មន-ខ្មែរខាងកើត

ពីវិគីភីឌា

ប្រាសាទខ្មែរពូតានៅខេត្តសុខោទ័យ

  ទំព័រប្រវត្តិសាស្ត្របានឲ្យដឹងថា ខេត្តសុខោទ័យដើមឡើយជាខេត្តរបស់ខ្មែរ ហើយខេត្តនេះត្រូវបានជនជាតិថៃដណ្ដើមបានពីអាជ្ញាធរខ្មែរ នៅពាក់កណ្ដាលសតវត្សរ៍ទី១៣
រវាងឆ្នាំ ១២២០ និង ១២៣៨ នៃគ.ស ហើយនៅឆ្នាំ ១២៨៧ នៃគ្រិស្តសករាជ ក្នុងរជ្ជកាលរបស់ព្រះរាមកំហែង ខេត្តនេះក៏បានក្លាយទៅជារាជធានីថៃមួយយ៉ាងសំខាន់បំផុត ។
ប្រាសាទឥដ្ឋតាពូ ស.វ.ទី ១១, ខេត្ត សុខោទ័យ (ឯកសារក្រុមសិល្បៈករថៃ)
   ការបាត់បង់ខេត្តនេះបណ្ដាលមកពីថ្នាក់ដឹកនាំថៃ ដែលបានមកជ្រកកោន ក្នុងទឹកដីខ្មែរខាងលើនេះ បានវាយដណ្តើមខេត្តនេះពីខ្មែរហើយ បង្កើតរដ្ឋថៃមុនដំបូងគេបង្អស់ 

គឺព្រះរាជាណាចក្រសុខោទ័យ ប្រកបដោយវឌ្ឍនភាពខ្ពង់ខ្ពស់បំផុត ។

   ការកាន់កាប់ខេត្ដនេះ ដោយជនជាតិថៃបានធ្វើឲ្យភូមិសាស្ត្រ ជាប្រវត្តិសាស្ត្ររបស់កម្ពុទេសត្រូវប្រែប្រួល រីឯលក្ខណៈសង្គមខ្មែរក៏ដូច្នេះដែរ ។ ជនជាតិខ្មែរដែរជាម្ចាស់ស្រុកដើម

បានរលត់រលាយហើយក្លាយទៅជាជនជាតិ ថៃដោយ គ្រាន់តែបន្សល់ទុកនូវសំណង់ស្ថាបត្យកម្មស្ថាននាមមួយចំនួនតែប៉ុណ្ណោះ ។ ប៉ុន្មានឆ្នាំបន្ទាប់មកនេះ ការសិក្សាស្រាវជ្រាវរបស់ បុរាណវិទូថៃ បានបង្ហាញបញ្ជាក់នូវវត្តមាននៃស្ថាបត្យកម្មខ្មែរយ៉ាងច្រើន នាសម័យមុនអង្គរ និងអង្គរ ដែលដូនតាខ្មែរបានសាងសង់ ក្នុងអតីតកាលដ៏យូរលង់ មុនការមកដល់នៃជន ជាតិថៃក្នុងភូមិភាគនេះ ។ ដូចករណីរបស់ប្រាសាទមួយឈ្មោះ ប្រាសាទពូតា ។

   ស្ថិតនៅលើភ្នំតូចមួយ ក្នុងសង្កាត់គីរីមាស (ភ្នំមាស) ស្រុកគីរីមាស មានចម្ងាយប្រមាណជា ៤៣ គីឡូម៉ែត្រពីខេត្តសុខោទ័យ។ ភ្នំពូតា មានកម្ពស់ពីទឹកសមុទ្រប្រមាណ ៩៦ គីឡូ

