ស្តាយវ័យកុមារ

ពីវិគីភីឌា

ស្តាយវ័យកុមារ


ច្រៀងដោយ រស់ សិរីសុទ្ធា និពន្ធដោយ កែវ ច័ន្ទបូរណ៍[តំណភ្ជាប់ខូច] សម្រួលតន្ត្រី ដោយម៊ែរប៊ុន ឆ្នាំ១៩៧៣

១/ ស្តាយវ័យកុមារ វ័យស្អាតថ្លា គ្មានស្គាល់បញ្ហាពិបាក ស្គាល់តែលួងលោមនិងថ្នមថ្នាក់ ខ្ពស់ឋានៈ ឥតមានអោយអាក់មួយគ្រា។

២/ ស្តាយវ័យនៅក្មេង វ័យឯកឯង​ ក្លិនក្រអូបឈ្វេងដូចផ្កា ទោះនឹងអ្វីតាមប្រាថ្នា គ្មាននរណា​មកតាំងខ្លួន ជាម្ចាស់ចិត្ត។

បន្ទរ.​ វ័យមានស្នេហា ក្រុមគ្រួសារ មានបញ្ញាក្នុងជីវិត ជាខ្នោះច្រវាក់ចងចិត្ត ចងកាយរួមរិត ឥតស្បើយ។

៣/ ក្មេងហើយម្តេចចាស់ ខ្លោចផ្សាណាស់ វិលវល់ប្តូរផ្លាស់ស្បើយ បានសុខរួចទុក្ខយ៉ាងណាឡើយ នេះឯងហើយ គឺជាចម្លើយធម្មជាតិ។