សង្គ្រាមកម្ពុជា-វៀតណាម

This is a good article. Click here for more information.
ពីវិគីភីឌា

សង្គ្រាមកម្ពុជា-វៀតណាម
ផ្នែកនៃសង្គ្រាមឥណ្ឌូចិនលើកទី៣ និងសង្គ្រាមត្រជាក់

ទាហានវៀតណាម​កំពុងវាយចូលក្រុងភ្នំពេញ​នៅឆ្នាំ១៩៧៩
កាលបរិច្ឆេទ ២៣ ធ្នូ ១៩៧៨ – ២៦ កញ្ញា ១៩៨៩
(១០ឆ្នាំ ៩ខែ និង ៣ថ្ងៃ)
ទីតាំង កម្ពុជា វៀតណាមភាគខាងត្បូង ថៃខាងកើត
លទ្ធផល ជ័យជម្នះដោយវៀតណាម/សាធារណរដ្ឋប្រជាមានិតកម្ពុជា
ភាគីសង្គ្រាម
 វៀតណាម
កម្ពុជា រ.ស.ស.ជ.ក.
កម្ពុជា កម្ពុជាប្រជាធិបតេយ្យ (១៩៧៨–១៩៨២)
ក្រោយការឈ្លានពាន៖
រហូតដល់ឆ្នាំ១៩៨៩៖
 វៀតណាម
កម្ពុជា សាធារណរដ្ឋប្រជាមានិតកម្ពុជា
ពីឆ្នាំ១៩៨៩៖
កម្ពុជា រដ្ឋកម្ពុជា
ក្រោយការឈ្លានពាន៖
កម្ពុជា រ.ច.ក.ប. (១៩៨២–១៩៩០)

 ចិន (ជម្លោះព្រំដែន)
 ថៃ (ជម្លោះព្រំដែន)

មេបញ្ជាការ និង មេដឹកនាំ
កម្លាំង
  • ទាហានវៀតណាមប្រមាណ ១៥០,០០០–២០០,០០០ នាក់[ស ១]
  • ទាហានឡាវប្រមាណ ១,០០០ នាក់ (១៩៨៨)[១]
  • ១៩៧៩៖ ៧៣,០០០[២]
  • ១៩៨៩៖ ៣០,០០០[ស ២]
សហេតុភាព និង ការខាងបង់
  • ១៩៧៥–១៩៧៩ ១០,០០០ នាក់ស្លាប់[៣]
  • ១៩៧៩–១៩៨៩ វៀតណាម៖ ១៥,០០០[៤]–២៥,៣០០ នាក់ស្លាប់[៥]
  • ៣០,០០០ នាក់របួស[៤]
  • សាធារណរដ្ឋប្រជាមានិតកម្ពុជា៖ គ្មានទិន្នន័យ
  • សរុប៖ ទាហានប្រមាណ ២៥,០០០–៥២,០០០ នាក់បានបាត់បង់ជីវិត[៦]
  • ១៩៧៨–១៩៧៩៖ ប្រ. ១៥,០០០ នាក់បានបាត់បង់ជីវិត[៣]
  • ១៩៧៩–១៩៨៩៖ គ្មានទិន្នន័យ
  • ជនស៊ីវិលកម្ពុជាប្រមាណ +២០០,០០០ នាក់បានស្លាប់[៧]
    (មិនរាប់បញ្ចូលចំនួនអ្នកស្លាប់ពីគ្រោះទុរ្ភិក្ស)
  • ជនស៊ីវិលវៀតណាមប្រមាណ +៣០,០០០ នាក់បានបាត់បង់ជីវិត (១៩៧៥–១៩៧៨)[៦]

សង្គ្រាមកម្ពុជា–វៀតណាម គឺជាជម្លោះប្រដាប់អាវុធរវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងកម្ពុជាប្រជាធិបតេយ្យដែលដឹកនាំដោយប៉ុល ពត។ សង្គ្រាមនេះបានចាប់ផ្ដើមជាមួយការប៉ះទង្គិចផ្សេងៗគ្នាតាមបណ្ដោយព្រំដែនគោក និងសមុទ្រវៀតណាមនិងកម្ពុជារវាងឆ្នាំ១៩៧៥ និង១៩៧៧ ជួនកាលមានការពាក់ព័ន្ធនឹងភាគកងទ័ពយោធានានាដែលមានទំហំស្មើនឹងកងពលធំ។ ថ្ងៃ ២៥ធ្នូ ១៩៧៨ វៀតណាមបានផ្ដើមការលុកលុយកម្ពុជាពេញទី និងជាបន្តបន្ទាប់ក៏បានកាន់កាប់ប្រទេសនេះ បន្ទាប់ពីខ្មែរក្រហមត្រូវបានដកចេញពីអំណាច។

កំឡុងសង្គ្រាមវៀតណាម ពួកកុម្មុយនិស្តវៀតណាម និងខ្មែរក្រហមបានបង្កើតសម្ព័ន្ធភាពមួយដើម្បីប្រឆាំងនឹងរបប ដែលមានស.រ.នៅពីក្រោយខ្នងក្នុងប្រទេសពួកគេរៀងៗខ្លួន។ ទោះបីជាមានការបង្ហាញជាចំហរបស់ខ្លួននូវការសហការជាមួយពួកវៀតណាមក៏ពិតមែន ក៏ពួកមេដឹកនាំខ្មែរក្រហមបានភ័យខ្លាចថាពួកកុម្មុយនិស្តវៀតណាមកំពុងតែមានគម្រោងដើម្បីបង្កើតសហព័ន្ធឥណ្ឌូចិនដែលមានវៀតណាម​ជាកម្លាំងត្រួតត្រាក្នុងតំបន់នេះ។ ដើម្បីដណ្ដើមអោយបានការប៉ុនប៉ងជាមុនដោយពួកវៀតណាមត្រួតត្រាខ្លួន ពួកមេដឹកនាំខ្មែរក្រហមក៏បានចាប់ផ្ដើមធ្វើបន្សុទ្ធកម្មបុគ្គលិកដែលបង្វឹកដោយវៀតណាម ក្នុងជួររបស់ខ្លួន ពេលដែលរបបលន់-ណុលបានចុះចាញ់នៅឆ្នាំ១៩៧៥។ បន្ទាប់មក នៅខែ ឧសភា ១៩៧៥ កម្ពុជាប្រជាធិបតេយ្យដែលបានបង្កើតថ្មីមួយនេះ បានត្រួតត្រាដោយពួកខ្មែរក្រហម បានចាប់ផ្ដើមបង្កសង្គ្រាមប្រឆាំងនឹងវៀតណាម ដែលត្រូវបានកត់សម្គាល់តាមរយៈការវាយប្រហារលើកោះវៀតណាមភូគុក (កោះត្រល់)។ ទោះបីជាការប្រយុទ្ធគ្នាដែលបានកើតឡើងរវាងប្រទេសទាំងពីរនេះក៏ដោយ ក៏ពួកមេដឹកនាំវៀតណាមនិងកម្ពុជាបានរួបរួមគ្នាឡើងវិញដែលបង្កើតជាការដោះដូរការទូតជាសាធារណៈច្រើនលើកច្រើនសា ពេញមួយឆ្នាំ១៩៧៦ ដើម្បីធ្វើឱ្យលេចឡើងទំនាក់ទំនងរឹងមាំដោយសង្ឃឹមទុករវាងប្រទេសទាំងពីរ។ នៅពីក្រោយឆាក យ៉ាងណាក៏ដោយ ក៏ពួកមេដឹកនាំកម្ពុជាបានបន្តភ័យនូវអ្វីដែលខ្លួនបានសង្កេតថាជាការវាតទីនិយម រឺ វិត្ថានិយមរបស់វៀតណាម។ ដូចគ្នាដែរ នៅថ្ងៃ ៣០មេសា ១៩៧៧ ពួកគេបានផ្ដើមការវាយប្រហារយោធាដ៏ធំមួយផ្សេងទៀតលើវៀតណាម។ ដោយតក់ស្លុតតាមរយៈការវាយសម្រុកចូលរបស់កម្ពុជា វៀតណាមក៏បានផ្ដើមការវាយប្រហារសងសឹកមួយវិញនៅចុងឆ្នាំ១៩៧៧ ក្នុងបំណងមួយដើម្បីបង្ខំអោយរដ្ឋាភិបាលកម្ពុជាចរចារ។ នៅខែ មករា ១៩៧៨ កងទ័ពវៀតណាមបានដកថយព្រោះគោលដៅនយោបាយរបស់ខ្លួនមិនបានសម្រេច។

ការវាយប្រហារគ្នាទ្រង់ទ្រាយតូចបានបន្តរវាងប្រទេសទាំងពីរពេញមួយឆ្នាំ១៩៧៨ ដូចគ្នាចិនបានព្យាយាមសម្រុះសម្រួលឱ្យមានការជជែកពិភាក្សាសន្តិភាពរវាងប្រទេសទាំងសងខាង។ យ៉ាងណាៗ ប្រទេសណាក៏ដោយក៏មិនអាចឈានដល់ការសន្យាដែលអាចទទួលយកបាននៅតុចរចារឡើយ។ នៅចុងឆ្នាំ១៩៧៨ ពួកមេដឹកនាំវៀតណាមបានសម្រេចចិត្តបណ្ដេញចេញរបបកម្ពុជាប្រជាធិបតេយ្យដែលត្រួតត្រាដោយខ្មែរក្រហម ដោយសង្កេតថារបបនេះជារបបនិយមចិន និងមានអរិភាពខ្លាំងចំពោះវៀតណាម។ ថ្ងៃ ២៥ធ្នូ ១៩៧៨ កងទ័ពវៀតណាម១៥០០០០នាក់បានលុកលុយកម្ពុជាប្រជាធិបតេយ្យ និងបានរាតត្បាតកងទ័ពបដិវត្តន៍កម្ពុជាក្នុងរយៈពេលត្រឹមតែពីរអាទិត្យតែប៉ុណ្ណោះ។ ថ្ងៃ ៨មករា ១៩៧៩ សាធារណរដ្ឋប្រជាមានិតកម្ពុជានិយមវៀតណាម (ស.ប.ក.)ត្រូវបានបង្កើតឡើងនៅភ្នំពេញ ដែលកត់សម្គាល់នូវការផ្ដើមការកាន់កាប់របស់វៀតណាមរយៈពេលដប់ឆ្នាំ។ អំឡុងសម័យកាលនោះ កម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហមត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិជារដ្ឋាភិបាលស្របច្បាប់នៃកម្ពុជា ដូចគ្នាដែរ ក្រុមតស៊ូប្រដាប់អាវុធជាច្រើនត្រូវបានបង្កើតឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងការកាន់កាប់របស់វៀតណាម។ នៅពីក្រោយឆាកទាំងនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន-សែននៃរបបស.ប.ក.បានខិតជិតក្រុមនៃរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ (រ.ច.ក.ប.)ដើម្បីចាប់ផ្ដើមការជជែកពិភាក្សាសន្តិភាព។ នៅក្រោមសម្ពាធការទូតនិងសេដ្ឋកិច្ចយ៉ាងធ្ងន់ពីសហគមន៍អន្តរជាតិ រដ្ឋាភិបាលវៀតណាមបានអនុវត្តជាបន្តបន្ទាប់នូវកំណែទម្រង់សេដ្ឋកិច្ច និងគោលនយោបាយការបរទេស ដែលនាំទៅដល់ការដកទ័ពរបស់ខ្លួនពីកម្ពុជាក្នុងខែ កញ្ញា ១៩៨៩ ។

នៅក្នុងជំនួបក្រៅផ្លូវការចាកាតាលើកទីបីនៅឆ្នាំ១៩៩០ ក្រោមផែនការសន្តិភាពកម្ពុជាដែលឧបត្ថម្ភដោយអូស្ត្រាលី ពួកអ្នកតំណាងនៃរ.ច.ក.ប. និងស.ប.ក.បានយល់ព្រមការរៀបចំអោយមានការបែងចែកអំណាចគ្នាដោយការបង្កើតរដ្ឋាភិបាលរួបរួមគ្នាដែលគេស្គាល់ថាជាឧត្តមក្រុមប្រឹក្សាជាតិ (ឧ.ក.ជ.)។ តួនាទីឧ.ក.ជ.គឺដើម្បីតំណាងអធិបតេយ្យភាពកម្ពុជាលើឆាកអន្តរជាតិ ដែលកាលណោះអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់ រឺ អ.អ.ស.ប.ក.) ត្រូវទទួលបន្ទុកជាមួយការត្រួតពិនិត្យគោលនយោបាយក្នុងស្រុករបស់ប្រទេសនេះរហូតដល់រដ្ឋាភិបាលកម្ពុជាត្រូវបានបោះឆ្នោតដោយប្រជាជនតាមរយៈ​ដំណើរការសន្តិភាព ប្រជាធិបតេយ្យ។ ផ្លូវលំកម្ពុជាដើម្បីសន្តិភាពបានបង្ហាញថាមានការលំបាក ពេលដូចគ្នា ពួកមេដឹកនាំខ្មែរក្រហមបានសម្រេចចិត្តមិនចូលរួមនៅក្នុងការបោះឆ្នោតជាសកលទេ ប៉ុន្តែជំនួសមកវិញ ពួកគេបានជ្រើសយកការរំខានដំណើរការការបោះឆ្នោតដោយផ្ដើមការវាយប្រហារយោធាលើពួកអ្នកថែរក្សាសន្តិភាព និងសម្លាប់ជនអន្តោប្រវេសន៍ជនជាតិយួន។ នៅខែ ឧសភា ១៩៩៣ ចលនាហ៊្វុនស៊ិនប៉ិចរបស់ព្រះសីហនុបានផ្ដួលគណបក្សប្រជាជនកម្ពុជា (គ.ប.ក.) អតីតបក្សបដិវត្តន៍ប្រជាជនកម្ពុជា (ប.ប.ប.ក.) ដោយឈ្នះការបោះឆ្នោតជាសកល។ ក៏ប៉ុន្តែ ពួកមេដឹកនាំគ.ប.ក.បានបដិសេធទទួលយកការបរាជ័យ ហើយពួកគេបានប្រកាសខេត្តភាគខាងកើតកម្ពុជា ដែលជាទីដែលភាគច្រើននៃសម្លេងរបស់គ.ប.ក.ដែលស្រូបទាញបានពីទីនោះ នឹងធ្វើអបគមន៍ចេញពីកម្ពុជា។ ដើម្បីចៀសវាងលទ្ធផលដូច្នេះ ព្រះអង្គម្ចាស់នរោត្តម-រណឫទ្ធិ មេដឹកនាំហ៊្វុនស៊ិនប៉ិចបានយល់ព្រមអោយបង្កើតរដ្ឋាភិបាលចម្រុះជាមួយគ.ប.ក.។ រយៈពេលដ៏ខ្លីតមកទៀត រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញត្រូវបានស្ដារឡើងវិញ ហើយពួកខ្មែរក្រហមត្រូវស្ថិតនៅក្រៅច្បាប់ដោយរដ្ឋាភិបាលកម្ពុជាបង្កើតថ្មី។

ផ្ទៃរឿង[កែប្រែ]

ប្រវត្តិសាស្ត្រខ្មែរ-យួន[កែប្រែ]

អង្គរ គឺជាទីអាសនៈនៃអធិរាជាណាចក្រខ្មែរត្រូវបានដាក់នៅក្រោមឥទ្ធិពលយួនដូចគ្នានៅដើមសតវត្សទី១៥។ ឥទ្ធិពលយួនបានរីកសាយភាយយឺតៗ និងដោយប្រយោល ហើយវាមិនរហូតដល់ដើមសតវត្សទី១៩ទេ ដែលយួនបានប្រើប្រាស់ការគ្រប់គ្រងដោយផ្ទាល់។[៨] នៅឆ្នាំ១៨១៣ អ្នកអង្គចន្ទបានទទួលបានរាជបល្ល័ង្កជាមួយការជួយជ្រោមជ្រែងពីយួន ហើយក្រោមការគ្រប់គ្រងរបស់ទ្រង់កម្ពុជាប្រែក្លាយជាប្រទេសក្រោមអាណាព្យាបាល។ បន្តបន្ទាប់ពីការសោយទីវង្គតរបស់ទ្រង់នៅឆ្នាំ១៨៣៤ យួនបានធ្វើអាណានិគមកិច្ចកម្ពុជា ដែលបានដាក់ការគ្រប់គ្រងក្រោមរដ្ឋបាលយួន និងបានកំណត់ក្នុងលក្ខខណ្ឌ'ខេត្ត' យួន។[៩] ពេញមួយទសវត្សឆ្នាំ១៨៣០ យួនព្យាយាមលុបបំបាត់វប្បធម៌ខ្មែរ ដែលបានមកពីមូលដ្ឋានគ្រឹះនៃសង្គម សម្លៀកបំពាក់របស់កម្ពុជា និងសាសនាមកពីឥណ្ឌាផ្ទុយស្រឡះពីចិន។[១០] និន្នាការនៃភាពត្រួតត្រារបស់យួនបានបន្តដល់កំឡុងសម័យអាណានិគមកិច្ចរបស់បារាំង ក្រោមការគ្រប់គ្រងរបស់យួនដែលកម្ពុជាត្រូវបង្ខំអោយប្រគល់ភាគច្រើននៃកោណភាគខាងត្បូងរបស់ខ្លួន (នឹងក្រោយមកទៀតគឺសៃហ្គន ដីសណ្ដមេគង្គ និងតៃនិញ) ទៅពួកយួន។[១១] ពួកខ្មែរក្រហមក្រោយមកបានធ្វើយុត្តិកម្មការលុកលុយរបស់ខ្លួនចូលទៅវៀតណាមតាមរយៈការប៉ុនប៉ងដើម្បីដណ្ដើមទឹកដីទាំងនោះមកវិញ ដែលកម្ពុជាបានបាត់បង់កំឡុងប៉ុន្មានសតវត្សមុនៗ។[១២]

ការងើបឡើងនៃលទ្ធិកុម្មុយនិស្ត[កែប្រែ]

ចលនាកុម្មុយនិស្តនៅកម្ពុជានិងវៀតណាមបានចាប់ផ្ដើមមុនសង្គ្រាមលោកលើកទី២ជាមួយការបង្កើតឡើងបក្សកុម្មុយនិស្តឥណ្ឌូចិន (ប.ក.ឥ.) ដែលស្ទើរតែទាំងស្រុងលើសលប់បានត្រួតត្រាដោយពួកវៀតណាម ដើមឡើយក្នុងអត្ថន័យដើម្បីប្រយុទ្ធប្រឆាំងនឹងការគ្រប់គ្រងអាណានិគមរបស់បារាំងនៅឥណ្ឌូចិន[១៣] នៅឆ្នាំ១៩៤១ ង្វៀន-អាយឃ្វក (ដែលគេស្គាល់ជាសាមញ្ញតាមឈ្មោះហៅក្រៅរបស់លោកថាហូ-ជីមិញ) បានបង្កើត វៀតណាមដុកឡឹបដូងមីញហ៊យ រឺ វៀតមិញ។ នៅពេលនោះពួកជប៉ុនបានចាញ់នៅចុងសង្គ្រាមលោកលើកទី២ លោកក៏បានផ្ដើមគំនិតអោយមានសង្គ្រាមឥណ្ឌូចិនលើកទីមួយដើម្បីឯករាជ្យប្រឆាំងតទល់នឹងពួកបារាំង។ អំឡុងពេលនោះ កងទ័ពវៀតណាមបានធ្វើការប្រើប្រាស់ដ៏ធំធេងនៃទឹកដីកម្ពុជាដើម្បីដឹកជញ្ជូនសព្វាវុធ គ្រឿងផ្គត់ផ្គង់ និងកងទ័ព។ ទំនាក់ទំនងនេះបានបន្តពេញមួយសង្គ្រាមវៀតណាម នៅពេលនោះពួកកុម្មុយនិស្តវៀតណាមបានប្រើប្រាស់កម្ពុជាជាផ្លូវដឹកជញ្ជូន និងតំបន់ឆាកប្រយុទ្ធសម្រាប់ការវាយប្រហារលើវៀតណាមខាងត្បូង។ នៅឆ្នាំ១៩៥១ វៀតណាមបានដឹកនាំអោយមានការបង្កើតបក្សកុម្មុយនិស្តកម្ពុជាអោយនៅដាច់ដោយឡែក គឺបក្សបដិវត្តន៍ប្រជាជនកម្ពុជា (ប.ប.ប.ក.) ដែលបានចងសម្ព័ន្ធភាពជាមួយចលនាបំបែកខ្លួនពីអ្នកជាតិនិយម ខ្មែរសេរី ដើម្បីស្វែងរកឯករាជ្យ។ ដោយអនុលោមជាមួយកិច្ចសម្រុះសម្រួលសឺណែវ១៩៥៤ ដែលកំពុងចរចានូវការបញ្ចប់ការត្រួតត្រារបស់បារាំង វៀតណាមខាងជើងកុម្មុយនិស្តដែលបង្កើតថ្មីបានដកហូតពួកទាហាន និងកម្មាភិបាលរបស់ខ្លួនចេញពីកម្ពុជា យ៉ាងណាៗ ដោយហេតុថាប.ប.ប.ក.ត្រូវបានផ្ដល់បុគ្គលិកដំបូងដោយជនជាតិយួន រឺ ពួកខ្មែរស្ថិតនៅក្រោមការទំនុកបម្រុងរបស់ខ្លួន ប្រហែលពួកកម្មាភិបាលកុម្មុយនិស្ត៥០០០នាក់ក៏បានទៅជាមួយពួកគេដែរ ។[១៤]

