រណ្ដៅគ្មានបាត

ពីវិគីភីឌា

រណ្ដៅគ្មានបាត (អង់គ្លេស: Abyss) ជារណ្ដៅដ៏សែនជ្រៅ។ វាជាលំនៅរបស់មនុស្សស្លាប់ ជាគុកដែលបម្រុងទុក សម្រាប់វិញ្ញាណអាក្រក់។

នៅក្នុងសាសនា វាជាជ្រោះដែលមានជម្រៅរហូតដល់ពិភពខាងក្រោម ឬស្ថាននរក។

នៅក្នងព្រះគម្ពីរជាភាសាក្រិក ពាក្យនេះតំណាងឲ្យទាំងការនិម្មិតបង្កើតនៅដើមដំបូងដែលមិនទាន់បញ្ចប់ (លោកុប្បត្តិ ១:២) និងពាក្យហេព្រើរ tehom ("ជម្រៅទឹកដែលខ្ជោលឡើង") ដែលត្រូវបានប្រើនៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីថ្មីសម្រាប់ពាក្យ ស្ថាននរកដែលជាកន្លែងសម្រាប់ធ្វើទារុណកម្ម។ នៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់ជាភាសាក្រិក ពាក្យរណ្ដៅគ្មានបាតត្រូវបានប្រើសំដៅទៅលើទាំងទឹកដែលនៅក្រោមផែនដី និងកន្លែងដែលផ្ដល់ប្រភពទឹក ទន្លេ ព្រមទាំងទឹកនៃមេឃ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងពួកអ្នកដែលនៅពិភពខាងក្រោម។

នៅក្នុងពាក្យឧបមាស្ដីអំពីមុរសអ្នកមាន និងឡាសា មាននិយាយពីរណ្ដៅគ្មានបាត ដែលខ័ណ្ឌចែករវាងមនុស្សសុចរិតដែលបានស្លាប់ហើយ និងមនុស្សក្រក់ដែលបានស្លាប់ហើយ នៅក្នុងឋានរក។[១]

នៅក្នុងកណ្ឌគម្ពីរវិវរណៈ អាបាដូនត្រូវបានហៅថា "ទូតសួក៌នៃរណ្ដៅគ្មានបាត".[២]

ដើមកំណើតពាក្យ[កែប្រែ]

ពាក្យអង់គ្លេស "abyss" មានប្រភពមកពីពាក្យ abyssimus តាមរយៈភាសាបារាំង abisme (abîme ក្នុងភាសាបារាំងបច្ចុប្បន្ន) ដូច្នេះហើយបានជានៅក្នុងកំណាព្យសរសេរថា "abysm"។ ពាក្យឡាតាំងត្រូវបានខ្ចីពីពាក្យក្រិក abussos (ក៏ត្រូវបានសរសេរថា abyssos ដែរ) ដែលត្រូវបានគេវិភាគដោយសន្មត់ថា ពាក្យនេះមានប្រភពមកពីពាក្យក្រិកដែលមានន័យថា "ជ្រៅ", "បាត" ជាមួយនឹងពាក្យថា "គ្មាន" នៅខាងមុខ គឺមានន័យថា "គ្មានបាត"។[៣][៤]

ឯកសារយោង[កែប្រែ]

  1. ទំព័រគំរូ:Bibleref2
  2. ទំព័រគំរូ:Bibleref
  3. "abyss". Online Etymology Dictionary.
  4. For more on the Greek etymology with the possibility of an ultimately Sumerian origin, see Abyzou: Origin and Abzu.