សាឌូស៊ី

ពីវិគីភីឌា

សាឌូស៊ី (អង់គ្លេស: Sadducees /sadjʊsiː/) ជានិកាយសាសនាមួយរបស់ពួកយូដា ដែលប្រឆាំងនឹងពួកផារិស៊ី និងពួកអេសស៊ីន។ សាឌូស៊ីជាគណបក្សតូចមួយដែលមានឥទ្ធីពលតិចតួចនៅក្នុងចំណោមប្រជាជន ហើយមានគំនិតហេតុផលនិយម។ ពួកគេប្រកាន់យកគោលការណ៍៤គឺៈ

១ មិនជឿលើអាទិទេព និងច្បាប់របស់ផារិស៊ី។

២ ទទួលយកតែការបង្រៀនរបស់ម៉ូសេប៉ុណ្ណោះ ហើយទំនងជាបដិសេធកណ្ឌគម្ពីរក្រោយៗ នៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់។

៣ មិនជឿថាមានការរស់ឡើងវិញ។ ពួកគេជឿថាវិញ្ញាណស្លាប់ជាមួយរូបកាយ។

៤ មនុស្សមានសេរីភាពពេញលេញក្នុងការជ្រើសរើស រវាងល្អ និងអាក្រក់។

សាឌូស៊ី (ទំព័រគំរូ:Hebrew Ṣĕḏûqîm) ជាក្រុមមួយដែលមាននៅយូឌា ក្នុងសម័យព្រះវិហារទី២ (Second Temple period) ចាប់ផ្ដើមតាំងពីសតវត្សទី២មុនគ.ស រហូតដល់ការបំផ្លាញព្រះវិហារក្នុងឆ្នាំ៧០។ [១] និកាយនេះបានបំពេញតួនាទីជាច្រើនដូចជា នយោបាន សង្គម និងសាសនា រួមទាំងការថែរក្សាព្រះវិហារផងដែរ។

ដើមកំណើតសាឌូស៊ី

យោងតាមអ័ប្រាហាំ ហ្គេជើ (Abraham Geiger) បានឲ្យដឹងថា និកាយសាឌូស៊ីមានឈ្មោះពីហ្សាដុក (Zadok)មហាបូជាចារ្យរបស់អ៊ីស្រាអែលសម័យបុរាណ ដែលបម្រើការងារនៅព្រះវិហារទី១ (First Temple)។ ហ្សាដុកជាមួយនឹងមេដឹកនាំនៃនិកាយនេះ បានស្នើរឲ្យមានបូជាចារ្យពីពួកកូនចៅហ្សាដុកដែលជាកូនរបស់អើរ៉ុន។[២]

[៣][៤][៥][៦][៧][៨]

តួនាទីរបស់សាឌូស៊ី[កែប្រែ]

ខាងសាសានា[កែប្រែ]

ការទទួលខុសត្រូវរបស់ពួកសាឌូស៊ីនៅក្នងសាសនារួមបញ្ចូលទាំងការថែរក្សាព្រះវិហារនៅយេរូសាឡិមដែរ។ ពួកគេមានឋានៈខ្ពស់នៅក្នុងសង្គម ដោយសារពួកគេមានការទទួលខុសត្រូវខាងបូជាចារ្យ ដូចដែលមានចែងនៅក្នុងកណ្ឌគម្ពីរទាំង៥របស់ម៉ូសេ (Torah)។ បូជាចារ្យមានការទទួលខុសត្រូវខាងធ្វើពិធីថ្វាយយញ្ញបូជានៅព្រះវិហារ ដែលជាវិធីថ្វាយបង្គំដូបូងនៅអ៊ីស្រាអែលសម័យបុរាណ។ ការទទួលខុសត្រូវនេះរួមបញ្ចូលទាំងការធ្វើអធិបតីលើការថ្វាយយញ្ញបូជាក្នុងពិធីបុណ្យទាំងបីនៃការធ្វើដំណើរដ៏វិសុទ្ធទៅយេរូសាឡិម។ ជឿខាងសាសនារបស់ពួកសាឌូស៊ី និងឋានៈរបស់ពួកគេនៅក្នុងសង្គម មានការគាំទ្រគ្នាទៅវិញមក គឺមុខងារជាបូជាចារ្យតែងតែតំណាងឲ្យពួកដែលមានវណ្ណៈខ្ពស់ នៅក្នុងសង្គមយូដា។[៩]