ថាមពលនេះស្រូបទាញពួកកុម្មុយនិស្តយួនដែលសេសសល់ក្នុងការដាស់ឱ្យភ្ញាក់ឡើងនៅកម្ពុជាដែលបានពេញប្រៀបយ៉ាងឆាប់​ដោយសារការត្រឡប់មកវិញនៃក្រុមជនបដិវត្តន៍កុម្មុយនិស្តកម្ពុជាវ័យក្មេង ភាគច្រើននៃពួកគេបានទទួលការអប់រំលទ្ធិកុម្មុយនិស្តនៅបារាំង។[១៥] នៅឆ្នាំ១៩៦០ ប.ប.ប.ក.បានប្ដូរឈ្មោះទៅជាបក្សកម្មុយនិស្តកម្ពុជា (ប.ក.ក.) ហើយឈ្មោះនេះក្រោយមកទៀតត្រូវបានយល់ស្របដោយក្រុមចម្រុះភាគច្រើនដែលបានបង្កើតឡើងនៅកៀកក្បែរ សាឡុត-ស (ប៉ុល-ពត) អៀង-សារី និងខៀវ-សំផន ជាស្ថាប័ននយោបាយ 'ពិត'ដែលរំលឹកដល់ប.ក.ក. ។ បននេះបានក្លាយជាដើមកំណើតនៃពួកខ្មែរក្រហម និងលទ្ធិរបស់បននេះគឺត្រូវបានទទួលរងឥទ្ធិពលយ៉ាងខ្លាំងដោយមនោគមវិជ្ជាម៉ៅនិយម[១៦]

កម្ពុជាប្រជាធិបតេយ្យ និង ខ្មែរក្រហម[កែប្រែ]

រដ្ឋាភិបាលខ្មែរក្រហមបានជ្រើសយកពាក្យសម្ងាត់អង្គការ និងរហូតដល់ឆ្នាំ១៩៧៧ អត្តសញ្ញាណនៃពួកមេដឹកនាំរបស់អង្គការនៅតែអាថ៌កំបាំង ។[១៧] ប្រមុខរដ្ឋផ្លូវការគឺខៀវ-សំផន ប៉ុន្តែមនុស្សពីរនាក់ដែលនៅក្នុងអំណាចគឺប៉ុល-ពត និងអៀង-សារី[១៨] គោលដៅចុងក្រោយនៃខ្មែរក្រហមគឺលុបចោលរចនាសម្ព័ន្ធរដ្ឋកម្ពុជា ដែលពួកខ្លួនមើលឃើញថាជាសក្ដិភូមិ មូលធននិយម និងបានតម្រង់ទិសដៅនៅជិតរបៀបវារៈនៃពួកឥស្សរជនដែលកំពុងកាន់កាប់ដីធ្លី និងពួកចក្រពត្តិនិយម។ ជាការជំនួសវិញ ពួកគេសង្ឃឹមថានឹងបង្កើតសង្គមគ្មានវណ្ណៈដែលផ្អែកទាំងស្រុងលើពួកកម្មករ កសិករ។ មនោគមវិជ្ជាដាច់ខាតនិងគោលដៅនៃពួកខ្មែរក្រហមគឺជាទស្សនាទានដ៏ចម្លែកចំពោះពួកជនភាគច្រើន។[១៩] ជាការពិត បដិវត្តន៍សង្គមនិយមបានយកចិត្តទុកដាក់ការសុំអង្វរអំពាវនាវរបស់ប្រជាជនតិចតួចមែនទែន ដែលនាំអោយប៉ុល-ពត និងពួកកម្មាភិបាលរបស់គាត់ប្រើមនោសញ្ចេតនាជាតិនិយមយ៉ាងលើសលប់ ការដឹកនាំដោយសង្កត់សង្កិន និងដោយឃាតកម្ម ហើយការឃោសនាមានបំណងបង្ហាញនូវភាពអាក្រក់ ពួកវៀតណាមដើម្បីរក្សាអំណាចមិនរឹងមាំរបស់ខ្លួន។[២០]

កំឡុងប្រាំឆ្នាំនៃឧទ្ទាមកម្មខ្មែរក្រហមពីឆ្នាំ១៩៧០ដល់១៩៧៥ ការគាំទ្ររបស់វៀតណាមខាងជើង ជាការចូលរួមគ្នាជាមួយចិនដែលចាំបាច់សម្រាប់ជ័យជម្នះចុងក្រោយរបស់ខ្លួន។[២១] យ៉ាងណាក៏ដោយ តាំងតែពីមុនសង្គ្រាមវៀតណាមបានបញ្ចប់ ទំនាក់ទំនងរវាងខ្មែរក្រហមក្នុងដំណាក់ការនៃការដណ្ដើមអំណាចពីរបបដែលមានស.រ.នៅពីក្រោយខ្នងដឹកនាំដោយលន់-ណុល និងវៀតណាមក៏មានការតឹងតែងដែរ។ ការប៉ះទង្គិចគ្នារវាងពួកកុម្មុយនិស្តវៀតណាម និងកងកម្លាំងខ្មែរក្រហមបានចាប់ផ្ដើមដំណាលគ្នានៅដើមឆ្នាំ១៩៧៤ និងឆ្នាំបន្តបន្ទាប់ ប៉ុល-ពតបានចុះហត្ថលេខាលើសន្ធិសញ្ញាដែលចងក្រង 'មិត្តភាព' រវាងខ្មែរក្រហម និងចិន។[២២]

ការទូត និង សកម្មភាពយោធា[កែប្រែ]

១៩៧៥–៧៦ ចាប់តាំងពីការប្រយុទ្ធរហូតដល់ការកសាងទំនាក់ទំនងជាមិត្ត[កែប្រែ]

ទីបញ្ចប់នៃការប៉ះទង្គិចនៅឥណ្ឌូចិននៅខែ មេសា ១៩៧៥ ភ្លាមៗនោះបាននាំមកដល់ការប៉ះទង្គិចថ្មីមួយទៀតរវាងវៀតណាម និងកម្ពុជា ។ ទោះបីជាយ៉ាងណា ទាំងវៀតណាមខាងជើងនិងខ្មែរក្រហមក៏បានប្រយុទ្ធកៀកស្មាគ្នាពីមុនមកដែរ ពួកមេដឹកនាំនៃកម្ពុជាប្រជាធិបតេយ្យដែលបានបង្កើតថ្មីបានបន្តមើលឃើញថាវៀតណាមខាងជើងដោយការសង្ស័យយ៉ាងខ្លាំង ព្រោះតែពួកខ្លួនមានជំនឿថាពួកកុម្មុយនិស្តវៀតណាមមិនដែលបានបោះបង់ចោលសុបិនរបស់ពួកគេក្នុងការបង្កើតសហព័ន្ធឥណ្ឌូចិនដែលមានវៀតណាម​ជាមេដឹកនាំឡើយ ។[២៣] ដោយហេតុផលនេះ រដ្ឋាភិបាលកម្ពុជាបានសម្រេចិត្តដកកងកម្លាំងយោធាវៀតណាមខាងជើងទាំងអស់ពីទឹកដីកម្ពុជាក្នុងរយៈពេលដ៏ខ្លី បន្ទាប់ពីការកាន់កាប់ភ្នំពេញបាននៅឆ្នាំ១៩៧៥។ ការប៉ះទង្គិចគ្នាដ៏សំខាន់លើកដំបូងរវាងអតីតសម្ព័ន្ធមិត្តទាំងពីរ កងទ័ពបដិវត្តន៍កម្ពុជាបានលុកលុយកោះភូគុកវៀតណាមនៅថ្ងៃ ១ឧសភា ១៩៧៥ ដែលពួកគេអះអាងថាជាផ្នែកនៃទឹកដីកម្ពុជា ។[២៣]

ប៉ុល-ពតគឺជាមេដឹកនាំខ្មែរក្រហម។ បន្តបន្ទាប់ពីជ័យជម្នះខ្មែរក្រហមនៅថ្ងៃ ១៧មេសា ១៩៧៥ គាត់បានក្លាយជារដ្ឋមន្ត្រីប្រមុខ​នៃកម្ពុជាប្រជាធិបតេយ្យ និងបាន​ដឹកនាំ​ប្រទេសគាត់ចូល​ក្នុងសង្គ្រាមប្រឆាំង​នឹងវៀតណាម។

៩ថ្ងៃក្រោយមក នៅថ្ងៃ ១០ឧសភា ១៩៧៥ កងទ័ពកម្ពុជាបានបន្តការលុកលុយរបស់ខ្លួនដោយការកាន់កាប់ថូកចឺវ ជាកន្លែងដែលបានសម្លាប់អសេនិកជនយួន៥០០នាក់។ កងទ័ពវៀតណាមបានឆ្លើយតបភ្លាមៗទៅនឹងសកម្មភាពរបស់កម្ពុជា ដោយការវាយប្រហារតបតវិញ និងរុញច្រានកងទ័ពកម្ពុជាពី ភូគុក និង ថូកចឺវ ហើយក្រោយមកក៏លុកលុយកោះប៉ូឡូវ៉ៃកម្ពុជាវិញ។[២៣] នៅ ខែ មិថុនា ១៩៧៥ កាលណោះចំពេលទស្សនកិច្ចទៅហាណូយ មេដឹកនាំកម្ពុជាប៉ុល-ពតបានស្នើថាវៀតណាមនិងប្រទេសរបស់គាត់គួរតែចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពមួយ និងចាប់ផ្ដើមការពិភាក្សាលើជម្លោះព្រំដែន។ យ៉ាងណាក៏ដោយ ការពិភាក្សាអស់ទាំងនេះមិនដែលបានធ្វើឱ្យចេញជារូបរាងទេ ហើយពួកខ្មែរបានអះអាងថាវៀតណាមបានបដិសេធសំនើទាំងពីរយ៉ាង។[២៣] នៅខែ សីហា ១៩៧៥ វៀតណាមបានប្រគល់កោះប៉ូឡូវ៉ៃអោយកម្ពុជាវិញនិងទទួលស្គាល់អធិបតេយ្យភាពកម្ពុជាជាផ្លូវការលើកោះនេះ។[២៣]

បន្តបន្ទាប់ពីឧប្បត្តិហេតុទាំងនោះមក ប្រទេសទាំងពីរបានប៉ុនប៉ងបង្កើនទំនាក់ទំនងទូតរបស់ខ្លួនជាមួយសារអបអរសាទរជាបន្តបន្ទាប់ និងការដោះដូរទស្សនកិច្ចគ្នា។ ថ្ងៃ ១៧មេសា ១៩៧៦ ពួកមេដឹកនាំវៀតណាមបានបញ្ជូនសារមួយដើម្បីអបអរសាទរ ខៀវ-សំផន នួន-ជា និងប៉ុល-ពតទៅលើការបោះឆ្នោតពួកគាត់ធ្វើជាប្រធាន ប្រធានពួកអ្នកតំណាងប្រជាជន និងរដ្ឋមន្ត្រីប្រមុខនៃកម្ពុជារៀងៗខ្លួន។[១៤] បន្ថែមទៀត ពួកវៀតណាមថែមទាំងបានថ្កោលទោសការទម្លាក់គ្រាប់បែកស.រ.ដែលបានពោលអះអាងនៅសៀមរាបនៅខែ កុម្ភៈ ១៩៧៦ ដោយហេតុនោះ ក៏ធ្វើអោយមានការអះអាងដែលជាចុងក្រោយរបស់កម្ពុជាបន្ថែមលើឧប្បត្តិហេតុនេះទៀត។[២៤] ជាការឆ្លើយតបវិញ នៅខែ មិថុនា ១៩៧៦ ពួកមេដឹកនាំកម្ពុជាបានបញ្ជូនសារមួយដល់រដ្ឋាភិបាលបដិវត្តន៍បណ្ដោះអាសន្នសាធារណរដ្ឋវៀតណាមខាងត្បូង ដែលបានគ្រប់គ្រងវៀតណាមខាងត្បូងតាំងតែពីការធ្លាក់របបដែលមានស.រ.នៅពីក្រោយខ្នង ដោយការអបអរពួកគេលើខួបអនុស្សាវរីយ៍ទីប្រាំពីរនៃការបង្កើតឡើងរបស់ខ្លួន។[២៥]

នៅខែ កក្កដា ១៩៧៦ បន្តបន្ទាប់ពីការបង្កើតនូវសាធារណរដ្ឋសង្គមនិយមវៀតណាមទៅជាប្រទេសបង្រួបបង្រួមឡើងវិញ​ វិទ្យុភ្នំពេញបានផ្សាយបទវិចារណកថាដែលបានប្រកាសសាមគ្គីភាពនិងមិត្តភាពសកម្មប្រយុទ្ធរវាងប្រជាជនកម្ពុជាប្រជាធិបតេយ្យ​និងសាធារណរដ្ឋសង្គមនិយមវៀតណាម​ដែលកាន់តែស្រស់ត្រកាល និង​រឹងមាំជានិច្ចឥតឈប់ឈរ។[២៥] យ៉ាងណាក៏ដោយ កំឡុងខែដដែលនោះ រដ្ឋមន្ត្រីប្រមុខប៉ុល-ពតបានប្រលយពាក្យអោយឃើញនូវភាពតានតឹងរវាងវៀតណាម និងកម្ពុជាដែលនៅពេលនោះគាត់បានប្រាប់គណៈប្រតិភូប្រព័ន្ធផ្សព្វផ្សាយវៀតណាមដែលកំពុងធ្វើទស្សនកិច្ចថាមាន ឧបសគ្គ និងភាពលំបាក នៅក្នុងទំនាក់ទំនងភាពរវាងប្រទេសទាំងពីរ។[២៦] មិនថ្វីទេ នៅថ្ងៃ ២១កញ្ញា ១៩៧៦ ការភ្ជាប់សេវាអាកាសចរណ៍ដំបូងហាណូយនិងទីក្រុងហូជីមិញជាមួយភ្នំពេញក៏ត្រូវបានបង្កើតឡើង។ ក្រោយមកទៀតនៅខែ ធ្នូ ១៩៧៦ អង្គការបដិវត្តន៍កម្ពុជាបានបញ្ជូនពាក្យស្វាគមន៍ដល់បក្សកុម្មុយនិស្តវៀតណាមកំឡុងសមាជលើកទីបួនរបស់ពួកគេ។[២៥]

១៩៧៧ ការវិវត្តបន្តិចម្ដងៗទៅកាន់សង្គ្រាម[កែប្រែ]

ឆ្ពោះទៅចុងឆ្នាំ១៩៧៦ គ្រានោះវៀតណាមនិងកម្ពុជាបានបង្ហាញជាសាធារណៈថាកំពុងតែបង្កើនចំណងមេត្រីភាពរបស់ខ្លួន ការមន្ទិលសង្ស័យរៀងៗខ្លួននៃពួកមេដឹកនាំប្រទេសទាំងពីរបានកើតមានឡើងដែរ។ ដោយទស្សនវិស្ស័យវៀតណាម ពួកគេគឺជាអ្នកគាំទ្រដល់បដិវត្តន៍ម៉ាក្សនិយម-លេនីននិយមជាក់ស្ដែងនៅអាស៊ីអាគ្នេយ៍ ដូច្នេះវាជាការសំខាន់ណាស់ចំពោះពួកគេដើម្បីប្រើការគ្រប់គ្រងលើពួកខ្មែរនិងលាវ។[២៧] ពិតមែនហើយ នោះគឺជាហេតុផលដែលវៀតណាមខាងជើងបានគាំទ្រដល់ពួកខ្មែរក្រហមកំឡុងពេលការប្រយុទ្ធរបស់ពួកគេប្រឆាំងនឹងរបបលន់-ណុល ក្នុងក្ដីសង្ឃឹមថាពួកកុម្មុយនិស្តកម្ពុជានឹងរក្សាទុកខ្សែបណ្ដាញដែលនិយមវៀតណាមតាមតែជ័យជម្នះរបស់ខ្លួនក្នុងវិធីដូចគ្នា ដែលបទេសលាវបានធ្វើរួចហើយ។ យ៉ាងណាមិញ ក្ដីសង្ឃឹមរបស់ពួកគេត្រូវបានសាបសូន្យនៅដើមឆ្នាំ១៩៧៣ដូចគ្នា ពីព្រោះកងភាគទ័ពយោធានៃវៀតណាមខាងជើងកំពុងតែប្រតិបត្តិការនៅក្នុងទឹកដីដែលកាន់កាប់ដោយខ្មែរក្រហមចៃដន្យបានស្ថិតនៅក្រោមការវាយប្រហារ​ប្រដាប់អាវុធដោយសម្ព័ន្ធមិត្តរបស់ខ្លួន។ តួនាទីរបស់វៀតណាមនៅខាងក្នុងកម្ពុជាកាន់តែចុះខ្សោយបន្ទាប់ពីការបញ្ចប់សង្គ្រាមនេះ ពេលនោះដែរ គ្មានធាតុនិយមវៀតណាមនៅសេសសល់នៅខាងក្នុងបក្សកុម្មុយនិស្តកម្ពុជាទៀតឡើយ។[២៨]

ដូច្នេះហើយ នៅពេលប៉ុល-ពតដែលនិយមចិន និងបងប្អូនថ្លៃរបស់គាត់អៀង-សារីបានលាលែងតំណែងជារដ្ឋមន្ត្រីប្រមុខនិងរដ្ឋមន្ត្រីការបរទេសរៀងៗខ្លួននៅខែ កញ្ញា ១៩៧៦ នាយករដ្ឋមន្ត្រីវៀតណាមផាម-វ៉ានឌងនិងអគ្គលេខាធិការបក្សកម្មុយនិស្ត ឡេ-ដ្វឺនមានសុទិដ្ឋិនិយមថាវៀតណាមអាចប្រើឥទ្ធិពលកាន់តែខ្លាំងលើពួកខ្មែរ។ ក្នុងជំនួបឯកជនជាមួយឯកអគ្គរដ្ឋទូតសូវៀតទៅវៀតណាមនៅថ្ងៃ ១៦វិច្ឆិកា ១៩៧៦ ឡេ-ដ្វឺនបានបណ្ដេញទាំងអៀង-សារី និង ប៉ុល-ពតចេញថាជាមនុស្សមិនល្អដោយសារតែគោលនយោបាយនិយមចិនរបស់ពួកគាត់។[២៨] ឡេ-ដ្វឺន ក្រោយមកបាននិយាយអះអាងថានួន-ជា ជាអ្នកដែលឡើងកាន់តំណែងរដ្ឋមន្ត្រីប្រមុខនៃកម្ពុជាប្រជាធិបតេយ្យជំនួសប៉ុល-ពត គឺជាមនុស្សម្នាក់ដែលមាននិន្នាការនិយមវៀតណាម ដូច្នេះវៀតណាមអាចប្រើឥទ្ធិពលរបស់ខ្លួនតាមរយៈគាត់។ យ៉ាងណាមិញ ព្រឹត្តិការណ៍ដែលបានវិវត្តជាងប៉ុន្មានពីរបីខែនេះនឹងបង្ហាញថាឡេ-ដ្វឺនបានយល់ខុសក្នុងការវាយតម្លៃរបស់គាត់ចំពោះនួន-ជា។[២៨]

ខណៈពេលនោះ នៅភ្នំពេញពួកមេដឹកនាំកម្ពុជាបានបង្កើនឡើងនូវការភ័យខ្លាចដែលពុះកញ្ជ្រោលឡើងនិងការស្អប់ខ្ពើមចំពោះមេដឹកនាំវៀតណាមដែលជាលទ្ធផលមួយនៃ​ភាពត្រួតត្រាជាប្រវត្តិសាស្ត្ររបស់វៀតណាមលើប្រទេសរបស់ខ្លួន។ ចាប់តាំងពីការប្រមើលមើលជាមុនរបស់កម្ពុជា យុទ្ធសាស្ត្ររបស់វៀតណាមត្រួតត្រាឥណ្ឌូចិនមានជាប់ទាក់ទិននឹងការជ្រៀតចូលបក្សកុម្មុនិស្តកម្ពុជានិងលាវជាមួយនឹងពួកកម្មាភិបាល​ដែលអប់រំឡើងដោយវៀតណាម។[២៧] ដោយហេតុផលនេះ នៅពេលក្រុមដំបូងនៃបុគ្គលិកខ្មែរក្រហមអបរំដោយវៀតណាមខាងជើងបានត្រឡប់មកប្រទេសវិញ ពួកគេភ្លាមៗក៏ត្រូវគេធ្វើបន្សុទ្ធកម្មចេញពីបក្ស។ កំឡុងពេលប៉ុន្មានខែបន្តបន្ទាប់ការបរាជ័យនៃរបបលន់-ណុល ប៉ុល-ពតបានបន្តធ្វើបន្សុទ្ធកម្មបក្សរបស់គាត់និងរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យក្នុងចំណោមនោះ ដែលគាត់បានជឿថាជាភ្នាក់ងាររបស់សូវៀតនិងវៀតណាម។ ក្រោយមកទៀត នៅក្នុងបរិបទនៃជោគជ័យនិយមបានផ្សព្វផ្សាយដល់ពួកមេដឹកនាំខ្មែរក្រហមក្នុងសង្គ្រាមមួយ ដែលពួកខ្លួនបានអះអាងថាពួកខ្លួនបានកម្ចាត់ ចក្រពត្តិនិយមអាមេរិក ដោយកណ្ដាប់ដៃខ្លួនតែឯង កម្ពុជាប្រជាធិបតេយ្យក៏បានចាប់ផ្ដើមបង្កឱ្យមានសង្គ្រាមប្រឆាំងនឹងវៀតណាម។[២៩]

