អស្សាមិករណ៏

ពីវិគីភីឌា

I. សេចក្តីផ្តើម ការគ្រប់គ្រងដីធ្លី ពីសម័យមួយទៅសម័យមួយ តែងមានការវិវត្តន៍ប្រែប្រួលស្របទៅតាមការរីក ចំរើននៃសេដ្ឋកិច្ច និងគោលនយោបាយដឹកនាំរបស់រដ្ឋាភិបាល ។ ទោះបីជាមានការបងើ្កតច្បាប់ពាក់ព័ន្ធ នឹងបញ្ហាដីធ្លីជាច្រើនជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏បញ្ហារឿងវិវាទដីធ្លីនៅតែកើតមានឥតឈប់ឈរ រវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ រវាងប្រជាពលរដ្ឋនិងក្រុមហ៊ុនឯកជន និងរវាងប្រជាពលរដ្ឋនិងរដ្ឋជា ដើម (ការដកហូតដីធ្លីពីប្រជាពលរដ្ឋ) ។ កត្តាទាំងនេះហើយទើបបានជារដ្ឋសភានីតិកាលទី៤ បានអនុម័ត ច្បាប់អស្សាមិករណ៍នេះឡើងហើយច្បាប់នេះត្រូវបានប្រសូត្រក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាកំពុងមាន តំរូវការសំរាប់ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យនិងគ្រប់ទីកនែ្លង ជាពិសេស ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័នរូបវ័ន្ត ដូចជាផ្លូវថ្នល់ជាដើម។ បច្ចុប្បន្នការជួសជុល និងស្ថាបនាផ្លូវថ្នល់នៅទូទាំងប្រទេស ទាំងផ្លូវជាតិ ផ្លូវខេត្ត ស្រុក ខណ្ឌ រួមទាំងផ្លូវលំជនបទ បាននិងកំពុងមានសន្ទុះរីកចំរើនគួរអោយកត់សំគាល់ ហើយការដ្ឋានស្ថាបនាផ្លូវ នីមួយៗតែងតែមានការពង្រីកទទឹងផ្លូវអោយបានធំជាងមុន ដើម្បីសំរួលដល់ការធ្វើចរាចរ ។ ហេតុដូច្នេះ ហើយបានជាផលប៉ះពាល់ពីការពង្រីកផ្លូវនេះតែងតែកើតមាន ដែលតំរូវឲ្យរដ្ឋាភិបាល (រដ្ឋ) ត្រូវតែដោះ ស្រាយនូវសំណងជូនដល់ម្ចាស់អចលនវត្ថុ ដែលរងនូវផលប៉ះពាល់ឲ្យបានត្រឹមត្រូវសមរម្យនិងយុត្តិធម៌។ តើរដ្ឋត្រូវដោះស្រាយជាមួយម្ចាស់អចលនវត្ថុទាំងអស់ដោយរបៀបណានោះ ច្បាប់ស្ដីពីអស្សាមិករណ៍ បានចែងយ៉ាងលំអិត ហើយយើងនឹងធ្វើការលើកឡើងអំពីកិច្ចដំណើរការនៃការធ្វើអស្សាមិករណ៍ជាបន្ត បន្ទាប់ដូចខាងក្រោម បន្ទាប់ពីការពន្យល់នូវនិយមន័យ និងគោលបំណងនៃអស្សាមិករណ៍ ។ II. និយមន័យ និងគោលបំណងនៃអស្សាមិករណ៍ ១ និយមន័យ អស្សាមិករណ៍សំគាល់ដល់ការដកហូតកម្មសិទ្ធិលើអចលនវត្ថុ ឬសិទ្ធិប្រត្យក្សលើអចលនវត្ថុរបស់ រូបវន្តបុគ្គល នីតិបុគ្គលឯកជន និងនីតិបុគ្គលសាធារណៈរួមមាន ដី សំណង់ និងដំណាំដាំដុះ សំរាប់ ដំណើរការស្ថាបនាស្តារនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈដែលបំរើផលប្រយោជន៍សាធាណៈ និងផលប្រយោជន៍ជាតិ ព្រមទាំងផ្តល់នូវសំណងជាមុនដោយសមរម្យ និងយុត្តិធម៌។ ២ គោលបំណងនិងគោលការណ៏ទូទៅ នៃអស្សាមិករណ៏ ច្បាប់ស្តីពីអស្សាមិករណ៍ មានគោលដៅកំណត់ពីអស្សាមិករណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយកំណត់ពីគោលការណ៍ យន្តការ នីតិវិធីនៃអស្សាមិករណ៍ និងសំណងអោយសមរម្យនិងយុត្តិធម៌ សម្រាប់គំរោងស្ថាបនាស្តារនិងគំរោងពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសាធារណៈបំរើអោយផលប្រយោជន៍ ជាតិ ផលប្រយោជន៍សាធារណៈនិងការអភិវឌ្ឍន៍របស់ព្រះរាជាណាចក្រកម្ពុជា។ ច្បាប់នេះមានគោល បំណងសំខាន់ៗជាអាទិ៍ដូចជាៈ -ធានាការទូទាត់សំណងជាមុនដោយសមរម្យ និងយុត្តិធម៌ ។ -បំរើផលប្រយោជន៍សាធារណៈ និងផលប្រយោជន៍ជាតិ ។ -ធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈ ។ មានវិសាលភាពអនុវត្តន៏ចំពោះការធ្វើអស្សាមិករណ៏ ដែលមានពាក់ព័ន្ធទៅនឹងគម្រោងហេដ្ឋា រចនាសម្ព័ន្ធរូបវន្តសាធារណៈ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ មិនគ្រប់ដណ្តប់លើកិច្ចព្រមព្រៀង ឬអនុស្សារណៈស្តីពីការគាំពារវិនិយោគ រវាងរដ្ឋាភិបាលនិងប្រ ទេសជាដៃគូរដែលមានចែងពីអស្សាមិករណ៏ទេ។ក្នុងករណីដែលមិនមានាព្រមព្រៀងនេះទេ ឬក្នុងករណី ដែលមានកិច្ចព្រមព្រៀង ឬអនុស្សារណៈពុំមានចែងពីអស្សាមិករណ៏ឋិនក្រោមច្បាប់។ អស្សាមិករណ៏ សំដៅដល់ការដក់ហូតកម្មសិទ្ធិលើអចលនវត្ថុ ឬសិទ្ធិប្រត្យក្សលើអចលនវត្ថុរបស់រូបវន្តបុគ្គល នីតិបុគ្គល ឯកជន និងនីតិបុគ្គលសាធារណៈ រួមមានដី សំណង់ នឹងដំណាំដាំដុះ សម្រាប់បម្រើការស្ថាបនា ស្ថារ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈដែលបម្រើប្រយោជន៏សាធារណៈ និងផលប្រយោជន៏ជាតិ ព្រមទាំងផ្តល់នូវសំណងជាមុនដោយសមរម្យ និងយុត្តិធម៌។ម្ចាស់អចនវត្ថុ គឺជារូបវន្តបុគ្គល នីតិបុគ្គល ឯកជន និងនីតិបុគ្គលសាធារណៈ រួមមានកម្មសិទ្ធិករ ភោគី និងអ្នកមានសិទ្ធិទាំងឡាយនៅលើទីតាំងដី ដែលជាអ្នកទទួលរងនូវផលប៉ះពាល់ដោយសារគម្រោងអស្សាមិករណ៏។ផលប្រយោជន៏សាធារណៈទូទៅ សំដៅដល់ការប្រើបា្រស់ដី ឬទ្រព្យសម្បត្តិដោយសាធារណៈជនទូទៅ ឬដោយទីភ្នាក់ងារ ឬស្ថាប័នរដ្ឋ ឬសាធារណៈ ។ តម្រូវការនៃផលប្រយោជន៏ជាតិ សំដៅដល់សកម្មភាព ឬគម្រោងមានជាអាទិ៍ះ ការសាង សង់ ស្តារ ថែទាំ ឬពង្រីកសំណង់ចាំបាច់ដល់កិច្ចការពារជាតិ ឬការពារសន្តិសុខ ។ ការកាន់កាប់ដីឬទ្រព្យ សម្បត្តិដើម្បីអនុវត្តជាក់ស្តែងនយោបាយការពារបូរណភាពទឹកដី ។ អ្នកអនុវត្តគម្រោង សំដៅដល់រដ្ឋ សហគ្រាស និងគ្រឹះស្ថានសាធារណៈ អ្នកម៉ៅការ ឬវិនិយោគិន ។ភតិកៈ សំដៅដល់រូបវន្តបុគ្គល ឬនីតិបុគ្គលដែលទទួលសិទ្ធិកាន់កាប់ និងប្រើប្រាស់លើអចនៈវត្ថុពីម្ចាស់អចនៈវត្ថុ ។ បុគ្គលដែលធ្វើការ រារាំង សំដៅដល់រូបវន្ត ឬនីតិបុគ្គលឯកជនទាំងឡាយដែលជាមេក្លោង អ្នកសមគំនិត អ្នកញុះញង់ ដែលធ្វើសកម្មភាពដោយផ្ទាល់ ឬដោយប្រយោល ដោយគំនិតទុច្ចរិតក្នុងគោលដៅធ្វើឱ្យរាំងស្ទះដល់ ដំណើរការនៃការអនុវត្តសេចក្តីសម្រេចអស្សាមិករណ៏ ។ គម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមានជាអាទិ៍ះ ការសាងសង ឬពង្រីកផ្លូវអយស្ម័យយាន ផ្លូវថ្លល់ ស្ពាន អាកាសយានដ្ឋាន កំពង់ផែដោយរួមទាំងរចនាសម្ព័ន្ធ និងឧបករណ៏ ឬពង្រីកស្ថានីថាមពល រចនាសម្ព័ន្ធ ឧបករណ៏ និងខ្សែសម្រាប់ការបញ្ជូន និងចែកចាយថាមពលអគ្គិសនី ពង្រីកអគារ និងឧបករណ៏សម្រាប់ប្រៃសណីយ៏ និងទូរគមនាគមន៏ និងប្រព័ន្ធព័ត៌មានវិទ្យា ឬពង្រីកផ្លូវ ធ្លាក្រុង ចំណត់យានយន្ត ទីផ្សារ សួនច្បា និងទីលានសាធារណៈ ឬពង្រីកប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធផ្គត់ផ្គង់ទឹក ស្អាត ប្រព័ន្ធលូកខ្វក់ និងកន្លែងបំរើសេវាសាធារណៈផ្សេងទៀត ។ ការសាងសង់ ឬពង្រីក សម្រាប់ អប់រំបណ្តុះបណ្តាលវិទ្យាសាស្ត្រ វប្បធម៌ ថែរក្សាសុខភាព សន្តិសុខសង្គម និងកីឡាដ្ឋានសម្រាប់សំដែល ជូនជាសាធារណៈ ពង្រីកន្លែងចម្រាញ់ និងកន្លែងប្រព្រឹត្តកម្ម សំណង់ឧបករណ៏ សម្រាប់ការការពារ ធម្មជាតិ បរិស្ថាន ឬពង្រីកឧបករណ៏សម្រាប់ស្រាវជ្រាវ និងសម្រាប់ការធ្វើអាជីវកម្មរ៉ែ និងធនធាន ធម្មជាតិផ្សេងទៀត ឬពង្រីកបណ្តាញឧស្ម័ន បណ្តាញបំពង់ប្រេងឥន្ធនៈ រោងចក្រចម្រាញ់ ប្រេង រោងចក្រ បូមប្រេង និងបណ្តាញដទៃទៀត ។ ការសាងសង់ ឬពង្រីកអគារតាំងទីលំនៅដែលបណ្តាលមកពីការ បំផ្លាញយ៉ាងធ្ងន់ធ្ងរពីធម្មជាតិ រញ្ជួយដែនដី ទឹកជំនន់ អគ្គីភ័យ និងគ្រោះបាក់ដីជាដើម និងការរៀបចំ សម្រាប់ការតែងទីលំនៅឡើងវិញ ពង្រីកអគារសម្រាប់ការការពារ និងការគាំពារប្រជាជន ពង្រីកទីកន្លែង ឆ្លងកាត់ព្រំដែន ពង្រីក ឬការរៀបចំសំណង់ចាំបាច់ដល់កិច្ចការពារជាតិ ឬការពារសន្តិសុខ និងការបង្កើត ឡើងថ្មីនូវតំបន់ការពារធនធានធម្មជាតិ ព្រៃឈើ បេតិកភណ្ឌ វប្បធម៌បុរាណវិទ្យា ឬការពារបរិស្ថាន ការអនុវត្តតាមតម្រូវការរបស់ជាតិ តាមការកំណត់របស់រាជរដ្ឋាភិបាល ។ មានតែរដ្ឋទេដែលជាអ្នកធ្វើអស្សាមិករណ៏ ដើម្បីប្រើប្រាស់ក្នុងគោលដៅជាផលប្រយោជន៏ សាធា រណៈឮនិងផលប្រយោជន៏ជាតិ ។ អស្សាមិករណ៏អាចអនុវត្តទៅបាន លុះត្រាតែយកទៅអនុវត្តគម្រោង និងរដ្ឋត្រូវតែទទួលទិញយកនូវចំណែកនៃអចនវត្ថុដែលនៅសេសសល់ពីអស្សាមិករណ៏ ដោយថ្លៃសម រម្យនិងយុត្តិធម៌តាមសំណើររបស់ម្ចាស់អចនវត្ថុ ឬម្ចាស់កម្មសិទ្ធិដែលពុំអាចរស់នៅក្បែគម្រោងបានឬពុំ អាចសាងសង់លំនៅស្ថានបាន ឬពុំអាចប្រកបអាជីវកម្មផ្សេងទៀតបាន ។ អចលវត្ថុដែលបានដក់ហូតនេះ ត្រូវប្រើប្រាស់សម្រាប់តែក្នុងតែគោលដៅ ដែលបានគ្រោងទុកនៅក្នុងប្រកាសស្តីពីគម្រោងអស្សាមិករណ៏ ដើម្បីប្រយោជន៏សាធារណៈ ឬតម្រូវការនៃផលប្រយោជន៏ជាតិប៉ុណ្ណោះ និងមិនអាចទុកនូវចោលទំនេរ ដោយគ្មានហេតុផលសមស្រប ឬផ្ទេរឱ្យតតិយជនណាម្នាក់ក្នុងគោលដៅបម្រើផលប្រយោជន៏ឯកជន បានឡើយ ។ អចនវត្ថុដែលនៅសល់ពីតម្រូវការប្រើប្រាស់ ត្រូវផ្តល់អាទិភាពលក់ជូនម្ចាស់អចលវត្ថុ ឬម្ចាស់សិទ្ធិ តាមអត្រាតម្លៃនៃទូទាត់សំណង ។ ក្នុងករណីដែលម្ចាស់អចលនវត្ថុឬម្ចាស់សិទ្ធិមិនព្រមទទួលយកអចន វត្ថុដែលសល់ពីតម្រូវការប្រើប្រាស់វិញទេ ត្រូវរក្សាទុកអចនវត្ថុនោះជាព្រទ្យរបស់រដ្ឋ ។ ក្នុងករណីពិសេស និងបន្ទាន់ដែលសុវត្ថិភាពសាធារណៈតម្រូវដូចជាប្រយុទ្ធប្រឆាំងគ្រោះអគ្គីភ័យ ទឹកជំនន់ ភ្លើងឆេះព្រៃ រញ្ជួយដី សង្គ្រានដែលប្រុងនឹងកើតឡើង ឬវាយប្រហារដោយភេវរកម្ម និងស្ថាន ភាពផ្សេងទៀតដែលកំណត់ដោយរាជរដ្ឋាភិបាល រាជរដ្ឋាភិបាលអាចធ្វើការដក់ហូត អចនវត្ថុឬសិទ្ធិ ប្រត្យក្សលើអចនវត្ថុជាបណ្តោះអាសន្ន ដោយមិនចាំបាច់ធ្វើការពិគ្រោះយោបល់ឡើយ ហើយត្រូវប្រគល់ ជូនម្ចាស់អចនវត្ថុឬម្ចាស់សិទ្ធិវិញនៅពេលចប់ការដក់ហូតនេះ ។ ក្នុងករណីបន្ទាន់ និងចាំបាច់ដែលផលប្រយោជន៏ជាតិតម្រូវ រាជរដ្ឋាភិបាលមានអំណាចឆន្ទានុ សិទ្ធិក្នុងការធ្វើអស្សាមិករណ៏ ដោយមិនចាំរៀបចំធ្វើការពិគ្រោះយោបស់តាមនីតិវិធីនៃច្បាប់ ។ មុននឹងដំណើរការងារអស្សាមិករណ៏ រាជរដ្ឋាភិបាលត្រូវគ្រោងថវិកាប្រចាំឆ្នាំឱ្យបានគ្រប់គ្រាន់ ហើយត្រូវផ្តល់ឥណទានឱ្យគ្រប់ចំនួន និងទាន់ពេលវេលាជូនគណៈកម្មការអស្សាមិករណ៏ តាមសំណើរ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់យកទៅទូទាត់សំណងជូនម្ចាសអចនវត្ថុដែលរងនូវផលប៉ះ ពាល់ដោយអស្សាមិករណ៏ ។ ដើម្បីសម្រេចបាននូវគោលបំណងនៃអស្សាមិករណ៍ ច្បាប់នេះក៏បានចែងអំពីនីតិវិធី នៃការធ្វើ អស្សាមិករណ៍ ដែលនីតិវិធីនេះត្រូវឆ្លងកាត់២ដំណាក់កាលជាចំបង គឺដំណាក់កាលមុនធ្វើអស្សាមិករណ៍ និងដំណាក់កាលធ្វើអស្សាមិករណ៍ ។ III. នីតិវិធី នៃអស្សាមិករណ៍ ១ មុនការធ្វើអស្សាមិករណ៍ អស្សាមិករណ៏ត្រូងធ្វើឡើងដោយផ្អែកលើគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈនិងមានការអនុញ្ញាតជាគោលការណ៏ពីរាជរដ្ឋាភិបាល តាមសំណើររបស់ក្រសួងស្ថាប័នសាមី ។ គណៈកម្មាធិការ អស្សាមិករណ៏ត្រូវរៀបវំសំណើស្តីពីអស្សាមិករណ៏ ដាក់ជូនរាជរដ្ឋាភិបាលដើម្បីពិនិត្យ និងសម្រេច ។ មុននឹងធ្វើសំណើស្តីពីគម្រោងអស្សាមិករណ៏ គណៈកម្មាធិការអស្សាមិករណ៏ ត្រូវធ្វើការអង្កេតជា សាធារណៈ ដោយត្រូវកត់ត្រាភិនភាគឱ្យបានលំអិត ចំពោះរាល់សិទ្ធិម្ចាស់អចនវត្ថុ និងម្ចាស់សិទ្ធិលើ អចនវត្ថុ និងព្រទ្យសម្បត្តិផ្សេង ៗ ទៀតដែលមានពាក់ព័ន្ធនឹងផ្តល់សំណង់ព្រមទាំងកត់ត្រានូវបញ្ហាពាក់ ព័ន្ធ ។ ក្នុងការធ្វើអង្កេតនេះ គណៈកម្មាធិការអស្សាមិករណ៏ត្រូវរៀបចំចាត់ចែងធ្វើការពីគ្រោះយោបល់ ជាសាធារណៈ នៅក្នុងកំរិតអាជ្ញាធររាជធានីខេត្ត ក្រុងស្រុកខណ្ឌ ជាមួយក្រុមប្រឹក្សាឃុំសង្កាត់នឹង តំណាងភូមិ ឬសហគមន៍ដែលរងនូវអស្សាមិករណ៏ ដើម្បីផ្តល់ព័ត៌មានជាក់លាក់ ច្បាស់លាស់ និងទទួល បាននូវមតិយោបល់ពីគ្រប់ភាគីពាក់ព័ន្ធអំពីសំណើនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈ ។ ដើម្បី កំណត់ពេលវេលាដក់ហូត ឬទីកន្លែងដែលផ្តល់ថ្មី ឬសំណង គណៈកម្មាធិការអស្សាមិករណ៏ត្រូវ សាក់សួរគ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យបានគ្រប់ជ្រុងជ្រោយ អំពីបញ្ហាអចនវត្ថុ ដែលពាក់ព័ន្ធនឹងគម្រោង ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈ។ បន្ទាប់ពីបានធ្វើការអង្កេតចប់ជាស្ថាពរក្នុងរយៈពេល ៣០ ថ្ងៃនៃថ្ងៃ ធ្វើការដាក់ជូន