រាជវង្សចូវខាងលិច

ពីវិគីភីឌា
โจวตะวันตก

1046 ปีก่อนค.ศ.–771 ปีก่อนค.ศ.
พรมแดนของราชวงศ์โจวตะวันตก(1046-771 ปีก่อนค.ศ.)
พรมแดนของราชวงศ์โจวตะวันตก(1046-771 ปีก่อนค.ศ.)
ស្ថានភាព{{#if: | |ราชอาณาจักร
ធានីซีอาน, ลั่วหยาง
ភាសាទូទៅ ภาษาจีน
រដ្ឋាភិបាលราชาธิปไตย/ศักดินา
กษัตริย์ราชวงศ์โจว 
▪ 1046-1043 ปีก่อนค.ศ.
พระเจ้าโจวอู่หวัง
▪ 781-771 ปีก่อนค.ศ.
พระเจ้าโจวอิวหวัง
ប្រវត្តិសាស្រ្ត 
▪ โจวอู่หวังโค่นล้มราชวงศ์ซางและสถาปนาราชวงศ์โจวตะวันตกขึ้นที่ซีอานในปัจจุบัน
1046 ปีก่อนค.ศ.
▪ พ่ายแพ้ต่อกองทัพข้าศึก
771ปีก่อนค.ศ.
▪ Disestablished
771 ปีก่อนค.ศ.
Preceded by
Succeeded by
ราชวงศ์ซาง
ราชวงศ์ฉิน
History of China
History of China
ប្រវត្តិសាស្ត្រចិន
សម័យបុរាណ
ថ្មរំលីង រ. ៨៥០០–រ. ២១០០ មគ.
រាជវង្សសៀ រ.២១០០– រ.១៦០០ មគ.
រាជវង្សសាង រ.១៦០០–រ.១០៤៦ មគ.
រាជវង្សចូវ រ.១០៤៥–២៥៦ មគ.
 ចូវខាងលិច
 ចូវខាងកើត
   សម័យផ្ការីក​និងស្លឹកឈើជ្រុះ
   សម័យនគរចម្បាំង
សម័យអធិរាជ
រាជវង្សឈិន ២២១ មគ.–២០៦ មគ.
រាជវង្សហាន ២០៦ មគ.–២២០ គស.
  ហានខាងលិច
  រាជវង្សថ្មី
  ហានខាងកើត
នគរបី ២២០–២៨០
  អ៊ួយ ស៊ូ និង អ៊ូ
រាជវង្សជិន ២៦៥–៤២០
  ជិនខាងលិច នគរ១៦
៣០៤–៤៣៩
  ជិនខាងកើត
រាជវង្សខាងត្បូងនិងខាងជើង
៤២០–៥៨៩
រាជវង្សសួយ ៥៨១–៦១៨
រាជវង្សថាង ៦១៨–៩០៧
  ( ចូវទី២ ៦៩០–៧០៥ )
រាជវង្ស៥ និង
នគរ១០

៩០៧–៩៦០
រាជវង្សលៀវ
៩០៧–១១២៥
រាជវង្សសុង
៩៦០–១២៧៩
  សុងខាងជើង សៀខាងលិច
  សុងខាងត្បូង ជិន
រាជវង្សយាន ១២៧១–១៣៦៨
រាជវង្សមិង ១៣៦៨–១៦៤៤
រាជវង្សឈិង ១៦៤៤–១៩១១
សម័យទំនើប
សាធារណរដ្ឋចិន ១៩១២–បច្ចុប្បន្ន
សាធារណរដ្ឋប្រជាមានិត
ចិន

១៩៤៩–បច្ចុប្បន្ន
សាធារណរដ្ឋ
ចិន

(តៃវ៉ាន់)
១៩១២–បច្ចុប្បន្ន

រាជវង្សចូវខាងលិច[កែប្រែ]

រាជវង្សចូវខាងលិច (១ ១០០ ឆ្នាំមុនគ.ស - ៧៧១ ឆ្នាំមុនគ.ស)

“ស្ដេចចូវអ៊ូវ៉ាំងប្រើនយោបាយ “រដ្ឋការពារព្រំដែន”​ ដោយអនុញ្ញាតឲ្យញាតិសន្ដាននិងមន្ដ្រីដែលមានគុណសម្បតិ្ដទៅគ្រប់គ្រងនៅតាមតំបន់ជាយដែនមួយសង្កាត់ទៀត។ ពួកគេក៏ជាទីប្រឹក្សារាជសំណាក់ចូវដែរ”។