ពេលនោះដែរ កងទ័ពបដិវត្តន៍កម្ពុជាបានធ្វើការរៀបចំទុកសម្រាប់សង្គ្រាមប្រឆាំងនឹងវៀតណាម ប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយរដ្ឋនៅវៀតណាមបានបញ្ជុនសារអបអរសាទរដល់រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យក្នុងខួបអនុស្សាវរីយលើកទីពីរ​នៃការបង្កើតឡើងនៃរបបនេះនៅថ្ងៃ ១៧មេសា ១៩៧៧។ ថ្ងៃ ៣០មេសា ១៩៧៧ ខួបអនុស្សាវរីយលើកទីពីរនៃការធ្លាក់សៃហ្គន កម្ពុជាបានឆ្លើយតបមកក្នុងទម្រង់ជាការវាយប្រហារយោធាទល់នឹងខេត្តវៀតណាម អានយ៉ាង (ពាមបារាជ) និង ចូវដុក (មាត់ជ្រូក) ដោយសម្លាប់អសេនិកជនយួនរាប់រយនាក់។[២៩] កងទ័ពប្រជាជនវៀតណាមបានឆ្លើយតបវិញដោយការរំកិលទ័ពរបស់ខ្លួនទៅតំបន់ដែលវាយប្រហារដោយកម្ពុជា និង នៅថ្ងៃ ៧មិថុនា ១៩៧៧ វៀតណាមបានស្នើសុំអោយមានការជជែកកម្រិតខ្ពស់ដើម្បីពិភាក្សាបញ្ហានានាដែលមិនទាន់បានដោះស្រាយ។ ថ្ងៃ ១៨មិថុនា ១៩៧៧ រដ្ឋាភិបាលកម្ពុជាបានឆ្លើយតបដោយការទាមទារអោយវៀតណាមដកអង្គភាពទ័ពរបស់ខ្លួនទាំងអស់ចេញពីតំបន់ជម្លោះ ហើយបង្កើតតំបន់គ្មានកងទ័ព រវាងកងកម្លាំងប្រឈមគ្នាទាំងពីរ។[៣០]

ទាំងសងខាង មិនបានយកចិត្តទុកដាក់លើសំណើរបស់គ្នាទៅវិញទៅមកទេ ហើយកងទ័ពបដិវត្តន៍កម្ពុជាបានបន្តបញ្ជូនទាហានឆ្លងកាត់ព្រំដែនដើម្បីវាយប្រហារទីប្រជុំជននិងភូមិយួន។ នៅខែ កញ្ញា ១៩៧៧ កងកាំភ្លើងធំកម្ពុជាបានវាយប្រហារភូមិវៀតណាមជាច្រើនតាមបណ្ដោយព្រំដែន និងភូមិប្រាំមួយនៅខេត្តឌងថាបដែលត្រូវរុករានដោយទ័ពថ្មើរជើងកម្ពុជា។ រយៈកាលខ្លីក្រោយមក កងពលធំទាំងប្រាំមួយនៃកងទ័ពបដិវត្តន៍កម្ពុជាបានរុលមកប្រហែល10 kilometers (6.2 mi)រឺ (គីឡូម៉ែត)ចូលទៅក្នុងខេត្តតៃនិញ (រោងដំរី) ដែលជាទីដែលពួកគេបានសម្លាប់អសេនិកជនយួនច្រើនជាង១០០០នាក់។[៣១] ដោយខឹងដោយសារការវាយសម្រុកចូលបន្តបន្ទាប់របស់កម្ពុជា កងទ័ពប្រជាជនវៀតណាមបានប្រមូលផ្ដុំគ្នាជាប្រាំបីកងពលធំ ប៉ាន់ប្រមាណជិត៦០០០០នាក់ ផ្ដើមការវាយលុកសងសឹកនឹងកម្ពុជាវិញ។ ថ្ងៃ ១៦ធ្នូ ១៩៧៧ កងពលធំរបស់វៀតណាម ដែលមានជំនួយពីធាតុសំខាន់នៃកងទ័ពអាកាសប្រជាជនវៀតណាម បានឆ្លងកាត់ព្រំដែនតាមរយៈការបណ្ដេញចេញជាច្រើនលើកច្រើនសាដែលមានគោលដៅក្នុងការបង្ខំឱ្យរដ្ឋាភិបាលកម្ពុជាចរចា។[៣១]

នៅឯសមរភូមិ ពួកខ្មែរបានខាតបង់លើដីយ៉ាងលឿននូវអង្គភាពប្រយុទ្ធរបស់ខ្លួនដែលត្រូវបានរុញច្រានឱ្យដកថយវិញដោយពួកយួន។ នៅចុងខែ ធ្នូ ១៩៧៧ វៀតណាមបានទទួលបានជ័យជម្នះយោធាយ៉ាងជាក់ច្បាស់លើកម្ពុជា ដូចគ្នាដែរ ភាគកងទ័ពរបស់វៀតណាមបានដើរឆ្លងកាត់ខេត្តស្វាយរៀងនិងគ្រាន់តែឈប់រយៈពេលខ្លីក្នុងការចូលទៅទីរួមខេត្តនេះ។ ទោះបីជាភាពសាហាវនៃការសងសឹករបស់វៀតណាមយ៉ាងណាក្ដី ក៏រដ្ឋាភិបាលកម្ពុជានៅតែរឹងទទឹងដដែល។[៣១] ថ្ងៃ ៣១ធ្នូ ១៩៧៧ ខៀវ-សំផនបានប្រកាសថារដ្ឋាភិបាលកម្ពុជានឹងផ្ដាច់ទំនាក់ទំនងការទូតជា បណ្ដោះអាសន្ន ជាមួយវៀតណាម ហើយរហូតដល់កងទ័ពវៀតណាមដកចេញពី ទឹកដីពិសិដ្ឋនៃកម្ពុជាប្រជាធិបតេយ្យ[៣២] ថ្ងៃ ៦មករា ១៩៧៨ កងពលធំវៀតណាមគឺនៅត្រឹមតែ38 kilometers (24 mi) រឺ (គីឡូម៉ែត្រ) ពីភ្នំពេញប៉ុណ្ណោះ តែរដ្ឋាភិបាលវៀតណាមបានសម្រេចចិត្តដកទ័ពរបស់ខ្លួនពីកម្ពុជា ព្រោះពួកគេបានបរាជ័យដើម្បីសម្រេចគោលបំណងនយោបាយវៀតណាម។ កំឡុងការដកទ័ពចេញ កងទ័ពវៀតណាមក៏បានជម្លៀសរាប់ពាន់នាក់នៃពួកអ្នកទោសនិងពួកជនភៀសខ្លួនអសេនិក ដែលរួមមានមេដឹកនាំអនាគតលោកហ៊ុន-សែនផងដែរ។[៣២]

១៩៧៨ ការរៀបចំដើម្បីការប្ដូររបប[កែប្រែ]

ជំនួសអោយការចេះប្រមាណតាមរយៈការបង្ហាញកងទ័ពរបស់វៀតណាម រដ្ឋាភិបាលកម្ពុជាបានអួតថាការដកទ័ពរបស់វៀតណាមគឺជាជ័យជំនះដ៏ធំសម្រាប់កម្ពុជាប្រជាធិបតេយ្យ ដែលប្រៀបធៀបរឿងនេះទៅនឹង ការបរាជ័យនៃចក្រពត្តិនិយមស.រ. នៅថ្ងៃ ១៧មេសា ១៩៧៥។ ពួកខ្មែរបានបន្តបន្ថែមអះអាងថាជ័យជំនះ ៦មករា របស់យើងលើពួកអ្នកទេសនុពន្ធនិយម គឺសត្រូវអ្នកឈ្លានពានយួនបានផ្ដល់ឱ្យក្នុងចំណោមពួកយើងនូវជំនឿចិត្តដ៏ខ្លាំងក្លាជាកម្លាំងដល់ប្រជាជននិងប្រទេសជាតិយើង ក្នុងបក្សកុម្មុយនិស្តកម្ពុជាយើងនិងកងទ័ពបដិវត្តន៍របស់យើងហើយនៅក្នុងជួរបក្សនៃសង្គ្រាមរបស់ប្រជាជនយើង។[២] ពួកមេដឹកនាំកម្ពុជាបានអះអាងថាទាហានកម្ពុជាម្នាក់ត្រូវស្មើនឹងទាហានយួន៣០នាក់ ដូច្នេះបើកម្ពុជាអាចបង្កើនទាហានពីរលាននាក់ពីអត្រាប្រជាជនប្រាំបីលាននាក់ អាចនឹងលុបបំបាត់ចោលប្រជាជនយួន៥០លាននាក់និងនៅមានប្រជាជនប្រាំមួយលាននាក់ទៀតដែលនៅសល់។[៣៣] ជាការពិត ពួកមេដឹកនាំកម្ពុជាធម្មតាមិនយកចិត្តទុកដាក់ស្ថានភាពប្រជាជននៅក្នុងប្រទេរបស់ពួកគេនិងវៀតណាមឡើយ ពួកវៀតណាម ទោះបីជាក្រក៏ពិតមែន ក៏ស្ថានភាពរូបរាងកាយល្អដែរ ដែលគ្រានោះដែរ ប្រជាជនកម្ពុជាអស់ទាំងកម្លាំងកាយ និងចិត្តដោយពលកម្មយ៉ាងលំបាកជាច្រើនឆ្នាំ ការអត់ឃ្លាន និងជំងឺដង្កាត់។[២]

បដិរូបរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានៅ​អតីតការិយាល័យកណ្ដាលនៅភ្នំពេញ

បន្ថែមទៅនឹងភាពខុសគ្នាខាងប្រជាជន ក៏មានភាពខុសគ្នាធំមួយទៀតរវាងសមត្ថភាពប្រយុទ្ធនៃកងទ័ពនៃប្រទេសទាំងពីរផងដែរ។ នៅក្នុងឆ្នាំ១៩៧៧ វៀតណាមត្រូវបានគេប៉ាន់ប្រមាណមានទាហាន៦១៥០០០នាក់និងរថក្រោះ៩០០គ្រឿង ដែលបានគាំទ្រដោយកងទ័ពអាកាសសមាជិក១២០០០នាក់ ជាមួយយន្តហោះប្រយុទ្ធ៣០០គ្រឿង រួមមានពួកយន្តហោះទម្លាក់គ្រាប់បែកធុនស្រាលមួយពួកទៀត។ ក្នុងការប្រៀបធៀប កម្ពុជាមានកងទ័ព៧០០០០នាក់ រថក្រោះធន់ធ្ងន់តិចតួចតែប៉ុណ្ណោះ យានយន្តពាសដែក២០០គ្រឿង និងសមត្ថភាពអាកាសមានកំណត់។[២] ទោះបីជាប្រឈមនឹងភាពមិនស្មើគ្នាដ៏ខ្លាំងដូចនេះក៏ដោយ ក៏កម្ពុជាមិនបានបង្ហាញសញ្ញានូវការស្ទាក់ស្ទើរដែរ ពេលដូចគ្នានេះដែរ កងទ័ពរបស់ខ្លួនបានបន្តវាយសម្រុកតំបន់ព្រំដែនវៀតណាម។ នៅខែ មករា ១៩៧៨ កងកម្លាំងកម្ពុជានៅតែកាន់កាប់បានភាគមួយចំនួននៃទឹកដីវៀតណាមនិងចាប់ផ្ដើមរុករានទីប្រចាំការខាងក្រៅរបស់វៀតណាមនៅក្នុងខេត្តហាទៀងទៀត។[៣១] ថ្ងៃ ២៧មករា ១៩៧៨ វៀតណាមបានចាប់ផ្ដើមពឹងកងទ័ពកម្ពុជានៅតាមបណ្ដោយតំបន់ព្រំដែនឱ្យផ្ដួលរំលំរបបខ្មែរក្រហម។[៣១]

ប្រឈមនឹងពីក្រោយឆាកនៃការប៉ះទង្គិចយោធា រវាងថ្ងៃ ៩មករា និង ២០កុម្ភៈ ១៩៧៨ រដ្ឋមន្ត្រីការបរទេសរងវៀតណាមផាន-ហៀនបានធ្វើដំណើរជាច្រើនលើកទៅប៉ីជិងដើម្បីធ្វើការពិភាក្សាជាមួយពួកអ្នកតំណាងរដ្ឋាភិបាលកម្ពុជា ដែលនៅទីបំផុតបានបង្ហាញថាគ្មានបានផ្លែផ្កាអ្វីទេ។ ថ្ងៃ ១៨មករា ១៩៧៨ ចិនបានព្យាយាមសម្រុះសម្រួលការចរចាបន្ថែមរវាងកម្ពុជានិងវៀតណាម ដែលនៅពេលនោះអនុរដ្ឋមន្ត្រីប្រមុខតឹង-យិងឆវ់បានធ្វើដំណើរទៅភ្នំពេញ ដែលលោកស្រីត្រូវជួបជាមួយការតបតយ៉ាងខ្លាំងដោយពួកមេដឹកនាំកម្ពុជា។[៣៤] ខណៈពេលនោះ ពួកអ្នករដ្ឋការរដ្ឋាភិបាលវៀតណាមបានផ្ដើមធ្វើជំនួបសម្ងាត់ជាមួយសោ-ភឹម ពួកមេដឹកនាំខ្មែរក្រហមនៅភូមិភាគយោធាបូព៌ារបស់កម្ពុជា ដើម្បីធ្វើផែនការការបះបោរយោធាដែលនៅពីក្រោយខ្នងដោយវៀតណាម។ កំឡុងសម័យដដែលនោះ គុណវិបត្តិនៃកងទ័ពដែលធ្លាប់មានបទពិសោធន៍ដោយកងទ័ពបដិវត្តន៍កម្ពុជានៅក្នុងភូមិភាគយោធាបូព៌ាបានក្រើនរំលឹកដល់ប៉ុល-ពតអោយចាត់ទុកតំបន់នោះជាសំបុកនៃពួកក្បត់[៣៥]

ដើម្បីបន្សុទ្ធភូមិភាគយោធាបូព៌ាទាំងនោះ ដែលគាត់បានដឹងថាត្រូវបានធ្វើឱ្យល្អក់កករដោយពួកវៀតណាម ប៉ុល-ពតបានបញ្ជាអង្គភាពយោធានានាមកពីភូមិភាគនិរតីផ្លា់ស់ទៅកាន់ភាគខាងកើតកម្ពុជា និងកម្ចាត់ចោលពួកក្បត់ដែលលាក់ខ្លួន។ ដោយមិនស៊ូទ្រាំនឹងការវាយប្រហារពីរដ្ឋាភិបាលកម្ពុជា សោ-ភឹម ក៏បានសម្លាប់ខ្លួនដែលកាលណោះឧបៈរបស់គាត់លោកហេង-សំរិនបានរត់ទៅវៀតណាម។[៣៤] ថ្ងៃ ១២មេសា ១៩៧៨ រដ្ឋាភិបាលកម្ពុជាបានប្រកាសខ្លួន និងវៀតណាមអាចចរចាម្ដងទៀតបាន បើសិនជាវៀតណាមបោះបង់ចោលមហិច្ឆតាវាតទីនិយមរបស់ខ្លួន ហើយនិងទទួលស្គាល់អធិបតេយ្យភាពរបស់កម្ពុជា។[៣១] យ៉ាងណាមិញ ក៏ធ្លាប់មានលក្ខខណ្ឌមុនៗ ដែលស្នើឱ្យវៀតណាមសន្យាកិច្ចសន្យាជាច្រើនតាមរយៈបទឈប់បាញ់សាកល្បងរយៈពេលប្រាំពីរខែ។ រដ្ឋាភិបាលវៀតណាមភ្លាមៗបានបដិសេធការទាមទារនេះ ហើយ ជាការឆ្លើយតបវិញ កងពលធំកម្ពុជាពីរកងក៏បានទម្លុះរហូតដល់2 kilometers (1.2 mi) (គីឡូម៉ែត្រ) ចូលទៅក្នុងទឹកដីវៀតណាម និងបានសម្លាប់រង្គាលអសេនិកជនវៀតណាមជាង៣០០០នាក់ក្នុងភូមិបាជូកនៅខេត្តអានយ៉ាង (មាត់ជ្រូក)។[៣១]

លលាដ៍ក្បាលជនរងគ្រោះនៃ​ការសម្លាប់រង្គាលបាជូក

នៅខែ មិថុនា ១៩៧៨ កងទ័ពអាកាសវៀតណាមបានចាប់ផ្ដើមទម្លាក់គ្រាប់បែកទីតាំងជាច្រើនរបស់កម្ពុជាតាមតំបន់ព្រំដែន ដែលហោះហើរប្រហែលជា៣០ជើងនៃការទម្លាក់គ្រាប់បែកក្នុងមួយថ្ងៃ និងបណ្ដាលឱ្យមានសហេតុភាពដ៏ធ្ងន់ធ្ងរលើប្រជាជនខ្មែរ។ តាមដំណាក់កាលក្នុងការប៉ះទង្គិចនោះ ពួកមេដឹកនាំដែលនៅរស់ភាគច្រើននៅភូមិភាគយោធាបូព៌ាបានរត់គេចខ្លួនចូលទៅវៀតណាម ជាទីដែលពួកគេបានប្រមូលគ្នីគ្នាក្នុងជំរុំសំងាត់ផ្សេងៗជាមួយនិងគោលបំណងនៃការបង្កើត កងទ័ពរំដោះ ដែលមានវៀតណាមនៅពីក្រោយខ្នងដើម្បីប្រយុទ្ធប្រឆាំងនឹងរបបខ្មែរក្រហមរបស់ប៉ុល-ពត។[៣៦] ខណៈពេលនោះដែរ ការិយាល័យនយោបាយបក្សកុម្មុយនិស្តវៀតណាមកំពុងតែប្រជុំនៅហាណូយដើម្បីពិភាក្សាយុទ្ធសាស្ត្ររបស់ខ្លួនសម្រាប់កម្ពុជា។ ដែលបានសន្និដ្ឋានថារបបខ្មែរក្រហមគឺជាតំណាងនៃចិន កំពុងតែព្យាយាមបំពេញនូវការស្រូបទាញអំណាចបន្តបន្ទាប់ពីការដកទ័ពរបស់សហរដ្ឋ។ ដូចគ្នាដែរ ចិនបានបង្ហាញឱ្យឃើញថាជាសត្រូវធំរបស់វៀតណាម និងរបបពឹងពាក់ចិននៅភ្នំពេញត្រូវតែបណ្ដេញចេញដោយកងកម្លាំងយោធាជាធម្មតា ពីព្រោះតែការយកលំនាំតាមរបស់វៀតណាមនៃលទ្ធិសង្គ្រាមប្រជាជនម៉ៅនិយមដែលមិនបានជោគជ័យទល់នឹងរចនាសម្ព័ន្ធសន្តិសុខរបស់ខ្មែរក្រហម។[៣១][៣៦]

ដើម្បីឆ្លុះបញ្ចាំងនូវអាកប្បកិរិយាពួកមេដឹកនាំនៃប្រទេសនេះ ប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយរដ្ឋរបស់វៀតណាមបានពន្លឿនសង្គ្រាមឃោសនាប្រឆាំងនឹងពួកខ្មែរក្រហម ដែលមានសារព័ត៌មានញ៉ឹនជឹនកុម្មុយនិស្តរបស់វៀតណាមដែលស្រែកហៅរកអន្តរាគមន៍ជារឿយៗដើម្បីជួយសង្គ្រោះប្រជាជនកម្ពុជាពីភេរវកម្មក្នុងស្រុក​ដែលផ្ដើមឡើងដោយរបបខ្មែរក្រហម។ បន្ថែមទៀត ជំនួសឱ្យការបញ្ជូនសារអបអរសាទរដូចដែលពួកខ្លួនបានធ្វើប៉ុន្មានឆ្នាំមុន ប្រព័ន្ធផ្សព្វផ្សាយវៀតណាមបានផ្លាស់ប្ដូរសម្លេងនិងបានចាប់ផ្ដើមចាត់ទុកថារដ្ឋាភិបាលកម្ពុជាបនរបស់ប៉ុល-ពត អៀង-សារីដូចគ្នានឹងកងទ័ពកម្ពុជាបានបន្តយុទ្ធនាការរបស់ខ្លួននៅវៀតណាម។[៣៦] នៅជិតចុងខែ មិថុនា កងទ័ពវៀតណាមបានប្រមូលផ្ដុំគ្នាជាកម្លាំងការងារជាច្រើនកងពលធំដើម្បីផ្ដើមយុទ្ធនាការដែលមានគោលដៅកំណត់ច្បាស់មួយទៀតប្រឆាំងនឹងពួកខ្មែរ។ ម្ដងនេះ ពួកវៀតណាមបានរុញច្រើនកងកម្លាំងរបស់កម្ពុជាត្រឡប់ទៅកាន់ទីក្រុងខេត្ត សួង និងព្រៃវែងហើយក្រោយមកទៀតក៏បានដកថយទៅវិញ។ យ៉ាងណាមិញ ដូចដែលពួកគេបានធ្វើពីមុន កងទ័ពកម្ពុជាបានចល័តកងកាំភ្លើងធំរបស់ខ្លួនឆ្ពោះទៅកាន់ព្រំដែននិងបានបន្តបន្តក់ភូមិនានារបស់វៀតណាមហាក់បីដូចជាគ្មានរឿងអ្វីកើតឡើងទាល់តែសោះ។[៣៧]

អំឡុងពាក់កណ្ដាលទីពីរនៃឆ្នាំ១៩៧៨ ពួកមេដឹកនាំវៀតណាមបានលះបង់កម្លាំងរបស់ខ្លួនជាច្រើនចំពោះយុទ្ធនាការយោធាប្រឆាំងនឹងរបបខ្មែរក្រហម ដោយការស្វែងរកជំនួយនយោបាយមកពីសហភាពសូវៀត។ ដោយការសង្ខេបខ្លីជាមួយពួកអ្នករដ្ឋការក្រសួងការបរទេសរបស់វៀតណាមនៅថ្ងៃ ២៥កក្កដា ១៩៧៨ ភារធារីសូវៀតនៅហាណូយត្រូវបានគេប្រាប់ថារដ្ឋាភិបាលកម្ពុជាបានពង្រាយ១៤ក្នុងចំណោមកងពលធំយោធា១៧កងជានិច្ច និងកងវរសេនាធំក្នុងតំបន់១៦កងតាមបណ្ដោយព្រំដែនជាមួយវៀតណាម។[៣៨] ក្រោយមកទៀត នៅដើមខែ កញ្ញា ១៩៧៨ ឡេ-ដ្វឺនបានផ្ដល់ដំណឹងដល់ឯកអគ្គរដ្ឋទូតសូវៀតថាវៀតណាមមានបំណងដោះស្រាយបញ្ហាចោទទាំងនេះទាំងស្រុងអំពីកម្ពុជានៅដើមឆ្នាំ១៩៧៩។ កាលណោះវៀតណាមកំពុងតែដាក់មូលដ្ឋាននយោបាយសម្រាប់យុទ្ធនាការប្រឆាំងនឹងកម្ពុជា នាវាសូវៀតត្រូវបានរាយការណ៍មិនត្រូវបានផ្ទុកអាវុធធន់ធ្ងន់និងយុទ្ធភណ្ឌយោធានៅឆកសមុទ្រខាមរ៉ាញទេ។[៣៩] នៅខែ តុលា ១៩៧៨ វិទ្យុវៀតណាមបានផ្សព្វផ្សាយអ្វីដែលពួកគេបានអះអាងថាមានករណីជាច្រើននៃការបះបោរប្រឆាំងរបបខ្មែរក្រហម ដែលកំពុងជម្រុញពួកសមាជិកនៃយោធាកម្ពុជាឱ្យផ្ដួលរំលំបនប៉ុល-ពត អៀង-សារី រឺក៏ឱ្យរត់ទៅវៀតណាម។[៤០]

