រដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ

ពីវិគីភីឌា
រដ្ឋាភិបាលចំរុះកម្ពុជាប្រជាធិបតេយ្យ (១៩៨២–៩០)
Gouvernement de coalition du Kampuchéa démocratique
រដ្ឋាភិបាលជាតិនៃកម្ពុជា (១៩៩០–៩៣)

Gouvernement national du Cambodge
១៩៨២–១៩៩២
Flag of កម្ពុជាប្រជាធិបតេយ្យ
ទង់រចកជ
{{{coat_alt}}}
វរលញ្ចករ
ទីតាំងនៃប្រទេសកម្ពុជា ដែលបានកាន់កាប់ដោយវៀតណាម
ទីតាំងនៃប្រទេសកម្ពុជា ដែលបានកាន់កាប់ដោយវៀតណាម
ស្ថានភាព{{#if: | |រដ្ឋាភិបាលបណ្តោះអាសន្ន រដ្ឋាភិបាលនិរទេស
រដ្ឋទទួលស្គាល់ជាអន្តរជាតិ
ធានីភ្នំពេញ
ភាសាទូទៅ ភាសាខ្មែរ
រដ្ឋាភិបាលរដ្ឋាភិបាលបណ្តោះអាសន្ន រដ្ឋាភិបាលនិរទេស
ប្រធានាធិបតី 
▪ ១៩៨២–១៩៨៧
នរោត្តម សីហនុ
អនុប្រធានាធិបតី 
នាយករដ្ឋមន្រ្តី 
▪ ១៩៨២
សឺន សាន
សម័យកាលប្រវត្តិសាស្រ្តសង្គ្រាមត្រជាក់
សង្គ្រាមកម្ពុជា-វៀតណាម
▪ បង្កើតឡើង
២២ មិថុនា ១៩៨២
▪ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
២៣ តុលា ១៩៩១
▪ ការចូលធ្វើអន្តរាគមន៍ដោយអ៊ុនតាក់
១៥ មីនា ១៩៩២
ក្រឡាផ្ទៃ
១៨១០៣៥ គ.ម (៦៩៨៩៨ ម៉ាយ ក.)
រូបិយវត្ថុរៀល
កូដហៅទូរសព្ទ៨៨៥
Preceded by
Succeeded by
កម្ពុជាប្រជាធិបតេយ្យ
រដ្ឋាភិបាលបណ្តោះអាសន្ននៃសហភាពជាតិនិងសង្គ្រោះជាតិកម្ពុជា
ឥឡូវជាផ្នែកនៃកម្ពុជា

រដ្ឋាភិបាលចំរុះកម្ពុជាប្រជាធិបតេយ្យ (រចកជ; ភាសាបារាំង: Gouvernement de coalition du Kampuchéa démocratique), បានប្តូរឈ្មោះមក រដ្ឋាភិបាលជាតិនៃកម្ពុជា នៅឆ្នាំ១៩៩០ (រជក, បារាំង: Gouvernement national du Cambodge) គឺជារដ្ឋាភិបាលចំរុះនិរទេសដែលមានក្រុមបក្សនយោបាយបីរួមបញ្ចូលគ្នាមាន: គណបក្សហ៊្វុនស៊ិនប៉ិចរបស់ព្រះអង្គនរោត្តម សីហនុ, គណបក្សកម្ពុជាប្រជាធិបតេយ្យ (ឫខ្មែរក្រហម) និងរណសិរ្សរំដោះជាតិប្រជាជនខ្មែរ (រជរបខ) បង្កើតឡើងនៅឆ្នាំ១៩៨២។ រដ្ឋាភិបាលនេះត្រូវបានទទួលស្គាល់ជារដ្ឋាភិបាលនៃប្រទេសកម្ពុជាដោយអង្គការសហប្រជាជាតិ និងប្រទេសមួយចំនួនធំនៅលើពិភពលោក។

ការទទួលស្គាល់ជាអន្តរជាតិ[កែប្រែ]

ការបង្កើតនៃរដ្ឋាភិបាលនេះត្រូវបានធ្វើឡើងនៅទីក្រុងគូឡាឡាំពួក្នុងថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៨២។[២] សម្តេចនរោត្តម សីហនុគឺជាប្រធាននៃសម្ព័ន្ធភាពនេះ, លោកសឺន សានគឺជានាយករដ្ឋមន្រ្តី, ឯខៀវ សំផនត្រូវបានតែងតាំងជាលេខាធិការបរទេស។

ជំរុំដែលអរិភាពនឹងសបក; ១៩៧៩-១៩៨៤

រចកប ត្រូវបាន អសប ចាត់ទុកថាជារដ្ឋាភិបាលស្របច្បាប់នៃប្រទេសកម្ពុជាហើយមិនទទួលស្គាល់របបសាធារណរដ្ឋប្រជាមានិតកម្ពុជារបស់យួនទេ (ប្លុកលោកខាងកើតធ្លាប់បានស្នើសំណើរឱ្យប្តូរអាសនៈកម្ពុជាដែលកាន់ដោយខ្មែរក្រហមហើយជំនួសទៅវិញដោយរបបគាំទ្រដោយវៀតណាម ប៉ុន្តែត្រូវបានរដ្ឋលោកខាងលិចបដិសេដ)។ អសប ក៏បានធ្វើការបោះឆ្នោតមួយតាមសំណើរបស់ប្លុកលោកខាងកើតក្នុងការរកលុបឈ្មោះខ្មែរក្រហមចេញពីក្រុមអ្នកតំណាងប្រទេសកម្ពុជា: រដ្ឋចំនួន ៩១ បានបដិសេដក្នុងការលុបឈ្មោះខ្មែរក្រហម; ២៩ រដ្ឋបានយល់ស្រប និង ២៦ រដ្ឋបានអនុប្បវាទ។ លទ្ធផលចុងក្រោយគឺ ៧៧-៣៧-៣១ (បដិសេដ-យល់ស្រប-អនុប្បវាទ)។[៣] មានរដ្ឋប្លុកខាងកើតមួយដែលតែងតែគាំទ្រ រចកប នុះគឺកូរ៉េខាងជើង, នៅពេលដែលលន់ នល់បានធ្វើរដ្ឋប្រហារទម្លាក់សម្តេចសីហនុចេញពីតំណែងនៅឆ្នាំ១៩៧០ មេដឹកនាំកូរ៉េខាងជើងលោកគីម អ៊ីលស៊ុងនិងចិនបានផ្តល់ទីជ្រកកោននយោបាយឱ្យរដ្ឋាភិបាលទ្រង់។ នៅក្នុងកិច្ចប្រជុំរវាងសីហនុ និងគីម អ៊ីលស៊ុងនៅថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៨៦ ក្នុងទីក្រុងព្យុងយ៉ាង, គីម អ៊ីលស៊ុងបានធានាដល់សីហនុថាកូរ៉េខាងជើងនឹងនូវតែបន្តចាត់ទុកព្រះអង្គជាប្រមុខរដ្ឋស្របច្បាប់របស់ប្រទេសកម្ពុជា។[៤]

ប្រវត្តិ[កែប្រែ]