ចូវមានប្រវត្ដិសាស្ដ្ររបស់ខ្លួនជាយូរមកហើយ ពីមុនរស់នៅតំបន់សៀកាន ក្រោយមកផ្លាល់ទីទៅតាំងនៅតំបន់ចូវយួនដែលនៅភាគខាងត្បូងស្រុកស៊ីសានខេត្ដសានស៊ីរបស់ចិន។ ក្នុងឆ្នាំង ១ ១០០ មុនគ.សកុលសម្ព័ន្ធត្រកូលចូវក៏មានកងកម្លាំងរឹងមាំឡើង។ ពួកគេមួយចំនួនប្រមូលផ្ដុំគ្នាជារដ្ឋតូចៗ មួយចំនួនទៀតប្ដូររាជធានីពីចូវយួនមកតំបន់ដែនដីភាគខាងលិចនៃទន្លេហ្វឺង ឬស្រុកឆាងអាចបច្ចុប្បន្ន ដោយបង្កើតជាស្រុកហ្វឺងជិង ក្រោយមកពង្រីកឥទ្ធិពលទៅទិសខាងកើត ធ្វើឲ្យកើតវិវាទជាមួយរាជវង្សសាង។

ខណៈនោះរាជវង្សសាងក្នុងរជ្ជកាលស្ដេចទីស៊ិងឬសាងចូវនោះ បានឃុំឃាំងស៊ីប៉ឆាំង (ឬក្រោយមកក្លាយជាចូវវ៉ើនវ៉ាំងស្ដេចនៃរាជវង្សចូវ) ទុកនៅយ៉ូវលីអស់មួយរយៈកាល។ មន្ដ្រីរបស់ចូវថ្វាយស្រីស្អាតនិងពេជ្រនិលចិន្ដាជាច្រើនឲ្យទៅស្ដេចសាងចូវ ទើបទីស៊ីងព្រមដោះលែងស៊ីប៉ឆាំង។ ពេលស៊ីប៉ឆាំងត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ ក៏ចាប់ផ្ដើមផ្ដុំពលដើម្បីលើកទ័ពវាយរាជវង្សសាង។ ក្នុងពេលនោះ នយោបាយផ្ទៃក្នុងរបស់រាជវង្សសាងមានភាពជ្រួលច្របល់ កើតការបែកចែកបក្សពួកទាំងខាងក្នុងខាងក្រៅ។ ចូវវ៉ើនវ៉ាំងឃើញស្ថានការណ៍អំណោយផលហើយ ខណៈពេលខ្លួនជិតស្លាប់បានបញ្ជាឲ្យបុត្រារបស់ខ្លួនឈ្មោះថៃជឺហ្វា ឬចូវអ៊ូវ៉ាំង រួបរួមពលលើកទ័ពវាយរំលំរាជវង្សសាង។

ពេលចូវអ៊ូវ៉ាំងគ្រងរាជបន្ដពីចូវវ៉ើនវ៉ាំង ក៏បានបរទ័ពហ្លួងដោយមានពលរទេះ ៣០០ ពលថ្មើរជើង ៤៥០ ០០០ ពលស្ម័គ្រស្លាប់ ៣ ០០០ សំដៅឆ្ពោះមកភាគខាងកើត។ នៅតាមផ្លូវ បណ្ដារដ្ឋតូចៗ ដូចជា យ៉ុង ស៊ូ ឈៀង ចុង វ៉ើយ លូ ផឺង ភូ ជាដើមបានខ្លបខ្លាចចុះចូលជាមួយកងទ័ព។ ចូវអ៊ូវ៉ាំងបានប្រកាសទោសកំហុសរបស់សាងចូវ ទើបសាងចូវបរពល ១៧០ ០០០ ចេញមកច្បាំងនឹងចូវអ៊ូវ៉ាំង។ ពលទាហានរបស់សាងចូវគ្មានកម្លាំងច្បាំង នាំគ្នាបោះចោលអាវុធរត់យកប្រាសអាយ៉ូស ជាហេតុធ្វើឲ្យទ័ពចូវទទួលជ័នជម្នះ។ ចំណែកសាងចូវបានរត់ភាសខ្លួន ក្រោយមកស្លាប់នៅលូថៃ ទើបរាជវង្សសាងរលំរលាយតាំងពីពេលនោះមក ប្រវត្ដិសាស្ដ្រចិនក៏ឈានចូលដល់សម័យរាជវង្សចូវ។