នៅក្នុងចំណុចប្រែប្រួលដ៏សំខាន់មួយក្នុងការប្រណាំងគ្នានៃទំនាក់ទំនងការទូតសូវៀត-វៀតណាម និងចិន-វៀតណាម និងនៅទីបំផុតគឺជា ការលុកលុយរបស់វៀតណាមនៅកម្ពុជា នៅថ្ងៃ ៣វិច្ឆិកា ១៩៧៨ សន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការមួយត្រូវបានចុះហត្ថលេខារវាងវៀតណាមនិងសហភាពសូវៀត ដែលធានានូវដំណែលនៃជំនួយយោធាសូវៀតសំខាន់ៗក្នុងឈុតឆាក (សេណារីយ៉ូ)ថាចិនបានអន្តរាគមក្នុងការប៉ះទង្គិចគ្នានេះ។[៣] ក្រោយមក នៅខែ វិច្ឆិកា ១៩៧៨ បញ្ជាការមួយនិងទីបញ្ជាការត្រួតពិនិត្យត្រូវបានបង្កើតឡើងសម្រាប់ការលុកលុយកម្ពុជាដែលបានរៀបចំផែនការរួចហើយ ដែលមានឧត្តមសេនីយ៍ថ្នាក់ទីមួយ (ទេសឧត្តមសេនីយ៍) ឡេ-ឌឺកអាញទទួលបន្ទុកគ្រប់គ្រងពេញទីនៃអង្គភាពយោធាវៀតណាមតាមបណ្ដោយតំបន់ព្រំដែន។ រដ្ឋាភិបាលវៀតណាម ដើម្បីជំនួសឱ្យការខាតបង់ដំបូងៗនិងបានបង្កើនអង្គភាពរបស់ខ្លួនតាមបណ្ដោយព្រំដែន ដែលកែនបាន៣៥០០០០នាក់ចូលទៅក្នុងកងទ័ព។ កាលណោះដែរ ពួកទ័ពដែលកែនថ្មីៗកំពុងតែបំពេញការហ្វឹកហាត់ កងពលធំ១០កងត្រូវបានពង្រាយដាក់តាមតំបន់ព្រំដែន ឡងអាន(គោះគង) ឌងថាប និងខេត្តតៃនិញ (រោងដំរី)។ វៀតណាមក៏បានផ្លាស់ប្ដូរកងពលធំបីកងដែលឈរជើងនៅភាគខាងត្បូងលាវទៅកាន់ព្រំដែនលាវ-កម្ពុជា។[៣៧] ថ្ងៃ ១៣ធ្នូ ១៩៧៨ រដ្ឋាភិបាលចិនបានព្រមានវៀតណាមថាការអត់ធ្មត់របស់ខ្លួនមានកំណត់ និងថាវៀតណាមនឹងត្រូវបានដាក់ទណ្ឌកម្ម បើសិនជាខ្លួនប្រកាន់អាកប្បកិរិយា ជិះសេះលែងដៃ (របៀបអត់បង្ហៀរ)ដូច្នេះ។[៣]

មិនតិចទេ ចំណិតចុងក្រោយនៃយុទ្ធសាស្ត្ររបស់វៀតណាមបានលេចឡើងនៅពេលដែលវៀតណាមបានប្រកាសការបង្កើតឡើងនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា (រ.ស.ស.ជ.ក.) ក្នុង តំបន់រំដោះ នៃកម្ពុជា។[៣៩] ហាណូយបានអះអាងរ.ស.ស.ជ.ក.គឺជាចលនាកុម្មុយនិស្តកម្ពុជាឯករាជ្យមួយដែលមានសមាជិកចេញមកពីគ្រប់វិជ្ជាជីវៈ។ លោកហេង-សំរិន ដើមឡើយជាសមាជិកមួយរូបនៃពួកខ្មែរក្រហមនិងមេបញ្ជការនៃកងពលធំទី៤កម្ពុជា ជាប្រធាននៃគណៈកម្មាការមជ្ឈិមនៃរ.ស.ស.ជ.ក.។[៤០] កាលពីមុន រ.ស.ស.ជ.ក.ត្រូវបានគេស្គាល់ថាជារដ្ឋាភិបាលបដិវត្តន៍បណ្ដោះអាសន្ននៃកម្ពុជា (រ.ប.ប.ក.) ដែលរួមផ្សំដោយអតីតពួកកម្មាភិបាលខ្មែរក្រហម៣០០នាក់ដែលបានរត់ទៅវៀតណាម។ រ.ស.ស.ជ.ក.ជារឿយៗបានបញ្ជូនពួកអ្នកតំណាងទៅក្រៅប្រទេសក្នុងការស្វែងរកជំនួយ មុនពេលវៀតណាមបានបោះបង់ចោលគំនិត 'សង្គ្រាមប្រជាជន' ដោយអនុគ្រោះដល់យុទ្ធនាការយោធាជាធម្មតា ស្រដៀងទៅនឹងការលុកលុយរបស់សូវៀតនៅឆែកកូស្លូវ៉ាគីនៅឆ្នាំ១៩៦៨។[៤១]

មិនបានធ្វើឱ្យប្រសើរជាងតាមរយៈការរីកចម្រើនខាងយោធារបស់វៀតណាម រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យរវល់តែពង្រឹងកងទ័ពរបស់ខ្លួនជាមួយជំនួយរបស់ចិន។ នៅប៉ុន្មានឆ្នាំមុនៗ ចិនបានត្រឹមតែផ្ដល់ឱ្យកងទ័ពបដិវត្តន៍កម្ពុជាជាមួយចំនួននៃសព្វាវុធនិងយុទ្ធភណ្ឌមានកំណត់ ក៏ប៉ុន្តែពេលដែលទំនាក់ទំនងជាមួយវៀតណាមបានកាន់តែអាក្រក់នៅឆ្នាំ១៩៧៨ ប៉ីជិងបានបង្កើតផ្លូវផ្គត់ផ្គង់បន្ថែមឆ្លងទៅកម្ពុជានិងបានបង្កើនចំណុះនៃអាវុធយោធាធុនធ្ងន់ដែលបានធ្វើដំណើរចុះមកតាមផ្លូវនីមួយៗ។[៣៧] នៅមុនថ្ងៃនៃការលុកលុយរបស់វៀតណាម កម្ពុជាមានទាហាន៧៣០០០នាក់ដែលបានប៉ាន់ស្មានក្នុងភូមិភាគយោធាបូព៌ាដែលនៅជាប់ព្រំដែនវៀតណាម។[៣៧] នៅពេលនោះ គ្រប់សាខាទាំងអស់នៃកងទ័ពកម្ពុជាបានពង្រឹងខ្លួនគួរអោយកត់សម្គាល់ដោយចំនួនដ៏ច្រើននៃគ្រឿងបរិក្ខាយោធាដែលផលិតនៅចិន ដែលរួមមានយន្តហោះប្រដេញ ទូកល្បាត កាំភ្លើងធំធុនធ្ងន់ កាំភ្លើងប្រឆាំងយន្តហោះ រថដឹកនិងរថក្រោះជាច្រើន។ ជាការបន្ថែម មានពួកទីប្រឹក្សាចិនរវាង១០០០០នាក់និង២០០០០នាក់ដែលមានសមត្ថភាពខាងយោធានិងអសេនិក ដែលផ្ដល់ការជួយរបស់ខ្លួនដល់របបខ្មែរក្រហម។[៣៧]

ការលុកលុយកម្ពុជា[កែប្រែ]

ដើមឡើយនៅខែ ធ្នូ ១៩៧៨ កម្លាំងដែលបង្កើតថ្មីរបស់កម្ពុជាត្រូវបានសាកល្បងនៅពេលដែលមានការវាយលុកមួយរបស់វៀតណាម ដែលមានកងពលធំពីរ បានឆ្លងកាត់ព្រំដែននិងរំកិលទៅទីប្រជុំជនក្រចេះ គ្រានោះកងពលធំគាំទ្រផ្សេងៗទៀតត្រូវបានដាក់ពង្រាយតាមបណ្ដោយផ្លូវក្នុងតំបន់ដើម្បីកាត់ផ្ដាច់កន្ទុយដឹកជញ្ជូននៃអង្គភាពទ័ពរបស់កម្ពុជា។[៤២] ទោះបីជាកំពុងតែទទួលបាននូវជំនួយជាច្រើនពីចិនក៏ពិតមែនក្ដី ក៏កងទ័ពកម្ពុជាមិនអាចស៊ូទ្រាំនឹងការវាយលុករបស់វៀតណាមបានឡើយ ហើយក៏បានរងគ្រោះដោយសហេតុភាពដ៏ធ្ងន់ធ្ងរទៀត។[៤៣] នៅទីបញ្ចប់ ថ្ងៃ ២៥ធ្នូ ១៩៧៨ វៀតណាមបានផ្ដើមការលុកលុយពេញទីដោយប្រើកងពលធំ១៣កង មានប្រមាណទាហាន១៥០០០០នាក់ដែលបានគាំទ្រយ៉ាងល្អដោយកាំភ្លើងធំធុនធ្ងន់ និងកម្លាំងអាកាស។ គ្រាដំបូង កម្ពុជាបានប្រជែងដោយផ្ទាល់នឹងកងទ័ពវៀតណាមប្រហែលជាតាមរយៈវិធីប្រយុទ្ធគ្នាជាធម្មតា ប៉ុន្តែកលយុទ្ធនេះបានហុចជាលទ្ធផលជាការខាតបង់ពាក់កណ្ដាលនៃកងទ័ពបដិវត្តន៍កម្ពុជាក្នុងរយៈពេលពីរអាទិត្យ។ បរាជ័យយ៉ាងធ្ងន់ធ្ងរលើសមរភូមិបានដាស់តឿនឱ្យពួកមេដឹកនាំកម្ពុជាជាច្រើនជម្លៀសខ្លួនទៅកាន់តំបន់ភាគខាងលិច​នៃប្រទេសនេះ។[៤២] ថ្ងៃ ៧មករា ១៩៧៩ កងទ័ពវៀតណាមបានចូលភ្នំពេញរួមជាមួយពួកសមាជិកនៃរ.ស.ស.ជ.ក.។ នៅថ្ងៃបន្ទាប់ រដ្ឋកម្ពុជានិយមវៀតណាម ដែលគេស្គាល់ថាជាសាធារណរដ្ឋប្រជាមានិតកម្ពុជា (ស.ប.ក.) ត្រូវបានបង្កើតឡើងដែលមានលោកហេង-សំរិនជាប្រធានរដ្ឋ និងលោកប៉ែន-សុវណ្ណជាលេខា (អគ្គលេខាធិការ)នៃបក្សបដិវត្តន៍ប្រជាជនកម្ពុជា[៤២]

ពួកមេដឹកនាំខ្មែរក្រហម ដែលមានរចនាសម្ព័ន្ធនយោបាយ និងកងទ័ពជាច្រើនបានបែកខ្ចាត់ខ្ចាយគ្នាដោយការលុកលុយរបស់វៀតណាម ត្រូវបង្ខំឱ្យជ្រកកោននៅប្រទេសថៃ ជាទីដែលមានការស្វាគមយ៉ាងកក់ក្ដៅដោយរដ្ឋាភិបាលថៃ។ ទោះបីជាមានការប្រជែងខាងសេដ្ឋកិច្ចដ៏លើសលប់បាននាំមកដោយពួកខ្មែរក្រហម និងពួកជនភៀសខ្លួនមកតាមក៏ពិតមែន ក៏រដ្ឋាភិបាលថៃបានផ្ដល់ជម្រក និងការពារពួកខ្មែរក្រហមនៅឯជំរុំខាវឡាននៅខេត្តត្រាតដដែល។[៤៤] ខណៈពេលនោះដែរ នៅភ្នំពេញ របបកម្ពុជាថ្មីបានព្យាយាមកសាងនូវជីវភាពសេដ្ឋកិច្ច និងសង្គមនៃប្រទេសឡើងវិញ ដែលត្រូវបានខ្ទេចខ្ទីយ៉ាងខ្លាំងអស់ច្រើនទសវត្សដោយភាពវឹកវរនៃនយោបាយ និងសង្គ្រាមឥតឈប់ឈរ។ យ៉ាងណាមិញ កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាថ្មីដើម្បីកសាងប្រទេសនេះឡើងវិញត្រូវរំខានយ៉ាងខ្លាំងដោយកង្វះបុគ្គលិកដែលចេះដឹងនិងមានគុណវឌ្ឍ៍ ដូចគ្នាដែរភាគច្រើននៃប្រជាជនដែលចេះដឹងបានរត់គេចចេញពីប្រទេស រឺក៏ត្រូវសម្លាប់ដោយរបបខ្មែរក្រហមកំឡុងប៉ុន្មានបួនឆ្នាំមុន។ នៅចុងឆ្នាំនោះ ការព្យាយាមរបស់របបថ្មីនៅក្នុងការកសាងជាតិត្រូវបានប្រឈមគ្នាបន្ថែមទៀតដោយពួកក្រុមតស៊ូប្រឆាំងវៀតណាមដែលកំពុងប្រតិបត្តិការតាម​តំបន់ភាគខាងលិចនៃប្រទេសនេះ។[៤៥]

ការឆ្លើយតបពីសហគមន៍អន្តរជាតិ[កែប្រែ]

រយៈពេលដ៏ខ្លី បន្ទាប់ពីការធ្លាក់ភ្នំពេញទៅឱ្យកងកម្លាំងវៀតណាម និងសម្ព័ន្ធមិត្តកម្ពុជារបស់ខ្លួន នៅខែ មករា ១៩៧៩ ពួកអ្នកតំណាងនៃកម្ពុជាប្រជាធិបតេយ្យបានដង្ហើយហៅឱ្យមានជំនួបជាបន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិ ដូច្នេះហើយសម្ដេចនរោត្តម-សីហនុអាចបង្ហាញករណីរបបដែលបានដួលរលំនេះ។ ទោះបីជាមានការជំទាស់ដ៏ខ្លាំងពីសហភាពសូវៀត និងឆែកកូស្លាវ៉ាគីក៏ដោយ ក៏ក្រុមប្រឹក្សាសន្តិសុខស.ប.បានផ្ដល់ឱកាសនេះទៅដល់ព្រះសីហនុដែរ។[៤៦] ទោះបីយ៉ាងណា ព្រះសីហនុខ្លួនព្រះអង្គបាននៅឃ្លាតឆ្ងាយពីការរំលោភបំពានសិទ្ធិមនុស្សរបស់ខ្មែរក្រហម ទ្រង់ក៏បានចោទប្រកាន់វៀតណាមថាកំពុងតែប្រើការឈ្លានពានដើម្បីរំលោភបំពានអធិបតេយ្យភាពរបស់កម្ពុជា។ ដូចគ្នានេះដែរ ទ្រង់បានទាមទារឱ្យប្រទេសក្នុងស.ប.ទាំងអស់បញ្ឈប់ជំនួយជាបណ្ដោះអាសន្នដល់វៀតណាម និងមិនទទួលស្គាល់របបដែលបង្កើតឡើង​ដោយវៀតណាមមួយនេះទេ។[៤៦] ជាលទ្ធផល សមាជិកមិនចូលបក្សសម្ព័ន្ធនៃក្រុមប្រឹក្សាសន្តិសុខស.ប.បានស្នើដំណោះស្រាយដែលព្រាងទុកសុំឱ្យមានបទឈប់បាញ់ និងការដកកងកម្លាំងបរទេសចេញពីកម្ពុជា ដែលត្រូវបានយល់ព្រមដោយចិន បារាំង ន័រវែស ព័រទុយហ្គាល់ សហរដ្ឋ និងសហរាជាណាចក្រ (រាជាណាចក្ររួម)។ យ៉ាងណាក៏ដោយ ដំណោះស្រាយនេះមិនត្រូវបានយល់ស្របដោយសារតែការប្រឆាំងយ៉ាងខ្លាំងពីសហភាពសូវៀត និងឆែកកូស្លាវ៉ាគី។[៤៥]

នៅចន្លោះ១៦-១៩ កុម្ភៈ ១៩៧៩ វៀតណាមនិងរបបកម្ពុជាថ្មីបានធ្វើជំនួបកំពូលដែលសម្រេចបានជាមួយការចុះហត្ថលេខាប្រទេសទាំងពីរនូវសន្ធិសញ្ញាសន្តិភាព មិត្តភាពនិងសហប្រតិបត្តិការ។[៤៧] មាត្រា២នៃសន្ធិសញ្ញាបានចែងថាសន្តិសុខវៀតណាម និងកម្ពុជាត្រូវជាប់ទាក់ទងរវាងគ្នា ដូច្នេះប្រទេសទាំងពីរនឹងជួយការពារគ្នាទៅវិញទៅមក ប្រឆាំងនឹងផែនការណ៍ និងទង្វើនៃអន្ថការដោយកម្លាំងចក្រពត្តិនិយមនិងកម្លាំងប្រតិកម្មអន្តរជាតិ ដោយហេតុនោះកំពុងតែធ្វើឱ្យស្របច្បាប់នូវវត្តមាននៃកងទ័ពវៀតណាមនៅលើដីកម្ពុជា។[៤៦] ភ្លាមៗបន្ទាប់មកទៀត សហភាពសូវៀត ប្រទេសសង្គមនិយមនានានៅអឺរ៉ុបខាងកើត និងឥណ្ឌាបានទទួលស្គាល់ភ្លាមៗនូវសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលបន្តុបដោយវៀតណាម។ រដ្ឋាភិបាលសូវៀតបានសរសើរជ័យជំនះគួរអោយកត់សម្គាល់របស់ស.ប.ក. និងបានបង្ហាញនូវការគាំទ្ររបស់ខ្លួនពេញទីដល់ការរីកចម្រើនរបស់របបនេះឆ្ពោះទៅកាន់សង្គមនិយម។ បន្ថែមទៀត ពួកសូវៀតបានរិះគន់យ៉ាងខ្លាំងក្លាដល់កំណត់ត្រាភេរវកម្មរបស់របបខ្មែរក្រហម ដែលពួកគេបាននិយាយបញ្ជាក់ថាត្រូវបានបង្គាប់បញ្ជាដោយចិន។[៤៦]

នៅក្នុងសម័យប្រជុំនៃមហាសន្និបាតស.ប.ទី៣៤ ពួកអ្នកតំណាងនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា និងកម្ពុជាប្រជាធិបតេយ្យទាំងពីរបានអះអាងសិទ្ធិដើម្បីតំណាងឱ្យប្រទេសរបស់ពួកគេ។ ពួកអ្នកតំណាងទាំងពីរមុននេះក៏បានប្រាប់ដល់ប្រជាជាតិសមាជិកនៃក្រុមប្រឹក្សាសន្តិសុខស.ប.ថាខ្លួនជាអ្នកតំណាងស្របច្បាប់តែមួយនៃកម្ពុជានិងប្រជាជន​នៃប្រទេសនេះ។[៤៧] ជាការឆ្លើយតបមកវិញ គណៈកម្មាធិការរបស់សារតាំងនៃស.ប.បានសម្រេចចិត្តទទួលស្គាល់កម្ពុជាប្រជាធិបតេយ្យដោយសំឡេងប្រាំមួយទល់នឹងបី ទោះបីជាមានកំណត់ត្រាបង្ហូរឈាមរបស់ខ្មែរក្រហមពេលដែលនៅកាន់អំណាចក៏ដោយ។ តាមអនុលោមន៍ ពួកអ្នកតំណាងនៃកម្ពុជាប្រជាធិបតេយ្យត្រូវបានអនុញ្ញាតឱ្យមានអាសនៈក្នុងមហាសន្និបាត ដែលមានការគាំទ្រយ៉ាងខ្លាំងពីចិន។[៤៨] នៅខែ មករា ១៩៨០ ប្រទេសទាំង២៩បានបង្កើតទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋប្រជាមានិតកម្ពុជា នៅឡើយតែជាង៨០ប្រទេសទៀតនៅតែទទួលស្គាល់ភាពស្របច្បាប់នៃកម្ពុជាប្រជាធិបតេយ្យដែលបានដួលរលំទៅហើយ។ នៅក្នុងពេលដូចគ្នានេះដែរ ពួកមហាអំណាចលោកខាងលិច និងប្រទេសជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ស.ប.អ.អ. រឺ អាស៊ាន) ក៏បានបញ្ចេញនូវការស្ដីបន្ទោសយ៉ាងខ្លាំងចំពោះការប្រើប្រាស់កម្លាំងទ័ពរបស់វៀតណាមដើម្បីបណ្ដេញរបបខ្មែរក្រហមចេញ។[៤៦]