និងសុំការសម្រេចពីរាជរដ្ឋាភិបាល។ ផ្អែកលើការសម្រេចរបស់រាជរដ្ឋាភិបាល គណៈកម្មា ធិការអស្សាមិករណ៏ត្រូវចេញសេចក្តីប្រកាសស្តីពីគម្រោងអស្សាមិករណ៏ ដែលក្នុងនោះត្រូវជម្រាប់ដល់ អចនវត្ថុឱ្យបានដឹងអំពីអចនវត្ថុនៃដក់ហូតនោះ និងចែងអំពីគោលបំណង់នៃការដក់ហូតកម្មសិទ្ធិលើអចន វត្ថុឱ្យបានច្បាស់លាស់ដោយអនុវត្តនីតិវិធីដូចខាងក្រោម៖ -កំណត់អំពីកម្មវត្ថុនៃគម្រោងហេដ្ឋារចនសម្ព័ន្ធរូបវន្តសាធារណៈ ទីតាំងគម្រោង និងរយៈពេល សម្រាប់អនុវត្តគម្រោង និងអាជ្ញាធរមានសមត្ថកិច្ច ដែលមានសិទ្ធិរៀបចំធ្វើការដកហូតកម្មសិទ្ធិទ្រព្យ សម្បត្តិឯកជន ។ -កំណត់អំពីសំណងសមរម្យ និងយុត្តិធម៌ -កំណត់រយៈពេលនៃបណ្តឹងវ៉ា -ធ្វើសេចក្តីប្រកាសទៅដល់គ្រប់ម្ចាស់អចនវត្ថុ ម្ចាស់សិទ្ធិដោយភ្ជាប់លិខិតថតចម្លងនៃច្បាប់នេះ -ដាក់ស្លាសម្គាល់ថា អចនវត្ថុនេះជាកម្មដក់ហូតសម្រាប់បម្រើគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ` សាធារណៈ -ផ្សព្វផ្សាយសេចក្តីប្រកាសតាមប្រព័ន្ធផ្សព្វផ្សាយ -បិទផ្សាយសេចក្តីប្រកាសនៅសាលាឃុំ-សង្កាត់ពាក់ព័ន្ធនឹងទីតាំងគម្រោងហេដ្ឋារចនា សម្ព័ន្ធរូប វន្តសាធារណៈ ហើយសេចក្តីប្រកាសនេះត្រូវផ្សព្វផ្សាយជូនដល់ប្រជាជនដែលមានអចនវត្ថុពាក់ ព័ន្ធដោយមេភូមិ ។ បន្ទាប់ពីទទួលបាននូវសេចក្តីប្រកាសស្តីពីគម្រោងអស្សាមិករណ៏ ម្ចាស់អចនវត្ថុ ម្ចាស់សិទ្ធិអាចធ្វើ បណ្តឹងសុំឱ្យមានការអង្កេត ដើម្បីឱ្យដឹងថាតម្រូវការមួយចាំបាច់ ដើម្បីបម្រើផលប្រយោជន៏សាធារណៈ ឬផលប្រយោជន៏ជាតិពិតប្រាកដមែន ឬក៏ទីតាំងគម្រោងទៅក្លែងណាផ្សេងវិញបាន។ បណឹ្តងនេះអាចធ្វើ ឡើងតាមរយៈមេធាវី ឬតំណាងរបស់ខ្លួន ។ បណ្តឹងត្រូវធ្វើឡើងជាលាយលក្ខណ៏អក្សរក្នុងរយៈ ៣០ ថ្ងៃនៃថ្ងៃធ្វើការ ក្រោយពីបានទទួលសេចក្តីប្រកាសគម្រោងអស្សាមិករណ៏ ជូនគណៈកម្មាធិការដោះ ស្រាយបណ្តឹងតវ៉ា ដូចមានចែងក្នុងច្បាប់ ខ្លឹមសារសំខាន់ៗនៃបណ្តឹងមានជាអាទិ៍ ៖ -ឈ្មោះម្ចាស់អចនវត្ថុ ឬម្ចាស់សិទ្ធិ អាសយដ្ឋាន និងលេខទូរស័ព្ទ -មូលហេតុនៃការបណ្តឹង -ការរៀបរាប់អំពីលក្ខណៈស្របច្បាប់នៃដីនោះ -ផ្តល់ផលប្រយោជន៏របស់ម្ចាស់អចនវត្ថុ ឬម្ចាស់សិទ្ធិនៅលើដីដែលត្រូវដក់ហូតនោះ។ ប៉ុន្តែម្ចាស់អចនវត្ថុ ឬម្ចាស់សិទ្ធិមិនអាចធ្វើពាក្យបណ្តឹងតវ៉ាសុំឱ្យមានធ្វើការអង្កេតបានទេ ចំពោះ តម្រូវការសម្រាប់កិច្ចអភិវឌ្ឍន៏ផ្លូវជាតិធំៗ ស្ពាន ផ្លូវរទេះភ្លើង ការភ្ជាប់ ការចែកចាយបណ្តាញទឹក ភ្លើង បំពង់បង្ហូរប្រេងកាត បំពង់បង្ហូរទឹកកខ្វក់ ខ្សែបណ្តាញ ឬលូមេបង្ហូរទឹកប្រព័ន្ធធារាសាស្ត្រ ។ បន្ទាប់ពីបាន ធ្វើការអង្កេតចប់ជាស្ថាពរក្នុងរយៈពេល ៣០ ថ្ងៃនៃថ្ងៃធ្វើការ គណៈកម្មាធិការដោះស្រាយបណ្តឹងតវ៉ាត្រូវ ធ្វើរបាយការណ៏ដែលក្នុងនោះ ត្រូវលើកឡើងនូវអនុសាសន៏នានា និងសុំការសម្រេចពីរាជរដ្ឋាភិបាល ។

ដំណាក់កាលនេះជាដំណាក់កាលវិធានរដ្ឋបាល គឺជាដំណាក់កាលមួយដែលបង្ហាញអំពីឆន្ទៈនិង គោលការណ៍របស់រាជរដ្ឋាភិបាល មុនឈានដល់ការធ្វើអនស្សាមិករណ៍ និងជាគោលការណ៍សម្រាប់អ្នក

រាជការយកទៅអនុវត្ត ។ ដំណាក់កាលនេះ គឺជាដំណាក់កាលសំខាន់ក្នុងការធ្វើអស្សាមិករណ៍ ។ ការ ដែលអាចធ្វើអស្សាមិករណ៍បាន ត្រូវឆ្លងកាត់នូវដំណាក់កាលនេះជាមុនសិន ទើបការប្រព្រឹត្តទៅនៃនីតិ វិធីនៃការធ្វើអស្សាមិករណ៍មានលក្ខណៈត្រឹមត្រូវ។ ជាការពិតណាស់ថា ការធ្វើអស្សាមិករណ៍អាចសម្រេច ទៅបាន លុះត្រាតែរាជរដ្ឋាភិបាលបាន ប្រកាសសេចក្តីជូនដំណឹងទៅអោយម្ចាស់អចលនវត្ថុអោយបាន ដឹងជាមុនសិន ។ ការជូនដំណឹងនេះត្រូវ ប្រើប្រាស់ពេលវេលាមួយដែលសមស្របនិងអាចទទួលយកបាន ។ រីឯគោលការណ៍របស់រាជរដ្ឋាភិបាល អាចដាក់ចេញទៅបាន លុះត្រាតែមានការសិក្សាអំពីគំរោងផែន ការច្បាស់លាស់ និងមានថវិការគ្រប់គ្រាន់ ជាមុនសិន ។ ចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ ឬអាជ្ញាធរ រដ្ឋបាល ដែលជាអ្នកដើរតួនាទីក្នុងនាមរដ្ឋ ត្រូវតែរួមគ្នាធ្វើយ៉ាងណាអោយសកម្មបំផុតក្នុងដំណើរការនេះ ។ ក្នុងកិច្ចដំណើរការមុនធ្វើអស្សាមិករណ៍ ត្រូវបំពេញការងារជាចាំបាច់មួយចំនួនដូចខាងក្រោមៈ ក ការស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន ឬ ស្ថាប័ន ក្រសួងសាមី ដែលពាក់ព័ន្ធនឹងគម្រោងអស្សាមិករណ៍ ត្រូវសុំ គោលការណ៍ពីរាជរដ្ឋាភិបាលដើម្បីធ្វើអស្សាមិករណ៍នៅពេលដែលគំរោងនៃការរៀបចំហេដ្ឋារចនាសម្ព័ន្ធ រូបវន្តសាធារណៈមានការប៉ះពាល់ទៅដល់ ដីធ្លី ផលដំណាំរបស់ប្រជាពលរដ្ឋ ដែលមានកម្មសិទ្ធិស្រប ច្បាប់ ។ ដូចនេះគេតម្រូវអោយក្រសួងពាក់ព័ន្ធត្រូវធ្វើសេចក្តីស្នើមករាជរដ្ឋាភិបាល ដើម្បីធ្វើការសម្រេច ដាក់អោយដំណើរការនីតិវិធីដកហូត ។ គោលការណ៍ពីរាជរដ្ឋាភិបាល ជាលក្ខខ័ណ្ឌដ៏ចាំបាច់សម្រាប់ កិច្ចដំណើរការធ្វើអស្សាមិករណ៍។ បើគ្មានការយល់ព្រមពីនាយករដ្ឋមន្រី្តទេ ការធ្វើអស្សាមិករណ៍មិនអាច ប្រព្រឹត្តទៅបានឡើយ ។ ក្រោយពីទទួលបានគោលការណ៍ពីរាជរដ្ឋាភិបាលក្នុងការប្រកាសគំរោងរួច ហើយ គណៈកម្មាធិការអស្សាមិករណ៍ គឺក្រសួងដែលមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវធ្វើការសិក្សាទៅលើ គំរោង ដែលបានផ្តល់ដោយរាជរដ្ឋាភិបាល ថាតើក្រសួងមានសមត្ថកិច្ចត្រូវធ្វើអ្វីខ្លះ? ។ ក្រោយពីមានការ អនុញ្ញាតជាគោលការណ៍ ជាបឋម គណៈកម្មាធិការអស្សាមិករណ៍ត្រូវធ្វើការសិក្សាលើគម្រោងនេះជាមុន តើត្រូវចំណាយថវិកាអស់ប៉ុន្មាន ហើយប្រើរយៈពេលប៉ុន្មានដើម្បីដំណើរការគម្រោងនេះ ។ បន្ទាប់មក គណៈកម្មាធិការអស្សាមិករណ៍នេះ ត្រូវរៀបចំសំណើស្តីពីគម្រោងអស្សាមិករណ៍ទាក់ទងនឹងផលប៉ះពាល់ ដើម្បីដាក់ជូនរាជរដ្ឋាភិបាល ពិនិត្យ និងសម្រេច បន្ទាប់ពីបានធ្វើការអង្កតជាសាធារណៈរួចរាល់ ។ ខ ការធ្វើអង្កេតជាសាធារណៈ ការធ្វើអស្សាមិករណ៍ គឺនឹងមានការប៉ះពាល់ទៅដល់ស្ថានភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដូច្នេះហើយបានជាក្នុងច្បាប់នេះ បានចែងអោយមានការអង្កេតជាសាធារណៈជាមុន ដើម្បីកត់ត្រានូវ អចលនទ្រព្យដែលរងផលប៉ះពាល់អោយបានលំអិតច្បាស់លាស់។ រាល់ម្ចាស់អចលនវត្ថុ ឬម្ចាស់សិទ្ធិ លើអចលនវត្ថុ និងទ្រព្យសម្បត្តិផេ្សងៗដែលជាប់ពាក់ព័ន្ធត្រូវកត់ត្រាទាំងអស់ ។ ការអង្កេតជាសាធារណៈ បែបនេះ គណៈកម្មាធិការអស្សាមិករណ៍ត្រូវធ្វើការរៀបចំ ចាត់ចែង ធ្វើការពិគ្រោះយោបល់ជាសាធារណៈ នៅក្នុងកំរិតអាជ្ញាធរ រាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ ជាមួយក្រុមប្រឹក្សា ឃុំ-សង្កាត់ និង តំណាងភូមិ សហគមន៍ ដែលរងនូវអស្សាមិករណ៍។ ការអង្កេតជាសាធារណៈ គឺដើម្បីទទួលបាននូវពត៌មានដែល បានផ្តល់ពីអ្នកទាំងអស់នោះអោយបានច្បាស់លាស់ និងទទួលបាននូវមតិយោបល់ពីគ្រប់ភាគីដែលពាក់ ព័ន្ធ អំពីសំណើនៃគំរោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈ ។ ការធ្វើអង្កេតជាសាធារណៈនេះ គឺជាការ ផ្តល់សិទិ្ធមួយទៅអោយប្រជាពលរដ្ឋអាចចូលរួមនិងដឹងឮអំពីការដកហូតនេះ សំរាប់ប្រើប្រាស់ក្នុងគោល- ដៅអ្វីមួយ ។ ការអង្កេតជាសាធារណៈ ធ្វើឡើងដោយមានក្រុមការងារចុះធ្វើការវាស់វែង ដែលទទួលភារ កិច្ចពីអនុគណៈកម្មការ និងគណៈកម្មការអន្តរក្រសួងដែលជាអ្នកពិនិត្យ និងសម្រេចលើលទ្ធផលដែល ក្រុមការងារបានធ្វើរួចរាល់។ ក្រោយពីការអង្កេតជាសាធារណៈបានចប់សព្វគ្រប់ គណៈកម្មការអន្តរ ក្រសួង និងអនុគណៈកម្មការ នឹងធ្វើការប្រជុំបូកសរុបលទ្ធផលដើម្បីធ្វើរបាយការណ៍ជូនរាជរដ្ឋាភិបាល ។ បន្ទាប់ពីធ្វើការអង្កេតជាសាធារណៈ និងសុំគោលការណ៍ពីរាជរដ្ឋាភិបាលរួចរាល់ហើយ គណៈ កម្មាធិការអស្សាមិករណ៍ ត្រូវធ្វើរបាយការណ៍បូកសរុបលទ្ធផល ដែលក្នុងនោះត្រូវលើកឡើងនូវអនុ សាសន៍នានាដើម្បីដាក់ជូន និងសុំការសម្រេចពីរាជរដ្ឋាភិបាលក្នុងរយៈពេល ៣០ថ្ងៃ នៃថ្ងៃធ្វើការ។ រាជរដ្ឋាភិបាលអាចសម្រេចយកតាមរបាយការណ៍ដែលបានដាក់មកឬក៏ធ្វើការកែសម្រួលផងដែរ មុននឹង សម្រេចចេញសេចក្តីប្រកាសអំពីដំណើរការនៃការធ្វើអស្សាមិករណ៍។ គ ការចេញសេចក្តីសម្រេច នៅពេលដែលរាជរដ្ឋាភិបាលបានសម្រេចយល់ព្រម គណៈកម្មាធិការអស្សាមិករណ៍ត្រូវចេញ សេចក្តីប្រកាសស្តីពីគម្រោងអស្សាមិករណ៍ ទៅដល់ម្ចាស់អចលនវត្ថុអោយបានដឹង តាមរយៈសេចក្តីជូន ដំណឹងពីគម្រោងអស្សាមិករណ៍ នៅទីកន្លែងនៃការធ្វើអស្សាមិករណ៍ ។ ការបិទផ្សាយនេះត្រូវដាក់នៅ កន្លែងដែលងាយនឹងមើលឃើញ ដើម្បីអោយអ្នកទទួលពត៌មានដឹងពីគម្រោងអស្សាមិករណ៍នេះ។ នៅ ក្នុងសេចក្តីប្រកាសនេះ គឺត្រូវកំណត់កាលបរិច្ឆេទអោយបានត្រឹមត្រូវថា តើគម្រោងនេះ នឹងអនុវត្តនៅ ពេលណា កាលបរិច្ឆេទនៃការរុះរើលំនៅឋាន ឬអចលនវត្ថុដែលជាដីទំនេរ និងកាលបរិច្ឆេទបណ្តឹងតវ៉ា ទាក់ទងនឹងគំរោងសាងសង់។ ម្ចាស់សិទ្ធិកម្មសិទ្ធិលើអចលនវត្ថុ ឬ សិទ្ធិប្រត្យក្សដែលរងផលប៉ះពាល់ នៃគម្រោងអស្សាមិករណ៍ ដែលមាននៅក្នុងសេចក្តីប្រកាសនោះ ត្រូវពិនិត្យនិងតាមដានរាល់ការអនុវត្តន៍ និងចូលរួមរាល់សកម្មភាពនៃនីតិវិធីអោយបានគ្រប់ជំហាន ថាតើអចលនវត្ថុដែលដកហូតដោយគំរោង អស្សាមិករណ៍នេះ គេយកទៅធ្វើអ្វីក្នុងគោលបំណងផលប្រយោជន៍សាធារណៈ ឬផលប្រយោជន៍បុគ្គល ដើម្បីងាយស្រួលប្តឹងជំទាស់នឹងនីតិវិធីត្រង់ចំណុចណាមួយដែលមិនត្រឹមត្រូវ។ ការធ្វើបែបនេះ គឺដើម្បី កុំអោយមានរឿងប្តឹងផ្តល់កើតឡើង រវាងអាជ្ញាធរនិងមា្ចស់សិទ្ធិកម្មសិទ្ធិលើអចលនវត្ថុ ឬ ម្ចាស់សិទ្ធិ ប្រត្យក្ស ។ ប្លង់នៃគម្រោងនេះទៀតសោត គឺដាក់បង្ហាញជាសាធារណៈដើម្បីអោយសាធារណជនបាន ដឹង និងបានឃើញថា តើគម្រោងនេះមានសារៈប្រយោជន៍ និងសារៈសំខាន់ត្រឹមកំរិតណាដល់ប្រជារាស្រ្ត ទូទៅ និងដល់ជាតិទាំងមូល ។ ២ ការធ្វើអស្សាមិករណ៍ ដំណាក់កាលធ្វើអស្សាមិករណ៍ គឺជាដំណាក់កាលមួយដ៏លំបាកក្នុងការអនុវត្តន៍របស់អាជា្ញធរ ពីព្រោះជាដំណាក់កាល ដែលផ្ដាច់សិទ្ធិកម្មសិទ្ធិលើអចលនវត្ថុដោយមានការរុះរើសំណង់ ពីទីកន្លែងដែល ត្រូវដំណើរការនេះ។ ជាការពិបាកមួយដែលម្ចាស់សិទ្ធិកម្មសិទ្ធិលើអចលនវត្ថុធ្វើ ការចាកចេញដោយ គិតថាមិនដឹងទៅរស់នៅទីណា ឬក៏សំណងមិនគ្រប់គ្រាន់សម្រាប់ធ្វើការចាកចេញទៅរកទីកន្លែងថ្មី ។ កិច្ច ដំណើរការអស្សាមិករណ៍ អាចចាប់ផ្ដើមបានបន្ទាប់ពីមានការប្រកាសអោយដំណើរការដោយរាជរដ្ឋាភិបាល ក្នុងការដកហូតសិទ្ធិកម្មសិទ្ធិ។ កិច្ចដំណើរការនេះគឺជាកិច្ចដំណើរការដកហូតអចលនវត្ថុពីរាស្ត្រ ដែលធ្វើ ការអនុវត្តតាមនីតិវិធីដែលបានកំណត់ដោយច្បាប់។ ក ដំណើរការដកហូត ដំណើរការដកហូត គឺជាដំណាក់កាលមួយឈានដល់ការផ្ដាច់សិទ្ធិកម្មសិទ្ធិពីម្ចាស់អចលនវត្ថុទៅ លើផ្ទះសំបែង ចំការ ដំណាំផ្សេងៗទៀត ។ ការដកហូតនេះ ធ្វើឡើងដោយគណៈកម្មាធិការអស្សាមិករណ៍ ជាមួយនឹងម្ចាស់អចលនវត្ថុ ដែលទាមទារអោយម្ចាស់អចលនវត្ថុធ្វើការចាកចេញ និងរុះរើនូវអ្វីដែលខ្លួន ចង់យកទៅ ដោយគ្មានការហាមឃាត់ពីអាជ្ញាធរចំពោះរបស់របរនេះទេ ។ ការដកហូតនេះទៀតសោត អាចដកហូតទាំងស្រុង ឬមួយផ្នែក ឬបណ្ដោះអាសន្ន ទៅតាមស្ថានការណ៍តំរូវអោយមានការធ្វើ អស្សាមិករណ៍ ក្នុងគោលបំណងនៃផលប្រយោជន៍សាធារណៈ ឬផលប្រយោជន៍ជាតិ និងដំណើរការនៃ ការអភិវឌ្ឍន៍ប្រទេស ។ ក.១ ការដកហូតទាំងស្រុង ការដកហូតទាំងស្រុង គឺជាការដកហូតលើអចលនវត្ថុទាំងមូលដែលមាននៅលើដីទាំងអស់ដោយ គ្មានសល់ត្រង់កន្លែងណាមួយ ឬផ្នែកណាមួយ ដែលទុកអោយទំនេរសំរាប់ម្ចាស់អចលនវត្ថុវិញទេ ពោល គឺទំហំនៃដីសំរាប់សាងសង់គំរោងហេដ្ឋារចនាសម្ព័ន្ធរូបវន្ដសាធារណៈបានប៉ះចំដីនេះទាំងអស់ ។ ដូចនេះ រដ្ឋនឹងធ្វើការដកហូត ទំហំអចលនវត្ថុនេះទាំងអស់ដោយផ្អែកតាមគំរោងហេដ្ឋារចនាសម្ព័ន្ធរូបវន្ដសាធារណៈ របស់រដ្ឋ ។ ករណីដីដែលរងផលប៉ះពាល់ដោយសារគម្រោងនេះ ប៉ះចំតែផ្នែកណាមួយដោយមិនចំ ទាំងអស់ទេនោះ គឺរដ្ឋមិនអាចធ្វើការដកហូតដីនេះទាំងអស់បានទេ ទោះស្ថិតក្នុងហេតុផលណាក៏ដោយ លុះត្រាតែមានការយល់ព្រមពីម្ចាស់អចលនវត្ថុ ។ ក.