ចូវអ៊ូវ៉ាំង ពេលឈ្នះសាងចូវហើយ ក៏ចូលគ្រប់គ្រងដែនដីដែលធ្លាប់នៅក្រោមការគ្រប់គ្រងរបស់សាង ថែមទាំងបង្រ្កាបរដ្ឋតូចៗ ជុំវិញ។ បញ្ហាសំខាន់ដែលត្រូវប្រឈមនោះគឺតើចូវអ៊ូវ៉ាំងរក្សាដែនដីភាគខាងកើតនេះបានយ៉ាងដូចម្ដេច? ដូច្នេះហើយទើបព្រះអង្គជ្រើសរើសនយោបាយ “រដ្ឋការពារព្រំដែន” ដោយតែងតាំងញាតិសណ្ដាននិងមន្ដ្រីស្ម័គ្រស្មោះទៅគ្រប់គ្រងរដ្ឋជាយដែនផ្សេងៗ  ឲ្យអ្នកគ្រប់គ្រងរដ្ឋជាយដែនមានអំណាចខ្លាំងមួយសង្កាត់ ហើយពួកគេក៏ជាទីប្រឹក្សារបស់រាជសំណាក់ចូវដែរ។

ក្រៅពីនេះ ចូវអ៊ូវ៉ាំងនៅបានតែងតាំងអ៊ូកឺង បុត្ររបស់សាងចូវគ្រប់គ្រងនគរសាង ដើម្បីអាចគ្រប់គ្រងប្រជាជននគរសាងទាំងអស់ ដោយបញ្ជូនប្អូនប្រុសរបស់ខ្លួន ដូចជា កួនស៊ូ ឆៃស៊ូ និងហួស៊ូ ឲ្យទៅចាំងសង្កេតមើលអូកឺង។ ក្រៅពីនេះ នៅបានតែងតាំងចូវកុងតាន់ ទៅគ្រប់គ្រងនគរលូ ចំណែកចៀងសាងទៅគ្រប់គ្រងនគរឈី និងសៅកុងស៊ឺ ទៅគ្រប់គ្រងនគរអៀន។

ក្រោយពេលដែលចូវអ៊ូវ៉ាំងអស់ព្រះជន្ម ឆឺនវ៉ាំង បុត្រារបស់ទ្រង់បានសោយរាជ្យបន្ដ តែដោយសារនៅជាយុវវ័យ ទើបប្រគល់ឲ្យចូវកុងតាន់ឬចូវកុង ជាអ្នកសម្រេចរាជការជំនួស ជាហេតុធ្វើឲ្យកួនស៊ូនិងឆៃស៊ូមិនពេញចិត្ដនឹងចូវកុង ទើបបញ្ចេញព័ត៌មានទម្លាក់កំហុសចូវកុងដោយចោទថាបានរៀបគម្រោងការដំណ្ដើមរាជបល័្លង្ក។ ក្រោយមក អ៊ូកឺងក៏ចូលរួមជាមួយកួនស៊ូនិងឆៃស៊ូរួមរួមនគរតូចៗ នៅភាគខាងកើត មានដូចជាស្វី យៀន ប៉គូ ជាដើម ដើម្បីធ្វើជាមូលដ្ឋានប្រឆាំងចលនាក្បត់ ទើបចូវកុងប្រើកម្លាំងទាហារបង្ក្រាប ដោយប្រើរយៈពេល ៣ ឆ្នាំ ទើបចុងក្រោយអាចបង្ក្រាបអ៊ូកឺង កួនស៊ូនិងឆៃស៊ូបាន ប្រហារអ៊ូកឺងនិងកួនស៊ូ និរទេសឆៃស៊ូ។ តាមរយៈការបង្ក្រាបលើកនេះធ្វើឲ្យរាជវង្សចូវមានភាពរឹងមាំកាន់តែខ្លាំងឡើង។

បន្ទាប់ពីចូវអ៊ូវ៉ាំងរំលំរាជវង្សសាងហើយ ក៏ត្រឡប់ទៅរាជធានីហៅជិង (ប្ដូរមកពីហ្វឺងជិង) ហើយឃើញថា រយៈចម្ងាយរវាងក្រុងហៅជិងនិងមជ្ឍមណ្ឌលគ្រងគ្រងថ្មីនៅឆ្ងាយគ្នាហួសពេក ដូច្នេះហើយទើបគិតចង់ប្ដូររាជធានីមកសង់នៅម្ដុំទំនាបទន្លេអ៊ីនិងទន្លេសួ ដែលជាមជ្ឍមណ្ឌលកណ្ដាលរបស់កុលសម្ព័ន្ធសៀកាលពីដើម តែគំនិតនេះនៅពុំទាន់បានក្លាយជាការពិតផងទ្រងក៏ធ្លាក់ខ្លួនឈឺអស់ព្រះជន្មមុន។ តាមរយៈអក្សរចារឹកដែលជីកឃើញនៅក្រុងប៉ៅជីសសេរថា ចូវឆឺនវ៉ាំង ពេលបានបន្ដរាជបល្ល័ង្កហើយ ក៏បានបន្ដសេចក្ដីប្រាថ្នារបស់ចូវអ៊ូវ៉ាំង ដោយកំណត់ទីតាំងរាជធានីថ្មីនៅបរិវេណទំនាប់ទន្លេអ៊ីនិងទន្លេលួដែលនៅក្បែរក្រុងលួយ៉ាងបច្ចុប្បន្ន ដោយប្រើទីក្រុងថ្មីនេះជាមជ្ឍមណ្ឌលកណ្ដាលគ្រប់គ្រង់ថ្មី ដែលអាចកាត់បន្ថយរយៈចម្ងាយបានយ៉ាងច្រើនដែរ។

