ឡិបតា

ពីវិគីភីឌា

ឡិបតា (អង់គ្លេស: Lepta) ជាលុយកាក់ធ្វើពីទង់ដែង របស់ក្រិកសម័យបុរាណ។

កាក់ក្រិកដែលមានតម្លៃ៥ឡិបតា (ត្រូវបានហៅថា "obolos") នៅឆ្នាំ ១៨៦៩។

ឡិបតា ជាទម្រង់ពហុវច្ចនៈរបស់ lepton (Greek: λεπτόν, pl. λεπτά) គឺជាឈ្មោះរបស់រូបិយវត្ថុមួយ ដែលត្រូវបានប្រើនៅក្នុងប្រទេសដែលនិយាយភាសាក្រិក តាំងពីសម័យបុរាណ រហូតដល់សព្វថ្ងៃនេះ។ ពាក្យនេះមានន័យថា "តូច" ឬ "ស្ដើង" ហើយនៅសម័យក្លាស៊ិក និងហេលិនីស ឡិបតាតែងតែជាកាក់មួយដែលមានតម្លៃតិចតួច ជាធម្មតាវាជាប្រភេទរូបិយវត្ថុមួយដែលមានតម្លៃតូចជាងគេ ក្នុងចំណោមរូបិយវត្ថុផ្សេងទៀត។[១]

កាក់នៅក្នុងមេរៀនស្ដីអំពីតង្វាយរបស់ស្ត្រីមេម៉ាយ (ម៉ាកុស ១២:៤១-៤៤, លូកា ២១:១-៤) គឺសំដៅទៅលើ ឡិបតា ហើយនៅក្នុងដំណឹងល្អរបស់លូកា ក៏សំដៅទៅលើឡិបតា ឬតង្វាយបន្តិចបន្តួចដែរ នៅពេលបញ្ជាក់ថាមានមនុស្សម្នាក់ដែលមិនបានបង្កើតសន្តិភាពជាមួយសត្រូវរបស់ខ្លួន នៅក្នុងពេលដ៏ល្អមួយ នោះនឹងត្រូវបានតម្រូវឲ្យបង់ រហូតដល់មួយឡិបតាចុងក្រោយ មុនពេលត្រូវបានដោះលែងពីគុក។[២] នៅក្នុងអាណាចក្រហាសម៉ូន កាក់ឡិបតាត្រូវបានបង្កើតឡើងនៅសម័យ Alexander Jannaeus មុនឆ្នាំ ៧៦។[៣]

នៅក្រិកសម័យបច្ចុប្បន្ន ឡិបតាគឺជាឈ្មោះមួយក្នុងចំណោមមួយរយ នៃប្រភេទរូបិយវត្ថុផ្លូវការរបស់រដ្ឋក្រិក: ហ្វូនិក (ឆ្នាំ ១៨២៧–១៨៣២) ដ្រាក់ម៉ា (ឆ្នាំ ១៨៣២–២០០១) និង អឺរ៉ូ (ឆ្នាំ ២០០២–បច្ចុប្បន្ន)។[១] ចាប់តាំងពីចុងទស្សវត្សឆ្នាំ ១៨៧០ រហូតដល់ការចាប់ផ្ដើមប្រើរូបិយប័ណ្ណអឺរ៉ូ ក្នុងឆ្នាំង២០០១ គ្មានប្រភេទកាក់ក្រិកណាមួយដែលមានតម្លៃទាបជាងប្រាំឡិបតា ត្រូវបានផលិតឡើយ។

ឯកសារយោង[កែប្រែ]

  1. ១,០ ១,១ Fleur de Coin - Greek 50 Lepta Coins
  2. Luke 12:59
  3. Coins of the Bible Set 2 of 3, Whitman Publishin]], LLC, 2004.ISBN 0-7948-1889-7