អំពីប្រទេសកម្ពុជា

ពីវិគីភីឌា

ប្រទេសកម្ពុជាជាប្រទេសមួយដែលស្ថិតនៅភាគខាងត្បូងឈាងខាងកើតនៃភូមិភាគអាស៊ីដែលមានប្រជាជនរស់នៅចំនួន១៤លាននាក់។ ប្រជាជនកម្ពុជាភាគច្រើនគឺប្រកបរបរជាកសិករតែស្របជា មួយគ្នានេះដែរក៏មានប្រជាជនមួយផ្នែកតូចដែលជាជនក្រីក្រទុរគ៌តដែលគ្មានទី លំនៅគ្មានដីធ្លីគ្មាន ការងារធ្វើ​​គ្មានប្រាក់គឺអាចនិយាយ បានថាគ្មានអ្វីទាំងអស់សំរាប់ជីវិតរស់នៅរបស់ពួកគាត់។ ដូចយ៉ាង ក្នុងខេត្តព្រះ សីហនុក្រុងព្រះសីហនុ គឺជាទីក្រុងទេសចរណ៍ក៏ មានគ្រួសារនិងប្រជា​ជនទុរគ៌តដែល​​​​​រស់នៅ​​​លើគំនរសំរាមផងដែរ។ ភូមិបិតត្រាង​សង្កា រាមខ័ណ្ឌព្រៃនប់ដែលជាកន្លែងចាក់សំរាមចោលរបស់ក្រុមហ៊ុនស៊ីនទ្រី។នៅជុំវិញទីនោះមានប្រជាជនមួយក្រុមដែលរស់នៅដោយការរុក របស់របរនៅក្នុងគំនរសំរាមសំរាប់លក់ទៅអោយឈ្មួញដូចជាសំបកដបក្រដាស់ផ្លាស្ទិកជាដើម។អ្នកមីងវ៉ុលសាវឿនដែលជាប្រធានក្រុម របស់ប្រជាជនដែលរស់នៅទីនោះ បានអោយដឹងថា «ពួកគាត់រស់នៅទីនេះមានចំនួន១៨គ្រួសារ បើសរុបទៅគឺ ៩៦នាក់តែបានស្លាប់អស់ ចំនួន៦នាក់ដោយសារជំងឺឥឡូវនេះនៅសល់តែ៩០នាក់ទេហើយចំពោះចំនួន១៨គ្រួសារនេះគាត់មានការបែងចែកជា៣ក្រុមដែលក្នុងមួយ ក្រុមមានចំនួន៦គ្រួសារ»។ការដែលគាត់រៀប ចំជាក្រុមបែប នេះគឺដើម្បីផ្តល់ភាពងាយស្រួលដល់ពួកគាត់ក្នុង ការចេញទៅកាយសំរាម។ ចំពោះការចេញទៅកាយ សំរាមនេះផងដែរគាត់ក៏មានរៀបចំនូវកាលវិភាគសំរាប់ចេញទៅ កាយសំរាមដោយកំនត់ថា ក្នុងមួយ ថ្ងៃមួយ គ្រួសារអាចចេញទៅកាយសំរាមបានតែពីរនាក់ប៉ុណ្ណោះ។ អ្នកមីងបន្ថែមទៀតថា«ពួកគាត់ រស់នៅទីនេះតាំងពីឆ្នាំ២០០២មកម្លេះគឺរស់នៅ ដោយការពឹងផ្អែកទៅ លើសំរាមបើគ្មានសំរាមទេ គឺពួក គាត់មិនដឹងថាត្រូវធ្វើអ្វីនោះទេព្រោះថាពួកយើងជាមនុស្សចាស់គ្មានកំលាំងដូច ក្មេងហេតុនេះហើយ មានតែការទ្រាំរស់នៅជាមួយភាពស្អុយភាពលំបាកស៊ីអត់ស៊ីឃ្លាន បានព្រឹកខ្វះល្ងាចតែប៉ុណ្ណោះ លោក ពូ សាន សុខ ដែលជានាក់កាយសំរាមនៅទីនោះបានមានប្រសាសន៍ថា«ពួកគាត់រស់នៅទីនេះប្រៀបបីដូចជាសត្វអញ្ចឹងគឺរស់នៅដោយការដើរកាយនេះ កាយនោះនៅក្នុងសំរាមដូចជាសត្វគោរកស្មៅ ស៊ីអញ្ចឹងពេលខ្លះគាត់ឃើញបន្លែរឺក៏ផ្លែឈើគាត់ក៏បានរើសមកបរិភោគទៀតផងដែលនេះគឺជា ទុក្ខលំបាកធំមួយរបស់ពួកគាត់»។គាត់បានបន្ថែមទៀតថា«ពួកគាត់អាចរកប្រាក់ក្នុងមួយថ្ងៃត្រឹមតែ៥០០០៛ទៅ៦០០០៛ប៉ុណ្ណោះហើយចំពោះ រដូវវស្សាវិញគឺពួកគាត់មានការពិបាក ណាស់ក្នុងការ រុករក សំរាមពីព្រោះតែមានភ្លៀងធ្លាក់ច្រើនដែលជាហេតុ ធ្វើអោយសំរាមរលួយ អស់ ដូចជាក្រដាស់និងវត្ថុជាច្រើនទៀតដែលត្រូវទឹកខូច»។តាមសំដីរបស់លោកដេតដែលជាបុគ្គលិករបស់អង្គការភាពញញឹមនៃកុមារបានមាន ប្រសាសន៍ថាអង្គការរបស់គាត់បានធ្វើការនៅកន្លែងចាក់សំរាមនោះ តាំងពីឆ្នាំ២០០៥មកម្លេះក្នុងគោលបំនង ដើម្បីជួយដល់ក្រុមគ្រួសារប្រជា ជននៅទីនោះអោយមានភាពងាយស្រួលខ្លះដូចជាការផ្គត់ផ្គង់ម្ហូបអារហាររបស់របរប្រើប្រាស់និងជួយដល់កុមារដើម្បីអោយបានរៀនសូត្រដូច កូនគេដទៃនេះហើយគឺជាគោលដៅដ៏ធំរបស់អង្គការភាពញញឹមនៃកុមារនេះ។កាលពីមុនក្រុមគាត់បានជីកអណ្តូមួយសំរាប់ប្រជាជននៅទីនោះ បានប្រើប្រាស់តែប្រមាណជាពាក់កណ្តាល ឆ្នាំ២០០៩ឡាន​ ចាក់សំរាមរបស់ក្រុមហ៊ុនស៊ីនទ្រីបានចាក់សំរាមលុបអណ្តូងដែលជាហេតុធ្វើអោយ អណ្តូងខូចពួកប្រជាជននៅទីនោះមិនអាចប្រើប្រាស់ទៀតបានហេតុនេះហើយពួកគាត់ត្រូវចំណាយទៅដងទឹកនៅក្រោយភ្នំដែលមានចំងាយ ឆ្ងាយពីកន្លែងគាត់រស់នៅប្រហែល៦គីឡូម៉ែត។គាត់ក៏ បានបន្ថែមទៀតថាក្រៅពីអង្គការគាត់នៅមានអង្គការមួយចំនួនទៀតដូចជាអង្គការម្លប់តា ប៉ាងនិង អង្គការ សារិកាជាដើមដែលសុទ្ធតែ ធ្វើការក្នុងគោលដៅដូចៗគ្នាគឺជួយប្រជាជនក្រីក្រ។ ប្រជាជនដែល រស់នៅទីនោះពិតជា មានការ

លំ បាកណាស់ពួកគាត់គ្មានម្ហូបអាហារញាំគ្រប់គ្រាន់​គ្មានថវិការសំរាប់ ចាយវាយនិងផ្គត់ផ្គង់គ្រួសារគ្មានប្រភពទឹកសំរាប់ប្រើប្រាស់។ពួកគាត់ញាំ