ដើម្បីការងារនេះ ឆឺនវ៉ាំង បានធ្លាប់តែងតាំងឲ្យសៅកុងស៊ឺឬសៅកុង ទៅ “មើលជ័យភូមិ” ត្រង់តំបន់ស្រុកលួយ៉ាង។ មិនយូរប៉ុន្មាន ស្រុកលួយ៉ាងថ្មីគឺ លួអ៊ីឬរាជធានីខាងកើត ក៏ត្រូវបញ្ចូលជាមួយក្រុងហៅជិង រាជធានីដើមដែលចូវអ៊ូវ៉ាំងបានកសាងទុក ក្លាយជាមជ្ឍមណ្ឌលនៃវប្បធម៌គ្រប់គ្រង និងកិច្ចការទាហានរបស់រាជវង្សចូវខាងលិច និងដើម្បីបំបាត់គំនិតទាមទារឯករាជរបស់ប្រជាជននគរសាង ទើបឆឺនវ៉ាំងកេណ្ឌជនជាតិយិនឬសាងចូលក្រុងឆឺនចូវដែលជារាជធានីថ្មី។

“ពេលចូវវ៉ាំងព្រះរាជទានដីធ្លីនិងរេហ៍ពលឲ្យដល់បណ្ដាស្ដេចត្រាញ់ទាំងឡាយ ត្រូវរៀបចំពិធីទទួលដីធ្លីនិងរេហ៍ពលនោះ បណ្ដាស្ដេចត្រាញ់ដែលបានទទួលការតែងតាំង ត្រូវមានកំណត់ពេលច្បាស់លាស់ ដើម្បីចូលគាល់ចូវវ៉ាំង ដោយមានភារកិច្ចក្នុងការការពាររាជសំណាក់ចូវ ពួកគេនៅត្រូវបញ្ជូនសួយសារអាករឲ្យដល់ចូវវ៉ាំងទៀតផង (រួមទាំងកេណ្ឌរេហ៍ពល) បើមិនបញ្ជូនសួយសារអាករនឹងត្រូវចាត់ទុកថាក្បត់រាជសំណាក់”។

ដោយសារចូវកុង បានគ្រប់គ្រងរាជការកាលដែលនៅឯហៅជិងឬរាជធានីខាងលិចជារហូតមក ដូច្នេះបុត្រាច្បងរបស់គាត់ឈ្មោះប៉ឈិន ត្រូវបានទទួលតំណែងគ្រងនគរលូបន្ដពីបិតា។​ បច្ចុប្បន្នមានការធ្វើកំណាយរកឃើញស្លាកស្នាមទីក្រុងបុរាណមួយនេះនៅស្រុកឈ្វីហ្វូនៃខេត្ដសានទុង។

ចំណែកឯចៀងសាង ដែលបានទទួលតែងតាំងទៅគ្រប់គ្រង់នគរឈី បច្ចុប្បន្នគឺស្រុកលិនជឺ ក្នុងខេត្ដសានទុងនិងសៅកុង ដែលគ្រប់គ្រងនគរអៀន បច្ចុប្បន្នគឺខេត្ដហ្វាងសាននៅប៉េកាំង ក៏បានមានការជីករកឃើញស្លាកស្នាមទីក្រុងបុរាណនិងផ្នូរស្ដេចនគរអៀនដែរ។