២ ការដកហូតដោយផ្នែក ការដកហូតដោយផ្នែក គឺការដកហូតត្រង់ផ្នែកណាមួយនៃអចលនវត្ថុទាំងមូល ។ ការដកហូត ដោយផ្នែកនេះដោយហេតុថាអចលនវត្ថុ ដែលរងផលប៉ះពាល់ដោយសារគំរោងរបស់រដ្ឋបានប៉ះចំផ្នែក ណាមួយនៃអចលនវត្ថុនោះ ។ ជាទូទៅ ការដកហូតលើអចលនវត្ថុតែងតែផ្ដល់ផលប៉ះពាល់ដល់ម្ចាស់ អចលនវត្ថុ ដែលជាហេតុធ្វើអោយមានទុក្ខលំបាកដល់អ្នករងផលប៉ះពាល់ ។ ផ្ទុយទៅវិញ ការដកហូត ដោយគម្រោងនេះក៏ផ្តល់ផលវិជ្ជមាន ដល់អ្នកដែលរងផលប៉ះពាល់វិញផងដែរ ដូចជាករណីពេលដែល គំរោងនេះប៉ះចំដីគាត់ ហើយដីគាត់មានទំហំធំ នៅពេលនោះធ្វើឱ្យដីគាត់ឡើងថ្លៃដោយសាររដ្ឋបានដក ហូតដីគាត់តែមួយផ្នែកប៉ុណ្ណោះ ។ ជាក់ស្ដែង សម្រាប់គំរោងសាងសង់ផ្លូវជាតិមួយខ្សែដែលគម្រោងនេះ បានប៉ះចំដីគាត់និងពុះដីគាត់ជាពីរ ដូចនេះដីរបស់គាត់នៅជាប់នឹងថ្នល់ត្រូវបានឡើងថ្លៃដែលជាការទទួល បានផលពីគម្រោងនេះផងដែរ ។ នៅត្រង់ចំណុចនេះគេមិនសូវឃើញមានការតវ៉ាពីសំណាក់អ្នករងផល ប៉ះពាល់ទេ ដោយហេតុថាពួកគាត់បានទទួលផលចំណេញពីគម្រោងនៃការធ្វើអស្សាមិករណ៍នេះ ។ ខ កាតព្វកិច្ចម្ចាស់អចលនវត្ថុ ស្របពេលជាមួយនឹងការដកហូតសិទ្ធិលើអចលនវត្ថុ ក៏តម្រូវអោយម្ចាស់អចលនវត្ថុមានកាតព្វ- កិច្ចមួយចំនួនផងដែរ ដែលត្រូវបំពេញក្រោយការដកហូតនេះដូចជា កាតព្វកិច្ចក្នុងការរុះរើសំណង់ចេញ ការផ្ដាច់សិទិ្ធកម្មសិទិ្ធពីមា្ចស់កម្មសិទិ្ធករនៃអចលនវត្ថុ និងការហាមសាងសង់បន្ថែមជាដើម។ ដំណាក់ កាលបរិច្ឆេទនៃបណ្ដឹងតវ៉ាមិនសុខចិត្តលើគំរោងនៃការធ្វើអស្សាមិករណ៍ ឬក៏គ្មានការប្ដឹងទាក់ទងនឹងនីតិ វិធីទេ ច្បាប់បានដាក់កាតព្វកិច្ចទៅលើម្ចាស់សិទិ្ធកម្មសិទិ្ធអោយអនុវត្តកាតព្វកិច្ចទាំងអស់នេះ ។ កាតព្វកិច្ច ទាំងអស់នេះចាប់ធ្វើឡើងក្រោយការចេញសេចក្តីសម្រេចប្រកាសដំណើរការគំរោងអស្សាមិករណ៍ ដោយមាន ការដាក់បង្ហាញអំពីគំរោងអស្សាមិករណ៍ ហើយជាចុងក្រោយគឺការទូទាត់សំណងដល់ម្ចាស់អចលនវត្ថុ ។ ខ.១ ការរុះរើសំណង់ ការរុះរើសំណង់ គឺជាកាតព្វកិច្ចមួយនៃជំហានដំបូងរបស់ម្ចាស់អចលនវត្ថុ ដើម្បីចាកចេញពីកន្លែង ចាស់ទៅរស់នៅកន្លែងថ្មី ។ ការរុះរើនេះ ធ្វើឡើងក្រោយការប្រកាសសេចក្តីជូនដំណឹងពីគណៈកម្មាធិការ អស្សាមិករណ៍អំពីការរុះរើលំនៅឋានទៅទីតាំងមួយផ្សេងទៀត ។ ពេលដែលកាលបរិច្ឆេទកំណត់បានមក ដល់ បើម្ចាស់អចលនវត្ថុពុំព្រមរុះរើ និងធ្វើការចាកចេញពីអចលនវត្ថុដែលជាកម្មវត្ថុនៃការដកហូតនេះទេ អាជ្ញាធរនឹងធ្វើការដោយបង្ខំក្នុងការរុះរើសំណង់នេះ ហើយតម្លៃឈ្នួលនៃការរុះរើនេះ ម្ចាស់អចលនវត្ថុជា អ្នកចេញជំនួសរដ្ឋផងដែរ ។ ការធ្វើការបង្ខំដោយអាជ្ញាធរបែបនេះ គឺដើម្បីកុំអោយមានការរាំងស្ទះដល់ ដំណើរការនៃគម្រោងអស្សាមិករណ៍នេះ។ ស្របពេលជាមួយគ្នានោះដែរ ការចុះទៅដកហូតដោយបង្ខំ គឺត្រូវមានការចូលរួមពីស្ថាប័នអយ្យការ និងកងរក្សាសណ្ដាប់ធ្នាប់ផងដែរ ដើម្បីបញ្ជៀសកុំអោយមានការ បង្កភាពអសន្តិសុខពីម្ចាស់អចលនវត្ថុ ដែលប្រឆាំងតវ៉ាមិនព្រមចាកចេញពីទីកន្លែងនៃអចលនវត្ថុដែលរដ្ឋ ត្រូវធ្វើការដកហូត ។ ខ.២ ការផ្ដាច់សិទិ្ធលើអចលនវត្ថុ បន្ទាប់ពីបានធ្វើអស្សាមិករណ៍រួចហើយ ម្ចាស់អចលនវត្ថុ ឬម្ចាស់សិទិ្ធប្រត្យក្សពិតជាបាត់បង់នូវ សិទិ្ធទៅលើអចលនវត្ថុនោះ ។ ក្រោយការរុះរើសំណង់ចេញពីកន្លែងដែលធ្វើអស្សាមិករណ៍ម្ចាស់អចលន- វត្ថុត្រូវបាត់បង់សិទ្ធិរបស់ខ្លួន ដែលអចលនវត្ថុនៃកម្មសិទិ្ធឯកជន ត្រូវបានប្រែក្លាយទៅជាសម្បត្តិរដ្ឋ ។ អចលនវត្ថុដែលដកហូតបាន នឹងយកទៅបំរើផលប្រយោជន៍សាធារណៈឬផលប្រយោជន៍ជាតិ ។ ការផ្ដាច់ សិទិ្ធកម្មសិទ្ធិលើអចលនវត្ថុ ឬសិទិ្ធប្រត្យក្សនេះ ត្រូវបានផ្ដាច់នៅពេលដែលភាគីដែលរងផលប៉ះពាល់នៃ ការធ្វើអស្សាមិករណ៍បានទទួលសំណងពីគណៈកម្មាធិការអស្សាមិករណ៍រួចរាល់សិន ។ ចាប់ពីថ្ងៃចេញ សេចក្ដីប្រកាសស្តីពីគម្រោងអស្សាមិករណ៍ ម្ចាស់អចលនវត្ថុ ឬ ម្ចាស់សិទិ្ធប្រត្យក្សពុំអាចលក់ ឬផ្ទេរ អចលនវត្ថុទៅអោយអ្នកដ៏ទៃបានឡើយ ។ រាល់ការផ្ទេរសិទិ្ធទាំងអស់ ត្រូវបានទុកជាមោឃៈទោះស្ថិតក្នុង ករណីណាក៏ដោយ ។ ខ.៣ ការហាមសាងសង់បន្ថែម ការសាងសង់បន្ថែមត្រូវបានហាមឃាត់ជាដាច់ខាត ។ ប្រសិនបើមានការសាងសង់បន្ថែមនោះ នឹង នាំអោយមានការខូចខាតកាន់តែច្រើននិងមានទំហំកាន់តែធំ ព្រោះរដ្ឋត្រូវចំណាយនូវសំណងកាន់តែច្រើន និងខាតពេលក្នុងពេលរុះរើ ឬអាចជាចេតនាក្នុងគោលបំណងចង់ទទួលបាននូវសំណងបន្ថែមពីរដ្ឋ។ ម្ចាស់អចលនវត្ថុ ឬ ម្ចាស់សិទិ្ធប្រត្យក្ស អាចធើ្វការកាន់កាប់អចលនវត្ថុនេះបានរយៈពេល ១ខែ ដែលបានកំណត់ក្នុងសេចក្តីប្រកាសសំរាប់ធើ្វការរុះរើសំណង់ផ្លាស់ប្តូរទៅទីតាំងថ្មី ។ ក្នុងរយៈពេល ១ខែនេះ គឺផ្តល់ លទ្ធភាពអោយម្ចាស់កម្មសិទិ្ធអាចរស់នៅបន្ត ឬ ធើ្វការទទួលផលពីដំណាំនៅលើអចលនវត្ថុនោះបន្ត ទៀត ។ រយៈពេល ១ខែនេះ គឺម្ចាស់អចលនវត្ថុក៏អាចធើ្វការស្នាក់អាស្រ័យបាន មុននឹងរកទីតាំងថ្មីក្នុង ការស្នាក់នៅ ប៉ុន្តែគ្មានសិទ្ធិក្នុងការសាងសង់បនែ្ថម ឬធើ្វអោយប៉ះពាល់ដល់ស្ថានភាពដីឡើយ ទោះសិ្ថត ក្នុងគោលបំណងអ្វីក៏ដោយ ។ ជនណាមានគំនិតទុច្ចរិតបង្កអោយមានការរាំងស្ទះដល់ដំណើរការគំរោង អស្សាមិករណ៍ នឹងត្រូវទទួលទោសតាមច្បាប់ដែលមានចែងក្នុងច្បាប់ស្តីពីអស្សាមិករណ៍ ។ គ កិច្ចដំណើរការគម្រោង ក្រោយពីការអនុវត្ដន៍តាមនីតិវិធីនៃការធ្វើអស្សាមិករណ៍រួច ម្ចាស់គម្រោងត្រូវចាប់ផ្ដើមដំណើរការ គំរោងដែលបានគ្រោងទុកដោយមិនអាចធ្វើការពន្យា ឬ ក៏ទុកអោយនៅទំនេរ ឬក៏ប្រើប្រាស់អចលនវត្ថុ ដែលបានមកពីការដកហូតយកទៅប្រើប្រាស់ខុសគោលបំណងដែលបានគ្រោងទុកឡើយ។ ចំណុចទាំងអស់នេះ គឺជាការព្រួយបារម្ភរបស់រដ្ឋ និងមា្ចស់អចលនវត្ថុ នៅពេលមានការដកហូតនេះ ហើយ ដំណើរការគំរោងមិនបានប្រព្រឹត្តទៅ ឬទុកដីអោយនៅទំនេរសិន រង់ចាំពេលវេលាអភិវឌ្ឍន៍នៅ ពេលក្រោយ ឬក៏ផ្ទេរទៅអោយតតីយជនផៀងទៀត