បន្ទាប់ពីរបបខ្មែរក្រហមត្រូវបានផ្តួលរលំ មេដឹកនាំចិនម្នាក់ឈ្មោះតេង សៀវពីងបានខឹងយ៉ាងខ្លាំង[៥]ហើយមិនពេញចិត្តនឹងឥទ្ធិពលរៀតណាមចូលក្នុងកម្ពុជាទេ។ តេងបានស្នើទៅសីហនុថាគាត់នឹងសហការណ៍ជាមួយខ្មែរក្រហមដើម្បីផ្ដួលរំលំរដ្ឋាភិបាល សបក ប៉ុន្តែក្រោយមកទៀតក៏បានបដិសេធ[៦] ដោយលោកពីមុនបានប្រឆាំងនឹងគោលនយោបាយប្រល័យពូជសាសន៍របស់ខ្មែរក្រហមកាលពួកគេនូវកំពុងកាន់អំណាច។[៥] នៅខែមីនា ឆ្នាំ១៩៨១ សម្តេចសីហនុបានបង្កើតចលនាតស៊ូមួយឈ្មោះហ្វ៊ុនស៊ិនប៉ិចដែលត្រូវបានបំពេញបន្ថែមដោយកងកម្លាំងប្រឆាំងតូចមួយដែលគេស្គាល់ថា"Armée Nationale Sihanoukiste" (ANS)។[៧] ព្រះអង្គបានតែងតាំងអ៊ិន តាំ (ដែលធ្លាប់ធ្វើជានាយករដ្ឋមន្រ្តីក្នុងរបបសាធារណរដ្ឋខ្មែរក្នុងរយៈពេលខ្លី) ជាអគ្គមេបញ្ជាការនៃ ANS ។[៨] ANS បានត្រូវការជំនួយយោធាពីប្រទេសចិនហើយពីងក៏បានឆ្លៀតយកឱកាសនេះដើម្បីធ្វើអោយសីហនុចូលទៅសហការជាមួយពួកខ្មែរក្រហម។[៩] សីហនុបានយល់ព្រមទាំងស្ទាក់ស្ទើរហើយនៅខែមីនា ឆ្នាំ១៩៨១ ព្រះអង្គបានចាប់ផ្ដើមធ្វើការចរចាជាមួយពួកខ្មែរក្រហមនិង រជរបខ ដែលដឹកនាំដោយសឺន-សាន ក្នុងការបង្កើតចលនាតស៊ូរួមប្រឆាំងនឹង សបក។[១០] បន្ទាប់ពីមានការចរចាជាច្រើនលើកច្រើនសារនិងបានសម្របសម្រួលដោយលោកសៀវពីងនិងនាយករដ្ឋមន្រ្តីសិង្ហបុរីលោកលី ក្វាន់យូ[១១], ទីបំផុត ហ៊្វុនស៊ីនប៉ិច, រជរបខ និងខ្មែរក្រហមក៏បានយល់ស្របគ្នាបង្កើត រចកប នៅខែមិថុនា ឆ្នាំ១៩៨២។ រចកប នេះត្រូវបានដឹកនាំដោយសម្តេចសីហនុនិងមានមុខងារជារដ្ឋាភិបាលនិរទេស។[១២]

មុនពេលបង្កើតសម្ព័ន្ធភាពនយោបាយ រចកប, នៅចុងទសវត្សឆ្នាំ១៩៨០ និងដើមទសវត្សឆ្នាំ១៩៩០ កងកម្លាំងប្រឆាំងរបស់លោកសឺន-សាននិងសីហនុដែលគេស្គាល់ថា រជរបខ និងហ្វ៊ុនស៊ិនប៉ិចបានទាញការគាំទ្រផ្នែកយោធានិងហិរញ្ញវត្ថុពីសហរដ្ឋអាមេរិក។ ការព្យាយាមផ្តល់ជំនួយរបស់សហរដ្ឋអាមេរិកនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់គោលលទ្ធិរីហ្គែនដើម្បីប្រឆាំងនឹងឥទ្ធិពលរបស់សូវៀតនិងវៀតណាមនៅកម្ពុជា។ នៅឆ្នាំ១៩៨៤ និងឆ្នាំ១៩៨៥, វៀតណាមបានលើកទ័ពមកវាយ រជរបខ និងហ៊្វុនស៊ិនប៉ិច ដែលធ្វើឱ្យកម្លាំងយោធារបស់ចលនាទាំងពីរចុះខ្សោយជាទម្ងន់។ ទាំងនេះបានបន្សល់ទុកឱ្យខ្មែរក្រហមក្លាយជាកម្លាំងយោធាធំជាងគេនៅក្នុង រចកប។[១៣] ស្ថាបត្យករដ៏សំខាន់ម្នាក់ដែលបានស្ថាបនិកគោលលទ្ធិរីហ្គែនគឺលោកម៉ៃឃើល ចនស៍បានមកពិគ្រោះមើលកងកម្លាំងលោកសឺន-សាននិងសីហនុនៅកម្ពុជាក្នុងឆ្នាំ១៩៨៧ រួចបានវិលត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោនវិញហើយជំរុញលោករីហ្គែនឱ្យផ្តល់ជំនួយបន្ថែមទៀតទៅ រជរបខ និងកងកម្លាំងរបស់សីហនុដើម្បីបញ្ចប់ការកាន់កាប់របស់យួននៅកម្ពុជា។[១៤]