ក្រោយហេតុការណ៍បង្រ្កាបពួកក្បត់អ៊ូកឺងរាបទាបអស់ហើយ ចូវអ៊ូវ៉ាំងក៏បានព្រះរាជទានដីធ្លីដែលធ្លាប់នៅក្រោមការគ្រប់គ្រងរបស់អ៊ូកឺង ឲ្យទៅប្អូនប្រុសឈ្មោះខាំងស៊ូ ដោយតែងតាំងជាស្ដេចនគរវ៉ើយ ដែលបច្ចុប្បន្នត្រូវបានជីរកឃើញទីក្រុងបុរណរបស់នគរវ៉ើយក្នុងស្រុងស្វិនខេត្ដហឺណាន។ ក្រៅពីនេះ ព្រះអង្គនៅបានតែងតាំងវ៉ើយជឺ ដែលជាបងប្រុសផ្សេងមាតារបស់សាងចូវស្ដេចអង្គចុងក្រោយរបស់រាជវង្សសាង ដែលពុំបានចូលរួមក្នុងចលនាក្បត់អ៊ូកឺងឡើងជាស្ដេចសុង បច្ចុប្បន្នគឺស្រុកសាងឈិវក្នុងខេត្ដហឺណាន ស្ថិននៅភាគខាងលិចនៃនគរវ៉ើយ។

ក្រោយមក ពេលចូវឆឺងវ៉ាំង បង្ក្រាបនគរថាំង បានហើយ ក៏ប្រគល់ដែនដីដែលដណ្ដើមមកបានឲ្យទៅថាំងស៊ីវី ដែលជាបងប្អូនជីដូនមួយគ្រប់គ្រង ហើយបង្កើតជានគរជិន បច្ចុប្បន្នមានការធ្វើកំណាយរកឃើញស្លាកស្នាមផ្នែកបុរាណវិទ្យាដែលជាតំបន់តភ្ជាប់រវាងស្រុកអ៊ីនិងឈ្វីយេវក្នុងខេត្ដសានស៊ី។

បណ្ដារស្ដេចគ្រប់គ្រងនគរទំាងអស់នេះ រមែងមានរឿងទំនាស់គ្នាខ្លះ មានសម្ព័ន្ធមេត្រីល្អចំពោះគ្នាខ្លះ ជួនការមានការប្រជែងអំណាចគ្នា។ សភាពការគ្រប់គ្រងបែបនេះបង្កឲ្យក្នុងកំឡុងដំណាក់កាលដំបូងរបស់រាជវង្សចូវមានភាពស្ងប់សុខនិងស្ថេរភាពនយោបាយ។ ដូចពាក្យដែលគេបាននិយាយថាជា “យុគមាសរបស់ឆឺវ៉ាំង ៤០ ឆ្នាំពុំចាំបាច់ប្រើទោសទណ្ឌ” បង្ហាញឲ្យឃើញពីសភាពសង្គមក្នុងរជ្ជកាលស្ដេចចូវឆឺនវ៉ាំងក្រោយហេតុការណ៍បង្ក្រាបចលនាក្បត់អ៊ូកឺងថា រាជវង្សចូវបានមានសន្ដិភាពមួយរយៈកាល។

ក្នុងកំឡុងពេលខាងលើនេះ រេហ៍ពលចូវបែរជាត្រូវឆ្លងកាត់សឹកសង្គ្រាម ដើម្បីពង្រីកដែនដីចេញទៅភាគខាងត្បូង ដូចជា ប៉ា ភូ តឺង ឈូ ភាគខាងជើងរហូតដល់ដែនដីស៊ូសៀន អៀន ប៉ ទិសខាងកើតរហូតដល់មាត់សមុទ្រ ទិសខាងលិចរហូតដល់កាន ឈិង រួមជាអាណាចក្រធំទូលាយជាងសម័យរាជវង្សសាងទៅទៀត។

រាជវង្សចូវបានរៀបចំប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងដែលសុទ្ធសឹងទទួលផលល្អបរិបូរណ៍ មានការកំណត់ច្បាប់ដាក់ទោសជាប្រព័ន្ធល្អជាងសម័យរាជវង្សសាង មានការត្រៀមកម្លាំងទាហានចំនួនច្រើនជាងសម័យរាជវង្សសាង ដល់ថ្នាក់មានពាក្យនិយាយតៗ គ្នាថា “ក្រោមមេឃនេះ ផែនដីនិងរេហ៍ពលសុទ្ធតែជារបស់ចូវវ៉ាំង ” ដូច្នេះ ពេលចូវវ៉ាំងព្រះរាជទានដីធ្លីនិងរេហ៍ពលឲ្យដល់បណ្ដារស្ដេចនៃនគរចំណុះ គឺត្រូវរៀបចំពិធីទទួលដីធ្លីនិងរេហ៍ពលទាំងនោះ។ បណ្ដាស្ដេចដែលបានទទួលការតែងតាំង ត្រូវមានកាលកំណត់ច្បាស់លាស់ដើម្បីចូលគាល់ចូវវ៉ាំង ដោយមានភារកិច្ចក្នុងការការពាររាជសំណាក់ចូវ ពួកគេនៅត្រូវបញ្ជូនសួយសារអាករឲ្យដល់ចូវវ៉ាំងទៀតផង (រួមទាំងកេណ្ឌរេហ៍ពល) បើមិនបញ្ជូនសួយសារអាករនឹងត្រូវចាត់ទុកថាក្បត់រាជសំណាក់ ត្រូវទទួលទោស។ ពេលវេលាយូរទៅ បណ្ដាស្ដេចនគរចំណុះតែងតែមានការទាស់ទែងឬប្ដូរដែនដីគ្នា ទើបសន្សឹមៗ ប្ដូរដីធ្លីជារបស់ខ្លួន ក្នុងពេលជាមួយគ្នាក៏បានការរុករានដីថ្មីកាន់តែច្រើនឡើង ពេលមានដីស្រែដែលជារបស់ខ្លួនកាន់តែច្រើនឡើង ក៏បណ្ដាលឲ្យកើតជាលក្ខណៈនៃការបំផ្លាញប្រព័ន្ធការធ្វើស្រែរួមកើតឡើង។