ខាងនយោបាយ[កែប្រែ]

ពួកសាឌូស៊ីបានមើលការខុសត្រូវលើកិច្ចការរបស់រដ្ឋ។[១០] សមាជិករបស់សាឌូស៊ី:

  • គ្រប់គ្រងរដ្ឋក្នុងប្រទេស
  • តំណាងរដ្ឋជាអន្តរជាតិ
  • ចូលរួមក្នុងក្រុមប្រឹក្សា ហើយតែងតែប្រឈមមុខដាក់គ្នាជាមួយពួកផារិស៊ី
  • ប្រមូលពន្ធ
  • រៀបចំ និងដឹកនាំទាហាន
  • សម្របសម្រួលទំនាក់ទំនងជាមួយរ៉ូម
  • Mediated domestic grievances.

ជំនឿ[កែប្រែ]

ទូទៅ[កែប្រែ]

ពួកសាឌូស៊ីមិនទទួលស្គាល់ក្រឹត្យវិន័យផ្ទាល់មាត់ (Oral Law) ដែលពួកផារិស៊ីបានលើកឡើងនោះទេ។ ផ្ទុយទៅវិញ ពួកគេមើលឃើញកណ្ឌគម្ពីរទាំង៥របស់ម៉ូសេ (Torah)ថាជាប្រភពតែមួយគត់នៃសិទ្ធិអំណាចរបស់ព្រះ។[១១] យោងទៅតាមលោក យ៉ូសែភូស (Josephus) ពួកសាឌូស៊ីជឿថា:

  • គ្មានព្រេងវាសនាទេ
  • ព្រះមិនធ្វើការអាក្រក់ឡើយ
  • មនុស្សមានសេរីភាព "មនុស្សមានសេរីភាពក្នុងការជ្រើសរើសយកល្អ ឬយកអាក្រក់"
  • វិញ្ញាណមិនមែនមិនចេះស្លាប់នោះទេ; គ្មានជាតិក្រោយទេ
  • គ្មានរង្វាន់ ហើយក៏គ្មានការដាក់ទោសក្រោយពីស្លាប់ដែរ

ពួកសាឌូស៊ីមិនជឿថាមានការរស់ឡើងវិញពីស្លាប់ឡើយ ប៉ុន្តែជឿលើគំនិតបុរាណរបស់ពួកយូដាអំពីស្ថាននរកសម្រាប់អ្នកដែលបានស្លាប់។

ជម្លោះជាមួយពួកផារិស៊ី[កែប្រែ]

