ល្បើកអង្គរ

ពីវិគីភីឌា
ល្បើកអង្គរ​​បោះពុម្ភឡើងវិញ​ចំលងតាមច្បាប់ដើម​របស់លោក​អៃម៉ូនីញ៉េ

ល្បើកអង្គរ ឬ ល្បើកអង្គរវត្ត ជាកំណាព្យ ស្នាដៃរបស់បណ្ឌិតប៉ាង តាត (ហៅ អ្នកប៉ាង) ដែលត្រូវបាននិពន្ធឡើងនៅគ.ស ១៦២០[១]។ ល្បើកនេះដើមឡើយ​ត្រូវបានចារឹកលើ​សិលាចារឹក​ប្រាសាទអង្គរវត្ត និង​ត្រូវបានសរសេរសំរាយ​ជាអក្សរទំនើប​លើកដំបូង​នៅគ.ស១៨៧៨ ដោយភាសាវិទូជាតិបារាំង​ឈ្មោះ អែធ្យែន អៃម៉ូនីញ៉េ (Étienne Aymonier)។ ក្រោយមកនៅឆ្នាំ២០០៩ សុខា ធួម, ហម ឆៃលី និង ហៃ វណ្ណេត បាន​រៀបចំចងក្រង​ឡើងវិញជាអក្សរទំនើប​ដែលស្រួលអានជាង ដោយរួមមានសទ្ទានុក្រម​សំរាប់បកស្រាយ​អត្ថន័យ​ពាក្យបុរាណ​ដែលប្រើនៅក្នុងកាព្យនេះផង។

កំណត់សំគាល់[កែប្រែ]

  1. សុខា ធួម, ល្បើកអង្គរ, បោះពុម្ភឆ្នាំ២០០៩, ទំព័រ១៩-២០

ឯកសារយោង[កែប្រែ]