ក្នុងសម័យរាជវង្សចូវខាងលិចនេះសភាពសេដ្ឋកិច្ចនិងសង្គមមានភាពរីកចម្រើនជាងរាជវង្សសាង មានការប្រើទាសករចំនួនជាច្រើនក្នុងកំណើរការផលិត បង្កឲ្យកើតភាវៈសល់កម្លាំងពលកម្មក្នុងសង្គម ដែលធ្វើឲ្យអាជីពការងារផ្សេងៗ បានទទួលការអភិវឌ្ឍន៍កាន់តែច្រើនឡើង ។ ការផលិតឧបករណ៍ប្រើប្រាស់ធ្វើពីសំរិទ្ធក៏មានភាពរីកចម្រើនយ៉ាងខ្លាំងដែរ។ ក្រៅពីរោងជាងផលិតឧបករណ៍ធ្វើពីសំរិទ្ធដែលគ្រប់គ្រងដោយរាជសំណាក់ហើយ ពួកស្ដេចត្រាញ់គ្រប់គ្រងតំបន់ផ្សេងៗ ក៏មានរោងជាងផលិតឧបករណ៍ធ្វើអំពីសំរិទ្ធជារបស់ខ្លួន។ ឧបករណ៍ធ្វើពីសំរិទ្ធកាន់តែមានបរិមាណកើនឡើង កាន់តែមានការយកទៅប្រើប្រាស់យ៉ាងទូលំទូលាយច្រើនឡើង រហូតស្ទើរតែគ្របដណ្ដប់លើគ្រប់ផ្នែកនៃបម្រើបម្រាស់ក្នុងជីវិតប្រចាំថ្ងៃ ថែមទាំងជួយជម្រុញឲ្យមានការរីកចម្រើនផ្នែកសាខាអាជីពផ្សេងៗ ទៀតផង។

ការប្រើអក្សរក៏កាន់តែមានការរីកចម្រើនខ្លាំងឡើង ក្រៅពីការចារអក្សរលើឆ្អឹងសត្វហើយ ក្នុងបណ្ដាផ្ទាំងអក្សរចារឹកដែលធ្វើពីទង់ដែងរាប់ម៉ឺនផ្ទាំងដែលត្រូវបានជីករកឃើញមានចារឹកតួអក្សរ ដែលចាររឿងរ៉ាវជាច្រើនដែលកើតឡើងក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ផ្ទាំងដែលឃើញមានអក្សរចារឹកច្រើនបំផុតមានដល់ ៤៩៩ តួអក្សរ ធៀបស្មើនឹងឯកសារមួយផ្នែកក្នុងពេលនោះតែម្ដង។

ក្រៅពីនេះនៅមានភាពរីកចម្រើនក្នុងផ្នែកជំនាញនិងបច្ចេទេសផ្សេងៗ ទៀត ដូចជា កសិកម្ម ការចិញ្ចឹមសត្វ តម្បាញ ជំនាញជាងមាស ជំនាញជាងសាងសង់ តារាសាស្ដ្រ ភូមិសាស្ដ្រ ជាដើម។ ផលសម្រេចទាំងអស់នេះបានធ្វើឲ្យកើតបំលាស់ប្ដូរក្នុងដំណើរជីវិតនិងការផលិតរបស់មនុស្សក្នុងសម័យនោះ។ បុរាណវិទូបានជីករកឃើញឧបករណ៍ធ្វើពីដែកថែបដែលធ្វើពីកម្លាំងមនុស្សក្នុងផ្នូរសម័យចុងរាជវង្សចូវខាងលិច ដែលបង្ហាញឲ្យឃើញថា យ៉ាងហោចណាស់ក្នុងសម័យនោះ មនុស្សចាប់ផ្ដើមស្គាល់បច្ចេកទេសដំដែកហើយ។ ការរកឃើញនេះ បង្ហាញថាក្នុងខណៈដែលមនុស្សសម្របខ្លួននៅកណ្ដាលការតស៊ូនៃពិភពខាងក្រៅ ក៏បានសិក្សានិងហ្វឹកហាត់បំណិនជីវិតថ្មីៗ ដែលផ្ដល់ផលល្អជាងពីមុន។