ប្រទេសថៃ ដែលមានព្រំដែនរួម800 kilometers (500 mi) (គីឡូម៉ែត្រ) ជាមួយកម្ពុជានិងបានភ័យខ្លាចជាប្រវត្តិសាស្ត្រនូវការវាតទីនិយមរបស់វៀតណាម បានទាមទារថាវៀតណាមត្រូវដកទ័ពរបស់ខ្លួនភ្លាមៗពីកម្ពុជា ដូច្នេះប្រជាជនកម្ពុជាអាចជ្រើសរើសរដ្ឋាភិបាលមួយដោយសេរីក្រៅពីអន្តរាគមន៍របស់បរទេស។ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ភ្វីលីពីន និងសិង្ហបុរីបានបង្ហាញនូវការគាំទ្ររបស់ខ្លួនចំពោះជំហររបស់ថៃ។[៤៦] បន្ថែមទៀត អាស៊ានបានមើលឃើញការលុកលុយនិងការកាន់កាប់បន្តបន្ទាប់របស់វៀតណាមនៅកម្ពុជា បានទទួលបានការគាំទ្រយ៉ាងខ្លាំងដោយសូវៀត ដែលជាការគំរាមកំហែងនាំឱ្យរំខានដល់សន្តិសុខ និង ស្ថេរភាពក្នុងតំបន់នេះ។[៤៩] ទិដ្ឋភាពនោះត្រូវបានរួមចំណែកដោយចិន ដែលបានបន្តដរាបណានៅតែមានការចោទប្រកាន់វៀតណាមពីការបង្ខំកម្ពុជាឱ្យចូលទៅក្នុងសហព័ន្ធឥណ្ឌូចិនដើម្បីបម្រើជាទីប្រចាំការក្រៅមួយនៃអនុត្តរភាព​ជាសកលរបស់សូវៀត។ សហរដ្ឋ ដែលមិនដែលបានថែរក្សាទម្រង់នៃចំណងការទូតណាមួយជាមួយកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហមទាល់តែសោះ បានបង្ហាញឱ្យឃើញនូវការគាំទ្រជាខ្លាំងចំពោះសមាជិកភាពនៃអតីតសត្រូវរបស់ខ្លួននៅក្នុងមហាសន្និបាតស.ប. និងបានបំពងការដង្ហើយហៅរបស់អាស៊ានដើម្បីឱ្យមានការដកកងកម្លាំងកងទ័ពវៀតណាមភ្លាមចេញពីកម្ពុជា។[៤៦]

ចិនលុកលុយវៀតណាម[កែប្រែ]

នៅខែ កុម្ភៈ ១៩៧៩ ចិនបានធ្វើការសងសឹងវិញនឹងការលុកលុយរបស់វៀតណាមនៅកម្ពុជាដោយការបញ្ជូនកងទ័ពជាប្រញាប់មកតាមបណ្ដោយព្រំដែនចិន-វៀតណាម ហើយក្នុងរយៈពេលដប់ថ្ងៃបានទៅដល់ទីរួមខេត្តនានា។[៥០] ការប្រយុទ្ធបានជាប់គាំងដោយសារតែផ្លូវខ្វាត់ខ្វែងនៃឧម្មុង្គដែលពួកចិនបានពើបប្រទះ មិនថ្វីទេ កងទ័ពចិនបានកាន់កាប់បានខោបាងនៅថ្ងៃ ២មីនា និង ឡាងសឺននៅថ្ងៃ ៤មីនា តាមរបាយការណ៍នឹងធ្វើដំណើរឆ្ពោះទៅកាន់ហាណូយនៅក្នុងល្បឿនយ៉ាងលឿន ទោះបីជាមិនមានលក្ខខណ្ឌល្អជាមួយខ្សែផ្គត់ផ្គង់របស់ខ្លួនក៏ដោយ។ ថ្ងៃបន្ទាប់ យ៉ាងណាក៏ដោយ របបក្រុងប៉ីជិងបានប្រកាសថាខ្លួននឹងមិនរំកិលចូលវៀតណាមឱ្យកាន់តែជ្រៅទេ ដោយឃើញជាក់ស្ដែងបន្ទាប់ពីការជួបពើបប្រទះនឹងការតស៊ូដ៏សាហាវ និងខ្លាំងក្លាដែលមិនបានរំពឹងទុក ដោយសារកងកម្លាំងវៀតណាមហ្វឹកហាត់បានល្អ និងមានបទពិសោធន៍ ហើយបានផ្គត់ផ្គង់ដោយបច្ចេកវិទ្យាអាមេរិកដែលបានបន្សល់ទុកក្រោយពីសង្គ្រាមវៀតណាម។ មានទំនុកចិត្តថាការគំរាមកំហែងដោយការលុកលុយគឺជាជោគជ័យមួយហើយ ពួកចិនបានដកទ័ពថយទៅវិញ ដែលបន្សល់ទុកនូវផ្លូវដាននៃវិនាសកម្មដែលលាតសន្ធឹង500 kilometers (310 mi) (គីឡូម៉ែត្រ) ជាស្លាកស្នាមរបស់ខ្លួន។[៥១] រួមជាមួយជំនួយរបស់ចិនបានបាត់បងបន្ទាប់ពីសរុបកម្មរបស់វៀតណាម កម្ពុជាត្រូវទុកឱ្យមើលការខុសត្រូវខ្លួនឯង។ ទោះបីជាការខាតបង់ទាំងស្រុងរបស់ចិនត្រូវបានគេប៉ាន់ប្រមាណខ្ពស់ជាងការខាតបង់របស់វៀតណាម (១២-៥០០០០នាក់ប្រៀបធៀបនឹងការស្លាប់របស់វៀតណាម ចំនួនស្លាប់ រឺ របួសប្រហែល១០០០០នាក់) ក៏ដោយ ក៏ការបង្វែរកងទ័ពចេញពីកម្ពុជាបានជួយសម្រួលឱ្យមានការលេចឡើងជាថ្មីដ៏ខ្លាំងក្នុងការធ្វើប្រតិបត្តិការកុបកម្មរបស់ខ្មែរក្រហម ដែលវាធ្វើឱ្យមិនអាចចៀសផុតសម្រាប់របបស.ប.ក.ក្មេងខ្ចីនៅកម្ពុជាឱ្យមានការកែនកងទ័ព និងតម្រូវឱ្យវៀតណាមដាក់កងទ័ពមួយភាគធំរបស់ខ្លួនតាមបណ្ដោយព្រំដែនចិន-វៀតណាម។[៥២]

ការតស៊ូផ្ទៃក្នុងដើម្បីរបបថ្មី[កែប្រែ]

នៅពេលដែលរបបខ្មែរក្រហមត្រូវបានដកចេញពីអំណាចក្នុងខែ មករា ១៩៧៩ ប្រជាជនកម្ពុជាមានជំនឿថាសន្តិភាព និងសេរីភាពនឹងបានត្រឡប់មកកាន់ប្រទេសពួកគាត់វិញ។ ជំនឿរបស់ពួកគាត់ត្រូវបានពង្រឹងដោយរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលបានប្រកាសនៅឆ្នាំ១៩៨១ ដែលបានថ្លែងចំៗថាកម្ពុជាគឺជារដ្ឋឯករាជ្យ សន្តិភាពដែលអំណាចជារបស់ប្រជាជន។[៥៣] យ៉ាងណាមិញ មានភាពផ្ទុយគ្នាយ៉ាងខ្លាំងរវាងអ្វីដែលបានសរសេរក្នុងរដ្ឋនុញ្ញកម្ពុជានិងការពិត ពីព្រោះដោយសារតែប្រជាជនកម្ពុជាបានចាប់ផ្ដើមអស់សង្ឃឹមក្នុងអ្វីដែលពួកគាត់បានមើលឃើញតាមរយៈការកាន់កាប់របស់វៀតណាមក្នុងប្រទេសរបស់ពួកគាត់ ផ្ទុយពីការរំដោះដែលបានធ្វើអោយពួកគាត់រួចពីភាពឃោរឃៅព្រៃផ្សៃនៃកម្ពុជាប្រជាធិបតេយ្យ។ ការកត់សម្គាល់នោះត្រូវបានផ្ទៀងផ្ទាត់ដោយវត្តមាននៃពួកទីប្រឹក្សាវៀតណាមដែលបានធ្វើការនៅគ្រប់ជាន់ថ្នាក់នៃរដ្ឋាភិបាលកម្ពុជារបស់ហេងសំរិន។ នៅឆ្នាំ១៩៨៦ ជាឧទាហរណ៍ មានទីប្រឹក្សាវៀតណាមម្នាក់សម្រាប់គ្រប់រដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រីកម្ពុជា និងទីប្រឹក្សាម្នាក់សម្រាប់អនុរដ្ឋមន្ត្រីបីរូប។ បន្ថែមទៀត ត្រូវបានគេរាយការណ៍ថាការសម្រេចចិត្តចុងក្រោយដែលបានធ្វើឡើងដោយរដ្ឋមន្ត្រីកម្ពុជាត្រូវទទួលការយល់ព្រមជាចុងក្រោយពីទីប្រឹក្សាវៀតណាម ដែលជាធម្មតាបានបញ្ជាឱ្យធ្វើតាមគោលនយោបាយនានា។[៥៤]

ជំរុំតាមព្រំដែនដែលមានអរិភាពនឹងស.ប.ក. ១៩៧៩-១៩៨៤។ ជំរុំរ.រ.ជ.ប.ខ. បានបង្ហាញក្នុងពណ៌ខ្មៅ។

ដើម្បីតស៊ូនឹងការកាន់កាប់របស់វៀតណាមនៅកម្ពុជា និងរបបដែលពួកគេបានបន្តុបឡើង ខ្មែរក្រហមបានស្រែកហៅឱ្យប្រជាជនខ្មែរចេញមកដើម្បីបង្រួបបង្រួម និងវាយប្រយុទ្ធប្រឆាំងនឹងពួកយួន។ យ៉ាងណាមិញ ដោយសារតែភាពព្រៃផ្សៃដែលពួកគេធ្លាប់បានឆ្លងកាត់ក្រោមរបបដែលបានដួលរលំ ខ្មែរភាគច្រើនមានជំនឿថាចលនានយោបាយណាមួយដែលមានបំណងក្នុងការស្ដារសេរីភាពជាតិត្រូវតែប្រឆាំងទាំងខ្មែរក្រហមផង និងយួនផង។[៥៥] ជាការឆ្លើយតបទៅបុរេលក្ខខណ្ឌដូច្នេះ ចលនាដែលមិនមែនកុម្មុយនិស្តពីរត្រូវបង្កើតឡើងដើម្បីប្រឆាំងនឹងការកាន់កាប់របស់វៀតណាម។ ក្រុមទីមួយ គឺជាអង្គការស្លាបស្ដាំ និងនិយមលោកខាងលិច ត្រូវបានបង្កើតឡើងនៅខែ តុលា ១៩៧៩ដោយអតីតនាយករដ្ឋមន្ត្រីសឺន-សាន និងត្រូវបានគេហៅថារណសិរ្សរំដោះជាតិប្រជាជនខ្មែរ (រ.រ.ជ.ប.ខ.)។ រ.រ.ជ.ប.ខ.បានប្រតិបត្តិការពីជំរុំជនភៀសខ្លួនជាច្រើនតាមព្រំដែនថៃ-កម្ពុជា ដែលបានត្រួតត្រារាប់ពាន់នាក់នៃពួកអសេនិកជន (ជនស៊ីវិល)។[៥៦] នៅចំណុចកំពូលរបស់ខ្លួន សាខាប្រដាប់អាវុធនៃរ.រ.ជ.ប.ខ.ត្រូវបានគេប៉ាន់ប្រមាណមានពួកយុទ្ធជនរវាង១២០០០នាក់និង១៥០០០នាក់ ប៉ុន្តែមួយភាគបីនៃចំនួននោះគឺត្រូវបានបាត់បង់តាមរយៈការប្រយុទ្ធគ្នា និងរមត់កំឡុងការវាយលុករដូវប្រាំងរបស់វៀតណាមនៅឆ្នាំ១៩៨៤-៨៥។ មិនតិចណាស់ណាទេ រ.រ.ជ.ប.ខ.បានបន្តប្រតិបត្តិការជាក្រុមតូចៗ ដោយការំខានពួកយួន និងសម្ព័ន្ធមិត្តកម្ពុជារបស់ពួកគេ ដោយការប្រើប្រាស់កលយុទ្ធទ័ពព្រៃ។[៥៧]

អង្គការមិនមែនកុម្មុយនិស្តដ៏ទៃទៀតគឺជារណសិរ្សបង្រួបបង្រួមជាតិដើម្បីកម្ពុជាឯករាជ្យ សន្តិភាព អព្យាក្រឹត និងសហប្រតិបត្តិការ បានបង្កើតឡើងដោយព្រះសីហនុនិងត្រូវបានគេស្គាល់ដោយពាក្យកាត់ជាភាសាបារាំងថាហ៊្វុនស៊ីនប៉ិច (FUNCINPEC)។[៥៨] អង្គការនេះត្រូវបានបង្កើតបន្ទាប់ពីព្រះសីហនុបានរឹតចំណងជាមួយខ្មែរក្រហមដែលបន្តបន្ទាប់ការតំណាងរបស់ទ្រង់ក្នុងនាមនៃក្រុមប្រឹក្សាសន្តិសុខស.ប.។ ពេលដូចគ្នា អ្នកដឹកនាំហ៊្វុនស៊ីនប៉ិច ព្រះសីហនុបានសុំអោយមហាសន្និបាតស.ប.បណ្ដេញចេញពួកអ្នកតំណាងខ្មែរក្រហមចំពោះបទឧក្រិដ្ឋរបស់ខ្លួន កាលដែលនៅក្នុងអំណច និងដើម្បីរក្សាអាសនៈរបស់កម្ពុជាឱ្យទំនេរនៅស.ប.លើមូលដ្ឋានមិនថាតែពួកខ្មែរក្រហម រឺក៏ ស.ប.ក.ដែលបន្តុបដោយវៀតណាមឱ្យមានអាណត្តិតំណាងឱ្យប្រជាជនកម្ពុជានោះឡើយ។[៥៩] ទ្រង់ក៏បានរិះគន់អាស៊ានចំពោះការទទួលស្គាល់ជាបន្តនូវពួកខ្មែរក្រហម និងរិះគន់ចំៗប្រទេសថៃចំពោះការជួយការដឹកជញ្ជូនសព្វាវុធរបស់ចិនធ្វើដំណើរតាមទឹកដីរបស់ខ្លួនដើម្បីផ្គត់ផ្គង់ក្រុមកុម្មុយនិស្តដែលគេស្គាល់គ្រប់គ្នា។ ទោះបីជាមានកម្លាំង ប្រសិទ្ធភាព និងប្រជាប្រិយភាពនៃរ.រ.ជ.ប.ក.និងហ៊្វុនស៊ីនប៉ិចក៏ដោយ ក៏ក្រុមតស៊ូទាំងពីរត្រូវបានញាំញីដោយការបែងចែកគ្នានៅខាងក្នុងដែលបានបង្កដោយសារកង្វះសាមគ្គីភាព ការដណ្ដើមតំណែងជាមេដឹកនាំ អំពើពុករលួយ និងបានអះអាងថាមានការរំលោភបំពានសិទ្ធិមនុស្សទៀតផង។[៦០]

នៅប៉ុន្មានថ្ងៃដំបូងនៃការកាន់កាប់របស់វៀតណាម ក្រុមតស៊ូរបស់កម្ពុជាមានការទាក់ទងគ្នាមានកំណត់ជាមួយគ្នាទៅវិញទៅមក ដោយសារតែភាពទីទៃពីគ្នា។ ថ្វីត្បិតខ្មែរក្រហមបានទទួលនូវជំនួយអន្តរជាតិយ៉ាងទូលំទូលាយក៏ដោយ ក៏នៅឆ្នាំ១៩៨០ អង្គការនេះគឺស្ថិតនៅក្រោមសម្ពាធដើម្បីឱ្យធ្វើកំណែទម្រង់ខ្លួនពីសហគមន៍អន្តរជាតិ។ អាស៊ាន ដែលបាននៅពីក្រោយខ្នងខ្មែរក្រហមគ្រប់ទីកន្លែង ការប្រឈមមុខការទូតទាំងអស់ជាមួយរបបស.ប.ក.ក្នុងមហាសន្និបាតស.ប.នៅឆ្នាំ១៩៧៩ បានជម្រុញពួកមេដឹកនាំខ្មែរក្រហមដាក់រូបភាពដែលប្រឡាក់ឈាមពីក្រោយខ្លួនដើម្បីចូលរួមកម្លាំងជាមួយចលនាមិនមែនកុម្មុយនិស្តដទៃទៀត។[៦១] យ៉ាងណាមិញ គំនិតនៃការបង្កើតសម្ព័ន្ធភាពមួយជាមួយខ្មែរក្រហមដើមឡើយបង្កឱ្យមានកម្រិតភាពមិនងាយស្រួលពិតមែនក្នុងរង្វង់ពួកអ្នកដឹកនាំហ៊្វុនស៊ីនប៉ិច និងរ.រ.ជ.ប.ខ. ពីព្រោះតែក្រុមទាំងពីររំខានចិត្តអំពីការចូលរួមជាមួយអង្គការកុម្មុយនិស្តដែលល្បីឈ្មោះចំពោះភាពព្រៃផ្សៃ។ មិនថ្វីទេ ដើមឡើយនៅឆ្នាំ១៩៨១ ព្រះសីហនុ និងសឺន-សានបានចាប់ផ្ដើមភ្ជាប់គ្នាក្នុងការជជែកពិភាក្សាជាមួយខៀវ-សំផន ប្រធានាធិបតីនៃកម្ពុជាប្រជាធិបតេយ្យដែលដួលរលំ ដើម្បីពិភាក្សានូវលទ្ធភាពនៃការបង្កើតសម្ព័ន្ធភាពមួយ។[៦១]

នៅក្នុងការជជែកពិភាក្សារួបរួមគ្នាខែ សីហា ១៩៨១ រវាងអង្គការទាំងបីបានបង្ហាញថារលំរលាយដោយសារតែលទ្ធផលនៃការចូលចិត្តឈ្លោះប្រកែកគ្នា។ ព្រះសីហនុ ដែលបានខ្លាចការលេចចេញជាថ្មីនៃខ្មែរក្រហម បានស្នើថាក្រុមតស៊ូទាំងអស់បន្ថយអាវុធនិងទ័ពដោយខ្លួនឯង បន្ទាប់ពីការដកកងទ័ពរបស់វៀតណាមចេញពីកម្ពុជា។ ខណៈពេលនោះដែរ លោកសឺន-សានបានទាមទារថារ.រ.ជ.ប.ក.គឺជាអង្គការនាំមុខគេក្នុងសម្ព័ន្ធភាពដែលបានដាក់ស្នើ និងពួកមេដឹកនាំនៃខ្មែរក្រហមភាគច្រើនបានព្រមព្រៀងដោយសារតែភាពឃោរឃៅនៅកម្ពុជាត្រូវបានគេនិរទេសខ្លួនទៅចិន។[៦១] ប្រឆាំងនឹងបុរេលក្ខខណ្ឌទាំងនេះ ខៀវ-សំផនបានរំលឹកគូប្រជែងរបស់គាត់ថាស្វ័យភាពនៃខ្មែរក្រហម និងកម្ពុជាប្រជាធិបតេយ្យមិនគួរត្រូវបានគេផាត់ចេញទេ។[៦២] ថ្ងៃ ២២វិច្ឆិកា ១៩៨២ សិង្ហបុរី ជាមួយនិងការនៅពីក្រោយខ្នងដោយអាស៊ាន បានស្នើសុំថាឱ្យអង្គការទាំងបីបង្កើតរដ្ឋាភិបាលចម្រុះដោយមានអំណាចក្នុងការធ្វើការសម្រេចចិត្តស្មើៗគ្នាក្នុងសម្ព័ន្ធភាពនេះ។ សំណើរបស់សិង្ហបុរីត្រូវបានស្វាគមដោយព្រះសីហនុ ដែលទ្រង់មានជំនឿថាវាគឺជាការព្រមព្រៀងដ៏យុត្តិធម៌មួយសម្រាប់ចលនាមិនមែនកុម្មុយនិស្ត។[៦២]

ខៀវ-សំផន ម្យ៉ាងទៀត បានច្រានចោលនូវគំនិតនោះ ដោយមើលឃើញថាវាជាការប៉ុនប៉ងដោយព្រះសីហនុ និងសឺន-សានដើម្បីដាក់ខ្មែរក្រហមឱ្យនៅដាច់ឆ្ងាយ។ យ៉ាងណាមិញ ព្រះសីហនុបានដឹងថាជំនួយរបស់ចិននឹងមិនធ្វើឱ្យមានប្រយោជន៍ដល់ហ៊្វុនស៊ីនប៉ិចឡើយលុះត្រាតែទ្រង់បង្កើតការសន្យារួមគ្នាខ្លះនិងភ្ជាប់ខ្មែរក្រហមលើ​លក្ខខណ្ឌរបស់ពួកទ្រង់។[៦១] ដូច្នេះហើយ ក្នុងខែ កុម្ភៈ ១៩៨២ ព្រះសីហនុបានជួបជាមួយខៀវ-សំផននៅប៉ីជិងដើម្បីដោះស្រាយភាពផ្សេងដោយឡែកពីគ្នា។ ក្នុងអ្វីដែលគាត់បានរៀបរាប់ជាសម្បទានមួយផ្សេងទៀត ខៀវ-សំផនបានស្នើឱ្យមានការបង្កើតរដ្ឋាភិបាលចម្រុះដោយគ្មានការធ្វើបូរណកម្មក្រុមតស៊ូដទៃទៀចូលទៅក្នុងស្ថាប័ននានារួមជាមួយកម្ពុជាប្រជាធិបតេយ្យឡើយ។ ប៉ុន្តែគាត់បានសង្កត់ យ៉ាងណាៗ ថាគ្រប់ភាគីទាំងអស់ត្រូវតែការពារលក្ខណៈស្របច្បាប់នៃកម្ពុជាប្រជាធិបតេយ្យជារដ្ឋពេញច្បាប់ដែលតំណាងឱ្យកម្ពុជាលើឆាកពិភពលោក។[៦២] នៅខែ ឧសភា ១៩៨២ រួមជាមួយការជម្រុញនៃព្រះសីហនុ សឺន-សានបានសម្រេចចិត្តបង្កើតរដ្ឋាភិបាលចម្រុះដែលមានពួកខ្មែរក្រហមដែរ។[៦១]