បាយលាយនឹងស្ករឡូកឡំជាមួយរុយរោមឡើងខ្មៅកត្តានេះហើយដែលជាហេតុបណ្តាលអោយពួកគាត់មានជំងឺឈឺថ្កាត់ច្រើនមានសុខភាពទ្រុឌ ទ្រោមមិនរឹងមាំដូចមនុស្សធម្មតា។អ្នកមីងដែលជាអ្នកដឹក​ នាំបានអំពាវ នាវដល់សប្បុរសជនសូមអោយជួយដល់ពួកគាត់ផងព្រោះជីវិតពួកគាត់ សព្វថ្ងៃនេះពិតជាលំបាកវេទនាណាស់ស៊ួទ្រាំរស់នៅក្នុងភាពស្អុយរលួយនៃគំនររាមស៊ីអត់ស៊ីឃ្លានលំបាកទាំងយប់ទាំងថ្ងៃ។សូមអោយសប្បុរស ជនជួយផ្តល់ការផ្គត់ផ្គង់ជារបស់ប្រើប្រាស់រឺក៏ការផ្តល់ជាការងារអោយពួកគាត់បានធ្វើផងព្រោះពួកគាត់ពិតជាចង់ចាកចេញពីជីវិតជាអ្នកកាយសំ រាមនេះណាស់៕< នៅសហរដ្ឌអាមេរិចខាងត្បូងមានការរញ្ជួយដីនៅប្រទេសឆីលីនៅវេលាម៉ោង ០៣:៣៤:១៧ វិនាទីម៉ោងនៅក្នុងស្រុកនាថ្ងៃ សៅ ទី២៧ខែកុម្ភះមានគ្រោះរញ្ចួយដីដែលមានកមរិតរញ្ជួយ៨,៨រិចទ័រមួយបានកើតឡើងនៅចំងាយ៩០គីឡូម៉ែត្រពីភាគខាងជើងនៃប្រទេសConcepción។ ហេតុការណ៏នេះបានកើតឡើងប្រហែលជាមួយនាទីកន្លះ។ដោយយោងទៅតាមរបាយរាយការណ៏បានអោយដឹងថានេះជាហេតុការណ៏ដែលធំបំផុត ដែលបានកើតឡើងក្នុងប្រវត្តសាស្រ្ត។ អ្នករៀបចំ ​និង គ្រប់គ្រងខាងហេតុកាណ៏គ្រោះមហន្តរាយក៏បានអោយដឹងផងដែថាវាជាការបំផ្លាញដ៏ធ្ងន់ធ្ង ដូចដែលបានកើតឡើងនៅប្រទេស ហៃ ទី កាលពីមួយខែកន្ងងទៅ។​ ថ្វីបើប្រទេស ឆា លី​មានគ្រោះរញ្ជួយដី៥០០លើកមកហើយ ប៉ុន្តែហេតុកាណ៏ម្តង នេះ​ខ្លាំងជាងពេលណាណាទាំងអស់។ ស្រទាប់រញ្ជួយដីនេះគឺស្ថិតនៅក្នុង តំបន់ បាយយូ បាយយូ ជិតទីក្រុង ខន់ស៊ីបសិន ចំងាយ​៥០០គីឡូម៉ែត្រពី ភាគខាងត្បូង សានតាហ្គូ ។ វាជាមូលហេតុធ្វើអោយលេចឡើង នូវ រលកស៊ូណាម៊ី ទៅលើប្រទេសទាំងអស់ដែលនៅជុំវិញមហាសមុទ្រ ប៉ាស៊ីហ្វិក, បាសាំងទឹកក្នុងសហរដ្ឋអាមេរិច និងវ៉ូងកោះមូយចំនួន នៅអាស៊ី។ Concepción, Curico និង Talca​ គឺជាទីក្រុងដែលទទួលរងនូវឥទ្ធិពលខ្លាំងជាងគេ ការបំផ្លិចបំផ្លាញទៅលើផ្លូវ ហើយកាន់តែធ្ងន់ធ្ង គឺការបំផ្លាញនៅក្នុងទីក្រុង Concepción​ដែលជាកន្លែងមានស្ពានចាស់មួយវាត្រូវបានបាក់រលំ និង បំផ្លាញខ្ទេចខ្ទី ប៉ុន្តែជាសំណាងល្អស្ពាននោះត្រូវបានគេឈប់ប្រើប្រាស់ ហើយបានធ្វើអោយប្រជាជន នៅប្រទេសនោះមានការភិតភ័យយ៉ាងខ្លាំង ប៉ុន្តែសំលាប់មនុស្សតិចជាងប្រទេសហៃទី។