ពេលមកដល់រជ្ជកាលចូវលីវ៉ាំង ផ្ទៃក្នុងកើតទំនាស់គ្នាយ៉ាងធ្ងន់ធ្ងរឡើងជាលំដាប់ លីវ៉ាំងដែលកៀបសង្កត់ភាស៊ីយ៉ាងតឹងតែង កំហែងប្រជារាស្ដ្រ ថែមទាំងឃាត់ឃាំងប្រជាជនមិនឲ្យរិះគន់ការគ្រប់គ្រង។ រហូតដល់ឆ្នាំ ៨៤១ មុនគ.ស កើតការប្រឆាំងផ្ទៃក្នុងឡើង លីវ៉ាំងភាសខ្លួនទៅស្រុកជឺ (បច្ចុប្បន្ននៅក្នុងស្រុកហួនៃខេត្ដសានស៊ី) ទើបប្រជាជននាំគ្នាលើកចូវទិងកុង និងចៅមូកុង ដែលជាមន្ដ្រីជាន់ខ្ពស់រួមគ្នាគ្រប់គ្រងរាជការ ដែលនេះចាត់ទុកជាហេតុការណ៍ដំបូងក្នុងប្រវត្ដិសាស្ដ្រចិនដែលមានកំណត់ត្រាដោយកំណត់កាលបរិច្ឆេទច្បាស់លាស់។

ក្រោយមកពេលចូវស្វៀនវ៉ាំង បានបន្ដរាជបល្ល័ង្ក ដោយសារបានទទួលមេរៀនពីខាងដើម ទើបកែប្រែនយោបាយការគ្រប់គ្រងជាថ្មី និងដើម្បីកម្ចាត់គ្រោះភ័យដែលរុករានពីសំណាក់ពួកកុលសម្ព័ន្ធរុងទី ដែលនៅភាគខាងជើង ទើបត្រូវធ្វើសង្គ្រាមការពារអាណាខេត្ដម្ដងទៀត ចុងក្រោយបានទទួលជ័យជម្នះ។ ក្រៅពីនេះបានទទួលជ័យជម្នះក្នុងសង្គ្រាមជាមួយអាណាចក្រជិងឈូ និងហួយអ៊ី ដូច្នេះហើយទើបបានទទួលការដាក់នាមជាយុគ “ស្ដារប្រទេស” ទោះជាប្រទេសនៅស្ថិតក្នុងភាពចម្រូងចម្រាសផ្ទៃក្នុងនៅឡើយក៏ដោយ។

ការវិវឌ្ឍន៍ដែលកើតឡើងក្នុងប្រវត្ដិសាស្រ្ដរមែងមិនស្មើគ្នាទេ មានជាអាទិ ក្នុងសម័យរាជវង្សសាងនិងរាជវង្សចូវដែនដីនៃខេត្ដចុងយួន បានចូលមកដល់ភាពរុងរឿងនៃយុគសំរិទ្ធ ក្នុងខណៈដែលដែនដីជុំវិញរាជវង្សចូវ នៅមានភាពមិនទាន់សម័យជាខ្លាំង។ ដូច្នេះ ក្រោមឥទ្ធិពលនៃផលប្រយោជន៍និងមាសប្រាក់ សង្គ្រាមរវាងរាជវង្សចូវនិងអាណាចក្រផ្សេងៗ តែងតែកើតឡើងជាញឹកញាប់។ កាលគ្រាមួយចូវចៅវ៉ាំងលើកទ័ពវាយកុលសម្ព័ន្ធម៉ាន ដែលនៅម្ដុំទំនាបទន្លេឆាងចៀង (ទន្លេយ៉ង់សេ) និងទន្លេហាន់ស៊ុយ តែត្រូវទទួលការវាយលុកមកវិញយ៉ាងធ្ងន់ធ្ងរពីសំណាក់កុលសម្ព័ន្ធម៉ាន។ កងទ័ពចូវបាត់បង់កម្លាំងទ័ពស្ទើរតែទាំងអស់ ចៅវ៉ាំងក៏ស្លាប់នៅទន្លេហាន់ស៊ុយ សង្រ្គាមលើកនេះចាត់ទុកជាការខូចខាតដ៏ធំមួយនៅដើមសម័យរាជវង្សចូវខាងលិច។

ចាប់តាំងពីពេលនោះមករាជវង្សចូវខាងលិចក៏បាត់បង់សមត្ថភាពក្នុងការគ្រប់គ្រងតំបន់ផ្សេងៗ នាភាគខាងត្បូងទាំងអស់ ថ្វីបើក្រោយមកចូវមូវ៉ាំង និងចូវស្វៀនវ៉ាំង ធ្លាប់លើកទ័ពចុះទៅភាគខាងត្បូង តែនៅតែពុំអាចរុញស្ថានការណ៍ឲ្យប្រែប្រួលបានច្រើនទេ។ កុលសម្ព័ន្ធតុងអ៊ី ដែលនៅភាគខាងកើតក៏ចាប់ផ្ដើមរុករានចូលមកតាមតំបន់ជាយដែនចូវ ធ្វើឲ្យចូវត្រូវមានសត្រូវច្បាំងជាបន្ដបន្ទាប់។

កាលគ្រាមួយ អាណាចក្រអឺ ពុំព្រមបញ្ជូនសួយសាអាករឲ្យចូវ ថែមទាំងលើកទ័ពមករុករានដល់ជាយក្រុងលួអ៊ី រាជធានីខាងកើត បង្កភាពភ័យខ្លាចដល់បណ្ដាមន្ដ្រីក្នុងរាជសំណាក់។ ចូវស្វៀនវ៉ាំងបញ្ជូនទ័ពការពាររាជធានី ចូលប្រយុទ្ធ តែក៏ពុំអាចទប់ទល់បាន ក្រោយមកបានទទួលជំនួយទាហានពីបណ្ដាអាណាចក្រជុំវិញ ទើបនៅទីបំផុតអាចយកឈ្នះបាន។

នៅមានពួកឆ្វៀនរុង ដែលនៅភាគខាងលិចឆៀងខាងជើងក៏ជាសត្រូវសំខាន់បំផុតក្នុងយុគសម័យរាជវង្សចូវខាងលិច។ ក្នុងរជ្ជកាលចូវមូវ៉ាំង ពួកឆ្វៀនរុងចាប់ផ្ដើមរឹងមាំ រារាំងផ្ដាច់ផ្លូវទំនាក់ទំនងរវាងរាជវង្សចូវនិងអាណាចក្រផ្សេងៗ នៅតំបន់ភាគខាងលិចឆៀងខាងជើង។ ដូច្នេះ ចូវមូវ៉ាំងចាំបាច់ត្រូវលើកទ័ពទៅបង្ក្រាបឆ្វៀនរុងរហូតទាល់តែបានជ័យជម្នះ ទើបកេណ្ឌជនជាតិឆ្វៀនរុងមួយចំនួនចូលមកដែនដីថៃយួន បើកផ្លូវទាក់ទងរវាងចូវនិងអាណាចក្រផ្សេងៗ នាទិសខាងលិចឆៀងខាងជើងជាថ្មី។

ក្រោយមកពួកឆ្វៀនរុងមករុករានតាមជាយដែនចូវជាច្រើនដងទៀត រហូតដល់រជ្ជកាលស្ដេចចូវយ៉ូវវ៉ាំង ដែលជាបុត្ររបស់ចូវស្វៀនវ៉ាំង ឈ្លក់វង្វេងតែនឹងស្រីស្នំឈ្មោះប៉ៅស៊ឺ រហូតដល់ថ្នាក់គិតចង់ប្រហាររជ្ជទាយាទអ៊ីជិវ ដើម្បីតែងតាំងបុត្រារបស់ស្រីស្នំប៉ៅស៊ឺឈ្មោះប៉ហ៊្វូ ជាអ្នកបន្ដរាជបល្ល័ង្ក ដោយសារមាតារបស់អ៊ីជិវជាបុត្រីរបស់ស្ដេចនគរសឺន ជាហេតុធ្វើឲ្យស្ដេចនគរសឺនរួមដៃជាមួយពួកឆ្វៀនរុងចូលវាយលុកអាណាចក្រចូវខាងលិច ប្រហារចូវយ៉ូវ៉ាំងនៅជើងភ្នំលីសាន ថែមទាំងឆក់ឱកាសប្លន់យកទ្រព្យនិងរបស់របរមានតម្លៃក្នុងក្រុងយកទៅទាំងអស់ រាជវង្សចូវខាងលិចដល់ដំណាក់កាលរលំរលាយ។