សម្រែកនៃដុលោរ៉េស៏

ពីវិគីភីឌា
រូបចម្លាក់របស់លោក មីហ្គេល អ៊ីដាលហ្គោ អ៊ី កុស្ទីយ៉ា (Miguel Hidalgo y Costilla) នៅមុខព្រះវិហារនៅទីក្រុង ដុលោរ៉េស៏ អ៊ីដាលហ្គោ (Dolores Hidalgo), រដ្ឋ ហ្គ័រណាហ៊័រទោ (Guanajuato)

សម្រែកនៃដុលោរ៉េស៏ ក៏ត្រូវបានស្គាល់ថា សម្រែកនៃឯករាជ្យ ត្រូវបានបន្លឺនៅស្រុកតូច ដុលោរ៉េស៏ អ៊ីដាលហ្គោ ជិតទីរួមរដ្ឋហ្គ័រណាហ៊័រទោ ថ្ងៃ១៦ ខែកញ្ញា ឆ្នាំ១៨១០ ដោយលោក មីហ្គេល អ៊ីដាលហ្គោ អ៊ី កុស្ទីយ៉ា (Miguel Hidalgo y Costilla) លោក​អាចារ្យ​កាតូលិកម្នាក់។ វាគឺជាព្រឹត្តិការណ៍ដែលតំណាងដើមរបស់សង្គ្រាមឯករាជ្យម៉ិចស៊ិក។ តាំងពីខែតុលាឆ្នាំ១៨២៥ ថ្ងៃខែនេះត្រូវចាត់ទុកជា បុណ្យ​ឯករាជ្យ​ជាតិ​របស់សហរដ្ឋម៉ិចស៊ិក