ថ្ងៃ ២២មិថុនា ១៩៨២ ពួកមេដឹកនាំនៃអង្គការទាំងបីបានធ្វើឱ្យមានការបង្កើតរដ្ឋាភិបាលចម្រុះរបស់ខ្លួនជាផ្លូវការដោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលមានការគាំទ្រដោយថៃ​ដែលបង្កើតឱ្យមានឡើងនូវរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ (រ.ច.ក.ប.)។ ដោយអនុលោម គណៈរដ្ឋមន្ត្រីនៅខាងក្នុងរបស់រ.ច.ក.ប.មានព្រះសីហនុជាប្រធាននៃកម្ពុជាប្រជាធិបតេយ្យ ខៀវ-សំផនជាអនុប្រធានទទួលបន្ទុកការបរទេស និងសឺន-សានជានាយករដ្ឋមន្ត្រី។ ក្រោមគណៈរដ្ឋមន្ត្រីខាងក្នុងគឺជាគណៈកម្មាធិការដោយឡែកប្រាំមួយទទួលខុសត្រូវចំពោះ ការការពារជាតិ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សង្គមកិច្ច និងសុខភាពសាធារណៈ កិច្ចការយោធា និងប្រព័ន្ធផ្សព្វផ្សាយ (ឃោសនាការ)។[៦៣] នៅឆ្នាំ១៩៨៧ កម្ពុជាប្រជាធិបតេយ្យនៅតែកាន់តំណែងសមាជិកភាពរបស់ខ្លួននៅក្នុងមហាសន្និបាតស.ប.ដដែល ទោះបីជាខ្លួនខ្វះនូវលក្ខណៈវិនិច្ឆ័យនៃរដ្ឋភាពដែលរួមមានប្រជាជន ទឹកដី រដ្ឋាភិបាល និងអាជ្ញាធរជាន់ខ្ពស់ ក្នុងនោះព្រំដែននៃប្រទេសមួយក៏ពិតមែនក្ដី។[៥៩] ទោះបីជាមានការកំណត់ទាំងនោះក៏ដោយ ក៏កម្លាំងនៃក្រុមប្រដាប់អាវុធទាំងបីក្នុងរ.ច.ក.ប.បានបន្តប្រយុទ្ធនឹងកងទ័ពវៀតណាមដើម្បីសម្រេចនូវគោលដៅរបស់ខ្លួនក្នុងការធ្វើឱ្យមានឡើងនូវការអនុវត្ត​សន្និសីទអន្តរជាតិស្ដីពីកម្ពុជា​និងប្រទេសដទៃទៀតដែលទាក់ទិន​នឹងដំណោះស្រាយរបស់​មហាសន្និបាតស.ប.[៦៣]

កំណែទម្រង់និងការដកទ័ពថយរបស់វៀតណាម[កែប្រែ]

ភ្នំតាមបណ្ដោយព្រំដែនកម្ពុជា-ថៃភាគខាងជើងនៃផ្លូវរវាងសីសុផុននិងអារញ្ញប្រាថេត។ ទាំងនេះគឺកន្លែងមួយក្នុងចំណោមតំបន់ដែលយុទ្ធជនខ្មែរក្រហមបាន​លាក់ខ្លួននៅក្នុងសម័យផែនការក៥

នៅឆ្នាំ១៩៧៨ ពេលដែលពួកមេដឹកនាំវៀតណាមបានផ្ដើមការលុកលុយរបស់ខ្លួននៅកម្ពុជាដើម្បីបណ្ដេញរបបខ្មែរក្រហមចេញ ពួកគេមិនបានរំពឹងទុកនូវប្រតិកម្មអវិជ្ជមានពីសហគមន៍អន្តរជាតិឡើយ។ យ៉ាងណាមិញ ក៏ព្រឹត្តិការណ៍នេះបន្តបន្ទាប់ពីការលុកលុយបានបង្ហាញថាពួកមេដឹកនាំវៀតណាមបានពិចារណាខុសយ៉ាងខ្លាំងនូវការឈឺឆ្អាលរបស់អន្តរជាតិជាច្រើនចំពោះ​ករណីរបស់ខ្លួន។ ជំនួសឱ្យការគាំទ្រវៀតណាម ប្រទេសសមាជិកភាគច្រើននៃអង្គការសហប្រជាជាតិបានប្រកាសមិនយល់ស្របឱ្យពួកយួនប្រើកម្លាំងប្រឆាំងកម្ពុជាឡើយ និងថែមទាំងនាំឱ្យរស់រានអង្គការខ្មែរក្រហមដែលភ្លាមបានគ្រប់គ្រងប្រទេសនេះជាមួយនឹងភាពព្រៃផ្សៃដូចគ្នា។[៦៤] ដូច្នោះហើយ ច្រើនជាងបញ្ហាកងទ័ពថែមទៀតនោះ កម្ពុជាភ្លាមៗក៏បានវិវត្តទៅជាបញ្ហាសេដ្ឋកិច្ច និងការទូតមួយសម្រាប់វៀតណាមលើសង្វៀនអន្តរជាតិទៀតផង។ អស់រយៈពេលពេញមួយទសវត្សនេះក្នុងនោះវៀតណាមបានកាន់កាប់កម្ពុជាដែលជាប្រទេសជិតខាង រដ្ឋាភិបាលវៀតណាម និងរបបស.ប.ក.ដែលត្រូវបានបន្តុបឡើងត្រូវបានដាក់លើបរិមណ្ឌលនៃសហគមន៍អន្តរជាតិ។[៦៥]

ជំហរនយោបាយសហគមន៍អន្តរជាតិចំពោះកម្ពុជាធ្វើឱ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចវៀតណាម ដែលបានខ្ទេចខ្ទាំរួចទៅហើយដោយសារតែជម្លោះនៅបន្តជាច្រើនទសវត្ស។ សហរដ្ឋ ដែលបានត្រៀមដាក់ទណ្ឌកម្មក្នុងជំហរប្រឆាំងនឹងវៀតណាម បានបញ្ចុះបញ្ចូលប្រទេសដទៃៗនៃអង្គការសហប្រជាជាតិដើម្បីដកវៀតណាមនិងសាធារណរដ្ឋប្រជាមានិតកម្ពុជាចេញពីមូលនិធិសំខាន់ជាច្រើនដោយការបដិសេធ​ប្រទេសទាំងពីរពី​សមាជិកភាពទៅនឹងអង្គការអន្តរជាតិសំខាន់ៗដូចជា ធនាគារពិភពលោក ធនាគារអភិវឌ្ឍអាស៊ី និងមូលនិធិរូបិយបណ្ណអន្តរជាតិ[៦៦] នៅឆ្នាំ១៩៧៩ ជប៉ុនបានបង្កើនសម្ពាធដោយការបញ្ឈប់ជំនួយសេដ្ឋកិច្ចជាបណ្ដោះអាសន្នទាំងអស់ដល់វៀតណាម និងបានក្រើនរំលឹកពួកមេដឹកនាំវៀតណាមថាជំនួយសេដ្ឋកិច្ចនឹងបន្តតែនៅពេលដែលវៀតណាមកែប្រែគោលនយោបាយរបស់ខ្លួនចំពោះកម្ពុជា ការប្រកួតប្រជែងចិន-សូវៀតនិងបញ្ហានៃប្រជាជនទូក[៦៧] ស៊ុយអែត ដែលត្រូវបានគេចាត់ទុកថាជាអ្នកគាំទ្រដ៏រឹងមាំបំផុតរបស់វៀតណាមនៅលោកខាងលិច ក៏បានពិចារណាការកាត់បន្ថយការសន្យាផ្ដល់ឱ្យរបស់ខ្លួនដល់ប្រទេសកុម្មុយនិស្តដែរ ដូចគ្នានេះដែរស្ទើរតែគ្រប់ប្រទេសផ្សេងៗក៏បានលុបចោលជំនួយរបស់ខ្លួន។[៦៥]

ជាការបន្ថែមចំពោះសម្ពាធខាងក្រៅទៀត គោលនយោបាយក្នុងស្រុកបានអនុវត្តដោយរដ្ឋាភិបាលវៀតណាមតាំងពីឆ្នាំ១៩៧៥បានសឱ្យឃើញថាអប្រសិទ្ធិភាពយ៉ាងខ្លាំងក្នុងការដាស់កំណើនសេដ្ឋកិច្ចរបស់​ប្រទេសនេះ។ តាមរយៈការកសាងតាមបែបសូវៀតនៃការធ្វើផែនការសេដ្ឋកិច្ចស្នូល វៀតណាមបានដាក់ការសង្កត់ភាគច្រើនលើការអភិវឌ្ឍនូវឧស្សាហកម្មធុនធ្ងន់ ដែលគ្រានោះផលិតកម្មខាងវិស័យការផលិតកសិកម្មនិងភ្លើងមិនបានរីកចម្រើនឡើយ។[៦៨] បន្ថែមទៀត ការព្យាយាមជាច្រើនដើម្បីធ្វើជាតូបនីយកម្មសេដ្ឋកិច្ចនៅវៀតណាមភាគខាងត្បូងបន្ទាប់ពីការបង្រួបបង្រួមឡើងវិញថែមទាំងហុចលទ្ធផលជាចលាចលទៀត តាមរយៈទិន្នផលសេដ្ឋកិច្ចត្រូវបានថយចុះដោយបំលាស់ទីនៃប្រជាជនជាទូទៅ។ ជាការបន្ថែមដល់គោលនយោបាយសេដ្ឋកិច្ចបរាជ័យទាំងនោះ វៀតណាមបានថែរក្សាកងកម្លាំងប្រដាប់អាវុធដ៏ធំបំផុតទីបួនក្នុងពិភពលោក ដែលមានទាហានជាទៀងទាត់១,២៦លាននាក់ដែលបំពាក់ដោយអាវុធ។[៦៩] ជាលទ្ធផល រដ្ឋាភិបាលវៀតណាមត្រូវតែចំណាយមួយភាគបីនៃថវិការបស់ខ្លួនលើយោធា និងយុទ្ធនាការនៅម្ពុជា ទោះបីជាទទួលបាន$១,២រយកោដិជាជំនួយយោធារៀងរាល់ឆ្នាំមកពីសហភាពសូវៀតក៏ពិតមែនក្ដី ហេតុដូច្នេះហើយថែមទាំងរំខានដល់ការពុះពារខាងសេដ្ឋកិច្ចរបស់វៀតណាមទៀតផង។[៦៨]

ដើម្បីចៀសវាងការភ្ជាប់ខ្លួនក្នុងជម្លោះដែលកំពុងធ្វើឱ្យចុះខ្សោយជាមួយក្រុមតស៊ូក្នុងតំបន់ផ្សេងៗក្នុងបរិបទនៃសម្ពាធរបស់អន្តរជាតិ វៀតណាមបានចាប់ផ្ដើមដកកងកម្លាំងយោធារបស់ខ្លួនពីកម្ពុជានៅដើមឆ្នាំ១៩៨២ដដែល។ ក៏ប៉ុន្តែដំណើរការនៃការដកទ័ពចេញបានប្រព្រឹត្តទៅដោយវៀតណាមខ្វះនូវការពិនិត្យផ្ទៀងផ្ទាត់របស់អន្តរជាតិ ដូច្នេះពួកអ្នកអង្កេតបរទេសជាធម្មតាបានច្រានចោលចលនានៃកងទ័ពវៀតណាមថាជាការវិលវល់តែប៉ុណ្ណោះ។[៧០] ដើម្បីដកថយពីកម្ពុជា វៀតណាមបានបញ្ចេញឱ្យឃើញនូវយុទ្ធសាស្ត្រប្រាំដំណាក់កាលដែលគេស្គាល់ថាជាផែនការក៥នៅឆ្នាំ១៩៨៤ ដែលត្រូវបានប្រឌិតឡើងដោយឧត្តមសេនីយ៍ឡេ-ឌឹកអាញ ដែលបានដឹកនាំយុទ្ធនាការរបស់វៀតណាមនៅកម្ពុជា។ ដំណាក់កាលទីមួយត្រូវឱ្យកងទ័ពវៀតណាមកាន់កាប់មូលដ្ឋានទ័ពនៃពួកក្រុមប្រដាប់អាវុធនៅភាគខាងលិចកម្ពុជា និងតាមបណ្ដោយព្រំដែនជាមួយប្រទេសថៃ។ ដំណាក់កាលបន្តបន្ទាប់ រួមមានការបិទច្រកព្រំដែនជាមួយថៃ ដោយការកម្ទេចពួកក្រុមតស៊ូក្នុងតំបន់ ដែលផ្ដល់នូវសុវត្ថិភាពដល់ប្រជាជន និងការកសាងឡើងនូវកងទ័ពបដិវត្តន៍ប្រជាជនកម្ពុជា។[៦៤] ពួកអ្នកអង្កេតបរទេសបានជឿជាក់ថាកងទ័ពវៀតណាមបានសម្រេចដំណាក់កាលទីមួយនៃផែនការក៥កំឡុងការវាយលុករដូវប្រាំង១៩៨៤-៨៥ ដែលនៅពេលនោះជំរុំមូលដ្ឋានទ័ពនៃពួកក្រុមតស៊ូប្រឆាំងវៀតណាមត្រូវបានលុកលុយរាតត្បាត។ ក្រោយមកទៀត ភាគច្រើននៃកងពលធំវៀតណាមដប់កងត្រូវបានគេចាត់ចែងដើម្បីប្រតិបត្តិការតាមទល់ដែន ដែលមានសេសសល់រស់នៅក្នុងខេត្តសំខាន់ៗដើម្បីការពារប្រជាជនក្នុងតំបន់ និងដើម្បីបង្វឹកកងទ័ពកម្ពុជា។[៦៤]

នៅឆ្នាំ១៩៨៥ ការឃ្លាតឆ្ងាយពីអន្តរជាតិ និងភាពលំបាកលំបិនខាងសេដ្ឋកិច្ចបានបង្ខំឱ្យវៀតណាមពឹងផ្អែកបន្ថែមហើយបន្ថែមទៀតលើជំនួយរបស់សហភាពសូវៀត។ កំឡុងការលុកលុយរបស់ចិននៅខែ កុម្ភៈ ១៩៧៩ សហភាពសូវៀតបានផ្ដល់ជំនួយកងទ័ពដែលមានតម្លៃ$១,៤រយកោដិដល់វៀតណាម តួលេខមួយថាបានដល់កំពូល$១,៧រយកោដិក្នុងសម័យរវាង១៩៨១ និង ១៩៨៥។[៧១] បន្ទាប់មក ដើម្បីជួយវៀតណាមអនុវត្តផែនការប្រាំឆ្នាំលើកទីបីរបស់ខ្លួន (១៩៨១-១៩៨៥) សហភាពសូវៀតបានផ្ដល់សរុប$៥,៤រយកោដិដល់រដ្ឋាភិបាលវៀតណាមសម្រាប់ការចំណាយរបស់ខ្លួន និងជំនួយសេដ្ឋកិច្ចនៅទីបំផុតបានឈានដល់$១,៨រយកោដិជាប្រចាំឆ្នាំ។ សហភាពសូវៀតក៏បានផ្ដល់៩០ភាគរយនៃការទាមទាររបស់វៀតណាមចំពោះវត្ថុធាតុដើមកម្រៗនិង៧០ភាគរយកនៃការនាំចូលមកវិញនូវគ្រាប់ធញ្ញជាតិ។[៧១] ទោះបីជាតួលេខនេះរំលឹកដល់សហភាពសូវៀតគឺជាសម្ព័ន្ធមិត្តដែលអាចពឹងពាក់បានពិតមែន ដោយឡែកទៅពួកមេដឹកនាំសូវៀតមិនបានពេញចិត្តជាមួយការប្រើប្រាស់ដៃរបស់ហាណូយក្នុងស្ថានភាពដែលមិនអាចផ្លាស់ប្ដូរក្នុងកម្ពុជានិងបានបង្ហាញនូវ​បន្ទុកនៃកម្មវិធីជំនួយរបស់ខ្លួនដល់វៀតណាមដែលពេលនោះ ប្រទេសរបស់ខ្លួនកំពុងតែបានទទួលរងកំណែទម្រង់សេដ្ឋកិច្ចដែរ។[៧១] នៅឆ្នាំ១៩៨៦ រដ្ឋាភិបាលសូវៀតបានប្រកាសថានឹងកាត់បន្ថយជំនួយដល់ប្រទេសជាតិជាមិត្ត ចំពោះវៀតណាមការកាត់បន្ថយទាំងនោះមានន័យថាជាការខាតបង់២០ភាគរយនៃជំនួយសេដ្ឋកិច្ចរបស់ខ្លួននិងមួយភាគបីនៃជំនួយយោធារបស់ខ្លួន។[៧២]

១០ឆ្នាំនៃការកាន់កាប់របស់វៀតណាមនៅកម្ពុជា​បានបញ្ចប់ជាផ្លូវការនៅថ្ងៃ២៦កញ្ញា ១៩៨៩ នៅពេលនោះក្រុមនៃកងទ័ពវៀតណាមដែល​នៅសេសសល់ត្រូវបានដកចេញ។ ពួកទាហានវៀតណាមដែលកំពុងតែចាកចេញទទួល​បានការផ្សាយជាសាធារណៈ និងអឹកធឹកជាខ្លាំងពេលដែលពួកគេបានធ្វើដំណើរ​ឆ្លងកាត់ភ្នំពេញ រដ្ឋធានីនៃកម្ពុជា

ដើម្បីផ្សារភ្ជាប់ជាមួយសហគមន៍អន្តរជាតិ និងដើម្បីដោះស្រាយប្រឈមនឹងការប្រកួតប្រជែងខាងសេដ្ឋកិច្ចបាននាំមកនូវដោយការផ្លាស់ប្ដូរក្នុងសហភាពសូវៀត និងអឺរ៉ុបខាងកើត ពួកមេដឹកនាំវៀតណាមបានសម្រេចចិត្តដើម្បីចាប់ផ្ដើមនូវកំណែទម្រង់ជាបន្តបន្ទាប់។ នៅក្នុងសមាជបក្សជាតិទី៦នៅខែ ធ្នូ ១៩៨៦ ថ្មីៗបានតែងតាំងអគ្គលេខានៃប.ក.វ. ង្វៀន-វ៉ាន់លីញដែលបានណែនាំនូវកំណែទម្រង់ដ៏សំខាន់មួយដែលគេស្គាល់ថាឌយម៉ឺយ ពាក្យជាភាសាវៀតណាមសម្រាប់ បុននវកម្ម ដើម្បីកែសម្រួលបញ្ហាសេដ្ឋកិច្ចរបស់វៀតណាម។[៧៣] យ៉ាងណាមិញ ពួកមេដឹកនាំវៀតណាមបានសន្និដ្ឋានថាស្ថានភាពសេដ្ឋកិច្ចធ្ងន់ធ្ងររបស់វៀតណាមមកពីលទ្ធផលនៃការឃ្លាតឆ្ងាយពីអន្តរជាតិដែលបន្តបន្ទាប់ពីការលុកលុយរបស់​ខ្លួននៅកម្ពុជានៅឆ្នាំ១៩៧៨ ហើយថាចំពោះឌយម៉ឺយគឺជាជោគជ័យដែលវាតម្រូវឱ្យមានការផ្លាស់ប្ដូរជាដាច់ខាតខាងគោលនយោបាយការពារជាតិ និងការបរទេស។[៧៤] ជាបន្តបន្ទាប់ នៅខែ មិថុនា ឆ្នាំ១៩៨៧ ការិយាល័យនយោបាយវៀតណាមបានអនុម័តយុទ្ធសាស្ត្រការពារជាតិថ្មីមួយក្នុងដំណោះស្រាយលេខ២ កំពុងតែហៅឱ្យមានការដកទាហានវៀតណាមទាំងស្រុងចេញពីភារកិច្ចអន្តរជាតិ ការកាត់បន្ថយនូវទំហំនៃកងទ័ពតាមរយៈការបន្ធូរបន្ថយទាហាន៦០០០០០នាក់ និងការបង្កើតឡើងនូវអត្រាកំណត់សម្រាប់ការចំណាយរបស់យោធា។[៧៥]

ក្រោយមកទៀត នៅថ្ងៃ ១៣ឧសភា ១៩៨៨ ការិយាល័យនយោបាយវៀតណាមបានអនុម័តដំណោះស្រាយលេខ១៣លើគោលនយោបាយការបរទេស ដែលមានបំណងដើម្បីសម្រេចបាននូវពិពិធកម្ម និងពហុភាគីនីយកម្មនៃទំនាក់ទំនងការបរទេសរបស់វៀតណាម។ កម្មវត្ថុសំខាន់របស់ខ្លួនគឺដើម្បីបញ្ចប់ការហ៊ុមព័ទ្ធសេដ្ឋកិច្ចដែលបានដាក់ដោយសមាជិកស.ប. ធ្វើបូរណកម្មវៀតណាមជាមួយសហគមន៍តំបន់ និងអន្តរជាតិ និងនៅទីបំផុតទាក់ទាញការវិនិយោគបរទេស និងជំនួយអភិវឌ្ឍន៍។[៧៤] ជាផ្នែកនៃការផ្លាស់ប្ដូរនេះ វៀតណាមបានបញ្ឈប់ចាត់ទុកសហរដ្ឋជាបច្ចាមិត្តរយៈពេលវែង និងចិនជាសត្រូវអច្ចាសន្ន និងគ្រោះថ្នាក់ទៀតឡើយ។ ជាការបន្ថែម ការឃោសនារបស់វៀតណាមជាផ្លូវការបានឈប់ចាត់ទុកអាស៊ានជាអង្គការប្រភេទណាតូទៀតទេ។[៧៣] ដើម្បីអនុវត្តកំណែទម្រង់ថ្មីៗ វៀតណាម ដែលមានការគាំទ្រពីសហភាពសូវៀត បានចាប់ផ្ដើមការផ្ទេរគ្រឿងបរិក្ខារយោធាដ៏មានតម្លៃអស់រយៈពេលច្រើនឆ្នាំដល់កងទ័ពបដិវត្តន៍ប្រជាជនកម្ពុជា (ក.ប.ប.ក. រឺ KPRAF) ដែលមានចំនួនច្រើនជាងទាហាន៧០០០០នាក់។ នាយកដ្ឋានទំនាក់ទំនងអន្តរជាតិរបស់ក្រសួងការពារជាតិវៀតណាមដែលក្រោយមកបានផ្ដល់ដំបូន្មានដល់បដិភាគីកម្ពុជារបស់ខ្លួនឱ្យប្រើតែគ្រឿងបរិក្ខារ​ដែលអាចប្រើប្រាស់ជាប្រយោជន៍បានដើម្បីថែរក្សាកម្រិតនៃប្រតិបត្តិការថ្មីរបស់ខ្លួន និងមិនត្រូវភ្ជាប់ក្នុងប្រតិបត្តិការសំខាន់ៗដែលអាចឱ្យអស់នូវគ្រឿងផ្គត់ផ្គង់ទាំងនោះទេ។[៧០]