ដើម្បីទាញផលចំណេញពីការដកហូតនេះ ។ គណៈ កម្មាធិការអស្សាមិករណ៍ ត្រូវអនុវត្តគំរោងនេះអោយចំគោលបំណងដូចដែលរាជរដ្ឋាភិបាលបានដាក់អោយ ក្នុងករណីដែលគណៈកម្មាធិការអស្សាមិករណ៍បានអនុវត្តខុសគោលបំណង ឬក៏ខុសទីកនែ្លងដែលបាន គ្រោងទុកនោះ នឹងអាចធើ្វអោយមានផលប៉ះពាល់ទៅដល់សង្គមជាតិ ហើយប្រជាជនបាត់បង់ជំនឿទុក ចិត្តលើរដ្ឋាភិបាល។ ដូចនេះ ម្ចាស់អចលនវត្ថុអាចប្តឹងទាមទារយកដីរបស់ខ្លូនយកមកកាន់កាប់វិញបាន ។ ៣- ការទូទាត់សំណងអស្សាមិករណ៏ ប្រាក់សំណងដែលត្រូវផ្តល់ឱ្យទៅម្ចាស់អចនវត្ថុត្រូវគិតតាមថ្លៃទីផ្សារ ឬថ្លៃជំនួសនៅ កាលបរិច្ឆេទ នៃការចេញសេចក្តីប្រកាសស្តីពីគម្រោងអស្សាមិករណ៏។ ថ្លៃទីផ្សារ ឬថ្លៃជំនួសត្រូវកំណត់ដោយគណៈ កម្មការ ឬភ្នាក់ឯករាជ្យមួយតាមការជ្រើសរើសរបស់គណៈកម្មាធិការអស្សាមិករណ៏។ ម្ចាស់អចនវត្ថុ មានសិទ្ធិទទួលបាននូវសំណងលើការខូចខាតអចនវត្ថុជាក់ស្តែងដែលមានពីថ្ងៃ ចេញសេចក្តីប្រកាសស្តីពីគម្រោងអស្សាមិករណ៏ដែលជាកាលបរិច្ឆេទចុងក្រោមសម្រាប់មានសិទ្ធិទទួលសំណងសមរម្យ និងយុត្តិធម៌។ សំណង់ត្រូវទូទាត់ជាសាច់ប្រាក់ ជាព្រទ្យ ឬជាសិទ្ធិជំនួសទៅតាមភាព ជាក់ស្តែងដោយមានការយល់ព្រមពីម្ចាស់អចនវត្ថុ និងពីគណៈកម្មាធិការអស្សាមិករណ៏ ។ បែបបទ និងនីតិវិធីនៃទូទាត់សំណង ត្រូវកំណត់អនុក្រឹត្យតាមសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ ប្រាក់សំណងត្រូវគិតតាមតម្លៃសំណងសរុប ដក់ចំនួនទឹកប្រាក់បន្ទុកពន្ធប្រថាប់ត្រា និងពន្ធលើដីធ្លីមិន ប្រើប្រាស់ដែលកន្លងមកមិនទាន់បានបង់ជូនរដ្ឋ ហើយគណៈកម្មាធិការអស្សាមិករណ៏ ត្រូវបង់ប្រាក់ពន្ធ កាត់ទុកទាំងនោះ ចូលថវិការជាតិ តាមនីតិវិធីជាធរមាន ។ បា្រក់សំណងចំពោះកម្មសិទ្ធិលើអចលវត្ថុ និងសិទ្ធិប្រត្យក្សលើអចនវត្ថុ មិនត្រូវបានគិតដល់ការប្រែប្រួលនៃតម្លៃដែលកើតមានឡើង ចាប់ពីថ្ងៃចេញ ប្រកាសស្តីពីគម្រោងអស្សាមិករណ៏នោះឡើយ ដោយការប្រែប្រួលទាំងនោះ អាចពាក់ព័ន្ធដល់ការប្រាស់ ប្តូរវិធានការបម្រុងផ្ទៃដីទុកដែលមានក្នុងផែនការនគរូបនីយកម្ម ដែលកំណត់តំបន់ប្រើប្រាស់ដីធ្លី ឬផែន ការប្រើប្រាស់ដីធ្លីដែលបានអនុម័តត្រឹមត្រូវ ឬដោយការប្រែប្រួលនោះ បណ្តាលមកពីសេចក្តីប្រកាសស្តីពី គម្រោងអស្សាមិករណ៏ ។ បន្ទាប់ពីទទួលបានប្រាក់សំណងគ្រប់ចំនួនរួចហើយ ម្ចាស់អចនវត្ថុត្រូវទទួលខុសត្រូវក្នុងការថែ រក្សា ស្នាក់អាស្រ័យ កាន់កាប់ និងទទួលផលដដែលលើសិទ្ធិ និងអចលនវត្ថុរហូតដល់មានការទទួល យកអចលនវត្ថុទាំងនោះ ដោយគណៈកម្មាធិការអស្សាមិករណ៏ គណៈកម្មាធិការនេះអាចទទួលយក អចលនវត្ថុនោះក្រោយពី៖ -បានអនុវត្ថនីតិវិធី និងល័ក្ខខ័ណ្ឌដូចមានចែងក្នុងផ្នែកទី១ និងផ្នែកទី២ ជំពូកទី៤នៃច្បាប់ អស្សា- មិករណ៏ ។ -ការផ្តល់ប្រាក់សំណងត្រូវបានអនុវត្តតាមគោលការណ៏ និងនីតិវិធីច្បាប់។ ភតិកៈអចលនវត្ថុដែលមានកិច្ចសន្យាត្រឹមត្រូវ ត្រូវទទួលបាននូវសំណងសម្រាប់ការរំខាន់នានា ពាក់ព័ន្ធនឹងការដកហូតជាអាទិ៍ ការរុះរើសំណង់ សម្ភារៈ ការដឹកជញ្ជូនទៅកាន់ទីតាំងថ្មី។ ចំពោះភតិកៈ អចលនវត្ថុដែលកំពង់ប្រកបអាជីវកម្ម ត្រូវមានសិទ្ធិទទួល បាននូវសំណងលើផលប៉ះពាល់ដល់អាជីវកម្ម និងឧបត្ថម្ភបន្ថែមដោយអត្រាសមរម្យ និងយុត្តិធម៌លើ តម្លៃដើមទុនដែលបានចំណាយជាក់ស្តែង សម្រាប់ សកម្មភាពនៃការប្រកបរបរអាជីវកម្មនោះ ដោយគិតត្រឹមថ្ងៃចេញសេចក្តីប្រកាសស្តីពីគម្រោងអស្សាមិក- រណ៏។ ចំពោះការដក់ហូតយកទីតាំងដែលកំពង់មានសកម្មភាពអាជីវកម្មនោះ ម្ចាស់អចលនវត្ថុត្រូវមាន សិទ្ធិ ទទួលបានសំណងឧបត្ថម្ភបន្ថែមដោយអាត្រាសមរម្យ និងយុត្តិធម៌ លើតម្លៃនៃទ្រព្យសម្បត្តិដែល រងផល ប៉ះពាល់ជាក់ស្តែង ដោយគិតត្រឹមថ្ងៃចេញសេចក្តីប្រកាសស្តីពីគម្រោងអស្សាមិ ករណ៏។ ៥-អន្តរកាលនៃការកាន់កាប់ និងគ្រប់គ្រង់អចលនវត្ថុ ចាប់ពីថ្ងៃចេញសេចក្តីប្រកាសស្តីពីគម្រោងអស្សាមិករណ៏ម្ចាស់អចលនវត្ថុ ពុំអាចលក់ ឬអចលន វត្ថុឱ្យអ្នកដ៏ទៃបានឡើយ។ លិខិតឯកសារនានា និងនីតិវិធីទាំងអស់ដែលផ្ទុយនឹងច្បាប់ ត្រូវទុកជាមោឃៈ ។ ចំពោះការប្រើប្រាស់ដី ឬអចលនវត្ថុពាក់ព័ន្ធត្រូវរក្សាលក្ខណៈ និងទំហំប្រើប្រាស់ដូចមាននៅក្នុង ពេលចេញសេចក្តីប្រកាសស្តីពីគម្រោងអស្សាមិរណ៏ ហើយមិនត្រូវសាងសង់សំណង់នៅលើដីនោះថែម ទៀតឡើយ ។ សកម្មភាពដែលផ្ទុយនឹងច្បាប់ម្ចាស់អចលនវត្ថុ មិនត្រូវមានសិទ្ធិទទួលបានសំណងលើ ការសាងសង់ថ្មីបន្ថែមនោះឡើយ ។ ម្ចាស់អចលនវត្ថុ អាចកាន់កាប់អចលនវត្ថុទាំងនោះបានត្រឹមរយៈ ពេលមួយខែ បន្ទាប់ពីគណៈកម្មាធិការអស្សាមិករណ៏ បានទូទាត់សំណងគ្រប់ចំនួន ស្របតាមនីតិវិធីច្បាប់ លើកលែងតែមានការព្រមព្រៀង ឬមានការអនុញ្ញាតផ្ទុយពីនេះ ។ ក្នុងករណីម្ចាស់អចលនវត្ថុ ពុំព្រមចាក់ ចេញពីកន្លែងនោះ គណៈកម្មាធិការអស្សាមិករណ៏អាចស្នើសុំទៅស្ថាប័នមានសមត្ថកិច្ច ឬអាជ្ញាធរ សាធារណៈ ដើម្បីចាត់វិធានការតម្រូវឱ្យជននោះចាក់ចេញពីទីកន្លែងដែលបានធ្វើអស្សាមិករណ៏រួចហើយ ។ IV. ការដោះស្រាយទំនាស់ ១ គណៈកម្មាធិការដោះស្រាយបណ្ដឹងតវ៉ា គណៈកម្មាធិការដោះស្រាយបណឹ្តងតវ៉ា គឺជាគណៈកម្មាធិការមួយដែលដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ច ដំណើរការនៃការដោះស្រាយបណ្តឹងដែលប្ដឹងដោយអ្នករងផលប៉ះពាល់ ដែលមិនសុខចិត្តនឹងនីតិវិធី និង គម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈរបស់រដ្ឋ។ ការបង្កើតគណៈកម្មាធិការដោះស្រាយបណ្តឹង តវ៉ានេះឡើង គឺដើម្បីធ្វើការដោះស្រាយ និងត្រួតពិនិត្យទៅលើនីតិវិធីនៃការធើ្វអស្សាមិករណ៍ ដោយ គណៈកម្មាធិការអស្សាមិករណ៍ ថាតើវាស្របទៅតាមច្បាប់អស្សាមិករណ៍ដែលបានកំណត់ដែរឬអត់ ។ រាល់ការធើ្វអោយប៉ះពាល់ដល់ផលប្រយោជន៍ឯកជន គឺឯកជនមានសិទិ្ធប្តឹងទៅតុលាការដើម្បីធ្វើការដោះ ស្រាយ ។ ការបង្កើតគណៈកម្មាធិការដោះស្រាយបណ្តឹងតវ៉ានេះ គឺជាដំណោះស្រាយ ឬក៏ជាយន្តការ មួយដ៏ទន់ភ្លន់ ដើម្បីជួយកាត់បន្ថយការរាំងស្ទះដល់ការដោះស្រាយបណ្តឹងនៅតុលាការ ។ រដ្ឋមានការ ព្រួយបារម្មណ៍យ៉ាងខ្លាំង ចំពោះប្រជាជនក្នុងកិច្ចដំណើរការអស្សាមិករណ៍ ដូច្នេះបានជារដ្ឋបង្កើតនូវ គណៈកមា្មធិការមួយទៀត ដើម្បីដោះស្រាយបណ្តឹងតវ៉ាទៅនឹងសេចក្តីសម្រេចរបស់គណៈកម្មាធិការ អស្សាមិករណ៍ ។ ការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការអស្សាមិករណ៍ ត្រូវបានកំណត់ដោយ អនុក្រឹត្យចំពោះបណ្តឹងមិនយល់ព្រមនឹងសេចក្តីសម្រេចរបស់គណៈកម្មាធិការអស្សាមិករណ៍ ត្រូវតែធ្វើ ឡើងជាលាយលក្ខ័អក្សរក្នុងរយៈពេល ៣០ថ្ងៃ នៃថ្ងៃធ្វើការ ហើយដាក់ជូនគណៈកម្មាធិការដោះស្រាយ បណ្តឹងតវ៉ា ដើម្បីធើ្វការដោះស្រាយ។ ការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការដោះស្រាយ បណ្តឹងតវ៉ា ត្រូវកំណត់ដោយអនុក្រឹត្យដោយឡែក ដែលស្របពេលជាមួយនឹងការបង្កើតគណៈកម្មាធិការ អស្សាមិករណ៍ដែរ។ គណៈកម្មាធិការដោះស្រាយបណ្តឹងតវ៉ា មានភារកិច្ចដោះស្រាយបណ្តឹងតវ៉ា ដែលទាក់ទងនឹងនីតិវិធីដូចជាការអង្កេតជាសាធារណៈ ការប្តឹងជំទាស់ចំពោះគំរោងដែលបានបិទប្រកាស ការទុកដីដែលបានដកហូតអោយនៅទំនេរ យកដីដែលបានពីការដកហូតផ្ទេរទៅអោយបុគ្គលណាមួយ ។ គណៈកម្មាធិការនេះនឹងធ្វើការដោះស្រាយបណ្តឹងតវ៉ា ដោយធើ្វការត្រួតពិនិត្យចំពោះនីតិវិធី ដែលបាន កំណត់ដោយច្បាប់អស្សាមិករណ៍ ។ ខ តុលាការ ករណីមិនសុខចិត្តនឹងសេចក្តីសម្រេចរបស់គណៈកម្មាធិការដោះស្រាយបណ្តឹងតវ៉ា ម្ចាស់អចលន វត្ថុឬម្ចាស់សិទិ្ធប្រត្យក្សអាចប្តឹងទៅតុលាការដែលមានសមត្ថកិច្ច ចំពោះសេចក្តីសម្រេចដែលចេញដោយ គណៈកម្មាធិការដោះស្រាយបណ្តឹងតវ៉ាបាន។ ចំពោះនីតិវិធីនៃការធើ្វអស្សាមិករណ៍ ដែលធ្វើឡើង មិនបានត្រឹមត្រូវ ឬការដកហូត ដែលមិនយកទៅបម្រើផលប្រយោជន៍សាធារណៈ ឬផលប្រយោជន៍ជាតិ ដោយមានការបន្លំ គឺបានបើកសិទិ្ធអោយមានការប្តឹងជំទាស់ចំពោះបញ្ហាទាំងអស់នេះបាន ។ យើងអាច និយាយបានថា រដ្ឋបានបើកសិទិ្ធយ៉ាងទូលាយបំផុតដល់ប្រជាពលរដ្ឋណា ដែលមិនសុខចិត្តនឹងសេចក្តី សម្រេចរបស់គណៈកម្មាធិការដោះស្រាយបណ្តឹងតវ៉ា គឺពួកគាត់មានសិទិ្ធប្តឹងទៅតុលាការដែលជាស្ថាប័ន មួយឯករាជ្យក្នុងការប្ដឹងតវ៉ា ។ នីតិវិធីនៃបណ្តឹង អាចប្តឹងបានចំពោះតែអស្សាមិករណ៍ដែលបានធ្វើឡើងមិន បានត្រឹមត្រូវតាមនីតិវិធីដែលបានកំណត់ដោយច្បាប់អស្សាមិករណ៍ ឬ មិនមានផលប្រយោជន៍ដល់ សាធារណជន ឬផលប្រយោជន៍ជនជាតិ ។ ហេតុអ្វីបានជាចាំបាច់ត្រូវមានសា្ថប័នតុលាការចូលរួមក្នុង នីតិវិធីនេះ បើមានគណៈកម្មាធិការដោះស្រាយបណ្តឹងតវ៉ារួចជាស្រេចទៅហើយនោះ? ការបង្កើតអោយ មានផ្លូវដើរពីរដូច្នេះ គឺបានបើកអោយប្រជាពលរដ្ឋមានភាពកាន់តែប្រសើរ ព្រោះធើ្វអី្វៗអាចត្រូវ ឬ ខុស ត្រូវមានការត្រួតពិនិត្យពីស្ថាប័នតុលាការផងដែរ ដែលជាសា្ថប័នដាច់ចេញពីសា្ថប័ននីតិប្រតិបត្តិ ។ V. ការផ្ដល់សំណង ការផ្ដល់សំណងនេះ គឺជាថ្នូរមួយសំរាប់អោយម្ចាស់អចលនវត្ថុ ដែលទទួលរងផលប៉ះពាល់ពីការធ្វើ អស្សាមិករណ៍នៃគំរោងរបស់រដ្ឋ។ ការផ្ដល់សំណងដល់ម្ចាស់កម្មសិទិ្ធករ ដែលរងនូវការធ្វើអស្សាមិករណ៍ នេះត្រូវតែស្របនឹងច្បាប់អស្សាមិករណ៍ ដែលតំរូវអោយរដ្ឋត្រូវតែផ្ដល់សំណងជាមុន ដោយសមរម្យ និង យុត្តិធម៌ ។ តើនីតិវិធីនៃការផ្ដល់សំណងមានលក្ខណៈបែបណាសំរាប់អ្នកដែលរងផលប៉ះពាល់? ១ ការផ្តល់សំណងជាមុន ការផ្ដល់សំណងត្រូវតែប្រព្រឹត្តទៅតាមនីតិវិធីដែលបានបញ្ញតិទុក។ នីតិវិធីនៃការផ្ដល់សំណងនេះ ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ភូមិបាល ដែលអាជ្ញាធរត្រូវតែប្រតិបត្តិតាមអោយបានជាដាច់ខាត ។ ការធានានេះ គឺសំដៅទៅលើការប្រព្រឹត្តទៅនៃអាជា្ញធរ ក្នុងការផ្តល់សំណងដល់ម្ចាស់អចលនវត្ថុដោយ ផ្អែកលើមូលដ្ឋានច្បាប់ក្នុងការផ្ដល់សំណង ។ ការផ្ដល់សំណងនេះទៀតសោត ត្រូវផ្ដល់ជាមុនដោយ សមរម្យ និងយុត្តិធម៌ដល់ម្ចាស់កម្មសិទិ្ធលើអចលនវត្ថុប្រកបដោយតម្លាភាព ។ រដ្ឋមិនមានសិទិ្ធធ្វើអ្វីទៅលើអចលនវត្ថុដែលរងផលប៉ះពាល់ទេ ដ៏រាបណាម្ចាស់សិទិ្ធនៅតែមិនទាន់ បានទទួលសំណងជាមុន ។ ម្ចាស់សិទិ្ធកម្មសិទិ្ធ ឬ សិទិ្ធប្រត្យក្សនៅតែធ្វើការកាន់កាប់លើដីរបស់ខ្លួន ដដែល រហូតទាល់តែមានការផ្ដល់សំណងដោយគណៈកម្មាធិការអស្សាមិករណ៍អោយបានគ្រប់ចំនួន ឬ ពាក់កណ្តាលនៃចំនួនទឹកប្រាក់សរុបជាមុនសិន ។ ២.សំណងដោយសមរម្យ និងយុត្តិធម៌ ការទូទាត់សំណងត្រូវទូទាត់ប្រកបដោយភាពសមរម្យ និងយុត្តិធម៌ ។ តើសំណងបែបណា ដែល អាចចាត់ទុកថាសមរម្យនិងយុត្តិធម៌? សំណងសមរម្យ និងយុត្តិធម៌មិនមែនសំដៅទៅលើតែសំណងដែល អ្នករងគ្រោះគិតថាពេញចិត្តនោះទេ ។ យោងតាមច្បាប់ស្តីពីអស្សាមិករណ៍ ក៏ដូចជារដ្ឋធម្មនុញ្ញ សំណង ដែលសមរម្យ និងយុត្តិធម៌ត្រូវគោរពនូវគោលការណ៍ ២ គឺៈ ភាពសមរម្យ និងភាពយុត្តិធម៌នៃសំណង និង របៀបនៃការវាយតម្លៃចំពោះសំណងដែលត្រូវផ្តល់ជូន ។ សំណងដែលមានលក្ខណៈសមរម្យ និងយុត្តិធម៌ គឺមានន័យថា បន្ទាប់ពីបានឆ្លងកាត់ការវាយតម្លៃ ជាក់លាក់តាមតម្លៃទីផ្សារ ឬតម្លៃជំនួស ហើយការវាយតម្លៃនេះត្រូវបានគណៈកម្មការឬក៏ភ្នាក់ងារឯករាជ្យ ជាអ្នកវាយតម្លៃតាមរយៈការជ្រើសរើសរបស់គណៈកម្មាធិការអស្សាមិករណ៍ ។ របៀបនៃការវាយតម្លៃ គឺ គណៈកម្មការ ឬ ក៏ភ្នាក់ងារឯករាជ្យ ចុះធ្វើការការស៊ើបសួរតម្លៃអចលនវត្ថុ នៅតំបន់ដែលនៅជុំវិញនោះ រួចហើយធ្វើការពិភាក្សាដោយមានគណៈកម្មការឬភ្នាក់ងារឯករាជ្យ ជាមួយនឹងគណៈកម្មាធិការអស្សាមិករណ៍ ហើយធ្វើការសម្រេចលើតម្លៃ ដែលត្រូវសងជូនដល់អ្នកដែលរងផលប៉ះពាល់នៃការធ្វើអស្សាមិករណ៍ ។ VI. អស្សាមិករណ៍ពាក់ព័ន្ធនឹងករណីការសាងសង់ស្ពានអាកាសស្ទឹងមានជ័យ បន្ទាប់ពីបានលើកឡើងនូវនីតិវិធីនៃការធ្វើអស្សាមិករណ៍ យើងសូមបង្ហាញពីការដោះស្រាយនូវ ផលប៉ះពាល់ទៅលើដីធ្លី ផ្ទះសំបែងរបស់ប្រជាពលរដ្ឋ ដោយសារគំរោងស្ថាបនាស្ពានអាកាសស្ទឹងមានជ័យ ដែលមានការពាក់ព័ន្ធទៅនឹងច្បាប់ស្តីពីអស្សាមិករណ៍ ។ ស្ពាននេះត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃ ទី ២៦ ខែវិច្ឆិកា ឆ្នាំ២០១២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគ្រោងស្ថាបនាឲ្យហើយរួចរាល់ក្នុងរយៈពេល២៦ខែ ស្ថាបនា ដោយក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុនវិនិយោគសាងសង់ទីក្រុងរណបកោះពេជ្រ និងជ្រោយចង្វារ ។ ចំពោះថវិការសំរាប់ចំណាយលើការសាងសង់ស្ពាននេះ គឺក្នុងរង្វង់ទឹកប្រាក់ជាង ១៩លាន ដុល្លារ អាមេរិក ដោយមិនទាន់បញ្ចូលនូវថវិការសំរាប់ដោះស្រាយផលប៉ះពាល់ដីធ្លី លំនៅដ្ឋានប្រជាពលរដ្ឋនៅ ឡើយទេ ដែលថវិការនេះគ្រោងនឹងចំណាយចំនួន ៣លាន ដុល្លារអាមេរិក ។ ផលប៉ះពាល់ស្ពាននេះ គឺត្រូវបានប៉ះទៅលើបណ្ដាហេដ្ឋារចនាសម្ព័ន្ធជាច្រើន រួមមានបណា្ដញ ក្រោមដី បណ្ដាញលើអាកាស ព្រមទាំងដីធ្លីផ្ទះសំបែងប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងភូមិសាស្រ្ដនៃ សង្កាត់ចំនួន៣ នៃខណ្ឌក្នុងរាជធានីភ្នំពេញគឺសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ សង្កាត់ទំនប់ ទឹក ខណ្ឌចំការមន និងសង្កាត់់បឹងសាឡាង ខណ្ឌទួលគោក។ ផ្អែកតាមសំរង់ស្ថិតិផលប៉ះពាល់ស្ពានអាកាសស្ទឹងមានជ័យ ដែលបានធ្វើសំរង់ស្ថិតិកន្លងមកដោយ អាជ្ញាធរខណ្ឌទាំង៣ ឃើញថា: ខណ្ឌមានជ័យ មានការរងផលប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ៣ខ្នង។ ខណ្ឌចំការមន មានការរងផលប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ៣៧ខ្នងក្នុងនោះ ។

-ប៉ះសាច់ផ្ទះ ចំនួន ៦ខ្នងផ្ទះ -ប៉ះវ៉េរង់ដា និងសំយ៉ាបចំនួន ៤ខ្នងផ្ទះ -ប៉ះសំយ៉ាបចំនួន ២៧ខ្នងផ្ទះ ខណ្ឌទួលគោក មានការរងផលប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ១១៨ខ្នងផ្ទះក្នុងនោះ -ប៉ះសាច់ផ្ទះ ១០០% ចំនួន ៥១ខ្នងផ្ទះ -ប៉ះផ្ទះលើ ០.៥m ទៅ៦m ចំនួន ១៧ខ្នងផ្ទះ -ប៉ះវ៉េរង់ដា ចំនួន ២១ ខ្នងផ្ទះ -ប៉ះសំយ៉ាប ចំនួន ២៤ខ្នងផ្ទះ -ប៉ះរបងថ្ម និងជញ្ជាំងផ្ទះថ្ម ចំនួន ០៥ ខ្នងផ្ទះ សូមបញ្ជាក់ថា មុននឹងឈានដល់ការបើកការដ្ឋានស្ថាបនាស្ពានអាកាសខាងលើនេះ កន្លងមកសាលា រាជធានីភ្នំពេញ បានចាត់ឲ្យអង្គភាពជំនាញពាក់ព័ន្ធដែលរួមមាន ទីចាត់ការរៀបចំក្រុង ទីចាត់ការកិច្ចការ ច្បាប់និងសិទ្ធិមនុស្ស មន្ទីរសាធារណការនិងដឹកជញ្ជូន មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និង សុរិយោដី និងក្រុមហ៊ុន OCIC រួមសហការជាមួយនឹងអាជា្ញធរមូលដ្ឋានចុះធ្វើការអង្កេតនិងសិក្សាលើ លក្ខណៈបចេ្ចកទេសនៃការសាងសង់ និងសិក្សាទៅលើផលប៉ះពាល់នៃគំរោងនេះ នៅចុងឆ្នាំ២០១១ ។ បន្ទាប់ពីសិក្សាលក្ខណៈបច្ចេកទេស និងការរៀបចំគំរោងប្លង់រួច សាលារាជធានីភ្នំពេញបានស្នើសុំ គោលការណ៍សំរេចពីរាជរដ្ឋាភិបាលលើគំរោងនេះ ។ បន្ទាប់ពីទទួលបានគោលការណ៍ឯកភាពពីរាជរដ្ឋា ភិបាល សាលារាជធានីភ្នំពេញបានធ្វើកិច្ចការនេះជាបន្ដបន្ទាប់តាមរយៈយន្តការការងារគណៈកម្មការ និង អនុគណៈកម្មការដោះស្រាយផលប៉ះពាល់ដីធ្លីលំនៅស្ថានប្រជាពលរដ្ឋដោយសារការសាងសង់ស្ពាន អាកាសស្ទឹងមានជ័យ ដូចជា ការចុះកំណត់ព្រំប្រទល់ទីតាំងផលប៉ះពាល់ ការចុះធ្វើការស្រង់ស្ថិតិនូវ បណ្ដាញផលប៉ះពាល់ទាំងអស់ដែលរួមមានបណ្តាញក្រោមដី បណ្តាញលើអាកាស និងដីធ្លី ផ្ទះសម្បែង របស់ប្រជាពលរដ្ឋ។ល។ គណៈកម្មការ និងអនុគណៈកម្មការដោះស្រាយផលប៉ះពាល់ដីធ្លីលំនៅដ្ឋានប្រជាពលរដ្ឋដោយ សារការសាងសង់ស្ពានអាកាសស្ទឹងមានជ័យ បានដំណើរការដោះស្រាយដោយផ្ដោតការយកចិត្តទុក ដាក់ខ្លាំង ទៅលើការដោះស្រាយបញ្ហាសំណងដីធ្លី ផ្ទះសម្បែងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ។ ថ្វីត្បិតតែការដោះស្រាយនេះមិនទាន់បញ្ចប់នៅឡើយមែនពិត ប៉ុន្ដែកិច្ចដំណើរការបានបោះជំហានទៅ មុខដោយរលូន ដោយសារយើងមានកញ្ចប់ថវិការមួយសមល្មម (៣លានដុល្លារអាមេរិក) សំរាប់ធ្វើការ ដោះស្រាយនូវកិច្ចការនេះ។ VII. សេចក្ដីសន្និដ្ឋាន សរុបសេចក្តីមក ការធ្វើអស្សាមិករណ៍ដែលបានអនុវត្តទៅតាមទំរង់និងនីតិវិធីនៃច្បាប់ស្ដីពីអស្សា- មិករណ៍ គឺពិតជាបានរួមចំណែកយ៉ាងធំធេងក្នុងកិច្ចអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលរាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តជាជំហានៗ ទទួលបានជោគជ័យជាបន្តបន្ទាប់ស្របតាមគោលនយោបាយចតុកោណ

ជំហានទី២ និងគោលនយោបាយឈ្នះៗ មានន័យថា កិច្ចដំណើរការ អភិវឌ្ឍន៍បណ្តាញហេដ្ឋារចនាសម្ព័ន្ធ ក៏ទទួលជោគជ័យ ហើយប្រជាពលរដ្ឋក៏ពុំមានការថ្នាំងថ្នាក់ តាមរយៈការដោះស្រាយនូវសំណងមួយដ៏ សមរម្យ រួមទាំងទទួលបាននូវផ្លូវថ្នល់ល្អ សំរាប់ខ្លួននិងសំរាប់ប្រយោជន៍សង្គមជាតិទាំងមូល ។ តាម រយៈដំណោះស្រាយផលប៉ះពាល់ស្ពានអាកាសស្ទឹងមានជ័យ ក៏ដូចជាដំណោះស្រាយការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ដដ៏ទៃទៀត ដែលសាលារាជធានីភ្នំពេញបានអនុវត្ដកន្លងមក ថ្វីត្បិតតែពុំបានអនុ- វត្តទៅតាមយន្តការនីតិវិធីដូចមានចែងក្នុងច្បាប់ស្តីពីអស្សាមិករណ៍ឲ្យបានទាំងស្រុងមែនពិត ប៉ុន្ដែយើង បានអនុវត្ដទៅតាមយន្ដការមួយដែលមានលក្ខណៈសមស្រប ដែលផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋបានជួប ដោះស្រាយនូវបញ្ហាសំណងដីធ្លី ផ្ទះសម្បែងរបស់ពួកគាត់ ជាមួយភាគីរដ្ឋដែលជាម្ចាស់សំណងតាម រយៈការបង្កើតគណៈកម្មការ និង អនុគណៈកម្មការដោះស្រាយផលប៉ះពាល់ដែលមានតួនាទីក្នុងការ សម្របសម្រួលដោះស្រាយនូវផលប៉ះពាល់ទាំងឡាយដែលកើតមានក្នុងគំរោងនៃការអភិវឌ្ឍន៍នានារបស់រដ្ឋ ។ ជាក់ស្ដែងកន្លងមកយើងបានដោះស្រាយដោយទទួលបានជោគជ័យជាបន្ដបន្ទាប់ ដោយពុំមាន បញ្ហាឧបសគ្គរាំងស្ទះអ្វីជាធំដុំនោះទេ ពោលគឺសំណងត្រូវបានដោះស្រាយដោយសមស្រប និងអាច ទទួលយកបាន ៕