដោយសារតែប្រាសាទភ្នំដាមានអាយុកាលចាស់តាំងពីសតវត្សទី ៦ នោះទើបក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ ជួសជុលឡើងវិញ(សតវត្សទី១១) ដោយកត់សម្គាល់ឃើញផ្តែរ និងសសរពេជ្រប្រហាក់ប្រហែលគ្នា និងរចនាបទឃ្លាំង។ ដោយឡែកផ្តែរសសរពេជ្រត្រូវយកទៅរក្សាទុកនៅសារៈមន្ទីរអង្គរបូរីតាំងពីឆ្នាំ១៩៩៩។ ប្រាសាទភ្នំដាគឺជាប្រាសាទទោល។ មានចម្ងាយ ២៥គីឡូម៉ែត្រតាមផ្លូវទឹក និង៦៥គីឡូម៉ែត្រតាមផ្លូវគោកពីទីរួមខេត្តតាកែវ។[១][២]

ប្រវត្តិសាស្ត្រ[កែប្រែ]

ភ្នំដា មានទីតាំងស្ថិតនៅភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ ស្ថិតនៅខាងកើតទីរួមខេត្តតាកែវ ដែលមានចម្ងាយ ១០២ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ កាលបរិច្ឆេទ សតវត្សទី ១២សង់លើរចនាបទសម្ព័ន្ធសំណង់ពីរវាងចុងសតវត្សរ៍ទី ៦ និងដើមសតវត្សទី៧ (បច្ចុប្បន្នស្ថិតក្នុងស្រុកអង្គរបុរី ខេត្តតាកែវ) នៅភាគខាងត្បូងនៃកំពែងក្រុងអង្គរបុរីមានកូនភ្នំតូចមួយដែលជាបូជនីយដ្ឋានដ៏សំខាន់បំផុតរបស់នគរភ្នំ(ហ្វូណន)ដែលអ្នកស្រុកហៅថាភ្នំដា នៅភាគខាងលើកំពូលភ្នំនោះមានប្រាសាទមួយគឺប្រាសាទភ្នំដាដែលកសាងឡើងដើម្បីឧទ្ទិសដល់ព្រះនរាយណ៍ជាអាទិទេពនៃព្រហ្មញ្ញសាសនា។ ប្រាសាទភ្នំដារស្ថាបនាបែរមុខទៅទិសខាងជើងមានប្លង់រាងបួនជ្រុងមានខឿននិងជញ្ជាំងសាងអំពីថ្មបាយក្រៀមនិង ផ្នែកដំបូលខាងលើសាងអំពីឥដ្ឋ។ដោយឡែកគ្រឿងលម្អស្ថាបត្យកម្មមេទ្វារ សសរពេជ្រ ផ្តែរនិង ហោជាងរបស់ច្រកទ្វារសាងអំពីថ្មភក់។ តាមរយៈលក្ខណៈស្ថាបត្យកម្មនិងគ្រឿងលម្អគេអាចកំណត់បានថា៖ ប្រាសាទនេះកសាងឡើង នៅក្នុងរវាងសតវត្សទី ១២នៃគ្រិស្តសករាជ(ឬមុននេះបន្តិច) ដោយមានគ្រឹះប្រាសាទដើមដែល បានស្ថាបនាក្នុងសម័យនគរភ្នំរវាងចុងសតវត្សទី ៦ និងដើមសតវត្សរ៍ទី ៧ នៃគ្រិស្តសករាជ។ ប្រាសាទនេះគឺស្ថិតក្នុងចំណោមប្រាសាទទោលដែលមានទំហំធំជាងគេក្នុងស្ថាបត្យកម្មខ្មែរ។ រីឯភស្តុតាងខាងបដិមាសាស្ត្រ គឺជាមូលដ្ឋានដ៏សំខាន់ក្នុងការបង្ហាញពីការបន្តនិរន្តរភាពនៃការគោរពប្រណិប័តន៍ ខាងនិកាយព្រះនារាយណ៍តាំងពីសម័យមុនអង្គរមក នោះគឺការរកឃើញ នូវបល្ល័ង្កព្រមជាមួយបដិមាព្រះនារាយណ៍មាន ព្រះហស្តប្រាំបី (កម្ពស់ ២ម៉ែត្រ៧០)ជាមួយបដិមាពីរផ្សេងទៀត ដែលសុទ្ធសឹងឋិតក្នុងរចនាបថភ្នំដា (ពីសតវត្សរ៍ទី៥ ដល់ទី៦)ហើយសព្វថ្ងៃរក្សានិងតាំងបង្ហាញនៅសារមន្ទីរជាតិរាជធានីភ្នំពេញ។ ដោយសារអាយុកាលនិងសង្គ្រាមពីអតីតកាល ប្រាសាទនេះបានរងការខូចខាតខ្លាំង។[៣]

ការរង់ចាំជាសម្បត្តិបេតិកភណ្ឌពិភពលោក[កែប្រែ]

គេហទំព័រនេះដំបូងឡើយត្រូវបានបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៩២ នៅក្នុងប្រភេទវប្បធម៌រូបី។ ការដាក់ស្នើត្រូវបានបន្តនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២០។

វិចិត្រសាល[កែប្រែ]

តំណខាងក្រៅ[កែប្រែ]

  1. https://www.takeo.gov.kh/archives/4048
  2. https://www.takeo.gov.kh/archives/4048រដ្ឋបាលខេត្តតាកែវ
  3. Kol, Sopha (2020-06-09). "ប្រវត្តិនៃប្រាសាទភ្នំដា". សារព័ត៌មាន នគរវត្ត (in American English). Retrieved 2023-09-22.