នៅឆ្នាំ១៩៨៨ វៀតណាមត្រូវបានគេប៉ាន់ស្មានថាមានកងទ័ពប្រហែល១០០០០០នាក់នៅកម្ពុជា ក៏ប៉ុន្តែ ដោយដឹងថាការផ្សះផ្សាការទូតគឺឈានមកដល់ហើយ រដ្ឋាភិបាលវៀតណាមបានចាប់ផ្ដើមដកកម្លាំងកងទ័ពរបស់ខ្លួនជាពិតប្រាកដ។ រវាងខែ មេសា និងកក្កដា ១៩៨៩ ទាហានវៀតណាម២៤០០០នាក់បានត្រឡប់មកផ្ទះវិញ។ បន្ទាប់មក រវាង ២១ និង ២៦កញ្ញា ១៩៨៩ បន្ទាប់ពីទាហាន១៥០០០នាក់ត្រូវបានសម្លាប់ និង៣០០០០នាក់ផ្សេងទៀតត្រូវរបួសកំឡុងការកាន់កាប់១០ឆ្នាំ[៦៤] ការប្ដេជ្ញាចិត្តរបស់វៀតណាមចំពោះកម្ពុជាគឺបានបញ្ចប់ជាផ្លូវការ នៅពេលនោះសេសសល់ទាហានវៀតណាម២៦០០០នាក់ដែលត្រូវដកចេញ។[៧០] យ៉ាងណាមិញ ពួកក្រុមតស៊ូប្រដាប់អាវុធបានប្រឆាំងនឹងរបបស.ប.ក.ដែលបានបន្តុបដោយវៀតណាមបានអះអាងថាកងទ័ពវៀតណាមនៅតែប្រតិបត្តិការលើដីកម្ពុជាជាយូរ​បន្ទាប់ពីខែ កញ្ញា ១៩៨៩។ ជាឧទាហរណ៍ ពួកក្រុមដែលមិនមែនកុម្មុយនិស្តដោយការភ្ជាប់ការប្រតិបត្តិការក្ដោបក្ដាប់ដែនដីនៅភាគខាងលិចកម្ពុជាបន្ទាប់ពីការដកទ័ពបានរាយការណ៍មានការប៉ះទង្គិចគ្នា​ជាមួយកងកម្លាំងពិសេសវៀតណាមជម្រើសក្បែរថ្មពួកតាមបណ្ដោយផ្លូវ៦៩។[៧៦] ក្រោយមក នៅខែ មីនា ឆ្នាំ១៩៩១ អង្គភាពរបស់វៀតណាមត្រូវបានរាយកាណ៍បានត្រឡប់ចូលមកខេត្តកំពតវិញដើម្បីផ្ចាញ់ការវាយលុកមួយរបស់ខ្មែរក្រហម។[៧៦] ទោះបីជាមានការអះអាងដូច្នេះក៏ដោយ ក៏នៅថ្ងៃ ២៣តុលា ១៩៩១ រដ្ឋាភិបាលវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ដែលមានគោលបំណងដើម្បីស្ដារសន្តិភាពក្នុងកម្ពុជាឡើងវិញ។[៧៦]

ផលវិបាក[កែប្រែ]

កិច្ចព្រមព្រៀងសន្តិភាពប៉ារីស[កែប្រែ]

ថ្ងៃ ១៤មករា ១៩៨៥ លោកហ៊ុន-សែនត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតកម្ពុជានិងបានចាប់ផ្ដើមការជជែកពិភាក្សាសន្តិភាពជាមួយពួកក្រុមនៃរដ្ឋាភិបាលចម្រុះ​កម្ពុជាប្រជាធិបតេយ្យ។ រវាងថ្ងៃ ២-៤ធ្នូ ១៩៨៧ លោកហ៊ុន-សែនបានជួបជាមួយព្រះសីហនុឯភ្វាំរអង់តាឌីន័រក្នុងប្រទេសបារាំងដើម្បីពិភាក្សាពីអនាគតកម្ពុជា។ ការជជែកពិភាក្សាបន្ថែមទៀតបានប្រព្រឹត្តទៅរវាង២០-២១មករា ១៩៨៨ ហើយហ៊ុន-សែនបានផ្ដល់ឱ្យព្រះសីហនុនូវតួនាទីមួយក្នុងរដ្ឋាភិបាលកម្ពុជាលើលក្ខខណ្ឌថាទ្រង់នឹងត្រឡប់ទៅកម្ពុជាវិញភ្លាមៗ។[៧៧] យ៉ាងណាមិញ ព្រះសីហនុមិនបានយល់ព្រមការផ្ដល់ឱ្យនោះទេ ទោះបីជាការរៀបចំត្រូវបង្កើតឡើងនៅភ្នំពេញដើម្បីទទួលព្រះអង្គក៏ដោយ។ ទោះបីជាថាបរាជ័យក៏ដោយ ក៏រដ្ឋាភិបាលរបស់លោកហ៊ុន-សែនក៏អាចបញ្ចុះបញ្ចូលឆេង-ហេងនិងអ៊ិន-តាំ រដ្ឋមន្ត្រីទាំងពីរក្នុងរបបលន់-ណុលត្រឡប់មកកម្ពុជាវិញដែរ។[៧៧] ក្នុងជំហានសំខាន់ដំបូងឆ្ពោះទៅការស្ដារសន្តិភាពនៅកម្ពុជាឡើងវិញ ដែលពួកអ្នកតំណាងរ.ច.ក.ប.និងស.ប.ក.បានជួបគ្នាជាលើកដំបូងនៅក្នុងជំនួបក្រៅផ្លូវការចាកាតាលើកទីមួយនៅថ្ងៃ ២៥កក្កដា ១៩៨៨។ នៅក្នុងជំនួបនោះ​ ព្រះសីហនុបានប្រឆាំងផែនការដំណាក់កាលទីបី ដែលកោះហៅឱ្យមានបទឈប់បាញ់ ដែលកងកម្លាំងរក្សាសន្តិភាពរបស់ស.ជ.ត្រួតពិនិត្យការដកទ័ពរបស់វៀតណាម និងការបញ្ចូលពួកក្រុមប្រដាប់អាវុធកម្ពុជាទៅជាកងទ័ពតែមួយ។[៧៨]

វិមានមិត្តភាពកម្ពុជា-វៀតណាមត្រូវបានកសាងឡើងដើម្បីរំលឹកដល់​ការបណ្ដេញចេញនូវរបបខ្មែរក្រហមនៅថ្ងៃ ៧មករា ១៩៧៩ ដោយកងកម្លាំងវៀតណាម និងរ.ស.ស.ជ.ក.។

រដ្ឋមន្ត្រីការបរទេសវៀតណាមង្វៀន-ខឺថាច់បានជម្រុញគ្រប់ភាគីទាំងអស់ដែលបានទាក់ទងទៅនឹងបញ្ហាកម្ពុជាបែកខ្ញែកទៅជាទិដ្ឋភាពខាងក្នុង និងក្រៅប្រទេស។ ដូច្នេះ ដើម្បីចាប់ផ្ដើមការស្ដារសន្តិភាពវិញ គណៈប្រតិភូវៀតណាមបានស្នើផែនការពីរដំណាក់កាលដែលចាប់ផ្ដើមជាមួយការពិភាក្សាក្នុងប្រទេសចំណោមពួកក្រុមកម្ពុជា ដែលបន្តបន្ទាប់ដោយកិច្ចពិភាក្សាតុមូលជាមួយប្រទេសដែលពាក់ព័ន្ធទាំងអស់។ សំណើរបស់វៀតណាមបានជោគជ័យនៅក្នុងជំនួបនេះ ប៉ុន្តែគ្មានការព្រមព្រៀងត្រូវបានសម្រេចឡើយ។[៧៨] នៅក្នុងជំនួបចាកាតាលើកទីពីរនៅថ្ងៃ ១៩កុម្ភៈ ១៩៨៩ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកហ៊្គាំរ៉ឹត-អិវវ៉ឹន្ស៍បានបញ្ជូនបន្តផែនការសន្តិភាពកម្ពុជាដើម្បីនាំមកវិញនូវបទឈប់បាញ់ កងកម្លាំងរក្សាសន្តិភាព និងការបង្កើតឡើងនូវរដ្ឋាភិបាលរួបរួមជាតិមួយដើម្បីថែរក្សាអធិបតេយ្យភាពរហូតដល់ការបោះឆ្នោតត្រូវបានប្រារព្ធឡើង។[៧៧] ដើម្បីជួយសម្រួលកិច្ចព្រមព្រៀងសន្តិភាពនៅមុនថ្ងៃនៃការដកកងទ័ពរបស់វៀតណាម រវាង២៩-៣០មេសា ១៩៨៩ លោកហ៊ុន-សែនបានកោះប្រជុំសភាជាតិដើម្បីឱ្យអនុម័តរដ្ឋធម្មនុញ្ញថ្មី និងប្រទេសនេះត្រូវបានដាក់ឈ្មោះសាជាថ្មីថារដ្ឋកម្ពុជាដើម្បីឆ្លុះបញ្ចាំងនូវរដ្ឋនៃភាពមានន័យមិនច្បាស់លាស់នូវអធិបតេយ្យភាពរបស់ប្រទេសនេះ។[៧៩] បន្ថែមទៀត ព្រះពុទ្ធសាសនាក៏ត្រូវបានបង្កើតឡើងវិញជាសាសនារដ្ឋ និងប្រជាពលរដ្ឋត្រូវបានធានាសិទ្ធិដើម្បីកាន់កាប់កម្មសិទ្ធិឯកជន។[៧៩]

ក្នុងខណៈពេលនោះ យ៉ាងណាៗ ការជជែកពិភាក្សាសន្តិភាពរវាងពួកក្រុមដែលកំពុងធ្វើសង្គ្រាមនឹងគ្នាបានបន្ត ដែលមានសន្និសីទសន្តិភាពប៉ារីសលើកទីមួយស្ដីពីកម្ពុជាបានប្រារព្ធធ្វើឡើងនៅប៉ារីសនៅឆ្នាំ១៩៨៩។ ថ្ងៃ ២៦កុម្ភៈ ១៩៩០ បន្តបន្ទាប់ពីការដកទ័ពរបស់វៀតណាម ជំនួបក្រៅផ្លូវការចាកាតាលើកទីបីត្រូវបានប្រារព្ធធ្វើឡើង នៅក្នុងនោះដែលឧត្តមក្រុមប្រឹក្សាជាតិត្រូវបានបង្កើតឡើងដើម្បីការពារអធិបតេយ្យភាពរបស់កម្ពុជា។ ដើមឡើយ ឧត្តមក្រុមប្រឹក្សាជាតិត្រូវមានសមាជិក១២រូប រួមមានអាសនៈបីបានចែកទៅក្រុមនៃរ.ច.ក.ប.នីមួយៗ និងបីទៅឱ្យទៅបក្សបដិវត្តិន៍ប្រជាជនកម្ពុជានិយមវៀតណាម។[៧៩] យ៉ាងណាមិញ លោកហ៊ុន-សែនបានជំទាស់ការរៀបចំដែលបានស្នើនេះ ដោយស្នើជំនួសវិញសម្រាប់ក្រុមនីមួយៗនៃរ.ច.ក.ប.ត្រូវប្រគល់ឱ្យពីរអាសនៈសម្រាប់អាសនៈសរុបចំនួនប្រាំមួយ និងបក្សបដិវត្តន៍ប្រជាជនកម្ពុជាត្រូវមានប្រាំមួយអាសនៈ។ នៅឆ្នាំ១៩៩១ ឧត្តមក្រុមប្រឹក្សាជាតិបានចាប់ផ្ដើមតំណាងកម្ពុជានៅក្នុងមហាសន្និបាតស.ប.។ ក្រោយមកទៀត ក្នុងការផ្លាស់ប្ដូរដ៏ខ្លាំង លោកហ៊ុន-សែនបានដាក់ឈ្មោះបក្សបដិវត្តិន៍ប្រជាជនកម្ពុជាសាជាថ្មីទៅជាគណបក្សប្រជាជនកម្ពុជាក្នុងកិច្ចប្រឹងប្រែងដើម្បីបង្ហាញរូបភាពគណបក្សរបស់លោកជា​ស្ថាប័នប្រជាធិបតេយ្យ និងបោះបង់ការតស៊ូបដិវត្តិន៍របស់ខ្លួន។[៨០]

ថ្ងៃ ២៣តុលា ១៩៩១ ពួកក្រុមកម្ពុជានៃឧត្តមក្រុមប្រឹក្សាជាតិ រួមជាមួយវៀតណាម និងប្រជាជាតិសមាជិក១៥ទៀតនៃសន្និសីទសន្តិភាពអន្តរជាតិស្ដីពីកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពប៉ារីស។ សម្រាប់ប្រជាជនកម្ពុជា ពីរទសវត្សនៃសង្គ្រាមដែលបន្ត និង១៣ឆ្នាំនៃសង្គ្រាមរដ្ឋប្បវេណីហាក់បីដូចជាបានបញ្ចប់ បើទោះបីជាមានបរិយាកាសនៃភាពមិនស្រុះស្រួលគ្នាក្នុងចំណោមពួកមេដឹកនាំក្រុមបក្សពួកខ្មែរនៅមានក៏ដោយ។[៨១] ដើម្បីបញ្ចូលពួកខ្មែរក្រហមក្នុងកិច្ចព្រមព្រៀងនេះ មហាអំណាចសំខាន់ៗបានយល់ព្រមចៀសឱ្យឆ្ងាយនូវការប្រើពាក្យ ការប្រល័យពូជសាសន៍ ដើម្បីពិពណ៌នានូវសកម្មភាពនានានៃរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យក្នុងកំឡុងរវាងឆ្នាំ១៩៧៥ និង ១៩៧៩។ តាមរយៈលទ្ធផលមួយ លោកហ៊ុន-សែនបានរិះគន់កិច្ចព្រមព្រៀងប៉ារីសកំពុងកាន់តែឆ្ងាយពីសុក្រិតភាព ដូចជាកិច្ចព្រមព្រៀងនេះបានខកខានរំលឹកប្រជាជនកម្ពុជាអំពីភាពឃោរឃៅដែលបានប្រព្រឹត្តិដោយរបបខ្មែរក្រហម។[៨១] មិនថ្វីទេ កិច្ចព្រមព្រៀងប៉ារីសនេះបានបង្កើតឡើងនូវអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា (អ.អ.ស.ប.ក. រឺ អ៊ុនតាក់) ដោយអនុលោមន៍តាមដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខស.ប.៧៤៥[៨២] និងបានផ្ដល់ឱ្យអ៊ុនតាក់នូវអំណាចទូលំទូលាយដើម្បីត្រួតពិនិត្យគោលនយោបាយសំខាន់ៗ និងការងាររដ្ឋបាលរហូតដល់រដ្ឋាភិបាលកម្ពុជាត្រូវបានជ្រើសតាំងតាមលទ្ធិប្រជាធិបតេយ្យ។[៨៣]

ថ្ងៃ ១៤វិច្ឆិកា ១៩៩១ ព្រះសីហនុបានត្រឡប់ចូលកម្ពុជាវិញដើម្បីចូលរួមក្នុងការបោះឆ្នោតនេះ បានក្រោយមកដោយស៊ុន-សេន ឥស្សរជនផ្លូវការខ្មែរក្រហមមួយរូប ដែលបានមកដល់ពីរបីថ្ងៃក្រោយដើម្បីបង្កើតការិយាល័យយុទ្ធនាការបោះឆ្នោតរបស់អង្គការនេះនៅភ្នំពេញ។[៨១] ថ្ងៃ ២៧វិច្ឆិកា ១៩៩១ ខៀវ-សំផនក៏បានត្រឡប់មកកម្ពុជាវិញតាមជើងហោះហើរមួយពីបាងកក ដើមឡើយគាត់បានរំពឹងការមកដល់របស់គាត់គ្មានហេតុការណ៍អ្វីកើតឡើងទេ ក៏ប៉ុន្តែភ្លាមៗជើងហោះហើររបស់ខៀវ-សំផនបានចុះចតនៅព្រលានយន្តហោះពោធិ៍ចិនតុង គាត់ត្រូវបានពើបប្រទះដោយហ្វូងមនុស្សដែលមានកំហឹងមួយបានជេរប្រមាថ និងធ្វើបាបគាត់។ ពេលនោះដែរខៀវ-សំផនត្រូវបានគេបើកឡានជូនទៅកាន់ទីក្រុង ហ្វូងមនុស្សមួយវ៉ូងទៀតបានឈរជាជួរតាមផ្លូវឆ្ពោះទៅការិយាល័យរបស់គាត់និងបានគប់របស់របទៅកាន់ឡានរបស់គាត់។[៨៤] ភ្លាមៗដដែល គាត់បានមកដល់ការិយាល័យគាត់ ខៀវ-សំផនបានចូលទៅក្នុងនិងបានទូរសព្ទភ្លាមទៅរដ្ឋាភិបាលចិនឱ្យជួយគាត់។ រយៈពេលដ៏ខ្លីក្រោយមកទៀត ហ្វូងមនុស្សដែលមានកំហឹងបានទម្លាយច្រកចូលទៅក្នុងអគារនោះ ដេញចាប់ខៀវ-សំផនដល់ជាន់ទីពីរ និងព្យាយាមដើម្បីព្យួរគាត់ពីកង្ហារពិតាន។ នៅទីបំផុត ខៀវ-សំផនក៏អាចគេចខ្លួនរួចពីអគារនោះដោយកាំជណ្ដើរជាមួយមុខគាត់ប្រឡាក់សុទ្ធតែឈាម និងត្រូវបានគេជូនទៅព្រលានយន្តហោះពោធិ៍ចិនតុងភ្លាមៗ ជាទីដែលគាត់បានហោះចាកចេញពីកម្ពុជា។ ដូច្នេះ ជាមួយការចាកចេញរបស់ខៀវ-សំផន ការចូលរួមរបស់ខ្មែរក្រហមក្នុងការបោះឆ្នោតហាក់បីដូចជាគួរឱ្យសង្ស័យ។[៨៥]

នៅខែ មីនា ១៩៩២ ការចាប់ផ្ដើមនូវបេសកកម្មរបស់អ៊ុនតាក់នៅកម្ពុជាត្រូវបានគេកត់សម្គាល់ដោយការមកដល់នៃពួកអ្នករក្សាសន្តិភាពស.ប.២២០០០នាក់ ដែលរួមបញ្ចូលកងទ័ពមកពី២២ប្រទេស ឥស្សរជនផ្លូវការ៦០០០នាក់ នគរបាល៣៥០០នាក់ និងនយោជិកអសេនិក១៧០០នាក់ និងពួកអ្នកស្ម័គ្រចិត្តតាមមណ្ឌលបោះឆ្នោត។[៨២] បេសកកម្មនេះត្រូបានដឹកនាំដោយលោកអាកាឝ៊ិ-យ៉ាស៊ុយឝ៊ិ[៨៦] នៅខែ មិថុនា ១៩៩២ ខ្មែរក្រហមបានង្កើតឡើងជាផ្លូវការគណបក្សសាមគ្គីជាតិកម្ពុជាតិ និងបានប្រកាសថាគណបក្សនេះនឹងមិនចុះឈ្មោះដើម្បីចូលរួមការបោះឆ្នោតពេលខាងមុខឡើយ។ បន្ថែមទៀត ខ្មែរក្រហមក៏បានបដិសេធដកហូតអាវុធកងកម្លាំងរបស់ខ្លួនដោយអនុលោមទៅតាមកិច្ចព្រមព្រៀងប៉ារីស។[៨៧] បន្ទាប់មក ដើម្បីរារាំងជនជាតិយួនពីការចូលរួមក្នុងការបោះឆ្នោត ពួកខ្មែរក្រហមបានចាប់ផ្ដើមការសម្លាប់រង្គាលក្រុមសហគមន៍អសេនិកជនយួន (ជនស៊ីវិលយួន) ដែលបង្កឱ្យមានយួនរាប់ម៉ឺននាក់រត់គេចចេញពីកម្ពុជា។[៨៨] ចំពោះចុងឆ្នាំ១៩៩២ កងកម្លាំងខ្មែរក្រហមបានរុលចូលទៅក្នុងកំពង់ធំដើម្បីយកកន្លែងឈរជើង មុនពេលកងកម្លាំងរក្សាសន្តិភាពរបស់ស.ប.ត្រូវបានពង្រាយពាសពេញទីនោះ។ នៅក្នុងប៉ុន្មានខែដែលនាំទៅដល់ការបោះឆ្នោត កងល្បាតយោធារបស់ស.ប.ជាច្រើនត្រូវបានវាយប្រហារ ពេលដែលពួកគេបានចូលទៅកាន់ទឹកដីដែលកាន់កាប់ដោយខ្មែរក្រហម។[៨៩]