  • យោងទៅតាមពួកផារិស៊ី ទឹកដែលគំពប់ត្រឡប់ជាមិនបរិសុទ្ធដោយសារការគំពប់នោះឯង។ ពួកសាឌូស៊ីបដិសេធថាការយល់ឃើញបែបនេះគឺគាំទ្រដល់ច្បាប់ Tumah (ភាពមិនបរិសុទ្ធ)។[១២] សាឌូស៊ី និងផារិស៊ីមានជម្លោះជាច្រើនជុំវិញបញ្ហា Tumah និងអំពីភាពបរិសុទ្ធ។ មានអ្នកប្រាជ្ញជាច្រើនលើកឡើងថាការបញ្ជាក់អំពីភាពបរិសុទ្ធគឺជាចារិកលក្ខណៈរបស់ក្រុមបូជាចារ្យ ដែលតែងតែប្រើការយល់ដឹងរបស់ខ្លួនស្ដីអំពីភាពបរិសុទ្ធ និងភាពមិនបរិសុទ្ធ ដើម្បីពង្រឹងអំណាចរបស់ខ្លួន។
  • យោងទៅតាមក្រឹត្យវិន័យរបស់យូដា មានតែកូនប្រុសទេដែលអាចទទួលមរតកបាន រីឯកូនស្រីមិនអាចទទួលស្រីអាចទទួលមរតកបានទេ ហើយបើកូនស្រីជាអ្នកទទួលមរតកបាន លុះត្រាតែគ្មានកូនប្រុសជាអ្នកទទួល។ ពួកផារិស៊ីអះអាងថា ប្រសិនបើកូនប្រុសស្លាប់ទៅ ហើយនៅសល់តែកូនស្រីប៉ុណ្ណោះ នោះនាងត្រូវតែចែកមរតកនោះជាមួយនឹងកូនប្រុសរបស់ជីតានាង រីឯពួកសាឌូស៊ីបានបដិសេធនឹងច្បាប់នេះ។[១៣]
  • ពួកសាឌូស៊ីបានអះអាងថាចៅហ្វាយត្រូវតែសងថ្លៃខូចខាតដែលបង្កឡើងដោយអ្នកបម្រើរបស់ខ្លួន។ ​ពួកផារិស៊ីបានជំទាស់នឺងច្បាប់នេះ ដោយគេអះអាងថាបើធ្វើដូច្នេះ ពួកអ្នកបម្រើអាចមានចេតនាធ្វើឲ្យមានការខូចខាត ហើយឲ្យចៅហ្វាយជាអ្នកទទួលខុសត្រូវជំនួស។[១២]
  • ពួកផារិស៊ីអះអាងថាសាក្សីភូតភរនឹងត្រូវប្រហារជីវិត ប្រសិនបើសាលក្រមត្រូវបានប្រកាសដោយផ្អែកលើទីបន្ទាល់របស់អ្នកនោះ ទោះបីជាចុងចោទមិនទាន់ត្រូវប្រហារជីវិតក៏ដោយ តែពួកសាឌូស៊ីបដិសេធថាសាក្សីភូតភរនឹងត្រូវប្រហារជីវិតលុះត្រាតែចុងចោទត្រូវបានប្រហារជីវិតហើយដោយសារតែការចោទប្រកាន់ភូតភរនោះ។[១៤]
  • សាឌូស៊ីមិនជឿថាមានការរស់ឡើងវិញឡើយ ផ្ទុយពីផារិស៊ីដែលពួកគេជឿលើការនេះ។[១៥]
  • ពួកសាឌូស៊ីក៏បដិសេធចំពោះគំនិតដែលថាយើងអាចសម្គាល់វិញ្ញាណ ឬទូតសួគ៌ ខណៈដែលពួកផារិស៊ីទទួលស្គាល់គំនិតនេះdged them. [១៦]

[១៧][១៨][១៩][២០][២១][២២][១១][២៣][២៤]

ឯកសារយោង[កែប្រែ]

  1. "...while the Sadducees are able to persuade none but the rich, and have not the populace obsequious to them, but the Pharisees have the multitude on their side." ទំព័រគំរូ:Cite Josephus
  2. Abraham Geiger, Urschrift, pp. 20 &c
  3. ទំព័រគំរូ:StrongHebrew
  4. Newman, p. 76
  5. ទំព័រគំរូ:Cite Josephus
  6. Josephus, Flavius (1999). The New Complete Works of Josephus. Kregel Academic. p. 587. ល.ស.ប.អ. 9780825429248. 
  7. Cohen, 1–5, 15–16
  8. Cohen, 153–154
  9. Cohen 155
  10. Wellhausen, 45
  11. ១១,០ ១១,១ ទំព័រគំរូ:Cite Josephus
  12. ១២,០ ១២,១ Mishnah Yadaim 4:7
  13. Mishnah Yadaim 4:6
  14. Mishnah Makot 1.6
  15. Acts 23:6-9
  16. Acts 23:8
  17. Pesher on Nahumin Eshol, 40'
  18. Mark 12:27
  19. Matthew 22:29
  20. Pulpit Commentary on Matthew 22, accessed 14 February 2017
  21. Commentary, New Oxford Annotated Bible
  22. Matthew 3:7
  23. Mishnah Yadaim 4:6–8
  24. Acts 23:6

Primary[កែប្រែ]

Secondary[កែប្រែ]