នៅឆ្នាំ១៩៨៧, សីហនុបានលាលែងចេញពីតំណែងជាប្រធានាធិបតីនៃ រចកប, ការលាចេញពីតំណែងរបស់ព្រះអង្គបានផ្តល់ក្តីសង្ឃឹមបន្តិចបន្តួចឱ្យសូវៀត និងវៀតណាមក្នុងការត្រួតត្រាលើទឹកដីកម្ពុជា។

នៅឆ្នាំ១៩៩០, រចកប បានប្តូរឈ្មោះមក រដ្ឋាភិបាលជាតិនៃកម្ពុជា (រជក) បន្ទាប់ពីអង្គការសហប្រជាជាតិបានសម្រេចនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសជូនកម្ពុជា។ រចកប ឫ រជក ត្រូវបានរំលាយចោលជាផ្លូវការក្នុងឆ្នាំ១៩៩៣ ហើយរាជាធិបតេយ្យក៏បានស្តើរឡើងវិញនៅប្រទេសកម្ពុជាដោយមានជំនួយពីអ៊ុនតាក់។ ចំណែងឯខ្មែរក្រហមវិញក៏បានទៅបង្កើតចលនាប្រឆាំងមួយទៀតដែលមានឈ្មោះថា រដ្ឋាភិបាលបណ្តោះអាសន្ននៃសហភាពជាតិនិងសង្គ្រោះជាតិកម្ពុជា

ឯកសារយោង[កែប្រែ]

  1. "{title}" (PDF). Archived (PDF) from the original on 23 ខែមករា 2017. Retrieved 7 ខែតុលា 2017.
  2. Carney, Timothy. Kampuchea in 1982: Political and Military Escalation. p. 76
  3. Carney, Timothy. Kampuchea in 1982: Political and Military Escalation. p. 80. In Asian Survey, 22:1, 1983.
  4. Odd couple: The royal and the Red By Bertil Lintner Archived 2016-06-21 at the វេយប៊ែខ ម៉ាស៊ីន. Asia Times online. Accessed on 15 August 2009.
  5. ៥,០ ៥,១ Jeldres (2005), p. 207.
  6. Jeldres (2005), pp. 197–98.
  7. Jeldres (2005), p. 235.
  8. Mehta (2001), p. 68.
  9. Osborne (1994), p. 251.
  10. Jeldres (2005), p. 236.
  11. Jeldres (2005), p. 239.
  12. Jeldres (2005), p. 240.
  13. Explaining ASEAN: Regionalism in Southeast Asia By Shaun Narine. Google Books.
  14. "Cambodia at a Crossroads," by Michael Johns, The World and I magazine, February 1988.

អានបន្ថែម[កែប្រែ]

  • Jeldres, Julio A (2005). Volume 1 – Shadows Over Angkor: Memoirs of His Majesty King Norodom Sihanouk of Cambodia. Phnom Penh: Monument Books. ល.ស.ប.អ. 974-92648-6-X. 
  • Osborne, Milton E (1994). Sihanouk Prince of Light, Prince of Darkness. Honolulu: University of Hawaii Press. ល.ស.ប.អ. 978-0-8248-1639-1. 
  • Mehta, Harish C. (2001). Warrior Prince: Norodom Ranariddh, Son of King Sihanouk of Cambodia. Singapore: Graham Brash. ល.ស.ប.អ. 981-218-086-9. 

សូមមើលផងដែរ[កែប្រែ]

តំណភ្ជាប់ខាងក្រៅ[កែប្រែ]