ទោះបីជាការគំរាមកំហែងកំពុងតែកើតមានពីពួកខ្មែរក្រហមកំឡុងការបោះឆ្នោតក៏ដោយ ក៏ថ្ងៃ ២៨មីនា ១៩៩៣ ហ៊្វុនស៊ីនប៉ិចបានឈ្នះ៤៥,៤៧ភាគរយនៃសំឡេងឆ្នោត ទល់នឹង៣៨,២៣ភាគរយរបស់គណបក្សប្រជាជនកម្ពុជា។[៩០] ទោះបីជាបានបរាជ័យក៏ពិតមែនក្ដី ហ៊ុន-សែនបានបដិសេធដើម្បីទទួលយកលទ្ធផលនៃការបោះឆ្នោតនេះ ដូច្នេះរដ្ឋមន្ត្រីការពារជាតិ ស៊ិន-សុង បានប្រកាសអបគមន៍នៃខេត្តភាគខាងកើតនៃកម្ពុជា ដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជា។ ព្រះអង្គម្ចាស់នរោត្តម-រណឫទ្ធិ មេដឹកនាំហ៊្វុនស៊ីនប៉ិច និងជាព្រះរាជបុត្រនៃព្រះសីហនុ បានយល់ព្រមបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សប្រជាជនកម្ពុជាដូច្នេះប្រទេសនេះនឹងមិនបែកបាក់គ្នាទៀតឡើយ។ ថ្ងៃ ២១កញ្ញា ១៩៩៣ សភាធម្មនុញ្ញកម្ពុជាបានយល់ព្រមនូវរដ្ឋធម្មនុញ្ញថ្មី និងរណឫទ្ធិបានក្លាយជានាយករដ្ឋមន្ត្រីទីមួយ និងព្រះអង្គបានតែងតាំងលោកហ៊ុន-សែនជានាយករដ្ឋមន្ត្រីទីពីរ។[៩១] ថ្ងៃ ២៣កញ្ញា ១៩៩៣ រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញត្រូវបានស្ដារឡើងវិញជាមួយ និងព្រះនរោត្តម-សីហនុជាប្រមុខរដ្ឋ។[៩២] នៅខែ កក្កដា ១៩៩៤ រដ្ឋាភិបាលកម្ពុជាបានប្រកាសពួកខ្មែរក្រហមនៅក្រៅច្បាប់ចំពោះការរំលោភជាបន្តរបស់ខ្លួននូវកិច្ចព្រមព្រៀងប៉ារីស។ ជាសំខាន់បំផុត រដ្ឋាភិបាលកម្ពុជាក៏បានទទួលស្គាល់យ៉ាងជាក់លាក់នូវការប្រល័យពូជសាសន៍ និងភាពឃោរឃៅដែលបានកើតឡើងក្រោមរបបកម្ពុជាប្រជាធិបតេយ្យ។[៩៣] នៅឆ្នាំ១៩៩៨ ពួកខ្មែរក្រហមត្រូវបានរំលាយចោលទាំងស្រុង។[៩៤]

វៀតណាមចូលរួមពិភពលោកវិញ[កែប្រែ]

ការកាន់កាប់យោធានៅកម្ពុជាមានផលវិបាកយ៉ាងជ្រាលជ្រៅដល់គោលនយោបាយការបរទេសវៀតណាម។ តាំងពីការទទួលបានឯករាជ្យនៅឆ្នាំ១៩៥៤ ទស្សនវិស័យកុម្មុយនិស្តរបស់វៀតណាមលើគោលនយោបាយការបរទេសត្រូវបានគ្របសង្កត់តាមរយៈការចាំបាច់រក្សាសណ្ដាប់ធ្នាប់ពិភពលោកមួយ​ដោយបក្សពួកពីរ គឺកុម្មុយនិស្ត និងមិនមែនកុម្មុយនិស្ត។ [៩៥] ពិតមែនហើយ សន្ធិសញ្ញាមិត្តភាព ដែលវៀតណាមបានចុះហត្ថលេខាជាមួយសហភាពសូវៀត លាវ និង សាធារណរដ្ឋប្រជាមានិតកម្ពុជាដែលត្រូវមានឡើងតាមទិដ្ឋភាពទាំងនោះ។ យ៉ាងណាមិញ ការជម្រុញមនោគមវិជ្ជានៃពួកមេដឹកនាំកុម្មុយនិស្តវៀតណាមត្រូវបានបង្ហាញថាមានកំណត់ និងធ្វើឱ្យមានគុណវិបត្តិយ៉ាងធ្ងន់ធ្ងរ ដូចដែលបានបង្ហាញតាមរយៈការថ្កោលទោសនៅឆ្នាំ១៩៧៩ដល់វៀតណាមបន្ទាប់ពីការលិចលង់នៃរបបខ្មែរក្រហម។[៩៦] នៅក្នុងប៉ុន្មានឆ្នាំបន្តបន្ទាប់មក រដ្ឋាភិបាលវៀតណាមបានទុកឱ្យនៅឃ្លាតឆ្ងាយពីពិភពលោក និងកិច្ចប្រឹងប្រែងដើម្បកសាងប្រទេសឡើងវិញត្រូវបានរារាំងដោយកង្វះនៃជំនួយមកពីប្រជាជាតិលោកខាងលិចមូលធននិយម។ បន្ថែមទៀត វត្តមាននៃកងកម្លាំងយោធាវៀតណាមនៅកម្ពុជាបានក្លាយជាឧបសគ្គដែលរារាំងប្រក្រតីនីយកម្មនៃចំណងការទូតជាមួយចិន សហរដ្ឋ និងប្រជាជាតិសមាជិកនៃអាស៊ាន[៩៥]

ដោយហេតុថាឱនភាពដែលធ្លាប់មានបទពិសោធន៍ដោយសហភាពសូវៀត និងប្រទេសសង្គមនិយមនានានៅអឺរ៉ុបខាងកើត រដ្ឋាភិបាលវៀតណាមបានចាប់ផ្ដើមផ្សះផ្សាទំនាក់ទំនងការទូតជាមួយប្រទេសជិតខាងជាផ្នែកនៃកិច្ចប្រឹងប្រែងដ៏ធំជាងគេដើម្បីធ្វើឱ្យសេដ្ឋកិច្ចដែលបែកខ្ញែក​របស់វៀតណាមឱ្យមានកម្លាំងឡើងវិញ។ ចាប់តាំងពីការលុកលុយរបស់ខ្លួននៅឆ្នាំ១៩៧៩ ចិនបានដាក់ការគាបសង្កត់បន្ថែមលើព្រំដែនខាងជើងនៃវៀតណាម ដែលមានខេត្តហាត្វៀនត្រូវបានបាញ់ផ្លោងជារឿយៗដោយកងកាំភ្លើងធំរបស់ចិន។ នៅខែ កញ្ញា ១៩៨៥ ការបាញ់ផ្លោងចិននៅហាត្វៀនបានឈានដល់កំពូលនៅពេលនោះគ្រាប់២០០០គ្រាប់ត្រូវបានបាញ់ចេញ។[៩៧] ដើម្បីកាត់បន្ថយសភាពការណ៍នៃអរិភាពតាមតំបន់ព្រំដែន និងធ្វើឱ្យទំនាក់ទំនងប្រក្រតីជាមួយចិននៅទីបំផុត រដ្ឋាភិបាលវៀតណាមបានទម្លាក់ចោលឱ្យអស់នូវសេចក្ដីអះអាងអរិភូតទាំងឡាយចំពោះប្រទេសចិននៅក្នុងសមាជជាតិលើកទី៦នៅខែ ធ្នូ ១៩៨៦ ហើយនិងបានអនុម័តគោលនយោបាយឌយម៉ឺយ។[៩៨] នៅខែ សីហា ១៩៩០ តាមរយៈផែនការសន្តិភាពកម្ពុជា ដែលបានសរសេរឡើងដោយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកហ៊្គាំរ៉ឹត-អិវវ៉ឹន្ស៍ ដែលកំពុងតែបានទទួលយល់ព្រមដោយក្រុមប្រឹក្សាសន្តិសុខស.ប. ទាំងចិន និងវៀតណាមបានធ្វើដំណើរឆ្ពោះទៅកាន់ការរំងាប់អធិករណ៍។[៩៩]

ដើមខែ កញ្ញា ១៩៩០ នាយករដ្ឋមន្ត្រីវៀតណាមដូក-មឿយ អគ្គលេខាធិការង្វៀន-វ៉ាន់លីញ និងអតីតនាយករដ្ឋមន្ត្រីផាំ-វ៉ាន់ដុងបានធ្វើដំណើរទៅកាន់ឆឹងទូ ចិន ដែលជាទីដែលពួកគាត់បានប្រារព្ធធ្វើជំនួបជាមួយលោកនាយករដ្ឋមន្ត្រីចិនលី-ផឹង និងអគ្គលេខាធិការនៃបក្សកុម្មុយនិស្តចិន ជាំង-ហ្សឺមិន។ ថ្ងៃ ១៧កញ្ញា ១៩៩០ ឧត្តមសេនីយ៍វ៉-ង្វៀនបាបក៏បានធ្វើដំណើរទៅកាន់ចិននិងថ្លែងអំណរគុណដល់រដ្ឋាភិបាលចិនចំពោះការជួយការពីអតីតកាលរបស់ខ្លួន។[៩៩] ទោះបីជាមានសញ្ញាឆ្ពោះទៅក្រៅនៃការប្រសើរឡើងក្នុងទំនាក់ទំនងការទូតរបស់វៀតណាមជាមួយចិនក៏ពិតមែន ក៏ពួកមេដឹកនាំវៀតណាមនៅស្ទាក់ស្ទើរដើម្បីយល់ព្រមគាំទ្រផែនការសន្តិភាពណាមួយដែលអាចធ្វើឱ្យចុះខ្សោយរបបពឹងពាក់ខ្លួននៅភ្នំពេញដែរ។ យ៉ាងណាមិញ តាមរយៈក្រុមកម្ពុជាទាំងបួនបានឈានទៅដល់កិច្ចព្រមព្រៀងមួយលើការរៀបចំការចែកអំណាចគ្នាដែលបានពន្យល់ត្រួសៗនៅក្នុងជំនួបក្រៅផ្លូវការចាកាតាលើកទីបី​នៅខែ កុម្ភៈ ១៩៩០ វៀតណាម និងចិនបានផ្លាស់ប្ដូរយ៉ាងលឿនដើម្បីបង្កើតទំនាក់ទំនងការទូតជាផ្លូវការឡើងវិញ។ នៅខែ វិច្ឆិកា ១៩៩១ នាយករដ្ឋមន្ត្រីដែលបានជ្រើសតាំងថ្មីលោកវ៉-វ៉ាន់គៀតបានធ្វើដំណើរទៅប៉ីជិង និងបានជួបបដិភាគីចិនរបស់លោក គឺលោកលី-ផឹង ហើយពួកលោកបានបញ្ចេញសារ១១ចំណុចដែលបង្កើតឱ្យមានចំណងការទូតឡើងវិញរវាងប្រទេសទាំងពីរបន្ទាប់ពី១០ឆ្នាំដោយគ្មានទំនាក់ទំនងជាផ្លូវការ។[១០០]

ការបញ្ចប់នៃការប៉ះទង្គិចគ្នារបស់កម្ពុជា ក៏បាននាំមកនូវការបញ្ចប់ការហាមឃាត់ជំនួយ និងការជួញដូរដែលបានដាក់ដោយអាស៊ានដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៧៩។ នៅខែ មករា ១៩៩០ នាយករដ្ឋមន្ត្រីថៃលោកឆាតិឆាយ-ឆុណហៈវ័ណបានបញ្ចេញសំឡេងនូវការគាំទ្ររបស់គាត់ដល់វៀតណាមជាសាធារណៈ និងឥណ្ឌូចិនទាំងមូល ដើម្បីទទួលយកការយល់ព្រមឱ្យមានការអនុញ្ញាតចូលទៅក្នុងអាស៊ាន។[១០១] នៅក្នុងសម័យនោះរវាងចុងឆ្នាំ១៩៩១ និង ដើមឆ្នាំ១៩៩២ វៀតណាមបានស្ដារទំនាក់ទំនងជាមួយប្រជាជាតិសមាជិកជាច្រើននៃអាស៊ាន។ តាមរយៈលទ្ធផលមួយ រវាងឆ្នាំ១៩៩១ និង ១៩៩៤ ការវិនិយោគមកពីប្រទេសអាស៊ានបានបន្ថែម១៥ភាគរយនៃការវិនិយោគបរទេសដោយផ្ទាល់នៅវៀតណាម។[១០២] ម្ខាងទៀតពីផលប្រយោជន៍សេដ្ឋកិច្ចជាក់ស្ដែង អាស៊ានក៏បានផ្ដល់នូវបរិស្ថានសន្តិភាពដែលបានធានាឱ្យសន្តិសុខជាតិវៀតណាមទល់នឹងការគំរាមកំហែងបរទេសក្នុងសម័យក្រោយសង្គ្រាមត្រជាក់ នៅពេលដែលជំនួយសូវៀតលែងប្រើការបាន។[១០៣] ដូច្នេះ នៅថ្ងៃ ២៨កក្កដា ១៩៩៥ វៀតណាមបានក្លាយជាសមាជិកផ្លូវការទីប្រាំពីរនៃអាស៊ាន បន្ទាប់ពីឥស្សរជនផ្លូវការអាស៊ាននាំមុខបានអញ្ជើញវៀតណាមឱ្យចូលរួមក្នុងជំនួបរដ្ឋមន្ត្រីអាស៊ាននៅបាងកកក្នុងឆ្នាំ១៩៩៤។[១០៤] ក្រោយមកទៀត នៅខែ សីហា ១៩៩៥ ការិយាល័យសម្ព័ន្ធការស.រ.នៅហាណូយត្រូវបានតំឡើងថ្នាក់ទៅជាឋានៈស្ថានទូត បន្ទាប់ពីប្រធានាធិបតីស.រ.ប៊ិល្ល-ឃ្លិនថឹនបានប្រកាសប្រក្រតីនីយកម្មជាផ្លូវការនៃទំនាក់ទំនងការទូតជាមួយវៀតណាមនៅថ្ងៃ ១១កក្កដា ១៩៩៥ ដោយហេតុនោះហើយ ក៏បានបញ្ចប់ការឃ្លាតដាច់ឆ្ងាយរបស់វៀតណាមពីពិភពលោក។[១០៤]

មើលផងដែរ[កែប្រែ]

កំណត់សម្គាល់[កែប្រែ]

  1. កម្លាំងឈ្លានពានដើមរបស់វៀតណាមមានប្រមាណ ១៥០,០០០ នាក់ខណៈដែលចំនួនទាហានកំពូលអាចកើនដល់ ២០០,០០០ នាក់ មុនពេលវៀតណាមត្រូវដកកម្លាំងខ្លួនចេញខ្លះជាឯកតោភាគីនៅឆ្នាំ១៩៨២។
  2. ត្រឹមឆ្នាំ១៩៨៩ ខ្មែរក្រហម​បាន​រក្សា​នូវ​កម្លាំង​ប្រយុទ្ធ​ច្រើនជាងគេបំផុត​ក្នុងចំណោម​បក្សពួក​ទាំងបីនៃរដ្ឋាភិបាល​ចម្រុះ​​កម្ពុជា​ប្រជាធិបតេយ្យ​។ រ.រ.ជ.ប.ខ. មានកម្លាំងតិចជាង ១០,០០០ នាក់ ខណៈហ៊្វុនស៊ិនប៉ិចមានកម្លាំងប្រមាណ ២,០០០ នាក់។
អាគតដ្ឋាន
  1. Vientiane accuses Thailand of trying to annex part of Laos (Archive), UPI, Jan 23, 1988. Accessed Nov 22, 2019. (Archive)
  2. ២,០ ២,១ ២,២ ២,៣ Morris, p. 103
  3. ៣,០ ៣,១ ៣,២ ៣,៣ Khoo, p. 127
  4. ៤,០ ៤,១ ប្រភព​ពីវៀតណាម​ជា​ទូទៅតែង​ផ្តល់​តួលេខទិន្នន័យ​ផ្ទុយ​គ្នា ប៉ុន្តែឧត្តមសេនីយ៍វៀតណាមម្នាក់ឈ្មោះ ឆាន់ កុងម៉ាន បានថ្លែងថា "ទាហានវៀតណាមយ៉ាងតិច ១៥,០០០ នាក់បានបាត់បង់ជីវិត និង ៣០,០០០ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងយុទ្ធនាការយោធានៅកម្ពុជារយៈពេល ១០ ឆ្នាំ"។ ដូចនេះ តួលេខនេះមិនរាប់បញ្ចូលចំនួនអ្នកស្លាប់ និងរបួសពីចន្លោះឆ្នាំ១៩៧៥ និងឆ្នាំ១៩៧៩ នោះទេ។ Thayer, 10
  5. SIPRI Yearbook: Stockholm International Peace Research Institute
  6. ៦,០ ៦,១ Clodfelter, p. 627.
  7. Clodfelter, Michael, Warfare and Armed Conflict: A Statistical Reference to Casualty and Other Figures, 1618-1991
  8. Thu-Huong. "{{{title}}}".
  9. Morris. "{{{title}}}".
  10. SarDesai. "{{{title}}}".
  11. Morris. "{{{title}}}".
  12. Young. "{{{title}}}".
  13. Morris. "{{{title}}}".
  14. ១៤,០ ១៤,១ Morris, p. 93
  15. Jackson. "{{{title}}}".
  16. Jackson. "{{{title}}}".
  17. Kiernan. "{{{title}}}".
  18. Etcheson. "{{{title}}}".
  19. Young. "{{{title}}}".
  20. Jackson. "{{{title}}}".
  21. SarDesei. "{{{title}}}".
  22. Van der Kroef. "{{{title}}}".
  23. ២៣,០ ២៣,១ ២៣,២ ២៣,៣ ២៣,៤ Farrel, p. 195
  24. Morris, pp. 93-94
  25. ២៥,០ ២៥,១ ២៥,២ Morris, p. 94
  26. Morris, p. 95
  27. ២៧,០ ២៧,១ Morris, p. 97
  28. ២៨,០ ២៨,១ ២៨,២ Morris, p. 96
  29. ២៩,០ ២៩,១ Morris, p. 98
  30. O’Dowd, p. 36
  31. ៣១,០ ៣១,១ ៣១,២ ៣១,៣ ៣១,៤ ៣១,៥ ៣១,៦ ៣១,៧ O'Dowd, p. 37
  32. ៣២,០ ៣២,១ Morris, p. 102
  33. Morris, p. 104
  34. ៣៤,០ ៣៤,១ Khoo, p. 124
  35. Morris, p. 106
  36. ៣៦,០ ៣៦,១ ៣៦,២ Morris, p. 107
  37. ៣៧,០ ៣៧,១ ៣៧,២ ៣៧,៣ ៣៧,៤ O'Dowd, p. 38
  38. Morris, p. 108
  39. ៣៩,០ ៣៩,១ O’Dowd, p. 38
  40. ៤០,០ ៤០,១ Morris, p. 110
  41. IBP USA, p. 69
  42. ៤២,០ ៤២,១ ៤២,២ Morris, p. 111
  43. O’Dowd, p. 40
  44. Martin, p. 216
  45. ៤៥,០ ៤៥,១ Swann, p. 99
  46. ៤៦,០ ៤៦,១ ៤៦,២ ៤៦,៣ ៤៦,៤ ៤៦,៥ ៤៦,៦ Swann, p. 98
  47. ៤៧,០ ៤៧,១ Swann, p. 97
  48. White, p. 123
  49. Jones & Smith, p. 53
  50. Thu-Huong, pp. 139-140
  51. Mei p. 78
  52. Slocomb, p. 260
  53. Peaslee, p. 452
  54. Martin, p. 217
  55. Swann, p. 107
  56. Corfield, p. 9.
  57. Swann, p. 108
  58. Swann, pp. 108-109
  59. ៥៩,០ ៥៩,១ Swann, p. 106
  60. Swann, pp. 106-108
  61. ៦១,០ ៦១,១ ៦១,២ ៦១,៣ ៦១,៤ Swann, p. 103
  62. ៦២,០ ៦២,១ ៦២,២ Swann, p. 104
  63. ៦៣,០ ៦៣,១ Swann, p. 105
  64. ៦៤,០ ៦៤,១ ៦៤,២ ៦៤,៣ Thayer, p. 10
  65. ៦៥,០ ៦៥,១ Broyle, p. 115
  66. Morley & Nishihara, p. 204
  67. Shiraishi, p. 103
  68. ៦៨,០ ៦៨,១ Largo, p. 2
  69. Thayer, p. 2
  70. ៧០,០ ៧០,១ ៧០,២ Thayer, p. 18
  71. ៧១,០ ៧១,១ ៧១,២ Largo, p. 197
  72. Faure & Schwab, p. 58
  73. ៧៣,០ ៧៣,១ McCargo, p. 199
  74. ៧៤,០ ៧៤,១ McCargo, p. 197
  75. Thayer, p. 15
  76. ៧៦,០ ៧៦,១ ៧៦,២ Thayer, p. 19
  77. ៧៧,០ ៧៧,១ ៧៧,២ Corfield (a), p. 104
  78. ៧៨,០ ៧៨,១ Haas, p. 131
  79. ៧៩,០ ៧៩,១ ៧៩,២ Corfield (a), p. 105
  80. Corfield (a), p. 106
  81. ៨១,០ ៨១,១ ៨១,២ Spooner, p. 228
  82. ៨២,០ ៨២,១ Deng & Wang, p. 77
  83. DeRouen & Heo, p. 232
  84. Corfield, p. 108
  85. Corfield, p. 109
  86. Corfield, p. 110
  87. Corfield, p. 111
  88. Corfield, p. 112
  89. Spooner, p. 229
  90. Corfield (a), p. 114
  91. Corfield (a), p. 115
  92. Corfield, p. 115
  93. Hammer, p. 22
  94. Spooner, p. 236
  95. ៩៥,០ ៩៥,១ Largo, p. 85
  96. Thayer (a), p. 2
  97. Thayer, p. 11
  98. Frost, p. 32
  99. ៩៩,០ ៩៩,១ Froster, p. 34
  100. Froster, p. 36
  101. Thayer (a), p. 3
  102. Thayer (a), p. 4
  103. Thayer (a), p. 7
  104. ១០៤,០ ១០៤,១ Thayer (a), p. 5

ឯកសារយោង[កែប្រែ]

តំណភ្ជាប់ក្រៅ[កែប្រែ]