វត្តភ្នំចំពុះ

ពីវិគីភីឌា

thumb វត្តតុណ្ឌបព្វតារាម ហៅវត្តភ្នំចំពុះ ស្ថិតនៅក្នុង ភូមិ ទ្រនាមពេជ្រ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ វត្តភ្នំចំពុះ បានកសាងឡើងនៅឆ្នាំ ១៨៨៣ ដែលមានអាយុកាលជាង១៣៥ឆ្នាំហើយ ដោយឆ្លងកាត់ព្រះចៅអធិការ ៥ អង្គ។ នៅឆ្នាំ១៩៨២ វត្តនេះចាប់ផ្ដើមជួសជុល និងកសាងជាបន្តបន្ទាប់ រួមមាន ព្រះវិហារថ្មី កុដិ ឧបដ្ខានសាលា ដងទង់ ស្រះទឹក អណ្ដូង ទឹក និងហេដ្ឋរចនាសម្ព័ន្ធផ្សេងៗទៀត។ ខ្លោងទ្វារវត្តភ្នំចំពុះ ដែលស្ថិតនៅជាប់ផ្លូវជាតិលេខ៥ បាន និងកំពុងរង់ចាំស្វាគមន៍លោក អ្នកជាភ្ញៀវទេសចរគ្រប់ៗគ្នា ជារៀងរាល់ថ្ងៃ។ ទេសភាព និងខ្យល់អាកាសបរិសុទ្ធនៅលើកូនភ្នំនេះ គឺពិតជាស្រស់ស្អាត និងមានលក្ខណៈធម្មជាតិទៀតផង។ ពេលលោកអ្នកដើរឡើងទៅដល់ព្រះវិហារថ្មី ក្នុងបរិវេណវត្តភ្នំចំពុះ គឺលោកអ្នក អាចសម្លឹងមើលឃើញជួរភ្នំកង្រីយ៉ាងច្បាស់ក្រឡែតថែមទៀតផង។