មែត្រ ហើយខ្ពស់ជាងផ្ទៃដីធម្មតាសព្វថ្ងៃពី ៤០ ទៅ ៥០ ម៉ែត្រ ។

   បច្ចុប្បន្នប្រាសាទឥដ្ឋនេះមានការខូចខាតច្រើន ដោយសារការជីកកកាយរកវត្ថុបុរាណ ។ ផ្ទៃជញ្ជាំងមានរាងចតុកោណ ដោយមានទទឹងប្រមាណ ៥,៨០ ម៉ែត្រ ។ រីឯតួអង្គនៃប្រាង្គ

ទាំងមូលទៅដល់ ១០ ម៉ែត្រ ។ ដូចប្រាសាទខ្មែរដទៃៗទៀត ក្នុងព្រះរាជាណាចក្រកម្ពុជាបុរាណប្រាសាទនេះមានទ្វារបញ្ឆោតបីនិង ទ្វាពិតមួយបែទៅទិសខាងកើត ក៏ប៉ុន្ដែត្រូវបានគេ គាស់បំផ្លាញអស់ ២ ផ្នែក ។ ប្រាសាទបុរាណនេះ ធ្វើឡើងដើម្បីឧទ្ទិសចំពោះព្រហ្មញ្ញសាសនា ដូចជាសំណល់ ទេវរូបនិងព្រះសិវលិង្គជាសក្ខីកម្មស្រាប់ ។

   ការពិនិត្យទៅលើសាច់ឥដ្ឋនៃប្រាសាទ យើងអាចសន្និដ្ឋានថា ឥដ្ឋប្រាសាទលាយឡំដោយគ្រាប់ខ្សាច់គ្រើមជាច្រើន ដែលត្រូវគេរៀបដោយខាត់ឥដ្ឋឲ្យរាបស្មើ ដោយដាក់ចូលចិត្ត

ជិតគ្នា ដោយផ្ដុំប្រដេញឡើងរកគ្នាទាំង ៤ ផ្នែក រហូតដល់កំពូលតែម្ដង ។ បច្ចេកទេសរៀបឥដ្ឋនេះ ត្រូវគេកត់សម្គាល់នាសម័យវប្បធម៌នគរភ្នំ និងចេនឡា ។ ដូចពោលខាងលើក្រៅពី នេះគេបានរកឃើញផ្ទាំងយោនីសម្រាប់ដាក់បន្តុបនូវ ព្រះសិវលិង្គពីលើ ព្រមទាំងព្រះកេសទេវរូប ដែលសព្វថ្ងៃត្រូវបានយកតម្កល់នៅសរមន្ទីរខេត្តសុខោទ័យ។ ដោយការប្រៀបធៀប លក្ខណៈសិល្បៈ យើងអាចដឹងថា ប្រាសាទនេះស្ថិតក្នុងរចនាបថបាពួន ពោលគឺសតវត្សរ៍ទី១១ នៃគ្រិស្ដសករាជ ក្នុងខណៈដែលតំបន់នោះស្ថិតក្នុងឥទ្ធិពលព្រហ្មញ្ញសាសនានៅឡើយ ។

   តាមរយៈភស្តុតាងប្រវត្តិសាស្ត្រខាងលើ យើងអាចបញ្ជាក់ថា ជនជាតិខ្មែរនៅខេត្តសុខោទ័យនាសតវត្សរ៍ទី១១ នៃគ្រិស្ដសករាជ មានជំនឿលើលទ្ធិព្រហ្មញ្ញនិកាយសិវៈ ច្រើនជាងលទ្ធិ

ព្រះពុទ្ធសាសនា ហើយបន្ទាប់មកក៏បាននិយមនិកាយមហាយាន ក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី ៧ ។

   គួរបញ្ជាក់ថា ជនជាតិថៃពុំបានកាន់ព្រាហ្មញ្ញសាសនាដូចខ្មែរទេ ហើយសាសនារបស់រដ្ឋសុខោទ័យ គឺព្រះពុទ្ធសាសនា ថេរវាទ ឬហិនយាន ដែលមានភាពរុងរឿងថ្កុំថ្កើនអស្ចារ្យនាសម័យនោះ ៕